ព័ត៌មានទាន់ហេតុការណ៍៖
'

ថ្ងៃស្ងប់ស្ងាត់បំផុតរបស់លោកត្រាំ​ ចាប់តាំងពីការបោះឆ្នោត​មកទល់ពេលនេះ​

ប្រធានាធិបតីអាមេរិកដែលគេស្គាល់ថា ជាបុគ្គល​មានចរិតឆេវឆាវ​មិនអាចនៅស្ងៀមនោះ នៅពេលនេះ​លោកត្រាំ​បែរជារក្សាភាពស្ងប់ស្ងាត់​ មិនធ្លាប់មានពីមុនមក ដោយមិនឆ្លើយរាល់សំណួរណាមួយពីក្រុមអ្នកសារព័ត៌មានឡើយ។ តាំងពីការបោះឆ្នោតនៅថ្ងៃទី​៣ខែវិច្ឆិកា ​មកទល់ពេលនេះ លោកបៃឌិន​ ត្រូវបានសារព័ត៌មានអាមេរិកផ្សាយថា​ ជាអ្នកជាប់ឆ្នោត​ប្រធានាធិបតីអាមេរិក ហើយលោកត្រាំតែងតែប្រតិកម្មជានិច្ច​មិនដែលរក្សាភាពស្ងប់ស្ងាត់នោះឡើយ​ ។ ការស្ងប់ស្ងាត់នៅពេល​នេះ​ជាសញ្ញាមួយបង្ហាញឲ្យឃើញថា ក្តីសង្ឃឹមក្នុងការបន្តតំណែងដឹកនាំអាមេរិក​របស់លោកកាន់តែបាត់បង់​។ មួយវិញទៀតការប្តឹងផ្តល់របស់លោកក៏កាន់តែអស់សង្ឃឹម។ ... Read More »

រថយន្តដឹកសុីម៉ងត៍បើកបុកម៉ូតូពីក្រោយ បណ្តាលឲ្យស្លាប់ស្ត្រី២នាក់ភ្លាមៗនៅកន្លែងកើតហេតុ

ភ្នំពេញ ៖ គួរឲ្យសង្វេគខ្លាំងណាស់ដែលស្ត្រី២នាក់ម្តាយមីងនិងក្មួយបានស្លាប់ក្នុងមួយប៉ប្រិចភ្នែកខណៈដែលកំពុងជិះម៉ូតូឌុបគ្នាឆ្លងផ្លូវស្រាប់តែមានរថយន្តកូរ៉េដឹកសុីម៉ងត៍មួយគ្រឿងបើកយ៉ាងលឿនមកបុកពីក្រោយ ហើយកិនពីលើបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៣ មុខសួនឧស្សាហកម្មវឌ្ឍនៈ២ ដែលស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ អ្នកបើករថយន្តបង្កហេតុឈ្មោះ សារ៉ាន់រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។  ចំណែកជនរងគ្រោះទី១-ឈ្មោះ ធន់ ស្រីពេជ្រ អាយុ១៧ឆ្នាំ ជាអ្នកឌុប (ស្លាប់) និងទី២-ឈ្មោះ ម៉ាក វណ្ណា អាយុ៥៨ឆ្នាំ ត្រូវជាម្តាយមីងជិះពីក្រោយ មានមុខរបរលក់ដូរស្នាក់នៅផ្សារទឹកថ្លាក្បែរកន្លែងកើតហេតុ (ស្លាប់)។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រី២ទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកBeat ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS- 5185  ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ត្រង់ចំណុចកើតហេតុ ក៏បានបន្ថយល្បឿនបត់ឆ្វេងដើម្បីចូលទៅកន្លែងលក់ដូរ ដែលស្ថិតនៅក្នុងសួនឧស្សាហ៍កម្មវឌ្ឍនៈ២ ស្រាប់តែមានរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌សខៀវ ពាក់ស្លាកលេខ តាកែវ 3A-1246 ដឹកសុីម៉ងត៍បើកបរដោយបុរសម្នាក់ ... Read More »

