ព័ត៌មានទាន់ហេតុការណ៍៖
'

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ករណីលួចមានស្ថានទម្ងន់ទោស (​ឆក់​ទូរស័ព្ទ​)

ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោស (​ឆក់​ទូរស័ព្ទ​) និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅចំណុចភូមិព្រៃឆ្លាក់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង។ ​សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះហួន ... Read More »

រឿងព្រេងខ្មែរ÷រឿង សំលាញ់ពីរនាក់

កាល​ពីព្រេងនាយ៖ មាន​បុរស​ពីរ​នាក់ ជា​សម្លាញ់​នឹង​គ្នា និយាយ​សន្យា​គ្នា​ថា « កាល​បើ​យើង​មាន​ប្រពន្ធ​ហើយ ឯង​ក្ដី អញ​ក្ដី បើ​មាន​ទ្រព្យ​សម្បត្តិ​ត្រូវ​យើង​ចិញ្ចឹម​គ្នា​ទៅ​វិញ​ទៅ​មក >> ។ សន្យា​គ្នា​ហើយ យូរ​បន្តិច​ទៅ សម្លាញ់​មួយ​មាន​ប្រពន្ធ​គ្រប់​លក្ខណ៍ សម្លាញ់​មួយ​ទៀត​មាន​ប្រពន្ធ​ខាត​លក្ខណ៍ ។ ... Read More »

លោកត្រាំ ហាមក្រុមហ៊ុនអាមេរិក រកស៊ីជាមួយចិន

នៅថ្ងៃទី​១២ខែវិច្ឆិកា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​បានចុះហត្ថលេខាលើបទបញ្ជាហាមជនជាតិអាមេរិកវិនិយោគទៅលើក្រុមហ៊ុនចិន ដោយរដ្ឋាភិបាលលោកត្រាំចាត់ទុកថា​ជាក្រុមហ៊ុនមានកម្លាំងយោធា​នៅពីក្រោយ ។ ច្បាប់ខាងលើអនុវត្តទៅលើក្រុមហ៊ុនចិន​ចំនួន​៣១​ដែលមានទំនាក់ទំនងជាមួយយោធាចិន​ ជាការគំរាមកំហែងដល់សន្តិសុខរបស់អាមេរិក​។ ក្រុមហ៊ុន ហួវៃ និង Hikvision ដែលជាក្រុមហ៊ុន​ផ្គត់ផ្គង់ឧបករណ៍តាមដានលំដាប់ពិភពលោកមានកាមេរ៉ាសុវត្ថិភាព​ជាដើម។ ក្រុមហ៊ុននោះស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមេរិក ​​ព្រមទាំងក្រុមហ៊ុន​មួយចំនួនទៀតរបស់ចិន ... Read More »

ដើម្បី​ទប់ស្កាត់​ការឆ្លង​កូ​វីដ​-១៩ រដ្ឋាភិបាលតួ​ក​គី ហាម​ជក់បារី​នៅ​ទីសាធារណៈ

   អន្តរជាតិ៖ ​ខណៈ​ការផ្ទុះ​រាលដាល​ជំងឺ​កូ​វីដ​-១៩ បានឆ្លង​ហក់​ឡើង​ខ្លាំង​នាពេល​ថ្មីៗ​នេះ រដ្ឋាភិបាលតួកគី ក៏បាន​ព្រមាន​ពលរដ្ឋ​ឲ្យ​គោរព​វិធានការ​សុខាភិបាល​ដូចជា៖ ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព​ជាដើម​។ មិនតែប៉ុណ្ណោះ តួ​ក​គី បាន​ហាមឃាត់​ការជក់បារី​នៅ​ទីសាធារណៈ​ដែលមាន​មនុស្ស​កុះករ ​។​ ​ជាក់ស្តែងក្រសួងមហាផ្ទៃ​តួ​ក​គី បាន​បញ្ជាក់ក្នុង​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី១១ ខែវិច្ឆិកាថ្មីៗនេះថា ... Read More »

ជនអនាថាមួយក្រុមដុតសំបកកង់ម៉ូតូអាំងភ្លើង ហើយចូលដេកក្នុងខ្ទមបាត់បង្កជាអគ្គិភ័យឆាបឆេះនៅខណ្ឌមានជ័យ

