ព័ត៌មានទាន់ហេតុការណ៍៖
'

Jordan Henderson និង Raheem Sterling អវត្តមានក្នុងជំនួបអង់គ្លេសប៉ះអ៊ីស្លង់នៅ Nations League

ខ្សែការពារ Jordan Henderson និងខ្សែប្រយុទ្ធ Raheem Sterling នឹងអវត្តមានក្នុងការប្រកួតកម្មវិធី Nations League របស់អង់គ្លេសទល់នឹងក្រុមអ៊ីស្លង់នៅឯកីឡដ្ឋាន Wembley នៅថ្ងៃពុធនេះដោយសារបញ្ហារបួស។ ប្រធានក្រុមហង្សក្រហម Liverpool កីឡាករ ... Read More »

បើកបរម៉ូតូក្នុងល្បឿនលឿនមិនប្រុងប្រយត្ន័បុកម៉ូតូគេពីក្រោយបណ្ដាលឱ្យរងរបួសធ្ងន់ពីរនាក់និងស្រាលម្នាក់

ខេត្តឧត្ដរមានជ័យ៖ បុរសពីរនាក់ម្នាក់រងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូ នៅវេលាម៉ោង១៨ ថ្ងៃទី១៧ ខែវិចិ្ឆកា ឆ្នាំ២០២០ ស្ថិតនៅភូមិកណ្ដាលឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ សមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង ១៨និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦៧B ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១៥ និង១១៦ ... Read More »

ជនពិការរងគ្រោះដោយសារគ្រាប់មីនចំនួន៥០០នាក់ទទួលស្បៀងឧបភោគបរិភោគនៅមុខសាលាខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមុខសាលាខេត្តប៉ៃលិនមានរៀបចំពិធីសំណេះសំណាសនិងចែកគ្រឿងឧបភោគបរិភោគដល់ជនពិការដែល រងគ្រោះថ្នាក់ដោយសារមីននៅក្នុងខេត្តប៉ៃលិនចំនួន៥០០នាក់។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក លី ធុជ ទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១អាជ្ញាធរជាតិកម្ចាត់មីនហើយពេលនោះលោកបានសង្កត់ធ្ងន់ថាជនពិការមិនមានន័យថាអសមត្ថភាពនោះទេផ្ទុយទៅវិញអ្នកពិការសុទ្ធតែជាអ្នកមានស្នាដៃជា វីរជនជាអ្នកការពារទឹកដីប្តូរសាច់ប្តូរឈាមនិងបូជាជីវិតដើម្បីជាតិនិងប្រជាជនយើង។ម្យ៉ាងទៀតបច្ចុប្បន្នអ្នកពិការគាត់ក៏ជាជីតាល្អឪពុកល្អជាបងជាប្អូនល្អឬជាកូនល្អនិងជាជីដូនជាម្តាយជាប្រពន្ធនិងជាកូនល្អផងដែរ។ លោក ទេសរដ្ឋមន្ត្រីបានបន្តថា ជនពិការនៅខេត្តប៉ៃលិននេះ សុទ្ធតែជាអ្នកចូលរួមចំណែកអនុវត្តន៍ គោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោដើម្បីនាំមកនូវសុខសន្តិភាពពេញបរិបូរណ៍រហូតដល់សព្វថ្ងៃនេះ ដែលនេះសបញ្ជាក់ឲ្យឃើញថាជនពិការទាំងអស់មានគុណបំណាច់ចំពោះជាតិធំធេងណាស់ដែលពួកយើងទាំងអស់គ្នាមិនអាចបំភ្លេចគុណណូបការ:នេះបានទេ។ ... Read More »

អភិបាលស្រុកក្រគរដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ចុះជួយប្រមូលផលស្រូវប្រជាកសិករ

ខេត្តពោធិ៍សាត់ ៖ ដោយមើលឃើញភាពលំបាក និងកំពុងរងការខ្វះខាតរបស់បងប្អូនប្រជាកសិករ កម្លាំងគណៈបញ្ជាការឯកភាពស្រុកក្រគរចំនួនប្រមាណ៥៥នាក់ ដឹកនាំដោយលោក លីវ សេងហុីម អភិបាលនៃគណ:អភិបាលស្រុកក្រគរ បានចុះជួយប្រមូលផលស្រូវរបស់បងប្អូនប្រជាកសិករ ។ កម្លាំងចុះជួយប្រមូលផលស្រូវរបស់បងប្អូនប្រជាកសិករខាងលើ បានកើតឡើងនៅថ្ងៃអង្គារ ២កើត ខែមិគសិរ ... Read More »

