ព័ត៌មានទាន់ហេតុការណ៍៖
'

សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ (TPNW) របស់​អង្គការសហប្រជាជាតិ​ចូល​ជា​ធរមាន

    អន្តរជាតិ៖​ នៅ​ថ្ងៃទី​២២ មករា ឆ្នាំ​២០២១​ សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ (TPNW) របស់​អង្គការសហប្រជាជាតិ​ចូល​ជា​ធរមាន​ ហេីយសន្ធិសញ្ញា​នេះ​ចូល​ជា​ធរមាន​រយៈពេល​៩០​ថ្ងៃ ក្រោយ​ប្រទេស​ចំនួន​៥០ ផ្តល់​សច្ចាប័ន​កាលពី​ឆ្នាំមុន​។ ខណៈប្រទេស​អំណាច​ទាំង​៥មិនបាន​ចូល​ជា​សមាជិក​ឡើយ ក្រោយប្រទេស​ដែលមាន ឬ​សង្ស័យថា​មាន ... Read More »

ប្រធានាធិបតី​ចូ បៃឌិន តែងតាំង​ រដ្ឋមន្ត្រីមានដើមកំណើតវៀតណាម

ប្រធានាធិបតី​ចូ បៃឌិន​ បានតែងតាំង លោក​​​ ដាត ត្រាន់(Dat Tran) ជារដ្ឋមន្ត្រី នៃអតីតយុទ្ធជនអាមេរិក។ ការតែងតាំងនោះមានប្រសិទ្ធភាពភ្លាមៗ។ នេះជាជនជាតិវៀតណាមដំបូងគេដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្នុងរដ្ឋាភិបាលអាមេរិក។ តាមសារព័ត៌មាន Star&Stripes លោក Dat ... Read More »

រដ្ឋមន្ត្រីក្រសួងកសិកម្ម ក្រុមហ៊ុនចិនមួយ គ្រោងបង្កើតវិទ្យាស្ថានរុក្ខជាតិឱសថ នៅកម្ពុជា

      ភ្នំពេញ៖​ បើតាមការបញ្ជាក់ពីផេកហ្វេសប៊ុកផ្លូវការរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីថ្ងៃទី២០ ខែមករាថ្មីៗនេះថា៖​ ក្រុមហ៊ុនKhmer Holding Group កំពុងដំណើរការគម្រោងវិនិយោគលើការដាំដុះរុក្ខជាតិឱសថ បង្កើតវិទ្យាស្ថានស្រាវជ្រាវរុក្ខជាតិ ដំណាំកសិកម្ម ... Read More »

តំណាងលោករដ្ឋមន្ត្រី លឹម គានហោ ចុះពិនិត្យការងារស្តាបឹងបួ អូរធម្មជាតិ ទាំង២២កន្លែង និងបោះបង្គោលព្រំក្នុងស្រុកមុខកំពូល ខេត្តកណ្តាល

ខេត្តកណ្ដាល៖ ដោយទទួលបានការចាត់តាំង ដ៏ខ្ពង់ខ្ពស់បំផុតពីលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ សុីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោង PMU-ADB ... Read More »

លោក ស សុខា អញ្ជើញប្រគល់វិញ្ញាបនបត្រជូននិស្សិតនៅសាកលវិទ្យាល័យជាតិមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយអ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ លោកប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាលខេត្ត ... Read More »

លោក ជា វ៉ាន់ដេត ៖ សាកលវិទ្យាល័យលំដាប់ទី២ លើសកលលោក រៀបចំកម្មវិធីបណ្តុះបណ្តាលភាព​ជាអ្នកដឹកនាំ​សម្រាប់មន្ត្រីរាជការ និងថ្នាក់ដឹកនាំធុរកិច្ចកម្ពុជា

ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា សាកលវិទ្យាល័យលំដាប់ទី២ លើសកលលោកសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហគ្រិនខ្មែរ និងសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ ... Read More »

