ព័ត៌មានទាន់ហេតុការណ៍៖
'

លក់ឱសថបុរាណបន្លំលួចលុយនិងខ្សែកលោកយាយម្នាក់មិនបានសម្រេចត្រូវនគរបាលឃាត់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ដើរលក់ឱសថបុរាណ  ខណៈឃើញលោកយាយអាយុ៨៨ឆ្នាំនៅម្នាក់ឯង​ធ្វើជាចូលជួយព្យាបាលជំងឺ ព្រោះតែឃើញលុយនិងខ្សែកលោកយាយនៅក្នុងថង់ក្បែរខ្លួន​ ក៏ធ្វើសកម្មភាពលួច តែមិនបានសម្រេចឡើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។ករណីនេះបានកើតឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទី នៅចំណុចភូមិស្វាយពងអង្រ្កង សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។     ... Read More »

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១–ខ្សែបម្រើក្រុមបិសាចក្រហម Manchester United និងបារាំង Paul Pogba បាននិយាយថាបច្ចុប្បន្នគាត់កំពុងឆ្លងកាត់ការលំបាកបំផុតនៃអាជីពរបស់គាត់ដោយសារតែការព្រួយបារម្ភអំពីពេលវេលាលេងរបស់គាត់នៅ ... Read More »

Tottenham Hotspur ឈ្នះ Man City ២-០ ឡើងឈរកំពូលតារាង

ក្រុមខ្លាំងម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham Hotspur បានយកឈ្នះក្រុមខ្លាំងមេឃខៀវ Manchester City ក្នុងលទ្ធផល ២ទល់០ សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី៨ កាលពីរាត្រីថ្ងៃទី២១ វិច្ឆិកានេះ។ ការប្រកួតរវាងគូទាំង២នេះមានការសម្រុកទៅមក ... Read More »

ពិធីប្រគល់ពានរង្វាន់កីឡាករល្អបំផុតរបស់ FIFA ត្រូវធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០

ស្ថាប័នបាល់ទាត់ពិភពលោក FIFA ប្រកាសថា ពិធីប្រគល់ពានរង្វាន់កីឡាករល្អបំផុតរបស់ខ្លួនប្រចាំឆ្នាំគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២០ខាងមុខ។ FIFA បាននិយាយនៅក្នុងការចេញផ្សាយរបស់ខ្លួនថា ស្របតាមការប្រុងប្រយ័ត្នពីសុខភាពសាធារណៈនិងគោលការណ៍ណែនាំរបស់ FIFA បានសម្រេចចិត្តថាពិធីប្រគល់រង្វាន់នឹងត្រូវបានធ្វើឡើងជាព្រឹត្តិការណ៍ជាក់ស្តែងនៅចុងឆ្នាំនេះ ដើម្បីរក្សាសុវត្ថិភាពសុខភាព និងចៀសផុតពីការឆ្លងកូវីដ-១៩ ។ អ្នកឈ្នះត្រូវបានបោះឆ្នោតជ្រើសរើសដោយប្រធានក្រុមជម្រើសជាតិ, គ្រូបង្វឹក ... Read More »

ខ្សែប្រយុទ្ធ Jovic របស់ក្រុម Real Madrid ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ខ្សែប្រយុទ្ធ Luka Jovic បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីបំពេញកាតព្វកិច្ចប្រកួតលក្ខណៈអន្តរជាតិ ហើយរូបគេមិនស្ថិតក្នុងការបោះបង់ចោលរបស់លោក Zinedine Zidane ចំពោះប្រកួត  របស់ Real Madrid ប៉ះ Villarreal កាលពីថ្ងៃសៅរ៍នេះទេ។ Eden ... Read More »

គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបុរសម្នាក់បាត់បង់អាយុជីវិតភ្លាមៗនៅនឹងកន្លែង

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលេីដងផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១១២-១១៣ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ  ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តបុកជាមួយម៉ូតូ។ រថយន្តម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ ... Read More »

ចាប់រំលោភសេពសន្ថវ:ក្មេងស្រីអាយុក្រោម១៥ឆ្នាំចំនួន១២លើកទើបបែកការណ៍ក្លាយជាអ្នកទោសកាមគុណ

