ព័ត៌មានទាន់ហេតុការណ៍៖
'

តាមឪពុកទៅដាក់មងយកត្រីចៃដន្យលង់ទឹកព្រែកស្លាប់ទាំងវ័យក្មេង

ខេត្តស្វាយរៀង៖ក្មេងប្រុសម្នាក់បានលង់ទឹកព្រែកស្លាប់បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើលនិងជួយសង្គ្រោះធ្វើចលនាដៃជើង តែជាអកុសលគឺហួសពេលទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ស្ថិតនៅត្រង់ចំណុចភូមិព្រែក ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះជូន រតនៈ អាយុ៧ឆ្នាំរស់ក្នុងបន្ទុកជាមួយឪពុកក្នុងភូមិឃុំកើតហេតុខាងលើ។ បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញឪពុកនិងកូនបាននាំគ្នាទៅដាក់មងយកត្រីនៅឯមាត់ព្រែកខាងកើតចម្ងាយពីផ្ទះ១០០ម៉ែត្រ។ក្រោយមកប្រមាណកន្លះម៉ោងស្រាប់តែមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើលនិងជួយសង្គ្រោះធ្វើចលនាដៃជើងតែអកុសលហួសពេលទៅហើយ។ តាមការពិនិត្យសាកសពរបស់សមត្ថកិច្ចនគរបាលជំនាញនិង ... Read More »

នគរបាលព្រហ្មទណ្ឌក្រុង ឃាត់ខ្លួនជនសង្ស័យក្លែងបន្លំជាសមត្ថកិច្ច និងបញ្ជូនទៅតុលាការ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលក្លែងបន្លំខ្លួនជាសមត្ថកិច្ចនគរបាលជាតិត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ធ្វេីការឃាត់ខ្លួន​ និងបញ្ជូនទៅតុលាការដេីម្បីអនុវត្តតាមនីតិវិធីច្បាប់​ ។  បើតាមសមត្ថកិច្ចនៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ បានឱ្យដឹងថា៖ជនសង្ស័យឈ្មោះ​ ប៉ាង​ កាក់ទិការ​ ( សម្បត្តិ​ សក្កដា​ ) ហៅ​ ... Read More »

លោក មៀច សុផាន់ណា ដឹកនាំកម្លាំងចូលរួមវេទិកាអាស៊ី-អឺរ៉ុប ស្តីពីឱសថក្លែងក្លាយ និងអន់គុណភាពតាមរយៈប្រព័ន្ធវីដេអូសន្និសីទ

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០  នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានដឹកនាំក្រុមការងារ ចូលរួមវេទិកា អាស៊ី-អឺរ៉ុប ស្តីពីឱសថក្លែងក្លាយ ... Read More »

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា​ ដោយមានរបៀបវារៈចំនួន៤ គឺ ៖ ១- ការពិនិត្យកម្មវិធីចំណាយថវិកាឆ្នាំ២០២១ ... Read More »

ព្រះមហាក្សត្រគុយវ៉ែត បានយាងចូលទិវង្គត ក្នុងព្រះជន្ម៩១ព្រះវស្សា

ព្រះមហាក្សត្រគុយវ៉ែត ព្រះនាមSheikh Sabah al-Ahmad al-Jaber al-Sabah ជាអ្នកបង្កើតសន្តិភាពដ៏អស្ចារ្យ បានយាងចូលទិវង្គតក្នុងព្រះជន្ម៩១ព្រះវស្សា។ កាលពីថ្ងៃទី​២៩ ខែកញ្ញា ព្រះមហាក្សត្រ Sheikh Sabah al-Ahmad al-Jaber ... Read More »