បើកម៉ូតូហុងដាឌ្រីមបញ្ច្រាសទិសចរាចរណ៍ទៅពន្លះជាមួយម៉ូតូវីវ៉ារបួសធ្ងន់២នាក់

ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍ក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូវីវ៉ាដែលបើកដោយនារីជាសិស្សសាលាម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក​ថ្ងៃទី២៣​ ខែមករា​ ឆ្នាំ២០២១​ នៅចំណុចមុខសាលាសង្កាត់ចោមចៅទី៣​ តាមបណ្តោយផ្លូវជាតិលេខ៣​ ខណ្ឌពោធិ៍សែនជ័យ​។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញនារីសិស្សសាលាម្នាក់ជិះម៉ូតូម៉ាកវីវ៉ា​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1BC​- 7296 តាមបណ្តោយផ្លូវជាតិលេខ៤​ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៣​ ពណ៌ខ្មៅ​ ... Read More »

ទីប្រឹក្សា​ផ្ទាល់​សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​

ភ្នំពេញ​៖​ លោកបណ្ឌិត សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ និង​ជា​រដ្ឋលេខាធិការ​ក្រសួង ទេសចរណ៍​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ ម្សិលមុិញ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ប៉ាន​យ៉ា​រ៉ា​ក់ ពុល​ថាប់ (Panyarak Poolthup)​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ស្ថានទូត​ថៃ ... Read More »

ទាហានអាមេរិកជិត២០០នាក់ឆ្លងកូវីដ-១៩ ពេលចូលរួមការពារពិធីចូលកាន់តំណែងប្រធានាធិបតីរបស់លោកបៃឌិន

នៅថ្ងៃទី​២២ខែមករា មន្ត្រីអាមេរិក បានឲ្យដឹងថា​ មានកម្លាំងទាហាន ការពារជាតិប្រមាណ​ជិត២០០នាក់បានឆ្លងកូវីដ​-១៩ ក្នុងពេលបំពេញបេសកកម្មនៅទីក្រុងវ៉ាស៊ីនតោន ធានាសន្តិសុខដល់ពិធីចូលកាន់តំណែងប្រធានាធិបតីរបស់លោកបៃឌិន ។ កម្លាំងទាហាន ដល់ទៅ២៥ពាន់​នាក់​បានមកកាន់ទីក្រុង វ៉ាស៊ីនតោន​ក្នុងរយៈពេលជាង​១សប្តាហ៍ដើម្បីការពារ​សន្តិសុខ។ ចំណែកទាហាន ៧០០០នាក់ទៀត​នឹងចាកចេញពីទីក្រុងវ៉ាស៊ីនតោន នៅចុងខែមករា។ នៅពេលនេះដែរ ... Read More »

ព្រឹទ្ធសភាអាមេរិកអនុម័ត​បេក្ខភាពរដ្ឋមន្ត្រីការពារជាតិអាមេរិកជាជនជាតិស្បែកខ្មៅដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ

ព្រឹទ្ធសភាអាមេរិក នៅថ្ងៃទី​២២ខែមករា បានបោះឆ្នោតអនុម័តបេក្ខភាពរដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្មី ដែលលោកបៃឌិនបានជ្រើសរើស គឺលោក​ Lloyd Austin ។ អតីតមេទ័ពផ្កាយ​៤ Lloyd Austin ទទួលបានការគាំទ្រខ្ពស់ក្នុងព្រឹទ្ធសភា គឺមានដល់ទៅ​៩៣ សំឡេងគាំទ្រ ... Read More »

អភិបាលស្រុកចន្ទ្រានិងក្រុមការងារចុះត្រួតពិនិត្យ និងនាំគ្រឿងចក្រទៅជួសជុលផ្លូវជង្ហុកកិនបង្ហាប់និងក្រាលថ្មមិចប្រវែង ៧៥៥០ម៉ែត្រឆ្លងកាត់២ឃុំក្នុងស្រុកចន្ទ្រា

