ព័ត៌មានទាន់ហេតុការណ៍៖
'

ដើម្បីប្រជាពលរដ្ឋ លោកស្រី ពេជ ចន្ទមុន្នី គ្មានគិតទេការនឿយហត់ ទោះយប់ថ្ងៃ សៅរ៍-អាទិត្យឡើយ !

ភ្នំពេញ៖ តើយើងត្រូវធ្វើអ្វីដើម្បីសងគុណក្រុមគ្រូពេទ្យ ខណ:គាត់ធ្វើអ្វីដើម្បីយើង ! មិនលំបាកទេត្រឹមនៅផ្ទះ បើគ្មានការងារចាំបាច់នោះ ? ។ នៅព្រឹកថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២១ នេះ លោកស្រី ពេជ ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ! គោលបំណងរបស់ជនដែលបង្កចលាចលមិនឲ្យបងប្អូនប្រជាពលរដ្ឋចាក់វ៉ាក់សាំង គឺទិសដៅគេ ចង់វាយប្រហារទៅលើវ៉ាក់សាំងដែលផលិតនៅសាធារណរដ្ឋប្រជាមានិតចិន តែប៉ុណ្ណោះ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា គោលបំណងរបស់ជនដែលបង្កចលាចលមិនឲ្យបងប្អូនប្រជាពលរដ្ឋចាក់វ៉ាក់សាំង គឺទិសដៅគេ ចង់វាយប្រហារទៅលើវ៉ាក់សាំងដែលផលិតនៅសាធារណរដ្ឋប្រជាមានិតចិន តែប៉ុណ្ណោះ។ លោកស្រីសូមបញ្ជាក់ថា នៅសាធារណរដ្ឋប្រជាមានិតចិន ក៏មានការចាក់វ៉ាក់សាំងនេះដូចគ្នាដែរ វ៉ាក់សាំងដែលប្រគល់ឲ្យកម្ពុជាយើងដែលជាជំនួយមានវ៉ាក់សាំងសុីណូហ្វាម ចំនួន ... Read More »

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ឧបត្ថម្ភថវិកាចំនួន ១ ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១

ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឧបត្ថម្ភថវិកាចំនួន ១ ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ សូមអំពាវនាវដល់សាធារណជន ពិសេសបងប្អូនកម្មករ កម្មការិនី បានជ្រាបថា បណ្តាប្រទេសនានាលើសកលលោកគេចង់បានវ៉ាក់សាំងចាក់ណាស់ !

ភ្នំពេញ៖  អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន សូមអំពាវនាវដល់សាធារណជន ពិសេសបងប្អូនកម្មករ កម្មការិនី បានជ្រាបថា បណ្តាប្រទេសនានាលើសកលលោកគេចង់បានវ៉ាក់សាំងចាក់ណាស់ ហើយឥឡូវកំពុងដណ្តើមគ្នាចាក់វ៉ាក់សាំង ចុះបើកម្ពុជាយើងមានវ៉ាក់សាំងហើយ រឿងអីយើងមិនចាក់ ហើយការចាក់វ៉ាក់សាំងនេះមិនមានការគិតលុយគិតកាក់អីទេ គឺផ្តល់ជូនដោយសុទ្ធចិត្ត គឺដើម្បីតែសុខភាពបងប្អូនទាំងអស់គ្នា ... Read More »

កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួនមនុស្សជំនិតឧកញ៉ា លឹ​ម ហ៊ុយ​ឡេ​ង រួម​ជាមួយ​មេធាវី និង​អ្នក​ពាក់ព័ន្ធ​ម្នាក់​ទៀត​ ពាក់ព័ន្ធ​នឹង​ទឹកប្រាក់​រាប់​លាន​ដុល្លារ

ខេត្ត​ព្រះ​សីហ​នុ៖ បើ​យោង​តាម​ការបញ្ជាក់​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី បាន​បង្ហេីបប្រាប់ព័ត៌មានបឋម​កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែមេសា​ ឆ្នាំ​២០២១ថា៖​ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បានឃាត់ខ្លួនលោក ហុឹន ត្រឹង ហៅ​វ​ណ្ណា​ ដែលជាអ្នកមានជំនាន់ថ្មី​នៅខេត្ត​ព្រះសីហនុ​ រួម​ជាមួយ​មេធាវី ... Read More »

