ព័ត៌មានទាន់ហេតុការណ៍៖
'

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមបានរុញច្រានមនុស្សជាច្រើន ឱ្យចាកចេញពីភាពក្រីក្រ និងភាពងាយរងគ្រោះ

    ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩-២០២០ និងលើកទិសដៅឆ្នាំ២០២១ របស់ក្រសួងកិច្ចការនារី នាព្រឹកថ្ងៃពុធ ១៤កើត ខែមាឃ ... Read More »

ជនសង្ស័យម្នាក់ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទីរសៀល កម្លាំងជំនាញខណ្ឌឫស្សីកែវនិងប៉ុស្តិ៍បានធ្វើការបង្ក្រាបជាក់ស្ដែងនិងបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី១ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ឈ្មោះ ស្រី ... Read More »

មេដឹកនាំកំពូលចិន៖​ ជំរុញ​ឲ្យ​ពិភពលោក ប្រកាន់ខ្ជាប់​ពហុភាគី​និយម ដើម្បី​ដោះស្រាយ​បញ្ហា​ស្មុ​គ្រ​ស្មាញ​

អន្តរជាតិ៖​ លោក ស៊ី ជិន​ភីង ប្រធានាធិបតី​ចិន នៅ​ថ្ងៃទី​២៥ ខែមករា បានបញ្ជាក់ថា​ ការខ្វះ​សាមគ្គីភាព​របស់​ពិភពលោក មិនអាច​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​បានទេ​។ ដោយប្រធានាធិបតី​ចិនរូបនេះ​ បាន​ជំរុញ​ឲ្យពិភពលោកប្រកាន់ខ្ជាប់​ពហុភាគី​និយម និង​កសាង​សហគមន៍​ជាមួយ​អនាគត​រួម ដើម្បី​ដោះស្រាយ​បញ្ហា​ស្មុ​គ្រ​ស្មាញ​ជាច្រើន ដែល​ពិភពលោក ... Read More »

ស្ងាត់ៗព្រះមហាក្សត្រថៃតែងតាំង ស្នំឯកជាព្រះមហេសីទីពីរ

ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់រាជវង្សថៃ ដោយតែងតាំងស្នំឯក Sineenat Wongvajirapakdi ដែលព្រះមហាក្សត្របានដកតំណែងកន្លងមកនោះធ្វើជាមហេសីទីពីរ​។ កន្លងមកស្នំឯកត្រូវបានដកតំណែង ពីបទ​ខ្វះការគោរពដល់ព្រះអគ្គមហេសី ។ ព្រះមហាក្សត្រថៃ Maha Vajiralongkorn ព្រះជន្ម៦៨វស្សា​ ... Read More »

អង់គ្លេសមានអ្នកស្លាប់ដោយកូវីដ​-១៩ កើនឡើងជាង​១សែននាក់ហើយ

មកដល់ព្រឹថ្ងៃទី​២៧ខែមករានេះ អង់គ្លេសបានប្រារព្ធពិធីគោរពវិញាណក្ខន្ធ​​ដល់ពលរដ្ឋជាង​១សែននាក់ហើយដែលបានស្លាប់ដោយកូវីដ​-១៩​​​។ ការស្លាប់គឺមានច្រើនជាង អ្នកសា្លប់នៅក្នុងសង្គ្រាមលោកលើកទីពីរទៅទៀត។ ​ ទីស្នាក់ការសមាគមសុខាភិបាលអង់គ្លេសបានប្រើប្រាស់ម៉ាស៊ីន បញ្ចាំងរូបភាពឡើង​ជញ្ជាំងដើម្បី រំលឹក​ដល់​អ្នកស្លាប់ដោយសារកូវីដ​-១៩​ជាង​១សែននាក់ ។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីអង់គ្លេស ​លោក ប៊ូរីស ចនសុន បានបញ្ជាក់ថា​ ... Read More »

កិច្ចពិភាក្សាវគ្គទី១ ស្តីពី “ការវិវត្តន៍ និងអនាគតនៃវិស័យអេកូទេសចរណ៍ និងសហគមន៍ ក្នុងបរិបទជំងឺកូវីដ-១៩”