     ខេត្តស្វាយរៀង៖ អនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកចន្រ្ទា និងក្រុងបាវិត នៅព្រឹកថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ... Read More »

បើកម៉ូតូលឿនពេកដល់ផ្លូវកោងជ្រុលទៅបុករថយន្តស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ខេត្តបន្ទាយមានជ័យ៖ ​បុរសម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ដោយសារជិះម៉ូតូទៅបុកជាមួយរថយន្ត នៅវេលាម៉ោង៥ល្ងាចថ្ងៃទី២២ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវកោងលើកំណាត់ផ្លូវក្រាលកៅស៊ូពីឃុំបត់ត្រង់ទៅឃុំរហាត់ទឹក ស្រុកមង្គលបុរី  ។ លោកសួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍បានឲ្យដឹងថា ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ពាក់ស្លាកលេខ ... Read More »

នគរបាលខណ្ឌឫស្សីកែវសហការជាមួយនគរបាលប៉ុស្តិ៍ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតបានថ្នាំញៀន៦កញ្ចប់

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃាត់ខ្លួនជនសង្ស័យម្នាក់ដោយដកហូតបានថ្នាំញៀន៦កញ្ចប់ កាលពីវេលាម៉ោង៩និង៤៥នាទីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅចំណុចសំណង់មិនរៀបរយក្នុងក្រុមទី៦ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថាជនសង្ស័យឈ្មោះ ទូច ធារិទ្ធ ... Read More »

គ្រូបង្វឹកក្លិប Real Madrid លោក Zinedine Zidane ធ្វើតេស្តវិជ្ជមាន Covid-19 មុនពេលប្រកួតជាមួយក្រុម Alaves

លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុម Real Madrid បានធ្វើតេស្តរកឃើញជំងឺ Covid-19 អាចនឹងខកខានការបង្ហាញខ្លួនក្នុងការដឹកនាំក្រុមពេលប៉ះជាមួយក្រុម Alaves នៅថ្ងៃទី២៣ មករានេះ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន BBC Sport ... Read More »

Dortmund រងការបរាជ័យផ្ទួនៗ កាន់តែឆ្ងាយពីឱកាសឡើងកំពូលតារាង

ក្រុម Borussia Dortmund បានរងបរាជ័យក្នុងក្របខ័ណ្ឌ Bundesliga ជាលើកទី២ ខណៈដែលក្រុមនេះបានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ BorussiaMonchengladbach ក្នុងលទ្ធផល៤ទល់២ កាលពីរាត្រីថ្ងៃទី២២ឈានចូលថ្ងៃទី២៣ មករានេះ។ ការប្រកួតក្នុងតង់ទី១ កីឡាករ Elvedi របស់ក្រុម ... Read More »

Marseille ចុះកុងត្រាបានខ្សែប្រយុទ្ធ Milik ពីក្លិប Napoli ក្នុងលក្ខខណ្ឌខ្ចីជើង

Arkadiusz Milik បានចូលរួមជាមួយ Marseille ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Napoli រហូតដល់ឆ្នាំ២០២២ ហើយការផ្លាស់ប្តូររបស់ខ្សែប្រយុទ្ធរូបនេះអាចនឹងត្រូវធ្វើឡើងជាអចិន្ត្រៃយ៍ក្នុងតំលៃ១២លានផោន។ នេះបើយោងតាមការចុះផ្សាយរបស់ Livescore News កាលពីថ្ងៃទី២២ មករា។ខ្សែប្រយុទ្ធ Arkadiusz Milik ... Read More »

ប្រធានាធិបតីថ្មីលោក Joe Biden អាចទាមទារប្រាក់ខែស្មើគ្នាសម្រាប់ក្រុមជម្រើសជាតិស្ត្រីរបស់សហរដ្ឋអាមេរិក​