រថយន្តឡិចសុីស បុករះឡាំងស្នោនិងបង្គោលភ្លើងបំភ្លឺផ្លូវទ្រេត១ដើម

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឡិចសុីស RX300 ហើយសង្ស័យងោកមួយភាំងបានរេចង្កូតទៅបុករះឡាំងស្នោ ដាក់ គរជាគំនរគ្នានៅមុខផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យបែករាយប៉ាយពេញផ្លូវរួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមទៀតបណ្ដាលឲ្យទ្រេត ឯរថយន្តបង្កផ្ទប់ជាប់នឹងបង្គោលភ្លើងទៅមុខលែងរួច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង៤០ នាទីយប់ថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុងវត្តតាំងកសាង ... Read More »

ក្មេងស្រី២នាក់ រអិលជើងធ្លាក់ចូលទឹកស្រះ បណ្តាលឲ្យលង់ស្លាប់ម្នាក់ និងម្នាក់ទៀតសង្គ្រោះទាន់ពេល

ខេត្តស្ទឹងត្រែង៖ ក្មេងស្រី ២នាក់នាំលេងទឹកស្រះក្រោយផ្ទះ មិនប្រយ័ត្នបណ្ដាលឱ្យលង់ស្លាប់ម្នាក់ និងម្នាក់ទៀតជួយសង្គ្រោះរួចផុតពីសេចក្តីស្លាប់ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ១៤៖១០នាទីរសៀល ស្ថិតនៅចំណុចស្រះទឹកក្រោយផ្ទះ ចម្ងាយប្រមាណ៣០ម៉ែត្រ ទំហំ១០x២០ និងមានជម្រៅប្រមាណ ០៣ម៉ែត្រ ស្ថិតក្នុងភូមិអូស្វាយ.ឃុំអូរស្វាយ ... Read More »

មន្ត្រីជំនាញសាខា ដុតកម្ទេចមីខូចគុណភាពជិត៤០០គីឡូក្រាម

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ( ក.ប.ប) ខេត្តបន្ទាយមានជ័យ បានដុតកម្ទេចចោលមីខូចគុណភាពជិត៤០០គីឡូក្រាម នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ លោក សាន វិជ្ជាសារ៉ាវុធ ... Read More »

Breaking News ៖ ករណីនាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ប្រើកាំបិតចាក់ក ព្រះរាជអាជ្ញារង ចង់យកឈាមដាក់ស្រាផឹក ត្រូវរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ផ្ទេរសមត្ថកិច្ចទៅអយ្យការខេត្តសៀមរាប

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ លោក កើត រិទ្ធ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានជម្រាបមកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ អំពីការផ្ទេរសមត្ថកិច្ចលើសំណុំរឿងព្រហ្មទណ្ឌលេខ៨៨៧ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ... Read More »

ណាហ្គាវើលដ៍បេះដូងសប្បុរស បន្តជួយពលរដ្ឋនៅតាមសហគមន៍តាមរយៈការឧបត្ថម្ភអង្ករដល់សាលារាជធានីភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនជួយដល់ជនរងគ្រោះដែលទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ–១៩ក្នុងប្រទេសកម្ពុជា​តាមរយៈការឧបត្ថម្ភនូវទឹកប្រាក់៥៥.០០០ ដុល្លារអាមេរិកដល់សាលារាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ទឹកប្រាក់នេះ នឹងត្រូវប្រើប្រាស់ដើម្បីទិញអង្ករប្រមាណ ១០០តោនដើម្បីចែកជូនដល់ពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ពីជំងឺកូវីដ–១៩។ ការគំរាមកំហែងនៃជំងឺកូវីដ–១៩ បានបន្តបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់សហគមន៍។ ក្នុងពេលថ្មីៗនេះ រដ្ឋាភិបាលបានប្រកាសអំពីការបិទសាលារៀន និងកន្លែងកម្សាន្តក្នុងរាជធានីភ្នំពេញ ... Read More »

ក្រុមហ៊ុនហួវៃស្នើដល់អង់គ្លេស និងបណ្តាប្រទេសអឺរ៉ុបពិចារណាលើច្បាប់ហាមឃាត់ក្រោយរបបលោកត្រាំបញ្ចប់

