ព័ត៌មានទាន់ហេតុការណ៍៖
'

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តបាត់ដំបងបាននាំខ្លួនយុវជនម្នាក់ក្រោយពីប្រើដាវកាប់ជនរងគ្រោះរបួសធ្ងន់

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយ​ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត​ស្រាលនៃស្នងការនគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា៖ ក្រោយពីទទួលបានពាក្យ​បណ្តឹងកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ លោកបានដឹកនាំកម្លាំងជំនាញសហការជាមួយក្រុមអន្តរាគមន៍បង្ការបង្ក្រាប រួមទាំងកម្លាំងនគរបាលមូលដ្ឋានបានស្រាវជ្រាវកំណត់មុខសញ្ញារហូតឈានដល់ការនាំខ្លួនជនពាក់ព័ន្ធម្នាក់ឈ្មោះសល់ សាន់ ហៅ ... Read More »

អាកាសយានដ្ឋានប្រទេសយេម៉ែនរងការវាយប្រហារក្នុងពេលយន្តហោះនាយករដ្ឋមន្ត្រីចុះចត

មានមនុស្ស ២២នាក់ស្លាប់ និងជាង​៥០នាក់រងរបួសនៅក្នុងករណីវាយប្រហារទៅលើអាកាសយានដ្ឋានទីក្រុង Aden ប្រទេសយេម៉ែន​។ ការវាយប្រហារនេះចំពេលដែលយន្តហោះដឹកនាយករដ្ឋមន្ត្រីAbdulmalik និងគណៈរដ្ឋមន្ត្រីចុះចតភ្លាម។ នៅលើយន្តហោះ​ មាននាយករដ្ឋមន្ត្រី​Abdulmalik និងគណៈរដ្ឋមន្ត្រីទាំងអស់​ដែលទើបតែតែងតាំង​។ ក្រៅពីនេះរួមមានឯកអគ្គរដ្ឋទូត​ប្រទេសអារ៉ាបីសាអ៊ូឌីត គឺលោកMohammed Said al-Jaber ផងដែរ ... Read More »

ពិធី​ឆ្លង​ឆ្នាំ​សកល២០២១​នេះ! អាជ្ញាធរថៃ ដាក់​បម្រាម​លើ​ការ​ការជួបជុំ និង​ព្រឹត្តិការណ៍​ទ្រង់ទ្រាយ​ធំ នៅ​ជុំវិញ​ប្រទេស

អន្តរជាតិ៖ ក្រោយពីអាជ្ញាធរថៃ បាន​រកឃើញ​ករណី​ឆ្លង​​កូ​វីដ​-១៩ប្រចាំថ្ងៃ​ខ្ពស់បំផុត​នោះ ដើម្បីទប់ស្កាត់​ការឆ្លង​រាលដាល​កាន់តែ​អាក្រក់​ជំងឺ​រាតត្បាត​សកល​ ក្នុងអំឡុង​ពិធី​ឆ្លង​ឆ្នាំ​សកល២០២១​នេះ រដ្ឋាភិបាលថៃ បានដាក់​បម្រាម​លើ​ការ​ការជួបជុំ និង​ព្រឹត្តិការណ៍​ទ្រង់ទ្រាយ​ធំ នៅ​ជុំវិញ​ប្រទេស។ ​បើតាមក្រសួងសុខាភិបាល​ថៃ នៅ​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ បាន​រកឃើញ​ជំងឺ​កូ​វីដ​-១៩​ថ្មី ... Read More »

រឿងព្រេងខ្មែរ÷ បុរស​៤​នាក់​ដើរ​រក​ភូមិ​ដាំ​ដើម​ដូង

មាននិទានមួយដំណាលថា មានបុរស ៤ នាក់គិតគ្នារកភូមិនឹងដាំដើមដូង បុរសទាំង ៤ នាក់ ក៏បណ្ដើរគ្នាទៅដល់ភូមិមួយមានស្រះ ៤ ទើបបុរសទាំង ៤ យកដូងទៅដាំកណ្ដាល ភូមិនោះ ហើយបុរសទាំង ៤ ទៅរក្សាដូងនោះ ... Read More »

បុរសវ័យចំណាស់ម្នាក់ជាអ្នកធាក់សុីក្លូសង្ស័យខ្យល់គរដេកស្លាប់លើសុីក្លូគួរឱ្យអាណោចអាធ័មខ្លាំងណាស់!!