ក្របខ័ណ្ឌ Serie A របស់ប្រទេសអុីតាលីប្រឈមនឹងកង្វះប្រាក់ចំណូលចំនួន៥៨៣លានដុល្លារ

ក្របខ័ណ្ឌបាល់ទាត់លីគកំពូលរបស់ប្រទេសអុីតាលីបានបាត់បង់ចំណូលជាង៥០០លានអឺរ៉ូ (៥៨៣លានដុល្លារអាមេរិក) ដោយសារវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលទិន្នន័យនេះជាការព្រមានរបស់ឧស្សាហកម្មក្នុងវិស័យបាល់ទាត់ប្រទេសនេះ។ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋាភិបាលប្រទេសអុីតាលីបានច្រានចោលសំណើដើម្បីអនុញ្ញាតឱ្យអ្នកទស្សនាកាន់តែច្រើនឡើងនៅក្នុងព្រឹត្តិការណ៍កីឡារួមទាំងការអនុញ្ញាតឲ្យមានអ្នកទស្សនា១០០០នាក់នាពេលបច្ចុប្បន្ននៅឯការប្រកួតបាល់ទាត់ SerieA។ នាយកប្រតិបត្តិនៃក្របខ័ណ្ឌ Serie A លោក Luigi De Siervo បានប្រាប់ទូរទស្សន៍រដ្ឋថា ... Read More »

ធនាគារពិភពលោកចំណាយប្រាក់១២ពាន់លានដុល្លារជួយដល់ប្រទេសក្រីក្រ​ទិញវ៉ាក់សាំងប្រឆាំងកូវីដ​-១៩

អន្តរជាតិ៖ធនាគារពិភពលោក​ បានប្រកាសពីកញ្ចប់ជំនួយ​មានទឹកប្រាក់ដល់ទៅ​១២ពាន់លានដុល្លារ ជួយដល់ប្រទេសក្រីក្រសម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​។ តាមគម្រោងខាងលើរបស់ ធនាគារពិភពលោក ទឹកប្រាក់ទាំង​នោះអាចទិញវ៉ាក់សាំងសម្រាប់បង្ការការឆ្លងកូវីដ​-១៩ ដល់មនុស្ស​២ពាន់លាននាក់​។ ដើម្បីធានាដល់បណ្តាប្រទេសក្រីក្រមានប្រាក់ចំណូលទាបធនាគារពិភពលោក​បានស្នើដល់ប្រទេសអ្នកមានដើរតួនាទីសំខាន់ បើកប្រាក់ទាំងនោះក្នុងរយៈពេល​១២-១៨ខែខាងមុខ​។ គិតមកដល់ព្រឹកថ្ងៃទី​៣០ ខែកញ្ញា នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅជាង ៣៣,៧៧លាននាក់ និងស្លាប់កើនឡើង​ជាង​១លាននាក់​។ ... Read More »

នគរបាលព្រែកថ្មីឃាត់ខ្លួនបុរសម្នាក់ប៉ុនប៉ងលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកថ្មីបានឃាត់ខ្លួនបុរសម្នាក់ ដែលប៉ុនប៉ងលួចម៉ូតូគេ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន កាលពីម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នៅមុខដីឡូត៍គ្មានលេខ ផ្លូវលេខ១១២ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះសុខ ... Read More »

បុរសម្នាក់ខ្ចីលុយម្ដាយក្មេក៥០ដុល្លារត្រូវម្ដាយបង្កើតស្ដីបន្ទោសក៏សម្រេចចិត្តធ្វើអត្តឃាតចងកនៅលើដើមអម្ពិលទឹក

ភ្នំពេញ៖បុរសម្នាក់ក្រោយពីទៅខ្ចីលុយម្ដាយក្មេក៥០ដុល្លារហើយត្រូវម្ដាយបង្កើតស្ដីបន្ទោស ក៏សម្រេចចិត្តយកខ្សែនីឡុងទៅចងភ្ជាប់នឹងដើមអម្ពិលទឹកចងកសម្លាប់ខ្លួនតែម្តង។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង១៥នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចដីឡូត៍មួយកន្លែងក្នុងភូមិដើមគ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះពៅ ធារ៉ូ អាយុ២៧ឆ្នាំ ... Read More »

