ព័ត៌មានទាន់ហេតុការណ៍៖
'

ចាប់ខ្លួនបុរសម្នាក់តាមដីកាសាលាដំបូងខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ​ ៖​ នគរបាលស្រុកក្រូចឆ្មារបានចុះចាប់ខ្លួនបុរសម្នាក់​ឈ្មោះ ឡុន ឡែន អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបារាយ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ពីបទរក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិច្រវាក់ដែក ឃុំឈូក ស្រុកក្រូចឆ្មារ ... Read More »

រដ្ឋបាលខេត្តពោធិ៍សាត់ សូមច្រានចោលចំពោះព័ត៌មានថា មានករណីជនផ្ទុកជម្ងឺកូវីដ-១៩ ដោយមិនដឹងខ្លួន បានទៅហូបនំបញ្ចុក នៅក្បាលហុងពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ សូមច្រានចោលចំពោះព័ត៌មានថា មានករណីជនផ្ទុកជម្ងឺកូវីដ-១៩ ដោយមិនដឹងខ្លួន បានទៅហូបនំបញ្ចុក នៅក្បាលហុងពោធិ៍សាត់ ដែលករណីនេះគឺជាព័ត៌មានមិនពិត បំភ្លៃបំផ្លើសទាំងស្រុង គិតមកដល់ពេលនេះខេត្តពោធិ៍សាត់ពុំទាន់មានករណ៍វិជ្ជមានកូវីដ-១៩នោះទេ។ នៅព្រលប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនសាធារណៈជន ... Read More »

ករណីរថយន្តសម្រាប់ដឹកសំណាកវិភាគ ជំងឺកូវីដ-១៩ ពីខេត្តស្ទឹងត្រែងទៅរាជធានីភ្នំពេញ បានឆេះអស់ប្រមាណពី៧០ ទៅ៨០ ភាគរយទាំងរំលងអធ្រាត្រ

ខេត្តស្ទឹងត្រែង៖ បើតាមលោក អ៊ុក ធាវី ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង បានគោរពជម្រាបជូនលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ពី ករណីរថយន្តសម្រាប់ដឹកសំណាកវិភាគ ជំងឺកូវីដ-១៩ ពីខេត្តស្ទឹងត្រែងទៅរាជធានីភ្នំពេញ បានឆេះអស់ប្រមាណពី៧០ទៅ៨០ភាគរយ ។ លោកប្រធានមន្ទីរបានបន្តថា, តាមប្រភពទទួលបានពីលោក ទន់ ... Read More »

QR Code “ទប់ស្កាត់កូវីដ” អាចប្រើជាសំណាញ់សុវត្ថិភាពការពារទីតាំងអាជីវកម្មឱ្យដំណើរការជាធម្មតាតាមបែបគន្លងថ្មី

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា, សម្រាប់ម្ចាស់ទីតាំងអាជីវកម្ម ការប្រើប្រាស់ QR Code នឹងក្លាយជាសំណាញ់សុវត្ថិភាពការពារទីតាំងអាជីវកម្មឱ្យដំណើរការជាធម្មតាតាមបែបគន្លងថ្មី។ សូមស្នើឱ្យបុគ្គលចូលទីតាំងរបស់ខ្លួន ស្កេន QR Code ... Read More »

សេចក្តីជូនដំណឹងស្តីពីការពិនិត្យមេរោគកូវីដ-១៩ ដោយមិនគិតថ្លៃសម្រាប់ជនបរទេស អ្នកខុសច្បាប់ក៏ពិនិត្យបានដែរដោយមិនសួរនាំនិងចាប់ខ្លួនទេ

សាធារណរដ្ឋកូរ៉េ៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានចេញសេចក្តីជូនដំណឹងស្តីពី ការពិនិត្យមេរោគកូវីដ-១៩ ដោយមិនគិតថ្លៃ សម្រាប់ជនបរទេស។ យោងតាមលិខិតចុះថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងមុខរបរ ... Read More »