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ដែលប្រកបរបរធាក់សុីក្លូ បានដេកស្លាប់នៅលើសុីក្លូដែលគេសង្ស័យថាប្រហែលជាត្រូវខ្យល់គរ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ រួមទាំងកម្លាំងសមត្ថកិច្ច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុង សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ តាមប្រភពពីសន្ដិសុខនៅកន្លែងកើតហេតុ បានឱ្យដឹងថា ... Read More »

លោក លឹម ហ៊ុយឡេង .លោក ហេង សុវណ្ណា សមាជិកគណៈកម្មាធិការកណ្តាលថ្នាក់ជាតិ ចុះជួយស្រុកព្រៃនប់ និងលោកស្រី ហួត ស៊ីថា ជាភរិយាប្រគល់រថយន្តស៊ីរ៉ែន ០១គ្រឿង និងគ្រឿងឧបភោគបរិភោគ ជូនដល់មូលដ្ឋានកងទព័សមុទ្ររាម

ខេត្តព្រះសីហនុ៖ ដើម្បីចូលរួមចំណែកលើវិស័យការពារជាតិ ជាមួយរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ ២០២០ កន្លងមកនេះលោក លឹម ហ៊ុយឡេង.លោក ហេង សុវណ្ណា ហៅ (ហ៊ិន ត្រឹង) ... Read More »

លោកស្រី ឱ វណ្ណឌីន ពន្យល់អំពីវិរុសកូវីដ-១៩ បម្លែងថ្មី ដែលកំពុងរាលដាលនៅតាមបណ្តាប្រទេសមួយចំនួន

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញមកពន្យល់អំពី វិរុសកូវីដ–១៩ បម្លែងថ្មី (New variant of ... Read More »

ក្នុងរយៈពេល២២២ថ្ងៃមកនេះ! ក្រសួងយុត្តិធម៌ បានដោះស្រាយសំណុំរឿង ៣៥១០០ ស្មេីនឹង៨៩% នៃសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះ

ភ្នំពេញ៖ បេីតាមរបាយការណ៍គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត(គ.យ.ក.ស.) បានបញ្ជាក់ថា ក្នុងរយៈពេល២២២ថ្ងៃ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមបណ្តាសាលាដំបូងរាជធានីខេត្ត ទូទាំងប្រទេសគណ:កម្មការបានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះទាំងដំណាក់កាលអយ្យការ ទាំងដំណាក់កាលស៊ើបសួរ និងទាំងដំណាក់កាលជំនុំជម្រះ ចំនួនសរុបជាង ៣៥ ១០០ សំណុំរឿង ស្មើនឹង ... Read More »

អឺរ៉ុបបង្កើនល្បឿនចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩

អឺរ៉ុបបានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ នៅថ្ងៃទី​២៧ខែធ្នូឆ្នាំ​២០២០ ហើយកម្មវិធីចាក់វ៉ាក់សាំងនេះធ្វើឡើងនៅក្នុងប្រទេសទាំង​២៧​ក្នុងសហគមន៍ ។ វ៉ាក់សាំងដែលអឺរ៉ុបប្រើប្រាស់ គឺជារបស់ក្រុមហ៊ុនPfizer / BioNTech ។ វ៉ាក់សាំងនេះទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់​នៅថ្ងៃទី​២១ ខែធ្នូ ។ នេះជាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ​បំផុតនៅអឺរ៉ុប ដែលមានពលរដ្ឋ​៤៥០លាននាក់រស់នៅ ។ ... Read More »

Diego Costa ចាកចេញពី Atletico Madrid ជាផ្លូវការហើយ

ក្លិបលីគកំពូលអេស្ប៉ាញ Atletico Madrid បានបញ្ជាក់ថា កិច្ចព្រមព្រៀងមួយជាមួយខ្សែប្រយុទ្ធ Diego Costa ត្រូវបានឈានដល់បញ្ចប់កិច្ចសន្យារបស់គាត់បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានស្នើសុំជាផ្លូវការ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marcaកាលពីថ្ងៃទី៣០ ធ្នូ។ អនុស្សាវរីយ៍នៃការប្រកួតចុងក្រោយសម្រាប់អ្នកគាំទ្រក្លិប Atletico Madridគឺជាការប្រកួតដែលកីឡាករវ័យ៣២ឆ្នាំរូបនេះទទួលបានបាល់ពិន័យ១១ម៉ែត្រទៅលើក្រុម ... Read More »

