ខេត្តសៀមរាប៖ ព្រះសិរព្រះនារាយណ៍មួយបំណែកខាងស្តាំត្រូវបានក្រុមការងារជួសជុលប្រាសាទត្រពាំងផុងប្រទះឃើញនៅខាងក្នុងតួប៉មកណ្តាលនៃប្រាសាទនេះ។ បំណែកព្រះសិរធ្វើពីថ្មភក់ដែលមានកម្ពស់៣៨ស.ម ទទឹង២០ស.ម និងកម្រាស់១៨ស.មនេះ មានព្រះភក្ត្រមួយចំហៀងខាងស្តាំ ដែលនៅលើព្រះភក្ត្រនោះ មានសល់ទ្រនុងចិញ្ចើម ព្រះនេត្រ ចុងច្រមុះ បបូរមាត់បន្តិច និងស្លឹកត្រចៀកមួយចំហៀង។ រីឯនៅផ្នែកខាងលើ មានម្កុដរាងស៊ីឡាំងដែលគ្របត្រឹមថ្ងាសទៅតាមជើងសក់នៅជុំវិញពីផ្នែកខាងមុខដល់ខាងក្រោយ។ លោក ... Read More »
Anthony Martial អាចខកខានបង្ហាញខ្លួនរដូវកាលនៅសល់របស់ Man Utd
អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer បាននិយាយថា ក្រុម Manchester United អាចនឹងមិនមានខ្សែប្រយុទ្ធ Anthony Martial សម្រាប់រដូវកាលដែលនៅសល់បន្ទាប់ពីគាត់បានរងរបួសពេលបំពេញកាតព្វកិច្ចអន្តរជាតិ ។ Martial វ័យ២៥ឆ្នាំបានបង្ហាញខ្លួនឱ្យបារាំងប៉ះជាមួយអ៊ុយក្រែន ... Read More »
Juan Mata បន្តកុងត្រានៅក្លិបបិសាចក្រហម ទោះបីមានពេលវេលាបង្ហាញខ្លួនតិចតួចក៏ដោយ
ខ្សែបម្រើ Juan Mata នឹងចុះកុងត្រាថ្មីនៅក្លិបបិសាចក្រហម Manchester United នារដូវក្តៅនេះដើម្បីបន្តការស្នាក់នៅទឹកដី Old Trafford ក្រោយពីចេញពីក្លិបឲ Chelsea កាលពីឆ្នាំ២០១៤ ។ យោងតាមសារព័ត៌មាន Dailystar ... Read More »
Carl Frampton សម្រេចចិត្តចូលនិវត្តន៍បន្ទាប់ពីចាញ់ Jamel Herring ក្នុងការប្រកួតដណ្តើមជើងឯកពិភពលោក
កីឡារប្រដាល់សកល Carl Frampton បានប្រកាសចូលនិវត្តន៍នៅលើសង្វៀនបន្ទាប់ពីប្រកួតចាញ់កីឡាករ Jamel Herring ក្នុងជុំទី៦ នៃការប្រកួតប្រភេទទម្ងន់ស្រាលរបស់ពួកគេដណ្តើមជើងឯកពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។ កីឡាករ ... Read More »
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ League Cup រវាង Tottenham និង Man City មានអ្នកគាំទ្រ៨០០០នាក់នៅក្នុងពហុកីឡដ្ឋាន
ការប្រកួតដណ្តើមពានរង្វាន់ League Cup ឬ Carabao Cup វគ្គផ្តាច់ព្រ័ត្ររវាងក្រុម Tottenham និង Manchester City នឹងមានអ្នកគាំទ្រចូលរួមចំនួន៨០០០នាក់បន្ទាប់ពីត្រូវបានគេបញ្ជាក់ថា ជាព្រឹត្តិការណ៍សាកល្បងមួយដើម្បីសាកល្បងការវិលត្រឡប់របស់ហ្វូងមនុស្សដ៏ធំនៅក្នុងកីឡដ្ឋាន។ យោងតាមការចេញផ្សាយរបស់ BBC ... Read More »
រថយន្តព្រូសបេីកលឿនបុករថយន្តព្រូសដូចគ្នារុញផ្ទប់រថយន្តកូរ៉េមួយគ្រឿងទៀតរងការខូចខាត
ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុករះរថយន្តពីរគ្រឿងនៅខាងមុខបណ្តាលឲ្យរងការខូចខាតនិងរបួសម្នាក់។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី៥ខែមេសា ឆ្នាំ២០២១ នៅចំណុចមុខផ្សារជម្ពូវ័ន តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តកូរ៉េពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BF- ... Read More »
លោក នួន ផារ័ត្ន អភិបាលរងសាលារាជធានីភ្នំពេញ ចុះពិនិត្យ មើលបងប្អូនប្រជាពលរដ្ឋរស់នៅខណ្ឌមានជ័យ មកទទួលសេវាចាក់វ៉ាក់សាំងកូវីដ-១៩
ភ្នំពេញ៖ លោក នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ អមដំណើរដោយ លោក ពេជ្រ កែវមុនី អភិបាល ខណ្ឌមានជ័យ និង លោក ឌី ... Read More »
ទឹកចិត្តល្អមែន! តារាចម្រៀងជ័យ សុវ៉ាត ស្ម័គ្រចិត្តក្នុងនាមជាគ្រូពេទ្យចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩
ភ្នំពេញ៖ ម្ចាស់បទ “ស្រលាញ់អូនដល់កាន់ឈើច្រត់” លោក ជ័យ សុវ៉ាត បានធ្វើឲ្យគេកោតសរសើរពីទឹកចិត្តរបស់លោកគ្រប់ៗគ្នា ក្រោយពីគេឃើញវត្តមានតារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះក្នុងឈុតសម្លៀកបំពាក់គ្រូពេទ្យចុះចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋនៅរាជធានីភ្នំពេញ។ តារាចម្រៀងរូបនេះបានបញ្ជាក់ថា ដើមឡើយលោកបានចុះឈ្មោះជាគ្រូពេទ្យស្ម័គ្រចិត្តជួរមុខ ប៉ុន្តែដោយសារបច្ចុប្បន្នដោយសារក្រសួងសុខាភិបាលត្រូវការកម្លាំងចុះជួយចាក់វ៉ាក់សាំងទើបលោកត្រូវមកបំពេញការងារទាំងនេះដែលលោកថាការងារនេះលោកអាចនឹងចំណាយពេលប្រមាណជា៣ខែឯណោះ។ លោកបញ្ជាក់ថា លោកគឺជានិស្សិតពេទ្យឆ្នាំទី៨នៃសាលាឯកជនមួយលើឯកទេសវេជ្ជបណ្ឌិតទូទៅ ប៉ុន្តែការស្ម័គ្រចិត្តចូលរួមការងារនេះគឺដើម្បីជាការចូលរួមចំណែកជួយដល់សង្គមដែលកំពុងមានបញ្ហាប្រឈម។ ... Read More »
រឹតបន្តឹងការអនុវត្តវិធានការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ និងវិធានការបង្ការ ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងឱកាសឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ភ្នំពេញ៖ រដ្ឋបាលធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពី ការរឹតបន្តឹងការអនុវត្តវិធានការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ និង វិធានការបង្ការ – ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងឱកាសឈប់សម្រាក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ... Read More »
បញ្ជូនខ្លួនគូសង្សារទៅសាលាដំបូងខេត្តបន្ទាយមានជ័យពីបទលួចម៉ូតូ
ខេត្តបន្ទាយមានជ័យ៖ គូសង្សារដែលធ្វើសកម្មភាពលួចម៉ូតូនិងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៥ខែមេសា ឆ្នាំ២០២១ ។ ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះសេង ឌីណា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃខ្លុង ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ... Read More »
បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ដោយខឹងគេបើកឡានឆាបម៉ូតូយកដុំថ្មគប់កញ្ចក់ក្រោយបែកប្រេះស្រាំ
ខេត្តបាត់ដំបង ៖ កម្លាំងអន្តរាគមន៍ និងបង្ការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ដែលខឹងគេបើកឡានឆាបម៉ូតូយកដុំថ្មគប់កញ្ចក់រថយន្តពីក្រោយបណ្តាលឲ្យបែកប្រេះស្រាំ នៅចំណុច ភូមិ ២០ ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទៅតុលាការកាលពីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នេះ។ ... Read More »
សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកចេញចូលផ្សារអូរឬស្សី ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់មេត្តាទៅផ្តល់សំណាក
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានសេចក្តីជូនដំណឹង សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកចេញចូល ផ្សារអូរឬស្សី ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់មេត្តាទៅផ្តល់សំណាក។ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ... Read More »
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ដាក់គោលដៅត្រួតពិនិត្យយានជំនិះចំនួន០២គោលដៅក្នុងមូលដ្ឋាន ដេីម្បីទប់ស្កាត់អ្នកបំពានបំរាមគោចរ
ភ្នំពេញ៖ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ នាយប់ថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ... Read More »
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកែប ស្តីពី ករណីជាសះស្បើយស្រ្តីម្នាក់ពីជំងឺកូវីដ-១៩ !