យុវតីម្នាក់ជាកម្មការិនីរោងចក្រ ត្រូវបានបាត់ពីផ្ទះដោយមិនដឹងមូលហេតុ សង្ស័យបុរសម្នាក់ពង្រាត់ ឬយកទៅឃុំលាក់ទុក

ខេត្តកំពង់ស្ពឺ៖ យុវតីវ័យ១៦ ឆ្នាំ ដ៏ស្រស់ស្អាតម្នាក់ឈ្មោះ អឿន តុលា បានបាត់ពីផ្ទះតាំងពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ មិនដឹងជាត្រូវគេនាំទៅ ឬចាញ់បោកការលួងលោមយ៉ាងណានោះទេ គឺមកទល់នឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ក៏មិនទាន់មានដំណឹងនៅឡើយ ... Read More »

ជំនាញ​ធ្វើទីផ្សារ​ឌីជីថល​មាន​សារៈ​សំខាន់​សម្រាប់​អ្នក​ដឹកនាំ​ធុរកិច្ចជា​​ស្រ្តី​ក្នុង​ប្រទេស​កម្ពុជា

ភ្នំពេញ៖ ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២១ជំនាញ​ធ្វើ​ទីផ្សារ​ឌីជីថល​មានសារៈសំខាន់ខ្លាំង​ដើម្បី​ត​ភ្ជាប់​គម្លាត​យេនឌ័រផ្នែក​ឌីជីថល និង​នាំ​យក​ស្រ្តី​កាន់តែ​ច្រើន​ចូលទៅក្នុង​ពិភព​សហគ្រិនភាព។ នេះ​បើ​យោង​តាម​​អ្នក​ដឹក​នាំ​ធុរិកិច្ច​ជាស្រ្តី​ដែល​ថ្លែង​​ក្នុង​ក្រុម​ពិភាក្សា​តាមអនឡាញ​ដែលរៀបចំ​ដោយ​ក្រុមហ៊ុន Facebook ដើម្បីរំឭក​ខួប​​ទិវា​សិទ្ធិ​នារី​អន្តរជាតិ។ ក្នុង​ក្រុម​ពិភាក្សា​នៃ​កម្មវិធីជជែកអំពីអាជីវកម្មជាមួយ Facebook ដែល​សម្រប​សម្រួល​ដោយ​អ្នក​នាង ហ៊ាង អូមួយ អគ្គនាយិកា​ក្រុមហ៊ុនបច្ចេកវិទ្យា​ ខេសូលូសិន ... Read More »

ចិន និងវៀតណាម ៤នាក់ ត្រូវបានឃាត់ខ្លួន ក្រោយលួចបន្លំនាំគ្រឿងញៀន យកទៅឲ្យអ្នកកំពុងធ្វើចត្តាឡីស័កនៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ជនសង្ស័យ ជាជនជាតិចិន ៣នាក់ និងវៀតណាមម្នាក់ ត្រូវបាននគរបាលខេត្តព្រះសីហនុ ចាប់ខ្លួន ក្រោយពួកគេបានលួចនាំថ្នាំញៀនទៅឲ្យអ្នកកំពុងធ្វើចត្តាឡីស័ក នៅក្រុងព្រះសីហនុ។    នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ទោ ជួន ... Read More »

ដើម្បីទប់ទល់ជាមួយទីក្រុងប៉េកាំង កោះតៃវ៉ាន់ជ្រើសរើសកម្លាំងយោធាបន្ថែម១៨ពាន់នាក់ទៀតនៅឆ្នាំ២០២១

សារព័ត៌មាន Taiwan News បានផ្សាយថា ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃទី៩ខែមីនា បានប្រកាសគម្រោងជ្រើសរើសកម្លាំងទាហានបន្ថែម១៨០០០នាក់ នៅក្នុងឆ្នាំ២០២១ ដើម្បីបង្កើនសមត្ថភាពការពារ ទប់ស្កាត់ការវាយប្រហារពីប្រទេសចិន។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី ៣ខែមីនា ឧត្តមសេនីយ៍ Xia ... Read More »

