ព័ត៌មានទាន់ហេតុការណ៍៖
'

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យប្រុសស្រី៥នាក់ ហើយត្រូវបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី១១កញ្ញាស្អែកនេះ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី៥នាក់ជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ និងធ្វើការដកហូតសារធាតុញៀនមួយចំនួនធំ ហើយត្រូវកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្អែកនេះ។ ដោយមានការដឹកនាំ និងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ... Read More »

បុរសមានស្មារតីវិបល្លាសម្នាក់បានចងកបញ្ចប់ជីវិតខ្លួនឯងនៅក្រោមដើមស្វាយដោយជើងមិនផុតពីដី

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ដែលគេដឹងថា មានសតិមិនគ្រប់ហើយមិនស្គាល់អត្តសញ្ញាណ បានចងកបញ្ចប់ជីវិតនៅក្រោមដើមស្វាយមុខផ្ទះចាំចម្ការដែលអ្នកស្រុកទុកចោល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែលជា១១ជាង ហើយក្រោយកើតហេតុនៅវេលាម៉ោង១២ថ្ងៃត្រង់សមត្ថកិច្ចនគរបាលប៉ុស្តិ៍សហការជាមួយនគរបាលជំនាញកោសល្យវិច័យបានចុះមកដល់ទីតាំងកើតហេតុនៅចំណុចមុខផ្ទះចាំចម្ការអ្នកនៅភ្នំពេញ ជាប់ផ្លូវជាតិលេខ៧ ហួសស្ពានអូរពងមាន់បន្តិច ឋិតក្នុងភូមិរាជានុគោល សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង។ បើតាមប្រភពអ្នកនៅក្បែរនោះបានឱ្យដឹងថា បុរសដែលចងកសម្លាប់ខ្លួនខាងលើនេះដូចជាមានលក្ខណៈមិនសូវគ្រប់។ មុនកើតហេតុ គេឃើញបុរសនេះដើរចុះដើរឡើងនៅម្តុំនេះហាក់ដូចជាមានកង្វល់អ្វីមួយ តែពួកគាត់អត់ចាប់អារម្មណ៍ទេ ... Read More »

អភិបាលខេត្តស្ទឹងត្រែង នាំយកអំណោយទៅឧបត្ថម្ភប្រជាពលរដ្ឋក្រីក្រជាង ៤០០គ្រួសារ

      ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះជាង ៤០០គ្រួសារ ទទួលបានអំណោយពី រាជរដ្ឋាភិបាល តាមរយះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្ទឹងត្រែង និងនៅថ្ងៃទី៩កញ្ញា ឆ្នាំ២០២០ អភិបាលខេត្តស្ទឹងត្រែង ... Read More »

មាន សូនីតា ឆេះដុំរឿងការចោទប្រកាន់ទំនាក់ទំនងប្តីគេ

ភ្នំពេញ៖ មានការភ្ជាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និងអ្នកគាំទ្រក្រោយពីសារចោទប្រកាន់ធ្ងន់រឿងមានទំនាក់ទំនងប្តីគេយ៉ាងស្ងាត់កំបាំងមួយត្រូវបានជនអនាមិកបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។ សារដ៏កក្រើកនេះបានធ្វើឲ្យមានការចែករំលែក និងប្រើប្រាស់ភាសាធ្ងន់ៗមកលើនាងរហូតតារាស្រីរូបនេះចេញមុខប្រតិកម្មធ្ងន់ៗតបទៅនៅការចោទប្រកាន់មួយនេះ។ ​ប៉ុន្មានថ្ងៃមុននេះមានក្រុមបណ្តាញសង្គមសាធារណៈមួយបានបង្ហោះសារយ៉ាងវែងអន្លាយដោយបានរៀបរាប់អំពីទុក្ខវេទនាក្នុងផ្លូវអារម្មណ៍ជាខ្លាំងក្រោយពីនារីម្នាក់ដែលបានព្យាយាមឆក់យកប្តីពីទ្រូងនាង ហើយប្តីនោះសុខចិត្តបោះបង់ភរិយាស្របច្បាប់ដើម្បីទៅរួមរស់ជាមួយអតីតសង្សាររចោលប្រពន្ធការពេញច្បាប់។ ក្រៅពីចោទប្រកាន់ដណ្តើមប្តីគេ សារនោះក៏រំលេចអំពីអត្តចរិកមនុស្សស្រីពិសពុលនិងផ្លាស់ប្តូរស្នេហ៍ជាមួយបុរសមានទ្រព្យជាច្រើន។ អានអំពីសារបញ្ចេញអារម្មណ៍ហើយនឹងបានធ្វើឲ្យនារីជាច្រើនចងកំហឹងនឹងនារីទី៣នោះជាខ្លាំង។ នៅក្នុងសារបញ្ចេញយោបល់នៃសំណេរដ៏វែងនេះត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបានប្រើប្រាស់ភាសាក្រមា និងសាឡាត់ ដែលនាំឲ្យមានការងើយឆ្ងល់រហូតធ្វើឲ្យគេគិតដល់តារាសម្តែងស្រីពីររូបគឺកញ្ញា មាន សូនីតា​ដែលគេបានដាក់រហស្សនាមថាជារាជនីក្រមា ... Read More »

