ព័ត៌មានទាន់ហេតុការណ៍៖
'

ស័ង្កសីអំណោយរបស់លោកមេបញ្ជាការកងទ័ពជើងគោក ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន១៨ខ្នង ស្រុកចំនួន២ ក្នុងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នៅយប់ឆ្លងចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ មានភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ បានបណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១៨ខ្នង ស្ថិតនៅក្នុងស្រុកព្រះនេត្រព្រះ  និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មិនមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះទេ។ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំកងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងអន្តរាគមន៍ របស់កងពល ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ បដិសេធចោលថា ខ្ញុំមិនដែលទទួលបាននូវសារខាងលើនេះ និង មិនដែលមានអ្នកណាមកបង្គាប់បញ្ជាខ្ញុំឱ្យដាក់តួលេខប៉ុណ្ណេះប៉ុណ្ណោះ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា « ខ្ញុំសុំបដិសេធចោលថា ខ្ញុំមិនដែលទទួលបាននូវសារខាងលើនេះ និង មិនដែលមានអ្នកណាមកបង្គាប់បញ្ជាខ្ញុំឱ្យដាក់តួលេខប៉ុណ្ណេះប៉ុណ្ណោះ ដូចការបង្ហាញនៅក្នុងសារនេះឡើយ។ សូម្បីតែឈ្មោះខ្ញុំក៏សរសេរខុសដែរ អាចជាសារបន្លំ និងក្លែងក្លាយហើយ ​សុំមេត្តាកុំចែកចាយបន្តទៀតអីណា ... Read More »

មេបញ្ជាការយោធភូមិភាគ៥អំពាវនាវគ្រួសារកងទ័ពត្រៀមទទួលវ៉ាក់សាំងការពារកូវីដ-១៩ ពីរាជរដ្ឋាភិបាលនៅពេលខាងមុខឲ្យបានគ្រប់ៗគ្នា

         ខេត្តបាត់ដំបង៖ ថ្លែងនៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការការងារយោធាសន្តិសុខឆ្នាំ២០២១ នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០២  នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរបន្តការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ !

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ បានបន្តក្រើនរំឮក សូមបងប្អូនប្រជាពលរដ្ឋដែលដឹងថាខ្លួនបានប៉ះពាល់ដោយផ្ទាល់ នឹងដោយប្រយោលជាមួយអ្នកមានជំងឺកូវីដ-១៩ សូមអញ្ជើញទៅធ្វើសំណាកទៅតាមទីតាំងដែលក្រសួងសុខាភិបាលបានប្រកាស។ សម្តេចសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរបន្តការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ ។ សូមបងប្អូនជនរួមជាតិទាំងអស់ពិសេសក្មួយៗកម្មករ ... Read More »

Update ៖ តៃកុងកាណូតដែលជួបគ្រោះថ្នាក់ពេលបង្រ្កាបបទល្មើសជលផលបណ្ដាលឲ្យរងរបួសធ្ងន់ ទទួលមរណភាពហើយនៅព្រឹកនេះ

ខេត្តពោធិ៍សាត់ ៖ មន្រ្តីរដ្ឋបាលនៃខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់បានឲ្យដឹងនាព្រឹកថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ នេះថា តៃកុងកាណូត១នាក់ដែលបានជួបគ្រោះថ្នាក់ ដោយសារក្រុមជនប្រព្រឹត្តបទល្មើសនេសាទ ... Read More »

ក្រសួងអប់រំយុវជន និងកីឡា ណែនាំឱ្យមន្ត្រីអប់រំទាំងអស់ត្រូវបំពេញការងារ នៅតាមផ្ទះរៀងៗខ្លួន តាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពី វិធានការសម្រាប់មន្ត្រីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិ ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ... Read More »

នៅព្រឹកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការសាឡាងខ្នាតធំចំនួន ២គ្រឿងដឹកយានយន្តឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅកោះនរា

ភ្នំពេញ៖ បើយោងតាមប្រភពពី អង្គភាពមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា, នៅព្រឹកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការសាឡាងខ្នាតធំចំនួន ២គ្រឿងដឹកយានយន្តឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅកោះនរា ចាប់ពីម៉ោង ៥៖៣០នាទីព្រឹក ដល់ម៉ោង ២០៖០០នាទីយប់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្ស ... Read More »

