ព័ត៌មានទាន់ហេតុការណ៍៖
'

តំបន់អាស៊ាន​មានករណីឆ្លងកូវីដ​-១៩​សរុបជាង​៥៥៤ពាន់នាក់

បច្ចុប្បន្នការឆ្លងរាលដាលកូវីដ​-១៩ នៅទូទាំងពិភពលោក មានដល់ទៅជាង​២៩,២លាននាក់ ក្នុងនោះមានអ្នកស្លាប់ជាង ៩២៩ពាន់នាក់ និងព្យាបាលជាសះស្បើយជាង​២១លាននាក់​។ ដោយឡែកនៅតំបន់អាស៊ាន មានករណីឆ្លងកូវីដ​-១៩ មានតិចជាងតំបន់នានាលើពិភពលោក។ គិតចាប់តំាងពីពេលឆ្លងមកដល់ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០នេះ មានករណីឆ្លងកូវីដ​-១៩ នៅបណ្តាប្រទេសតំបន់អាស៊ាន សរុបមានតែជាង​៥៥៤ពាន់នាក់ប៉ុណ្ណោះ​ ... Read More »

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសចិនលាលែងចេញពីតំណែង

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេស​ចិន លោក Terry Branstad បានសម្រេចលាលែងចេញពីតំណែង​ក្រោយរយៈពេល​៣ឆ្នាំកាន់តំណែងជាឯកអគ្គរដ្ឋទូត។ មកទល់ពេលនេះគេមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យឯកអគ្គរដ្ឋទូតរូបនេះលាលែងចេញពីតំណែងនៅឡើយទេ។ លោកTerry Branstad នឹងចាកចេញពីទីក្រុងប៉េកាំង ក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក​នៅខែវិច្ឆិកា ឆ្នាំ​២០២០ ។ សកម្មភាពខាងលើកើតឡើងក្នុងពេលវិស័យទំនាក់ទំនងការទូតរវាងអាមេរិក​នឹងចិនប្រឈមមុខតានតឹងដាក់គ្នា បន្ទាប់ពី​ប្រទេសទាំងពីរ​បានបិទស្ថានកុងស៊ុល ទៅវិញទៅមក។ ... Read More »

ផឹកស៊ីមានជម្លោះពាក្យសម្តីឈានដល់ប្រើហិង្សាស្លាប់ម្នាក់នៅស្រុកកំពង់រោទ៍

ខេត្តស្វាយរៀង៖ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបន្ទាប់ពីបានប្រើហិង្សាយកដែកទួណឺវីស ចាក់ចំបំពង់កខាងឆ្វេង  និងចំបបូរមាត់ខាងលើបណ្ដាលឱ្យស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយពីមានជម្លោះពេលផឹកស៊ី។ ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២០ស្ថិតនៅភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះឈុំ ផុន អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ ... Read More »

ក្រោយជាសះស្បើយពីជំងឺCOVID-19 តារាចម្រៀងនិងសម្ដែងថៃ Mattew និង Lydia បង្ហាញភាពផ្អែមល្ហែមជាមួយគ្នានៅឯកោះ Krabi

អន្តរជាតិ៖ ជីវិតប្ដីប្រពន្ធមួយគូរតារាចម្រៀងនិងសម្ដែងថៃលោក Mattew និង អ្នកនាង Lydia ក្រោយជាសះស្បើយពីជំងឺCOVID-19 ភ្លាមពួកគេបាននាំគ្នាទៅដើរកម្សាន្តនិងលំហែកាយនៅឯកោះ Krabi ជាមួយសមាជិកគ្រួសារជាច្រើន និងកូនៗរបស់ពួកគេ យ៉ាងសប្បាយរីករាយផងដែរ។មិនចាញ់គូរស្នេហ៍វ័យម្នាក់នោះឡើយ ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ... Read More »

បញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ វរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍រួមមាន សម្ភារ មធ្យោបាយ និងអាវុធគ្រាប់ ទៅតាមផែនការដែរថ្នាក់លើបានចុះ នៅទីបញ្ជាការកងពល ... Read More »