ខេត្តសៀមរាប៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្ដរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (ក.គ.អ.អ.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

សៀវភៅ​៖ “ទស្សនវិជ្ជា និង​ទ្រឹស្ដី​ស្ដីពី​ការអប់រំ” ស្នាដៃ​និពន្ធ​ដោយលោក បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន

ភ្នំពេញ៖ សង្គម​មួយ​ត្រូវ​បាន​រៀបចំ​ឱ្យ​មាន​ស្ថិរភាព ពេល​ដែល​បុគ្គល​នីមួយៗ​កំពុង​ធ្វើ​នូវ​អ្វី​ដែល​ជា​សមត្ថភាព​ពី​ធម្មជាតិ ដើម្បី​ប្រើ​ជា​ផលប្រយោជន៍​ដល់​អ្នកដទៃ…ហើយ​ការ​ធ្វើ​ដូចនេះ​គឺ​ជា​ដំណើរ​ការ​នៃ​ការអប់រំ។ គោលដៅ​នៃ​ការ​អប់រំ គឺ​បង្រៀន​មនុស្ស​នូវ​បញ្ហា​សំខាន់ៗ តាមរយៈ​ចំណេះដឹង បណ្ដុះ​ចរិយា​ធម៌ និង​ការ​គោរព​ភាព​ថ្លៃថ្នូរ​របស់​មនុស្ស។ ការ «គិតពិចារណា» ជា​ប្រចាំ​គឺ​ជា​មធ្យោបាយ​ផង និង​ជា​គោលបំណង​ផង​នៃ​ការអប់រំ។ គោលបំណង​នៃ​គរុកោសល្យ គឺ​ការ​អប់រំ​មនុស្ស ... Read More »

ករណីឆ្លងកូវីដ-១៩​ នៅប្រទេសឥណ្ឌូនេស៊ី​ មានអ្នកឆ្លងលើស១លាននាក់ ក្នុងនោះស្លាប់ជាង២៨០០០នាក់

    អន្តរជាតិ៖​ បើតាមទិន្នន័យផ្សាយដោយ worldometers​ បានបង្ហាញថា​ ឥណ្ឌូនេស៊ី ក្លាយជាប្រទេសទី១៩លើពិភពលោកដែលមានអ្នកឆ្លងលើស១លាននាក់ ក្នុងនោះស្លាប់ជាង២៨០០០នាក់។ ខណៈ​អ្នកឆ្លងកូវីដ–១៩នៅលើពិភពលោកទាំងមូល មានជាង១០០លាននាក់ ក្នុងនោះស្លាប់ជាង២.១៦លាននាក់ និងសះស្បើយជាង៧២.៨១លាននាក់។ បើតាមអាជ្ញាធរឥណ្ឌូនេស៊ី កាលពីថ្ងៃម្សិលមិញ ... Read More »

ក្រសួងមហាផ្ទៃ បន្តរៀបចំកិច្ចប្រជុំអន្តរក្រសួងបានពិនិត្យ និងពិភាក្សាបញ្ចប់លើជំពូកទី០២ នៃសេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ភ្នំពេញ៖ បើយោងតាមអង្គភាពនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់ឲ្យដឹងថា, ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានបន្ដរៀបចំកិច្ចប្រជុំអន្ដរក្រសួងដើម្បីពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋានស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ... Read More »