ថ្ងៃនេះជាខួប ៥១ ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន ជ្រើសយកថ្ងៃ «៤ មេសា» ជាថ្ងៃកំណើតផ្លូវការ

ភ្នំពេញ ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នេះ ជារយៈពេលគម្រប់ ៥១ ឆ្នាំ ហើយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចជ្រើសយកថ្ងៃ ... Read More »

រថយន្តដងស្ទូចទំនិញចតលើផ្លូវត្រូវម៉ូតូជិះយ៉ាងលឿនបោះពួយបុកពេញទំហឹងស្លាប់ភ្លាមតែម្តង

ខេត្តក្រចេះ៖ បុរសម្នាក់បានស្លាប់ភ្លាមៗក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូមិនប្រយ័ត្នបុករថយន្តចតស្ងៀមនៅលើចញ្ចើមផ្លូវមិនមានដាក់ភ្លើងជាសញ្ញាបង្ហាញដល់អ្នកធ្វើដំណើរ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ជិះម៉ូតូបុករថយន្តចតស្ងៀមនោះបានកើតឡើងលើផ្លូវក្រាលកៅស៊ូលេខ៧៣ឆ្លូង-ក្រចេះនាវេលាម៉ោង ១៥៖៣០នាទីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ត្រង់ចំណុចភូមិឈើទាលភ្លោះក្រោមឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។ ប្រភពថាជនរងគ្រោះឈ្មោះ ហាន ម៉ាប់ ភេទប្រុសអាយុ៤៨ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិអូរកណ្តៀរ ឃុំអូរគ្រៀងស្រុកសំបូរ ខេត្តក្រចេះ. ... Read More »

រថយន្តគ្មានស្លាកលេខ! បុកគោយន្តដឹកឈើ អូសជិត២០០ម៉ែត្ររបួស៣នាក់

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចបុរស៣នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងមធ្យោបាយធ្វើដំណើរគោយន្ដកន្រ្តៃដឹកឈើ.រថយន្តគ្មានស្លាកលេខរងការខូចខាត ខណៈគ្រោះថ្នាក់ចរាចរណ៍នៅគ្រាដែលកំពុងធ្វើដំណើរស្របទិសគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តគ្មានស្លាកលេខ និងគោយន្តសណ្ដោងរុឺម៉កដឹកឈើខាងលើ បានកើតឡើងនៅវេលាម៉ោង៣ និង០៥នាទីទាបភ្លឺ ឈានចូលថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ... Read More »

រយៈពេល១៥ខែកូវីដ-១៩សម្លាប់មនុស្សជាង២,៨លាននាក់ តែការបំពុលបរិយាកាសសម្លាប់មនុស្សដល់ទៅ៨,៧លាននាក់ក្នុងមួយឆ្នាំ

ក្នុងពេលដែលកូវីដ-១៩កំពុងតែបំផ្លាញពិភពលោក បង្កក្តីបារម្ភយ៉ាងខ្លាំង ហើយពលរដ្ឋនៅជុំវិញពិភពលោកកំពុងរួមដៃគ្នាដើម្បីយកឈ្នះលើកូវីដ-១៩។ ប៉ុន្តែការបំពុលបរិយាកាសដែលសម្លាប់មនុស្សច្រើនជាង៣ដងនៃមេរោគកូវីដ-១៩ត្រូវបានមនុស្សជាតិមើលរំលងទៅវិញ។ ជាការណ៍ពិត វីរុសកូវីដ-១៩ ពិតជាបំផ្លាញសេដ្ឋកិច្ចនិងអាយុជីវិតមនុស្សជាច្រើន ក្នុងរយៈពេល១៥ខែ ដោយបានសម្លាប់មនុស្សជាង២,៨លាននាក់ ។ ប៉ុន្តែ ក្នុងរយៈពេលដូចគ្នានេះការបំពុលបរិយាកាស គឺបានសម្លាប់មនុស្សដល់ទៅជាង ៨,៧លាននាក់តែក្នុងរយៈពេល១២ខែប៉ុណ្ណោះ។ ក្រុមអ្នកវិទ្យាសាស្ត្របានលើកឡើងថា ... Read More »