ពលករខ្មែរ៧នាក់ត្រូវទាហានឈុតខ្មៅថៃឃាត់ខ្លួនក្នុងពេលឆ្លងដែនខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ ទាហានឈុតខ្មៅរបស់ថៃកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០បានឃាត់ខ្លួនពលករខ្មែរប្រុសស្រីចំនួន ៧នាក់ នៅត្រង់ចំណុចព្រំដែនច្រកក្រុងប៉ោយប៉ែត ក្នុងពេលពលករខ្មែរទាំងនោះឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ។ តាមកាសែតក្នុងស្រុករបស់ថៃមួយបានចុះផ្សាយឲ្យដឹងថាពលករខ្មែរទាំង៧នាក់នោះ មានប្រុស ២នាក់ ស្រី ៤នាក់ និងកុមារាម្នាក់។អ្នកទាំងនេះ ត្រូវបានទាហានឈុតខ្មៅថៃនៃកងរយ ១២០៥ សហការជាមួយជំនាញពាក់ព័ន្ធក្នុងស្រុកអារញ្ញ ... Read More »

FIFA ដាក់បំរាមលោក Trovato ប្រធានក្លិប Olimpia រឿងរៀបចំលទ្ធផលការប្រកួតទុកមុន

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានឲ្យដឹងថា ប្រធានក្លិប Olimpiaមានមូលដ្ឋាននៅប្រទេសប៉ារ៉ាហ្គាយគឺលោក Marco Trovato បានទទួលបំរាមក្នុងវិស័យបាល់ទាត់អស់មួយជីវិតចំពោះការជួសជុល និងការរៀបចំលទ្ធផលការប្រកួតទុកមុន។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសអាយុ៤១ឆ្នាំរូបនេះក៏ត្រូវបានពិន័យជាប្រាក់ចំនួន ១០ម៉ឺនហ្វ្រង់ស្វ៊ីស (ប្រហែល១០៨,០០០ដុល្លារសហរដ្ឋអាមេរិក) និងមិនឲ្យពាក់ព័ន្ធវិស័យបាល់ទាត់មួយជីវិត។ គណៈកម្មាធិការវិន័យរបស់ ... Read More »

កម្លាំងនគរបាលចុះអនុវត្តបទបញ្ជាលោកអភិបាលខេត្ត ដកហូតកាណូតលឿន១គ្រឿង ពាក់ព័ន្ធបទល្មើសនេសាទខុសច្បាប់

ខេត្តពោធិ៍សាត់ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ ដឹកនាំដោយលោក វរសេនីយ៍ត្រី ស៊ុយ ម៉ៅ អធិការរងនៃអធិការដ្ឋាននគរបាលស្រុក ទទួលផែនការងារព្រហ្មទណ្ឌ បានចុះអនុវត្តបទបញ្ជាលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយធ្វើការដកហូតនូវមធ្យោបាយ(កាណូត)នេសាទខុសច្បាប់១គ្រឿង ឯម្ចាស់គេចខ្លួនបាត់ ។  ករណីនគរបាលចុះអនុវត្តបទបញ្ជាខាងលើ ធ្វើឡើងនៅវេលាម៉ោង៤ ... Read More »

អ្នកចាំទី Karius ចូលរួមជាមួយក្រុម Union Berlin ក្នុងលក្ខខណ្ឌខ្ចីជើង១រដូវកាលទៀត

កីឡាករ Loris Karius បានចាកចេញពីក្រុម Liverpool ម្តងទៀតដើម្បីចូលរួមជាមួយក្រុម Union Berlin ដែលស្ថិតក្នុងក្របខ័ណ្ឌអាល្លឺម៉ង់Bundesliga ក្នុងកិច្ចសន្យាខ្ចីជើងមួយរដូវកាល។ នេះបើយោងតាមការចុះផ្សាយរបស់ Soccer News កាលពីម្សិលមិញ។ អ្នកចាំទី ... Read More »

ជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើប ALPHARD បុកជាមួយម៉ូតូហុងដាឌ្រីមស្លាប់ម្នាក់របួសធ្ងន់២នាក់, សមត្ថកិច្ចឃាត់ខ្លួនអ្នករួមដំណើរជនជាតិខ្មែរម្នាក់យកទៅសួរនាំ

ភ្នំពេញ៖បុរសជនជាតិចិនម្នាក់រួមដំណើរជាមួយបុរសជនជាតិចិននិងខ្មែរពីរនាក់ទៀត បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកALPHARD ទៅបុកម៉ូតូហុងដាឌ្រីម សេ១២៥នៅត្រង់ចំណុចផ្លូវបែកជាបួនបណ្តាលឲ្យបុរសអ្នកជិះម៉ូតូម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុចំណែកបុរសពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង ៥០នាទីយប់ថ្ងៃទី២៩ ខែកញ្ញាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវR8 កែងនឹងផ្លូវR11 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សពជនរងគ្រោះ(ស្លាប់)មានឈ្នោះ ព្រឿម ... Read More »

រថយន្តយីឌុប​បុករថយន្តប៉ាហ្សេរ៉ូកំពុងបត់ឆ្លងផ្លូវ​បណ្ដាលឲ្យខូចខាតយ៉ាងដំណំ​ និងមនុស្ស៣នាក់របួសធ្ងន់ស្រាល​

ភ្នំពេញ​ ៖​ រថយន្តយីឌុប​ ប្រភេទដឹកដីធុនធំមួយគ្រឿង បានបេីកបុករថយន្តប៉ាហ្សេរ៉ូ(PAJERO)ពីក្រោយពេញទំហឹង​ បណ្ដាលឲ្យមនុស្សរបួសធ្ងន់២នាក់​ និងស្រាលម្នាក់​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ កាលពីវេលាម៉ោង៩យប់​ ថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ​២០២០​ ស្ថិតនៅក្បែររង្វង់មូលនាងកងស្រូវ​(ឬកួរស្រូវ) ប្រហែល១០០ម៉ែត្រ​ តាមផ្លូវលេខ២១៧​ ... Read More »

សមត្ថកិច្ចសង្រ្គោះត្រីចំរុះ១០០គីឡូក្រាម និងបំផ្លាញឧបករណ៍ចាប់ត្រី៩ខ្សែ

      ខេត្តពោធិ៍សាត់ ៖ មន្រ្តីជំនាញផ្នែករដ្ឋជលផលរាំងទិល និងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ សហការបង្រ្កាបបទល្មើសនេសាទ ដោយចាក់លែងត្រីចូលបឹងធម្មជាតិ និងបំផ្លាញចោលនូវឧបករណ៍ជាវត្ថុតាងផងដែរ ។  ករណីមន្រ្តីជំនាញ និងយោធាសហការបង្រ្កាបបទល្មើសនេសាទខាងលើ ធ្វើឡើងនាថ្ងៃអង្គារ ១២កើត ខែអស្សុជ ... Read More »

សិក្ខាសាលាបូកសរុបលទ្ធផលការងារការអភិវឌ្ឍដោយចីរភាពឆ្នាំ២០២០ និង លើកទិសដៅការងារឆ្នាំ២០២១

ភ្នំពេញ៖ នៅព្រឹកថ្ងៃ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានរៀបចំសិក្ខាសាលា ស្តីពីត្រួតពិនិត្យលទ្ធផលការងារការអភិវឌ្ឍដោយចីរភាពឆ្នា២០២០ និង ... Read More »

នៅខេត្តពោធិ៍សាត់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអានុភាពផលិត៨០មេហ្គាវ៉ាត់ ចាប់ផ្តើមចេញដំណើរហើយ