ខេត្តសៀមរាប ៖ ​យុវជន​ម្នាក់​បានល្បួងក្មេងស្រីអាយុក្រោម១៥ឆ្នាំ រំលោភ​បាន​សម្រេច​១២​លើក​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ​ តែពេលនេះទើបបែកការណ៍ដឹងដល់ក្រុមគ្រួសារក្មេង​ស្រី​រង​គ្រោះ ប្តឹងឲ្យនគរបាលឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់ ។ លោក​វរសេនីយ៍ឯក ឆាយ ហាក់​ឡុ​ង អធិការ​នគរបាល​ស្រុក​អង្គរធំ​បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ស្រុក​បាន​ឃាត់ខ្លួន ជនសង្ស័យឈ្មោះ នី នា​តហៅ​ណ​យ ... Read More »

សមត្ថកិច្ចបំផ្លាញឧបករណ៍ចាប់ត្រី ឯជនប្រព្រឹត្តមិនអនុវត្តនោះទេ

ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍ថា មួយរយៈនេះគេសង្កេតឃើញមន្រ្តីជំនាញរដ្ឋបាលជលផល មន្រ្តីកងកម្លាំងស្ថាប័នជំនាញពាក់ព័ន្ធ រួមទាំងកម្លាំងមន្រ្តីនាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម ភ្លូកទឹកភ្លូកដីសហការចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ស្ដីពីជលផល ដោយបំផ្លាញចោលនូវឧបករណ៍ចាប់ត្រីដែលជាវត្ថុតាង ប៉ុន្តែពុំមានប្រសិទ្ធភាពសោះបទល្មើសនៅដដែល ព្រោះអត់ឃើញអនុវត្តច្បាប់លើជនប្រព្រឹត្តសោះ ដូច្នេះហើយការអនុវត្តនេះគ្រាន់តែធ្វើឲ្យល្អមើលប៉ុណ្ណោះ ។ ប្រភពរាយការណ៍ដដែលបន្តទៀតថាជាក់ស្ដែងៈ គេសង្កេតឃើញចាប់តាំងពីថ្ងៃទី១៧រហូតដល់ថ្ងៃសៅរ៍ ... Read More »

រថយន្តសុិនទ្រី​ បេីកបុករថយន្តស៊េរីទំនេីបLand Cruiser ពីចំហៀង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ រថយន្តសុិនទ្រី​ បុកជាមួយរថយន្តស៊េរីទំនេីបLand Cruiser ត្រង់ចំណុចផ្លូវបំបែកជាបួន​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង១​ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវលេខ១៩៩​ កែងផ្លូវ៣៨៨​ ក្នុងសង្កាត់ទួលស្វាយព្រៃ២​ ... Read More »

លោកបៃឌិន ជ្រើស​រើស អតីតមន្ត្រីនៅសេតវិមានដែលលោកត្រាំ​ ដកតំណែង មកចូលរួមរដ្ឋាភិបាលថ្មី

ប្រធានាធិបតីទើបតែជាប់ឆ្នោតថ្មី​លោកបៃឌិន បានសម្រេច ជ្រើសរើស អតីតមន្ត្រីដែលត្រូវលោកត្រាំ ដកតំណែង ឬ បង្ខំចិត្តលាលែងចេញពីតំណែងវិលត្រឡប់មកធ្វើការវិញ ក្នុងរដ្ឋាភិបាលថ្មី​។ តាមសារព័ត៌មាន the Hill បានផ្សាយថា លោកបៃឌិន​បានសរសើរដល់អតីតមន្ត្រី​ដែលបានលះបង់ជួយដល់ប្រទេសជាតិ​​ កាន់តែរីកចំរើន តម្លាភាព ... Read More »

ផ្ទុះគ្រាប់បែកជាបន្តបន្ទាប់នៅអាហ្វហ្គានីស្ថាន ស្លាប់ និងរបួសជិត៤០នាក់

មានករណីផ្ទុះគ្រាប់បែកជាច្រើនលើកកើតឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន​បណ្តាលឲ្យមានមនុស្ស​៨នាក់ស្លាប់ និង​៣០នាក់រងរបួស។​ មកទល់ពេលនេះមិនទាន់មានក្រុមណាមួយ​ចេញមុខទទួលស្គាល់នៅឡើយទេ។ ប៉ុន្តែមានការសង្ស័យថា ក្រុមតាលីបង់ជាអ្នកវាយប្រហារបំផ្ទុះគ្រាប់បែកនេះ។ មន្ត្រីអាហ្វហ្គានីស្ថាន​ នៅថ្ងៃទី​២១ខែវិច្ឆិកា បានប្រកាសឲ្យដឹងថា មានមនុស្ស​៨នាក់ស្លាប់ និង​៣០ នាក់រងរបួសក្នុងករណីផ្ទុះគ្រាប់បែកពីរលើកផ្សេងគ្នា និង​ការវាយប្រហារដោយរ៉ុក្កែត​នៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន​។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ អាហ្វហ្គានីស្ថាន​​ ... Read More »

អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលជាច្រើនខ្នងនៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងដើម្បីធ្វើអន្តរាគមន៍។    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចផ្ទះប្រជាពលរដ្ឋជាប់របងឃ្លាំងស្រាបៀរហ្គេនស៍បឺគ(Ganzberg)ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។     ... Read More »

ក្រុមសមាគមអ្នករត់ម៉ូតូឌុបក្នុងខេត្តប៉ៃលិនចំនួន១៨៦នាក់បានមកទទួលស្បៀងអាហារនៅបរិវេណសាលាខេត្ត

ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃសៅរ៍៦កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០  លោកផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងក្រុមការងារបាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ជាមុខសញ្ញាគាស់ផ្ទះក្រោយធ្វើសកម្មភាពបានមួយថ្ងៃ

ខេត្តបាត់ដំបង៖ នគរបាលនៃស្នងការដ្ឋានខេត្តបាត់ដំបងបានប្រាប់ឱ្យដឹងថា អនុវត្តតាមវិធានការពង្រឹងសន្តិសុខសង្គមនៅថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០២០នេះកម្លាំងការិយាល័យជំនាញបានចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីបានធ្វើសកម្មភាពលួចគាស់ផ្ទះរបស់ប្រជាពលរដ្ឋមួយកន្លែងនៅត្រង់ចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ម្ចាស់ផ្ទះមានឈ្មោះ អ៊ូច សា​លូន ភេទ​ស្រី អាយុ៥០ឆ្នាំ រស់នៅភូមិ-សង្កាត់កន្លែងកើតហេតុខាងលើបានរងគ្រោះដោយត្រូវជនសង្ស័យលួចគាស់ផ្ទះនៅថ្ងៃទី ២០ ... Read More »

រថយន្តហ្វដពាក់ស្លាកលេខខ.ម បើកលឿនមិនប្រយ័ត្នដល់ផ្លូវកោងជ្រុលចង្កូតក្រឡាប់ធ្លាក់ប្រឡាយរងររបួសធ្ងន់ស្រាលពីរនាក់

ខេត្តស្ទឹងត្រែង៖ រថយន្តពណ៌សម៉ាកហ្វដពាក់ស្លាកលេខខ.ម បើកបរក្នុងល្បឿនលឿនមិនប្រយ័ត្នដល់ផ្លូវកោងបួងចង្កូតមិនទាន់បណ្ដាលឱ្យធ្លាក់ផ្លូវចូលក្នុងប្រឡាយក្រឡាប់ជាច្រើនត្រឡប់ ធ្វើឲ្យអ្នកបើកបរនិងអ្នករួមដំណើររងរបួសធ្ងន់និងស្រាល២នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងនៅវេលាម៉ោង៨៖២៥នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវកោង ចំណុចត្រពាំងក្បាលដំរី  ស្ថិតនៅក្នុងភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ក្រោយកើតហេតុសមត្ថកិច្ចបានឲ្យដឹងថា:  ... Read More »

នគរបាលប្រឆាំងបទល្មើសព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋានក្រុងឆ្មក់បង្ក្រាបចោរលួចកាច់កម៉ូតូបីនាក់

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃសៅរ៍ ៦កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទី កម្លាំងជំនាញនៃ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងដកហូតម៉ូតូ៣គ្រឿង ... Read More »

លោកទេសរដ្ឋមន្ត្រី គន់​ គីម​ អញ្ជើញ​ចុះពិនិត្យ​វឌ្ឍនភាព​ នៃការងារបង្កបង្កេីនផលការស្តារស្រូវឡេីងវិញ​ និងជួបសំណេះសំណាល​ជាមួយ​បងប្អូន​កសិករ​