ប្រជាពលរដ្ឋមន្ត្រីរាជការសម្រុកទៅចាក់វ៉ាក់សាំងកូវីដ-១៩យ៉ាងច្រើន នៅតាមមន្ទីរពេទ្យរដ្ឋនិងមន្ទីរពេទ្យបង្អែកនៅក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅតាមមន្ទីរពេទ្យរដ្ឋ និងនៅតាមមន្ទីរពេទ្យបង្អែកនៅទូទាំងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ មីនា ឆ្នាំ២០២១ គេបានឃើញប្រជាពលរដ្ឋនិងមន្ត្រីរាជការបាននាំគ្នាសម្រុកទៅចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ដែលជាជំនួយផ្តល់ដោយសាធារណរដ្ឋប្រជាមានិតចិន និងចាក់វ៉ាក់សាំងកូវីដ-១៩ ... Read More »

រដ្ឋបាលខណ្ឌចំការមន​ បានទទួលអាល់កុលចំនួន​៥កាន ទឹកវីតាល់៥០កេស ជែលលាងដៃ១០កេស ម៉ាស់៥កេស=៧៥០០ម៉ាស់ ពីភោជនីយដ្ឋាន វ័នមែនសិន

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែផល្គុន ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន​ ដឹកនាំដោយលោកស្រី​ កែវ​ សាម៉ុល​ អភិបាលរងខណ្ឌចំការមន​ ... Read More »

អភិបាលក្រុងខេមរភូមិន្ទ​៖ ដាក់បញ្ជាឲ្យផ្អាកកម្មវិធីអាពាហ៍ពិពាហ៍ និងជប់លៀងផ្សេងៗជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩

ខេត្ត​កោះកុង​៖ បេីយោងតាមលិខិតរបស់អភិបាលក្រុងខេមរភូមិន្ទ ផ្ញើទៅកាន់មេឃុំ​ និងចៅសង្កាត់ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះថា៖​ អាជ្ញាធរ​ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានបញ្ជាឲ្យផ្អាកកម្មវិធីខួបកំណើត អាពាហ៍ពិពាហ៍ និងជប់លៀងផ្សេងៗជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩។ ជាក់ស្ដែង​លិខិតរបស់អភិបាលក្រុងខេមរភូមិន្ទ ផ្ញើទៅកាន់មេឃុំចៅសង្កាត់ក្នុងក្រុងនេះ ... Read More »

សម្តេចប្រធានរដ្ឋសភាជាតិ ៖ សូមជនរួមជាតិចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ក្នុងនាមជាតំណាងរាស្រ្ត និងជាប្រធានស្ថាប័ននីតិប្បញ្ញត្តិមួយ ខ្ញុំមានការព្រួយបារម្ភជាខ្លាំងចំពោះសុខុមាលភាពប្រជាពលរដ្ឋ ខណៈដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតក្នុងសហគមន៍នាពេលនេះ។ ខ្ញុំបានតាមដានពីការវិវឌ្ឍនៃស្ថានការណ៍ជំងឺនេះដោយយកចិត្តទុកដាក់បំផុត ... Read More »

អេស្ប៉ាញឡើងគម្រោងបើកទ្វារដំណើរការវិស័យទេសចរណ៍អន្តរជាតិឡើងវិញ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ប្រទេសអេស្ប៉ាញ លោកស្រី Reyes Moroto នៅថ្ងៃទី ៩ ខែមីនា(ពេលវេលាក្នុងតំបន់) បានប្រកាសថា ប្រទេសអេស្ប៉ាញអាចនឹងបើកទ្វារដំណើរការសេដ្ឋកិច្ច និងវិស័យទេសចរណ៍អន្តរជាតិឡើងវិញ នៅពេលដ៏ខ្លីខាងមុប ក្រោយពេលរដ្ឋអេស្ប៉ាញចាក់វ៉ាក់សាំងបានពី៣០ទៅ៤០ភាគរយ។ ... Read More »