រឿងនិទានខ្មែរ÷ រឿង ស្រី​កណ្ដុរ​ល្អោច គឺ​កណ្ដុរ​បំផ្លាញ

កាល​ពី​ដើម មាន​បុរស​ម្នាក់​មាន​ប្រពន្ធ  បុរស​នោះ​តែង​ទៅ​កាប់​ចម្ការ​សព្វ​ថ្ងៃ លុះ​កាប់​ចម្ការ​ទៅ​ដល់​ដើម​ជ្រៃ​មួយ ស្ដេច​កណ្ដុរ​ស ដែល​នៅ​នឹង​ដើម​ជ្រៃ​នោះ មាន​សេចក្ដី​ភិត​ភ័យ ហើយ​ហើយ​ទៅ​អង្វរ​បុរស​ដែល​កាប់​ព្រៃ​ធ្វើ​ចម្ការ​នោះ​ថា “សុំ​ឲ្យ​បុរស​ទុក​តែ​ដើម​ជ្រៃ​មួយ​នេះ ខ្ញុំ​នឹង​ឲ្យ​រង្វាន់​ជា​មាស ក្នុង​មួយ​ថ្ងៃ​មួយ​ដុំ” ។ បុរស​នោះ ក៏​ព្រម​ទុក​ដើម​ជ្រៃ​ឲ្យ ។ ... Read More »

ទីបំផុត!​ នគរបាលខេត្តព្រះសីហនុ​ ឃាត់ខ្លួនជនជាតិចិន៣នាក់​ ដែលបាញ់សម្លាប់មនុស្សនៅមុខកាស៉ីណូយីហោ” ជីយវនីសិន” ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៧​ ខែមករា​ ឆ្នាំ២០២១នេះថា​ ករណីជនល្មើសជនជាតិចិន បាញ់សម្លាប់ជនជាតិចិនដូចគ្នា​ នៅមុខកាស៉ីណូយីហោ” ជីយវនីសិន” ជិតវត្តឥន្ទញញាណ​ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២១​ខែមករាកន្លងទៅ។  ... Read More »

អភិបាលរាជធានីភ្នំពេញបរិច្ចាគប្រាក់បៀវត្ស៧ខែជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩

   ភ្នំពេញ៖ នៅក្នុងលិខិតផ្ញើជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃនេះរបស់លោក ឃួង ស្រេង បានបញ្ជាក់ថា ខ្ញុំបាទ ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ សូមគោរពជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជា ប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (COVID-19)។ ... Read More »

ស្រ្តីខ្មែរអ៊ិស្លាមម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅនឹងសំយាបផ្ទះ

ខេត្តកំពង់ឆ្នាំង៖ ស្រ្តីខ្មែអ៊ិស្លាមម្នាក់បានសម្រេចចិត្តយកខ្សែអង្រឹងមកចងកភ្ជាប់ទៅនឹងធ្នឹមផ្ទះសម្លាប់ខ្លួនឯង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១២យប់ឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិស្វាយផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីដែលសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងនេះមានឈ្មោះទាំ ប៉ែន ភេទស្រី អាយុ៤១ឆ្នាំ ... Read More »

លោកស្រី ឱ វណ្ណឌីន៖ ក្នុង១ឆ្នាំគត់សម្រាប់ថ្ងៃនេះ កម្ពុជាយើងរកឃើញអ្នកឆ្លងកូវីដ-១៩ ចាប់ផ្តើមពី១នាក់ ដល់ ៤៦០នាក់

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានថ្លែងថា,ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានថា, ខ្ញុំសូមជម្រាបជូនទៅដល់បងប្អូនសាធារណៈជនទាំងអស់ឲ្យបានជ្រាបថា, ថ្ងៃនេះជាថ្ងៃទី២៧ ខែមករា ហើយបើយើងរំលឹកឡើងវិញ យើងដឹងហើយថា នៅព្រះរាជាណាចក្រកម្ពុជារបស់យើង ... Read More »

អាមេរិកកំណត់គោលដៅផ្តល់វ៉ាក់សាំងគ្រប់ចំនួនដល់ពលរដ្ឋ នៅរដូវក្តៅខាងមុខ

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានប្រកាសថា នឹងបង្កើនចំនួនវ៉ាក់សាំង​នៅតាមទីតាំងនានាទូទាំងប្រទេស​ឡើងដល់១០លានដូស​ ក្នុងមួយសប្តាហ៍ ដើម្បីបំពេញតម្រូវការចាក់វ៉ាក់សាំង ឲ្យបានគ្រប់គ្រាន់ ។ ប្រធានាធិបតី បៃឌិន បានកំណត់គោលដៅ​ទិញវ៉ាក់សាំងកូវីដ​១៩ បន្ថែម ២០០លានដូស ... Read More »

