ព័ត៌មានទាន់ហេតុការណ៍៖
'

សមត្ថកិច្ចឃាត់ខ្លួនយុវជន១នាក់ពីបទរួមភេទជាមួយក្មេងស្រីជាអនីតិជន(ក្រោមអាយុ១៨ឆ្នាំ)

   ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនយុវជនម្នាក់អាយុ១៨ឆ្នាំពីបទរួមភេទជាមួយក្មេងស្រីអនីតិជនអាយុ១៤ឆ្នាំរហូតបានសម្រេចនៅក្នុងផ្ទះសំណាក់។ ករណីឃាត់ខ្លួនយុវជនខាងលើនេះគឺយោងទៅតាមបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីរងគ្រោះកាលពីម៉ោង១៦៖០០នាទីនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះសំណាក់បឹងឈូក បន្ទប់លេខ២០៦  ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។        ... Read More »

រឿងព្រេងខ្មែរ÷រឿង បុរសកម្ជិលមានប្រពន្ធគ្រប់លក្ខណ៍

មានរឿង​ព្រេង​មួយ​ដំណាល​ថា មាន​បុរស​កម្ជិល​ម្នាក់ មាន​ប្រពន្ធ​គ្រប់​លក្ខណ៍ មាន​កិរិយា​មារយាទ​ល្អ ចេះ​គោរព​ប្រណិប័តន៍​ប្ដី ។ តាំង​ពី​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​មក , បុរស​កម្ជិល​ចេះ​តែ​ពី​ដេក ដល់​ឃ្លាន​បាយ ទើប​ក្រោក​ឡើង​ស៊ី ៗ រួច​ដេក​ទៅ​វិញ សូម្បី​ថ្នាំ​ជក់ ក៏​ប្រពន្ធ​មូរ​ឲ្យ​ដែរ ។ ... Read More »

នគរបាលក្រុងស្វាយរៀងឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចម៉ូតូ

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានបន្ទាប់ពីជនរូបនេះធ្វើសកម្មភាពលួចកាច់កម៉ូតូគេបានសម្រេចហើយរត់គេចខ្លួន ប៉ុន្តែត្រូវអស់លក្ខណ៍ក្រោមកណ្តាប់ដៃសមត្ថកិច្ច។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣៦នាទីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០  នៅត្រង់ចំណុចហាងអ៊ុតសក់ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុក ចាន់ ... Read More »

ផ្សព្វផ្សាយអនុក្រឹត្យថ្មីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្សនៅវិទ្យាល័យស្វាយរៀង

ខេត្តស្វាយរៀង៖ នៅវិទ្យាល័យស្វាយរៀងមានរៀបចំពិធីអប់រំផ្សព្វផ្សាយអនុក្រឹត្យថ្មីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពិការភាព ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ របួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្រោមការចូលរួមពីលោក សរ វណ្ណា នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង, លោកយស់ ពៅ នាយកវិទ្យាល័យ, លោកនាយករង, លោកគ្រូអ្នកគ្រូ ... Read More »

មកភ្នំពេញតែមួយថ្ងៃ យ៉ង់ ស្រីនីត ទទួលបានឱកាសច្រើនពីអ្នកអាណិតស្រលាញ់ចូលចិត្ត

    ភ្នំពេញ៖ ធ្វើដំណើរមកដល់ភ្នំពេញកាលពីថ្ងៃទី២០ខែវិច្ឆិកានេះ យ៉ង់ ស្រីនីត ទទួលបានការស្វាគមន៍ និងផ្តល់ឱកាសការងារសិល្បៈនានាមួយចំនួនបន្តបន្ទាប់ពីអ្នកស្រលាញ់ចូលចិត្ត។ នាង បានលេចមុខចូលរួមថតកម្មវិធីទូរទស្សន៍ PNN , ការចូលរួមសម្តែងក្នុងភាពយន្តអប់រំខ្លីរបស់ផលិតកម្មLD ជាមួយនាយពែកមី និងការចេញថតឈុតប្រណីតរបស់សម្អាងការប្រសិទ្ធសិរីជាដើម។ ... Read More »

លោក Pep Guardiola បន្តកុងត្រាថ្មីជាមួយ Man City ដល់ឆ្នាំ២០២៣

ក្លិបនៅលីគកំពូលអង់គ្លេសបានបញ្ជាក់ថា លោក Pep Guardiola បានបន្តកុងត្រានៅឯក្លិប Manchester City រហូតដល់ខែមិថុនា ឆ្នាំ២០២៣។ កិច្ចព្រមព្រៀងរបស់លោក Guardiola ត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែ Man City ... Read More »