កម្ពុជា-សិង្ហបុរី នៅតែបេ្តជ្ញាបន្តរួមគ្នាពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ឲ្យកាន់តែប្រសើរឡើង

ភ្នំពេញ៖ កម្ពុជា-សិង្ហបុរី មានបេ្តជ្ញាយ៉ាងមុតមាំក្នុងការពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាឲ្យបានកាន់តែប្រសើរឡើងថែមទៀត ដើម្បីឆ្លើយតប បានទាន់ ពេលវេលាទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ទាំងក្នុងតំបន់ និងពិភពលោក។ ការប្តេជ្ញាចិត្តដ៏មុតស្រួចនេះត្រូវបានធ្វើឡើងនៅក្នុងឱកាសដែល លោក ម៉ាយឃើល តាន (Michael Tan) ... Read More »

នគរបាលឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងចំណោម៤នាក់ ដែលចូលគាស់ផ្ទះលួចខ្សែដៃ និងលុយជនរងគ្រោះបានមួយដង្ហើមចង្រិត

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ បានធ្វើសកម្មភាពចូលគាស់ទម្លុះទម្លាយផ្ទះលួចខ្សែដៃ និងលុយជនរងគ្រោះ បានមួយដង្ហើមចង្រិត ក៏ត្រូវកម្លាំងនគរបាលឃាត់ខ្លួនបាន៣នាក់ កាលពីវេលាម៉ោង០៤ រសៀលថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចបុរីប៊ុនជេស្ឋ ផ្លូវបេតុង ផ្ទះលេខF៣៤ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ... Read More »

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តឲ្យដំណើរការ គម្រោងវិនិយោគថ្មីៗ ចំនួន៣ទៀត សរុបទុនវិនិយោគជាង១២លានដុល្លារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “EAST GOLDEN PAPER INDUSTRY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ... Read More »

Pique មានរបួសជង្គង់ធ្ងន់ធ្ងរ នឹងខកខានបង្ហាញខ្លួនឲ្យ Barcelona ពី៣ទៅ៥ខែ

ក្រោយពីបរាជ័យសម្រាប់ក្រុម Barcelona ១-០ ដោយសារក្រុម AtleticoMadrid កាលពីយប់ថ្ងៃសៅរ៍ ធ្វើឲ្យក្លិបកាន់តែព្រួយបារម្ភ ខណៈដែលកីឡាករ Gerard Pique មានរបួសជង្គង់ធ្ងន់ធ្ងរ ដែលអាចនឹងត្រូវសម្រាកព្យាបាលយ៉ាងហោចណាស់៣ទៅ៥ខែ។ ការព្រួយបារម្ភនេះបន្ទាប់ពីក្លិប Barcelona បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា កីឡាករវ័យ ... Read More »

អាមេរិកនឹងចាប់ផ្តើមចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ នៅថ្ងៃទី១២ខែធ្នូឆ្នាំ២០២០

ប្រធានយុទ្ធនាការអភិវឌ្ឍន៍កូវីដ-១៩បន្ទាន់ (Warp Speed) បានឲ្យដឹងថា ពលរដ្ឋអាមេរិកនឹងទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅពាក់កណ្តាលខែធ្នូឆ្នាំ២០២០។ សារព័ត៌មាន NBC បានដកស្រង់សម្តីលោក Moncef Slaoui ទីប្រឹក្សាកម្មវិធីអភិវឌ្ឍន៍វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលបានប្រកាសថា «នៅថ្ងៃទី១១ឬ១២ខែធ្នូខាងមុខនេះពលរដ្ឋអាមេរិកដំបូងគេបង្អស់នឹងទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅតាមបណ្តារដ្ឋទូទាំងសហរដ្ឋអាមេរិក ។ លោក ... Read More »

