ព័ត៌មានទាន់ហេតុការណ៍៖
'

រដ្ឋបាលរបស់លោក ត្រាំ ផ្តល់គ្រាប់មីស៊ីលកំណត់ទិសដៅ និងគ្រាប់បែកស្ងាត់ៗដល់ហ្វីលីពីន ព្រោះចង់មានទំនាក់ទំនងល្អនឹងគ្នាឡើងវិញ

អន្តរជាតិ៖ ដើម្បីស្អំទំនាក់ទំនងជាមួយប្រទេសហ្វីលីពីន ឲ្យកាន់តែប្រសើរឡើងវិញ នឹងជួយប្រយុទ្ធប្រឆាំងក្រុមសកម្មប្រយុទ្ធ ដែលមានសម្ព័ន្ធមិត្តជាមួយក្រុមភេរវករ ISIS និងបន្តការសន្យារបស់សហរដ្ឋអាមេរិក ក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួន ប្រសិនបើវាស្ថិតក្រោមការវាយប្រហារ នៅក្នុងដែនសមុទ្រចិនខាងត្បូង ជាតំបន់ដែលមានជម្លោះផងនោះ។ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានផ្តល់គ្រាប់មីស៊ីលកំណត់ទិសដៅវាយប្រហារ (precision-guided ... Read More »

ទណ្ឌិតម្នាក់នៅសល់តែ៧ខែប៉ុណ្ណោះនឹងមានសេរីភាពឡើងវិញបែរជាស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តធ្វើឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក(មានវីដេអូ)

ខេត្តស្ទឹងត្រែង៖ ទណ្ឌិតពាក់ព័ន្ធនឹងករណីគ្រឿងញៀនម្នាក់ជាប់ពន្ធនាគារបាន៦ឆ្នាំ ៦ខែហើយបែរជាស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ក្រោយដឹកចេញពីពន្ធនាគារយកទៅសង្គ្រោះបន្ទាន់ខណៈមានអាការថប់ៗដង្ហើម ប៉ុន្តែក្រោយពីទៅដល់មន្ទីរពេទ្យបង្អែកខេត្តហើយគ្រូពេទ្យកំពុងពិនិត្យនិងព្យាបាលក៏ស្រាប់តេទណ្ឌិតរូបនេះបានដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង។ ហេតុការណ៍នេះធ្វើឱ្យមានការភ្ញាក់ផ្អើល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង កាលវេលាម៉ោង១១៖០០នាទីព្រឹកថ្ងៃទី២៣ វិច្ឆិកា ២០២០។ បើតាមការលើកឡើងពីឪពុករបស់ទណ្ឌិតឈ្មោះសេក សុភ័ក្ត្រ អាយុ៣៥ឆ្នាំ បាននិយាយថា កូនរបស់គាត់ដែលជាប់ពន្ធនាគារនោះមិនបានឈឺអ្វីធ្ងន់ធ្ងរទេ ... Read More »

ឡាវ នឹងបើកដំណើរការផ្លូវល្បឿនលឿន Expressway ប៉ុន្តែរថយន្តដែលមានកម្លាំងម៉ាស៊ីនក្រោម៣៥០សេសេ មិនមានសិទ្ធិបើកបរលើផ្លូវនេះ

អន្តរជាតិ៖ រដ្ឋាភិបាលឡាវ នឹងបើកដំណើរការផ្លូវល្បឿនលឿនExpressway ចម្ងាយប្រមាណ១១៣គីឡូម៉ែត្រ ដែលភ្ជាប់ពីរដ្ឋធានីវៀងចន្ទន៍ ទៅក្រុងទេសចរណ៍ Vang Vieng នៅថ្ងៃទី២ ខែធ្នូ ខាងមុខនេះចំឱកាសនៃទិវាជាតិ (National Day) លើកទី៤៥។ ប៉ុន្តែចំពោះរថយន្តដែលមានកម្លាំងម៉ាស៊ីនក្រោម៣៥០សេសេ ... Read More »