លោក ស៊ុន ចាន់ថុល អញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃចន្ទ ១៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី ... Read More »

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន ឯកអគ្គរដ្ឋទូត ទីម័រខាងកើត ចូលក្រាបថ្វាយបង្គំផ្ទាល់

ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោ ក អ៊ឺមេណេ ... Read More »

ផ្ទុះហ្គាសបណ្ដាលឱ្យនារីម្នាក់រងរបួសនៅក្នុងខណ្ឌ៧មករា

ភ្នំពេញ ៖ មានហេតុការណ៍ផ្ទុះហ្គាសមួយបានកើតឡើងបណ្ដាលឱ្យនារីម្នាក់រងរបួសនៅក្នុងណេត៩៩ តែមិនបង្កឱ្យមានអគ្គិភ័យឆាបឆេះនោះទេគឺគ្រាន់តែបែកកញ្ចក់ទ្វារប៉ុណ្ណោះ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៤០នាទីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ករណីខាងលើនេះគឺបណ្តាលមកពីផ្ទុះហ្គាសធ្វើឱ្យនារីម្នាក់រងរបួសស្រាលត្រូវបានសមត្ថកិច្ចខណ្ឌ៧មករាហៅរថយន្ត ដឹកយកទៅសង្គ្រោះមន្ទីរពេទ្យកាល់ម៉ែត ហើយក្រៅពីនេះក៏បណ្ដាលឲ្យខូចខាតសម្ភារមួយចំនួនផងដែរ ... Read More »

លោកស្នងការខេត្តកណ្តាល អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងនគរបាលស្រុកល្វាឯម

ខេត្តកណ្តាល៖ នៅថ្ងៃចន្ទ ១២ រោច ខែភទ្របទ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលអមដំណើរដោយលោកស្នងការរងលោកនាយការិយាល័យ បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងនគរបាលស្រុកល្វាឯម ... Read More »

អ្នកជំនាញក្រោយគួរយល់ដឹងហេតុអី ​​​ចាស់​​ទុំ​ណែ​​​នាំ​ពេលរាប់​បាត្រថា៖ “កុំឲ្យស្លាប​​​ព្រាប៉ះ​​​បាត្រ​​លោក​» និង​​ «ប្រយ័ត្ន​​រឿង​​ជ្រុះ​​បាយ​ចេញ​​​ពី​បាត្រ​”

ព័ត៌មានចែករំលែកចំណេះដឹង៖ អ្នកជំនាញក្រោយគួរតែស្វែងយល់ថាតើហេតុអ្វីបានចាស់ទុំ បាន​ណែនាំថា៖ នៅពេលអ្នកដាក់បាត្រ គឺត្រូវប្រយ័ត្នកុំឲ្យ“ស្លាបព្រាប៉ះជាមួយបាត្ររបស់ព្រះសង្ឃ និងរក្សា​ឥរិយាបថ​យ៉ាងណាមិនត្រូវឲ្យជ្រុះបាយពីស្លាបព្រាពេលរាប់បាត្រ“។ជាក់ស្តែង នារដូវកាលបុណ្យទាន ប្រជាពលរដ្ឋខ្មែរនិយមធ្វើម្ហូបអាហារយកទៅវត្ត ដើម្បីប្រគេន​ព្រះសង្ឃដោយ​ប៉ងប្រាថ្នាសុំសេចក្តីសុខនិងឧទ្ទិសកុសលជូនញាតិសន្តានដែលបានចែកឋាន ហើយការអប់រំបែបនេះ ត្រូវបានយុវជនខ្មែរអនុវត្តន៍តាម។ ប៉ុន្តែបើចង់ដឹងអំពីមូលហេតុអ្វីនៅពីក្រោយការអប់រំរបស់ចាស់ទុំបែបនេះ? ហើយអ្វីជាដំណើរដើមទងនាំឲ្យមានពិធី​រាប់បាត្រនេះឡើង? ។ តោះដើម្បីស្រាយចម្ងល់ទាក់ទិននឹងប្រធានបទខាងលើ ... Read More »

យុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយអត្រា គ្រោះថ្នាក់ចរាចរណ៍នៅរដូវបុណ្យភ្ជុំបិណ្ឌ

ខេត្តស្វាយរៀង៖  សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង សហការជាមួយ ថ្នាក់កណ្តាលកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាខេត្ត បានរៀបចំយុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយអត្រា គ្រោះថ្នាក់ចរាចរណ៍នៅរដូវបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃ ចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ... Read More »

បញ្ជូនខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលនារីស្រស់ស្អាត និងជនរងគ្រោះម្នាក់ទៀត បានស្លាប់ទៅតុលាការ

ភ្នំពេញ៖ ជនដែលបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ  មឿន ចក់ អាយុ​ ៣៦ ឆ្នាំ មុខរបរ អ្នកបើកបរ ដែលបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ត្រូវបានបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។ នេះបើតាមឱ្យដឹងពី លោកវរសេនីយ៍ឯក​ ... Read More »

មន្ត្រីទាំងអស់តែងតែត្រូវបានយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ​ ទី១៤​ ខែកញ្ញា​ ឆ្នាំ២០២០​ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ​ ផ្សព្វផ្សាយដល់លោក​ លោកស្រីស្នងការរង​ទាំងអស់ ត្រូវចុះដោយផ្ទាល់តាមគ្រប់គោលដៅ​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥​ ... Read More »

លោក នេត្រ ភក្រ្តា៖ យុវជនពិតជាដើរតួនាទីសំខាន់ជាកម្លាំងចលករជំរុញឱ្យមានការប្រែក្លាយពីចំណេះដឹងអំពីបរិស្ថាន

ភ្នំពេញ៖ «យុវជនពិតជាដើរតួនាទីសំខាន់ជាកម្លាំងចលករជំរុញឱ្យមានការប្រែក្លាយពីចំណេះដឹងអំពីបរិស្ថានដែលប្រជាពលរដ្ឋ មានទៅជាប្រតិបត្តិមេត្រីភាពបរិស្ថានដើម្បីធ្វើឱ្យកម្ពុជាបៃតង មានបរិស្ថានស្អាតមានផាសុកភាព និងសោភ័ណភាពសម្រាប់ការរស់នៅរបស់ពលរដ្ឋខ្មែរ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងបន្ថែមទៀត»។ នេះគឺជាការគូសបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នេះក្នុងឱកាសលោក ចូលរួមជាអធិបតីភាពក្នុងសិក្ខាសាលាបញ្រ្ជាបលិខិតបទដ្ឋានគតិយុត្តមេត្រីភាពបរិស្ថាន​ និងកម្មវិធីផ្តល់បណ្ណសរសេីរមេត្រីភាពបរិស្ថាន​ ... Read More »

ប្រជាពលរដ្ឋខេត្តព្រៃវែង សូមអរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្ដល់ជូនផ្លូវកៅស៊ូ និងផ្លូវបេតុង ដែលពីមុនមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត

ខេត្តព្រៃវែង៖ ជានិច្ចកាល ទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មិនភ្លេចទេពាក្យថា៖ – អរគុណសន្តិភាព – អរគុណនយោបាយ ឈ្នះ=ឈ្នះ – ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិនិត្យលើសេចក្តីព្រាងបឋម នៃច្បាប់ស្តីពីការប្រឆាំងការរីកសាយភាយ ហិរញ្ញប្បទានអាវុធមហាប្រល័យ

ភ្នំពេញ៖ នៅទីស្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យចុងក្រោយលើសេចក្តីព្រាងបឋមនៃអនុក្រឹត្យចំនួន០៣ដែលចង្អុលដោយមាត្រា៩ មាត្រា១៥ និងមាត្រា១៨ ... Read More »