បាញ់ទៀតហើយនៅអាមេរិក ស្លាប់និងរបួសជាច្រើន

កម្លាំងប៉ូលិសរដ្ឋតិចសាស់បានឱ្យដឹងថា មានករណីបាញ់ប្រហារនៅក្នុងរដ្ឋនេះ នាល្ងាចថ្ងៃទី៨ខែមេសា(ពេលវេលាក្នុងតំបន់)បណ្តាលឲ្យមនុស្សម្នាក់ស្លាប់និងរងរបួសជាច្រើន ។ ករណីបាញ់ប្រហារខាងលើកើតឡើងនៅក្នុងស្រុក Bryan ចម្ងាយពីទីក្រុង Houston ដែលជាទីក្រុងធំបំផុតរបស់តិចសាស់ ១៦០ គីឡូម៉ែត្រ។ ជនដៃដល់ត្រូវបានចាប់ឃុំខ្លួននៅក្នុងស្នាក់ការប៉ូលិសស្រុក Bryan ។ មុនពេលបាញ់ប្រហារកើតឡើង ... Read More »

រដ្ឋបាលខណ្ឌដូនពេញ​ បន្តអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្ន ដេីម្បីទប់ស្កាត់ក្នុងការរីករាលដាលជំងឺកូវីដ-១៩​ រាល់ថ្ងៃ

ភ្នំពេញ​៖​ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំ​ដោយលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នៅយប់ថ្ងៃព្រហស្បតិ៍ ១១ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ... Read More »

សម្តេចតេជោ ហ៊ុន សែន លោកគិតណាស់! គិតពីការជួបជុំ គិតចង់ឱ្យបងប្អូនជួបជុំសប្បាយជាមួយគ្រួសារណាស់ តែកាលៈទេសៈនេះជំងឺកូវីដ-១៩កំពុងតែរាតត្បាត

ភ្នំពេញ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន លោកគិតណាស់ គិតពីការជួបជុំ គិតចង់ឱ្យបងប្អូនជួបជុំសប្បាយជាមួយគ្រួសារណាស់ តែកាលៈទេសៈនេះជំងឺកូវីដ-១៩កំពុងតែរាតត្បាត បងប្អូនគួរតែមានការគិតយោគយល់ដល់ទង្វេីល្អរបសរាជរដ្ឋាភិបាលដែលសម្រេចបិទការចេញ-ចូល ពីខេត្ត ១ទៅខេត្ត១ ដែលជាការធ្វេីដំណេីរផ្លូវឆ្ងាយនេះផង ។ បងប្អូនត្រូវគិតថាបេីការជួបជុំគ្រួសារនេះ ... Read More »

ព័ត៌មានបឋម ៖ ប្រទះឃើញសាកសពក្មេងស្រីម្នាក់មានស្នាមរបួស អារ.ក

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចឲ្យដឹងជាបឋមនៅព្រឹកថ្ងៃ៩មេសា២០២១នេះថា ក្មេងស្រីម្នាក់បានស្លាប់ ដោយឃើញស្នាមមុខរបួស អារ.ក ដែលទំនងជាមានជនល្មើសអារ.ក សម្លាប់  ហើយយកសពជនរងគ្រោះមកប្លុងចោល នៅម្តុំផ្លូវចំណោតចុះទៅវត្តអូរត្រេះ (ផ្លូវអាឡាំងឌឺឡុង) ។ ជនរងគ្រោះពាក់អាវដៃវែងពណ៌លឿង ស្លៀកខោជើងវែងពណ៌ខ្មៅមានឆ្នូតស និងស្រោមជើងពណ៌ស  បច្ចុប្បន្នសមត្ថកិច្ចកំពុងពិនិត្យស្រាវជ្រាវ៕ ... Read More »

លោក គឹម សន្តិភាព ៖ ការសម្រេចរបស់តំណាងអយ្យការក្នុងការអនុញ្ញាតឲ្យឈ្មោះ ភឿង ភិរៈ មានសេរីភាព ក្រោយពីការឃាត់ខ្លួន គឺអនុវត្តតាមមាត្រា១០៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ!

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានថ្លែងថា, ការសម្រេចរបស់តំណាងអយ្យការក្នុងការអនុញ្ញាតឲ្យឈ្មោះ ភឿង ភិរៈ មានសេរីភាព ក្រោយពីការឃាត់ខ្លួន គឺអនុវត្តតាមមាត្រា១០៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ!។ លោកបន្តថា, ករណីនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតបឋមបន្តរបស់តំណាងអយ្យការ!។ ... Read More »

ស្គាល់គ្នាតាមទិកតុក៧ថ្ងៃស្រីថ្លៃនាំប្រុសមកដេកដល់ក្នុងបន្ទប់ជួល ប្តីតាមទាន់បានត្រឹមអង្គុយស្រក់ទឹកភ្នែក