Man City, Arsenal, Leed United, West Ham ធ្វើបានល្អក្រៅទឹកដី

ការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League សម្រាប់សប្តាហ៍ទី២០ ក្រុមភ្ញៀវទាំង៤ក្រុមដូចជា Man City, Arsenal, Leed United, West Ham សុទ្ធតែទទួលបានលទ្ធផលល្អទាំងអស់ ដោយបានយកឈ្នះក្រុមម្ចាស់ផ្ទះរៀងៗខ្លួន។ នេះបើយោងតាមលទ្ធផលរបស់ ... Read More »

ព្រឹទ្ធសភាអាមេរិកអនុម័តលោក Antony Blinken ធ្វើជារដ្ឋមន្ត្រីការបរទេស

នៅថ្ងៃទី២៦ ខែមករា (ពេលវេលានៅអាមេរិក ) ព្រឹទ្ធសភាបានបោះឆ្នោតអនុម័តតែងតាំងលោក​Antony Blinken ធ្វើជារដ្ឋមន្ត្រីការបរទេសអាមេរិក ។ ជាមួយនឹងសំឡេងគាំទ្រ​៧៨ ទល់និង​២២ លោក​Antony Blinken ​បានក្លាយជារដ្ឋមន្ត្រីការបរទេសទី ៧១របស់អាមេរិក ។ ... Read More »

កីឡាករបាល់ទាត់ពិភាក្សាអំពីការរំលោភបំពានតាមអុីនធើណេតជាមួយមន្រ្តីរដ្ឋាភិបាលអង់គ្លេស

កីឡាករបាល់ទាត់អង់គ្លេសកំពូលៗរួមទាំងប្រធានក្រុម Liverpool កីឡាករ Jordan Henderson និងអតីតកីឡាការិនីអន្តរជាតិ លោកស្រី Karen Carney បានពិភាក្សាអំពីការរំលោភបំពាន និងការរើសអើងតាមអុីនធើណេតជាមួយរដ្ឋមន្រ្តីរដ្ឋាភិបាលអង់គ្លេសកាលពីថ្ងៃចន្ទ ដើម្បីរកដំណោះស្រាយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ ដែល CNA ... Read More »

កីឡាករប្រឈមនឹងបញ្ហាចាក់វ៉ាក់សាំង COVID-19 នៅមុនព្រឹត្តិការណ៍អូឡាំពិក

នៅពេលដែលអ្នករៀបចំអូឡាំពិកបដិសេធសេចក្តីរាយការណ៍ថា ការប្រកួតកីឡានៅទីក្រុងតូក្យូរដូវក្តៅនេះនឹងត្រូវពន្យារពេលម្តងទៀត ពួកគេ និងអង្គភាពកីឡាដទៃទៀតកំពុងប្រជែងនឹងបញ្ហានៃការចាក់វ៉ាក់សាំង COVID-19 សម្រាប់អ្នកចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះ។ តាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃអង្គារបានឲ្យដឹងថា លោក Denis Masseglia ប្រធានគណៈកម្មាធិការជាតិអូឡាំពិកបារាំងបាននិយាយថា គ្មានជំរើសអ្វីក្រៅពីការចាក់វ៉ាក់សាំងហើយថាការរក្សាការប្រកួតកីឡានេះនឹងស្ថិតក្នុងភាពគ្រោះថ្នាក់ ។ ... Read More »

