ព័ត៌មានទាន់ហេតុការណ៍៖
'

លោកស្រី ឡោក ខេង ប្រជុំការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)និងប័ណ្ណសមធម៌

ខេត្តក្រចេះ ៖ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិ សម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវ: និងកិច្ចការនារី នៃរដ្ឋសភា និងលោក ... Read More »

លោក សម ប៊ុនថុន , លោក នួន សាន , លោក គឺ ប៊ុណ្ណារ៉ា ចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញា និងព្រះរាជអាជ្ញាខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែងជាផ្លូវការរបស់លោក សម ប៊ុនថុន ដែលត្រូវបានតែងតាំងជាប្រធានសាលាឧទ្ធរណ៍បាត់ដំបង, លោក នួន សាន ... Read More »

បន្ទាប់ពី​ករណី​ឆ្លង COVID-19 ផ្ទុះខ្លាំងឡើងវិញ អាជ្ញាធរវៀតណាម ​ដាក់ចេញ​វិធានការ​មួយចំនួន​ជាថ្មី​ សម្រាប់ក្រុងដា​ណា​ង ដើម្បី​ទប់ស្កាត់

អន្តរជាតិ៖ បន្ទាប់ពីប្រទេស​វៀតណាម រកឃើញមានករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ក្នុងស្រុក​ជាថ្មី ដែល​មិនដឹង​ពី​ប្រភព​ចម្លង​ ។ នៅ​ថ្ងៃទី​២៦ ខែកក្កដាឆ្នាំ២០២០ រដ្ឋាភិបាលប្រទេសវៀតណាម បាន​ដាក់ចេញ​វិធានការ​មួយចំនួន​ជាថ្មី ​នៅក្នុង​ទីក្រុង​ដាណាង (Danang) ដើម្បី​ទប់ស្កាត់ជំងឺឆ្លងមួយនេះ ។ ​ ការដាក់ចេញ​វិធានការ​ការពារ​នេះ ... Read More »

មុននេះបន្តិច មានករណី គ្រោះថ្នាក់ផ្ទុះមីនតោន នៅស្រុករតនៈមណ្ឌល

ខេត្តបាត់ដំបង៖ បើតាមអគ្គនាយកស៊ីម៉ាកលោក ហេង រតនា ឱ្យដឹងថា៖ នៅមុននេះបន្តិច​ (រសៀលថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០២០នេះ)​ មានករណីគ្រោះថ្នាក់ផ្ទុះមីនតោន នៅចំណុចក្នុងភូមិតាគ្រក ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់បង​ បានបង្កឱ្យអ្នកបេីកបរត្រាក់ទ័ររងរបួសធ្ងន់​ ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តការងារយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ (២០១៥ ២០១៩) និងលើកទិសដៅការងារយុទ្ធសាស្រ្តសម្រាប់រយៈពេល៥ឆ្នាំបន្តរបស់បណ្ឌិត្យសភានគរបាលកម្ពុជា

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែអាស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ... Read More »

ចិន ធ្វើការសាកល្បងយន្ដហោះ AG600 ហោះនៅលើសមុទ្រឈីងតាវ ទទួលបានជោគជ័យ

អន្តរជាតិ៖ ក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ចិន ហៅកាត់ថា AVIC បានធ្វើការហោះហើរសាកល្បង នៃយន្តហោះធុនធំប្រភេទ AG600 ដែលអាចចុះចតទាំងលើដី និងផ្ទៃទឹករបស់ចិន បានទទួលជោគជ័យ នៅលើសមុទ្រនៃទីក្រុងឈីងតាវ (Qingdao) ខេត្តសានទុង(Shandong) កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ។ ... Read More »

តុលាការអូស្ត្រាលីប្ដឹង Google ពីបទរំលោភបំពានក្នុងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើ ដើម្បីទាញយកផលចំណេញពីការផ្សព្វផ្សាយពាណិជ្ជកម្ម