អគ្គិភ័យឆេះជ័រស្នោបណ្ដាលឲ្យផ្អើលសមត្ថកិច្ចចុះធ្វើអន្តរាគមន៍នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ សង្ស័យថាមានអ្នកបោះកន្ទុយបារីធ្លាក់ចំជ័រស្នោទើបបណ្ដាលឱ្យឆាបឆេះផ្អើលដល់សមត្ថកិច្ចចុះធ្វើអន្តរាគមន៍។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ដែលស្ថិតនៅក្នុងភូមិប៉ប្រក់ខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានជាងសំណង់ធ្វើការនៅទីតាំងខាងលើមកធ្វើការជាធម្មតា លុះមកដល់ម៉ោងប្រហែល១១ជាង ស្រាប់តែឃើញមានផ្សែងហុយពីក្រោមទើបពួកគាត់រាយការណ៍ទៅសមត្ថកិច្ចក្នុងមូលដ្ឋានដើម្បីឱ្យមកជួយធ្វើអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ ហើយភ្លាមៗនោះសមត្ថកិច្ចក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងមកធ្វើបាញ់ទឹកពន្លត់រហូតដល់អគ្គិភ័យបានរលត់ទៅវិញនៅវេលាម៉ោង១១និង៤០នាទីថ្ងៃខែឆ្នាំដដែល ដោយសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួនមួយគ្រឿងប្រើទឹកអស់ចំនួនមួយឡាន។ក្នុងករណីគ្រោះអគ្គិភ័យនេះមិនបណ្ដាលឲ្យឆាបឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ ហើយក៏មិនមានអ្នករងរបួសនោះដែរ។ ... Read More »

គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ សំដែង​ការសោកស្ដាយ​ចំពោះ​ទង្វើ​ អធិការ​ស្រុក​សៀមប៉ាង​ ខេត្ត​ស្ទឹងត្រែង​ ដែល​ហៅមន្ត្រីនគរបាលបំបៅកូនពេលកំពុងបំពេញ​ការងារ​ទៅ​ព្រមាន​ និង​ ធ្វើ​កិច្ចសន្យា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ លោកស្រី ជូ ប៊ុនអេង ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជា ប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស (គ .ជ ... Read More »

មេទ័ពកំពូលអាមេរិកម្នាក់​ កំពុង​ព្រួយបារម្ភថា៖​ ០៦ឆ្នាំទៀត ចិននឹងវាយប្រហារកោះតៃវ៉ាន់

អន្តរជាតិ​៖ បើតាមសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១​ បានដកស្រង់សម្តី​ លោកឧត្តមនាវី ហ្វីលីព ដេវីដសុន (Philip Davidson) មេបញ្ជាការកងទ័ពជើងទឹកអាមេរិក ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក​ ... Read More »

លោក ចូ បៃឌិន៖ ដើម្បីទប់ទល់ឥទ្ធិពលចិន​ នឹងប្រមូលផ្តុំកម្លាំងជួបប្រជុំជាមួយមេដឹកនាំអូស្ត្រាលី ឥណ្ឌា និងជប៉ុន

អន្តរជាតិ​៖ បេីតាមការ​លេីក​ឡេី​ងរបស់អ្នកនាំពាក្យសេតវិមាន លោកស្រី ចេន ផ្សាគី (Jen Psaki) បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារទី៩​ ខែមីនា​ ឆ្នាំ​២០២១ (ពេលវេលានៅវ៉ាស៉ីនតោន) ថា៖​ ប្រធានាធិបតីអាមេរិកលោក ចូ ... Read More »

