ព័ត៌មានទាន់ហេតុការណ៍៖
'

កងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដេញចាប់រថយន្តដឹកឈើគ្រញូងប្រគល់ឱ្យជំនាញ

ខេត្តក្រចេះ៖ រថយន្តកាមរីឆ្លាមមួយគ្រឿងដឹកឈើគ្រញូងល្មើសច្បាប់ពេញព្រៀបត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដេញស្ទាក់ចាប់បានភ្លាមៗបញ្ជូនទៅឱ្យជំនាញចាត់ការតាមនីតិវិធីច្បាប់ព្រៃឈើបន្ត។ ការដេញស្ទាក់ចាប់បានរថយន្តមួយគ្រឿងដឹកឈើគ្រញូងនោះកម្លាំងកងរាជអាវុធហត្ថបានធ្វើឡើងកាលពីថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២០នៅចំណុចភូមិសាស្រ្តស្រុកសំបូរ ខេត្តក្រចេះ។ លោកដូង វិចិត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានប្រាប់ថា ក្រោយពីទទូលបានព័ត៌មានរាយការណ៍មកថា មានរថយន្ដដឹកឈើល្មើសច្បាប់ លោកក៏បានចាត់កម្លាំងចុះល្បាតភ្លាមដែរហើយក៏ប្រទះឃើញតែម្តង ដោយបានធ្វើការស្ទាក់ឃាត់ ប៉ុន្តែរថយន្ដនោះនៅតែបន្តបន្ថែមល្បឿនមិនឈប់រហូតឆ្លងចូលភូមិសាស្រ្តស្រុកសំបូរខេត្តក្រចេះ ទើបចាប់បាន។ ប្រភពបន្តថា រថយន្តមួយគ្រឿងនេះបន្លំដឹកឈើគ្រញូងយកទៅឱ្យមេឈ្មួញវៀតណាមដោយចេញពីស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងឆ្លងកាត់ខេត្តក្រចេះចូលទៅប្រទេសវៀតណាម។ ... Read More »

ក្លិប Flamengo តែងតាំងអតីតអ្នកចាំទីប្រេស៊ីលលោក Ceni ជាគ្រូបង្វឹកថ្មី

ក្រុមម្ចាស់ជើងឯកលីគកំពូលប្រេស៊ីលបានប្រកាសថា ក្លិប Flamengo បានតែងតាំងអតីតអ្នកចាំទីលោក Rogerio Ceni ជាគ្រូបង្វឹកថ្មីរបស់ពួកគេ។ លោក Ceni ដែលកាន់កំណត់ត្រាច្រើនជាងគេដោយអ្នកចាំទីម្នាក់ដែលបានបង្ហាញខ្លួន១៣១ ច្រើនជាងលោក Domenec Torrent នៅប្រកួត Campeonato Brasileiro ... Read More »

កម្លាំងអធិការស្រុកអូរយ៉ាដាវបញ្ជូនស្រ្តីឈឺពោះឆ្លងទន្លេទៅមណ្ឌលសុខភាពប្រសូតបានដោយសុវត្ថិភាព

ខេត្តរតនគិរី៖ ស្រ្តីឈឺពោះឆ្លងទន្លេម្នាក់ត្រូវបាន កម្លាំងវេនប្រចាំបញ្ជាទី១ លោកអនុសេនីយ៍ឯក សុខ ជាតិ និងលោកអនុសេនីយ៍ទោ ងី ឡូច យករថយន្តសឺរ៉ែនជួយដឹកទៅកាន់មណ្ឌលសុខភាពស្រុកអូរយ៉ាដាវ ប្រកបដោយសុវត្តិភាព។ ការបញ្ជូនស្រ្តីឈឺពោះឆ្លងទន្លេទៅមណ្ឌលសុខភាពនោះតាមបទបញ្ជាពីលោកវរសេនីយ៍ឯក សូយ សំណាង អធិការនគបាលស្រុកអូរយ៉ាដាវធ្វើឡើងនៅវេលាម៉ោង១៥៖២០នាទីរសៀលថ្ងៃទី១២ ... Read More »