ស្មៀនឃុំចង្ហាម្នាក់ផឹកស្រាស្រវឹងបង្កគ្រោះចរាចរណ៍ និងគំរាមសម្លាប់

ខេត្តបន្ទាយមានជ័យ៖ ស្មៀនឃុំចង្ហាម្នាក់ចេញមកពីផឹកនៅផ្ទះមិត្តភក្តិមានអាការស្រវឹងស្រាជោកជាំបានបើករថយន្តទាំងស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ហើយគំរាមរកសម្លាប់ជនរងគ្រោះកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នៅតាមបណ្ដោយផ្លូវលំមួយកន្លែងឋិតក្នុងភូមិតាផោគ ឃុំចង្ហា ស្រុកអូរជ្រៅ។   ជនបង្កឈ្មោះ ប៊ួយ កែវ ភេទប្រុស អាយុជាង៤០ឆ្នាំ មុខរបរជាស្មៀនឃុំចង្ហា ស្រុកអូរជ្រៅ។ ចំណែកជនរងគ្រោះឈ្មោះ ... Read More »

ស្ថានភាពមីយ៉ាន់ម៉ាកាន់តែអាក្រក់, ប្រទេសថៃត្រៀមជម្លៀសពលរដ្ឋរបស់ខ្លួនក្នុងពេលចាំបាច់, អតីតបវរកញ្ញាពពាយនាយលក់មកុដជួយបាតុករ

ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែអាក្រក់ ខណៈយោធាចាប់ខ្លួនក្រុមអ្នកល្បីៗក្នុងវិស័យសិល្បៈ មានទាំងតារាចម្រៀង តារាភាពយន្តមានឥទ្ធិពលក្នុងសង្គម ដោយយោធាចោទប្រកាន់ថាក្រុមតារាទាំងនោះកំពុងតែញុះញង់ឲ្យមានបាតុកម្មប្រឆាំងយោធា។ ពេលថ្មីៗនេះនៅលើបណ្តាញសង្គម អតីតបវរកញ្ញាចក្រវាលប្រទេសមីយ៉ាន់ម៉ាឆ្នាំ២០១៨បានប្រកាសលក់មកុដរបស់ខ្លួន ដើម្បីចូលរួមបរិច្ចាគជួយដល់ក្រុមបាតុករមីយ៉ាន់ម៉ាដែលរងរបួសដោយការប្រើហិង្សាពីកម្លាំងយោធា ។ នាងនិយាយថា «បើទុកនៅនឹងខ្ញុំ វាត្រឹមតែជាដុំឥដ្ឋមិនបានការមួយ ប៉ុន្តែប្រសិនខ្ញុំលក់វា វានឹងជាប្រយោជន៍ដល់ជនរួមជាតិទាំងអស់គ្នា»។ បវរកញ្ញាឆ្នាំ២០១៨ ... Read More »

Real Sociedad ឈ្នះ Bilbao លើកពាន Copa del Rey លើកដំបូងក្នុងរយៈពេល៣៤ឆ្នាំ

ក្រុម Real Sociedad បានបញ្ចប់ការរង់ចាំរយៈពេល៣៤ឆ្នាំសម្រាប់ពានរង្វាន់ Copa del Rey តាមរយៈការផ្តួលក្រុម Athletic Bilbao នៅវគ្គផ្តាច់ព្រ័ត្រដ៏តឹងតែងមួយក្នុងទីក្រុង Seville កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមេសានេះ។ នេះបើយោងតាមការចេញផ្សាយរបស់ ... Read More »

អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៧០នាក់ ដែលធ្វើការ និងស្នាក់នៅកាស៉ីណូបាវិត-ម៉ុកបាយក្រុងបាវិតត្រូវបានរដ្ឋបាលខេត្តស្វាយរៀង បង្ហាញឈ្មោះជាសាធារណៈ