ជនសង្ស័យ២នាក់ជិះម៉ូតូឌុបគ្នាឆក់យកខ្សែកយុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ខេត្តកណ្ដាល៖ យុវជនម្នាក់ជិះម៉ូតូចេញពីវត្តកោះទៀវសំដៅទៅជ្រៃធំ ក្នុងគោលបំណងទៅហូបស៊ុបតែម្នាក់ឯង ត្រូវជនសង្ស័យ២នាក់ជិះម៉ូតូតាមពីក្រោយរួចឆក់យកខ្សែកពីជនរងគ្រោះ​បានហើយក៏បង្កើនល្បឿនម៉ូតូជិះគេចខ្លួន តែត្រូវជនរងគ្រោះជិះម៉ូតូតាមទាន់ រួចប្តឹងសមត្ថកិច្ចប៉ុស្តិ៍សំពៅពូនធ្វើការឃាត់ខ្លួន។ ករណីនេះ​បានកើតឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៩ និង៣០នាទីយប់នៅចំណុចលើផ្លូវជាតិលេខ២១ស្ថិតក្នុងភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ ... Read More »

លោក អង្គ វង្ស វឌ្ឍានា និង លោក កើត រិទ្ធ អញ្ជើញពិធីរាប់បាត្រ និង វេរភត្តាហារប្រគេនព្រះសង្ឃ ក្នុងពិធីកាន់បិណ្ឌរបស់ក្រសួងយុត្តិធម៌ វេនទី១២ នៅវត្តលង្កា

ភ្នំពេញ៖ លោក អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំងលោកស្រី និង លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងលោកស្រី បានអញ្ជើញដឹកនាំ លោក ... Read More »

ថ្ងៃទី១៤ ខែកញ្ញានេះ មានយានយន្ត ៥០៦គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសកម្ពុជា បានត្រួតពិនិត្យនិងផាកពិន័យលើយានយន្តសរុបចំនួន ៥០៦គ្រឿងទៀត ក្នុងនោះមានម៉ូតូ ... Read More »

ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី កោតសរសើរអំពីតួនាទីរបស់វៀតណាមនៅក្នុងអាស៊ាន

ភ្នំពេញ៖ បើតាមទីភ្នាក់ងារសារព័ត៍មាន AKP បានចេញផ្សាយនៅថ្ងៃទី ១៤ខែកញ្ញា ឆ្នាំ២០២០​នេះថា លោក Konstantin Kosachev ប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសវៀតណាម ក្នុងតួនាទីជាប្រធាន នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ (AIPA-41) ក្នុងការធានានូវសកម្មភាពរបស់ ... Read More »

អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌចំការមន ចុះសួរសុខទុក្ខប្រធាន សហគមន៍រុងរឿង ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

ភ្នំពេញ៖ អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌចំការមន ដឹកនាំដោយលោកស្រី ឥន លីម្មី ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌចំការមន និងក្រុមការងារមួយចំនួនទៀត បានអញ្ជើញ ចុះជួបសួរសុខទុក្ខលោកស្រី ប៉ូ សុខុម ... Read More »

កម្លាំងកងរាជអាវុធហត្ថ ចាប់យុវជន២នាក់អោយស្តាប់សំឡេងបំពង់ស៊ីមាំងខ្លួនឯងកែច្នៃម្តង ទើបដឹងថា ពិរោះកម្រិតណា

ខេត្តកំពង់ឆ្នាំង៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគិរី នៅវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នេះ នៅចំណុចភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានឃាត់ម៉ូតូកែច្នៃខុសលក្ខណ:បច្ចេកទេស មួយគ្រឿង ម៉ាក MSX ... Read More »

រដ្ឋាភិបាលថៃ ខ្លួនគ្រោងចំណាយថវិកាជាង ១ លានដុល្លារ ដើម្បីជួយប្រជាជនមានប្រាក់ចំណូលទាប និងអាជីវកម្មខ្នាតតូច