ការប្រកួតរវាង Tottenham និង Fulham ត្រូវបានពន្យារពេលដោយសារមានកីឡាករឆ្លងកូវីដ-១៩

ការប្រកួតនៅក្របខ័ណ្ឌ Premier League របស់ក្រុម Fulham ប្រកួតនៅទឹកដី Tottenham កាលពីរាត្រីថ្ងៃពុធត្រូវបានពន្យារពេលដោយសារតែមានករណីឆ្លងវីរុសកូវីដ-១៩ថ្មីនៅឯក្លិប។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ធ្នូនេះ។ ក្រុម Fulham ... Read More »

លោក ហ៊ុន ម៉ានី គោរពថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ស្ពឺ សូមគោរពថ្វាយព្រះពរ ព្រះមហាក្សត្រ និងព្រះរាជមាតាជាតិខ្មែរ, បរពិត្រ ហ្លួងម៉ែ ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងឱកាសដ៏មហាសិរីមង្គល ប្រសើរថ្លៃថ្លា ចូលឆ្នាំថ្មី ... Read More »

ឧត្តមសេនីយ៍ឯក ស ថេត ចូលរួមពិធីបុណ្យសព គោរពវិញ្ញាណក្ខន្ធ និងបំពាក់ស័ក្តិវរសេនីយ៍ឯកជូនសពរបស់លោកវរសេនីយ៍ទោ រ៉េត សុីណែត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំលោក លោកស្រីស្នងការរង ចូលរួមពិធីបុណ្យសព គោរពវិញ្ញាណក្ខន្ធនិងបំពាក់ស័ក្តិវរសេនីយ៍ឯកជូនសពរបស់លោកវរសេនីយ៍ទោ រ៉េត សុីណែត ... Read More »

បែកធ្លាយមន្ត្រីនគរបាលម្នាក់នៅខេត្តរតនគិរី លួងលោមក្មេងស្រីអាយុ១៣ឆ្នាំទៅផ្ទះសំណាក់រំលោភបានសម្រេច

ខេត្តរតនគិរី៖ ប្រភពបែកធ្លាយចេញពីមន្ត្រីនគរបាលបានឲ្យដឹងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា រឿងអាស្រូវមន្ត្រីនគរបាលមួយរូបល្បួងលួងលោមក្មេងស្រីជាអនីតិជនក្រោមអាយុ១៥ឆ្នាំ យកទៅផ្ទះសំណាក់រួមភេទបានសម្រេច តែត្រូវបានគេលាក់បិទបាំងបានយ៉ាងជិតអស់រយៈពេលជិតមួយខែកន្លងមកហើយ។ បើតាមប្រភពបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះមានអាយុ១៣ឆ្នាំ ជនជាតិខ្មែរ មានឆ្នាំកំណើត កើតថ្ងៃទី៣ ខែមីនា ឆ្នាំ២០០៧ នៅឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ... Read More »

រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ លើពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ២នាក់, ខណ:គ្មានអ្នកជាសះស្បើយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល  បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការ រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ លើពលករដែលធ្វើដំណើរមកពីប្រទេសថៃ ចំនួន២នាក់ ខណៈករណីជាសះស្បើយមិនមាននោះទេ។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ... Read More »

អាចជាស្នាដៃល្អលើកដំបូងគេ! ខណៈនគរបាលស្រុកតាលោសែនជ័យក្រសោបបានអ្នកលេងល្បែង១សម្បុក

ខេត្តពោធិ៍សាត់ ៖ គួរឲ្យកោតសរសើរខណៈដែលកម្លាំងអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោ សហការគ្នាឆ្មក់បង្រ្កាបកន្លែងលេងល្បែងសុីសងភ្នាល់ដាក់លុយ(បញ្ជល់មាន់)ក្រសោបបានទាំងជនប្រព្រឹត្ត និងសម្ភារផ្សេងៗជាវត្ថុតាងដើម្បីយកមកអនុវត្តតាមច្បាប់ ។ ករណីសមត្ថកិច្ចនគរបាលឆ្មក់បង្រ្កាបកន្លែងបញ្ជល់មាន់ភ្នាល់ដាក់លុយខាងលើ នេះគឺបានធ្វើឡើងកាលពីវេលាម៉ោង២ និង៤៥នាទីរសៀលថ្ងៃពុធ ១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ... Read More »