ខេត្តកែប៖ រដ្ឋបាលខេត្តកែប ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីជាសះស្បើយស្ត្រីម្នាក់ ឈ្មោះ ប៉ែន ហេង ធ្វើដំណើរពីខេត្តព្រះសីហនុ មកលេងបងប្អូន នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ រដ្ឋបាលខេត្តកែប ... Read More »
ប្រធានក្រុមនាវឹកស្រីដ៏ស្រស់ស្អាតរបស់អេហ្ស៊ីប ជាមូលហេតុបណ្តាលឲ្យជាប់គឿងនាវានៅព្រែកជីក Suez
ប្រធានក្រុមនាវឹកដែលជាស្ត្រីដ៏ស្រស់ស្អាត បង្ហាញការខកចិត្តយ៉ាងខ្លាំងក្រោយពេលមានពាក្យចរចាមអារ៉ាមជាច្រើនបានបង្ហោះលើបណ្តាញសង្គម ថានាងជាមូលហេតុបណ្តាលឲ្យកកស្ទះព្រែកជីក Suez ដោយសារតែនាវាជាប់គឿងទទឹងព្រែក។ តាមសារព័ត៌មាន BBC នៅថ្ងៃទី ៤ខែមេសា បានផ្សាយថា នាង Marwa Elselehdar ប្រធានក្រុមនាវឹកជនជាតិអេហ្ស៊ីប បានឲ្យដឹងថា ... Read More »
យោធភូមិភាគ៥ បើកកិច្ចប្រជុំប្រចាំសប្តាហ៍សម្រាប់លទ្ធផលការងារក្នុងខែមីនាកន្លងទៅ
ខេត្តបាត់ដបង៖ ថ្ងៃចន្ទ ៨រោច ខែចេត្រ ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានប្រជុំសប្តាហ៍ចុងខែ ខែមីនា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ... Read More »
រដ្ឋបាលក្រុងកំពង់ឆ្នាំង ជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្នការចេញចូលនៅគ្លីនិក ព្យាបាលជំងឺទូទៅនិងកុមាររបស់វេជ្ជបណ្ឌិត ប៉ុល ប៊ូ
ខេត្តកំពង់ឆ្នាំង ៖ គ្លីនិកព្យាបាលជំងឺទូទៅនិងកុមាររបស់វេជ្ជបណ្ឌិត ប៉ុល ប៊ូ ស្ថិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរក្រុងកំពង់ឆ្នាំង ចេញសេចក្តីជូនដំណឹង ផ្អាកជាបណ្តោះអាសន្ន នូវការចេញចូលក្នុងគី្លនិកនេះ ។ ការចេញសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងកំពង់ឆ្នាំង គឺធ្វើឡើងកាលពីថ្ងៃទី៤ ខែមេសា ... Read More »
រដ្ឋមន្ត្រីក្រសួងការងារ ៖ ចុះពិនិត្យមេីលដំណេីរការនៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
ភ្នំពេញ៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១បានអញ្ជើញពិនិត្យមេីលដំណេីរការនៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យា របស់ក្រសួងការងារ ... Read More »
រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ ចំនួន៣១នាក់ ដែលរកឃើញកាលពី ថ្ងៃទី៤មេសា ឆ្នាំ២០២១
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ ចំនួន ៣១ នាក់ ដែលបានរកឃើញ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ។ ការបង្ហាញអត្តសញ្ញាណនេះ ដើម្បីផ្តល់ជាព័ត៌មានដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ... Read More »
រថយន្តបែនទយចាក់ដីធ្លាក់ប្រឡាយប៉ះបង្គោលអគ្គិសនីបណ្ដាលឱ្យខូចខាតមួយចំនួន តែសំណាងល្អតៃកុងមិនរងរបួស