បុរសម្នាក់ចេញរកត្រីពេលយប់ចៃដន្យអាក្រក់ត្រូវខ្សែភ្លើងឆក់ស្លាប់នៅប្រឡាយខាងមុខផ្ទះ

ខេត្តស្វាយរៀង៖ មានការស្រែកផ្អើលឆោឡោទាំងយប់កណ្ដាលអធ្រាត្រដោយសារតែក្រុមគ្រួសារបានប្រទះឃើញកូនប្រុសរបស់ខ្លួនដេកដួលក្នុងទឹកហើយនាំគ្នាជួយសង្គ្រោះស្រង់យកមកកប់ខ្សាច់និងធ្វើចលនាដៃជើង ប៉ុន្តែអកុសលហួសពេលទៅហើយបន្ទាប់ពីជនរងគ្រោះតខ្សែភ្លើងចេញពីក្រោមផ្ទះក្នុងគោលបំណងទៅឆក់ត្រី តែចៃដន្យអាក្រក់មកពីការធ្វេសប្រហែសទើបបណ្តាលឱ្យឆក់ខ្លួនឯងស្លាប់នៅក្នុងប្រឡាយខាងមុខផ្ទះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ស្ថិតនៅភូមិរោងដំរី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ។ បើតាមសមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ ប៉ាត់ ... Read More »

ក្រុមការងារកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខលោកអនុសេនីយ៍ត្រី ប៉ាត សុជាតិ ដែលមានជំងឺគ្រុនឈីក

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារការិយាល័យបញ្ជូនសារ ដឹកនាំដោយលោកអនុសេនីយ៍ឯក ទិត្យ សាវ៉ាត់ឌី បានចុះសួរសុខទុក្ខលោកអនុសេនីយ៍ត្រី ប៉ាត សុជាតិ សមាជិកការិយាល័យបញ្ជូនសារ ដែលមានជំងឺគ្រុនឈីកកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។ ក្នុងឱកាសនោះក្រុមការងារបាននាំយកថវិកាចំនួន ៩៤០,០០០រៀល ... Read More »

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង សម្រាប់អាណត្តិទី៣ ឆ្នាំ២០២០ ក្នុងស្រុកសេសាន

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង សម្រាប់ អាណត្តិទី៣ ឆ្នាំ២០២០ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឈាង ... Read More »

លោក ឃួង ស្រេង៖ ទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិJICA មិនត្រឹមតែជួយកសាងប្រព័ន្ធលូបង្ហូរទឹកការពារទឹកជំនន់ ប៉ុណ្ណោះទេ តែនៅបានកសាងអាងប្រព្រឹត្តិកម្មទឹកកខ្វក់មុននឹងបង្ហូរទឹកចូលទៅក្នុងទន្លេ

   ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA ) មិនត្រឹមតែជួយកសាងហេដ្ឋារចនាសម្ព័ន្ធប្រពន្ធលូបង្ហូរទឹកដែលកាត់បន្ថយបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ តែចៃកានៅបានកសាងនូវអាងប្រព្រឹត្តិកម្មទឹកកខ្វក់ឲ្យក្លាយជាទឹកស្អាតមុននឹងបង្ហូរទឹកចូលទៅក្នុងទន្លេថែមទៀតផង។   លោកឃួង ស្រេង ... Read More »

រដ្ឋាភិបាលលោកត្រាំ​​ព្យាយាមបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំង​រវាងអាមេរិក​និងចិនមុនពេលផ្ទេរអំណាច

សារព័ត៌មានរ៉យទ័របានផ្សាយថា មន្ត្រីយោធាជាន់ខ្ពស់របស់អាមេរិក ទទួលបន្ទុកកិច្ចការចារកិច្ចនៃទីបញ្ជាការ​ប្រចំាឥណ្ឌា-ប៉ាស៊ីហ្វិក​​បានបំពេញទស្សនកិច្ចស្ងាត់ៗទៅកាន់កោះតែវ៉ាន់ ។​​ ​មន្ត្រីទៅកាន់កោះតៃវ៉ានមានឈ្មោះថា​Michael Studerman​។ ​នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ២២ខែវិច្ឆិកា មន្ត្រីការបរទេសតៃវ៉ាន់បញ្ជាក់ថា បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិក ប៉ុន្តែមិនបានប្រាប់លម្អិតពាក់ព័ន្ធគោលដៅនៃដំណើរទស្សនកិច្ចនោះឡើយ។ សកម្មភាពខាងលើ​បានបង្ហាញយ៉ាងច្បាស់ពីការគាំទ្ររបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចំពោះកោះតៃវ៉ាន់ ​ចាប់តាំងពីលោកត្រាំឡើងកាន់អំណាចមកទល់ពេលនេះ​ លោកបានគាំទ្រយ៉ាងខ្លាំងដល់កោះតៃវ៉ាន់ ដោយបានលក់អាវុធមានតម្លៃរាប់ពាន់លានដុល្លារដល់កោះនេះ។ ... Read More »

លោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរងរាជធានីភ្នំពេញដឹកនាំកិច្ចប្រជុំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានបើកកិច្ចប្រជុំមួយក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរងទទួលដឹកនាំបញ្ជានៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនបរទេស១០នាក់ នៅក្នុងបុរីប៉េងហួត បឹងស្នោ

ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឃាត់ខ្លួនជនបរទេសចំនួន១០នាក់ ក្នុងនោះមានជនជាតិចិន៧នាក់ និងកូរ៉េ៣នាក់ករណីបើកល្បែងស៊ីសងតាមអនឡាញដែលប្រើសុទ្ធតែម៉ាស៊ីនទំនើបៗ នៅចំណុចបុរី ប៉េងហួត បឹងស្នោស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ សមត្ថកិច្ចអះអាងថា ... Read More »

មីយ៉ាន់ម៉ា ចោទរបាយការណ៍របស់អង្គការសហប្រជាជាតិ រឿងវិបត្តិរ៉ូហ៊ីងយ៉ាថា៖ ដូចបញ្ឆេះភ្លើងជម្លោះឲ្យកាន់តែខ្លាំង

អន្តរជាតិ៖ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawaddy បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់អ្នកតំណាងអចិន្ត្រៃយ៍មីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិថ្ងៃ២០ ខែវិច្ឆិកាថ្មីៗនេះថា រដ្ឋាភិបាលមីយ៉ាន់ម៉ាបានថ្កោលទោសយ៉ាងខ្លាំងទៅសេចក្តីព្រាងសេចក្តីសម្រេចអង្គការសហប្រជាជាតិ ដែលធ្វើដោយក្រុមប្រទេសឥស្លាម និងសហភាពអឺរ៉ុបស្តីពីស្ថានភាពនៅក្នុងរដ្ឋរ៉ាខានរបស់មីយ៉ាន់ម៉ា។ ជាក់ស្តែងរដ្ឋាភិបាលក្រុងណៃពិដោ បានបង្ហាញការមិនអស់ចិត្តទៅលើសេចក្តីព្រាងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិស្តីពីវិបត្តិរ៉ូហ៊ីងយ៉ាដែលសេចក្តីព្រាងនោះ ទម្លាក់ការទទួលខុសត្រូវទាំងអស់ទៅលើកងកម្លាំងស្របច្បាប់ និងរដ្ឋាភិបាល។ សម្រាប់ក្រុងណៃពិដោ ការធ្វើសេចក្តីសម្រេចរបៀបនេះ ... Read More »

ជនសង្ស័យទាញកាំបិតផ្គាក់កាប់ជនរងគ្រោះស្លាប់ក្នុងថ្លុកឈាមនៅស្រុកជាំក្សាន្ត ក្នុងករណីទំនាស់ឌឺដងដាក់គ្នា

ខេត្តព្រះវិហារ៖ ក្នុងករណីទំនាស់ឌឺដងដាក់គ្នារហូតឈានដល់យកកាំបិតផ្គាក់កាប់ជនរងគ្រោះស្លាប់ក្នុងថ្លុកឈាម ទីបំផុតជនដៃដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១៖៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចដីស្រែកងទ័ព ក្នុងភូមិរុងរឿង៤ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សារ៉ាត់ សារិត ... Read More »

សមត្ថកិច្ចឃាត់ខ្លួនលោកស័ក្តិ៥ ហ៊ីម សំបូរ ដែលយកកាំភ្លើងមកសម្លុតនិង គំរាមកំហែងបាញ់សម្លាប់គូទំនាស់ទាំងគ្រួសារ