តារាវាយតឺន្នីសឆ្នើម Federer និង Nadal ជាប់ឆ្នោតជាថ្មីក្នុងក្រុមប្រឹក្សាកីឡាកររបស់ ATP

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី៣០ ធ្នូ ឆ្នាំ២០២០បានឲ្យដឹងថា កីឡាករវាយតឺន្នីសឆ្នើម២រូបគឺ Rafael Nadal និង Roger Federer ដែលជាប់ចំណាត់ថ្នាក់ទី២ និងទី៥ នៅលើពិភពលោកត្រូវបានជាប់ឆ្នោតជាថ្មីក្នុងក្រុមប្រឹក្សារបស់កីឡាករ ATP ... Read More »

ក្របខ័ណ្ឌ Premier League កត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៨នាក់ ជាអត្រាខ្ពស់បំផុតក្នុង១សប្តាហ៍រដូវកាលនេះ

ក្របខ័ណ្ឌ Premier League បានចេញសេចក្តីថ្លែងការណ៍ថា មនុស្សចំនួន១៨នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩នៅក្នុងការធ្វើតេស្តចុងក្រោយដែលធ្វើឡើងរវាងថ្ងៃទី២១ និងថ្ងៃទី២៧ ខែធ្នូលើកីឡាករនិងបុគ្គលិកចំនួន១,៤៧៩នាក់។ នេះគឺជាចំនួនករណីខ្ពស់បំផុតដែលត្រូវបានកត់ត្រាក្នុង១សប្តាហ៍នៃរដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រដែល CNA ប្រកាសឲ្យដឹងកាលពីថ្ងៃទី៣០ ធ្នូ។ ចាប់តាំងពីរដូវកាលថ្មីបានចាប់ផ្តើមមនុស្ស១៣១នាក់នៅក្នុងលីគកំពូលអង់គ្លេសបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ក្នុង១៧ជុំនៃការសាកល្បងធ្វើតេស្តរៀងរាល់សប្តាហ៍។ លីកមិនបានប្រាប់ឈ្មោះបុគ្គលដែលបានធ្វើតេស្តវិជ្ជមាន ... Read More »

ភ្ញាក់ផ្អើលរឿងតារាចម្រៀង នៅ ស៊ីនឿនស្នើសុំទាមទាររកយុត្តិធម៌ក្រោយតុលាការសម្រេចឃុំខ្លួនពេលនេះ

    ភ្នំពេញ៖ ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមលោក ហេងឡុង បានទម្លាយរឿងដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងកាលពីរសៀលថ្ងៃទី៣០ ធ្នូនេះបន្ទាប់ពីករណីដីធ្លីដ៏ចម្រូងចម្រាសមួយរបស់តារាចម្រៀងលោកនៅ ស៊ីនឿន រហូតឈានដល់តុលាការសម្រេចមានការឃុំខ្លួននៅពន្ធធនាគារនោះ។ ការលើកឡើងនេះត្រូវធ្វើឡើងក្រោយពីតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកនៅ ស៊ីនឿន ត្រូវបានតុលាការសម្រេចឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ... Read More »

នគរបាលបន្តឃាត់ខ្លួនក្មេងទំនើង២នាក់ទៀតយកមកអប់រំណែនាំបន្ទាប់ពីបង្ហោះម៉ូតូនៅលើផ្លូវសាធារណៈក្នុងក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ លោកកែន រិទ្ធី អធិការនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀងបានឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២០ថា សមត្ថកិច្ចនគរបាលបានបន្តឃាត់ខ្លួនក្មេងទំនើង២នាក់ទៀតយកមកអប់រំណែនាំបន្ទាប់ពីពួកគេបង្ហោះម៉ូតូនៅលើផ្លូវសាធារណៈក្នុងក្រុងស្វាយរៀងនាពេលកន្លងមកនេះ។ លោកបន្តថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១និង០៥នាទី រសៀលនៅត្រង់ចំណុចខាងមុខសាលាចេក តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ... Read More »

សហគមន៍អេកូទេសចរណ៍ព្រះរំកិល​រៀបចំកញ្ចប់ទស្សនកិច្ច ត្រៀមជូនភ្ញៀវក្នុងឱកាសឆ្លងឆ្នាំសកល