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្ដីជូនដំណឹងអំពីការបន្តរីករាលដាលជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានខេត្តស្វាយរៀង ក្នុងនោះប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ-១៩ នៅក្នុងខេត្តនេះមានចំនួន ៧០នាក់ ដែលធ្វើការ និងស្នាក់នៅកាសុីណូបាវិត-ម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។ តាមសេចក្ដីជូនដំណឹងដដែល បានឱ្យដឹងថា នៅថ្ងៃទី៣០ ... Read More »

រដ្ឋបាលខណ្ឌដូនពេញ បន្តចុះអនុវត្តវិធានការបំរាម​គោរចរ ដេីម្បីទប់ស្កាត់ក្នុងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្ររបស់ខ្លួន

ភ្នំពេញ​៖​ កម្លាំង​គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ​ ដឹកនាំ​ដោយ​លោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ នៅវេលាម៉ោង​ ៨យប់ថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០២១ បន្តចុះអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដេីម្បីទប់ស្កាត់ក្នុងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ... Read More »

Update ៖ រដ្ឋបាលរាជធានីភ្នំពេញបន្តបង្ហាញរាយនាមអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន២៥នាក់ទៀតនៅភ្នំពេញនាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ក្នុងនោះឈ្មោះ ឈួន ខាវី ភេទស្រី ឆ្លងមួយគ្រួសារនៅខណ្ឌ៧មករា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញទាំងអស់ ឱ្យបានជ្រាបថា, នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ មានករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៥រូប ដែលជាករណីឆ្លង ក្នុងសហគមន៍ ដូចមានរាយនាមខាងក្រោម៖ ១. ... Read More »

អ្នកសារព័ត៌មានជាតិ​ អន្តរជាតិ​ នៅថ្ងៃទី០៥ ខែមេសានេះ! ត្រូវ​ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្រសួងព័ត៌មាន

ភ្នំពេញ៖ យោងតាមអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៅថ្ងៃទី០៣​ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងពីការចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនអ្នកសារព័ត៌មានជាតិ អន្តរជាតិ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១៕ សូមអានព័ត៌មានលម្អិត​របស់ក្រសួងព័ត៍មានដូចខាងក្រោម៖ ដោយ៖ស តារា Read More »

លោក ណុប បាយ៉ារិទ្ធ ៖ រយៈពេល២ថ្ងៃហើយដែលខ្ញុំបានធ្វើចត្តាឡីស័កក្នុងបន្ទប់ដាច់តែឯង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ លោក ណុប បាយ៉ារិទ្ធ តារាចំរៀងផលិតកម្មរស្មីហង្សមាស បានសំណេរថា, “រយៈពេល២ថ្ងៃហើយដែលខ្ញុំបានធ្វើចត្តាឡីស័កក្នុងបន្ទប់ដាច់តែឯង” សូមអានសំណេរគាត់ទាំងស្រុងដូចខាងក្រោម, ជំរាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីគោរព រយៈពេល២ថ្ងៃហើយដែលខ្ញុំបានធ្វើចត្តាឡីស័កក្នុងបន្ទប់ដាច់តែឯងមិនចេញក្រៅ ក្រោយពីគ្រូពេទ្យបានអនុញ្ញាតិអោយចាកចេញពីការព្យាបាលនៅសណ្ឋាគារ The ... Read More »

តំណាងលោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញជួបសំណេះសំណាលជាមួយនាយទាហាន ពលទាហាន នៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ចំនួន ១.៤៣៥ នាក់

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២១ លោក ជា ... Read More »

រដ្ឋបាលរាជធានីភ្នំពេញបន្តបង្ហាញរាយនាមអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន២៥ទៀតនៅភ្នំពេញនាថ្ងៃទី០៤ ខែមេសានេះ!

