ព័ត៌មានទាន់ហេតុការណ៍៖
'

សាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពី ការលើកពេលសវនាការ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ ២០២១ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូន លោក លោកស្រីមេធាវី ភាគីពាក់ព័ន្ធក្នុងសំណុំរឿង និងសាធារណជនមេត្តាជ្រាបថា, ដោយសារស្ថានភាព នៃការចម្លងជំងឺកូវីដ-១៩ ក្នុង «ព្រឹត្តិការណ៍សហគម៍ ... Read More »

លោក ឃួង ស្រេង៖ គិតត្រឹមថ្ងៃទី២៣កុម្ភៈអាជ្ញាធររាជធានីភ្នំពេញ បានបិទទីតាំង៤៤កន្លែងហើយ ដើម្បីបង្កា រនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា៖ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញមានទីតាំងចំនួន៤៤កន្លែងហើយដែលអាជ្ញាធររាជធានីភ្នំពេញសម្រេចបិទ ក្នុងនោះអាជ្ញាធរសុំមិនបញ្ចេញឈ្មោះទីតាំងទាំងនោះនៅឡើយទេ ដើម្បីរក្សាសិទ្ធិ។ ជាមួយគ្នានោះអាជ្ញាធរក៏សុំការសហការជាមួយក្រសួងសុខាភិបាល បានយកសំណាកនិងបានបិទទីតាំងទាំងនោះ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។ ... Read More »

លោក ហ៊ុន ម៉ានី បានអនុញ្ញាតឱ្យលោកស្រី ទេវ្យានី ខូប្រាកាដេ (H.E. Dr. Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ជួបសំណេះសំណាលនិងសម្តែងការគួរសម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានអនុញ្ញាតឱ្យលោកស្រី ... Read More »

មន្ត្រីជាន់ខ្ពស់​ចិន​ បញ្ជាក់ថា​៖​ មានតែ​អ្នកស្នេហាជាតិ​ប៉ុណ្ណោះ អាច​ដឹកនាំ​​ហុងកុង​បាន

អន្តរជាតិ​៖​ លោក Xia Baolong ប្រធានការិយាល័យ​កិច្ចការ​ហុងកុង និង​ម៉ា​កាវ​ នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១​ បានដាក់​ចេញ​ផែនការ​ដើម្បី​ធានាថា មានតែ​អ្នកស្នេហាជាតិ​ប៉ុណ្ណោះ អាច​បម្រើ​ការងារ​នៅ​ហុងកុង​បាន​។ ការដាក់​ផែនការ​នេះ ត្រូវ​មើលឃើញថា ជា​វិធីសាស្ត្រ​របស់​ប៉េកាំង​ក្នុងការ​បំបាត់​សំឡេង​ប្រឆាំង ... Read More »

ឃាត់ខ្លួនអ្នកនិយមលេងល្បែងស៊ីសង”ខ្លាឃ្លោក”៥នាក់ យកទៅអប់រំ

ខេត្តបាត់ដំបង ៖ កម្លាំងផ្នែកជំនាញ ព្រហ្មទណ្ឌ និងក្រុមអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានធ្វើការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ខ្លាឃ្លោក) ១លើក ដោយឃាត់ខ្លនមនុស្សចំនួន០៥នាក់ ។ ការបង្រ្កាបល្បែងស៊ីសងខុសច្បាប់នេះប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៤ ... Read More »

ក្រសួងទេសចរណ៍ចេញសេចក្តីណែនាំស្តីពីការអនុវត្តវិធានសុវត្ថិភាពសម្រាប់មន្ត្រីរាជការ និងភ្ញៀវជាតិ អន្តរជាតិ នៅបរិវេណទីស្តីការក្រសួងទេសចរណ៍ និងក្នុងការិយាល័យធ្វើការ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១ បានចេញសេចក្តីណែនាំស្តីពី ការអនុវត្តវិធានសុវត្ថិភាពសម្រាប់មន្ត្រីរាជការ និងភ្ញៀវជាតិ អន្តរជាតិ នៅបរិវេណទីស្តីការក្រសួងទេសចរណ៍ និងក្នុងការិយាល័យធ្វើការ យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