ខេត្តកណ្ដាល៖ រថយន្តបែនដឹកដីមួយគ្រឿង បើកថយក្រោយបម្រុងចាក់ដីបាតប្រឡាយដើម្បីងាយស្រួលដំឡើងត្រង់ស្វូអគ្គិសនី បណ្ដាលឲ្យធ្លាក់ប្រឡាយបះកង់ឡើងលើទៅប៉ះជាមួយបង្គោលភ្លើងរងការខូចខាតនិងធ្វើឲ្យដាច់ចរន្តអគ្គិសនី រីឯតៃកុងនិងព្រូរថយន្តពុំទទួលរងរបួសនោះទេ។ករណីនេះ បានកើតឡើងនៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវទំនប់ទួលក្រសាំង លើផ្លូវជាតិលេខ២១B ខាងលិចជិតស្ពានអាកាសក្រវាត់ក្រុងទី៣ ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ... Read More »
បាក់ច្រាំងអូរក្នុងឃុំតាសៀម ស្រុកស្វាយលើ សង្កត់មនុស្សស្លាប់ម្នាក់ក្នុងពេលចុះចាប់ត្រី
ខេត្តសៀមរាប៖ បើយោងតាមប្រភពពី អង្គភាពមន្ទីរព័ត៌មានខេត្តសៀមរាប បាបអោយដឹងថា, សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ មានករណីបាក់ច្រាំងអូរសង្កត់មនុស្សស្លាប់ម្នាក់នាក់ គឺជនរងគ្រោះឈ្មោះ ចក់ ចែម ភេទប្រុស ... Read More »
ជនសង្ស័យលួចម៉ូតូត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋឃាត់ខ្លួនបានភ្លាម
ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងប្រជាពលរដ្ឋបានធ្វើការឃាត់ខ្លួនភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពលួចយកម៉ូតូអ្នកភូមិរួចមក។ ការឃាត់ខ្លួនជនសង្ស័យនោះសមត្ថកិច្ចបានសហការធ្វើឡើងនៅវេលាម៉ោង១៥៖០០នាទីថ្ងៃទី០៣ខែមេសាឆ្នាំ២០២១ ត្រង់ចំណុចភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ការបង្ក្រាបនោះដែរក៏មានការសម្របសម្រួលនីតិវិធីពីលោករ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងដែរ ហើយបានឃាត់ខ្លួនជនសង្ស័យឈ្មោះ សឿន ឡាំ ភេទប្រុស ... Read More »
ឃេីញទ្វារចំហចូលទៅបំណងលួចទ្រព្យសម្បត្តិ ប៉ុន្តែពេលលូកដៃទៅប៉ះជេីងស្ត្រីម្ចាស់បន្ទប់ស្រែកវ៉ាសប្តីចាប់ជាប់
ភ្នំពេញ ៖ ប្តីប្រពន្ធមួួយគូបានដេកក្នុងបន្ទប់ជួលដោយមិនបានបិទទ្វារឱ្យជិតឡើយ ហើយខណៈកំពុងដេកលង់លក់ស្រាប់តែមានជនសង្ស័យម្នាក់លបចូលទៅក្នុងបន្ទប់បំណងលួចយកទ្រព្យសម្បត្តិហេីយបានរាវរកក៏ប៉ះជើងស្ត្រីជាប្រពន្ធធ្វើឱ្យភ្ញាក់ដឹងខ្លួន ហេីយក៏ស្រែកសួរនាំ តែភ្លាមៗនោះជនសង្ស័យបានរត់ចេញក្រៅ។ឃើញដូច្នេះម្ចាស់បន្ទប់បានស្រែកឆោឡោឡេីងទេីបបុរសប្តីនិងអ្នកក្បែរខាងនាំគ្នាដេញចាប់ជាប់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅខាងក្រោយបុរីរុងរឿង ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ... Read More »
ប៉ូលិសហុងកុង រឹបអូសគ្រឿងញៀនកូកាអ៊ីន ចំនួន ៧០០គីឡូក្រាម ក្នុងវិបត្តិកូវីដ-១៩
អន្តរជាតិ៖ ប៉ូលិសហុងកុង បានប្រកាសនៅថ្ងៃទី៤ ខែមេសាថា ខ្លួនបានបេីកប្រតិបត្តិការបង្រ្កាបក្រុមឈ្មួញរកស៊ីផ្លូវងងឹតមួយចំនួន ក្នុងវិបត្តិកូវីដ-១៩ ជាក់ស្ដែងរឹបអូសសារធាតុប្រភេទកូកាអ៊ីន ចំនួន ៧០០គីឡូក្រាម។ នេះគឺជាចំនួនច្រើនបំផុត ក្នុងរយៈពេលជិតមួយទសវត្សរ៍កន្លងមកនេះ។ បេីតាមមន្រ្តីប៉ូលិស បន្តថា ក្រុមឈ្មួញរកស៊ីផ្លូវងងឹត បាននាំចូលគ្រឿងញៀន ... Read More »