ភ្នំពេញ៖ លោកស័ក្តិ៥ ហ៊ីម សំបូរ ដែលយកកាំភ្លើងមកសម្ញែងហើយជេរប្រមាថ សម្លុត និងគំរាមកំហែងបាញ់សម្លាប់ទាំងគ្រួសារដល់អ្នកភូមិផងរបងជាមួយនោះ បានត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីចាត់ការតាមច្បាប់ ។ តាមប្រភពព័ត៌មានដែលយើងទើបទទួលបាន រហូតមកដល់រសៀលថ្ងៃទី២៣ ... Read More »

លោក គួច ចំរើន អភិបាលខេត្តនិងលោក អុី សុខឡេងអភិបាលក្រុងព្រះសីហនុ ដឹកនាំមន្ត្រីមន្ទីរ អង្គភាពជំនាញចុះពិនិត្យវឌ្ឍនភាពផ្លូវ លូ អូរ ប្រឡាយ និងសាងសង់បន្ទប់ទឹកសាធារណៈក្នុងក្រុងព្រះសីហនុ

     ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកអុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានដឹកនាំមន្ត្រីមន្ទីរ អង្គភាពជំនាញ ... Read More »

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញសេចក្តីបកស្រាយបំភ្លឺព័ត៌មាន

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញពិនិត្យឃើញថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ មានករណីចោរកម្មកើតឡើងនៅចំណុចកន្លែងដាក់ផ្ញើម៉ូតូនៅចំណុចក្រោយមន្ទីរពេទ្យកាល់ម៉ែត ហើយករណីនេះត្រូវបានមហាជន និងបណ្ដាញទំនាក់ទំនងសង្គមស្ដីបន្ទោសទៅលើភាពយឺតយ៉ាវនៃការអន្តរាគមរបស់នគរបាលប៉ុស្តិ៍ ដែលធ្វើឱ្យមុខសញ្ញាសង្ស័យរត់រួចពីសំណាញ់ច្បាប់។ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង​ ... Read More »

ពិធីបិទនិងបើកវគ្គហ្វឹកហ្វឺន ត្រូវបានប្រារព្ធធ្វើនៅអង្គភាពកងពលតូចថ្មើរជើងលេខ៥១ ក្រោមអធិបតីភាពមេបញ្ជាការស្តីទី យោធភូមិភាគទី៥

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទី យោធភូមិភាគទី៥ អញ្ជើញជាអធិបតីភាព ក្នុងពីធីបិទវគ្គហ្វឹកហ្វឺន បំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥១៣ វគ្គហ្វឹកហ្វឺនស៊ើបការណ៍ប្រដាប់អាវុធ សិក្ខាកាមសរុបចំនួន ១៥០នាក់ ... Read More »

ទូតកម្ពុជាបានទៅបំពេញទស្សនៈកិច្ចនៅទីស្នាក់ Korea Transportation Safety Authority ប្រចាំខេត្តខ្យងសាំង

ភ្នំពេញ៖ ប្រតិភូស្ថានទូតកម្ពុជាបានទៅបំពេញទស្សនៈកិច្ចនៅទីស្នាក់ Korea Transportation Safety Authority ប្រចាំខេត្តខ្យងសាំង ដើម្បីសិក្សាស្វែងយល់ពីបច្ចេកទេស និងការគ្រប់គ្រងយានយន្ដ ប្រព័ន្ធសុវត្ថិភាពចរាចរសាធារណៈ ពិភាក្សាលើកិច្ចការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ និងស្នើសុំជំនួយរថយន្ដសម្រាប់បម្រើបម្រាស់សាធារណៈដល់កម្ពុជា។ នេះបើតាមផេកផ្លូវការលោក ... Read More »

ប្រកាសចូលកាន់តំណែងជានាយសេនាធិការកងទ័ពជើងគោក, ឧត្ដមសេនីយ៍ឯក ខឹមជា សាឃឿន ជំនួសនាយឧត្ដមសេនីយ៍ ជា សារ៉ន ដែលត្រូវតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យប្រកាសតែងតាំងមុខតំណែង ឧត្ដមសេនីយ៍ឯក ខឹមជា សាឃឿន អត្តលេខ ០០០១១៦ ជាមេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានកងទ័ពជើងគោក ... Read More »