អន្តរជាតិ៖ បន្ទាប់ពីរកឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក គឺGoogle បានរំលោភបំពានក្នុងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើធ្វើជាគោលដៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម ដោយមិនបាន ជូន ដំណឹងដល់អ្នកប្រើ ពេលនេះតុលាការអូស្ត្រាលី បានចាប់ផ្ដើមដំណើរការនិតិវិធីរបស់ខ្លួនក្នុងការប្រឆាំងនឹងក្រុមហ៊ុន Googleមួយនេះ ។ សារព័ត៌មាន Reuters បានដកស្រង់ពីគណៈកម្មការប្រកួតប្រជែង ... Read More »

ប្រធានាធិបតីពូទីន រុស្ស៊ីនឹងបំពាក់អាវុធទំនើបបំផុត ដល់ទាហានជើងទឹក

អន្តរជាតិ៖ មានប្រសាសន៍ នៅក្នុងទិវានៃការបង្កើតកម្លាំងទាហានជើងទឹក រុស្ស៊ី​ថ្ងៃទី​២៦ខែកក្កដា ក្នុង​ទីក្រុងSt.Peterburg ប្រធានាធិបតីពូទីនបានបញ្ជាក់ថា រុស្ស៊ីនឹងបំពាក់អាវុធទំនើបៗជាច្រើនឲ្យកម្លាំងទាហានជើងទឹក​។ ការរៀបចំទិវាទាហានជើងទឹកបានធ្វើឡើងនៅតំបន់ជាច្រើន ​ប៉ុន្តែនៅក្នុងកំពង់ផែ Kronstadt ក្នុងទីក្រុង St.Peterburg មានការដង្ហែរក្បួនព្យុហយាត្រាទាហានជើងទឹក ដោយមាននាវាចម្បាំងធំៗ​រាប់សិបគ្រឿងនិងទាហានជើងទឹក​៤០០០នាក់ចូលរួម។ មានប្រសាសន៍នៅក្នុងពិធី ដ៏សំខាន់នោះ ... Read More »

ជនសង្ស័យលួចរថយន្តព្រូសបានសម្រេចក្រោយមកត្រូវម្ចាស់រកឃើញវិញតាមប្រព័ន្ធGPS

ភ្នំពេញ៖ រថយន្តម៉ាកតូយ៉ូតាព្រូស១គ្រឿងដែលបុរសជនជាតិចិនម្នាក់បានជួលពីស្រ្តីជនជាតិខ្មែរម្នាក់ទៀតជិះនោះត្រូវបានចោរលួចយកទៅបាត់កាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ខណៈដែលគាត់ ចូលទៅដេកនៅក្នុងសណ្ឋាគារមួយយីហោ«ហុងជីឌីង»ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ប៉ុន្តែក្រោយពេលដឹងថារថយន្តដែលខ្លួនជិះត្រូវចោរលួចបាត់នោះបុរសជនជាតិចិនរូបនេះបានទៅប្ដឹងនគរបាលនិងប្រាប់ទៅស្រ្តីដែលជាម្ចាស់រថយន្ត ទើបស្រាវជ្រាវតាមប្រព័ន្ធGPS ហើយបានរកឃើញរថយន្តមកវិញដោយជនសង្ស័យបានដោះស្លាកលេខចោលនិងគ្របទុកនៅក្បែរផ្ទះមួយស្ថិតនៅក្នុងបុរីរុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ រថយន្តខាងលើម៉ាកតូយ៉ូតាព្រូសពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AE-1623 ... Read More »

គណនីហ្វេសប៊ុកមួយនៅក្រៅប្រទេសដែលមានឈ្មោះថា Sadam Husen បានបង្ហោះបំភ្លៃការពិត បង្កើតព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានពិនិត្យឃើញថា ថ្មីៗនេះមានគណនីហ្វេសប៊ុកមួយនៅក្រៅប្រទេសដែលមានឈ្មោះថា Sadam Husen បានសរសេរថា “បុរសម្នាក់សម្រេចចិត្តចងក សម្លាប់ ខ្លួន នៅលើ ដើមពោធិ៍ដោយសារ តែគ្មានសមត្ថភាព សងបំណុលធនាគារ ជំពាក់វ័ណ្ឌក ស្ថិតនៅ ... Read More »

រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌ និង​ជាអនុប្រធានទី១ នៃ​ក្រុម​ការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​ស្រុក​មោង​ឬស្សី​អញ្ជើញចូលរួមចែកកង់ចំនួន៣៥១​គ្រឿងដល់​សិស្សានុសិស្ស​នៃអនុវិទ្យាល័យតាណាក

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃច័ន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នាបរិវេណអនុវិទ្យាល័យតាណាក ក្នុងឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ... Read More »

បាតុកម្មក្លាយជាអំពើហិង្សានៅទីក្រុង Seattle ប៉ូលិសជិត​៦០នាក់រងរបួស បាតុករ​៤៧នាក់ត្រូវបានចាប់ខ្លួន

អន្តរជាតិ៖បូលិសទីក្រុង Seattle បានប្រកាសឲ្យដឹងថា មានកម្លាំងប៉ូលិសដល់ទៅ​៥៩នាក់រងរបួសនៅក្នុងអំពើហិង្សាបង្កឡើងដោយក្រុមបាតុករ​។ ជាមួយគ្នានេះ ក៏មានបាតុករ​៤៧នាក់ត្រូវបានចាប់ខ្លួនផងដែរ។ ការចាប់ខ្លួនបាតុករកើតឡើងក្រោយពេលក្រុមបាតុករជ្រុលនិយមបានវាយប្រហារទៅលើកម្លាំងប៉ូលិស​ ហើយមិនព្រមរំសាយបាតុកម្ម និងរារាំងរាល់ការបំបែកហ្វូងបាតុករពីសំណាក់ប៉ូលិស។ ការចាប់ខ្លួនបាតុករ កើតឡើងក្រោយពេលទីក្រុងនេះ​មានបាតុកម្មជាច្រើនកើតឡើង ​ពាក់ព័ន្ធការរើសអើងជាតិសាសន៍​។ បាតុកម្ម Black Lives ... Read More »

ស៊ូដង់៖ ស្លាប់និងរបួសជាង​១២០នាក់ក្នុងការវាយប្រហានៅភាគខាងលិច Darfur

អន្តរជាតិ៖យ៉ាងហោចណាស់ក៏មានមនុស្ស​​ជាង៦០នាក់ស្លាប់ និង៦០នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារសម្លាប់រង្គាលនៅក្នុងភូមិមួយពីក្រុមខ្មាន់កាំភ្លើងនៅភាគខាងលិចរដ្ឋDarfurប្រទេសស៊ូដង់​។ ការវាយប្រហារកើតឡើងនៅថ្ងៃទី២៦ខែកក្កដា​ ហើយនេះជាការវាយប្រហារ​ថ្មីបំផុតពីក្រុមប្រដាប់អាវុធទៅលើភូមិស្ថិតនៅភាគខាងលិចរដ្ឋ Darfur។ តាមការលើកឡើងពីការិយាល័យ មនុស្សធម៌ (OCHA) ប្រចាំនៅតំបន់ Khartoum បានបញ្ជាក់ថា «នេះជាករណីថ្មីបំផុត​នៅក្នុងតំបន់ខាងលើ​ក្រោយស្ងប់ស្ថាត់ជាច្រើនសប្តាហ៍កន្លងមក​។​ កន្លងមកក៏មានការវាយប្រហារ ដុតភូមិ ផ្សារ​ ... Read More »

សាខាកាកបាទក្រហមកម្ពុជាខេត្ត​បាត់ដំបង​ នាំយកអំណោយមនុស្សធម៌ជូនស្ត្រីភ្លើងឆេះផ្ទះ ដែលមាន៩នាក់ក្នុងបន្ទុកគ្រួសារក្រីក្រ

