ភ្នំពេញ៖ សត្វចង្កៀលខ្យង ក្នុងរដូវកាលពងកូនឆ្នាំ ២០២០-២០២១ បានមករកចំណីក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅរហូតដល់រាប់ពាន់ក្បាល និងមានសំបុកពងកូនយ៉ាងតិចចំនួន២.១៨៦ នៅលើដើមរាំងចំនួន២៧០ដើម។ នេះបេីតាមការអះអាងពីអង្គការកម្មវិធីសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា។ មិនតែប៉ុណ្ណោះ អង្គការមួយនេះ បានបន្ថែមថា ការធ្វើសំបុកនេះ ជាកំណត់ត្រាថ្មីដែលពុំធ្លាប់មានក្នុងរយៈពេលប្រមាណជាង១៥ឆ្នាំចុងក្រោយនេះ។ សូមជម្រាបថា ក្រោមជំនួយពីអង្គការ ... Read More »
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ២២នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស !
ភ្នំពេញ៖ នាព្រឹក ថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានបន្តចាត់ឲ្យក្រុមការងារ ... Read More »
ស្ត្រីម្នាក់តូចចិត្តប្តីមានស្រីជិះរថយន្តមកឈប់នៅលើស្ពានជ្រោយចង្វាប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនតែត្រូវកូនប្រុស ឃាត់ទាន់
ភ្នំពេញ ៖ ស្ត្រីម្នាក់មានវិបត្តិក្នុងគ្រួសារ ដោយសារតូចចិត្តប្តីមានស្រីថ្មីបានបើករថយន្តមកឈប់នៅលើស្ពានជ្រោយចង្វាប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន តែត្រូវ បានកូនប្រុសស្រីជិះម៉ូតូដេញតាមនិងប្តឹងសមត្ថកិច្ចនគរបាលឱ្យជួយឃាត់ទាន់។ ហេតុការណ៍នេះបង្កឱ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ស្រះ ចក ខណ្ឌដូនពេញ ... Read More »
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ៖ សត្វឆ្កែចចកមួយក្បាល ដែលត្រូវរថយន្តបុក ពេលនេះជួយសង្គ្រោះបានហេីយ
ភ្នំពេញ៖ បើតាមការបញ្ជាក់ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានអះអាងថា រហូតមកដល់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ សត្វឆ្កែចចកមួយក្បាល ត្រូវបានជួយសង្គ្រោះដោយក្រុមអ្នកអភិរក្ស។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានអះអាងបន្ថែមថា នៅថ្ងៃទី៣១ ខែឧសភាកន្លងទៅ ក្រុមការងាររបស់អង្គការបានទទួលការហៅទូរស័ព្ទចូលពីអង្គការ WWF នៅខេត្តក្រចេះអំពី ... Read More »
ខេត្តកំពង់ឆ្នាំងនៅតែបន្ត រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ រហូតដល់៦៦នាក់ ដែលភាគច្រើនអ្នករស់នៅក្នុងក្រុងកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញមនុស្សចំនួន៦៦នាក់ បន្ថែមទៀតដែលឆ្លងជំងឺកូវីដ១៩ ។ ក្នុងចំនួននេះភាគច្រើនជាអ្នក ដែលរស់នៅក្នុងក្រុងកំពង់ឆ្នាំង ។ អ្នកវិជ្ជមានកូវីដ-១៩ខាងលើត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នៅមណ្ឌលព្យាបាលវិទ្យាល័យ តេជោហ៊ុន ... Read More »
ចោរឆក់ខ្សែកម្នាក់ត្រូវនគរបាលខេត្តកណ្ដាលឃាត់ខ្លួន ខណៈឆក់មិនបានសម្រេចក៏រត់ចោលម៉ូតូតែនឹកឃេីញស្ដាយក៏ត្រឡប់មកយកវិញ
