ព័ត៌មានទាន់ហេតុការណ៍៖
'

ទីតាំងលួចដំឡើងកែច្នៃរថយន្តខុសច្បាប់ជាង៤០កន្លែងក្នុងខណ្ឌសែនសុខត្រូវបិទអាជីវកម្ម

ភ្នំពេញ៖ ជាចម្ងល់មួយក្នុងចំណោមរាប់លានចម្ងល់ ហេតុអ្វីបានជាឈ្មួញមានឱកាសលួចបង្កើតទីតាំងដំឡើងកែច្នៃ កាត់តរថយន្តដោយខុសច្បាប់បានជាច្រើនកន្លែង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បើសមត្ថកិច្ចមានច្រើនស្ថាប័នណាស់មានសិទ្ធិបង្ក្រាបបទល្មើសនេះ ហេតុអីក៏អាចបន្តអាជីវកម្មបាន? តើពួកគេដឹកចូលតាមច្រកណា រាល់ឡានកាត់តទាំងនោះ..?  ទីបំផុត..! យានដ្ឋានកែច្នៃ និងជួសជុលរថយន្ត កាត់តដោយខុសច្បាប់ចំនួនជាង ៤០ទីតាំងស្ថិតក្នុងខណ្ឌសែនសុខ ... Read More »

បុរសពីរនាក់នាំគ្នាមកលេងទឹកអាងស្ទឹងស្រែងលង់ទឹកស្លាប់ទាំងពីរនាក់យ៉ាងអាណោចអាធ័ម

ខេត្តសៀមរាប៖ បុរសពីរនាក់បានលង់ទឹកអាងស្ទឹងស្រែងទី១ស្លាប់ទាំងពីរនាក់យ៉ាងអាណោចអាធ័ម ត្រូវបានកងកម្លាំងក្នុងមូលដ្ឋានសហការជាមួយពលរដ្ឋរុករកឃើញសាកសពទាំងពីរនាក់ នៅក្នុងអាងស្ទឹងស្រែងទី១ កាលពីរសៀលថ្ងៃទី២៣ ខែសីហាឆ្នាំ២០២០ ស្ថិតក្នុងភូមិស្រីស្នំឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ។      សមត្ថកិច្ចនគរបាលស្រុកស្រីស្នំ បានឲ្យដឹងថា នៅថ្ងៃទី២៣ ... Read More »

ពានរង្វាន់ UEFA Super Cup ៖ Bayern Munich នឹងជួប Sevilla នៅខែកញ្ញា

ជ័យជំនះក្នុងពានរង្វាន់លីគកំពូលអឺរ៉ុបរបស់ក្លិប Bayern Munich ក្នុងទីក្រុងលីសបោនបានបង្កើតឱកាសឲ្យក្លិបនេះទៅប្រកួតពានរង្វាន់ UEFA Super Cup ជាមួយក្រុម Sevilla នៅខែកញ្ញាខាងមុខ។ កីឡដ្ឋាន Budapest នឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Super ... Read More »

មហាបាតុកម្មនៅបេឡារូសបង្ខំឲ្យប្រធានាធិបតីពាក់អាវការពារគ្រាប់ កាន់កាំភ្លើង​ AK-47 ភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព

    អន្តរជាតិ៖ នៅថ្ងៃទី​២៤ ខែសីហា សារព័ត៌ មានរ៉យទ័របានផ្សាយថា ពលរដ្ឋបេឡារូស(Belarus)រាប់សិបពាន់នាក់ បាននាំគ្នាដង្ហែក្បួនបាតុកម្មនៅរដ្ឋធានី​Minsk ​ទាមទារឲ្យប្រធានាធិបតី Alexander Lukashenko លាលែងចេញពីតំណែង។ មហាបាតុកម្មធ្វើឡើង មិនខ្វល់ពីការព្រមានបំបែកពីកម្លាំងយោធាឡើយ។ ប្រព័ន្ធផ្សព្វផ្សាយ​បេឡារូស ... Read More »