ជនសង្ស័យម្នាក់លួចម៉ូតូរ៉ឺម៉ករបស់ពលរដ្ឋមិនបានសម្រេចត្រូវជាប់ខ្នោះសមត្ថកិច្ច

ខេត្តកណ្ដាល​៖ ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្មម្នាក់ត្រូវសមត្ថកិច្ចស្រុកមុខកំពូលឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពលួចម៉ូតូរ៉ឺម៉ករបស់ពលរដ្ឋដែលទុកនៅខាងមុខផ្ទះកាលពីវេលាម៉ោង១៣និង០៣នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២០​ ស្ថិតក្នុងភូមិព្រែកល្វា ឃុំ ពញាឮ ស្រុកពញាឮ ខេត្តកណ្តាល​។ មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុត ... Read More »

ពាក្យចាស់លោកពោលថារពឹសដៃផ្ទៃឆ្អែតតែយុវជនរូបនេះវិញរពឹសដៃជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ៖ ពាក្យចាស់បុរាណលោកបានពោលថា «រពឹសដៃផ្ទៃឆ្អែត» ចំណែកយុវជនរូបនេះវិញបែរជារពឹសដៃជាប់ខ្នោះរបស់សមត្ថកិច្ចទៅវិញ ខណៈដែលរូបគេបានធ្វើសកម្មភាពលួចយកកុំព្យូទ័រយួរដៃ(លេបថប) របស់គេ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺធ្វើឡើងកាលពីវេលាម៉ោង១៣និង១៥នាទី                  ... Read More »

រថយន្តធុនធំបុករថយន្តធុនធំដែលខូចតាមផ្លូវស្លាប់២នាក់របួសធ្ងន់២នាក់

ខេត្តបាត់ដំបង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយ រថយន្តធុនធំ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្ស ២នាក់ ស្លាប់និង២នាក់រងរបួសធ្ងន់ ។ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ លើផ្លូវជាតិលេខ57ត្រង់ចំណុចភូមិជាមន្រ្តី ឃុំ ត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ... Read More »

កម្ពុជា-ជប៉ុន ដាក់ទិសដៅ៥ឆ្នាំជួយពលរដ្ឋចេះដាំបន្លែតាមបែបទំនើប ដើម្បីផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍

ភ្នុំពេញ៖ ក្រសួងទេសចរណ៍ និងក្រុមហ៊ុន ជប៉ុន ម៉ាយ៉ាតុហ្គ្រីន ខូអិលធីឌី បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពី ភាពជាដៃគូលើការអភិវឌ្ឍខ្សែក្រវាត់បៃតង ក្នុងវិស័យទេសចរណ៍ ក្នុងគោលបំណងសំខាន់ គឺដើម្បីជួយឱ្យប្រជាពលរដ្ឋកម្ពុជា ចេះបច្ចេកទេសដាំបន្លែ និងកសិផលនានា ... Read More »

សម្តេចយាយទួត ប្រោសព្រះរាជទាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ចូលក្រាបថ្វាយបង្គំគាល់!

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរនិងសុភមង្គល សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជាហឬទ័យប្រោសព្រះរាជទានលោក wang wentian ឯកអគ្គរដ្ឋទូត ... Read More »

កងរាជអាវុធហត្ថរាជធានីភ្នំពេញចេញប្រតិបត្តិការចែកម៉ាស់ក្រណាត់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រោមការចង្អុលបង្ហាញពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការប្រគល់ភារកិច្ចពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ... Read More »

ពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យ២​ ប្រទះឃេីញគ្រោងឆ្អឹងសាកសព​មនុស្សម្នាក់​នៅក្នុងដីឡូត៍គួរឲ្យសង្វេគ