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះខ្ទមជនអនាថាបង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋនាំគ្នាទាញទុយយោទឹកជួយបាញ់ពន្លត់ រួចហៅរថយន្តពន្លត់អគ្គិភ័យជួយធ្វើអន្តរាគមន៍បន្ថែម។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ០៤:០៥នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចដីឡូត៍មួយកន្លែង ជាប់របងការដ្ឋានបុរីជីបម៉ុង ផ្លូវលេខ៣៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ... Read More »

ផ្លូវ​ច្រើន​ខ្សែ​នៅ​ខេត្ត​ព្រះវិហារ និង​តាម​ក្រវាត់​ព្រំដែន​កម្ពុជា-ឡាវ-ថៃ បានជួសជុលរួចរាល់ហើយ

ខេត្តព្រះវិហារ៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះថាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-ឡាវ-ថៃ និងផ្លូវជាច្រើនខ្សែទៀត នៅខេត្តព្រះវិហារ ដែល​រងការខូចខាត​ដោយ​ជំនន់ទឹកភ្លៀង នាពេលកន្លងមក ... Read More »

លោក ឃួង ស្រេង និងមន្ដ្រីក្រោមឱវាទបានបន្តចុះចែកម៉ាស របស់សម្ដេចតេជោ ជូនបងប្អូនប្រជាពលរដ្ឋ នៅគោលដៅស្ដុបផ្សារដើមគរ ដើម្បីការពារជំងឺកូវីដ-១៩

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីក្រោមឱវាទ រួមជាមួយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដឹកនាំមន្រ្តី ... Read More »

ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC)៖ ទៅពិនិត្យ​ការរៀបចំ​អូឡាំពិក និង​ជឿ​ជប៉ុន​ផ្ដល់​សុវត្ថិភាព​ដល់​អ្នក​ចូលរួ​ម​

អន្តរជាតិ៖ ដើម្បី​ពិនិត្យមើល​ការត្រៀម​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ២០២០ ដែល​ត្រូវបាន​ពន្យារ​ទៅ​ឆ្នាំ​២០២១​ ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) លោក Thomas Bach នឹងធ្វើ​ដំណើរ​ទៅកាន់​ក្រុង​តូ​ក្យូ​ រយៈពេល​៣​ថ្ងៃ​នៅ​សប្តាហ៍​ក្រោយ​។ បើទោះបីប្រធាន IOC នៅតែ​គាំទ្រ​ឲ្យ​បន្ត​ដឹកនាំ​កីឡា​នេះ ខណៈនៅមាន COVID-19នៅឡើយ ... Read More »

ស្នងការរងរាជធានី២រូប និងលោកអធិការនគរបាលខណ្ឌសែនសុខបន្តចុះចែកម៉ាសជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរ តាមដងផ្លូវ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរងនគរបាលរាជាធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម និងលោកហួរ ម៉េង វ៉ាង អធិការដ្ឋាននគរបាលខណ្ឌសែនសុខនែនាំវិធីបង្កាការពារ ជំងឺCOVID-19 និងចែកម៉ាសបានមកពីការ ឧបត្ថម្ភរបស់សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »

អនិច្ចាជីវិតកម្មករសំណង់២នាក់ប្តីប្រពន្ធ! ខណៈពេលកំពុងសម្រាកពេលរាត្រីសុខៗ ក៏ត្រូវរថយន្តមួយគ្រឿងបុកចូលរោង បណ្តាលឱ្យប្រពន្ធស្លាប់និងបុរសជាប្តីរងរបួសធ្ងន់

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង ០០:២៥នាទីរំលងអធ្រាត្រឆ្លងចូល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លើផ្លូវ 149C ( ផ្លូវបំបែក៦០ម៉ែត្រ ) ត្រង់ចំណុច ចំណោតទី២អាឡាំងឌឺឡុង ស្ថិតក្នុង ភូមិ៦ ... Read More »