ព្យុះកំណាចវាយប្រហារចូលដីគោករដ្ឋLouisiana ប្រធានាធិបតីត្រាំប្រកាសអាសន្ន

អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសអាសន្នជាបន្ទាន់នៅក្នុងរដ្ឋ Louisiana ​ជាទីកន្លែងដែលនឹងត្រូវរងការវាយប្រហារដោយព្យុះកំណាចពីរផ្សេងគ្នាគឺ ព្យុះម៉ាកូ(Marco) និងព្យុះត្រូពិក ឡូរ៉ា(Laura​) ។ កន្លងមកព្យុះ ខាងលើបានបង្កឱ្យមានការបាក់ដីនៅការ៉ាប៊ីន និងឈូងសមុទ្រ ម៉ិកស៊ិក កាលពីថ្ងៃទី ... Read More »

រុស្ស៊ី នឹងសហការជាមួយចិន ព្រមទាំងក្រុមហ៊ុនហួវៃ ស្តីពីបច្ចេកវិទ្យា ​5G

អន្តរជាតិ៖ រុស្ស៊ីបានប្រកាសថា នឹងសហការជាមួយចិន ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ហួវៃ​ដើម្បីបង្កើតបណ្តាញសេវាអត់ខ្សែជំនាន់ទី​៥​ 5G ដែលរដ្ឋាភិបាល​ទីក្រុងមូស្គូខិតខំអភិវឌ្ឍន៍។ សារព័ត៌មាន​Sputnik ​របស់រុស្ស៊ីបានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergei Lavrov ដែលបានប្រកាសក្នុងវេទិកាអប់រំ​យុវជន​”Territory of Meanings” ... Read More »

បទអន្តរាគមន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី ៣

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី ៣ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២០, ... Read More »

ជនសង្ស័យ២នាក់យកដំបងវាយទៅលើយុវជនម្នាក់រងរបួសធ្ងន់ ទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល​៖ ជនសង្ស័យ២នាក់ត្រូវនគរបាលស្រុកស្អាងឃាត់ខ្លួន ក្រោយពីជនសង្ស័យទាំង២នាក់ខាងលើនេះ បានជិះម៉ូតូឌុបគ្នារួចយកដំបងវាយទៅលើយុវជនម្នាក់ខណៈកំពុងជិះម៉ូតូ បណ្ដាលឲ្យត្រូវក្បាលផ្នែកខាងក្រោយរងរបួសធ្ងន់ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៦និង៣០នាទី ស្ថិតនៅចំណុចលើផ្លូវជាតិលេខ១១០ ក្នុងភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ... Read More »

រំលោភក្មេងស្រីបានសម្រេច២ដងត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល៖ បុរសម្នាក់ចាប់រំលោភក្មេងស្រីអាយុ៥ឆ្នាំបានសម្រេច២ដងត្រូវម្ដាយក្មេងស្រីទាន់ ក៏ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន។ ករណីនេះ​ បានកើតឡើងនៅវេលាម៉ោង១៧និង០០នាទីថ្ងៃទី២២ ខែសីហា​ ឆ្នាំ២០២០ នៅចំណុចផ្ទះឈ្មោះ ប៉ូ សុខជា ស្ថិតនៅភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។   ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ តាមប្រព័ន្ធវីដេអូ (video conference) ពីវិមានសន្តិភាព។ ... Read More »

អភិបាលខណ្ឌចំការមន ចែកអំណោយសប្បុរសធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៥៨​ គ្រួសារ

ភ្នំពេញ៖ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយសប្បុរសធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៥៨​ គ្រួសារ ដែលរស់នៅក្នុងសង្កាត់បឹងត្របែក។ សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃចន្ទ​ ៦កើត ខែភទ្របទ​ ឆ្នាំជូត ទោស័ក ... Read More »

ខឹងគេជេរម៉ែគុំទុកក្នុងចិត្ត ពេលមានឱកាសសម្លាប់ភ្លែត

ខេត្តព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ នគរបាលជំនាញ បង្ក្រាបបានករណីឃាតកម្មគិតទុកជាមុន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់។ ជនសង្ស័យឈ្មោះថៃ រ៉េត (ហៅគុន) ... Read More »

សាហាវព្រៃផ្សៃម្លេះ ! លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា រងការចោទប្រកាន់ ថា បានបោកទូរស័ព្ទនិងវៃមនុស្សស្រីដូចសត្វធាតុ