ភ្នំពេញ​ ​៖​ ប្រជាពលរដ្ឋដែលរស់នៅ​ក្បែរបរិវេណ​ដីឡូ​ត៍គ្មាន​លេខ​មួយកន្លែង ក្នុងភូមិ​ឫស្សី​៣​ សង្កាត់​ស្ទឹង​មានជ័យ​២​ ខណ្ឌ​មានជ័​យ​ បានប្រទះឃេីញគ្រោងឆ្អឹងសាកសពមនុស្សម្នាក់​នៅក្នុងដីឡូត៍គ្មានលេខ (មិនដឹងថាជាករណីចង​ក​ឬជាករណីអត្តឃាត​ )​ បានបង្កការភ្ញាក់ផ្អេីលដល់អ្នកភូមិ​ និងអ្នកជិតខាងកាល​ពី​វេលាម៉ោង​៥ល្ងាច​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​នេះ​ ។ សាកសពជនងគ្រោះ​ខាងលេី ... Read More »

សង្ស័យខឹងម្ចាស់កង់បីទារលុយមុនទៅដល់គោលដៅក្មេងស្ទាវ១ក្រុមយកដុំថ្មគប់បែកក្បាល

ភ្នំពេញ៖ ក្មេងស្ទាវមួយក្រុមមានគ្នាប្រមាណជា១០នាក់បានជិះម៉ូតូកង់បីខ្មែរមួយគ្រឿងហើយសង្ស័យមិនទាន់ដល់គោលដៅផងម្ចាស់រុឺម៉កទារលុយមុនធ្វើឱ្យពួកគេខឹងក៏លោតចុះចេញពីរុឺម៉ករួចយកដុំថ្មគប់លើម្ចាស់កង់បីរបួសបែកក្បាល។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២០នៅចំណុចមុខហាងគោដុត៩៩៩៩ តាមបណ្តោយផ្លូវបេតុង ជិតវត្តអង្គតាមិញក្នុងសង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពពីជនរងគ្រោះនិងជាម្ចាស់រុឺម៉កកង់បីបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានដឹកក្មេងស្ទាវចំនួន១០ នាក់ចេញពីម្តុំស្តុបលូប្រាំ ក្នុងគោលបំណងទៅម្តុំវត្តគោកបញ្ជាន់ដោយធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ រូបគាត់មិនទុកចិត្តបានសុំលុយពីក្មេងៗទាំងនោះមុន ខណៈនោះស្រាប់តែក្រុមក្មេងស្ទាវទាំងនោះបានលោតចុះពីលើម៉ូតូកង់បីគាត់ជាបន្តបន្ទាប់គ្នា។ ... Read More »

រថយន្តតូយ៉ូតាព្រូសបើកបុកម៉ូតូកង់បីពីក្រោយខ្ទាតទៅចឹញ្ចើមផ្លូវដាច់ចេញពីគ្នាបណ្ដាលឲ្យបុរសម្នាក់រងរបួសស្រាល រួចរថយន្តបង្កបើករត់គេចបាត់

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូកង់បីខ្មែរមួយគ្រឿងមកឈប់អែបចិញ្ចើមផ្លូវត្រូវរថយន្តតូយ៉ូតាព្រូសមួយគ្រឿងបុកពីក្រោយបណ្តាលឲ្យខ្ទាតទៅលើចិញ្ចើមផ្លូវដាច់ចេញពីគ្នារងរបួសស្រាល រួចអ្នកបើករថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ61BEo ផ្លូវលេខ ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមការរៀបរាប់ពីបុរសជាម្ចាស់ម៉ូតូកង់បីបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បើកម៉ូតូកង់បីមួយគ្រឿងពណ៌ក្រហមធ្វើដំណើរពីទិសខាងត្បូងទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់អែបនឹងចិញ្ចើមផ្លូវមួយភ្លែត ខណៈនោះស្រាប់តែមានរថយន្តព្រូសមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AB-9638មកពីក្រោយម៉ូតូកង់បីគាត់ពេញទំហឹងពីក្រោយបណ្ដាលឲ្យខ្ទាតទៅលើចិញ្ចើមផ្លូវបត់ជាពីរដាច់ចេញពីគ្នា ... Read More »