ខេត្តកណ្តាល៖ បេីយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តកណ្ដាលបានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាចោរឆក់ខ្សែក ខណៈដែលរូបគេបានធ្វើសកម្មភាពឆក់យកខ្សែកពីអ្នកធ្វើដំណើរ ប៉ុន្ដែមិនបានសម្រេច បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្លូវ៥០ម៉ែត្រ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។របាយការណ៍ដដែលបន្តថា នារីរងគ្រោះ(មិនស្គាល់អត្តសញ្ញាណ ... Read More »
រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌាលាលែងចេញពីតំណែងក្រោយរងការរិះគន់ពីយុទ្ធសាស្ត្រទប់ស្កាត់កូវីដ-១៩
រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌា លោក Harsh Vardhan បានដាក់លិខិតសុំលាលែងចេញពីតំណែង ក្រោយរងការរិះគន់យ៉ាងខ្លាំងពីវិធានការទប់ស្កាត់កូវីដ-១៩ ។សកម្មភាពខាងលើកើតឡើងក្នុងពេលរដ្ឋាភិបាលឥណ្ឌាធ្វើការកែទម្រង់ជាទ្រង់ទ្រាយធំ ។ សារព័ត៌មាន BBC នៅថ្ងៃទី ៩ខែកក្កដា បានផ្សាយថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល Harsh ... Read More »
អាហ្វហ្គានីស្ថានស្នើរុស្ស៊ី ឥណ្ឌា ចិនជួយប្រឆាំងក្រុមភេរវកម្ម
រដ្ឋាភិបាលទីក្រុងកាប៊ុលបានស្នើដល់បណ្តាប្រទេសជាមិត្តមាន រុស្ស៊ី ចិន និងឥណ្ឌា ចូលរួមជួយទប់ស្កាត់ក្រុមភេរវកម្មនៅក្នុងប្រទេសនេះ។ ទីប្រឹក្សាប្រធានាធិបតីអាហ្វហ្គានីស្ថានទទួលបន្ទុកសន្តិសុខជាតិ លោក Hamdullah Mohib បានបញ្ជាក់ថា ការផ្តល់ជំនួយបច្ចេកទេសពីបណ្តាប្រទេសខាងក្រៅគឺជារឿងចាំបាច់បំផុតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ប៉ុន្តែការជួយពីខាងក្រៅនឹងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសអាហ្វហ្គានីស្ថាននោះឡើយ។ លោក Hamdullah Mohibបន្តទៀតថា ... Read More »
Update ៖ លោកឧត្តមសេនីយ៍ត្រី ឡុង សំអឿន ស្នងការរងខេត្តព្រះវិហារ ស្លាប់ដោយជំងឺកូវីដ-១៩
ខេត្តព្រះវិហារ៖ ស្នងការរងនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី ឡុង សំអឿន ទទួលផែនបទល្មេីសប្រឆាំងគ្រឿងញៀន បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅបន្ទប់សង្គ្រោះបន្ទាន់ (ICU) មន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ។ ... Read More »
រដ្ឋបាលខេត្តកំពង់ចាម មានករណីជាសះស្បើយចំនួន ៧១នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៨៣នាក់ !
ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជាសះស្បើយចំនួន ៧១នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៨៣នាក់ ក្នុងនោះ ក្រុងកំពង់ចាម ១៤នាក់, ស្រុកចំការលើ ០៣នាក់, ស្រុកកងមាស ០៧នាក់, ... Read More »
គណៈកម្មាធិការគណបក្សស្រុកពារាំង ប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី៥ ឆ្នាំ២០២២
ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅទីស្នាក់ការគណបក្សប្រជាជនស្រុកពារាំង ខេត្តព្រៃវែង បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី៥ ឆ្នាំ២០២២ ដែលកិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន ... Read More »
ក្រសួងកិច្ចការ នារី ៖ អ្នកគ្រូទីមួយ ត្រូវបានជ្រើសតាំងជាអគ្គរដ្ឋទូតសុច្ឆន្ទ:ការអប់រំពិភពលោក !