អគ្គនាយកក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោករបស់ចិន ហួវៃ លោក Victor Zhang បានបញ្ជាក់ថា អង់គ្លេសក៏ដូចជាប្រទេសមួយចំនួននៅអឺរ៉ុបគួរតែត្រួតពិនិត្យឡើងវិញ​ដល់ការហាមប្រាមក្រុមហ៊ុនហួវៃ បង្កើតសេវាឥតខ្សែជំនាន់ទី​៥ 5G ក្រោយរបបដឹកនាំរបស់លោកត្រាំ​បានបញ្ចប់​។ កាលពីខែកក្កដាកន្លងមក ក្រោមគំនាបរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រដ្ឋាភិបាលអង់គ្លេស​បានសម្រេចបោះបង់ហួវៃចេញពីគម្រោងបង្កើត​5G ... Read More »

ចិនមានឃ្លាំងអាវុធបរមាណូគ្រប់គ្រាន់សម្រាប់តបតជាមួយសត្រូវ

ចិនបានបង្កើនសមត្ថភាពការពារ កាន់តែរឹងមាំជាមួយឃ្លាំងអាវុធដ៏ទំនើប ក្នុងនោះមានអាវុធបរមាណូជាដើម។ អាវុធរបស់ចិនមានកម្លាំងខ្លាំងគ្រប់គ្រាន់សម្រាប់ទប់ទល់រាល់ការវាយប្រហារណាមួយពីអាវុធបរមាណូ​របស់សត្រូវ។ មានប្រសាសន៍នៅក្នុងវេទិកាMoganshan រយៈពេល ៤ថ្ងៃស្តីពីបញ្ហាក្នុងប្រទេសនិងអន្តរជាតិ ​ក៏ដូចជាគម្រោង​៥ឆ្នាំ របស់ចិន លោកWang Xiangsui សាស្ត្រាចារ្យ​មកពីមហាវិទ្យាល័យBeihang ក្នុងទីក្រុងប៉េកាំង បានបញ្ជាក់ថា ប្រព័ន្ធការពាររបស់ចិនរឹងមាំ ... Read More »

ក្រុមអ្នកស្រាវជ្រាវបានរកឃើញប្រភេទដើមឈើថ្មីជិតផុតពូជ ពីរប្រភេទនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា

ខេត្តមណ្ឌលគិរី៖ អង្គការសមាគមន៍អភិរក្សសត្វព្រៃ ហៅកាត់ WCS បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសជប៉ុន បានរកឃើញប្រភេទដើមឈើថ្មីជិតផុតពូជពីរប្រភេទ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ ដើមឈើថ្មីទាំងពីរប្រភេទ ដែលក្រុមអ្នកស្រាវជ្រាវបានរកឃើញ ត្រូវបានដាក់ឈ្មោះតាមវិទ្យាសាស្ត្រ ដោយមួយប្រភេទឈ្មោះថា «ម៉ាឈីលូស កាំបូឌីយ៉ាណា (Machilus ... Read More »

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ! ផ្ញេីសារអបអរសាទរជូន លោកស្រី អោង សាន ស៊ូជី ចំពោះការទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីសាជាថ្មី ក្នុងការបោះឆ្នោតសកល នៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញេីសារអបអរសាទរជូន លោកស្រី អោង សាន ស៊ូជី ចំពោះការទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីសាជាថ្មី ក្នុងការបោះឆ្នោតសកល ... Read More »

កម្លាំងទាហានអង់គ្លេសបំផ្ទុះ​គ្រាប់បែកបន្សល់តាំងពីសម័យសង្គ្រាមលោកលើកទីពីរ

ក្រុមជំនាញដោះមីនរបស់ទាហានជើងទឹកអង់គ្លេស​ កាលពីថ្ងៃទី​១៦ខែវិច្ឆិកាបានបំផ្ទុះគ្រាប់បែកបុកសម្រាប់ប្រឆាំង នាវាមុជទឹកដែលបន្សល់តាំងពីសម័យសង្គ្រាមលោកលើកទីពីរ។ គ្រាប់បែកបុក​ត្រូវបានក្រុមអ្នកមុជទឹកអង់គ្លេសប្រទះឃើញនៅថ្ងៃទី​១១ខែវិច្ឆិកា នៅបាតសមុទ្រ ជិតកំពង់ផែElizabeth II កោះGuernsey របស់អង់គ្លេស។ ក្រោយការហាមប្រាមនាវាឆ្លងកាត់នៅក្នុងបរិវេណ២០០ម៉ែត្រជុំវិញគ្រាប់បែកខាងលើ​ ក្រុមជំនាញក៏បានបំផ្ទុះតែម្តង​។ កម្លាំងផ្ទុះយ៉ាងខ្លាំងធ្វើឲ្យទឹកបាញ់យ៉ាងខ្ពស់ទៅលើអាកាស។ គ្រាប់បែកខាងលើសម្រាប់ប្រឆាំងនាវាមុជទឹកផលិតដោយអាមេរិក ដោយមានគ្រាប់រំសេវផ្ទុះរហូតដល់ទៅ១០០គីឡូក្រាម​។​គ្រាប់បែកនេះផលិតដើម្បីបំពាក់នៅលើ យន្តហោះចុះចតនៅលើនាវាផ្ទុកយន្តហោះ ... Read More »

កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ៧មករា ចុះរៀបចំសណ្ដាប់ធ្នាប់នៅជុំវិញផ្សារអូរឫស្សី ដែលបង្កការកកស្ទះ

ភ្នំពេញ៖ នាពេលកន្លងមករហូតដល់បច្ចុប្បន្ន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​បានជំរុញឱ្យ អភិបាលខណ្ឌទាំង១៤ ចុះណែនាំក្រុមអាជីវករលក់ដូរតាមបណ្ដាវិថីតូចធំក្នុងមូលដ្ឋានទាំង១៤ខណ្ឌ មិនឱ្យរំលោភលើចិញ្ជើមផ្លវលើសពី១ភាគ៣នៃចិញ្ជើមផ្លូវឡើយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាទុកចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង ជនពិការធ្វើដំណើរ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ... Read More »

ផ្លូវចូលទៅកាន់ភូមិជនជាតិព្រៅ ត្រូវបានអាជ្ញាធរស្រុកសេសាន ស្ថាបនាជាផ្លូវបេតុងហើយ

ខេត្តស្ទឹងត្រែង៖ អាជ្ញាធរស្រុកសេសាន បានស្ថាបនាផ្លូវបេតុងប្រវែងជាង៥០០ម៉ែត្រចូលទៅកាន់ភូមិកាតូត ដែលបងប្អូន ជនជាតិព្រៅរស់នៅ សម្រាប់ឱ្យពួកគាត់ធ្វើចរាចរបានស្រួលនៅចុងឆ្នាំ២០២០នេះ។ ក្នុងឱកាសចុះពិនិត្យសកម្មភាពសាងសង់ផ្លូវបេតុង នៅភូមិកាតូត ក្នុងឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ថ្ងៃទី១៦វិច្ឆិកា លោក វណ្ណ វែង ... Read More »

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង សម្រាប់អាណត្តិទី៣ ឆ្នាំ២០២០ ក្នុងស្រុកថាឡាបរិវ៉ាត់

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង សម្រាប់អាណត្តិទី៣ ឆ្នាំ២០២០ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឈាង ឡាក់ ... Read More »

នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបបានករណីជួញដូរគ្រឿងញៀនជាង៣គីឡូក្រាមនៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ២១:០០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញ ... Read More »

លោក ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងឃាត់បានរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ៣២គ្រឿង តាមបណ្ដោយផ្លូវជាតិលេខ៦០

ខេត្តកំពង់ចាម៖ នៅយប់ថ្ងៃចន្ទ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ ... Read More »

នាយករដ្ឋមន្ត្រីសិង្ហបុរី​អំពាវនាវ ឱ្យអាមេរិក-ចិន​ផ្សះផ្សាគ្នាក្រោមរដ្ឋកាលដឹកនាំរបស់លោកបៃឌិន

នាយករដ្ឋមន្ត្រីសិង្ហបុរី ​ លោក លីសៀងឡុង​បានអំពាវនាវឲ្យអាមេរិកនិងចិនផ្សះផ្សាទំនាក់ទំនងឱ្យកាន់តែប្រសើរ ​ក្រោមរដ្ឋកាលដឹកនាំរបស់ប្រធានាធិបតីថ្មី លោកចូ បៃឌិន​ ជាបុគ្គលមានទស្សនៈនយោបាយផ្សះផ្សា​ ស្ថាបនា​។ លោកលី សៀងឡុង​បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Bloomberg ថា «​ ... Read More »

អគ្គិភ័យឆាបឆេះ រោងតូចៗរបស់បងប្អូនប្រជាពលរដ្ឋ ជាច្រើនរោង បង្កភាពភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យដើម្បីអន្តរាគមន៍