ភ្នំពេញ៖ រឿងរ៉ាវដ៏ហួសចិត្តមួយបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ យប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីមានស្រ្តីម្នាក់មានប្តីមានកូនដល់ទៅពីរនាក់ហើយ បែរជាផិតក្បត់ប្តីយកប្រុសមកដេកដល់ក្នុងបន្ទប់ជួលត្រូវប្តីតាមទាន់បានត្រឹមតែអង្គុយសម្រក់ទឹកភ្នែកព្រោះពិបាករកវាចាមកថ្លែងឱ្យសមនឹងការឈឺចាប់។ ហេតុការណ៍ដ៏អាក្រក់នេះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនស្នាក់នៅបន្ទប់ជួលក្បែរគ្នា និងសមត្ថកិច្ចចុះមកធ្វើការសួរនាំនៅចំណុចបន្ទប់ផ្ទះជួលលេខ២៨B ជាន់ទី២ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ... Read More »

តំណាងលោក ហូ វុទ្ធី ប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់ព្រៃអង្គញ់ ប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន៣ វត្ត សម្រាប់យុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

       ខេត្តស្វាយរៀង៖ ទេយ្យទានទេយ្យវត្ថុនិងគ្រឿងឧបភោគបរិភោគជាច្រើនមុខត្រូវបានលោក លឹម សៀងហេង អភិបាលក្រុងបាវិត តំណាងឱ្យលោកហូ វុទ្ធី ជាប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់ព្រៃអង្គញ់ ក្រុងបាវិតប្រគេនព្រះសង្ឃចំនួន៣វត្ត សម្រាប់យុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងក្នុងពិធីវាយគង ជួង រគាំង ... Read More »

ប្រញាប់ដឹកអីវ៉ាន់ឲ្យភ្ញៀវ​ យុវជនម្នាក់ជិះម៉ូតូយ៉ាងលឿនជ្រុលទៅបុករថយន្ត RANGE ROVER បណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ ៖​ យុវជនម្នាក់ជាអ្នកដឹកអ៊ីវ៉ានតាមអនឡាញ​បានជិះម៉ូតូលឿនពេកមិនប្រយ័ត្ន​ ខណះមកដល់ផ្លូវបំបែកជាបួនជ្រុលទៅបុករថយន្តស៊េរីទំនើបចំបញ្ឆិតផ្នែកខាងមុខបណ្ដាលឲ្យដាច់ស្លាកលេខរថយន្តជាប់នឹងម៉ូតូរួចខ្ទាតទៅលើចិញ្ចើមផ្លូវរងរបួសធ្ងន់​ កាលពីវេលាម៉ោង៩​ និង២០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី៨ ខែមេសា​ ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១ កែងនិឹងផ្លូវលេខ១៣៦ សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។  ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ ខ្ញុំសម្រាន្តមិនលក់ ព្រោះនៅតែមិនអស់ចិត្ត​ ចោទសួររិះគិតថា​ ហេតុអ្វីបានជាបុគ្គលខ្លះ​ គាត់មិនអនុវត្តន៍បាននូវវិធានការការពារ​ដែលអាចកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩បាន?

ភ្នំពេញ៖ គួរអោយគោរព នូវការទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំ លើវិធានការគ្រប់គ្រង ការរាតត្បាតនូវជំងឺកូវីដ-១៩ ក្នុងបេះដូងស្រឡាញ់ជីវិតពលរដ្ឋ ដោយគ្មានទាមទារអ្វី ក្រៅពីការអង្វរមេត្តាចូលរួមអនុវត្តវិធានសុខាភិបាល។ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងទាំងកណ្តាលអាធ្រាតថា, ... Read More »

មហាសែនរន្ធត់! ដូនចាស់ទុរគតម្នាក់ស្លាប់ក្នុងភ្នក់ភ្លើងគ្មានមូលហេតុច្បាស់លាស់

      ខេត្តពោធិ៍សាត់ ៖ អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង​អស់ទាំងស្រុង បណ្ដាលឲ្យជីដូនចាស់ជរាព្រះជន្មាយុប្រមាណជិត១០០ឆ្នាំ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងមានអារម្មណ៍ក្ដុកក្ដួលយ៉ាងក្រៃលែង ដោយពុំមានគេដឹងអំពីមូលហេតុច្បាស់លាស់នោះឡើយ ។ ហេតុការណ៍គ្រោះអគ្គិភ័យមហាសែនរន្ធត់ខាងលើងនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃព្រហស្បតិ៍ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បាន សេចក្តីណែនាំ ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានរោងចក្រ “ឌីន ហាន