អាមេរិក ដាក់ទណ្ឌកម្មលើថ្នាក់ដឹកនាំរបបយោធាមីយ៉ាន់ម៉ា​ ពីររូបបន្ថែមទៀត ទាក់ទិននឹងរដ្ឋប្រហារ

អន្តរជាតិ​៖​ មេទ័ព​យោធាមីយ៉ាន់ម៉ា​ ចំនួនពីររូបទៀតហេីយ ដែល​ជាប់​ទាក់ទិននឹងរដ្ឋប្រហារយោធាថ្ងៃទី១ ខែកុម្ភៈកន្លងទៅ​ ត្រូវ​បានសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើ​ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០២១​ ស្របពេលសហភាពអឺរ៉ុប ក៏បានត្រៀមរួចរាល់ក្នុងការដាក់ចេញវិធានការរឹតត្បិតលើរបបសឹក។ ដោយឡែក​ចក្រភព​អង់គ្លេស និងអង្គការសហប្រជាជាតិ បានអំពាវនាវជាថ្មី ... Read More »

កិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រីប្រចាំសប្ដាហ៍ដែលគ្រោងប្រជុំ នាថ្ងៃសុក្រ ទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១នោះ ត្រូវបានសូមលើកពេលក្រោយវិញ

.    ភ្នំពេញ៖ ទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ថា, ករណីលើកសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃសុក្រ ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ... Read More »

និទានបែបអប់រំ ៖ ដៃរបស់លោកយាយ

ថ្ងៃនេះយើងសូមលើកឡើងនូវរឿងនិទានដែលមានតម្លៃអប់រំសម្រាប់ស្វ័យពិចារណា និងប្រយោជន៍ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រិយមិត្តជូនជាការយល់ដឹង។ នេះជារឿងនិទានមួយដែលជារឿងដកស្រង់ពីខ្សែភាគយន្ដកូរ៉េតែមានគតិអប់រំអាចប្រើក្នុងជីវិតជាក់ស្ដែងបាន គឺរឿង” ដៃរបស់លោកយាយ ”ក្នុងសំណេរសរសេរថា ម៉ែបានស្លាប់ទៅហើយ ទុកឲ្យខ្ញុំរស់នៅជាមួយលោកយាយ ។ លោកយាយចង់ជួយរំលែកទុក្ខធុរៈរបស់ពុកដែលមានអាជីពជាអ្នកស្រុកចម្ការផល រហូតពេលខ្លះបេះបន្លែព្រៃយកទៅលក់ ។ ពេញមួយថ្ងៃដែលលោកយាយចូលព្រៃ ហើយត្រលប់មកផ្ទះវិញរហូតដល់យប់ជិតភ្លឺ ។ ពេលព្រលឹមស្រាងៗ ... Read More »

លោកស្រី ឱ វណ្ណឌីន “ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅពេលនេះ មានការពិបាកជាងព្រឹត្តិការណ៍ សហគមន៍ លើកមុនៗទៀត ពីព្រោះថាមានការពិបាកស្មុគស្មាញ ហើយមានការឆ្លងលឿនជាង មុនទៀត”

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសុខាភិបាលយ៉ាងដូច្នេះថា ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅពេលនេះ មានការពិបាកជាងព្រឹត្តិការណ៍ សហគមន៍ លើកមុនៗទៀត ពីព្រោះថាមានការពិបាកស្មុគស្មាញ ... Read More »

កម្លាំងរបស់បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅកងពលតូចលេខ៧០

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១ គឺជាថ្ងៃទីពីរហើយដែល បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក បានបញ្ជូនកម្លាំងកងទ័ពទៅចាក់វ៉ាក់សាំងនៅកងពលតូចលេខ៧០។ លោកឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការដ្ឋានការពារអាកាស មានប្រសាសន៍ផ្ដាំផ្ញើដល់យោធិនទាំងអស់ដែលត្រូវចាក់វ៉ាក់សាំង សូមឲ្យមានទំនុកចិត្តខ្ពស់ទៅលើរាជរដ្ឋាភិបាល ... Read More »