បង្ក្រាបគោយន្តកន្ត្រៃមួយគ្រឿង ដឹកឈើក្រហមជាប្រភេទឃ្នាប ចំនួន៧២សន្លឹក

ខេត្តកំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថស្រុកថ្ពងសហការជាមួយនិងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបង្រ្កាបគោយន្តកន្ត្រៃមួយគ្រឿងដឹកឈើក្រហមជាប្រភេទឃ្នាបខុសច្បាប់ រួចប្រគល់ឈើទាំងនោះឲ្យនាយសង្កាត់រដ្ឋបាលព្រៃឈើអូរទេះភ្លូក ដើម្បីចាត់ការតាមនីតិវិធីច្បាប់របស់រដ្ឋបាលព្រៃឈើ។ ក្នុងករណីនេះម្ចាស់គោយន្តកន្ត្រៃមិនព្រមសហការជាមួយកងកម្លាំងទេបែរជាបើកគោយន្តកន្ត្រៃដើម្បីរត់គេចតែដោយសារកងកម្លាំងមានគ្នាច្រើនទើបឈានដល់ការបង្ក្រាបបាន។ តាមការឲ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថស្រុកថ្ពងថាការបង្ក្រាបគោយន្តកន្ត្រៃដឹកឈើខាងលើនេះ ធ្វើឡើងបន្ទាប់ពីក្រុមឈ្មួញបានដឹកជញ្ជូនឈើទាំងនេះដោយគ្មានច្បាប់អនុញ្ញាតប្រុងយកទៅលក់បន្ត។ ក្រោយពីទទួលបានព័ត៌មានភ្លាមៗ កម្លាំងកងរាជអាវុធហត្ថស្រុកថ្ពង បានសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសធ្វើការបង្ក្រាបបានតែម្តង ខណ:ម្ចាស់គោយន្តបើកគេចសមត្ថកិច្ចហើយក្រោយមកបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។ យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថស្រុកថ្ពងបញ្ជាក់ថាករណីបង្ក្រាបបទល្មើសខាងលើនេះធ្វើឡើងនៅវេលាម៉ោង១៨និង៣០នាទីព្រលប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយកម្លាំងកងរាជអាវុធហត្ថស្រុកថ្ពងចំនួន០៤នាក់និង ... Read More »

អ្នកបើកម៉ូតូសណ្ដោងរុឺម៉កដឹកឆ្អឹងនិងសាច់គោបុកជាមួយរថយន្តកាមរីដែលបើកបញ្ច្រាសគ្នារបួសធ្ងន់ម្នាក់ទាំងព្រឹក

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ ខណៈជនរងគ្រោះរូបនេះបើកម៉ូតូសណ្ដោងរុឺម៉កដឹកសាច់និងឆ្អឹងគោមិនគោរពសិទ្ធិអាទិភាពទៅបុកជាមួយរថយន្តកាមរី ដែលបើកក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងព្រឹកព្រលឹម។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃ សុក្រ ១៣ រោច ខែ កត្ដិក ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ... Read More »

អូបាម៉ា៖ ការចាកចេញរបស់លោកត្រាំមិនគ្រប់គ្រាន់ដើម្បីផ្សះផ្សាអាមេរិកឡើយ

អតីតប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានបញ្ជាក់ថា ការបែកបាក់ផ្ទៃក្នុងរបស់អាមេរិក​ពិតជាធ្ងន់ធ្ងរណាស់ ហើយការចាកចេញរបស់លោកត្រាំមិនគ្រប់គ្រាន់នោះឡើយ។ អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានសរសេរ​នៅក្នុងសៀវភៅកំណត់ហេតុ(ទឹកដីនៃក្តីស្រមៃ) ដែលបានបោះពុម្ភលក់កាលពីថ្ងៃទី​១២ខែវិច្ឆិកា ដោយនៅក្នុងនោះលោកត្រាំ​បានលើកឡើងពី​វិវាទ​យ៉ាងខ្លាំងនៅក្នុងទឹកដីអាមេរិក​ ហើយការចាកចេញរបស់លោកត្រាំគឺមិនគ្រប់គ្រាន់ដើម្បីផ្សះផ្សានោះឡើយ។ ទស្សនាវដ្តី The ... Read More »