James Rodriguez គំរាមចាត់វិធានការតាមផ្លូវច្បាប់បន្ទាប់ពីមានរបាយការណ៍ថាឈ្លោះគ្នាជាមួយក្រុមជម្រើសជាតិកូឡុំប៊ី

កីឡាករ James Rodriguez បានបដិសេធរាល់ការចោទប្រកាន់អំពីការប្រព្រឹត្តមិនល្អ ការឈ្លោះប្រកែកគ្នា ឬការវាយគ្នាជាមួយមិត្តរួមក្រុមរបស់គាត់នៅក្នុងក្រុមជម្រើសជាតិកូឡុំប៊ី។ នៅសប្តាហ៍នេះមានសេចក្តីរាយការណ៍អំពីការផ្ទុះឡើងរវាងកីឡាករJames Rodriguez និងសមាជិកនៃក្រុមរបស់គេ កីឡាករ Carlos Queiroz បន្ទាប់ពីក្រុមកូឡុំប៊ីបានបរាជ័យក្រោមថ្វីជើងក្រុមអេក្វាឌ័រក្នុងលទ្ធផល ៦-១ ។ ... Read More »

បញ្ជូនជនសង្ស័យ២នាក់ទៅតុលាការករណីរក្សាទុកសារធាតុញៀនខុសច្បាប់

ខេត្ត​កោះកុង​ ៖​ កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង បានសហបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដងទង់ បង្ក្រាប​បាន​ករណី​រក្សា​ទុក​ និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​១​ករណី​ នៅ​ចំណុច​ភូមិ​២​ សង្កាត់​ដងទង់​ ក្រុង​ខេមរភូមិន្ទ​ និងបានបញ្ជូនជនសង្ស័យទៅតុលាការរួចហើយកាលពីថ្ងៃទី២០ ខែ វិច្ឆិកា នេះ។ ការបង្រ្កាបនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់នាក់ ... Read More »

ស្រវឹងស្រាជោកជាំបើកម៉ូតូ បុករថយន្តពីក្រោយស្លាប់ម្នាក់នៅស្រុកអូរជ្រៅ

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជោកជាំបានបើកម៉ូតូទៅបុករថយន្តពីក្រោយ បណ្ដាលឲ្យស្លាប់កាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុច ភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ។ មន្រ្តីនគរបាលស្រុកអូរជ្រៅបានប្រាប់ថា អ្នកបើកបរម៉ូតូឈ្មោះខុន រតន: ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិអូរអំបិលសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ បើកម៉ូតូម៉ាកហុងដា ... Read More »

ពិភពលោកមានអ្នកឆ្លងកូវីដ​-១៩ កើនឡើង​ជាង​៥៧,៨ លាននាក់ និងស្លាប់ជាង​១,៣លាននាក់

ក្នុងរយៈពេល​២៤ម៉ោងកន្លងមកពិភពលោកមានករណីឆ្លងកូវីដ​-១៩​ថ្មី​ដល់ទៅ 659.511 នាក់ និងស្លាប់ថ្មី11.086 នាក់។ គិតមកដល់ម៉ោង​១០ ព្រឹកថ្ងៃទី​២១ខែវិច្ឆិកា អាមេរិក​មានអ្នកឆ្លងថ្មីបន្ថែម​ដល់ទៅ 201.083នាក់ ក្នុងរយៈពេល​២៤ម៉ោង ធ្វើឲ្យចំនួនអ្នកឆ្លងនៅអាមេរិកសរុបកើនឡើងដល់12,2 លាននាក់ និងស្លាប់ថ្មីបន្ថែម1.951នាក់ សរុបអ្នកស្លាប់ដោយកូវីដ​-១៩ នៅអាមេរិកមានដល់ទៅ260.283 ... Read More »

ចិន ប្រកាស​ព្រមានគម្រោង​ប្រមុខ​ទីភ្នាក់ងារ​ការពារ​បរិ​ស្ថាន​អាមេរិក ​មក​ទស្សនកិច្ចនៅតៃវ៉ាន់​