ពលករខ្មែរ ប្រុស ស្រី១៩នាក់ និងមេខ្យល់ថៃ២នាក់ត្រូវតម្រួតថៃចាប់ឃុំខ្លួន

     ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ខេត្តស្រះកែវកាលពីថ្ងៃទី១១ វិច្ឆិកា ២០២០  បានបញ្ជាឲ្យក្រុមស៊ើបអង្កេត សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ សមត្ថកិច្ចទាហានកងរយទី១២០៥ នគរបាលទេសចរណ៍ រួមគ្នាចាប់ឃុំឈ្មោះ ថៈវ៉ាច់ឆៃ សុរិវាល អាយុ២៧ឆ្នាំ ជាមេខ្យល់ជនជាតិថៃ ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ លេីកទឹកចិត្តដល់កុុមារក្រីក្រ ៣នាក់​ ដែលបានចូលរួមក្នុងកីឡាប្រណាំងកង់នៅទីលានទួលម៉ូតូហោះព្រែកលាភ​

ភ្នំពេញ៖ ដោយក្តីអាណិតអាសូរ​ និងមេីលឃេីញពីការតស៊ូក្នុងជីវិត នៅរសៀលថ្ងៃទី​ ១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២០នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ចាត់ឱ្យសហការីចុះសួរសុខទុក្ខ​និងលេីកទឹកចិត្ត​ ព្រមទាំង​នាំយកអំណោយមនុស្សធម៌ផ្តល់ជូន​កុមារចំនួន​ ៣នាក់​ ... Read More »

រុស្ស៊ី​ផ្តល់ជំនួយ​១ពាន់លានដុល្លារ អភិវឌ្ឍន៍ស៊ីរីឡើងវិញ

រុស្ស៊ី បានសម្រេចផ្តល់ជំនួយជាទឹកប្រាក់ ១ពាន់លានដុល្លារ ដល់ស៊ីរី សម្រាប់អភិវឌ្ឍន៍បណ្តាញអគ្គិសនី និងដំណើរការឡើងវិញនៅតំបន់ឧស្សាហកម្មមួយចំនួន ​ក៏ដូចជា បញ្ហាមនុស្សធម៌។ លោក Mikhai Mezentsev ប្រធានក្រុមសហប្រតិបត្តិការ​រវាងរុស្ស៊ី និង​ស៊ីរី ​បានប្រកាសថា​​ ប្រទេសទាំងពីរ ... Read More »

ប្រទះឃើញវ៉ាលិសសន្លឹកឆ្នោតជាង​១០០នៅលើកោះ Puerto Rico

មន្ត្រីPuerto Rico របស់អាមេរិក បានប្រកាសថា​បានរកឃើញមានវ៉ាលិស ដល់ទៅ១២៦វ៉ាលិសដាក់សន្លឹកឆ្នោត មិនទាន់រាប់ត្រូវគេទុកចោលនៅថ្ងៃទី ១០ ខែវិច្ឆិកា។ លោក Francisco Rosado ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត Puerto Rico បានឲ្យដឹងថា ... Read More »

ក្រសួងសុខាភិបាលជម្រុញឱ្យ លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី -ខេត្តទាំង២៥ គ្រប់គ្រងអ្នកធ្វើចត្តាឡីស័កឲ្យបានហ្មត់ចត់

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី -ខេត្តទាំង ២៥ ពីការពង្រឹងការងារគ្រប់គ្រង រួមទាំងសន្តិសុខសណ្តាប់ធ្នាប់ ... Read More »