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បាន សេចក្តីណែនាំ ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានរោងចក្រ ឌីន ហានដែលមានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សេចក្ដីណែនាំមានដូចខាងក្រោម ៖ Read More »

ក្មេងស្រីម្នាក់ជិះម៉ូតូចូលគន្លងរថយន្តត្រូវរថយន្តបុកស្លាប់

ខេត្តបន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តធុនធំបុកម៉ូតូ នៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី០៨ខែមេសា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៥៨(ផ្លូវក្រវ៉ាត់ព្រំដែន) ខាងត្បូងភូមិចំការគ ចម្ងាយ១,០០០ម៉ែត្រ ស្ថិតក្នុងភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក បណ្តាលឲ្យក្មេងស្រីម្នាក់បាន ស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ... Read More »

អង្គការសហប្រជាជាតិអំពាវនាវ ធានាដល់ជនភៀសខ្លួនទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩គ្រប់គ្រាន់

ក្នុងឱកាសនៃទិវាសុខភាពពិភពលោក ៧ខែមេសា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យសាមគ្គីគ្នាដើម្បីធានាផ្តល់វ៉ាក់សាំងដល់ជនភៀសខ្លួនឲ្យបានគ្រប់គ្នាដើម្បីទប់ស្កាត់ការឆ្លងប្រកបដោយប្រសិទ្ធភាពបំផុត។ នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី ៧ខែមេសា អង្គការ UNHCR បង្ហាញពីការសោកស្តាយយ៉ាងខ្លាំង ដោយការចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ មិនមានតម្លាភាព ពិសេសគឺក្រុមជនភៀសខ្លួនរាប់លាននាក់ បើទោះបីមានប្រទេសដល់ទៅ ១៥៣ ... Read More »

ការឆ្លងកូវីដ-១៩នៅក្នុងប្រទេសថៃកើនឡើងខ្ពស់ រដ្ឋាភិបាលត្រៀមបិទទីក្រុងបាងកកនិងខេត្តចំនួន៤០ដើម្បីទប់ស្កាត់ការឆ្លង

កូវីដ-១៩ បានវាយលុករដ្ឋាភិបាលថៃដោយមានរដ្ឋមន្ត្រីដល់ទៅ១០រូប ឆ្លងកូវីដ-១៩ និងតំណាងរាស្ត្ររាប់សិបនាក់ ត្រូវធ្វើចត្តាឡីស័កដោយសារជួបប៉ះពាល់ដោយផ្ទាល់និងប្រយោល។ ប៉ុន្មានថ្ងៃចុងក្រោយក្រោយនេះ ចំនួនអ្នកឆ្លងក្នុងប្រទេសថៃកើនឡើងខ្ពស់។ នៅក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខ អាចនឹងមានការឆ្លងរាលដាលកាន់តែខ្លាំងនៅក្នុងប្រទេសថៃ ទាំងនោះហើយបានជា អង្គភាពពិសេសប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 របស់ប្រទេសថៃបានប្រកាសថា ប្រទេសនេះកំពុងពិចារណាលើការបិទកន្លែងកម្សាន្តនៅទីក្រុងបាងកក និងខេត្តចំនួន ... Read More »

សូមមានការប្រុងប្រយ័ត្នជាមួយនឹង សារចែកទ្រព្យសម្បត្តិតាមរយៈបណ្ដាញទំនាក់ទំនងសង្គម

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិនៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា, ក្នុងរយៈពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញមានការកើនឡើងនូវការទទួលបានសារទាក់ទងនឹងការចែកលុយមរតកតាមបណ្ដាញទំនាក់ទំនងសង្គមដូចជា Telegram និងហ្វេសប៊ុក។ ជាឧទាហរណ៍ មានអ្នកប្រើប្រាស់មួយចំនួនទទួលបានសារពីបរទេសដែលមានខ្លឹមសារថា “មានពលរដ្ឋម្នាក់ដែលមានឈ្មោះដូចអ្នកបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយមានលុយចំនួនប្រមាណ ១២លានដុល្លារនៅក្នុងគណនីធនាគារ ... Read More »

លោក គីម ជុងអ៊ុន ៖ កូរ៉េខាងជើងកំពុងប្រឈមមុខនឹងស្ថានភាពអាក្រក់បំផុត

មេដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន បានសារភាពថា ប្រទេសរបស់លោកកំពុងប្រឈមនឹងស្ថានភាពអាក្រក់បំផុតមិនធ្លាប់មានពីមុនមក។ មេដឹកនាំគីម ជុងអ៊ុនបានអំពាវនាវដល់សមាជិក គណបក្ស ពលករកូរ៉េខាងជើង មានសកម្មភាព និងទទួលខុសត្រូវខ្ពស់ជាងនេះក្នុងការអនុវត្តគម្រោងសេដ្ឋកិច្ច៥ឆ្នាំរបស់ប្រទេស។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានផ្សាយថា មេដឹកនាំគីម ជុងអ៊ុន ... Read More »