ករណីឆ្លងកូវីដ-១៩ នៅក្របខ័ណ្ឌ Premier League បានធ្លាក់ចុះជាថ្មីដោយរកឃើញតែ៨នាក់

យោងតាមការចេញផ្សាយរបស់ Livescore News បានឲ្យដឹងកាលពីថ្ងៃទី២៦ មករាថា ក្របខ័ណ្ឌ Premier League បានប្រកាសពីករណីវិជ្ជមានថ្មីចំនួន៨នាក់ពីការធ្វើតេស្តរកជំងឺកូវីដ-១៩ពីរលើកចុងក្រោយ ដែលពាក់កណ្តាលនៃចំនួនកីឡាករ និងបុគ្គលិកក្លិបដែលបានធ្វើតេស្តវិជ្ជមានកាលពីសប្តាហ៍មុន។ ការធ្វើតេស្តត្រូវបានកើនឡើងរហូតដល់ពីរដងក្នុងមួយសប្តាហ៍កាលពីដើមខែនេះ ដោយសារតែការកើនឡើងនៃអត្រាឆ្លងនៅទូទាំងលីក និងចក្រភពអង់គ្លេសកាន់តែខ្ពស់។ កំណត់ត្រាវិជ្ជមានចំនួន៤០នាក់ត្រូវបានកំណត់នៅចន្លោះថ្ងៃទី២៨ ... Read More »

រថយន្តយីឌុបបេីកបុករថយន្តដឹកទឹកកកនៅផ្លូវ៦០ម៉ែត្រ ពីក្រោយបណ្ដាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ រថយន្តយីឌុបមួយគ្រឿង បេីកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន និងមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តដឹកទឹកកកពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តដឹកទឹកកកក្រឡាប់ផ្ងារ ជើង មួយចំហៀងបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅបណ្ដោយផ្លូវ៦០ម៉ែត្រ កែងផ្លូវបេតុងផ្សារក្រមួន ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ... Read More »

ក្រសួងធនធានទឹក: ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៧ មករាដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានពីខ្សោយ ទៅមធ្យម ។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃ២៧ មករាដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ថា ១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ... Read More »

សមត្ថកិច្ចចាប់ក្រុមកាប់ចាក់ពីរនាក់ បន្ទាប់ពីកាប់គ្នារបួសធ្ងន់ និងស្រាលបួននាក់

ខេត្តមណ្ឌលគិរី៖ ជើងខ្លាំងអ្នកលេងដាវកញ្ចាស់ពីរនាក់ ក្នុងចំណោមគូកនច្រើនគ្នាទៀត ត្រូវបានជាប់ខ្នោះរបស់កម្លាំងសមត្ថកិច្ចបន្ទាប់ពីពួកគេប្រើដាវកាប់ទៅលើយុវជនបួននាក់ឱ្យរងរបួស។ ហេតុការណ៍កាប់ចាក់គ្នានេះបានកើតឡើងនៅវេលាអធ្រាត្រ ថ្ងៃទី២៥  ខែមករា ឆ្នាំ២០២១ ត្រង់ចណុចក្បែររោងការ មួយស្ថិតក្នុងភូមិពូរ៉ាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ប្រភពពីសមត្ថកិច្ចឱ្យដឹងថា នៅយប់ថ្ងៃកើតហេតុនោះមានក្រុមក្មេងទំនើងពីរក្រុមបង្កជម្លោះគ្នារហូតឈានដល់កាប់ចាក់គ្នា ... Read More »

គិតត្រឹមល្ងាចថ្ងៃទី២៦ ខែមករា មានថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជន បរិច្ចាគថវិកា ,ប្រាក់បៀរវត្សរបស់ខ្លួនដោយស្ម័គ្រចិត្ត និងដោយសុទ្ធចិត្តក្នុងការបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់១៨រូបហើយ

ភ្នំពេញ៖ បើយោងតាមការបញ្ជាក់អំពីក្រសួងសុខាភិបាល គិតត្រឹមល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ គឺមានថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជន បរិច្ចាគថវិកា ប្រាក់បៀវត្សខ្លួន ជូនដល់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ មានចំនួន ១៨ រូបហើយ។ ... Read More »

ដំណឹងល្អ! វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បើកវគ្គសិក្សាជំនាញខ្លី មិនគិតថ្លៃ សម្រាប់កម្មករ និយោជិត ហើយមានប្រាក់ឧបត្ថម្ភទៀត