អន្តរជាតិ៖ នេះ​ជា​លើក​ទី​៣​ហើយ ដែល​មន្ត្រីជាន់ខ្ពស់របស់​អាមេរិក​ បានធ្វើដំណើរ​មក​ដែន​កោះ​តៃវ៉ាន់ ​រាប់​ចាប់តាំងពី​ខែសីហា​មក​ម្ល៉េះ បើទោះជារដ្ឋាភិបាលចិន​ បានចេញមក​ព្រមាន​យ៉ាងណាក៏ដោយ។ ស្រាប់តែនៅ​ថ្ងៃទី​២០ វិច្ឆិកា ឆ្នាំ២០២០ នាយករដ្ឋមន្ត្រី​តៃវ៉ាន់ បានប្រកាសដូចផ្គើនទៅនិងចិនថា លោក Andrew Wheeler ... Read More »

បាញ់ប្រហារនៅមជ្ឈមណ្ឌលពាណិជ្ជកម្មអាមេរិក​រងរបួសជាច្រើននាក់

ប៉ូលិសអាមេរិកបានដាក់ពង្រាយកម្លាំងតាមចាប់ខ្លួនជនដៃដល់​ដែលបាញ់ប្រហារនៅមជ្ឈមណ្ឌលផ្សារទំនើបMayfair ក្នុងតំបន់ Wauwatosa រដ្ឋWisconsin បណ្តាលឲ្យមនុស្សជាច្រើនរងរបួស។ សារព័ត៌មាន CBS បានផ្សាយថា​ កម្លាំងសន្តិសុខទទួលបានការហៅទូរស័ព្ទជាបន្ទាន់ស្តីពីការបាញ់ប្រហារខាងលើ​នៅវេលាម៉ោង​១៥​ ថ្ងៃទី​២០ខែវិច្ឆិកា (ត្រូវនឹងព្រឹកថ្ងៃទី២១ ម៉ោងនៅកម្ពុជា)។ ពលរដ្ឋនៅក្នុងអគារផ្សារទំនើប ​Mayfair ទទួលបានសំណើឲ្យភៀសខ្លួនជាបន្ទាន់ទៅកាន់តំបន់មានសុវត្ថិភាព ... Read More »

Monaco បានបាល់ប៉េណាល់ទីចុងម៉ោងយកឈ្នះ PSG ឡើងឈរលេខ២

ក្រុមម្ចាស់ផ្ទះ Monaco បានយកឈ្នះក្រុមខ្លាំង និងជាអតីតម្ចាស់ជើងឯកលីគកំពូលបារាំង PSG ទាំងលំបាកក្នុងលទ្ធផល​៣ទល់២ ដោយបានបាល់ប៉េណាល់ទីនៅចុងម៉ោង សម្រាប់ការប្រកួតសប្តាហ៍ទី១១ នៅលីគកំពូលបារាំង Ligue 1 ។ ការប្រកួតក្នុងតង់ទី១ ក្រុមភ្ញៀវ PSG ... Read More »

ផឹកទឹកប្ដូរនិស្ស័យរួមទាំងប្រើប្រាស់គ្រឿងញៀនទៀតធ្វើឱ្យវង្វេងស្មារតីយកពូថៅដេញកាប់មនុស្សរងរបួស៥នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ៖ ជនដៃដល់ម្នាក់ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់នៅរសៀលថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២០បន្ទាប់ពីធ្វើឲ្យមនុស្សប្រុសស្រីចំនួន៥នាក់បានរងរបួស។ លោកនួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ក្រោយពីទទួលបានព័ត៌មានថានៅចំណុចម្ដុំស្រាផ្តិល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ មានកើតករណីហិង្សានេះភ្លាម លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការដល់កន្លែងកើតហេតុនិងឃើញជនសង្ស័យមានអាការបាត់បង់ស្មារតីស្រែកឡូឡា ហើយមានកាន់ពូថៅនៅនឹងដៃព្រមទាំងមានជនរងគ្រោះប្រុស ... Read More »

រដ្ឋាភិបាលចិន ពង្រីក​ការអនុគ្រោះ​បំណុល​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​គិត​ជា​ទឹកប្រាក់​សរុប ២,១​ពាន់​លាន​ដុល្លារ

អន្តរជាតិ៖ បើតាមការអះអាងពីរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ចិន លោក Liu Kun បានប្រកាស​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះថារដ្ឋាភិបាលចិនបាន​ពង្រីក​ការអនុគ្រោះ​បំណុល​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​គិត​ជា​ទឹកប្រាក់​សរុប ២,១​ពាន់​លាន​ដុល្លារ​ក្រោម​គោលការណ៍​របស់​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន (G-20) ។ ហើយនេះ​ជា​តួលេខ​ខ្ពស់បំផុត​ក្នុងចំណោម​សមាជិក​ផ្សេងទៀត​ក្នុង​ក្រុម​ប្រទេស G-20 ។ ​លោក​រដ្ឋមន្ត្រី ... Read More »