អាសូរណាស់ គេឆក់យកប្តីខ្លួនឯងចេញពីដើមទ្រូងហើយ ! ចុងក្រោយគេបន្តតាមឈ្នានីសប្តឹងចាប់ដាក់គុក ទុកឱ្យកូនកំព្រាគ្មានមេបាថែទាំ

ខេត្តកណ្តាល៖ បើខាងស្រីចិត្តកំណាចទៅហើយ…ចុះអតីតលោកប្តី បើមិនអាសូរប្រពន្ធដើមទេ គួរណាស់អាណិតកូន ដែលជាឈាមរបស់ខ្លួនដែរ ហេតុអីដល់ថ្នាក់រួមគំនិតជាមួយប្រពន្ធក្រោយប្តឹងប្រពន្ធដើមចាប់ដាក់គុក ឱ្យកូនប្រុសអាយុ៥ឆ្នាំ ត្រូវកំព្រាគ្មានមេបាចិញ្ចឹមបីបាច់ថែរក្សា។ មជ្ឈដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុ បាននាំគ្នានិយាយថា៖ គួរអោយអាសូរណាស់! ប្រពន្ធដេីមក្លាយជាអ្នកទោសក្រោយពីដឹកដៃកូនតាមរកប្តី ខណៈកំពុងរៀបការជាមួយស្រីថ្មី ដល់ក្នុងរោងការ។ ទីបំផុតខាងប្តីក៏បន្តរៀបការបានយ៉ាងរលូន ... Read More »

លោកតាអាយុ៦៩ឆ្នាំម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធករណីឈូសឆាយដីរដ្ឋ(ទីទួលសុវត្ថិភាព)ធ្វើកម្មសិទ្ធិ

ខេត្ដឧត្ដរមានជ័យ៖ លោកតាអាយុ៦៩ឆ្នាំម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកអន្លង់វែងធ្វើការឃាត់ខ្លួននៅវេលាម៉ោង១១និង១៥នាទី ថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចអូរអំបិល ភូមិអូរតាម៉េង ឃុំស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។ សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងចំនួន៤នាក់ ប្រដាប់ដោយអាវុធ១ដើមវិទ្យុ៣គ្រឿង រថយន្ត១គ្រឿងដឹកនាំដោយលោកអនុសេនីយ៍ឯក ហើន សំបោន មេបញ្ជាការរងស្រុកអន្លង់វែង ... Read More »

រដ្ឋបាលខណ្ឌព្រែកព្នៅ ចែកម៉ាស់ក្រណាត់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដល់រដ្ឋបាលសង្កាត់ទាំង៥

ភ្នំពេញ៖ រដ្ឋបាលខណ្ឌព្រែកព្នៅ បានប្រគល់នូវម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដល់រដ្ឋបាលសង្កាត់ទាំង៥ ដើម្បីចូលរួមបង្ការទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩ (Covid19) ជាពិសេសចែកជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅសហគមន៍ក្រីក្រ ក្រោមអធិបតីភាពលោករស់ សុផាន់ ... Read More »

បើកឆាកភ្លាមកម្មវិធីប្រកួតកញ្ញាឯកចក្រវាឡកម្ពុជា២០២០ទទួលបានការកោតសរសើរខ្លាំងពីទស្សនិកជន

    ភ្នំពេញ៖ ការប្រកួតបឋមរបស់បេក្ខជនប្រឡងក្នុង កម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា២០២០ បានចាប់ផ្តើមហើយកាលពីរាត្រីថ្ងៃទី១២ ខែ វិច្ឆិកានេះ ។ មានការកោតសរសើរខ្លាំងលើការផលិតកម្មវិធីនេះដែលបានរៀបចំបានយ៉ាងល្អ និងរកបានម្ចាស់ពានកិត្តិយស៣រូបផងដែរ។ បើកឆាកដំបូងបេក្ខជនទាំង២០នាក់អាចឆក់បានការចាប់អារម្មណ៍ខ្លាំងក្រោយពីពួកគេបានបង្ហាញមុខអមដោយឈុតប្រណីតតំណាងជាតិស្រស់ស្អាត ឈុតបង្ហាញមុខក្នុងសម្លៀកបំពាក់រាត្រីស្រមោល.ស និងឈុតប៊ីគីនី ដែលសុទ្ធតែច្នៃដោយស្នាដៃកូនខ្មែរ។ ... Read More »