ប្រធានាធិបតីអាមេរិកថ្មីលោក Joe Biden ត្រូវបានគេរំពឹងថា នឹងបន្តធ្វើកំណែទម្រង់មួយដែលនឹងផ្លាស់ប្តូរប្រវត្តិសាស្ត្របាល់ទាត់នៅក្នុងប្រទេសដោយធ្វើឲ្យមានតម្លាភាពនៃប្រាក់ខែរវាងក្រុមជម្រើសជាតិស្រ្តី និងបុរស។ បន្ទាប់ពីការកត់សម្គាល់របស់លោកស្រី Megan Rapinoe អំពីសមាជិកក្រុមជម្រើសជាតិស្ត្រីរបស់សហរដ្ឋអាមេរិកដែលសមនឹងទទួលបានប្រាក់ខែស្មើគ្នាចំពោះភាគីបុរសនោះ លោក Joe Biden បានបញ្ចេញសម្លេងនៅលើបណ្តាញសង្គមដោយសង្កត់ធ្ងន់ថា គាត់នឹងព្យាយាមផ្លាស់ប្តូរវិសមភាពប្រសិនបើគាត់ត្រូវបានជ្រើសរើសជាប្រធានាធិបតីអាមេរិក។ ... Read More »

បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារគ្រោះថ្នាក់ចរាចរណ៍

      ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តកុងតឺន័រនឹងម៉ូតូ បណ្តាលឲ្យបុរសអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ។ គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៩៤-១៩៥ស្ថិតក្នុងភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ... Read More »

ខ្សែប្រយុទ្ធ Sergio Aguero របស់ Man City ធ្វើតេស្តវិជ្ជមាន Covid-19

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន កាលពីថ្ងៃទី២២ មករា ២០២១បានឲ្យថាខ្សែប្រយុទ្ធ Sergio Aguero របស់ក្រុម Manchester City បានធ្វើតេស្តវិជ្ជមានជំងឺCovid-19 ដែលធ្វើឲ្យកីឡាកររូបនេះអាចខកខានការប្រកួតរបស់ក្រុមមួយរយៈពេល។ កីឡាករសញ្ជាតិអាហ្សង់ទីនដែលទើបតែលេងបានសរុប១៤១ឆ្លងកាត់ការបង្ហាញខ្លួនចំនួន៥ដងក្នុងរដូវកាលនេះត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេបន្ទាប់ពីបានធ្វើតេស្តវិជ្ជមានCovid-19។Aguero ខកខានការប្រកួត៣លើកកន្លងមកដោយសាររូបគេត្រូវនៅដាច់ដោយឡែកពីគេហើយពេលនេះគេត្រូវអវត្តមានយូរបន្តិចហើយ។ ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះបានសរសេរលើ Twitter ... Read More »

ដំណឹងល្អ ! មិនមានករណីឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ មានតែករណីជាសះស្បើយអ្នកជំងឺ០៤នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសជូនព័ត៌មាន បញ្ជាក់ឲ្យដឹងថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ មានតែករណីព្យាបាលជាសះស្បើយអ្នកជំងឺ ០៤នាក់។ ក្រសួងសុខាភិបាលបានលម្អិតថា អ្នកជាសះស្បើយចំនួន០៤នាក់រួមមាន៖ ទី១-ស្ត្រីជនជាតិខ្មែរ អាយុ១៩ឆ្នាំ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្របសម្រួលបញ្ចប់វិវាទករណីសំណង់ផ្សារទំនើបសេនជូរីផ្លាហ្សា តាមវិធីសាស្រ្តឈ្នះ=ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុុំសម្របសម្រួលបញ្ចប់ករណីវិវាទរវាងក្រុមហ៊ុនCCCC Third Harbour Engineering Co.,Ltd ម្ចាស់ម៉ៅការសំណង់ និេងក្រុមហ៊ុន ... Read More »