យុវជនកំពុងបន្សាបគ្រឿងញៀន៥០នាក់ ហែកបង្អួចរត់ចេញពីមណ្ឌលកែប្រែ ក្រោយមកត្រូវបានសមត្ថកិច្ចតាមរកឃើញចំនួន៧នាក់វិញ

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១១និង០០នាទីយប់ថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០២០ យុវជនដែលកំពុងបន្សាបគ្រឿងញៀននៅក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទាកែវផុស ខេត្តព្រះសីហនុ ចំនួន៥០នាក់ បានហែកបង្អួចរត់ចេញពីមណ្ឌល ហើយភ្លាមៗកម្លាំងសមត្ថកិច្ចចម្រុះមាននគរបាល កងរាជអាវុធហត្ថ ស្រុកព្រៃនប់និងស្រុកស្ទឹងហាវ បានសហការគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធតាមរកឃើញវិញចំនួន៧នាក់ និងកំពុងតាមស្វែងរកអ្នកដែលកំពុងរត់គេចបន្តទៀត។ យោងតាមប្រភពពីសមត្ថកិច្ចប្រាប់ថា យុវជនបន្សាបគ្រឿងញៀនក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទាកែវផុសនេះមានចំនួនសរុប១០៣នាក់ដែលទើបបញ្ជូនមកពីមជ្ឈមណ្ឌលស្តារនីតិសម្បទាក្រាំងធ្នង់ ... Read More »

លោក វេង សាខុន អញ្ជើញចុះពិនិត្យសកម្មភាពស្តារផលិតកម្មស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករនៅឃុំគោកបន្ទាយ

ខេត្តកំពង់ឆ្នាំង៖ សម្រាប់កម្មវិធីព្រឹកថ្ងៃសៅរ៍ ៦កើត ខែមិគសិរ ឆ្នាំជូត ទោស័កព ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នៅខេត្តកំពង់ឆ្នាំង លោករដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ... Read More »

ជនជាតិចិនម្នាក់លោតពីលើអគារជាន់ទី៤ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់ បានលោតពីលើអគារជាន់ទី៤ស្លាប់ ដោយមិនដឹងពីមូលហេតុច្បាស់លាស់ ប៉ុន្តែនៅក្នុងបន្ទប់ដេកសមត្ថកិច្ចពិនិត្យឃើញមានដបទឹកសុទ្ធសម្រាប់ជក់ថ្នាំញៀនទៀតផង។ ករណីនេះកើតឡើងនៅអគារជាន់ទី៤ បន្ទប់លេខ៤០៣ ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ វេលាម៉ោង២០៖០០នាទីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ជនរងគ្រោះមានឈ្មោះ ... Read More »

Tiger Woods ចាប់ដៃគូជាមួយកូនប្រុសអាយុ១១ឆ្នាំចូលប្រកួតក្នុងព្រឹត្តិការណ៍ Orlando

កីឡាករវាយកូនហ្គោលលំដាប់ពិភពលោក Tiger Woods នឹងចាប់ដៃគ្នាជាមួយកូនប្រុសអាយុ១១ ឆ្នាំឈ្មោះ Charlie ក្នុងកម្មវិធី PNC Championship នាខែក្រោយនៅឯក្លិបវាយកូនហ្គោល Ritz-Carlton Golf Club នៅ Orlando ... Read More »

ជើងខ្លាំងអុកឡុកតាមពិធីបុណ្យដ៏ល្បីល្បាញ រហស្សនាម «អធិការគ្រឿន» ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យឈ្មោះ ក្រេម គ្រឿន ដែលមានរហស្សនាមថា «អធិការ គ្រឿន» និងបក្ខពួកម្នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លួនបានហើយ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមកថ្មីៗនេះ។  សមត្ថកិច្ចបានបង្ហើបប្រាប់ថា ជនសង្ស័យមានឈ្មោះ ... Read More »

រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ម្នាក់ ទើបមកពីអាមេរិក និងអ្នកជាសះស្បើយម្នាក់ គឺអគ្គលេខាធិការងក្រសួងកសិកម្ម លោក សរ ចិត្រា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីម្នាក់ ដែលជាអ្នកធ្វើដំណើរមកពីអាមេរិក និងអ្នកជាសះស្បើយម្នាក់ផងដែរ គឺលោក សរ ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ... Read More »