ស្កុតឡេនកក់កៅអីទៅកាន់វគ្គជម្រុះផ្តាច់ព្រ័ត្រព្រឹត្តិការណ៍យូរ៉ូក្រោយខកខានរយៈពេល២៣ឆ្នាំ

ការអវត្តមានរយៈពេល ២៣ ឆ្នាំរបស់ស្កុតឡេនពីការប្រកួតព្រឹត្តិការណ៍យូរ៉ូបានបញ្ចប់ជាស្ថាពរបន្ទាប់ពីទទួលបានជ័យជំនះជាប្រវត្តិសាស្ត្រលើក្រុមជម្រើសស៊ែប៊ី ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ដែលជ័យជម្នះនេះធ្វើឲ្យក្រុមស្កុតឡេនកក់កៅអីទៅកាន់វគ្គប្រកួតជម្រុះផ្តាច់ព្រ័ត្របន្តទៀត។ អ្នកចាំទី David Marshall បានសង្គ្រោះយ៉ាងអស្ចារ្យពីការស៊ុតបាល់ប៉េណាល់ទីដោយ Aleksandar Mitrovic សម្រាប់ជ័យជម្នះ ៥-៤ ភ្លាមៗបន្ទាប់ពីក្រុមទាំង២ប្រកួតក្នុងលទ្ធផល១-១ នៅទីក្រុងប៊ែលក្រែន ... Read More »

ក្របខ័ណ្ឌ Premier League បានប្តេជ្ញាចិត្តបង្កើតកញ្ចប់ជួយសង្គ្រោះក្លិបនៅអង់គ្លេស ទោះបីជាមានបញ្ហាធនធានក៏ដោយ

នាយកប្រតិបត្តិនៃក្របខ័ណ្ឌ Premier League លោក Richard Mastersបានការពារការផ្តល់ជូនការធានារ៉ាប់រងក្រៅប្រព័ន្ធបច្ចុប្បន្នដែលប៉ះពាល់ដោយសារកូវីដ-១៩ សម្រាប់ក្រុមបាល់ទាត់នៅអង់គ្លេស (EFL) ដោយនិយាយថា ធនធានដែលខ្វះខាតក្នុងចំណោមក្លិបគឺជាហេតុផលមួយសម្រាប់ការជាប់គាំងទាក់ទងនឹងកញ្ចប់ថវិកា។ EFL ដែលតំណាងឱ្យការបែងចែកចំនួន៣នៅក្រោមក្របខ័ណ្ឌ Premier League កាលពីខែមុនបានច្រានចោលនូវការផ្ដល់ជូនចំនួន៥០លានផោន ... Read More »

ប្រធានក្រុមស្តីទីក្រុមប្រណាំងរថយន្តលោក Simon Roberts បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

លោក Simon Roberts ប្រធានក្រុមស្តីទីរបស់ក្រុមប្រណាំងរថយន្តWilliams បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ក្នុងការប្រកួតកម្មវិធី Turkish Grand Prix នៅចុងសប្តាហ៍នេះ។ ក្រុមនេះបាននិយាយថា បុរសអាយុ៥៧ឆ្នាំរូបនេះត្រូវបានធ្វើតេស្តនៅចក្រភពអង់គ្លេសកាលពីថ្ងៃពុធបន្ទាប់ពីបង្ហាញរោគសញ្ញាតិចតួច ហើយឃើញមានភាពវិជ្ជមានកូវីដ-១៩។ គាត់នឹងត្រូវនៅដាច់ពីគេ រយៈពេល ១០ ... Read More »

កងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដេញចាប់រថយន្តដឹកឈើគ្រញូងប្រគល់ឱ្យជំនាញ