លោក ម៉ែន វិបុល ប្រាប់អាជ្ញាធរក្រុង-ស្រុក ត្រូវបន្តរួមសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះល្បាត និងពង្រឹងការត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនខណ:អ្នកលួចឆ្លងដែនចូល ត្រូវនាំខ្លួនធ្វើចត្តាឡីស័ក និងយកសំណាកទៅវិភាគ

ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តនិងជាប្រធានគណបញ្ជាការឯកភាពខេត្តស្វាយរៀងបានថ្លែងប្រាប់អាជ្ញាធរក្រុង ស្រុក ត្រូវបន្តរួមសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះល្បាត និងពង្រឹងការត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម កុំឲ្យមានមនុស្សឆ្លងចេញចូល ក្នុងនោះចំពោះអ្នកលួចឆ្លងដែនចូលក្នុងប្រទេស ត្រូវនាំខ្លួនធ្វើចត្តាឡីស័ក និងយកសំណាកទៅវិភាគ។ ការថ្លែងបែបនេះបានធ្វើឡើងនៅ ... Read More »

គ្រោះទឹកជំនន់នៅឥណ្ឌូនេស៊ី​ អាចនឹងវាយប្រហាររដ្ឋធានីហ្សាការតាម្តងទៀត នៅប៉ុន្មានថ្ងៃខាងមុខនេះ​

អន្តរជាតិ​៖ បើយោងតាមទីភ្នាក់ងារឧតុនិយមបានព្យាករណ៍ថា​ នឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យម ទៅខ្លាំង នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ​ ហេីយ​រដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូនេស៊ី អាចនឹងត្រូវប្រឈមមុខនឹងគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីបន្ថែមទៀត។ ទីភ្នាក់ងារឧតុនិយមឥណ្ឌូនេស៉ី បាន​ព្យាករណ៍ថា​ ភ្លៀងធ្លាក់ខ្លាំងអាចនឹងវាយប្រហាររដ្ឋធានីហ្សាការតា នៅល្ងាចថ្ងៃចន្ទទី២២​ កុម្ភៈ​ ហើយនឹងបន្តរហូតដល់ពេលព្រឹក ... Read More »

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ផ្អាកសន្និសីទសារព័ត៌មាន សម្រាប់ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកសន្និសីទសារព័ត៌មាន សម្រាប់ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។ យោងតាមបទបញ្ជា និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ... Read More »

ការទទួលពាក្យស្នើសុំអាហារូបករណ៍ “កម្មវិធីនិស្សិតឆ្នើម” នឹងត្រូវបញ្ចប់ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្តីពី អាហារូបករណ៍ជាសាច់ប្រាក់ នៃ ADF ក្នុង “កម្មវិធីនិស្សិតឆ្នើម” ផ្តល់ជូននិស្សិតកម្ពុជាចំនួន៣០រូប ដែលទើបទទួលបានការចូលរៀននៅឆ្នាំទី១ កម្មវិធីបរិញ្ញាបត្រ ... Read More »

មន្ទីរពេទ្យចំនួន៦កន្លែង ចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមន្ត្រីសុខាភិបាល និងកងកម្លាំងសមត្ថកិច្ចដំណាក់កាលដំបូងនៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ លោកបណ្ឌិត កែរ រដ្ឋា បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះថា វ៉ាក់សាំងកូវីដ-១៩ ចំនួន៣០០០ដូស ត្រូវបានក្រសួងសុខាភិបាលបញ្ជូនមកកាន់ខេត្តស្វាយរៀង ដោយអនុញ្ញាតឲ្យចាក់ទៅលើមន្ត្រីសុខាភិបាល និងកងកម្លាំងក្នុងខេត្តដែលមានមន្ទីរពេទ្យចំនួន៦ សម្រាប់ពិគ្រោះ និងចាក់វ៉ាក់សាំងនេះ។ ... Read More »

ឯកអគ្គរដ្ឋទូតអ៊ីតាលី ប្រចាំប្រទេសកុងហ្គោ ត្រូវខ្មាន់កាំភ្លេីងបាញ់ប្រហារទៅលើក្បួនរថយន្ត បណ្ដាលឲ្យស្លាប់​