ខេត្តស្ទឹងត្រែង៖ ប្រជាសហគមន៍ ​អេកូទេសចរណ៍ផ្សោត​ព្រះរំកិល​​ បានរៀបចំកញ្ចប់ទស្សនកិច្ច តាមដងទន្លេមេគង្គលើ ដើម្បីចូលរួមគាំទ្រគោលការណ៍ របស់ក្រសួងទេសចរណ៍ ។ នេះបើតាមការបញ្ជាក់ពីលោកផយ វណ្ណាសមាជិកសហគមន៍ ផ្សោត​ឃុំព្រះរំកិល ស្រុកបូរីអូស្វាយសែនជ័យ ខេត្ត​ស្ទឹងត្រែង​​ ។ លោកផយ វណ្ណា បានឱ្យដឹងថា ... Read More »

រថយន្តម៉ាស្តាបេីកលឿនពេកបុករនាំងថ្មពុះចែកទ្រូងផ្លូវហើយបន្តទៅបុករថយន្តម៉ាស្តាមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​៖​ រថយន្តម៉ាស្តាBF50មួយគ្រឿងដែលបេីកបរក្នុងល្បឿនលឿនបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរួចហើយបន្តទៅបុករថយន្តម៉ាស្តាមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែសំណាងដែរដែលមិនមានមនុស្សរងរបួស។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៣០​ ខែធ្នូ​  ឆ្នាំ២០២០​ នៅចំណុចខាងកេីតផ្សារដេីមគ​ តាមបណ្តោយផ្លូវព្រះមុនីរ៉េត​ សង្កាត់ផ្សារដេីមគ​ ព្រំប្រទល់សង្កាត់ទួលស្វាយព្រៃទី២​ ខណ្ឌបឹកកេងកង។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានរថយន្តម៉ាកម៉ាស្តាBF50​ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BI-6461 បេីកបរតាមបណ្តោយផ្លូវព្រះមុនីរ៉េត​ ... Read More »

ថៃ៖ អ្នកដែលបំពានច្បាប់ហាមប្រាមប្រមូលផ្តុំគ្នា នឹងត្រូវពិន័យជាទឹកប្រាក់ដល់ទៅ​​១៣០០ដុល្លារ​

រដ្ឋាភិបាលថៃ បាន​ហាមប្រាម​ប្រមូលផ្តុំគ្នា ​ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​កូវីដ​-១៩ ជាថ្មី ​លើកលែងតែការជួបជុំជាលក្ខណៈគ្រួសារ ​និងសកម្មភាពប្រមូលផ្តុំដែលរៀបចំឡើងដោយរដ្ឋាភិបាល។ ​ការហាមប្រាមនឹងចូលជាធរមានភ្លាមៗ​។ អ្នកសារព័ត៌មានTTXVN ប្រចាំនៅទីក្រុងបាងកកបានរាយការណ៍នៅថ្ងៃទី៣០ ខែធ្នូថា អ្នកនាំពាក្យ មជ្ឈមណ្ឌលគ្រប់គ្រង​ជំងឺឆ្លងកូវីដ​-១៩(CCSA) លោក​Taweesilp Visanuyothin បានប្រកាសថា ... Read More »

ក្រោយការរញ្ជួយដីកម្រិតខ្លាំងបំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតជាច្រើន ក្រូអាតបន្តរងការរញ្ជួយដី​ពីរលើកផ្សេងទៀត

ក្រោយការរញ្ជួយដីកម្រិត​​៦,៤ រុិចទ័រ​ សម្លាប់មនុស្ស​៧នាក់ និង​រងរបួសរាប់សិបនាក់ ​ក្នុងទីក្រុង Sisak ប្រទេស Croatiaមក ពេលនេះប្រទេសមួយនេះបានរងការរញ្ជួយដីពីរលើកផ្សេងទៀត មានកម្រិត​៤,៨ និង ៤,៧ រុិចទ័រ ​ស្ថិតនៅក្នុងស្រុក Petrinja ... Read More »