ប្រធាន G20 បានកំណត់គោលដៅថ្មីចំនួន៣សម្រាប់ឆ្នាំ២០២១

កាលពីថ្ងៃទី២២ខែវិច្ឆិកា នាយករដ្ឋមន្ត្រីអុីតាលី លោក Giuseppe Conte បានបញ្ជាក់ថា ក្នុងនាមជាប្រធាន G20 ឆ្នាំ២០២១ អុីតាលីបានកំណត់គោលដៅថ្មីចំនួន៣ ដើម្បីកសាងអនាគតរឹងមាំសម្រាប់ប្រទេស G20 ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ G20 ... Read More »

Daniil Medvedev គ្រងតំណែងជើងឯក ATP Finals ឆ្នាំ២០២០ ក្រោយយកឈ្នះ Dominic Thiem

កីឡាករវាយតឺន្នីស Daniil Medvedev បានវាយបកផ្តួលអតីតម្ចាស់ជើងឯក US Open កីឡាករ Dominic Thiem ទទួលបានជ័យជម្នះ និងក្លាយជាម្ចាស់ជើងឯក ATP Finals ដែលជាពានរង្វាន់ធំបំផុតនៃអាជីពរបស់គាត់នៅនៅទីក្រុងឡុង។ កីឡាករវាយតឺន្នីសជនជាតិរុស្ស៊ីរូបនេះបានយកឈ្នះជើងខ្លាំងលំដាប់ទី៣ពិភពលោក ... Read More »

រឿងព្រងខ្មែរ÷រឿង​ ចៅអាចម៍សេះ

មាន​បុរស​ម្នាក់ អ្នក​ស្រុក​គេ​ហៅ​ថា «ចៅ​អាចម៍​សេះ » ព្រោះ​នៅ​ខ្ញុំ​សេដ្ឋី​គេ​ឲ្យ​ឃ្វាល​សេះ​ប្រហែល​ជា ៥០ ក្បាល គេ​ឲ្យ​ទៅ​សង់​ខ្ទម​នៅ​បៀត​មាត់​ទន្លេ ។ បុរស​នោះ​ព្យាយាម​រំឭក​គុណ​ព្រះ​ពុទ្ធ ទោះ​ឃ្វាល​សេះ​ក្ដី ធ្វើ​ការ​អ្វី​ក្ដី តែង​ទន្ទេញ​ជាប់ «អញ​ទៅ​ដេញ​សេះ សម្មា​សម្ពុទ្ធោ អញ​ទៅ​លើក​អាចម៍​សេះ ... Read More »

សិក្ខាសាលា​ស្តីពី​តួនាទី និង​ភារកិច្ច​របស់​គណៈកម្មការ​អប្បមាទ​ទូទាំង​ប្រទេស និង​ជំនួយ​ការ​អប្បមាទ​ទូទាំង​ប្រទេស

ភ្នំពេញ៖ ដើម្បីឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ប្រព្រឹត្ត​ទៅ​ស្រប​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​សិក្ខាសាលា​ស្ដីពី​តួនាទី​ភារកិច្ច​របស់​គណៈកម្មការ​អប្បមាទ​ទូទាំង​ប្រទេស និង​ជំនួយ​ការ​អប្បមាទ​ទូទាំងប្រទេស។ ... Read More »

ព្រឹកស្អែក ! អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «យុទ្ធសាស្ដ្រកែលម្អការខូចខាត ដែលប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីជូនដំណឹង សូមជម្រាបជូនសាធារណជន ក៏ដូចជាបណ្តាសារព័ត៌មានគ្រប់និន្នាការទាំងអស់ជ្រាបថា៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី “យុទ្ធសាស្រ្តកែលម្អការ ខូចខាត ដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ ... Read More »