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា អគ្គនាយកក្លិបពាណិជ្ជករកម្ពុជា ជាម្ចាស់ក្រុមហ៊ុន WorldWide Dental Supply ជាម្ចាស់ក្រុមហ៊ុន One World Trading ជាម្ចាស់ហាងបញ្ចាំ សុវណ្ណវិចិត្រ ... Read More »

យុវជនម្នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបុកហើយរត់បាត់

ខេត្តព្រះសីហនុ៖យុវជនម្នាក់ឈ្មោះ សុខ ភារម្យអាយុ២១ឆ្នាំ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៏នៅតាមផ្លូវអូត្រេះ ស្ថិតនៅសង្កាត់លេខ៤ កាលពីម៉ោង២និង៣០នាទីយប់ ឆ្លងចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ យោងតាមសាច់ញាតិរបស់ជនរងគ្រោះបានប្រាប់ថា ជនរងគ្រោះត្រូវរថយន្តបុកពេលកំពុងជិះម៉ូតូ ហើយភាគីខាងរថយន្តបានបើករត់គេចបាត់។ ករណីនេះសមត្ថកិច្ចប្រាប់ថា កំពុងស្រាវជ្រាវរករថយន្តដែលពាក់ព័ន្ធក្នុងគ្រោះថ្នាក់នេះ មកដោះស្រាយតាមនីតិវិធីច្បាប់៕ឆ្លាម ... Read More »

បើករថយន្តជែងមិនផុតធ្លាក់ផ្លូវក្រឡាប់ស្លាប់២នាក់របួសធ្ងន់ស្រាល៥នាក់

ខេត្តព្រះវិហារ៖ មនុស្ស ២នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្ស ៥នាក់ ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនៅខេត្តនាល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។  អធិការនគរបាលស្រុកត្បែងមានជ័យ លោកវរសេនីយ៍ទោ រិទ្ធ ... Read More »

Bayern Munichគ្រងជើងឯកChampions Leagueជាលើកទី៦ក្រោយឈ្នះParis St-Germain ១-០

​ក្លិបBayern Munichបានគ្រងជើងឯកChampions Leagueដែលជាពានរង្វាន់ធំបំផុតរបស់ទ្វីបអឺរ៉ុបក្រោយពួកគេបានយកឈ្នះលើក្រុមParis St-Germain ១-០ នៅវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុងLisbonប្រទេសព័រទុយហ្គាល់។ ​កីឡាករអន្តរជាតិបារាំងKingsley Comanគឺជាវីរៈបុរសក្លិបBayern Munichដែលបានតែតបាល់បញ្ចូលទីលើក្រុមParis St-Germainដោយការបោះបាល់ពីកីឡាករ Joshua Kimmich នៅនាទីទី៥៩។​មួយគ្រាប់នេះវាបាននាំភាពរីករាយយ៉ាងខ្លាំងបំផុតសម្រាប់អ្នកគាំទ្រក្លិបBayernMunich ពិសេសបំផុតគឺ លោកគ្រូបង្វឹកHansiFlickដែលជួយក្រុមយក្សអាល្លឺម៉ង់នេះឈ្នះជើងឯកចំនួន២សម្រាប់រដូវកាលនេះ ក្រោយគាត់មកជំនួសតំណែងរបស់លោកNiko Kovac កាលពីខែវិច្ឆិកា។ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម៦នាក់ករណីហិង្សាដោយចេតនា

ខេត្តឧត្តរមានជ័យ ៖ កម្លាំងប្រជាការពារភូមិគូរ បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក០៦នាក់ ករណីហិង្សាដោយចេតនាយកទៅប្រគល់ឲ្យសមត្ថកិច្ចនគរបាលចាត់ការតាមច្បាប់ បន្ទាប់ពីបាននាំគ្នាយកប៉ែលវាយទៅលើជនរងគ្រោះម្នាក់ បណ្តាលអោយរងរបួសខ្នងផ្នែកខាងឆ្វេង។ ករណីហិង្សានេះកើតឡើងនៅវេលាម៉ោង ២២ និង៥៥នាទីយប់ ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២០ ... Read More »