ភ្នំពេញ​៖​ រដ្ឋបាលរាជធានីភ្នំពេញបន្តបង្ហាញរាយនាមអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន២៥ទៀតនៅភ្នំពេញនាថ្ងៃទី០៤ ខែមេសា​ ឆ្នាំ​២០២១​ ប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំង ដែលបានកំណត់ ក្នុងនោះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក ... Read More »

ក្រុមការងារនៃអធិការរ​ដ្ឋានស្រុកព្រៃឈរ បកស្រាយបំភ្លឺ សារព័ត៌មានគេហទំព័រ ហ្វេសប៊ុក Angkor daily ដែលបានចុះផ្សាយព័ត៌មាន

ខេត្តកំពង់ចាម ៖​ ក្រុមការងារនៃអធិការរ​ដ្ឋានស្រុកព្រៃឈរ ប្រកាសថា​ មិនមានច្បាប់អនុញ្ញាតបេីកល្បែងស៊ីសងគ្រប់​ប្រភេទនោះទេ​ ប៉ុន្តែ​ក្រុម​ការងារ​បានរក​ឃេីញនៅចំណុចហាងកាហ្វេ ទួល​ក្រសាំង ស្ថិតក្នុងភូមិត្រពាំងទូក ឃុំជ្រៃវៀនស្រុកព្រៃឈរ លួចបេីកលេងល្បែងភ្នាល់ (ជល់មាន់) តាមប្រព័ន្ធអនឡាញ ដែល​ចំណាត់ការ​សមត្ថកិច្ច​បានហៅម្ចាស់ហាងលក់កាហ្វេខាងលើ ធ្វើកិច្ចសន្យា អប់រំណែនាំ ... Read More »

អភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យមើលស្ថានភាព ការកាប់រុករានដីព្រៃ យកដីធ្វើជាកម្មសិទ្ធិ នៅចំណុចព្រៃខៀវ ក្នុងស្រុកកោះញែក

ខេត្តមណ្ឌលគិរី៖ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី ហែម ប៊ូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ... Read More »

រដ្ឋបាលខេត្តស្វាយរៀងបង្ហាញឈ្មោះអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២នាក់ទៀត និងអំពាវនាវដល់អ្នកដែលពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ

ខេត្តស្វាយរៀង៖ នៅថ្ងៃទី៣ខែមេសាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀងបានជូនដំណឹងអំពីករណីមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២នាក់ទៀត ក្នុងនោះគឺបុរសជនជាតិខ្មែរឈ្មោះ សឿន យួន អាយុ៣៥ឆ្នាំ ជាអ្នកបើកបររថយន្តឈ្នួល រស់នៅភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រំ និងស្ត្រីជនជាតិខ្មែរម្នាក់ទៀតឈ្មោះ សាន សុឃា ... Read More »

BREAKING ៖ ស្ថានការណ៍កូវីដ-១៩ក្នុងប្រទេសកូរ៉េខាងត្បូង

សាធារណរដ្ឋកូរ៉េ ៖ បើតាមតួលេខកូវីដថ្មីកើនលើស ៥០០ ករណី ៥ថ្ងៃជាប់គ្នាហើយ ខណៈអជ្ញាធរបារម្ភលទ្ធភាពអាចផ្ទុះនូវរលកថ្មីទៀតនៃជំងឺកូវីដ។ សូមជម្រាបថា, នាព្រឹកថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១នេះ – ករណីឆ្លងថ្មី= ៥៤៣ ... Read More »

Rashford និង Greenwood ត្រឡប់មកហ្វឹកហាត់វិញមុនការប្រកួតជាមួយ Brighton

អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Manchester United សង្ឃឹមថាខ្សែប្រយុទ្ធ Marcus Rashford និង Mason Greenwood អាចនឹងបង្ហាញខ្លួននៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យនេះជាមួយក្រុម Brighton & ... Read More »

Sinner បំបាក់ Bautista ឡើងវគ្គផ្តាច់ព្រ័ត្រ Miami Open

កីឡាករវាយតឺន្នីសល្បី Roberto Bautista ត្រូវបានផ្តួលដោយកីឡាករJannick Sinner ក្នុងលទ្ធផល ៥-៧ , ៦-៤ និង ៦-៤ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផ្នែកបុរសនៅឯកម្មវិធី Miami Open។ នេះបើយោងតាមការចេញផ្សាយរបស់ ... Read More »