អន្តរជាតិ​៖ បេីយោង​តាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសអ៊ីតាលី​ បាននិយាយថា ឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំសាធារណរដ្ឋកុងហ្គោ និងប៉ូលីសយោធាម្នាក់ដែលធ្វើដំណើរជាមួយគ្នា ត្រូវបានគេលួចបាញ់វាយប្រហារទៅលើក្បួនរថយន្ត នៃអង្គការសហប្រជាជាតិនៅភាគខាងកើតប្រទេស​ បណ្ដាលឲ្យស្លាប់​ទាំង​២នាក់។ ជាក់ស្ដែង​ទីភ្នាក់ងារ​សារព័ត៌មាន Arab News នៅថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១​ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញចាប់ដំណើរការ ប្រើប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covidនៅតាមច្រកចេញចូលសាលារាជធានីភ្នំពេញហើយព្រឹកនេះ

ភ្នំពេញ៖ នៅតាមច្រកចេញចូលសាលារាជធានីភ្នំពេញបានបំពាក់ប្រព័ន្ធ QR Code ដើម្បីទប់ស្កាត់កូវីដ Stop Covidហើយ ដោយចាប់ដំណើរការ តាំងពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ មកម្ល៉េះ ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈជំងឺនេះបាននិងកំពុងរីករាលដាលដល់សហគមន៍ជាថ្មីម្ដងទៀតនោះ។ ការបំពាក់នូវបច្ចេកវិទ្យាថ្មីនេះ ... Read More »

ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ពីថ្ងៃទី១០ ដល់ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១

ភ្នំពេញ, ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់សាធារណជន ដូចខាងក្រោមនេះ៖ Ministry of Health (MoH) would like to inform the public as ... Read More »

Update ៖ សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការការពារសន្តិសុខនៅតាមព្រំដែន

ភ្នំពេញ៖ បើយោងតាមអង្គភាព នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា, នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការការពារសន្តិសុខនៅតាមព្រំដែន ... Read More »

Update៖ រហូតដល់ម៉ោង​ ១០:៣០​ ព្រឹក​ ថ្ងៃទី ២៣ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​២៥នាក់​ (នាំចូលថ្មី​​២នាក់​ និងឆ្លងក្នុងសហគមន៍​ ២៣នាក់​ និងមិន​មានជាសះស្បេីយ​)

ភ្នំពេញ៖ រហូតដល់ម៉ោង​ ១០:៣០នាទី​ ព្រឹក​ ថ្ងៃទី ២៣ ខែកុម្ភ:​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​២៥នាក់​ (នាំចូលថ្មី​​ ២នាក់​ និងឆ្លងក្នុងសហគមន៌៍ ២៣នាក់​ និងមិន​មានជាសះស្បេីយ​) ... Read More »

បុរសម្នាក់ជិះម៉ូតូលឿនពេកដល់ផ្លូវកោងមិនប្រយ័ត្នដួលរងរបួសបាក់ភ្លៅនៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសធ្ងន់បាក់ភ្លៅខាងស្តាំដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូលឿនដល់ផ្លូវកោងមិនប្រយត្ន័ក្រឡាច់ចង្កូតដួលបោកនិឹងថ្នល់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់នៅលើផ្លូវជាតិលេខ៣១៧ស្ថិតក្នុងភូមិគ្រញូង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសរងគ្រោះមានឈ្មោះញឹក សុីធន់ អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ(តំបន់សេដ្ឋកិច្ចពិសេសឈីលូ) រស់នៅភូមិបាតថង់ ឃុំគគីរសោម សុ្រកស្វាយទាប ខេត្តស្វាយរៀង។ ប្រភពបន្តថា ... Read More »

យន្តហោះ Boeing មួយគ្រឿងទៀតហើយឆេះម៉ាស៊ីនពេលហោះហើរ

ក្រុមហ៊ុនអាកាសចរណ៍ Delta បានប្រកាសថា ជើងហោះហើរ DL2123 ប្រភេទ Boeing 757-200 ហោះហើរចេញពីទីក្រុង Atlanta ទៅកាន់ Seattle ត្រូវបង្ខំចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ Salt Lake ... Read More »