ខឹងប្រពន្ធ ទៅដេកផ្ទះបងប្អូន ដុតផ្ទះចោលឆេះម៉ត់ខាននៅ

ខេត្តឧត្តរមានជ័យ៖ បុរសម្នាក់បានដុតបំផ្លាញផ្ទះខ្លួនឯងដែលមាន ទំហំ ៦mx៤m ប្រក់ស័ង្កសីឆេះម៉ត់ខាននៅព្រោះខឹងប្រពន្ធទៅដេកផ្ទះប្អូនមិនប្រាប់។ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ រស់នៅភូមិគោកស្ពាន ឃុំក្រសាំង ស្រុកចុងកាល់ បង្កដោយឈ្មោះ ង៉ិក វិចិត្រ ភេទប្រុស ... Read More »

ទីបំផុត សុគន្ធ នីសា ប្រកាសថាខ្លួនឯងវិជ្ជមានកូវីដ-១៩ហើយ

ភ្នំពេញ៖ ទីបំផុត តារាចម្រៀង សុគន្ធ នីសា បានប្រកាសថាខ្លួននាងមានវិជ្ជមានកូវីដ១៩ហើយនៅវេលាថ្ងៃត្រង់នេះបន្ទាប់ពីរងចាំលទ្ធផលតេស្តរួចមក។ ការប្រកាសនេះគឺបន្ទាប់ពីតារាចម្រៀងប្រុសស្រី ពិធីការិនីនិងបុគ្គលិកប្រុសស្រីនៅក្នុងទូរទស្សន៍ និងផលិតកម្មហង្សមាសមួយចំនួនបានប្រកាសកានលពីម្សិលមិញ និងព្រឹកមិញនេះ។ នាងបានបញ្ជាក់នៅលើគណនីយហ្វេសប៊ុកផ្លូវការរបស់នាងដែរថា” នាងខ្ញុំ សុគន្ធនីសា (sokunnisa ) ... Read More »

វី ឌីណែត ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ព្រឹកនេះ

ភ្នំពេញ៖ តារាចម្រៀងរូបនេះបញ្ជាក់ថា “មុននេះនាងទទួលបានលទ្ធផលហើយគឺនាងមានវិជ្ជមានកូវីដ១៩ ដូចនេះនាងសំណូមពរឲ្យអ្នកដែលបានប៉ះពាល់នាងផ្ទាល់មេត្តាធ្វើតេស្តរកមេរោគកូវីដ១៩ទាំងអស់គ្នា ហើយនាងថ្លែងអធ្យាស្រ័យចំពោះបងប្អូនទាំងអស់ផងដែរ។ បង្កើតការភ្ញាក់ផ្អើលជាថ្មីសម្រាប់មហាជនក្រោយពីតារាចម្រៀងស្រីល្បីឈ្មោះ កូនស្រីបង្កើតរបស់លោក ហួ ឡាវី គឺកញ្ញា វីឌី ណែត បានក្លាយជាតារាចម្រៀងស្រីបន្ទាប់ដែលបានឆ្លងជំងឺកូវីដ១៩។ ការបញ្ជាក់ត្រូវបានធ្វើឡើងកាលពីព្រឹកវិញនេះនៅលើគណនីយហ្វេសប៊ុកផ្លូវការផ្ទាល់របស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ។ នាងគឺជាតារាបន្ទាប់ដែលបានចេញមុខបញ្ជាក់ថា ... Read More »

គិតត្រឹមព្រឹកថ្ងៃពុធទី១០ មីនានេះ! ចំនួនអ្នកកើតកូវីដ-១៩ កើនឡេីងដល់ជាង១១៨លាននាក់; ស្លាប់ជាង២,៦២លាននាក់