ក្រុមហ៊ុនព្រូដិនសលកម្ពុជាបរិច្ចាគសៀវភៅដល់សាលាបឋមសិក្សា ហ៊ុន សែន ក្រាំងគន្ធរ និងចាប់ផ្តើមការ “រត់ ឬដើរដើម្បីកុមារ” ដំណាក់កាលទី២

ភ្នំពេញ ថ្ងៃព្រហស្បតិ៍ ទី១២​ ខែវិច្ឆិកា​ ឆ្នាំ២០២០៖ កាលពីដើមខែតុលា ក្រុមហ៊ុនព្រូដិនសលកម្ពុជាបានដាក់ចេញនូវការប្រកួតប្រជែង “រត់ ឬ ដើរ ដើម្បីកុមារ” នៅលើកម្មវិធីទូរស័ព្ទដៃ Pulse ដោយព្រូដិនសល ដែលទើបបានដាក់ចេញឲ្យប្រើប្រាស់ថ្មីៗនេះ។ ... Read More »

អាមេរិក​នឹងដាក់ក្រុមហ៊ុនចិនចំនួន​៨៩ក្រុមហ៊ុនក្នុងបញ្ជីខ្មៅដាក់ទណ្ឌកម្ម

សារព័ត៌មានរ៉យទ័រ​នៅថ្ងៃទី​២៣ខែវិច្ឆិកា​បានផ្សាយថា ប្រធានាធិបតីអាមេរិក​ដូណាល់ ត្រាំ​ បានមានគម្រោងដាក់ក្រុមហ៊ុនចិនចំនួន​៨៩ក្រុមហ៊ុនក្នុងបញ្ជីខ្មៅ​ ដោយចោទប្រកាន់ពីបទមានទំនាក់ទំនងជាមួយកម្លាំងទាហានចិន​។ ក្រុមហ៊ុនទាំងនោះនឹងត្រូវហាមប្រាមទិញទំនិញពីអាមេរិក ។ តាមសារព័ត៌មានរ៉យទ័របានផ្សាយថា ​ ក្រុមហ៊ុនចិនដែលស្ថិតនៅក្នុងបញ្ជីខ្មៅ គឺត្រូវហាមទិញទំនិញពីអាមេរិក​។​ក្នុងចំណោមក្រុមហ៊ុនទាំងនោះ គឺមានក្រុមហ៊ុនយន្តហោះពាណិជ្ជកម្មរបស់ចិន (COMAC) ក្រុមហ៊ុនឧស្សាហកម្មផលិតយន្តហោះ (AVIC) ... Read More »

អាល្លឺម៉ង់ អាចនឹងបន្តអូសបន្លាយបិទប្រទេស ដល់ថ្ងៃទី២០ ខែធ្នូ ដើម្បីទប់ស្កាត់រលកទី៣ នៃCOVID-19

អន្តរជាតិ៖ បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានព្រមានថាទ្វីបអឺរ៉ុបទាំងមូលអាចនឹងប្រឈមមុខ «រលកទី៣» នៃការឆ្លងជំងឺCOVID-19 នៅដើមឆ្នាំ២០២១ខាងមុខនេះ ។ ខណៈដែលប្រទេសអាល្លឺម៉ង់ដែលមិនទាន់ឃើញធូរស្រាលនៅឡើយនោះ និងដើម្បីបង្កើនការទប់ស្កាត់COVID-19 អ្នកនយោបាយជាន់ខ្ពស់ជាច្រើនរូប បានអំពាវនាវឲ្យរដ្ឋាភិបាល អូសបន្លាយពេលបិទប្រទេសឲ្យដល់ថ្ងៃទី២០ខែធ្នូ។ ជាក់ស្តែងប្រទេសអាល្លឺម៉ង់ បានចាប់ផ្តើមវិធានការបិទទ្វារឡើងវិញ ... Read More »

សាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម ប្រារព្ធពិធីបិទ «វគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាល» ជំនាន់ទី១៤ លើកទី២

     ខេត្តកំពង់ចាម៖ សាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រារព្ធពិធីបិទ «វគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាល» ជំនាន់ទី១៤  លើកទី២ ក្រោមអធិបតី នាយឧត្តមសេនីយ៍ ... Read More »