អ្នកបើកត្រាក់ទ័រសណ្ដោងរ៉ឺម៉កបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នទៅបុកជាមួយម៉ូតូរបួសធ្ងន់ម្នាក់

ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយអ្នកបើកត្រាក់ទ័រសណ្ដោងរ៉ឺម៉កបើកបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នទៅបុកជាមួយម៉ូតូដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹងធ្វើឱ្យភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិចក ឃុំកំពង់ចក ស្រុករំដួល។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសដែលរងរបួសធ្ងន់មានឈ្មោះរឹម សាវ៉ន អាយុ៣៧ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃំុអង្គប្រស្រែ ស្រុករមាសហែក ... Read More »

ប្រធានាធិបតីចូលរួមគោរពវិញ្ញាណក្ខន្ធពលរដ្ឋអាមេរិកកន្លះលាននាក់ដែលស្លាប់ដោយកូវីដ-១៩

អាមេរិក ៖ នៅល្ងាចថ្ងៃទី២២ខែកុម្ភៈ(ពេលវេលាអាមេរិក)ប្រធានាធិបតីអាមេរិកចូ បៃឌិន និង អនុប្រធានាធិបតី លោកស្រី Kamala Harris បានចូលរួមគោរពវិញ្ញាណក្ខន្ធ ជនរងគ្រោះស្លាប់ដោយកូវីដ-១៩ ជាងកន្លះលាននាក់ ។ នៅទីតាំងនានាទូទាំងប្រទេសអាមេរិក បានបង្ហូតទង់ជាតិពាក់កណ្តាលដើម្បីកាន់ទុក្ខដល់ជនរងគ្រោះ។ ... Read More »

អំណោយរបស់ លោក ហ៊ុន ម៉ាណែត មានគ្រឿងឧបភោគបរិភោគ និងថវិកា ផ្តល់ជូនអតីតយុទ្ធជនជួបការលំបាក

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ និងក្រុមការងារ រួមជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយរបស់ លោក ឧត្តមសេនីយ៍ឯក ... Read More »

សេចក្តីជូនដំណឹង ស្តីពីការបិទដំណើរការជាបណ្តោះអាសន្នរយ:ពេល ០២សប្ដាហ៍ រោងភាពយន្ត រោងសម្តែងសិល្ប: និងសារមន្ទីរ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចេញសេចក្តីជូនដំណឹង ស្តីពី ការបិទដំណើរការ ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនដំណឹងចំពោះលោក លោកស្រី ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមបណ្ដោយព្រំដែនឆ្នាំ២០២០ និងទិសដៅការងារបន្តឆ្នាំ២០២១

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ... Read More »

ក្រុមហ៊ុន Google កំពុងតែសាកល្បងដាក់ឱ្យប្រើប្រាស់មុខងារដែលអាចចាក់សោ Incognito Tab ជាមួយនឹងទិន្នន័យជីវមាត្រ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, សម្រាប់អ្នកប្រើប្រាស់ដែលមិនចង់ឱ្យទិន្នន័យរបស់វេបសាយត្រូវបានរក្សាទុកនៅក្នុងកុំព្យូទ័រ ឬទូរសព្ទនោះ ពួកគេតែងតែប្រើ Incognito Tab ឬ Private Tab ជាពិសេសនៅពេលដែលពួកគេប្រើកុំព្យូទ័រសាធារណៈ ឬទូរសព្ទរបស់អ្នកដទៃនោះ។ វិធីនេះគឺដើម្បីចៀសវាងកុំឱ្យអ្នកដទៃ ... Read More »

ករណីមានបុរសម្នាក់ឈ្មោះ ថុង គឹមហួន បានយកឈ្មោះលោក ស ថេត ស្នងការគម្រាម អ្នកដទៃ, ខាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការបដិសេធ

ភ្នំពេញ ៖ សេចក្តីបកស្រាយបំភ្លឺ និងបដិសេធ របស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះគណនីហ្វេសបុកមួយឈ្មោះថា “ ពិភពឡេ “ ដែលបាននិយាថា មានបុរសម្នាក់ឈ្មោះ ថុង គឹមហួន បានយកឈ្មោះលោក ស ... Read More »