ក្រុមហ៊ុន កម្ពុជាតេលា ឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២១
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ក្រុមហ៊ុន កម្ពុជាតេលា ដែលបានឧបត្ថម្ភថវិកា ២០០.០០០ដុល្លារ (ម្ភៃម៉ឺនដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ... Read More »
កំពុងផឹកស៊ីច្រៀងលេងសប្បាយសមត្ថកិច្ចទៅដល់ឃាត់ខ្លួនបាន៣នាក់(មានវីដេអូ)
ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងបានចុះឃាត់ខ្លួនមនុស្ស៣នាក់ពីបទល្មើសវិធានការសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (ជួបជុំស៊ីផឹក និងច្រៀងខារ៉ាអូខេ) កាលពីវេលាម៉ោង១៧ និង៣០នាទី ... Read More »
លោក ស ថេត ៖ ដៃម្ខាងដឹកនាំបញ្ជាកម្លាំងចូលរួមសហការដេីម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ដៃម្ខាងទៀតកសាង និងអភិវឌ្ឍន៍អង្គភាព
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេតអគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, “ដៃម្ខាងដឹកនាំបញ្ជាកម្លាំងចូលរួមសហការដេីម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ដៃម្ខាងទៀតកសាង និងអភិវឌ្ឍន៍អង្គភាព”! លោកបន្តថា, ក្នុងនាមជាថ្នាក់ដឹកនាំអង្គភាពមួយរូប ដែលតែងតែគិតគូរ ... Read More »
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះបិទទីតាំងម៉ាស្សាសូណាយីហោ ផ្ទះសុខភាព ក្រោយពីផ្គេីនបម្រាមរដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានចុះបិទទីតាំង ហាងយីហោ «ផ្ទះសុខភាព» ស្ទីម ម៉ាស្សាសូណាមួយកន្លែងដែលផ្គើននឹងបម្រាម រដ្ឋបាលរាជធានីភ្នំពេញ លួចបន្តបើក ដោយឃាត់មនុស្ស១២នាក់។ ការចុះបិទទីតាំងខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ... Read More »
ដំណើរការកីឡដ្ឋានធំដែលសម្រេចបាន ៩៥%ស្របពេលដែល កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិ មរតកតេជោ
ភ្នំពេញ៖ ទីលានកីឡាបម្រើដល់ការប្រកួតមួយចំនួនកំពុងសាងសង់ស្របគ្នា ក្រៅពីដំណើរការកីឡដ្ឋានធំដែលសម្រេចបាន ៩៥%ស្របពេលដែល កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កំពុងដំណើរការ សាងសង់ឆ្ពោះ ទៅបញ្ចប់នាថ្ងៃទី៣១ ខែឧសភា ... Read More »
ក្នុងរយៈពេលជាងពីរខែនេះ! ចិន រកឃេីញករណីឆ្លងជំងឺកូវីដ-១៩ ថ្មី ដែលជាតួលេខខ្ពស់បំផុត
អន្តរជាតិ៖ បេីតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CCTV បាននិយាយថា ប្រទេសចិន នៅថ្ងៃទី៥ ខែមេសានេះ បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៣២នាក់ ដែលជាតួលេខខ្ពស់បំផុតក្នុងរយៈពេលជាងពីរខែ។ ក្នុងចំណោមនេះ ករណីឆ្លងដែលរកឃើញលើអ្នកដំណើរពីក្រៅប្រទេសមាន១៧នាក់ និងករណីឆ្លងក្នុងស្រុក១៥នាក់ដែលរកឃើញនៅក្រុង Ruili ជាប់ព្រំដែនមីយ៉ាន់ម៉ាទាំងអស់។ ... Read More »