ភ្នំពេញ៖ ក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានរំលឹកនិងបញ្ជាក់ថា, អ្នកគ្រូកម្ពុជាទីមួយ ត្រូវបានជ្រើសតាំង ជាឯកអគ្គរដ្ឋទូត សុច្ឆន្ទៈសម្រាប់ការអប់រំពិភពលោក។ អ្នកគ្រូ នាង ផល្លា ជាបេក្ខនារីមួយរូបក្នុង ចំណោមបេក្ខជនគ្រូបង្រៀនឆ្នើមសរុបជាង ... Read More »
សម្តេចក្រឡាហោម ស ខេង : កម្ពុជាយើង ក្នុងរយៈពេល៦ខែនេះ សមត្ថកិច្ចបានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ៣២៥៨ករណី ក្នុងនោះករណីជួញដូរ រក្សាទុក ២១២៩ករណី
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានមានប្រសាសន៍យ៉ាងដូច្នេះថា, កម្ពុជាយើង ក្នុងរយៈពេល៦ខែនេះ សមត្ថកិច្ចបានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ៣២៥៨ករណី ក្នុងនោះករណីជួញដូរ រក្សាទុក ... Read More »
បើកបរប្រុងប្រយ័ត្នផង ! ស្លាប់៥នាក់ និងរបួស៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៩ ខែកក្កដា ឆ្នំា២០២១
ភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថា, នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឱ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល៥នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន ... Read More »
ខ្សែការពារក្រុមហង្សក្រហម Virgil van Dijk និង Joe Gomez មានឈ្មោះក្នុងជំរុំហ្វឹកហាត់មុនបើករដូវកាល
ខ្សែការពារ Virgil van Dijk និង Joe Gomez ត្រូវបានគេដាក់ឈ្មោះនៅក្នុងក្រុមហង្សក្រហម Liverpool សម្រាប់ជំរំហ្វឹកហាត់មុនរដូវកាលរបស់ពួកគេនៅក្នុងប្រទេសអូទ្រីស។ ខ្សែការពារកណ្តាលទាំងពីរត្រូវបានអវត្តមានអស់រយៈពេលជាយូរមកហើយដោយមានរបួសជង្គង់។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃ១០ ... Read More »
Man United ចង់នាំយក Kane ខណៈដែល Tottenhamស្នើសុំ១០០លានផោនបូកនឹងកីឡាករ២រូបទៀតជាថ្នូរនឹងការដោះដូរ
សារព័ត៌មាន football insider បានផ្សាយថា ក្លិបបិសាចក្រហម Man United ស្ថិតក្នុងជំហរដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Tottenhamកីឡាករ Harry Kane បន្ទាប់ពីការវិវត្ត និងមានទម្រង់លេងល្អនៅក្នុងព្រឹត្តិការណ៍យូរ៉ូ ។ ក្លិបយក្សនៃក្របខ័ណ្ឌ ... Read More »
«សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ៦៣.៤១៩ដុល្លារអាមេរិក ជួសជុលផ្លូវលំក្រាលក្រួសក្រហម ១ខ្សែ ប្រវែង ២.៥០០ម៉ែត្រ នៅខេត្តពោធិ៍សាត់»
ខេត្តពោធិ៍សាត់៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ថិតក្រោមព្រះរាជហឫទ័យដង្ហែរតាមព្រះរាជតម្រិៈដ៏ថ្លៃថ្លា នៃអង្គសម្តេចព្រះវររាជបិតាកសាងជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការកសាងព្រះរាជសមិទ្ធផលនានាទាំងឡាយ ... Read More »
អតីតតារាចម្រៀង តាតា បាត់មុខជាង១០ឆ្នាំស្រាប់តែលេចមុខក្នុងរូបថតបែបប្លែកៗ
ភ្នំពេញ៖ បង្កើតឲ្យទស្សនិកជនជាច្រើន នឹកឆ្ងល់ជាខ្លាំងជាមួយវត្តមានអតីតតារាចម្រៀងល្បីឈ្មោះ ម្ចាស់បទ”ដើរវ៉ៃ” គឺអ្នកនាងរ៉េត ធីតា ហៅ តាតា ដែលបាត់មុខពីវិស័យសិល្បៈទាំងអាថ៌កំបាំងអស់រយៈពេលជាង១០ឆ្នាំមកហើយ។ អ្វីដែលកាន់តែធ្វើឲ្យគេហាក់មិនស្រឡះក្នុងចិត្តគឺក្រោយពីនាងបានបង្ហាញរូបថត និងវីដេអូបែបចម្លែកខុសពីសិល្បករ ឬអ្នកលេងបណ្តាញសង្គមមួយចំនួន។ ខុសប្លែកពីសិល្បករដទៃ និងអ្នកលេងបណ្តាញសង្គមភាគច្រើនដែលនិយមតុបតែងខ្លួនបែបស្អាតប្លែកអមដោយស្ទីលកាច់រាងដើម្បីបានរូបថតបង្ហាញមិត្តភក្កិ ... Read More »
លោកទេសរដ្ឋមន្រ្តី គន់ គីម ៖ កងកម្លាំងនៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានខិតខំទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយហត់ក្នុងការដឹកជញ្ជូនស្បៀង និងសម្ភារផ្សេងៗជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារបញ្ហាកូវីដ-១៩
ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងកោតសរសើរចំពោះសកម្មភាពរបស់កង កម្លាំងនៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានខិតខំទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយ ហត់ក្នុងការដឹកជញ្ជូនស្បៀង និងសម្ភារៈផ្សេងៗជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារបញ្ហាកូវីដ-១៩ មិនថានៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនោះឡើយ ។ នេះបើយោងតាមការបញ្ជាក់លើផេក ... Read More »
សម្រេច បិទជាបណ្តោះអាសន្នផ្សារលើ ក្រុងកំពង់ឆ្នាំង ក្នុងភូមិសាស្រ្តភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១ រហូតដល់ថ្ងៃជូនដំណឹងសារជាថ្មី
ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានសម្រេច ៖ ប្រការ១…ត្រូវបិទជាបណ្តោះអាសន្នផ្សារលើ ក្រុងកំពង់ឆ្នាំង ក្នុងភូមិសាស្ត្រភូមិត្រពាំងបី សង្កាត់ផ្សឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១០ ខែកក្កដា ... Read More »
នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យ៣នាក់ តាមការស្រាវជ្រាវបង្ក្រាបជាក់ស្តែងករណីជួញដូរសារធាតុញៀនដោយខុសច្បាប់
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០២១ វេលាម៉ោង ១៥និង ៣០នាទីល្ងាច កំលាំងជំនាញខណ្ឌបានធ្វើការបង្ក្រាបជាក់ស្ដែង ជនសង្ស័យ៣នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុច ក្រុម១៤ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ... Read More »
រដ្ឋបាលខណ្ឌចំការមន បានចុះផ្អាកអាជីវកម្មភោជនីយដ្ឋាន ចំនួន ០៣ទីតាំង នៅក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់
ភ្នំពេញ៖ បើយោងតាមរដ្ឋបាលខណ្ឌចំការមន បានបញ្ជាក់អោយដឹងថា, កាលពីយប់ថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១។ -យោងសេចក្ដីសម្រេចលេខ ២០៩/២១ ចុះថ្ងៃទី០៩ ខែកក្កដា ... Read More »
ថ្ងៃនេះ ! មានអ្នកស្លាប់លើកដំបូងដោយសារជំងឺកូវីដ-១៩ ក្នុងខេត្តព្រះវិហារ
ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ដំណឹងដ៏រន្ធត់គឺមានអ្នកស្លាប់លើកដំបូងដោយសារជំងឺកូវីដ-១៩ ក្នុងខេត្តព្រះវិហារ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ។ រដ្ឋបាលខេត្តព្រះវិហារ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតពិសេសចូលរួមអនុវត្ត ៣ការពារ និង ៣កុំ។ សូមជម្រាបថា ... Read More »
ច្របាច់.ក និងខ្ទប់មាត់ប្រពន្ធទាល់តែស្លាប់នៅក្នុងបន្ទប់ជួល ដោយសារភ្លើងប្រចណ្ឌ
ខេត្តព្រៃវែង ៖ ស្រ្តីជនជាតិខ្មែរអ៊ិស្លាមម្នាក់ត្រូវប្តីច្របាច់.ក និងខ្ទប់មាត់ បណ្ដាលឲ្យដាច់ខ្យល់ស្លាប់ នៅក្នុងបន្ទប់ជួល កើតឡើងដោយភ្លើងប្រចណ្ឌ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើឡើងកាលពី យប់ថ្ងៃទី៨ ខែ កក្កដា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិ៤ សង្កាត់កំពង់លាវ ... Read More »
ចាប់បញ្ជូនថៅកែដេប៉ូឈើម្នាក់ និងគូកន ២នាក់ ទៅសាលាដំបូងខេត្ត ក្នុងករណីក្លែងឯកសារសាធារណៈធ្វើអាជីវកម្មឈើខុសច្បាប់
ខេត្តសៀមរាប ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានបញ្ជូនខ្លួនជនសង្ស័យ៣នាក់ទៅតុលាការ ក្នុងនោះមានបុរសម្នាក់ ជាថៅកែដេប៉ូឈើដ៏ល្បីឈ្មោះ។ ការបញ្ជូនជនសង្ស័យខាងលើទៅតុលាការនេះប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ នេះ ក្នុងនោះមានបុគ្គលិក២នាក់ផងដែរពាក់ព័ន្ធនឹងក្លែងឯកសារសាធារណ:។ មន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យដែលជាថៅកែ ដេប៉ូឈើនោះ មាន ... Read More »