ខេត្តបាត់ដំបង៖ សាខាកាកបាទក្រហមកម្ពុជាខេត្ត​បាត់ដំបង​,នាព្រឹកថ្ងៃចន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោកបណ្ឌិត ប៊ុត​គឹមស៊ាន ប្រធានគណៈ​កម្មាធិការ​សាខា​បានចាត់តាំងប្រតិភូសាខាដឹកនាំដោយលោក កង ... Read More »

មន្ទីរពេទ្យមួយនៅរដ្ឋតិចសាស់ បង្ខំចិត្តព្យាបាលតែអ្នកជំងឺកូវីដ-១៩ណាមានសង្ឃឹមរស់ប៉ុណ្ណោះ តែអ្នកគ្មានសង្ឃឹមត្រូវបញ្ជូនទៅផ្ទះវិញឲ្យស្លាប់តាមដំណើរ

អន្តរជាតិ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian និយាយថា ខណៈដែលអាត្រាកើនឡើងនៃការឆ្លងជំងឺ COVID-19 នៅតំបន់ជនបទដាច់ស្រយាលនៃរដ្ឋតិចសាស់ បានបង្ខំចិត្តឲ្យមន្ទីរពេទ្យមួយ ត្រូវសម្រេចចិត្តថា៖ តើអ្នកជំងឺណាអាចជួយសង្គ្រោះបានហើយអ្នកណាដែលត្រូវបញ្ជូនទៅផ្ទះវិញឲ្យស្លាប់តាមដំណើរ ដែលនៅអាមេរិកគេហៅថា «Death panels» ។ ... Read More »

អាចរកគុកឃើញ! ឡើងអោបប្រពន្ធគេសុំដេកជាមួយ ខណៈប្ដីទៅរកសុី

ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ នគរបាលជំនាញនៃអធិការដ្ឋានស្រុកក្រគរ ចុះអនុវត្តបណ្ដឹងស្រ្តីម្នាក់ពាក់ព័ន្ធករណីប្រទូស្តកេរ បន្ទាប់បុរសរូបនេះឡើងធ្វើសកម្មភាពអោប និងសុំដេកជាមួយពេលប្ដីនាងមិននៅ ។ ករណីអនុវត្តបណ្ដឹងឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងនារសៀលថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ... Read More »

សាហាវមែនទែន!! ទាស់សម្ដីគ្នាក្នុងវង់ផឹកសុី​ឈានដល់ប្រេីហិង្សា​បណ្ដាលឲ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ​ ឯជនដៃដល់ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ​ ៖​ បុរសជាជនដៃដល់ម្នាក់ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ​ ក្រោយពីបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ (ប្រើដំបងឈើជ្រុង វ៉ៃក្បាលជនរងគ្រោះ) កាលពីវេលាម៉ោង២០​ និង៣០នាទីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុច ផ្ទះគ្មានលេខ ផ្លូវលំ ភូមិកណ្តាល ... Read More »

វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ប្រព័ន្ធ ឧបករណ៍វិទ្យុនាំផ្លូវ អាកាសនៅក្នុងដែនអាកាស

ភ្នំពេញ៖ « វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ប្រព័ន្ធឧបករណ៍វិទ្យុ នាំផ្លូវអាកាសនៅក្នុងដែនអាកាសនៃព្រះរាជាណាចក្រកម្ពុជា »ត្រូវបានប្រារព្ធពិធីចុះហត្ថលេខា លើ ប្រកាសអន្តរក្រសួង រវាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន លោក ជា ... Read More »

ចោរថ្លើមធំ២នាក់ ចូលប្លន់ក្នុងម៉ាតថៃ 7-Eleven ឃើញអ្នកគិតលុយស្អាត បង្ខំឲ្យថើបមាត់ និងចាប់នាងឲ្យជិះម៉ូតូជាមួយពួកគេចេញពីហាងទៀត