អន្តរជាតិ៖ យោងតាមលោក Lavaron Sansnit អគ្គនាយកការិយាល័យគោលនយោបាយសារពើពន្ធថៃ បានឱ្យដឹងថា ក្រសួងហិរញ្ញវត្ថុ នឹងជម្រុញឱ្យមជ្ឈមណ្ឌលរដ្ឋបាលរបស់រដ្ឋាភិបាល ដើម្បីអនុម័តលើវិធានការណ៍ជំរុញចុងក្រោយនាពេលឆាប់ៗខាងមុខនេះ។ ខណៈដែលរដ្ឋាភិបាលថៃ​ កំពុងពិចារណាលើវិធានការដើម្បីបង្កើនការចំណាយរបស់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប និងគាំទ្រដល់អាជីវកម្មខ្នាតតូច។ បើតាមការលើកឡើងរបស់រដ្ឋាភិបាលថៃ និយាយថា ... Read More »

សមត្ថកិច្ចអំពាវនាវឱ្យជនបង្កចូលខ្លួន ព្រោះស្គាល់ភិនភាគនិងស្លាកលេខឡានហើយ ខណៈបានបុកក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ស្លាប់

ខេត្តកណ្តាល៖ សមត្ថកិច្ចបានអំពាវនាវឱ្យជនបង្កចូលខ្លួនជាបន្ទាន់ ព្រោះសមត្ថកិច្ចបានស្គាល់ភិនភាគនិងស្លាកលេខរថយន្តបង្កហើយ ខណៈរថយន្តមួយគ្រឿងនេះ បានបោះពួយយ៉ាងលឿនមកបុកក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ស្លាប់ពេលកំពុងដើរឆ្លងផ្លូវ ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៩លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ ភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ... Read More »

ក្រសួងអប់រំថៃ៖ គ្រោងនឹងជ្រើសរើសគ្រូបង្រៀនភាសាអង់គ្លេសជនជាតិដើមចំនួន ១០,០០០ នាក់ ដើម្បីជួយបង្កើនសមត្ថភាពឲ្យកូនសិស្ស

អន្តរជាតិ៖ បើតាមក្រសួងអប់រំនៃប្រទេសថៃ បានអះអាងថា ខ្លួនគ្រោងនឹងជ្រើសរើសគ្រូបង្រៀនភាសាអង់គ្លេសដែលជាជនជាតិដើមនិយាយភាសាអង់គ្លេសចំនួន ១០,០០០ នាក់ ដើម្បីមកជួយបង្កើនសមត្ថភាពប្រើប្រាស់ភាសាបរទេសក្នុងចំណោមកូនសិស្សថៃ បន្ទាប់ពីស្ថានភាពនៅក្នុងប្រទេសមានសុវត្ថិភាពពីជំងឺឆ្លងកូវីដ ១៩។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post ។ រដ្ឋមន្ត្រីក្រសួងអប់រំថៃ លោក ... Read More »

ប្រធានាធិបតីបេឡារូស​អញ្ជើញទៅកាន់ប្រទេសរុស្ស៊ីក្នុងពេលស្ថានភាពនៅក្នុងប្រទេសកំពុងតែតានតឹង

ប្រធានាធិបតីបេឡារូស លោក​ Alexander Lukashenko បានអញ្ជើញទៅកាន់ប្រទេសរុស្ស៊ី ដើម្បីស្វែងរកការគាំទ្រពីប្រទេសនេះ។ នៅថ្ងៃទី​១៤ខែកញ្ញា ប្រធានាធិបតី​បេឡារូនិងប្រធានាធិបតីពូទីនបានជួបពិភាក្សាគ្នា​ដើម្បីស្វែងរកដំណោះស្រាយនៅក្នុងប្រទេសបេឡារូស ខណៈបាតុកម្មអូសបន្លាយរយៈពេលជាង​៥សប្តាហ៍កន្លងមក ក្រោយការបោះឆ្នោតប្រធានាធិបតី។ លោក Alexander Lukashenko កំពុងប្រឈមនឹងវិបត្តិជាទ្រង់ទ្រាយធំមិនធ្លាប់មានក្នុងរយៈ​២៦ឆ្នាំកន្លងមក ។ ... Read More »