សារអ្នកនាំពាក្យក្រសួងសុខាភិបាលជូនចំពោះអ្នកសារព័ត៌មានដើម្បីការពារសុខភាព ទប់ស្កាត់ការចម្លងរោគពីបុគ្គលម្នាក់ទៅម្នាក់ និងដើម្បីកម្ពុជាចៀសផុតពីការចម្លងវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍ផងដែរ

ភ្នំពេញ៖ ដើម្បីការពារពីការចម្លងនូវវីរុសកូវីដ-១៩ និងជំងឺឆ្លងមួយចំនួន សូមបងប្អូនអ្នកសារព័ត៌មានទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់  និងអនុវត្តវិធានការសុខាភិបាលឱ្យបានជាប់ជាប្រចាំ រាល់ពេលដែលបំពេញភារកិច្ច និងរាល់ពេលធ្វើដំណើរ ដោយ៖ ១-ពាក់ម៉ាស់ជាប់ជានិច្ចរាល់ពេលយកព័ត៌មាន និងនៅគ្រប់ពេល។ ២-ឧស្សាហ៍លាងដៃជាមួយអាល់កុល  ឬទឹកជែលលាងដៃឱ្យបានញឹកញាប់ (ត្រូវដាក់តាមខ្លួននូវដបអាល់កុលឬទឺកជែលលាងដៃ)។ ៣-រក្សាគម្លាតសុវត្ថិភាពបុគ្គលក្នុងចម្ងាយយ៉ាងតិចមួយម៉ៃត្រកន្លះឡើងទៅ រាល់ពេលទៅជិតបុគ្គលដែលត្រូវផ្តល់ព័ត៌មាន  ... Read More »

ទីប្រឹក្សាលោក បៃឌិន លើកគម្រោងបិទប្រទេស​ពី​៤-៦សប្តាហ៍ទប់ស្កាត់កូវីដ​-១៩

ទីប្រឹក្សារបស់លោកបៃឌិន គឺបណ្ឌិត Michael Osterholm បានលើកគម្រោងបិទប្រទេសពី​​៤-៦សប្តាហ៍​ដើម្បីគ្រប់គ្រងការឆ្លងរាលដាលកូវីដ​-១៩ យ៉ាងមានប្រសិទ្ធភាពបំផុត​។ តាមសារព័ត៌​មាន CNBC លោក​ Michael Osterholm បានប្រកាសនៅក្នុងសន្និសីទកាសែតមួយ​ថា ការបិទបណ្តាក្រុមហ៊ុន ហើយផ្តល់ប្រាក់ខែដល់ពលករដែលរងផលប៉ះពាល់ក្នុងអំឡុងពី​៤-៦សប្តាហ៍​​គឺដើម្បីគ្រប់គ្រងកូវីដ​-១៩។ ក្រោយគ្រប់គ្រងបានការឆ្លងកូវីដ​-១៩បានទាំងស្រុងហើយ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញបន្ដទទួលអំណោយពីសប្បុរសជន អង្ករ១០០តោន គិតជាទឹកប្រាក់ប្រមាណ ៥ម៉ឺន៥ពាន់ដុល្លារជូនរដ្ឋបាលរាជធានី ដើម្បីចាត់ចែងបន្តជួយជនរងគ្រោះទាំងការលិចលង់និងជំងឺកូវីដ-១៩

ភ្នំពេញ៖ អង្ករចំនួន១០០តោន ដែលគិតជាទឹកប្រាក់ប្រមាណ៥៥ពាន់ដុល្លារ របស់សប្បុរសជនបានផ្តល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យរដ្ឋបាលរាជធានី បានចាត់ចែងបន្តជូនទៅបងប្អូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះដោយទឹកជំនន់ និងចូលរួមក្នុងការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ ។ ពិធីប្រគល់និងទទួលអំណោយខាងលើនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះនៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង ... Read More »