បើករថយន្តកុងតឺន័រលឿនដល់ផ្លូវកោងខំប្រឹងបួងចង្កូតក្រឡាប់ផ្ងារជើង

ភ្នំពេញ​ ៖​ បុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងក្នុងល្បឿនលឿន ពេលមកដល់ផ្លូវកោងខំប្រឹងបួងចង្កូតធ្វើឱ្យក្រឡាប់ដាច់រុឺម៉កសណ្តោងធ្លាក់ទូកុងតឺន័រមកក្រោម តែសំណាងល្អមិនបង្កឲ្យមានអ្នករបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ កែងនឹងផ្លូវ លេខ១៩២ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ​    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ ... Read More »

ស្ងាត់ៗកម្លាំងកងរាជអាវុធហត្ថឆ្មក់បង្រ្កាបរោងម៉ាសុីនអារឈើ ដ៏ធំមួយកន្លែងនៅឃុំឈើតុំ

ខេត្តពោធិ៍សាត់ ៖ ប្រជាជនឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានរាយការណ៍ នារសៀលថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ... Read More »

អីក៏ខ្លាំងម៉្លេះ! ចូលផឹកស្រាក្រឡុកអត់នារីកំដរទាត់តុកៅអីផ្អេីលភ្ញៀវរត់ជាន់ជេីងគ្នា

ភ្នំពេញ​៖ បុរសមួយក្រុមមានគ្នា៥នាក់បានចូលផឹកស៊ីនៅហាងស្រាក្រឡុកមួយកន្លែងស្ថិតនៅចំណុចមុខរោងចក្រ៦ជាន់តាមបណ្តោយមហាវិថីចោមចៅ​ ក្នុងសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​  ។ ខណៈផឹកគ្មាននារីអង្គុយកំដរក៏ស្រែកឡូឡាហើយទាត់តុកៅអីផ្អេីលដល់ភ្ញៀវរត់ជាន់ជេីងគ្នា​ចេញក្រៅបាត់អស់ កាលពីវេលាម៉ោង១០យប់​ ថ្ងៃទី២២​ ខែមករា​ ឆ្នាំ២០២១​ ។  តាមប្រភពព័ត៌មានពីកូនស្រីម្ចាស់ហាងបានឲ្យដឹងថា​ មុនពេលកេីតហេតុមានបុរសម្នាក់ដែលជាម្ចាស់ផ្ទះវេរលុយវីងនៅជាប់កន្លែងគាត់លក់ស្រាបានហៅមិត្តភក្តិចំនួន៤នាក់ទៀតមកអង្គុយផឹកស្រា​។ បន្ទាប់មកបុរសនោះក៏ហៅរូបនាងមកជួបហេីយសួរថា​ ម្តាយឯងទៅណាហេីយ​? ... Read More »

រោងចក្រកែច្នៃសាច់របស់ថៃមួយកន្លែង​ នៅប្រទេសចិន​ រកឃេីញករណីឆ្លង COVID-19 ជាចង្កោមលើកម្មករជាច្រើននាក់

     អន្តរជាតិ៖​ មន្ត្រីសុខាភិបាលចិន​ កាលពីថ្ងៃព្រហស្បតិ៍ទី២១​ ខែមករា​ ឆ្នាំ២០២១ បានរាយការណ៍ថា៖​ រកឃើញករណីឆ្លង COVID-19 ជាចង្កោមលើកម្មករជាច្រើននាក់ ដែលបម្រើការក្នុងរោងចក្រកែច្នៃសាច់របស់ក្រុមហ៊ុនថៃមួយកន្លែង នៅក្នុងទីក្រុងហាពីន (Harbin) ស្ថិតនៅភាគឦសាននៃប្រទេសចិ។​ ... Read More »