ខេត្តពោធិ៍សាត់៖ គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអានុភាពផលិត៨០មេហ្គាវ៉ាត់ ចាប់ផ្តើមចេញដំណើរហើយ, ថ្ងៃនេះអភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំពិភាក្សា ការអនុវត្តសំណង ដែលរងផលប៉ះពាល់ពីគម្រោងនេះ។  សូមបញ្ជាក់ថា៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៩ ខែកញ្ញា ... Read More »

អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សាការស្នើសុំកាត់ឆ្វៀលដីរបស់ប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែងនៅក្នុងតំបន់ការពារធម្មជាតិ

ខេត្តកោះកុង៖ នៅថ្ងៃអង្គារទី២៩ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការស្នើសុំកាត់ឆ្វៀលដី របស់ប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែងនៅក្នុងតំបន់ការពារធម្មជាតិ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៊ុន ... Read More »

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញសំណេះសំណាល ជាមួយយោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ ឆ្នាំ២០២០

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ... Read More »

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសន្ទនាតាមទូរស័ព្ទជាមួយ នាយឧត្តមសេនីយ៍ YUASA Goro មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន

ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ នាយឧត្តមសេនីយ៍ ... Read More »

ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត អញ្ជើញសំណេះសំណាល ជាមួយយោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ ឆ្នាំ២០២០

ខេត្តសៀមរាប៖ ព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ... Read More »

លោក ហ៊ុន ម៉ានី លើកពី ប្រធានបទ “យុវជន និងកិច្ចការបរទេស”

ភ្នំពេញ៖ បាឋកថាលើប្រធានបទ “យុវជន និងកិច្ចការបរទេស” ត្រូវបានរៀបចំឡើងជាទម្រង់នៃការចែករំលែកបទពិសោធន៍ និងការរៀនសូត្ររបស់ លោក ហ៊ុន ម៉ានី ដែលឆ្លងកាត់នៅក្នុងការងារដឹកនាំយុវជនផង និងការងារកន្លងមកផ្សេងៗរបស់លោក ដែលជាមូលដ្ឋាននៃការរៀបចំបាឋកថានារសៀលថ្ងៃទី២៩ ខែកញ្ញា នេះ។ ក្នុងនោះលោកបានផ្ដោតសំខាន់ទៅលើខ្លឹមសារជាច្រើនពាក់ព័ន្ធទៅនឹងការងារការបរទេស ... Read More »

ប៉ូលិសបារាំង​រុះរើជំរំជនភៀសខ្លួនខុសច្បាប់នៅកំពង់ផែCalais

ប្រភពព័ត៌មានពីកម្លាំងប៉ូលិស បារាំង​បានឲ្យដឹងថា ​សកម្មភាព​រុះរើទីតាំងជនភៀសខ្លួន​ដែលមាន មនុស្ស​ប្រមាណ ៧០០នាក់រស់នៅ​ទីនោះ​ តាំងពីព្រឹកថ្ងៃទី​២៩ខែកញ្ញា។ នៅព្រឹកថ្ងៃទី​២៩ខែកញ្ញា (ពេលវេលានៅបារាំង) កម្លាំងប៉ូលិសបានទៅកាន់កំពង់ផែរុះរើទីជំរំជនភៀសខ្លួន នៅកំពង់ផែ Calais ភាគខាងជើងប្រទេសនេះ ។ ក្រុមជនភៀសខ្លួននៅទីនោះមានបំណងចង់ទៅកាន់អង់គ្លេស ស្វែងរកឱកាសការងារល្អជាងនៅបារាំង ... Read More »