ប្តី-ប្រពន្ធឈ្លោះគ្នា រហូតឈានដល់ហិង្សាប្រពន្ធខឹងទាញកាំបិតចាក់ប្តីស្លាប់ រួចព្យាយាមរត់គេចខ្លួនត្រូវសមត្ថកិច្ចក្របួចជាប់
ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តពោធិ៍សាត់ តាមចាប់ឃាត់ខ្លួន នៅវេលាម៉ោងជាង ១រំលងអធ្រាត្រចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ បន្ទាប់ពីរូបគាត់បានឈ្លោះប្រកែកពាក្យសម្តីគ្នាជាមួយបុរសជាប្តី និងវាយប្រតាយប្រតប់គ្នារហូតក្លាយជាអំពើហិង្សា ហេីយប្រពន្ធប្រើកាំបិតចាក់ទៅលេីប្តីមួយកាំបិតចំឆ្អឹងជំនីខាងឆ្វេង បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ បេីតាមសម្តីលោកវរសេនីយីឯក ធាង ... Read More »
កីឡាករ Leonardo Bonucci អះអាងថាអុីតាលីមិនខ្លាចក្នុងការប្រឈមមុខជាមួយអង់គ្លេសនៅកីឡដ្ឋាន Wembley ឡើយ
កីឡាករ Leonardo Bonucci បាននិយាយថា ប្រទេសអុីតាលី “មិនខ្លាចទេ” ដើម្បីចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro ២០២០ នៅលើទឹកដីអង់គ្លេសនៅពេលដែលភាគីទាំងពីរបានជួបគ្នានៅថ្ងៃអាទិត្យនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ។ ក្រុមជម្រើសជាតិអុីតាលីបានផ្តួលអេស្ប៉ាញដោយបាល់ប៉េណាល់ទីបន្ទាប់ពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅពហុកីឡដ្ឋាន ... Read More »
Lionel Messi ផ្ញើសារទៅសមាជិកក្រុមអាហ្សង់ទីនឲ្យប្រយ័ត្នចំពោះខ្សែប្រយុទ្ធ Neyma ក្នុងវគ្គផ្តាច់ព្រ័ត្រ Copa America ២០២១
កីឡាករ Lionel Messi បានធ្វើការព្រមានទៅកាន់មិត្តរួមក្រុមអាហ្សង់ទីនរបស់ខ្លួនមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa America ឆ្នាំ២០២១ថា ឱ្យពួកគេប្រុងប្រយ័ត្នចំពោះ Neymar និងគួរកត់សម្គាល់នៅទូទាំងការប្រកួតនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ sportskeeda កាលពីថ្ងៃទី៩ កក្កដាម្សិលមិញ។ ក្រុមជម្រើសជាតិអាហ្សង់ទីនត្រូវជួបក្រុមជម្រើសជាតិប្រេស៊ីលនៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ ... Read More »
អភិបាលរងក្រុងស្វាយរៀងអំពាវនាវដល់ប្រជាពលរដ្ឋនៅក្រុងស្វាយរៀងបន្តចូលរួមទទួលការចាក់វ៉ាក់សាំងទៅតាមការអញ្ជើញនិងពេលវេលាកំណត់របស់អាជ្ញាធរមូលដ្ឋាន ព្រោះគុណប្រយោជន៍របស់វ៉ាក់សាំងបានជួយទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ដល់យើងទាំងអស់គ្នា
ខេត្តស្វាយរៀង ៖ លោកសរ សុដានីអភិបាលរងក្រុងស្វាយរៀងបានអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្រុងស្វាយរៀងបន្តចូលរួមទទួលការចាក់វ៉ាក់សាំងទៅតាមការអញ្ជើញ និង ពេលវេលាកំណត់របស់អាជ្ញាធរមូលដ្ឋាន ព្រោះគុណប្រយោជន៍របស់វ៉ាក់សាំងបានជួយទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ដល់យើងទាំងអស់គ្នា។ ការអំពាវនាវនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ខែកក្កដាឆ្នាំ២០២១ក្នុងឱកាសដែលលោកសរ សុដានី អភិបាលរងក្រុងតំណាងលោកអភិបាលក្រុងស្វាយរៀងចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ ប្រគេនព្រះសង្ឃ ជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលមានអាយុចាប់ពី១៨ឆ្នាំឡេីងទៅដោយឥតគិតថ្លៃ ... Read More »
ថ្ងៃនេះ! កម្ពុជា នៅតែបន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ចំនួន ៩៣៣នាក់ និងអ្នកជាសះស្បើយ ៧៤៣នាក់ ខណៈអ្នកជំងឺកូវីដស្លាប់ ២៦នាក់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃសៅរ៍ទី១០ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៩៣៣នាក់ ខណៈឣ្នកជាសះស្បើយចំនួន ៧៤៣នាក់ និងករណីស្លាប់ ២៦នាក់។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែកក្កដា ... Read More »