ស្ថានភាពកូវីដ-​១៩ លើពិភពលោក នៅថ្ងៃទី​២២ខែមករា ឆ្នាំ២០២១

   គិតមកដល់វេលាម៉ោង៧យប់ថ្ងៃទី ២២ ខែមករា ឆ្នាំ២០២១ តាមគេហទំព័រ ​Worldometer ​នៅទូទាំងពិភពលោកមានអ្នកឆ្លងសរុប កើនឡើងដល់៩៨,១៨០,២៣៣នាក់ និងស្លាប់ ២,១០២,៥៨៨នាក់។ ជាមួយគ្នានោះក៏មានអ្នកជាសះស្បើយ៧០,៥៨៤,០១៣នាក់ផងដែរ។ ក្នុងចំណោមតំបន់ដែលមានករណីឆ្លងច្រើនជាងគេគឺអាមេរិកខាងជើង ដោយមានអ្នកឆ្លងដល់ទៅជាង ២៨,៧លាននាក់ ... Read More »

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ ដំណើរភាពយន្តចល័តកម្ពុជាចិនដ៏ឆ្នើមលើកទី៥

ភ្នំពេញ៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ រួមជាមួយលោក Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ ដំណើរភាពយន្តចល័តកម្ពុជាចិនដ៏ឆ្នើមលើកទី៥ ... Read More »

អាជ្ញាធរជាតិអប្សរាអនុវត្តការងារបោះបង្គោលកំណត់ព្រំការពារនៅប្រាសាទបន្ទាយអំពិល

ខេត្តឧត្តរមានជ័យ៖ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១កន្លងទៅ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន នគរបាលបេតិកភណ្ឌ និងភ្នាក់ងារប្រចាំការនៅប្រាសាទបន្ទាយអំពិល បានអនុវត្តការងារបោះបង្គោលកំណត់ព្រំការពារក្នុងតំបន់ការពារប្រាសាទបន្ទាយអំពិល ស្ថិតនៅក្នុងភូមិសំរោង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅខាងកើតប្រាសាទចៅស្រីវិបុល១០គីឡូម៉ែត្រ។ ការបោះបង្គោលព្រំការពារក្នុងតំបន់ការពារប្រាសាទបន្ទាយអំពិល ... Read More »

លោក ទេសរដ្ឋមន្ត្រី គន់ គីម បានបន្តចុះពិនិត្យវឌ្ឍនភាពនៃការងារដាំដុះដំណាំស្រូវស្តារឡើងវិញក្រោយទឹកជំនន់នាពេលកន្លងមក

ខេត្តបាត់ដំបង៖ បន្ទាប់ពីចប់កម្មវិធីប្រគល់ផ្ទះជូនដល់អតីតយុទ្ធជន លោក ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរ ពីតំណាងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ រួមទាំងមន្ត្រីពាក់ព័ន្ធខេត្ត នៅថ្ងៃទី២២ ខែមករាឆ្នាំ២០២១នេះ បានបន្តចុះពិនិត្យវឌ្ឍនភាពនៃការងារដាំដុះដំណាំស្រូវស្តារឡើងវិញក្រោយទឹកជំនន់នាពេលកន្លងមកស្ថិតក្នុង ឃុំព្រែកនរិន្ទ ... Read More »

ដំណឹងល្អ សម្រាប់ប្រជាពលរដ្ឋនៅខណ្ឌកំបូល មានក្រុមហ៊ុន ទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៤កន្លែង

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនី រស់នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ អាចនឹងមានការងារធ្វើច្រើន តាមរយៈក្រុមហ៊ុនបានដាក់ទុនវិនិយោគរាប់លានដុល្លារ ។ នេះជាការស្រូបយកកម្លាំងពលកម្មនៅក្នុងស្រុក ឲ្យប្រជាពលរដ្ឋមានការងារធ្វើ ដើម្បីទទួលបានប្រាក់បៀវត្សដោះស្រាយក្នុងស្ថានភាពគ្រួសារ។ សូមបញ្ជាក់ថា,នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ... Read More »