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹក​ថ្ងៃ​សៅរ៍​ ទី​២១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ នេះ​ លោក គន់​ គីម​ ទេសរដ្ឋមន្រ្តី​ ទទួល​បន្ទុក​បេសកកម្ម​ពិសេស​ និង​ជា​អនុប្រធាន​ទី​១គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ អញ្ជើញ​ចុះពិនិត្យ​វឌ្ឍនភាព​ នៃការងារបង្កបង្កេីនផលការស្តារស្រូវឡេីងវិញ​ និងជួបសំណេះសំណាល​ជាមួយ​បងប្អូន​កសិករ​ ... Read More »

ស្រ្តីម្នាក់សុីឈ្នួលបោកខោអាវត្រូវចោរលួចម៉ូតូ តែ៥ម៉ោងក្រោយមកកម្លាំងនគរបាលតាមរកឃើញវិញ

ភ្នំពេញ ៖ ស្រ្តីម្នាក់ប្រកបរបរសុីឈ្នួលបោកខោអាវឱ្យគេត្រូវចោរលួចយកម៉ូតូម៉ាកZOOMER.Xពណ៌ផ្កាឈូកលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ១H-០៩៤០ដែលទុកនៅមុខផ្ទះទៅបាត់ ក៏រត់មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលបឹងត្របែកឱ្យជួយធ្វើអន្តរាគមន៍។ក្រោយពីទទួលបានពាក្យបណ្តឹងតែ៤ម៉ោងមកនគរបាលបានជួយស្វែងរកម៉ូតូជនរងគ្រោះឃើញមកវិញ ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ ២០២០នៅចំណុចសំណង់ទុកចោល ផ្លូវព្រះមុនីវង្ស សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ... Read More »

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារ នាំយកអំណោយសួរសុខទុក្ខលោកស្រី គឹម ប៉ាវ មេភូមិដំណាក់សង្កែ

ភ្នំពេញ៖ នាព្រឹកទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ... Read More »

ក្រុមហ៊ុន Pfizer ដាក់លិខិតទៅកាន់រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA)​ស្នើប្រើប្រាស់បន្ទាន់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩

នៅពេលនេះ ក្រុមហ៊ុន​ផលិតឱសថ Pfizer បានបញ្ជូនលិខិតជាផ្លូវការទៅកាន់ រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) ស្នើប្រើប្រាស់ជាបន្ទាន់វ៉ាក់សាំងប្រឆាំងកូវីដ-​១៩ ក្រោយពេលទទួលបានជោគជ័យជាង​៩៥%​ ក្នុងការធ្វើតេស្ត ហើយមិនមានផលបះពាល់ណាមួយនោះឡើយ។ សំណើខាងលើ ក្នុងគោលដៅទប់ស្កាត់ការស្លាប់ដោយកូវីដ​-១៩​កាន់តែច្រើន ដោយពេលនេះមានអ្នកស្លាប់ជាង​១,៣ លាននាក់ហើយលើពិភពលោក​។ សារព័ត៌មានChannel ... Read More »

មនុស្សប្រុសស្រី២នាក់ប្ដីប្រពន្ធរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍

    ខេត្តបន្ទាយមានជ័យ៖ រថយន្តកូរ៉េដឹកទឺកកករបស់ក្រុមហ៊ុនភ្នំមាស អេង ហ៊ ដាច់កាឡេរេចង្កូតទៅបុករថយន្តហាយឡេនឌ័រ ធ្វើឲ្យមនុស្ស២នាក់រងរបួសធ្ងន់និង ស្រាលកាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២០នៅចំណុចផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិកូនដំរី   សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។  សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ... Read More »