ខ្សែបម្រើ Miralem Pjanic របស់ក្រុម Barcelona ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ក្លិបអេស្ប៉ាញបានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្សែបម្រើ MiralemPjanic របស់ក្រុម Barcelona បានធ្វើតេស្តវិជ្ជមានថាមានផ្ទុកជំងឺកូវីដ-១៩។ កីឡាករសញ្ជាតិបូស្នៀ វ័យ៣០ឆ្នាំកំពុងមានអារម្មណ៍ល្អដោយស្ថិតនៅដាច់ដោយឡែកក្នុងផ្ទះផ្ទាល់ខ្លួនហើយនឹងធ្វើដំណើរទៅបាសេឡូណាក្នុងរយៈពេល១៥ថ្ងៃខាងមុខ។ Pjanic កំពុងចូលរួមជាមួយ Barcelona ពីក្រុមជើងឯក Serie A សេះបង្កង់ ... Read More »

អ៊ឹម សុគន្ធា មិនច្បាស់រឿងវិលចូលសិល្បៈក្រោយជោគជ័យមុខជំនួញ

     ភ្នំពេញ៖ អតីតតារាសម្តែង និងបង្ហាញម៉ូតស្រស់សោភាអ្នកនាង​អ៊ឹម សុគន្ធា បានបញ្ចប់ការងារសិល្បៈជាច្រើនឆ្នាំមកហើយក្រោយពីរៀបមង្គលការរួមគ្នាជាមួយតារាសម្តែងលោក គង់ រ៉ាយុទ្ធ។ ជំនួបក្នុងពិធីចែកអំណោយដល់កុមារកំព្រានាជាយរាជធានីភ្នំពេញអ្នកនាងបញ្ជាក់ថាមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីវិលរកការងារសិល្បៈជាទីស្រលាញ់ដូចមុនឡើយត្បិតអ្នកនាងមិនមានពេលវេលាច្រើនដូចមុន។ នៅតែមានសម្រស់ស្រស់សោភាគួរឲ្យចាប់អារម្មណ៍បើទោះបីជាអតីតតារាសម្តែង អ៊ឹម សុគន្ធា បាត់មុខពីសិល្បៈអស់ជិតមួយទសវត្សរ៍ទៅហើយក្តី។ លេចវត្តមានរួមគ្នាជាមួយស្វាមី ... Read More »

ជ្រុលហួសហេតុ! នគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ច្រកអន្តរជាតិអូរស្មាច់ ជំរិតទារលុយប្រជាពលរដ្ឋ៤០០បាត ជាថ្នូរជាមួយមាន់២ក្បាល

ខេត្តឧត្តរមានជ័យ៖ ស្រេកឃ្លានលុយមិនប្រមាណតម្លៃខ្លួន ធ្វើឱ្យអាប់យស ក្នុងនាមជានគរបាល ខណៈដែលស្ត្រីម្នាក់បានបង្ខំចិត្តប្តឹងនគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ច្រកអន្តរជាតិអូរស្មាច់មួយរូប ពីបទជំរិតទារប្រាក់៤០០បាតជាថ្នូរនឹងការអនុញ្ញាតឱ្យយកសត្វមាន់២ក្បាលមកចិញ្ចឹម។ បើមិនឱ្យលុយ គឺមិនឱ្យមាន់២ក្បាលនេះយកទៅចិញ្ចឹមឡើយ។  លោកអនុសេនីយ៍ឯក សៀន វណ្ណា ជានគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ច្រកអន្តរជាតិអូរស្មាច់ ត្រូវបានស្ត្រីម្នាក់រស់នៅសង្កាត់អូរស្មាច់ ដាក់ពាក្យប្តឹងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពីបទជំរិតទារប្រាក់ចំនួន ... Read More »

វៀតណាម គិតត្រឹមល្ងាចថ្ងៃទី២៣ ខែសីហា មានមនុស្សស្លាប់ដោយជំងឺកូវីដ-១៩កើនដល់ ២៧នាក់ហើយ និងមានអ្នកឆ្លងថ្មី ២នាក់

ភ្នំពេញ៖ នៅប្រទេសវៀតណាម គិតត្រឹមល្ងាចថ្ងៃអាទិត្រទី ២៣ ខែសីហា ឆ្នាំ២០២០ បានរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ២ នាក់ទៀត នៅដាណាង ១នាក់ និង ហៃហ្សឺង ១នាក់។  ... Read More »

ល្បីតៗគ្នាថា អាជីវករនៅកែប «កោរភ្ញៀវមិនដាក់ទឹក» ថ្ងៃណាទើបអាចកែប្រែបាន ទៅ..!