ភ្នំពេញ ៖ អគ្គិភ័យ បានឆាបឆេះរោងតូចៗជាច្រើនរោងអស់ទាំងស្រុង បង្កភាពភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ទាំងប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី១៧ ខែវិថ្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងដីឡូតិ៍មួយកន្លែង ក្រុមទី១ ភូមិសន្សំកុសល៦ ... Read More »

លោកទេសរដ្ឋមន្ត្រី គន់ គីម អនុញ្ញាតឲ្យលោកPanyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ ថ្ងៃអង្គារ ២ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជនលោកទេសរដ្ឋមន្ត្រី គន់ គីម  អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអនុញ្ញាតឲ្យលោកPanyarak ... Read More »

អតីតមិត្តរួមជំនាន់សាលាបាក់ទូកមួយក្រុមរក្សាបាននូវវប្បធម៌ជួយគ្នាគ្រប់គ្រាលំបាក គ្រប់កាលៈទេសៈ

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ អតីតមិត្តរួមជំនាន់សាលាបាក់ទូកមួយក្រុម ដែលបានប្រមូលផ្តុំចងក្រងគ្នាមកជាច្រើនឆ្នាំនោះ បានបន្តវប្បធម៌ជួយគ្នាក្នុងគ្រាលំបាកជាថ្មីទៀត បើទោះបីជាស្ថានភាពកម្ពុជាកំពុងប្រឈមជាមួយការរីករាលដាលនូវជំងឺឆ្លងកូវីដ-១៩ ក៏ដោយ។ ដោយយោងទៅលើការមមាញឹកក្នុងភារកិច្ចរៀងៗខ្លួនផង និងជៀសវាងការប្រមូលផ្តុំគ្នាច្រើនផង អតីតមិត្តរួមជំនាន់នៃសាលាបាក់ទូកទាំងនេះ បានបំបែកគ្នាជាពីរក្រុម នាំយកសម្ភារ ភេសជ្ជៈ ... Read More »

រថយន្តសុីទែនដឹកហ្គាសបើកបុករះម៉ូតូ៥គ្រឿងនិងរថយន្តមួយគ្រឿងស្លាប់ម្នាក់របួស២នាក់

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងស្ត្រីមានផ្ទៃពោះ២នាក់ទៀតរងរបួសធ្ងន់ខណៈជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តសុីទែនដឹកហ្គាសបើកបុករះម៉ូតូចំនួន៥គ្រឿងទាំងកំរោល។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវភ្នំពេញ-ហាណូយ ជាប់ភ្លើងស្តុប២៤ម៉ោង ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នៅនឹងកន្លែងមានឈ្មោះ យិន វ៉េត ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកម្មករដឹកកញ្ចក់ មានស្រុកកំណើតនៅភូមិខ្ញូងលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ប្រភពដដែលបានឲ្យដឹងទៀតថា ... Read More »

បង្ក្រាបទីតាំងបើកល្បែងអនឡាញ២កន្លែងនៅច្បារអំពៅ

ភ្នំពេញ៖ ទីតាំងបើកល្បែងអនឡាញ២កន្លែងនៅច្បារអំពៅដែលផ្គើននឹងបទបញ្ជាអគ្គស្នងការនគរបាលជាតិត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះបង្ក្រាបនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយដកហូតបានសម្ភារមួយចំនួនធំ ។        ការចុះបង្ក្រាបទីតាំងបើកល្បែងអនឡាញចំនួន២ទីតាំង ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២នេះដឹកនាំដោយលោក រស់ សុភ័ក្ត អភិបាលរងខណ្ឌ ... Read More »

ឈុតប្រណីតខ្មែរ​ «ព្រះថោងតោងស្បៃនាងនាគ»នឹង ត្រូវបានលើកយកមកបង្ហាញ ពិភពលោក ក្នុងព្រឹត្តិការណ៍សម្បើមអស្ចារ្យមួយនៅប្រទេសថៃ

បាងកក៖ ឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងប្រណីត”ព្រះថោងនាងនាគ” នឹងត្រូវបានលើកយកមកបង្ហាញក្នុងព្រឹត្តិការណ៍អន្តរជាតិជាតិមួយមានឈ្មោះថា “10th Thai Silk Road to the World 2020” ដែលត្រូវបានធ្វើឡើងនៅទីក្រុងបាងកកព្រះរាជាណាចក្រថៃនៅចុងឆ្នាំ២០២០នេះ។ ខណៈដែលឈុតនេះក៏ទទួលបានការកោតសរសើរខ្លាំងនិងបង្ហាញពីមោទភាពសម្រាប់កម្ពុជាដែលបានឆ្លុះបញ្ចាំងពីសិល្បៈវប្បធម៌ប្រពៃណីខ្មែរដ៏ចំណាស់។ អស់រយៈពេល ៩ ... Read More »