រថយន្តពីរគ្រឿងបុកគ្នាត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ ស្ត្រីម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងឆ្លងផ្លូវមិនប្រយ័ត្នត្រូវបាននារីរូបស្រស់ម្នាក់ទៀតបើករថយន្តតូយ៉ូតាព្រូសបុកខ្ទាតទៅកៀនជញ្ជាំងផ្ទះប្រជាពលរដ្ឋបណ្តាលរងការខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំ តែសំណាងដែរដែលមិនបង្កឲ្យមានអ្នករងរបួស ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២១ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចមុខផ្សារស្ទឹងមានជ័យថ្មី តាមបណ្តោយផ្លូវលេខ២១៧  ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ​    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

មន្ត្រីសន្តិសុខសាធារណៈចិន ជំរុញឲ្យប៉ូលីសតាមចាប់ខ្លួនអ្នកពាក់ព័ន្ធនឹងបទឧក្រិដ្ឋ និងក្រុមទំនើងនៅក្នុងសង្គម

អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២០ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញផ្សាយថា ដើម្បីតាមចាប់ខ្លួនក្រុមជនដែលមានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ និងក្រុមទំនើងនៅក្នុងសង្គម មន្ត្រីសន្តិសុខសាធារណៈជាន់ខ្ពស់ចិនមួយរូប បានអំពាវនាវឲ្យបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត។ លោក ទូ ហាងវៃ (Du Hangwei) ... Read More »

រដ្ឋជាច្រើននៅសហរដ្ឋអាមេរិកបានដាក់បម្រាមគោចរទប់ស្កាត់ការរាតត្បាតកូវីដ​-១៩

នៅថ្ងៃទី​២០ខែវិច្ឆិកា​ អភិបាលរដ្ឋ California បានប្រកាសអនុវត្តច្បាប់បម្រាមគោចរ​ទប់ស្កាត់ការឆ្លងកូវីដ​-១៩ ដោយហាមប្រាមការប្រមូលផ្តុំគ្នា​​ ក៏ដូចជា​ផ្អាករាល់សកម្មភាពមិនចាំបាច់​។ អភិបាលរដ្ឋ​ កាលីហ្វ័រនីញ៉ា លោក​Gavin Newsom បានបញ្ជាក់ថា​ ច្បាប់បម្រាមគោចរ​​ ពលរដ្ឋត្រូវស្នាក់នៅក្នុងផ្ទះ មានប្រសិទ្ធភាព ចាប់ពីម៉ោង​២២​ដល់ម៉ោង​៥​ព្រឹក ... Read More »

ដើម្បីទប់ទល់ជាមួយនឹងឥទ្ធិពលចិន ដែលកំពុងគំរាមកំហែង រដ្ឋាភិបាលកោះតៃវ៉ាន់ នឹងផលិតនាវាមុជទឹក៨គ្រឿងថែមទៀត

អន្តរជាតិ៖ ក្រោមផែនការពង្រឹងសមត្ថភាពយោធាតៃវ៉ាន់ ដើម្បីតស៊ូនឹងការធ្វើទំនើបកម្មយោធាយ៉ាងឆាប់រហ័សរបស់ចិន នៅសប្ដាហ៍ក្រោយនេះរដ្ឋាភិបាលកោះតៃវ៉ាន់ បានប្រកាសថា ខ្លួននឹងចាប់ផ្ដើមដំណើរការផលិតនាវាមុជទឹកស៊េរីថ្មី ដែលជាផលិតផលនៅក្នុងស្រុកចំនួន ០៨គ្រឿងថែមទៀត។ បើតាមទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកាឆ្នាំ២០២០នេះ បានចុះផ្សាយថា កោះតៃវ៉ាន់ដែលចិនចាត់ទុកថា ... Read More »

វគ្គហ្វឹកហ្វឺនបំប៉នជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះ ជំនាន់ទី៤ នៅតំបន់ទន្លេ របស់បញ្ជាការដ្ឋានទ័ពពិសេស បានបិទបញ្ចប់ដោយជោគជ័យ

ខេត្តកណ្តាល៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះ ជំនាន់ទី៤ នៅតំបន់ទន្លេ របស់បញ្ជាការដ្ឋានទ័ពពិសេស បានប្រារព្ធពិធីបិទបញ្ចប់ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ អនុប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ... Read More »