ខេត្តកែប៖ តំបន់ទេសចរណ៍ កែប ជាច្រើនឆ្នាំមកហើយល្បីរឿងក្រុមអាជីវករ «កោរភ្ញៀវមិនដាក់ទឹក» ឬនិយាយងាយស្តាប់ គឺអ្វីៗក៏លក់ថ្លៃដែរតាមរយៈបបូរមាត់របស់អ្នកលក់ ដោយមិនស្តាប់ការណែនាំរបស់អាជ្ញាធរឡើយ ។ ចំណែកភ្ញៀវទេសចរវិញបានរិះគន់ឡើងសឹកបបូរមាត់ទៅហើយលើបញ្ហានេះ តែ អ្វីៗហាក់នៅដដែល គ្មានការកែប្រែទេ ។  ប្រជាពលរដ្ឋលើកឡើងថា ... Read More »

សត្វគោក្របីឈឺ និងងាប់ជាបន្តបន្ទាប់, ពលរដ្ឋស្នើរដល់មន្ត្រីជំនាញជួយអន្តរាគមន៍ព្យាបាលឲ្យទាន់ពេលវេលានៅស្រុកចន្ទ្រា

ខេត្តស្វាយរៀង៖ អស់រយះពេល១២ថ្ងៃចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ រហូតមកទល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០សត្វគោក្របីរបស់ប្រជាពលរដ្ឋ នៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង កំពុងឈឺ និងងាប់បន្តបន្ទាប់  ដោយសារជម្ងឺសារទឹក និងបុសខ្យល់ ... Read More »

អុីតាលីមានករណីឆ្លងកូវីដ​១៩ ជាង​១ពាន់នាក់ក្នុង​រយៈពេល​២៤ម៉ោង ខ្ពស់បំផុត​ចាប់តាំងពីខែឧសភាមក

ក្រសួងសុខាភិបាលអុីតាលី​ បានប្រកាសឲ្យដឹងថា មានករណីឆ្លងកូវីដ​-១៩ថ្មីត្រូវបានរកឃើញមានដល់ទៅ១.០៧១នាក់ ក្នុងរយៈពេល​២៤ម៉ោង គឺជាចំនួនយ៉ាងច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីខែឧសភា មកទល់ពេលនេះ។ នេះជាលើកទីមួយហើយដែលអុីតាលី​មានអ្នកឆ្លងលើសពី​១ពាន់នាក់​ក្នុងមួយថ្ងៃ។ អុីតាលីគឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុតដោយកូវីដ​-១៩ នៅក្នុងតំបន់អឺរ៉ុប​ ដោយមានករណីឆ្លង២៥៨,១៣៦នាក់ និងស្លាប់ដល់ទៅ​៣៥ពាន់នាក់។ ពេលវេលាដែលឆ្លងរាលដាលនិងស្លាប់ច្រើនជាងគេបំផុតចាប់ពីខែមីនា ដល់ខែមេសា​ ហើយតាំងពីខែឧសភាមក អុីតាលីបានទប់ស្កាត់យ៉ាងល្អ ... Read More »

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ចោទប្រកាន់រុស្ស៊ីបណ្តុះបណ្តាលមេដឹកនាំក្រុមបះបោរនៅម៉ាលី

អន្តរជាតិ៖ តាមសារព័ត៌មាន Daily Beast បានផ្សាយថា ក្រោយរយៈពេល​១សប្តាហ៍ នៃការធ្វើរដ្ឋប្រហារដោយយោធានៅប្រទេសម៉ាលី ហើយមេដឹកនាំពីររូប ចូលរួមក្នុងរដ្ឋប្រហារនោះបានវិលត្រឡប់មកពីប្រទេសរុស្ស៊ី។ ប្រព័ន្ធផ្សព្វផ្សាយ​ខាងលើបានផ្សាយថា មន្ត្រីយោធាមួយរូបដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មេដឹកនាំយោធាដឹកនាំធ្វើរដ្ឋប្រហារមានឈ្មោះថា Malik Diav និង Sadio ... Read More »