ជនសតិមិនគ្រប់កាប់បុរសម្នាក់ស្លាប់រួចរត់ទៅចង.កសម្លាប់ខ្លួនជាក្រោយ

ខេត្តសៀមរាប៖ ជនសង្ស័យម្នាក់បាន​យក​ពូថៅ​ទៅ​កាប់​ជនរង​គ្រោះ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ រួច​ក្រោយមកក៏បានមកចង.ក សម្លាប់​ខ្លួន​តាម​ក្រោយ ។ ហេតុការណ៍នេះកើតឡើងកាលពី​រសៀលថ្ងៃទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ​នៅ​ភូមិ​គំរូ ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប។  មន្រ្តីនគរបាលស្រុកជីក្រែងបានឲ្យដឹងថា ជនរងគ្រោះ ... Read More »

រដ្ឋាភិបាលចិនផ្តល់សម្ភារនិងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូននៅក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមុិញ បានទទួលសម្ភារនិងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូន ផ្តល់ដោយរដ្ឋាភិបាលនៃប្រទេសចិន រួមមានៈ ១- អំពូលសូឡា ចំនួន ២៨០០ គ្រឿង ២- អំពូល ... Read More »

គ.ជ.ប បានអនុញ្ញាតឲ្យអ្នកសង្កេតការណ៍ជាតិ ជាង២ពាន់នាក់ ចូលរួមសង្កេតមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានអនុញ្ញាតឱ្យអ្នកសង្កេតការណ៍ជាតិ ជាង ២ពាន់នាក់ ចូលរួមសង្កេតមើល ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ គិតត្រឹមថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ... Read More »

រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍៧រូប និងប្រធាននិយ័តករទូរគមនាគមន៍ថ្មី ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង មុខតំណែងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍សរុប៧រូប ក្នុងនោះរួមមាន៖ ១-លោក ម៉ូវ ... Read More »

តើចង់ប្រឡង ជានិស្សិតអាហារូបករណ៍ថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅ​សិក្សា​នៅ​ព្រះរាជាណាចក្រ​ថៃ ជំហាន​ទី​២

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសេចក្ដីជូនដំណឹង ស្ដីពីកាលបរិច្ឆេទនៃការប្រឡងជ្រើសរើស និស្សិតអាហារូបករណ៍ថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅ​សិក្សា​នៅ​ព្រះរាជាណាចក្រ​ថៃ ជំហាន​ទី​២ សម្រាប់​ឆ្នាំ​សិក្សា​២០២១-២០២២ ។ សូមបញ្ជាក់ថា៖ – ... Read More »

ប្រមុខការទូតកម្ពុជា នឹងចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៣៧ (CMF) តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤-២៥ ខែវិច្ឆិកា

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ និងតបតាមការអញ្ជើញរបស់ លោក អូស្មាន ហ្សេរ៉ង់ឌី រដ្ឋមន្ត្រីក្រសួងការបរទេស ចំណាក ស្រុក និងប្រជាជនទុយនីស៊ីនៅក្រៅប្រទេស នៃសាធារណរដ្ឋទុយនេស៊ី ... Read More »

មិនដឹងមានវិបត្តិអ្វីទេ បុរសម្នាក់ចង.ក សម្លាប់ខ្លួននៅក្នុងផ្ទះល្វែងគេទុកចោលនៅព្រែកព្នៅ

ភ្នំពេញ៖ បុរសជាអ្នកបើកបរគ្រឿងចក្រម្នាក់បានចង.កសម្លាប់ខ្លួនបណ្តាលឲ្យស្លាប់ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ៦និង៣០នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះល្វែងទុកចោល ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ លីម សុភ័ណ្ឌ អាយុ២៧ឆ្នាំ ... Read More »

ក្រសួងសេដ្ឋកិច្ច ចេញប្រកាសស្តីពី «ការគ្រប់គ្រងបំណុលពន្ធដារ» ដើម្បីប្រមូលបំណុលពន្ធឲ្យកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងតម្លាភាព

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធដារ ដែលអង្គភាព«នគរដ្រេហ្គន»ទទួលបាននៅថ្ងៃទី២៣ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ប្រកាសនេះមានគោលបំណងកំណត់នូវវិធាន និងនីតិវិធីក្នុងការគ្រប់គ្រងបំណុលពន្ធដារ ដើម្បីគាំទ្រដល់ដំណើរការប្រមូលបំណុលពន្ធឲ្យកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងតម្លាភាព។ ការចេញប្រកាសថ្មីមួយ ស្តីពីការគ្រប់គ្រងបំណុលពន្ធដារ ធ្វើឡើងដោយ ... Read More »