សមាជិករដ្ឋសភាអាមេរិកប្រចាំរដ្ឋLouisiana ស្លាប់ដោយកូវីដ​-១៩

កាលពីយប់ថ្ងៃទី​២៩ខែធ្នូ លោកLuke Letlow​សមាជិករដ្ឋសភាអាមេរិក​ប្រចាំរដ្ឋLouisianaលោក Luke Letlow បានស្លាប់ដោយកូវីដ​-១៩​ លោកជាសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ។ តាមសារព័ត៌មាន​Politico បានផ្សាយថា លោក​ Luke Letlow អាយុ​៤១ឆ្នាំ​បានចូលមន្ទីរពេទ្យ ព្យាបាលកាលពីថ្ងៃទី​១៨ខែធ្នូ ក្រោយលោកប្រកាសថា ... Read More »

ក្រុមហ៊ុនចិនដាក់សំណើអនុម័តប្រើប្រាស់វ៉ាក់សាំងកូវីដ​-១៩ ជាផ្លូវការ​

ក្រុមហ៊ុនផលិតឱសថចិន Sinopharm បានដាក់លិខិតស្នើដល់ក្រសួងគ្រប់គ្រង​ឱសថរបស់ចិន​អនុញ្ញាតឲ្យប្រើប្រាស់ទូលំទូលាយ​​ក្នុងប្រទេសចិននិង ជុំវិញពិភពលោក។ ក្រុមហ៊ុន​Sinopharm បានប្រកាសថា វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​របស់ប្រទេសនេះមានប្រសិទ្ធភាពដល់ទៅ​៧៩,៣៤% ក្នុងការសាកល្បងចុងក្រោយបង្អស់។​ វ៉ាក់សាំងនេះក្រោយចាក់លើកទីពីរ នឹងបង្កើតអង់ទីគ័រ ប្រឆាំងកូវីដ​-១៩​ដល់ទៅ ៩៩,៥២ភាគរយ គឺជាជោគជ័យ៉ាងធំធេង​។ កន្លងមក ក្រុមហ៊ុនចិនផលិតឱសថ​មួយទៀតគឺ ... Read More »

ប្រទះឃើញយុវជនម្នាក់ចង.កសម្លាប់ខ្លួនក្នុងខ្ទមចម្ការដំឡូងមី, សមត្ថកិច្ចសន្និដ្ឋានថាការស្លាប់នេះសង្ស័យជាអំពើឃាតកម្ម

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋបានប្រទះឃើញយុវជនម្នាក់ចង.កសម្លាប់ខ្លួនក្នុងខ្ទមចម្ការដំឡូងមី ហើយសមត្ថកិច្ចសន្និដ្ឋានថាស្លាប់ដោយអំពើឃាតកម្ម។ការប្រទះឃើញសពជនរងគ្រោះនេះគឺនៅវេលាម៉ោង៦ៈ៣០នាទីព្រឹក ថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ២០២០ នៅត្រង់ចំណុចខាងលិចផ្លូវជាតិលេខ៥៨ ប្រហែល២០ម៉ែត្រខាងត្បូងភូមិចម្ការគប្រហែល៥០០ម៉ែត្រ ក្នុងខ្ទមចម្ការដំឡូងមីមួយកន្លែងរបស់ ឈ្មោះ ឈុន ភ្លុក ភេទប្រុស អាយុ៤៩ឆ្នាំ ... Read More »

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ ១៧គ្រួសារ

ភ្នំពេញ៖ នារសៀល ថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ... Read More »

យោធិននារីលំហែមាតុភាព បម្រើការងារក្នុងយោធភូមិភាគទី៥ បានទទួលថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល

ខេត្តបាត់ដំបង៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់យោធិននៃកងយោធពលខេមរភូមិន្ទ តាមរយៈការតម្លើងប្រាក់បៀវត្ស ការឧបត្ថម្ភបន្ថែមលើគោលរបបដែលមានស្រាប់ និងការបង្កើតកញ្ចប់គោលនយោបាយផ្សេងៗ គាំទ្រដល់ការងារ និងជីវភាពកងទ័ព។ ប្រាក់ឧបត្ថម្ភដល់យោធិននារីចូលលំហែមាតុភាព ... Read More »

ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ នាខែកុម្ភៈខាងមុខ

ភ្នំពេញ ៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច គ្រោងធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទឹសដៅភារកិច្ចអនុវត្តន៍បន្តឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តនាដើមខែកុម្ភៈខាងមុខ ។ នេះបើតាមការឲ្យដឹងពីលោក ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ បានឲ្យដឹងនៅព្រឹកថ្ងៃពុធ ទី៣០ ... Read More »