អន្តរជាតិ៖ សារព័ត៌មានបាងកកប៉ុស្តិ៍ថៃ បានចុះផ្សាយថា មានករណីក្រុមចោរទំនើង ២នាក់ បានធ្វើសកម្មភាពចូលទៅប្លន់យកប្រាក់នៅក្នុងហាងម៉ាតថៃយីហោ 7-Eleven ក្រៅពីបានប្លន់យកលុយបានសម្រេចហើយ រួចមានចោរម្នាក់ បានធ្វើសកម្មភាពគួរឲ្យភ្ញាក់ផ្អើលមួយទៀតដោយចាប់ថើបបុគ្គលិកអ្នកគិតលុយស្រស់ស្អាតម្នាក់មុននឹងរត់គេចខ្លួន។ ហេតុការណ៍នេះបានឡើងនៅក្នុងហាងលក់ទំនិញ 7-Eleven មួយកន្លែងនៅក្នុងខេត្តកានច័ន្ទបូរី នៃប្រទេសថៃ កាលពីរសៀលម៉ោង ... Read More »

អាជ្ញាធររាជធានីភ្នំពេញចុះកាយអាចម៍ដី ចេញពីប្រឡាយបឹងហា ខណៈម្ចាស់បុរី ឃាង ហេងចាក់ដីចូលប្រឡាយ បណ្ដាលឲ្យលិចលង់លំនៅឋានប្រជាពលរដ្ឋនៅភូមិថ្មី

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញរួមជាមួយអាជ្ញាធរខណ្ឌដង្កោ និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានចុះធ្វើសកម្មភាពកាយយកអាចម៍ដីចេញពីប្រឡាយបឹងហា ដែលម្ចាស់បុរីឃាង ហេងចាក់ដីចូលទៅក្នុងប្រឡាយបិទផ្លូវទឹកបណ្ដាលឲ្យលិចលង់លំនៅឋានប្រជាពលរដ្ឋនៅក្នុងភូមិថ្មីសង្កាត់ដង្កោ ខណ្ឌដង្កោ។     អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកម៉េត មាសភក្ដី បានឲ្យដឹងនៅថ្ងៃទី២៧ខែកក្កដានេះថា កាលពីចុងសប្ដាហ៍កន្លងមកនេះ ពោលគឺក្រោយពីទទួលព័ត៌មានថា ... Read More »

រដ្ឋាភិបាលប្រ៊ុយ​ណេ បង្ហាញ​ជំហរ​ចង់ឃើញ​ភាគី​ពាក់ព័ន្ធ​នៃ​ជម្លោះ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង និង​ដោះស្រាយ​តាម​យន្តការ​ច្បាប់​អន្តរជាតិ​

អន្តរជាតិ៖ បន្ទាប់ពីស្ថានភាព​សមុទ្រ​ចិន​ខាងត្បូង ​ហាក់ដូចជា​កំពុង​ឡើងក​ម្តៅ​បន្តិច​នោះ រដ្ឋាភិបាលប្រ៊ុយ​ណេ បានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញ​ជំហរ​ចង់ឃើញ​ភាគី​ពាក់ព័ន្ធ​នៃ​ជម្លោះ​អធិបតេយ្យ​មួយ​នេះ  រក្សា​ភាពចាស់ទុំ និង​ដោះស្រាយ​តាម​យន្តការ​ច្បាប់​អន្តរជាតិ​។ ​នៅក្នុងសេចក្តីថ្លែងការណ៍​ដែល​ចេញ​នៅ​ដើម​សប្តាហ៍​នេះ ក្រសួងការបរទេស​ប្រ៊ុយ​ណេ បាន​អះអាង​ជាថ្មី ​ក្នុង​ការរក្សា​សន្តិភាព ស្ថិរភាពនិង​សុខដុម​នៅក្នុង​តំបន់ ជាពិសេស​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​តែម្តង​។ រដ្ឋាភិបាល​ប្រ៊ុយ​ណេ តាម​សេចក្តីថ្លែងការណ៍​ដដែល ... Read More »

ហេតុអ្វីមិនរក្សាគម្លាតតាមការណែនាំរបស់ក្រសួងសុខាភិបាល?