មហាសេដ្ឋី Bloomberg មានគម្រោងចំណាយប្រាក់១០០លានដុល្លារ ដើម្បីឲ្យលោក ចូបៃឌិន

អន្តរជាតិ៖ មហាសេដ្ឋីBloomberg មានគម្រោងចំណាយប្រាក់ដល់ទៅ​១០០លានដុល្លារ ជួយដល់បេក្ខភាពប្រធានាធិបតី ចូ បៃឌិន ដើម្បីយកឈ្នះទៅលើប្រធានាធិបតីដូណាល់ ត្រាំ ក្នុងការបោះឆ្នោតនៅដើមខែវិច្ឆិកាឆ្នាំ​២០២០នេះ ។ តាមគម្រោង លោក​Mike Bloomberg នឹងចំណាយប្រាក់​ជួយដល់បេក្ខភាពចូ បៃឌិនសម្រាប់ការឃោសនាបោះឆ្នោត​នៅរដ្ឋ Florida ... Read More »

កម្ពុជានាំចេញកសិផលទៅកាន់ប្រទេសជិតខាងបានចំនួនជាង ៣ លានតោន បើគិតត្រឹមរយៈពេលជាង ៨ខែ ឆ្នាំ២០២០នេះ

ភ្នំពេញ៖ បើយោងតាមការបង្ហាញទិន្នន័យដែលបានចេញដោយលោក វេងសាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានអះអាងថា៖លទ្ធផលនៃការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសជិតខាង​ និងទីផ្សារពិភពលោក សម្រាប់រយៈពេល ៨ខែ ១១ថ្ងៃ បើគិតពីដើមឆ្នាំមកទល់ពេលត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ មានចំនួន ... Read More »

Mbappe ប្រាប់ PSG ថាចង់ចាកចេញពីក្លិបនេះនៅរដូវក្តៅ

អនាគតរបស់ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ត្រូវបានកំណត់ថាជាប្រធានបទដ៏ក្តៅគគុកមួយនៅរដូវកាលខាងមុខនេះ ដោយលេចឮថារូបគេចង់ចាកចេញពីក្លិបនៅរដូវក្តៅក្រោយនេះហើយ។ កីឡាករសញ្ជាតិបារាំងរូបនេះកំពុងជាប់កុងត្រានៅក្លិប Paris Saint-Germain រហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២១-២០២២ ហើយនៅតែមិនទាន់ពិភាក្សាជាមួយតំណាងក្លិបដើម្បីនិយាយលម្អិតអំពីការបន្តកុងត្រារបស់គាត់នៅឡើយទេ។ យោងទៅតាមសារព័ត៌មាន The Times បានឲ្យដឹងថា ... Read More »

ថ្ងៃខួបកំណើត ឱក សុគន្ធកញ្ញា បន្តលើកសរសើរតែពីការលះបង់របស់ម្តាយ និងមិនរំលឹកពីឪពុកទេ

   ភ្នំពេញ៖ មិនបន្តរំលឹក និងនិយាយអំពីឪពុក ឱក សុគន្ធកញ្ញា បន្តសាងរូបភាពក្រុមគ្រួសារមួយដែលពោរពេញដោយក្តីសុខ។ សូម្បីថ្ងៃខួបកំណើតតារាចម្រៀងរូបនេះបានត្រឹមតែរំលឹកពីការលះបង់ដ៏ធំធេញរបស់ម្តាយ ដោយមិនរំលឹកសូម្បីតែបន្តិចចំពោះលោកឪពុក។ ​អស់រយៈពេលជាច្រើនខែហើយដែលតារាចម្រៀងឱក សុគន្ធកញ្ញា នៅតែរក្សាជំហរមិននិយាយអំពីឪពុកបង្កើតជាសារធារណៈក្រោយពីឪពុកនាងបានលើកឡើងអំពីរឿង”កូនមិនស្គាល់ឪ”។ ថ្ងៃទី១៤ ខែកញ្ញា នេះគឺជាថ្ងៃខួបកំណើតរបស់តារាចម្រៀងអ្នកនាង ... Read More »