ខ្សែប្រយុទ្ធឆ្នើម Lewandowski នឹងអវត្តមាន១ខែដោយសាររបួសពេលប្រកួតអន្តរជាតិឲ្យប៉ូឡូញ

ក្រុម Bayern Munich បានត្រៀមខ្លួនរួចជាស្រេចដើម្បីឈានជើងចូលប្រកួតលីគកំពូលអាល្លឺម៉ង់ដោយគ្មានខ្សែប្រយុទ្ធ Robert Lewandowski ព្រោះកីឡាកររូបនេះបានវិលត្រឡប់មកពីបំពេញកាតព្វកិច្ចអន្តរជាតិវិញដោយមានបញ្ហារបួសដែលនឹងធ្វើឱ្យគាត់អវត្តមានរយៈពេល១ខែ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA បានឲ្យដឹងថា កីឡាករ Lewandowski បានខកខានការប្រកួតរបស់ប៉ូឡូញប៉ះជាមួយអង់គ្លេសបន្ទាប់ពីបានរងរបួសក្នុងការទទួលជ័យជម្នះ ៣-០ លើក្រុមអង់ដូរ៉ាស់ ... Read More »

បុរសជាប្ដីរាយខ្សែភ្លើងឆក់ប្រពន្ធស្លាប់ ចុងក្រោយគាំងបេះដូងស្លាប់ខ្លួនឯងបន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ

ខេត្តបាត់ដំបង ៖ មានរឿងមិនគួរឲ្យកើតទាន់តែសោះ! បន្ទាប់ពីប្តីបានរាយខ្សែភ្លើងឆក់ប្រពន្ធស្លាប់​ហើយ​នោះ ជនសង្ស័យ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួនបាន​គាំង​បេះ​ដូង​ស្លាប់​ ខណៈ​បញ្ជូន​ទៅមន្ទីរពេទ្យ។ បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​, ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​អធិការដ្ឋាន​ស្រុក​សង្កែ ដើម្បី​ធ្វើ​ការ​សាកសួរ​ ហើយ​បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​រាយ​ខ្សែភ្លើងឆក់ប្រពន្ធខ្លួន​ឯង​មែន។ ក្រោយ​ពេល​សារភាព​រួច នៅ​វេលាម៉ោង៨និ៤៥នាទីយប់​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ... Read More »

លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងភរិយានាំយកអំណោយសប្បុរសជនជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តដែលកំពុងធ្វើចត្តាឡីស័ក

ខេត្តត្បូងឃ្មុំ​ ៖​ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក​ស្រីជាភរិយាបានឧបត្ថម្ភទឹកបរិសុទ្ធចំនួន៥០០យួរ និងនាំយកអំណោយ​សប្បុរសជនដែលចូលរួមឧបត្ថម្ភទឹកបរិសុទ្ធចំនួន៣០០យួរ ក្នុងនោះលោកវរសេនីយ៍ឯក ទេព សុវណ្ណ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ​៦១៥ ចំនួន១០០យួរ លោកវរសេនីយ៍ឯក ចាន់ ... Read More »

ព័ត៌មានរបស់អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុកប្រមាណ ៥៣៣លាននាក់ កំពុងត្រូវបានចែកចាយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, ក្រុមជនអនាមិកកំពុងតែចែកចាយព័ត៌មានរបស់អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុកប្រមាណ ៥៣៣លាននាក់ មកពី ១០៦ប្រទេស រាប់បញ្ចូលទាំងប្រទេសធំៗមានដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសឥណ្ឌា។ ព័ត៌មានដែលពួកគេកំពុងតែចែកចាយនោះមានដូចជា ... Read More »

ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសរកឃេីញករណីវិជ្ជមានកូវីដ-១៩​ថ្មីចំនួន​ ៤៤​នាក់​ និងអ្នកជាសះស្បេីយ​ ៦៨នាក់

ភ្នំពេញ ៖​​ នៅព្រឹថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នេះ​ ក្រសួងសុខាភិបាលកម្ពុជា​ បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ៤៤នាក់ថែមទៀត និងជាសះស្បើយចំនួន៦៨នាក់ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១។ ចំពោះអ្នកឆ្លងរួមមាន: នៅ ... Read More »