ក្រុមអ្នកគាំទ្រព្រះមហាក្សត្រថៃ ចោទប្រកាន់បរទេសនៅពីក្រោយ​បាតុកម្ម

ក្រុមអ្នកគាំទ្ររដ្ឋាភិបាលនិងព្រះមហាក្សត្រថៃ មិនបានមើលពីការខឹងសម្បាររបស់ពលរដ្ឋចំពោះរដ្ឋាភិបាល និងព្រះមហាក្សត្រនោះឡើយ ផ្ទុយទៅវិញបែជាចោទប្រកាន់​ បរទេសនៅពីក្រោយការធ្វើបាតុកម្មប្រឆាំងទៅវិញ​។ ​ ក្រោយមានបាតុកម្មប្រឆាំងរដ្ឋាភិបាល និងព្រះមហាក្សត្រ ទាមទារកែទម្រង់​ ក្រុមអ្នកគាំទ្រព្រះមហាក្សត្រថៃ​ ថាមានឥទ្ធិពលពីខាងក្រៅដើម្បីបំផ្លាញ សុខសន្តិភាពនៅក្នុងប្រទេសថៃ។ ក្រុមអ្នកគាំទ្រព្រះមហាក្សត្រថៃ បានលើកឡើងថា ​ដោយសារតែ​បុគ្គលដែលរស់នៅក្រៅប្រទេស ... Read More »

បុរសចំណាស់យកមងទៅរាយក្នុងបឹង ដើម្បីយកត្រីហើយសង្ស័យរអិលជើងធ្លាក់ចូលកន្លែងទឹកជ្រៅលង់ស្លាប់

ខេត្តស្វាយរៀ៖ មានការភ្ញាក់ផ្អើលពីសំណាក់ក្រុមគ្រួសារកូនចៅបន្ទាប់ពីប្រទះឃើញឪពុកលង់ទឹកបឹងនិងប្រញាប់ប្រញាល់លើកស្រង់មកជួយសង្គ្រោះធ្វើចលនារលាក់ទឹកចេញ តែអកុសលហួសពេលទៅហើយ បន្ទាប់ពីជនរងគ្រោះយកមងទៅរាយក្នុងបឹងដើម្បីយកត្រី តែសង្ស័យគាត់រអិលជើងធ្លាក់ចូលកន្លែងទឹកជ្រៅធ្វើឱ្យលង់ទឹកស្លាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិត្រពាំងដៀលើ ឃុំច្រេស ស្រុកចន្រ្ទា។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ នាក់ ពិត  អាយុ ... Read More »

របួសបាក់ជើងម្ខាង ករណីគ្រោះថ្នាក់ចរាចរណ៍ នៅឃុំឈើតុំ

ខេត្តពោធិ៍សាត់ ៖ យុវជនម្នាក់បានរងរបួសបាក់ជើងម្ខាងករណីគ្រោះថ្នាក់ចរាចរណ៍ ដោយសារអ្នកជិះម៉ូតូ បុករថយន្តខណៈកំពុងធ្វើដំណើរច្រាស់ទិសគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង៦ និង១៥នាទី ព្រលប់ថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ... Read More »

ទីបំផុត! ករណីមន្រ្តីនគរបាលទំនើង ដែលឈ្លោះគ្នាក្នុងវង់ផឹកស៉ីនៅខណ្ឌពោធិ៍សែនជ័យ បញ្ចប់ត្រឹមពិន័យកងកម្លាំង

ភ្នំពេញ៖ បើតាមការអះអាងពីលោកវរសេនីយ៍ឯក ម៉ន​ វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា​ ឆ្នាំ២០២០​ បានប្រាប់អង្គភាពនគរដ្រេហ្គនថា៖​ ពាក់ព័ន្ធករណីសមត្ថកិច្ចនគរបាលដកកាំភ្លេីងខ្លីគំរាមបាញ់សមត្ថកិច្ចដូចគ្នាក្នុងវង់ផឹកស៉ីនោះ ពេលនេះជនរងគ្រោះបានដកពាក្យបណ្តឹងហេីយ ចំណែកជនបង្កត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យប្រគល់ជូនអង្គភាពវិញ ដើម្បីបន្តនីតិវិធីរបស់ថ្នាក់ដឹកនាំ តើត្រូវដាក់ពិន័យតាមកម្លាំងបែបណា។ គួររំលឹកថា ... Read More »

នាយករដ្ឋមន្ត្រី​អង់គ្លេស ប្រកាសថា៖ ត្រូវពង្រឹង​តួនាទី​អង់គ្លេស​លើ​ឆាក​អន្តរជាតិ ជា​ពិស​សេ​ក្នុង​បរិយាកាស​នយោបាយ​សាកល​ដែល​កាន់តែ​គ្រោះថ្នាក់