ថ្ងៃស្ងប់ស្ងាត់បំផុតរបស់លោកត្រាំ​ ចាប់តាំងពីការបោះឆ្នោត​មកទល់ពេលនេះ​

ប្រធានាធិបតីអាមេរិកដែលគេស្គាល់ថា ជាបុគ្គល​មានចរិតឆេវឆាវ​មិនអាចនៅស្ងៀមនោះ នៅពេលនេះ​លោកត្រាំ​បែរជារក្សាភាពស្ងប់ស្ងាត់​ មិនធ្លាប់មានពីមុនមក ដោយមិនឆ្លើយរាល់សំណួរណាមួយពីក្រុមអ្នកសារព័ត៌មានឡើយ។ តាំងពីការបោះឆ្នោតនៅថ្ងៃទី​៣ខែវិច្ឆិកា ​មកទល់ពេលនេះ លោកបៃឌិន​ ត្រូវបានសារព័ត៌មានអាមេរិកផ្សាយថា​ ជាអ្នកជាប់ឆ្នោត​ប្រធានាធិបតីអាមេរិក ហើយលោកត្រាំតែងតែប្រតិកម្មជានិច្ច​មិនដែលរក្សាភាពស្ងប់ស្ងាត់នោះឡើយ​ ។ ការស្ងប់ស្ងាត់នៅពេល​នេះ​ជាសញ្ញាមួយបង្ហាញឲ្យឃើញថា ក្តីសង្ឃឹមក្នុងការបន្តតំណែងដឹកនាំអាមេរិក​របស់លោកកាន់តែបាត់បង់​។ មួយវិញទៀតការប្តឹងផ្តល់របស់លោកក៏កាន់តែអស់សង្ឃឹម។ ... Read More »

រថយន្តដឹកសុីម៉ងត៍បើកបុកម៉ូតូពីក្រោយ បណ្តាលឲ្យស្លាប់ស្ត្រី២នាក់ភ្លាមៗនៅកន្លែងកើតហេតុ

ភ្នំពេញ ៖ គួរឲ្យសង្វេគខ្លាំងណាស់ដែលស្ត្រី២នាក់ម្តាយមីងនិងក្មួយបានស្លាប់ក្នុងមួយប៉ប្រិចភ្នែកខណៈដែលកំពុងជិះម៉ូតូឌុបគ្នាឆ្លងផ្លូវស្រាប់តែមានរថយន្តកូរ៉េដឹកសុីម៉ងត៍មួយគ្រឿងបើកយ៉ាងលឿនមកបុកពីក្រោយ ហើយកិនពីលើបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៣ មុខសួនឧស្សាហកម្មវឌ្ឍនៈ២ ដែលស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ អ្នកបើករថយន្តបង្កហេតុឈ្មោះ សារ៉ាន់រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។  ចំណែកជនរងគ្រោះទី១-ឈ្មោះ ធន់ ស្រីពេជ្រ អាយុ១៧ឆ្នាំ ជាអ្នកឌុប (ស្លាប់) និងទី២-ឈ្មោះ ម៉ាក វណ្ណា អាយុ៥៨ឆ្នាំ ត្រូវជាម្តាយមីងជិះពីក្រោយ មានមុខរបរលក់ដូរស្នាក់នៅផ្សារទឹកថ្លាក្បែរកន្លែងកើតហេតុ (ស្លាប់)។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រី២ទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកBeat ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS- 5185  ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ត្រង់ចំណុចកើតហេតុ ក៏បានបន្ថយល្បឿនបត់ឆ្វេងដើម្បីចូលទៅកន្លែងលក់ដូរ ដែលស្ថិតនៅក្នុងសួនឧស្សាហ៍កម្មវឌ្ឍនៈ២ ស្រាប់តែមានរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌សខៀវ ពាក់ស្លាកលេខ តាកែវ 3A-1246 ដឹកសុីម៉ងត៍បើកបរដោយបុរសម្នាក់ ... Read More »

កម្ពុជា-សិង្ហបុរី នៅតែបេ្តជ្ញាបន្តរួមគ្នាពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ឲ្យកាន់តែប្រសើរឡើង