ខេត្តក្រចេះ៖ រថយន្តកាមរីឆ្លាមមួយគ្រឿងដឹកឈើគ្រញូងល្មើសច្បាប់ពេញព្រៀបត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដេញស្ទាក់ចាប់បានភ្លាមៗបញ្ជូនទៅឱ្យជំនាញចាត់ការតាមនីតិវិធីច្បាប់ព្រៃឈើបន្ត។ ការដេញស្ទាក់ចាប់បានរថយន្តមួយគ្រឿងដឹកឈើគ្រញូងនោះកម្លាំងកងរាជអាវុធហត្ថបានធ្វើឡើងកាលពីថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២០នៅចំណុចភូមិសាស្រ្តស្រុកសំបូរ ខេត្តក្រចេះ។ លោកដូង វិចិត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានប្រាប់ថា ក្រោយពីទទូលបានព័ត៌មានរាយការណ៍មកថា មានរថយន្ដដឹកឈើល្មើសច្បាប់ លោកក៏បានចាត់កម្លាំងចុះល្បាតភ្លាមដែរហើយក៏ប្រទះឃើញតែម្តង ដោយបានធ្វើការស្ទាក់ឃាត់ ប៉ុន្តែរថយន្ដនោះនៅតែបន្តបន្ថែមល្បឿនមិនឈប់រហូតឆ្លងចូលភូមិសាស្រ្តស្រុកសំបូរខេត្តក្រចេះ ទើបចាប់បាន។ ប្រភពបន្តថា រថយន្តមួយគ្រឿងនេះបន្លំដឹកឈើគ្រញូងយកទៅឱ្យមេឈ្មួញវៀតណាមដោយចេញពីស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងឆ្លងកាត់ខេត្តក្រចេះចូលទៅប្រទេសវៀតណាម។ ... Read More »

ក្លិប Flamengo តែងតាំងអតីតអ្នកចាំទីប្រេស៊ីលលោក Ceni ជាគ្រូបង្វឹកថ្មី

ក្រុមម្ចាស់ជើងឯកលីគកំពូលប្រេស៊ីលបានប្រកាសថា ក្លិប Flamengo បានតែងតាំងអតីតអ្នកចាំទីលោក Rogerio Ceni ជាគ្រូបង្វឹកថ្មីរបស់ពួកគេ។ លោក Ceni ដែលកាន់កំណត់ត្រាច្រើនជាងគេដោយអ្នកចាំទីម្នាក់ដែលបានបង្ហាញខ្លួន១៣១ ច្រើនជាងលោក Domenec Torrent នៅប្រកួត Campeonato Brasileiro ... Read More »

កម្លាំងអធិការស្រុកអូរយ៉ាដាវបញ្ជូនស្រ្តីឈឺពោះឆ្លងទន្លេទៅមណ្ឌលសុខភាពប្រសូតបានដោយសុវត្ថិភាព

ខេត្តរតនគិរី៖ ស្រ្តីឈឺពោះឆ្លងទន្លេម្នាក់ត្រូវបាន កម្លាំងវេនប្រចាំបញ្ជាទី១ លោកអនុសេនីយ៍ឯក សុខ ជាតិ និងលោកអនុសេនីយ៍ទោ ងី ឡូច យករថយន្តសឺរ៉ែនជួយដឹកទៅកាន់មណ្ឌលសុខភាពស្រុកអូរយ៉ាដាវ ប្រកបដោយសុវត្តិភាព។ ការបញ្ជូនស្រ្តីឈឺពោះឆ្លងទន្លេទៅមណ្ឌលសុខភាពនោះតាមបទបញ្ជាពីលោកវរសេនីយ៍ឯក សូយ សំណាង អធិការនគបាលស្រុកអូរយ៉ាដាវធ្វើឡើងនៅវេលាម៉ោង១៥៖២០នាទីរសៀលថ្ងៃទី១២ ... Read More »

ជនសង្ស័យម្នាក់លួចម៉ូតូរ៉ឺម៉ករបស់ពលរដ្ឋមិនបានសម្រេចត្រូវជាប់ខ្នោះសមត្ថកិច្ច

ខេត្តកណ្ដាល​៖ ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្មម្នាក់ត្រូវសមត្ថកិច្ចស្រុកមុខកំពូលឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពលួចម៉ូតូរ៉ឺម៉ករបស់ពលរដ្ឋដែលទុកនៅខាងមុខផ្ទះកាលពីវេលាម៉ោង១៣និង០៣នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២០​ ស្ថិតក្នុងភូមិព្រែកល្វា ឃុំ ពញាឮ ស្រុកពញាឮ ខេត្តកណ្តាល​។ មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុត ... Read More »