អន្តរជាតិ៖ ដើម្បីបញ្ចប់​នូវ​សម័យកាល​ដកថយ​ ក្នុងការ​ចំណាយ​យោធាក៏ដូចជា៖ ​ពង្រឹង​តួនាទី​អង់គ្លេស​លើ​ឆាក​អន្តរជាតិ ជា​ពិស​សេ​ក្នុង​បរិយាកាស​នយោបាយ​សាកល​ដែល​កាន់តែ​គ្រោះថ្នាក់​ លោក បូរី​ស ច​ន​សុន នាយករដ្ឋមន្ត្រី​អង់គ្លេស កាលពីថ្ងៃទី​១៩ វិច្ឆិកាថ្មីៗនេះ បានប្រកាស​ពី​ការបង្កើន​ចំណាយ​យោធា​សម្រាប់​រយៈពេល​៤​ឆ្នាំ​ទៅមុខ​។ ចំពោះការបង្កើន​ចំណាយ​នេះ ក៏​ជាការ​បញ្ចេញ​ថវិកា​ច្រើន​បំផុត​ផងដែររាប់​ចាប់តាំងពី​ការ​ចប់​ទៅ​នៃ​សង្គ្រាមត្រជាក់​ផងដែរ។ ជាក់ស្តែង​លោក ... Read More »

រដ្ឋបាលរាជធានី និងខណ្ឌចំការមន ត្រៀមធ្វើពិធីសូត្រមន្ត បង្សុកូលឧទ្ទិសកុសលជូនដល់ជនរងគ្រោះស្លាប់នៅលើអតីតស្ពានពេជ្រគម្រប់ខួប១០ឆ្នាំ នៅថ្ងៃទី២២ខែវិច្ឆិកានេះ

     ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំកម្មវិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រឧទ្ទិសកុសលជូនដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតនៅលើស្ពានពេជ្រ គម្រប់ខូប១០ឆ្នាំ (២២វិច្ឆិកា ២០១០-២២វិច្ឆិកា២០២០) ក្នុងឧបទ្ទវហេតុរត់ជាន់គ្នាលើអតីតស្ពានពេជ្រ កាលពីយប់ថ្ងៃទី២២ វិច្ឆិកា២០១០ ឬថ្ងៃទី៣នៃព្រះរាជពិធីបុណ្យអុំទូក ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ... Read More »

បុរសអាមេរិកាំងម្នាក់បញ្ចេញកំហឹងជាមួយទូ ATM របស់ធនាគារភ្នំពេញពាណិជ្ជ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ CHRISTOPER TERENCE BOWMAN អាយុ៤៥ឆ្នាំ ជនជាតិអាមេរិកាំង នៅចំណុចសណ្ឋាគារអាខ្វារៀស ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ក្រោយធ្វើសកម្មភាពវាយកម្ទេចទូATM ... Read More »

លោក ឃួង ស្រេង បន្ដចែកម៉ាសជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ក្រីក្រ ភូមិអណ្តូង និងភូមិកប់ស្រូវសង្កាត់ គោករការ ខណ្ឌព្រែកព្នៅ

ភ្នំពេញ៖ បើទោះបីព្រឹត្តិការណ៍៣វិច្ឆិកា បានបិទបញ្ចប់ក៏ពិតមែន ក៏ប៉ុន្តែវិធានការបង្ការនិងទប់ស្កាត់ការឆ្លងកូវីដ–១៩ របស់ រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តធ្វើ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលធ្វើយ៉ាងណាបង្ការទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ–១៩នេះ ដោយសារថា យើងអាចភ្លេចកូវីដ–១៩ តែ កូវីដ–១៩ មិនបានភ្លេចយើងនោះទេ។   ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២០ ... Read More »

កសិករនៅសង្កាត់និមិ្មត ក្រុងប៉ោយប៉ែតទទួលបានគ្រាប់ពូជដំណាំគ្រប់ប្រភេទពីក្រុមការងារចុះជួយមូលដ្ឋានខេត្ដបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ដើម្បីស្ដារការដាំដុះឡើងវិញនៅសហគមន៍និមិ្មត ប្រជាកសិករចំនួន១៣គ្រួសារ ដែលទទួលរងការខូចខាតដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀងកាលពីខែតុលា កន្លងមកនេះ នៅភូមិសុខសាន្ត សង្កាត់ និម្មិត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលគ្រាប់ពូជ ដំណាំគ្រប់ប្រភេទជាអំណោយរបស់ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ... Read More »