រដ្ឋមន្ត្រីការពារជាតិអុីស្រាអែល ដឹកនាំប្រទេសជំនួសនាយករដ្ឋមន្ត្រី ណេតាន់ យ៉ាហ៊ូ

រដ្ឋមន្ត្រីការពារជាតិអុីស្រាអែល លោកBenny Gantz នៅថ្ងៃទី​២០ ខែវិច្ឆិកា បានទទួលភារកិច្ច​ដឹកនាំប្រទេសជំនួសនាយករដ្ឋមន្ត្រី​ Benjamin Netanyahu ​ដែលត្រូវចាក់ថ្នាំសន្លប់ក្នុងការត្រួតពិនិត្យ សុខាភិបាល ។ យោងតាមសេចក្តីប្រកាស​ពីការិយាល័យ​នាយករដ្ឋមន្ត្រីអុីស្រាអែលបានឲ្យដឹងថា «នាយករដ្ឋមន្ត្រី​ ណេតាន់ យ៉ាហ៊ូ ... Read More »

បុរសម្នាក់ជិះម៉ូតូក្បែរប្រឡាយពេលមេឃកំពុងភ្លៀងចៃដន្យត្រូវរន្ទះបាញ់ស្លាប់គួរឱ្យសង្វេគ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលពីសំណាក់ក្មេងៗនិងអ្នកធ្វើដំណើរតាមផ្លូវក្បែរប្រឡាយ បន្ទាប់ពីពួកគេប្រទះឃើញបុរសម្នាក់រួមនឹងម៉ូតូដេកដួលស្លាប់កណ្តាលផ្លូវដោយមានអាវរហែក ដោយសារតែត្រូវរន្ទះបាញ់ចំមួយគ្រាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នៅចំណុចភូមិបឹង ឃុំកំពង់ពិល  ស្រុករំដួល ខេត្តស្វាយរៀង។ មន្ត្រីនគរបាលស្រុករំដួលបានឲ្យដឹងថាបុរសខាងលើមានឈ្មោះ  កឹង យ៉ាត  អាយុ៤៩ឆ្នាំ មុខរបរកសិករ ... Read More »

Breaking News ៖ សមត្ថកិច្ចឃាត់ខ្លួនបានហើយ ! លោកស័ក្តិ៥ ហ៊ីម សំបូរ ជើងខ្លាំង យកកាំភ្លើង មកជេរប្រមាថ សំឡុត និងគំរាមកំហែងសម្លាប់ជនរងគ្រោះទាំងគ្រួសារ

ភ្នំពេញ៖ លោកស័ក្តិ៥ ហ៊ីម សំបូរ ជើងខ្លាំង យកកាំភ្លើង មកជេរប្រមាថ សំឡុត និងគំរាមកំហែងសម្លាប់ទាំងគ្រួសារដល់ប្រជាពលរដ្ឋស្លូតត្រង់ ជាអ្នកភូមិផងរបងជាមួយនោះ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួនបានហើយ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។ ... Read More »

អឺរ៉ុប​ចំណាយប្រាក់​១០ពាន់លានដុល្លារទិញវ៉ាក់សាំងប្រឆាំងកូវីដ​-១៩

សហគមន៍អឺរ៉ុប​បានចំណាយប្រាក់​រហូតដល់ទៅ​១០ពាន់លានដុល្លារ ទិញវ៉ាក់សាំងពីក្រុមហ៊ុន Pfizer របស់អាមេរិក និង​CureVac របស់អាល្លឺម៉ង់សម្រាប់ផ្គត់ផ្គង់ដល់ប្រទេសជាសមាជិកទាំង​២៧ប្រទេស ។ សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីមន្ត្រីសហគមន៍អឺរ៉ុបមួយរូបដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា​ សហគមន៍អឺរ៉ុបបានពិភាក្សាជាមួយក្រុមហ៊ុនទាំងពីរខាងលើ ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ រាប់រយលានដូស​សម្រាប់ប្រទេសជាសមាជិក ។ មន្ត្រីអឺរ៉ុបដែលមិនបញ្ចេញឈ្មោះនោះបានឲ្យដឹងទៀតថា អឺរ៉ុប បានសម្រេចចំណាយប្រាក់ទិញវ៉ាក់សាំងរបស់ក្រុមហ៊ុនខាងលើក្នុងតម្លៃ១៨,៣៤ដុល្លារក្នុងមួយដូស​។ ... Read More »