ភ្នំពេញ៖ កម្ពុជា-សិង្ហបុរី មានបេ្តជ្ញាយ៉ាងមុតមាំក្នុងការពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាឲ្យបានកាន់តែប្រសើរឡើងថែមទៀត ដើម្បីឆ្លើយតប បានទាន់ ពេលវេលាទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ទាំងក្នុងតំបន់ និងពិភពលោក។ ការប្តេជ្ញាចិត្តដ៏មុតស្រួចនេះត្រូវបានធ្វើឡើងនៅក្នុងឱកាសដែល លោក ម៉ាយឃើល តាន (Michael Tan) ... Read More »

នគរបាលឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងចំណោម៤នាក់ ដែលចូលគាស់ផ្ទះលួចខ្សែដៃ និងលុយជនរងគ្រោះបានមួយដង្ហើមចង្រិត

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ បានធ្វើសកម្មភាពចូលគាស់ទម្លុះទម្លាយផ្ទះលួចខ្សែដៃ និងលុយជនរងគ្រោះ បានមួយដង្ហើមចង្រិត ក៏ត្រូវកម្លាំងនគរបាលឃាត់ខ្លួនបាន៣នាក់ កាលពីវេលាម៉ោង០៤ រសៀលថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចបុរីប៊ុនជេស្ឋ ផ្លូវបេតុង ផ្ទះលេខF៣៤ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ... Read More »

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តឲ្យដំណើរការ គម្រោងវិនិយោគថ្មីៗ ចំនួន៣ទៀត សរុបទុនវិនិយោគជាង១២លានដុល្លារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “EAST GOLDEN PAPER INDUSTRY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ... Read More »

Pique មានរបួសជង្គង់ធ្ងន់ធ្ងរ នឹងខកខានបង្ហាញខ្លួនឲ្យ Barcelona ពី៣ទៅ៥ខែ

ក្រោយពីបរាជ័យសម្រាប់ក្រុម Barcelona ១-០ ដោយសារក្រុម AtleticoMadrid កាលពីយប់ថ្ងៃសៅរ៍ ធ្វើឲ្យក្លិបកាន់តែព្រួយបារម្ភ ខណៈដែលកីឡាករ Gerard Pique មានរបួសជង្គង់ធ្ងន់ធ្ងរ ដែលអាចនឹងត្រូវសម្រាកព្យាបាលយ៉ាងហោចណាស់៣ទៅ៥ខែ។ ការព្រួយបារម្ភនេះបន្ទាប់ពីក្លិប Barcelona បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា កីឡាករវ័យ ... Read More »

អាមេរិកនឹងចាប់ផ្តើមចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ នៅថ្ងៃទី១២ខែធ្នូឆ្នាំ២០២០

ប្រធានយុទ្ធនាការអភិវឌ្ឍន៍កូវីដ-១៩បន្ទាន់ (Warp Speed) បានឲ្យដឹងថា ពលរដ្ឋអាមេរិកនឹងទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅពាក់កណ្តាលខែធ្នូឆ្នាំ២០២០។ សារព័ត៌មាន NBC បានដកស្រង់សម្តីលោក Moncef Slaoui ទីប្រឹក្សាកម្មវិធីអភិវឌ្ឍន៍វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលបានប្រកាសថា «នៅថ្ងៃទី១១ឬ១២ខែធ្នូខាងមុខនេះពលរដ្ឋអាមេរិកដំបូងគេបង្អស់នឹងទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅតាមបណ្តារដ្ឋទូទាំងសហរដ្ឋអាមេរិក ។ លោក ... Read More »

ប្រធាន G20 បានកំណត់គោលដៅថ្មីចំនួន៣សម្រាប់ឆ្នាំ២០២១

កាលពីថ្ងៃទី២២ខែវិច្ឆិកា នាយករដ្ឋមន្ត្រីអុីតាលី លោក Giuseppe Conte បានបញ្ជាក់ថា ក្នុងនាមជាប្រធាន G20 ឆ្នាំ២០២១ អុីតាលីបានកំណត់គោលដៅថ្មីចំនួន៣ ដើម្បីកសាងអនាគតរឹងមាំសម្រាប់ប្រទេស G20 ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ G20 ... Read More »