រដ្ឋបាលខណ្ឌដូនពេញ សម្រាប់ឯកជន និងរដ្ឋទាំងអស់តម្រូវឱ្យប្រុងប្រយ័ត្នខ្ពស់នូវការការពារមេរោគកូវីដ-១៩

ភ្នំពេញ៖ ក្នុងគោលបំណងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញបានលើកឡើងថា ទាំងផ្សាររដ្ឋនិងឯកជនទាំងអស់ក្នុងខណ្ឌនេះ នឹងត្រូវធ្វើការឹតបន្តឹងនូវវិធានការប្រយុទ្ធប្រឆាំងមេរោគកូវីដ–១៩ ដែលស្របតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមការងារនៃរដ្ឋបាលខណ្ឌដូនពេញ ... Read More »

លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនអញ្ជើញចូលរួមចែកគ្រាប់ពូជស្រូវជូនប្រជាកសិករដែលរងការខូចខាតដំណាំស្រូវដោយសារទឹកជំនន់ ៦២គ្រួសារ

ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន លោក ... Read More »

អធិការនគរបាលខណ្ឌឫស្សីកែវ បានអញ្ជេីញចុះចែកម៉ាស ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយអនុវត្តតាមការណែនាំរបស់ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរង ... Read More »

អគ្គិភ័យឆាបឆេះខ្សែភ្លើង តែត្រូវបានកម្លាំងសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ទាន់ពេលវេលា

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះខ្សែភ្លើង នៅមុខមន្ទីរព្យាបាលមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋទាំងកម្លាំងសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យចេញមកជួយធ្វើអន្តរាគមន៍។ តាមប្រភពព័ត៌មាននៅនឹងកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ដោយសារតែឆ្លងប្រព័ន្ធអគ្គិសនីទើបបណ្ដាលឱ្យក្លាយជាអគ្គិភ័យឆាបឆេះខ្សែភ្លើងលើបង្គោលយ៉ាងសន្ធោសន្ធៅ តែសំណាងល្អត្រូវបានប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកបាញ់ពន្លត់ រួមទាំងកម្លាំងសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងចេញមកធ្វើអន្តរាគមន៍រហូតអគ្គិភ័យរលត់ទៅវិញ ហើយនៅក្នុងករណីអគ្គិភ័យឆាបឆេះនេះមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់តែដាច់ខ្សែភ្លើងនៅលើបង្គោលប៉ុណ្ណោះ។ ជាចុងក្រោយកម្លាំងសមត្ថកិច្ចបានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ទៅលើប្រព័ន្ធអគ្គិសនីនៅតាមគេហដ្ឋានរបស់ខ្លួនដើម្បីចូលរួមបង្ការនិងការពារមិនឱ្យមានអគ្គិភ័យកើតឡើង៕ ដោយ៖ រ៉ារ៉ា Read More »

ជនជាប់ឃុំក្នុងពន្ធគារខេត្តបន្ទាយមានជ័យដែលជម្លៀសចេញនោះបានបញ្ជូនមកដាក់ក្នុងពន្ធនាគារខេត្តវិញហើយ

ខេត្តបន្ទាយមានជ័យ៖ ជនជាប់ឃុំក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យមានចំនួន១.៦៣១នាក់ដែលត្រូវបានជម្លៀសចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យដោយជួបបញ្ហាទឹកជំនន់ជន់លិចទៅរកទីសុវត្ថិភាពដោយបានយកដាក់ផ្ញើនៅពន្ធនាគារក្នុងខេត្តផ្សេងៗកន្លងមកនោះនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ត្រូវបានបញ្ជូនមកដាក់នៅក្នងទីតាំងពន្ធនាគារខេត្តបន្ទាយមានជ័យឋិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យវិញហើយ ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តម អគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ និងមានការចូលរួមពីលោកមាស ច័ន្ទ ... Read More »

រដ្ឋបាលខណ្ឌចំការមន បានអញ្ជើញចុះចែកម៉ាសដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្ររស់នៅក្នុងសហគមន៍រុងរឿង