អន្តរជាតិ​៖​ បេីគិតត្រឹមព្រឹកថ្ងៃពុធទី១០ ខែមីនា​ ឆ្នាំ​២០២១នេះ! សម្រាប់​តួលេខអ្នកកើតកូវីដ-១៩​ នៅលើពិភពលោក មានចំនួនជាង១១៨លាននាក់ ក្នុងនោះស្លាប់ជាង២,៦២លាននាក់ និងសះស្បើយជាង៩៣,៨៤លាននាក់។ តោះបេីចង់ដឹងច្បាស់ថាតេីប្រទេសណាដែលមានករណីឆ្លងច្រើនជាងគេសូមអានព័ត៌មានលម្អិតមានដូចខាងក្រោម៖ ១. សហរដ្ឋអាមេរិក៖ ជាង២៩,៨លាននាក់ ២. ឥណ្ឌា៖ ... Read More »

រដ្ឋបាលស្រុកបាធាយប្រកាសរកអ្នកដែលបានពាក់ព័ន្ធនឹងនារីលក់ដូរខោអាវនៅចំណុចផ្សារផ្អាវ ភូមិផ្អាវ ឃុំផ្អាវ

ខេត្តកំពង់ចាម ៖​ រដ្ឋបាលស្រុកបាធាយ នៅ​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះបានប្រកាស​ ព័ត៌មានពិសេសប្រជាពលរដ្ឋរស់នៅតំបន់ផ្សារផ្អាវ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម បន្ទាប់​ពី​រកឃើញករណីវិជ្ជមាននារីជនជាតិខ្មែរ ឈ្មោះ លន់ រ៉ែម ... Read More »

អាមេរិក៖​ ពលរដ្ឋណា​ដែល​ទទួលបានវ៉ាក់សាំងពេញលេញ នឹងត្រូវអនុញ្ញាតឲ្យជួបជុំទ្រង់ទ្រាយតូច និងមិនបាច់ពាក់ម៉ាស់

អន្តរជាតិ​៖​ បើតាមការអះអាងពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) បានបញ្ជាក់ថា បុគ្គលដែលបានទទួលវ៉ាក់សាំងកូវីដ-១៩​ ពេញលេញ (គ្រប់ដូស) អាចជួបជុំគ្នាក្នុងទម្រង់តូចនៅទីតាំងខាងក្នុងបានដោយមិនចាំបាច់ពាក់ម៉ាស់។ ប៉ុន្តែមិនគួរធ្វើដំណើរក្នុងករណីមិនចាំបាច់ និងបន្តពាក់ម៉ាស់នៅទីសាធារណៈ។ ជាក់ស្ដែង​អាជ្ញាធរសុខាភិបាលអាមរិក កាលពីពាក់កណ្តាលខែកុម្ភៈ​ ឆ្នាំ​២០២១ ក៏អនុញ្ញាតឲ្យអ្នកដែលទទួលវ៉ាក់សាំងហើយ ... Read More »

រឿងក្រុមសន្តិសុខ លោកឧកញ៉ា សូ ងួន ចុះរុះរើផ្ទះ និងចាប់ប្រជាពលរដ្ឋវ៉ៃ រួចដាក់ខ្នោះ តើអាជ្ញាធរ សមត្ថកិច្ច ទុកអោយចប់ត្រឹមហ្នឹងមែន !(មានវីដេអូ)

ខេត្តកំពត៖ សន្តិសុខក្រុមហ៊ុន សូ ងួន របស់លោកឧកញ៉ា សូ ងួន ប្រមាណជិត ២០នាក់ មានកាន់កាំបិត ពូថៅ ដំបង ស្លៀកពាក់ស៊ីវិលខ្លះ ,ខ្លះស្លៀកខោសុីវិល តែខ្លះពាក់អាវយោធា បានធ្វើសកម្មភាពចុះទៅរុះរើផ្ទះ ... Read More »

សម្តេចក្រឡាហោម ស ខេង បង្ហាញនូវលទ្ធផលការងាររបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុកសម្តេច ក្នុងខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ថ្ងៃនេះខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ នូវលទ្ធផលការងាររបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ ក្នុងខែកុម្ភៈ ឆ្នាំ២០២១នេះ ... Read More »

ទីបំផុត​ស្ត្រី​រងគ្រោះ​ ​​! ដោយអ្នក​មានអំណាចវាយ​ធ្វើបាប និង​បង្ខំ​រួមភេទ​ធ្វើ​ទារុណកម្ម នៅ​ខេត្ត​កំពង់ចាម ទទួល​បាន​យុត្តិធម៌​ហើយ តាមរយៈមេធាវីស័្មគ្រចិត្តសម្តេចតេជោ !