ក្រសួងការងារបើកបង្រៀនបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈពិសេសដោយឥតគិតថ្លៃ

ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ (C1) វគ្គពិសេសសម្រាប់កម្មករនិយោជិត ដោយសិក្សារយៈពេល៤ខែ (ព្រឹក-ល្ងាច) ដោយឥតគិតថ្លៃ។  វគ្គសិក្សាសិក្សាខ្លីនេះសម្រាប់ផ្តល់ជូនកម្មករនិយោជិត ដែលបានព្យួរការងារ និងបាត់បង់ការងារ ... Read More »

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅនៅថ្ងៃទី២១ ធ្នូ មានបេក្ខជនសរុប៤.១៥២អង្គ/នាក់នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ លោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានជំរុញដល់ស្នងការដ្ឋាននគរបាលខេត្តនិងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រៀបចំកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងរក្សាសន្តិសុខ របៀបរៀបរយតាមមណ្ឌលប្រឡងទាំង៧ ក្នុងស្រុកស្វាយជ្រំ និងក្រុងស្វាយរៀង។ កាជំរុញបែបនេះរបស់លោកអភិបាលរងខេត្តស្វាយរៀងធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំលេខ ៤៦ អយក.សណន ... Read More »

ទីបំផុតស្គាល់អត្តសញ្ញាណម្ចាស់រថយន្តដែលបេីកបុកមនុស្សរត់ រួចតេទៅគំរាមជនរងគ្រោះសងលុយ​ត្រឹម​១លាន​រៀលហើយឲ្យយកស្លាកលេខឱ្យវិញ

ខេត្តកំពត៖ បើយោងតាមការបញ្ជាក់ពី លោកឧត្ដមសេនីយ៍​ទោ​ ម៉ៅ​ ច័ន្ទ​មធុរិទ្ធ​ ស្នងការ​នគរបាល​ខេត្ត​កំពត​ បានបញ្ជាទៅ​អធិការ​ស្រុក​អង្គរជ័យឱ្យរៀបចំ​បញ្ជូន​សំណុំ​រឿង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែលរថយន្ត​ហ្វតដ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 2BJ-2235 បើកបុកមនុស្សទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​ដេីម្បី​ដោះស្រាយ​​។    លោកឧត្ដមសេនីយ៍​ទោ​ស្នងការ​បានសរសេរបន្ថែម​នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍បុករត់នៅស្រុកអង្គរជ័យ ... Read More »

រដ្ឋមន្ត្រីការបរទេស​អា​មេ​នី​៖ សម្រេចលាលែង​ចេញពី​តំណែង​ ព្រោះមិន​ពេញចិត្ត​នឹង​កិច្ចព្រមព្រៀង​​រុស្ស៊ី និង​អា​ស៊ែ​បៃ​ហ្ស​ង់

អន្តរជាតិ៖ ដោយបង្ហាញ​ពី​ការមិន​ពេញចិត្ត​ នឹង​កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​ជាមួយ​រុស្ស៊ី និង​អា​ស៊ែ​បៃ​ហ្ស​ង់​បញ្ចប់​ជម្លោះ​ក្នុង​តំបន់Nagorno-Karabakh បានធ្វើឲ្យរដ្ឋមន្ត្រីការបរទេស​អា​មេ​នី​ លោកZohrab Mnatsakanyan នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា​ ឆ្នាំ២០២០ម្សិលមិញនេះសម្រេចលាលែង​ចេញពី​តំណែង​ ។ ប៉ុន្តែ​ទឹកដី​ក្នុង​តំបន់​នេះ​មួយចំនួន​ដែល​ធ្លាប់​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​ផ្ដាច់ខ្លួន​អា​មេ​នី​ ទៅ​ឲ្យ​រដ្ឋាភិបាល​អា​ស៊ែ​បៃ​ហ្ស​ង់​។​ ជាក់ស្តែង​ការចុះ​ចេញពី​តំណែង​របស់រដ្ឋមន្ត្រីការបរទេស​អា​មេ​នី លោកZohrab ... Read More »