ផ្សារទំនប់​ ស្ថិត​នៅផ្លូវ​ ៥៩៨​ សង្កាត់ ទួលសង្កែ​ ខណ្ឌឬស្សីកែវ​ មានអ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារ ខាងលើនេះ ស្ទើរតែរាល់ថ្ងៃ

ភ្នំពេញ៖ សេចក្តីជូនដំណឹង (កម្រិតហានិភ័យ៖ ) ផ្សារទំនប់​ ស្ថិត​នៅផ្លូវ​ ៥៩៨​ សង្កាត់ ទួលសង្កែ​ ខណ្ឌឬស្សីកែវ​ មានអ្នកជំងឺកូវីដ-១៩ បានទៅដើរផ្សារ ខាងលើនេះ ស្ទើរតែរាល់ថ្ងៃ។ មេត្តាពាក់ម៉ាស់ ... Read More »

មុននេះបន្តិច​! ក្រសួងសុខាភិបាល បង្ហាញយន្ដការស្នើសុំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តសម្រាប់ជនបរទេស នៅប្រទេសកម្ពុជា

  ភ្នំពេញ​៖ នៅល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ​ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង​ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ បានសេចក្ដីជូនដំណឹង បង្ហាញពីយន្ដការស្នើសុំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តសម្រាប់ជនបរទេស នៅប្រទេសកម្ពុជា។ ... Read More »

អាជ្ញាធរនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ និងក្រុមគ្រូពេទ្យ បានស្វែងរកឃើញ​ អ្នកវិជ្ជមាននឹងមេរោគកូវីដ-១៩ ចំនួន ០២ នាក់

ភ្នំពេញ៖ រដ្ឋបាលខណ្ឌឬស្សីកែវ សូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌប្ញស្សីកែវ មេត្តាជ្រាបថា នៅល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៨ និង ៣០ នាទី អាជ្ញាធរនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ និងក្រុមគ្រូពេទ្យ ... Read More »

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន ជីហ្គៀ គ្រុប!

ភ្នំពេញ៖ នារសៀល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួលអង្ករចំនួន ០២តោន ... Read More »

អ្នកដែលបានទៅលេងស្នូកឃ័រ ឬជាអ្នកចេញចូលជាប្រចាំនៅ ជេមីវ៉ាយស្នូកឃ័រក្លិប (Jimmy White Snooker Club) ផ្លុវលេខ ៣៩៦ ​សង្កាត់បឹងកេងកង ៣ មេត្តាទៅផ្តល់សំណាក

ភ្នំពេញ៖ អ្នកដែលបានទៅលេងស្នូកឃ័រ ឬជាអ្នកចេញចូលជាប្រចាំនៅ ជេមីវ៉ាយស្នូកឃ័រក្លិប (Jimmy White Snooker Club) ផ្លុវលេខ ៣៩៦ ​សង្កាត់បឹងកេងកង ៣ មេត្តាទៅផ្តល់សំណាក។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី សេចក្តីជូនដំណឹង ... Read More »

អ្នកណាខ្លះ? ធ្លាប់​ទៅធនាគារ ABA សាខាបុរីកីឡាចាប់ពីថ្ងៃទី២១ ខែមីនា ដល់ថ្ងៃទី០៥ ខែមេសា សូមប្រញាប់ទៅយកសំណាក,​ ខណៈអ្នកកើតកូវីដ-១៩ ធ្លាប់ទៅកន្លែងនេះច្រេីនដង

ភ្នំពេញ​៖ បើយោងតាម​អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងនៅលើ Facebook ថា ទីតាំងធនាគារ ABA សាខាបុរីកីឡា ដែលមានទីតាំងស្ថិតនៅអគារ ដឺឡាណូ សង្កាត់វាលវង់ ... Read More »

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងឈ្មោះ ភឿង ភិរ: បានបាញ់ទៅលើឈ្មោះ អ៊ូ សុផារ៉ាត់ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ

ភ្នំពេញ៖ មុននេះបន្តិច! នៅព្រលប់ថ្ងៃទី៨ ខែមេសា អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណ ជនមេត្តាជ្រាបថា: នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន ទទួលសំណុំរឿងពីមន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ... Read More »