ខេត្តកំពង់ចាម៖ ចំថ្ងៃទិវា ៨មីនា សិទ្ធិនារី គឺនៅ​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០២១ ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន បាន​ចុះទៅ​ដល់​ផ្ទះ​ស្ត្រី​រងគ្រោះ​ម្នាក់ ដែល​ត្រូវ​បុរស​អ្នក​មានអំណាច និង​មាន​ប្រាក់​ម្នាក់​ឈ្មោះ ផុ​ក ចំរើន វាយ​ធ្វើបាប​ទាំង​មាន​ផ្ទៃពោះ និង​បង្ខំ​រួមភេទ ... Read More »

លោក Thierry Henry មានក្តីសុបិនចង់ធ្វើជាគ្រូបង្វឹកក្រុម Barcelona

អតីតខ្សែប្រយុទ្ធរបស់ក្លិប Barcelona លោក Thierry Henry បានបង្ហើបថា លោកចង់ត្រឡប់ទៅទឹកដី Camp Nou នៅថ្ងៃណាមួយវិញក្នុងនាមជាគ្រូបង្វឹក។ ទោះបីជាកំណត់ត្រាមិនមានភាពរំជើបរំជួលចាប់តាំងពីគាត់ចាប់ផ្តើមអាជីពជាកីឡាករបម្រុងក៏ដោយក៏លោក Thierry Henry បានសារភាពថា គាត់ត្រូវតែបង្ហាញខ្លួនឯងដើម្បីទទួលបានឱកាសនៅក្លិបធំៗ ... Read More »

Juventus ធ្លាក់ពី Champions League ក្នុងវគ្គ១៦ក្រុម ខណៈ Dortmund ឡើងវគ្គ៨ក្រុម

គ្រាប់បាល់នៅនាទីទី១១៥ក្នុងម៉ោងបន្ថែមរបស់កីឡាករ Sergio Oliveira បានធ្វើឱ្យក្រុម Juventus ភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលជាគ្រាប់បាល់ធ្វើឲ្យក្រុម Porto រកបានក្រៅដីក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយជើងទី២នៃក្របខ័ណ្ឌ Champions League ។ គ្រាប់បាល់នេះធ្វើឲ្យក្រុម Porto កក់កៅអីទៅកាន់វគ្គ៨ក្រុមចុងក្រោយក្រោយពីប្រកួតទាំង២ជើងជាមួយក្រុម Juventus ... Read More »

Novak Djokovic បំបែកឯតទគ្គកម្ម ATP ឡើងឈរចំណាត់ថ្នាក់លេខ១ពិភពលោកវិញ

កីឡាករវាយតឺន្នីសឆ្នើម Novak Djokovic បានប្រឹងប្រែងដើម្បីបំបែកឯតទគ្គកម្មរបស់លោក Roger Federer រយៈពេល៣១០សប្តាហ៍ឡើងជាប់ចំណាត់ថ្នាក់លេខ១ពិភពលោកវិញ។ កីឡាករឆ្នើមសញ្ជាតិស៊ែប៊ីវ័យ៣៣ឆ្នាំរូបនេះបានបំបែកឯតទគ្គកម្មកាលពីថ្ងៃអង្គារដោយជាប់ចំណាត់ថ្នាក់លេខ១ ក្នុងប្រវត្តិ៤៨ឆ្នាំនៃចំណាត់ថ្នាក់ ATP។ គាត់បានប្រាប់ BBC World Service ថា ... Read More »