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល ... Read More »

អង្គការផ្លែនអន្តរជាតិកម្ពុជា សហការជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្ត រៀបចំវេទិការតុមូលពិភាក្សាពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងសុវត្តិភាពក្មេងស្រីលើបណ្តាញអុីនធើណេត

ខេត្តស្ទឹងត្រែង៖ ដើម្បីចូលរួមលើកកម្ពស់ការអប់រំ និងការយល់ដឹងរបស់កុមារនិងក្មេងស្រីនៅតាមទីជនបទដាច់ស្រយាលឲ្យកាន់តែមានការយល់ដឹងខ្ពស់ និងមានភាពស្មើរគ្នាលើការសម្រេចចិត្ត អង្គការផ្លែនអន្តរជាតិកម្ពុជា សហការជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្ត រៀបចំវេទិការតុមូលពិភាក្សាពីផលប៉ះពាល់ នៃអំឡុងការរាតត្បាតនៃជម្ងឺកូវីដ-១៩ នឹងសុវត្តិភាពក្មេងស្រីលើបណ្តាញអុីនធើណេត។ វេទិការនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីអបរំយុវជននិងកីឡាខេត្តស្ទឹងត្រែង ក្រោមវត្តវត្តមានលោកស្រី ទី ... Read More »

បង្កើនគុណភាពជីវិត និងទ្រទ្រង់និរន្តរភាពសហគមន៍ ក្រុមហ៊ុន Smart Axiata ចេញផ្សាយរបាយការណ៌និរន្តរភាព ឆ្នាំ ២០១៩ របស់ខ្លួន ដែលបង្ហាញពី ការប្តេជ្ញា ចំពោះការអភិវឌ្ឍប្រកបដោយចីរភាព នាពេលអនាគតសម្រាប់ព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ដោយផ្អែកលើភាពជាអ្នកដឹកនាំផ្នែកនិរន្តរភាពជាង ១០ ឆ្នាំ នៅកម្ពុជា ក្រុមហ៊ុន Smart Axiata នៅថ្ងៃនេះបានចេញផ្សាយរបាយការណ៍និរន្តរភាព ឆ្នាំ ២០១៩ របស់ខ្លួន ក្រោមចំណងជើងថា “បង្កើនគុណភាពជីវិត និងទ្រទ្រង់និរន្តរភាពសហគមន៍” ... Read More »

អ៉ីតាលី៖ ក្លាយជាប្រទេសទី១០លើពិភពលោក ដែលមានអ្នកឆ្លងកូវីដ-១៩ លើសពី១លានករណី

អន្តរជាតិ៖ ប្រទេសអ៉ីតាលី បើគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកាឆ្នាំ២០២០នេះ បានក្លាយជាប្រទេសទី១០លើពិភពលោក ដែលមានអ្នកឆ្លងកូវីដ–១៩ លើសពី១លានករណី។ ខណៈដែលករណីឆ្លងនេះ នាពេលបច្ចុប្បន្នមានចំនួនសរុបលើពិភពលោកជិត៥២.៥លានករណី ក្នុងនោះស្លាប់ជាង១.២៨លាននាក់ និងសះស្បើយជាង៣៦.៦៧លាននាក់។ សូមជម្រាបថា បច្ចុប្បន្ននេះប្រទេសអ៉ីតាលី ឈានដល់កម្រិតលើស១.០២លានករណី ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឱ្យរបួសធ្ងន់ស្រាលមនុស្សប្រុសស្រី៣នាក់នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានយុវជនប្រុសស្រី៣នាក់បានរងរបួសធ្ងន់និងស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបើកបញ្ច្រាសទិសគ្នាហើយបុកគ្នាបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ច ជួយសង្គ្រោះ ដឹកយកទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៤៨-១៤៩ ស្ថិតនៅភូមិទូលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ... Read More »