កាំជ្រួចមីស៊ីល ធ្លាក់ចំផ្ទះពលរដ្ឋនៅអុីរ៉ាក់ ស្លាប់មួយគ្រួសារ​៥នាក់

ជារឿងអកុសល កំាជ្រួមចមីស៊ីល បានធ្លាក់ចំផ្ទះពលរដ្ឋ​ បណ្តាលឲ្យកុមារ​៣នាក់និងស្រ្តី២នាក់ ក្នុងគ្រួសារមួយនៅប្រទេសអុីរ៉ាក់ស្លាប់​ កាលពីថ្ងៃទី​២៨ខែកញ្ញា ។ មីស៊ីលខាងលើគឺសំដៅទៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាដាត ដែលជាទីតាំងឈរជើងនៃកម្លាំងទាហានអាមេរិក​។ ប៉ុន្តែមីស៊ីលមិនទៅដល់គោលដៅក៏ធ្លាក់លើផ្ទះពលរដ្ឋ​។ នេះជាករណីថ្មីបំផុត​ក្នុងចំណោមនៃការវាយប្រហារដោយមីស៊ីលទៅលើទីតាំងនានារបស់អាមេរិក ក្នុងទឹកដីអុីរ៉ាក់ ។ ការវាយប្រហារកើតឡើង ក្រោយពេលទីក្រុងវ៉ាស៊ីនតោន ... Read More »

ទីក្រុងមូស្គូបន្តឲ្យសិស្សឈប់សម្រាកក្នុងខែតុលាជាបន្តទៀតដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩

បើទោះបីរុស្ស៊ីជាប្រទេសមានវ៉ាក់សាំងប្រឆាំងកូវីដ​-១៩មុនគេបង្អស់នៅលើពិភពលោក​​ក្តី ប៉ុន្តែប្រទេសនេះ​នៅតែ​បន្តរឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ​-១៩​។ នៅពេលនេះដែរអភិបាលក្រុងមូស្គូ លោក Sergei Sobyanin នៅថ្ងៃទី​២៩ខែកញ្ញា ​បានប្រកាសថា ទីក្រុងមូស្គូ នឹងបន្តឲ្យសិស្សសាលាសម្រាកក្នុងខែតុលាជាបន្តទៀត ដើម្បីទប់ស្កាត់ការឆ្លង ។ ​ប៉ុន្តែនៅក្នុងខែតុលាសិស្ស នឹងបន្តឈប់តែ​២សប្តាហ៍​ដើមខែតែប៉ុណ្ណោះ​ គឺដល់ថ្ងៃទី​១៨ខែតុលា។ ... Read More »

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញសំណេះសំណាល ជាមួយយោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ ឆ្នាំ២០២០

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ... Read More »

ស្ត្រីម្នាក់ជាអាជីវករលក់ដូរនៅប្រទេសថៃត្រូវគំនរភួយរលំសង្កត់ស្លាប់

ក្រុងប៉ោយប៉ែត៖ ស្ត្រីខ្មែរម្នាក់ជាអាជីវករលក់ដូរនៅផ្សាររុងក្លឿ(ប្រទេសថៃ) បានស្លាប់បាត់បង់ជីវិតដោយសារគំនរភួយរលំសង្កត់លើបង្កការភ្ញាក់ផ្អើលទាំងព្រឹកថ្ងៃ ទី២៩ ខែកញ្ញាឆ្នាំ២០២០  ស្ថិតក្នុងផ្សារ(អ.ប៉.ច)រុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។ ជនរងគ្រោះឈ្មោះ ជួត រស្មី ភេទស្រី អាយុ៣០ឆ្នាំ ជាជនជាតិខ្មែរ ... Read More »

តំណាង លោក ហ៊ុន ម៉ាណែត ផ្តល់នូវអនុសាសន៍ល្អៗជូនយោធិនចូលនិវត្តន៍ ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិឆ្នាំ២០២០

ខេត្តសៀមរាប ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទព័ជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង ... Read More »

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានដឹកនាំកម្លាំងចុះជួយរុះរើ សាងសង់ផ្ទះ និងនាំយកអំណោយស័ង្កសីរបស់ មេបញ្ជាការកងទ័ពជើងគោក ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់

ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ត្រី កែវ សេង លន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានដឹកនាំកម្លាំងដោយផ្ទាល់ចុះជួយរុះរើ សាងសង់ផ្ទះឡើងវិញ និងនាំយកស័ង្កសីដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ... Read More »