    ភ្នំពេញ៖ បើយោងតាមគេហទំព័រ(ខ្មែរនៅកូរ៉េNews) ចេញផ្សាយនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា  វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍បានបង្ហោះសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសកម្មករនិយោជិត ឱ្យចូលរៀនវគ្គខ្លីរយៈពេល ៤ខែ ( មិនបង់ថ្លៃ-Free ) ... Read More »

បើករថយន្តប៉ះគេហើយមិនឈប់ដោះស្រាយបែរជាបើករត់ ទីបំផុតម្ចាស់រថយន្តរងគ្រោះដេញចាប់ជាប់

ភ្នំពេញ៖ រថយន្តកូរ៉េដឹកទំនិញបានបើកប៉ះរថយន្តឡិចស៊ីស LX470 តែមិនឈប់ដោះស្រាយបែរជាបើកររត់គេច ត្រូវម្ចាស់រថយន្តឡិចសុីចដេញតាមស្កាត់មុខជាប់បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវនៅវេលាម៉ោង១១និង១២នាទីយប់ថ្ងៃទី២៦ខែមករាឆ្នាំ២០២១នៅតាមបណ្ដោយផ្លូវសហកព័ន្ធរស្សុី ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីអ្នកនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តពីរគ្រឿង មួយគ្រឿងប្រភេទដឹកទំនិញម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ... Read More »

បុរសម្នាក់បើករថយន្តធ្លាក់ផ្លូវ និងជ្រុលទៅបុកស្លាកប៉ាណូស្រាបៀរហ្គេនស្បឺកបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តហាយឡេនឌ័របោះពួយយ៉ាងល្បឿន ធ្វើឱ្យរេចង្កូតធ្លាក់ផ្លូវហោះទៅបុកបង្គោលប៉ាណូក្រុមហ៊ុនស្រាបៀរហ្គេនស្បឺកបណ្តាលឲ្យរថយន្តក្រឡាប់មួយជុំខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរនិងអ្នករួមដំណើរមិនមានរងរបួសឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមករាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ខាងត្បូងក្រុមហ៊ុនស្រាបៀរកម្ពុជាប្រមាណជាង ២០០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

Update៖ រហូតដល់ម៉ោង​០៨:៣០​ ព្រឹកថ្ងៃទី ២៧ ខែមករា​ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩នាំចូលថ្មី​​ទេ និង​មានជាសះស្បេីយ​១១នាក់​ (ខេត្តបន្ទាយមានជ័យ ៧នាក់​ និងបាត់ដំបង៤នាក់)

ភ្នំពេញ៖ រហូតដល់ម៉ោង​ ០៨:៣០​ ព្រឹក​ ថ្ងៃទី ២៧ ខែមករា​ ឆ្នាំ២០២១​ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​​ទេ និង​មានជាសះស្បេីយ​១១នាក់​ (ខខេត្តបន្ទាយមានជ័យ ៧នាក់​ និងបាត់ដំបង​៤នាក់) ។ ... Read More »

ប្រកាសបិទវគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាលកម្រិត “ក” កីឡាវ៉ូវីណាម

ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាលកម្រិត “ក” កីឡាវ៉ូវីណាម ប្រចាំឆ្នាំ២០២០ បានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ម្សិលមិញ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បន្ទាប់ពីដំណើរការអស់រយៈពេល៦ថ្ងៃកន្លងមក។ ថ្លែងក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនេះ លោក ស៊ុម ... Read More »

ដំណឹងល្អបំផុតថ្ងៃនេះ ! មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ និងមានអ្នកជាសះស្បេីយចំនួន​១១នាក់

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានឱ្យដឹងថា, មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ និងមានអ្នកជាសះស្បេីយចំនួន​១១នាក់​ នៅថ្ងៃទី២៦ ខែមករា នោះ។ ក្រសួងសុខាភិបាលបញ្ជាក់ថា,មានករណីជាសះស្បើយសរុបចំនួន ១១នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃរួមមាន: ទី១-ស្ត្រីជនជាតិខ្មែរ ... Read More »