អាជ្ញាធរខេត្តបន្ទាយមានជ័យ ចូលរួមជួយការសាងសង់ផ្ទះដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់

ខេត្តបន្ទាយមានជ័យ៖ ក្រោយពីទាំងទឹកជំនន់បានស្រកចុះទាំងស្រុងពីលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋនោះ អាជ្ញាធរខេត្តបន្ទាយមានជ័យបានគិតគូរដោះស្រាយការខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមេបញ្ជាការកងកម្លាំង ... Read More »

AC Milan បន្តឈរកំពូលតារាងលីគកំពូលអុីតាលី ខណៈ Inter Milan ឡើងឈរលេខ៥

ការប្រកួតក្របខ័ណ្ឌអុីតាលី Serie A សម្រាប់សប្តាហ៍ទី៨បានបញ្ចប់ហើយកាលពីយប់មិញ ក្នុងនោះក្រុម AC Milan នៅតែបន្តភាពខ្លាំងរបស់ខ្លួននៅរដូវកាលនេះ ដោយមិនទាន់ស្គាល់រសជាតិចាញ់ទេតាំងពីបើករដូវកាល២០២០-២០២១នៅអុីតាលីមក។ សម្រាប់ការប្រកួតកាលពីយប់មិញ ក្រុម AC Milan បានបំបាក់ក្រុមម្ចាស់ផ្ទះ Napoli ... Read More »

មុនថ្ងៃគ្រងម្កុដ បេក្ខជនកញ្ញាឯកចក្រវាឡ៥នាក់នេះ ធ្វើឲ្យទស្សនិកជនពេញចិត្តខ្លាំង

ភ្នំពេញ៖ ថ្មីៗនេះវគ្គប្រកួតបឋមនិងសម្ភាសន៍ផ្ទាល់កាលពីពេលថ្មីៗនេះកាន់តែពន្លេចឲ្យឃើញពីភាពលេចធ្លោររបស់បេក្ខជន ចំនួន៥រូបដែលទទួលបានការចាប់អារម្មណ៍ និងរំពឹងថាពួកគេអាចនឹងឈានដល់វគ្គ១០ នាក់ ឬ ៥នាក់ចុងក្រោយនៃកម្មវិធីប្រកួតសម្រស់ទ្រង់ទ្រាយធំ កញ្ញាឯកចក្រវាល។ ទី១-កញ្ញា រ៉េត សារីតា បេក្ខនារីពាក់ស្លាកលេខ១៨ មាន វ័យ24ឆ្នាំមានកម្ពស់កម្ពស់168cm មហាជនជាច្រើនបានថ្លែងការកោតសរសើរនិងចាប់អារម្មណ៍ខ្លាំងលើសមត្ថភាព ... Read More »

ហង្សក្រហម Liverpool ឡើងឈរលេខ២ ក្រោយឈ្នះ Leicester City ៣-០

ក្រុមអតីតម្ចាស់ជើងឯកហង្សក្រហម Liverpool បានយកឈ្នះក្រុមភ្ញៀវ Leicester City ក្នុងលទ្ធផល ៣ទល់០ ក្នុងការប្រកួតសប្តាហ៍ទី៩ ក្របខ័ណ្ឌ Premier League ធ្វើឲ្យក្រុមខ្លាំងមួយនេះបានបន្តឈរលេខ២បណ្តោះអាសន្នក្នុងលីគកំពូលមួយនេះ។ ក្រុមម្ចាស់ផ្ទះហង្សក្រហមបានគ្រប់គ្រងបាល់បានច្រើនជាងក្រុមភ្ញៀវរហូតដល់៥៥ភាគរយ និងមានឱកាសស៊ុតបាល់បានច្រើនផងដែរ។ នៅតង់ទី១ ... Read More »

ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ក្រោមប្រធានបទ«អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ»

ខេត្តព្រះវិហារ៖ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ បានប្រារព្ធទិវាអនាម័យជាតិបរិស្ថាន ២៣វិច្ឆិកា ... Read More »

ពេលសមត្ថកិច្ចចុះបង្ក្រាបអ្នកលេងល្បែងរត់គេចអស់​ បន្សល់ទុកតែ​វត្ថុ​តាង

ខេត្តកំពង់ចាម ៖​ យោងតាមកំណត់ហេតុ​ របស់សមត្ថកិច្ច​ឱ្យដឹងថា​ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមកនេះ​ កម្លាំងសមត្ថកិច្ចបានចុះទៅ​បង្ក្រាប​ក្រុម​អ្នកញៀន​លេង​ល្បែងស៊ីសង​  (បញ្ជល់មាន់​)​ តែអ្នកលេងបានរត់គេចខ្លូន​បាត់​អស់សល់តែ​សម្ភារដែលមិនអាចស្ពាយយកទៅបាននៅកន្លែង​កេីតហេតុ​តែប៉ុណ្ណោះ​ ។  ការបង្ក្រាបធ្វេីនៅចំណុចខាងជើងទំនប់អូរជ្រៃខាងលិចភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ... Read More »

ថ្ងៃនេះមិនមានករណីជំងឺកូវីដ-១៩​ ថ្មីទេ​ និងមិនមានជាសះស្បេីយ​ដែរ

ភ្នំពេញ៖ រហូតដល់ម៉ោង​ ០៧:៣០​ ព្រឹក​ ថ្ងៃទី ២៣ វិច្ឆិកា​ ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មីទេ​ និងមិនមានជាសះស្បេីយ​ទេ​​ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ៣០៦នាក់​ ដដែល​​​ ចំនួនសំរាកពេទ្យ​ ... Read More »

បុរសម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ដោយសារត្រូវរថយន្តបុកម៉ូតូ នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានប្រាប់ថា នៅវេលាម៉ោង៩និ៣០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវជាតិលេខ៤ ស្ថិតនៅភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩០-១៩១ រវាងម៉ូតូ១គ្រឿងម៉ាកHonda Dream ពណ៌ខ្មៅ ... Read More »

បើកម៉ូតូលឿនពេកទៅបុកនារីម្នាក់កំពុងជិះម៉ូតូឆ្លងផ្លូវបណ្ដាលឲ្យរបួសធ្ងន់ស្រាលទាំង២នាក់

ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសធ្ងន់ហេីយត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យឯកជនភ្លាមៗ​ និងនារីម្នាក់ទៀតរងរបួសស្រាល​ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នានៅមុខផ្សារស្ទឹងមានជ័យចាស់​ តាមបណ្ដោយផ្លូវលេខ២១៧​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ នាវេលាម៉ោង១​ និង៥០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ។  ​   ... Read More »

បេីករថយន្តឆ្លងផ្លូវបំពានភ្លេីងស្តុប​ត្រូវឡំប្រឺតាបុកពីចំហៀងពេញទំហឹងរងការខូចខាត​ រួចទារសំណងបាន350$

ភ្នំពេញ ៖​ បុរសជនជាតិចិនម្នាក់បេីករថយន្តម៉ាកធុនដ្រាបំពានភ្លេីងស្តុប​ត្រូវបុរសម្នាក់ជាជនជាតិខ្មែរបេីកឡំប្រឺតាបុកពីចំហៀងបណ្ដាលឲ្យរងការខូចខាត​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​កាលពីវេលាម៉ោង១២រំលងអធ្រាត្រ​ឈានចូលថ្ងៃទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវលេខ១០៥​ កែងផ្លូវម៉ៅសេទុង​ ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ ។  ​   យោងតាមសម្ដីបុរសម្នាក់ដែលជាម្ចាស់ឡំប្រឺតា ពណ៌ស​ ... Read More »