ភ្នំពេញ៖ ខណៈដែលជំងឺកូវីដ-19 នៅតែកើតមាននិងក្លាយជាក្តីបារម្ភរបស់មនុស្សទូទាំងពិភពលោក បានធ្វើឲ្យមកដល់ពេលនេះមនុស្សមួយចំនួនហាក់ដូចជាភ្លេចខ្លួននិងមិនបានអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលក្នុងការចូលរួមទប់ស្កាត់ជំងឺដ៏កាចសាហាវនេះទេ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី២៧ខែកក្កដានេះគេឃើញប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានទៅពិនិត្យសុខភាពនៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មុនចូលបម្រើការងារ។ អ្វីដែលមានការចាប់អារម្មណ៍នោះគឺនៅពេលបងប្អូនតម្រង់ជួរចូលទៅធ្វើតេស្តពួកគាត់មិនបានរក្សាគម្លាតគ្នាឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលនោះទេគឺសុខចិត្តនៅបញ្ច្រៀតគ្នាយ៉ាងពពាក់ពពូនដោយមិនខ្វល់ពីការឆ្លងជំងឺកូវីដ-19(សូមមើលរូបថត)នោះឡើយ។ទង្វើបែបនេះបានធ្វើឲ្យមជ្ឈដ្ឋានខាងក្រៅរិះគន់ដល់មន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:ថាមិនយកចិត្តទុកដាក់នឹងការរីករាលដាលជំងឺកូវីដ-19 ដោយមិនមានវិធានការណ៍ណែនាំឲ្យប្រជាពលរដ្ឋទៅធ្វើតេស្តនៅទីនោះដើម្បីរក្សាគម្លាតពីគ្នាតាមការណែនាំរបស់ក្រសួងសុខាភិបាលនោះឡើយ។ សូមបញ្ជាក់ថា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា ហៅកាត់ថា CDC បានប្រាប់ថា ជំងឺកូវីដ-១៩ ... Read More »

ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់អណ្ដែតក្នុងទឹកទន្លេសាប មិនទាន់ស្គាល់អត្តសញ្ញាណ

ភ្នំពេញ៖​​ សពបុរសម្នាក់អណ្ដែតក្នុងទឹកទន្លេសាបត្រូវបានអ្នកនេសាទប្រទះឃើញហើយរាយការណ៍ប្រាប់ទៅសមត្ថកិច្ច។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា  ឆ្នាំ២០២០ នៅចំណុចកណ្តាលទន្លេសាប​ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះសុីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះដែលគេប្រទះឃើញអណ្តែតក្នុងទឹកទន្លេសាបនេះគឺមិនទាន់ស្គាល់អត្តសញ្ញាណ​នៅឡើយទេ មានអាយុប្រហែលជាង៥០ឆ្នាំ ... Read More »

អាជ្ញាធរ​ចិន បាន​ចូល​គ្រប់គ្រង​កុងស៊ុល​អាមេរិក​នៅ​ទីក្រុង​ឆឹង​ទូ ខេត្ត​ស៊ី​ឈ័ន ក្រោយ​បិទ​តាម​ការបញ្ជា​របស់​រដ្ឋា​ភិ​បាល​ចិន

អន្តរជាតិ៖ បន្ទាប់ពី​រដ្ឋា​ភិ​បាល​ចិន បានចេញបញ្ជាឲ្យបិទកុងស៊ុល​អាមេរិក​នៅ​ទីក្រុង​ឆឹង​ទូ ដែលជាការ​សងសឹកចំពោះ​អាមេរិក​ដែល​បញ្ជា​ឲ្យ​ចិន​បិទ​កុងស៊ុល​នៅ​រដ្ឋ​តិច​សាស់​។ ចុះនៅថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០នេះអាជ្ញាធរ​ចិន បាន​ចូល​គ្រប់គ្រង​កុងស៊ុល​អាមេរិក​នៅ​ទីក្រុង​ឆឹង​ទូ ខេត្ត​ស៊ី​ឈ័ន​។ ចំណែក​ស្ថាន​កុងស៊ុល​ចិន​ប្រចាំ​ទីក្រុង​ហ៊ូ​ស្តុ​ន​ឯណោះ ក៏បាន​បិទ​រួចហើយ​តាម​ការកំណត់​របស់រ​ដ្ឋា​ភិ​បាល​អាមេរិក​។ ​បើតាម​ការបញ្ជាក់​របស់​ក្រសួងការបរទេស​ចិន​ អះអាងថា នៅ​វេលាម៉ោង​១០​ព្រឹក ... Read More »