កូរ៉េខាងត្បូងមានករណីឆ្លងកូវីដ​-១៩ច្រើនបំផុតមិនធ្លាប់មាន​ជាង៥ខែកន្លងមក

     កូរ៉េខាងត្បូង៖ នៅថ្ងៃទី​២៣ ខែសីហានេះ កូរ៉េខាងត្បូងបានរកឃើញមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ​៣៩៧នាក់ គឺជាចំនួនច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីថ្ងៃទី ៧ខែមីនាមកទល់ពេលនេះ។ កូវីដ-១៩ បានឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅតំបន់ជាច្រើន​ទូទាំងប្រទេស។ ក្នុងចំណោមករណីឆ្លងកូវីដ​-១៩ថ្មីមាន៣៨៧នាក់ឆ្លងនៅក្នុងប្រទេស​និង​១០នាក់ចូលពីក្រៅប្រទេស​។ ទីក្រុងសេអ៊ូលមានករណីឆ្លងច្រើនជាងគេ ​ដោយមានអ្នកឆ្លងសរុបកើនឡើងដល់ទៅ​១៣៨នាក់។ ក្រៅពីនេះគឺនៅខេត្ត ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ផ្តល់អំណោយជូនគ្រួសារជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងររហូតពិការ​ ១ជីវិត​

ខេត្តកំពង់ចាម៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ចាត់មន្ត្រី​ចុះសួរសុខទុក្ខ​ និងផ្តល់អំណោយជូនគ្រួសារជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងររហូតពិការ​ ១ជីវិត​ ចំនួន​ ២នាក់​ រស់នៅខេត្តកំពង់ចាម​ និងខេត្តកំពង់ធំ​ ។  សូមបញ្ជាក់ថា៖ នៅថ្ងៃអាទិត្យ​ ... Read More »

បងស្រីបង្កើតប្រធានាធិបតីអាមេរិក បញ្ជាក់ថា​ លោកត្រាំ ជាមនុស្ស «ឃោរឃៅនិងក្លែងក្លាយ»

អន្តរជាតិ៖ការបោះឆ្នោតអាមេរិកកាន់តែខិតជិត ឯរឿងរ៉ាវមិនល្អពាក់ព័ន្ធនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ​ក៏បានលេចចេញជាបន្តបន្ទាប់ដែរ។ នៅពេលនេះ បងស្រីបង្កើតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈខ្សែអាត់សំឡេង។ លោកស្រី Maryanne Trump Barry ជាចៅក្រមមួយរូប​បានចូលនិវត្តន៍ ... Read More »

ពលរដ្ឋថៃបារម្ភខ្លាចបាតុកម្មឈានដល់អំពើហិង្សា​

ប្រទេសថៃ៖នៅក្នុងការស្ទង់មតិមួយបង្ហាញឲ្យឃើញថា ពលរដ្ឋថៃដល់ទៅ ៦១,១៣ភាគរយ បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងខ្លាចក្រែងបាតុកម្មឈានដល់ប្រើអំពើហិង្សា។ រយៈពេលជាច្រើនថ្ងៃកន្លងមក មានបាតុកម្មប្រឆាំងរដ្ឋាភិបាលកើតឡើងនៅទីលានប្រជាធិបតេយ្យ និង មហាវិទ្យាល័យ ធម្មាសាធThammasat។ នៅក្នុងការស្ទង់មតិរបស់មជ្ឈមណ្ឌល​គ្រប់គ្រងនិងអភិវឌ្ឍន៍ជាតិ(NIDA) បានប្រកាសនៅថ្ងៃទី​២៣ ខែសីហានេះថា ភាគច្រើនពលរដ្ឋថៃបង្ហាញពីក្តីព្រួយបារម្ភ ខា្លចក្រែងបាតុកម្មក្លាយជាហិង្សា និងបែកបាក់នៅក្នុងសង្គម។ ... Read More »

អាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យ៦ នាក់ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន

សៀមរាប ៖កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចមុខសណ្ឋាគារសុខាសៀមរាប ផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានករណីឃាតកម្មគិតទុកជាមុន បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នាប្រមាណជាង១០នាក់ជិះម៉ូតូប្រហែល០៨គ្រឿង មិនចាំម៉ាក បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះមួយក្រុមមានគ្នា០៥នាក់ ... Read More »