ពាក្យចាស់លោកពោលថារពឹសដៃផ្ទៃឆ្អែតតែយុវជនរូបនេះវិញរពឹសដៃជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ៖ ពាក្យចាស់បុរាណលោកបានពោលថា «រពឹសដៃផ្ទៃឆ្អែត» ចំណែកយុវជនរូបនេះវិញបែរជារពឹសដៃជាប់ខ្នោះរបស់សមត្ថកិច្ចទៅវិញ ខណៈដែលរូបគេបានធ្វើសកម្មភាពលួចយកកុំព្យូទ័រយួរដៃ(លេបថប) របស់គេ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺធ្វើឡើងកាលពីវេលាម៉ោង១៣និង១៥នាទី                  ... Read More »

រថយន្តធុនធំបុករថយន្តធុនធំដែលខូចតាមផ្លូវស្លាប់២នាក់របួសធ្ងន់២នាក់

ខេត្តបាត់ដំបង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយ រថយន្តធុនធំ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្ស ២នាក់ ស្លាប់និង២នាក់រងរបួសធ្ងន់ ។ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ លើផ្លូវជាតិលេខ57ត្រង់ចំណុចភូមិជាមន្រ្តី ឃុំ ត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ... Read More »

កម្ពុជា-ជប៉ុន ដាក់ទិសដៅ៥ឆ្នាំជួយពលរដ្ឋចេះដាំបន្លែតាមបែបទំនើប ដើម្បីផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍

ភ្នុំពេញ៖ ក្រសួងទេសចរណ៍ និងក្រុមហ៊ុន ជប៉ុន ម៉ាយ៉ាតុហ្គ្រីន ខូអិលធីឌី បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពី ភាពជាដៃគូលើការអភិវឌ្ឍខ្សែក្រវាត់បៃតង ក្នុងវិស័យទេសចរណ៍ ក្នុងគោលបំណងសំខាន់ គឺដើម្បីជួយឱ្យប្រជាពលរដ្ឋកម្ពុជា ចេះបច្ចេកទេសដាំបន្លែ និងកសិផលនានា ... Read More »

សម្តេចយាយទួត ប្រោសព្រះរាជទាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ចូលក្រាបថ្វាយបង្គំគាល់!

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរនិងសុភមង្គល សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជាហឬទ័យប្រោសព្រះរាជទានលោក wang wentian ឯកអគ្គរដ្ឋទូត ... Read More »

កងរាជអាវុធហត្ថរាជធានីភ្នំពេញចេញប្រតិបត្តិការចែកម៉ាស់ក្រណាត់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រោមការចង្អុលបង្ហាញពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការប្រគល់ភារកិច្ចពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ... Read More »

ពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យ២​ ប្រទះឃេីញគ្រោងឆ្អឹងសាកសព​មនុស្សម្នាក់​នៅក្នុងដីឡូត៍គួរឲ្យសង្វេគ

ភ្នំពេញ​ ​៖​ ប្រជាពលរដ្ឋដែលរស់នៅ​ក្បែរបរិវេណ​ដីឡូ​ត៍គ្មាន​លេខ​មួយកន្លែង ក្នុងភូមិ​ឫស្សី​៣​ សង្កាត់​ស្ទឹង​មានជ័យ​២​ ខណ្ឌ​មានជ័​យ​ បានប្រទះឃេីញគ្រោងឆ្អឹងសាកសពមនុស្សម្នាក់​នៅក្នុងដីឡូត៍គ្មានលេខ (មិនដឹងថាជាករណីចង​ក​ឬជាករណីអត្តឃាត​ )​ បានបង្កការភ្ញាក់ផ្អេីលដល់អ្នកភូមិ​ និងអ្នកជិតខាងកាល​ពី​វេលាម៉ោង​៥ល្ងាច​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​នេះ​ ។ សាកសពជនងគ្រោះ​ខាងលេី ... Read More »