ព្រេងខ្មែរ÷រឿងត្រពាំង​បឹង​តេ

(នៅ​ខេត្ត​កំពង់ស្ពឺ)នៅ​ឃុំ​សង្កែ​សាទប ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ មាន​ត្រពាំង​មួយ អ្នក​ស្រុក​ហៅថា “ត្រពាំង​បឹង​តេ” ។ ត្រពាំង​នេះ មាន​លក្ខណៈ​ប្លែក ដែល​នាំ​ឲ្យ​អ្នក​ស្រុក​ជិត​ខាង និង អ្នក​ដំណើរ​ណា​ដែល​បាន​ទៅ​ដល់​ទី​នោះ ចាប់​អារម្មណ៍​គ្រប់​ៗ គ្នា ។ ... Read More »

រើសក្បាលគ្រាប់កាំភ្លើងត្បាល់មិនរាយការណ៍ប្រាប់ស៊ីម៉ាកកូនយកមកដំលេងផ្ទុះស្លាប់ម្នាក់រងរបួសធ្ងន់២នាក់

ខេត្តព្រះវិហារ៖ ក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ និង២នាក់ទៀត បានរងរបួសធ្ងន់ក្នុងករណីផ្ទុះក្បាលគ្រាប់ត្បាល់ប្រភេទ ៦០ ម.ម កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចដូនម៉ុក ឃុំកន្ទួតស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។  អធិកានគរបាលស្រុកជាំក្សាន្តលោកវរសេនីយ៍ទោឱ សេង ... Read More »

អាវុធហត្ថ​ខេត្តស្វាយរៀង​បញ្ជូនជនសង្ស័យ​៧នាក់ ​ទៅតុលាការពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តស្វាយរៀង ៖ ជនសង្ស័យ៧នាក់ត្រូវបានសមត្ថកិច្ចអាវុធហត្ថ​ខេត្តស្វាយរៀង​​បញ្ជូនទៅតុលាការពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅព្រឹកទី២៧  ខែកក្កដា​​​  ឆ្នាំ២០២០ នេះ ។ សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន  កងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យមាន៖ ទី១.ឈ្មោះ តាំង វីរ:តុង ភេទប្រុស​ អាយុ​ ២៤ ... Read More »

អ៊ុង សុវណ្ណរិទ្ធិ បញ្ចេញស្នាដៃ Original Song និងតំណែងពិធីករ

    ភ្នំពេញ៖អតីតបេក្ខជនកម្មវិធី The Voice Cambodia រដូវកាលទី២លោក អ៊ុង សុវណ្ណរិទ្ធិ បានបញ្ចេញស្នាដៃបទចម្រៀង Original Songរបស់ខ្លួនហើយបន្ទាប់ពីសម្រិតសម្រាំងអស់ច្រើនខែ។ ក្រៅពីនេះលោកក៏ទើបនឹងទទួលតំណែងជាពិធីករក្នុងកម្មវិធីពិសេសមួយរបស់ Jack Khun ... Read More »

ជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួនបានជាបន្តបន្ទាប់

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ក្នុងចំណោមគ្នា៣នាក់ក្រោយពេលធ្វើសកម្មភាពគាស់ទ្វារហាងអ៊ុតសក់មួយកន្លែង កាលពីយប់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២០។ ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅក្បែរវត្តនាគវ័ន ក្នុងសង្កាត់បឹងកក់១ ខណ្ឌទូលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់កុំព្យួទ័រយួរដៃ ១គ្រឿង ជូនយុវជន កែវ ពន្លឺ ជាអតីតសិស្សឆ្នើមនិទ្ទេស A

ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល នាថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់កុំព្យួទ័រយួរដៃ ១គ្រឿង ... Read More »