ដើរតាមអាមេរិក រដ្ឋាភិបាលអូស្ត្រាលីថ្កោលទោសយ៉ាងខ្លាំង​ដល់ទិកតុក

បណ្តាញកម្សាន្តសង្គម វីដេអូទិកតុកTikTok មានភាពល្បីល្បាញនៅលើពិភពលោក​ ត្រូវរដ្ឋាភិបាលអាមេរិក​ដាក់ទណ្ឌកម្ម ហើយហាមប្រាមដំណើរការនៅលើទឹកដីអាមេរិក លើកលែងតែបណ្តាញទិកតុកត្រូវលក់ឲ្យពលរដ្ឋអាមេរិកនោះ។ នៅពេលនេះអូស្ត្រាលីបានដើរតាមគម្រោងរបស់អាមេរិក ដោយបានថ្កោលទោសយ៉ាងខ្លាំងដល់ បណ្តាញវីដេអូកម្សាន្តទិកតុក​ ក្រោយពេលទុកឲ្យឃ្លីបវីដេអូស្តីពីបុរសជនជាតិអាមេរិកម្នាក់ដែលប៉ុនប៉ងធ្វើអត្តឃាតដោយប្រើកាំភ្លើងខ្លី។ ក្រោយការរិះគន់យ៉ាងខ្លាំងពីរដ្ឋាភិបាល និងពលរដ្ឋអូស្ត្រាលីមក ក្រុមហ៊ុនទិកតុកបានចេញមកបកស្រាយ ហើយបានលុបឃ្លីបវីដេអូខាងលើ ។​ ... Read More »

សារធាតុគីមីជាង១សែន៣ម៉ឺនប្រភេទ ត្រូវបានផលិត និងចរាចរណ៍នៅលើទីផ្សារពិភពលោក

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការពង្រឹងស្ថាប័នសម្រាប់ប្រសិទ្ធភាពលើការសម្របសម្រួលបំពេញកាតព្វកិច្ចជាភាគីនៃអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងការគ្រប់គ្រងសារធាតុគីមីគ្រោះថ្នាក់ និងសំណល់គ្រោះថ្នាក់» នាព្រឹកថ្ងៃពុធ ៧រោច ខែភទ្របទ ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ លោក សាបូ អូហ្សាណូ ... Read More »

ដល់ម្លឹងផង..ខ្លាំងម្ល៉េះលោកព្រះ ..បើចង់រកសុីដឹកជ្រូក ទាល់តែឆ្លងកាត់កូនប្រសារថ្នាក់ដឹកនាំក្រសួងកសិកម្ម…!

ភ្នំពេញ៖ ដល់ម្លឹងផង..ខ្លាំងម្ល៉េះលោកព្រះ ..បើចង់រកសុីដឹកជ្រូក ទាល់តែឆ្លងកាត់កូនប្រសារថ្នាក់ដឹកនាំក្រសួងកសិកម្ម…! ចុះគេអត់គិតរឿងច្បាប់ទម្លាប់ រឿងពិនិត្យសុខភាពសត្វទេអី បានជាត្រឹមកូនប្រសារអ្នកធំក្រសួងសោះមានឥទ្ធិពលយ៉ាងនេះ..? សូមជម្រាបជូនថា៖ មាន Facebook មួយចំនួនបានលើកយករឿងនេះទម្លាយ អាចជាបញ្ហាផ្ទៃក្នុងទម្លាយឱ្យ ទើបដល់មានពាក្យថា៖ «បងប្អូន​អាជីវករ​ចង់រកស៉ីនាំជ្រូកចូល​ ឬ​ ... Read More »

នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ក្រោយពីជនរងគ្រោះប្តឹងចោទពីបទលួចអំបោះក្នុងរោងចក្រ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វេីសកម្មភាពលួចយកអំបោះក្នុងរោងចក្រ​ ដែលមានយីហោ​ ហ្គោលឌិនបេស ស្ថិតក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ហេីយត្រូវបានរដ្ឋបាលរោងចក្រដឹងអំពីសកម្មភាពពួកគេទេីបប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនកាលពីវេលាម៉ោង២រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះនៅក្នុងរោងចក្រតែម្តង។ ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ តន រស្មី ... Read More »

គ្រាន់តែត្រីនាំ​សំណាង​ស្លាប់ ប្រធានាធិបតីប្រទេស​ហ្សំ​ប៊ី ​ចូលរួម​កាន់ទុក្ខ​ជាមួយ​ប្រជាជន​ទូទាំងប្រទេស

អន្តរជាតិ៖ ​​ការស្លាប់របស់ត្រី​នាំ​សំណាង​មួយ​ក្បាល​ដែល​រស់នៅក្នុង​ស្រះ​មួយ​ក្នុង​បរិវេណ​សកលវិទ្យា​ល័យ Copperbelt University (CBU) នៃ​ប្រទេស​ហ្សំ​ប៊ី​ អស់​រយៈពេល​ជាង ២០ ឆ្នាំ​មកហើយនោះ បានក្លាយជា​រឿង​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍ ព្រោះ​សូម្បីតែ​ប្រធានាធិបតីប្រទេសហ្សំ​ប៊ី​លោកEdgar Lungu ក៏បានចូលរួម​កាន់ទុក្ខ​ចំពោះ​ការបាត់បង់​ត្រី​មួយ​ក្បាល​នេះផងដែរ​។ ជាក់ស្តែងនៅ​ដើម​សប្តាហ៍​ខែកញ្ញា ឆ្នាំ២០២០នេះ​ ... Read More »

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លើយតបនឹងការរាយការណ៍ពីប្រជាពលរដ្ឋចូលក្នុងផេកភ្លាមៗ

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតប ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានរាយការណ៍ចូលផេកហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តណ្តាល មានខ្លឹមសារថា «អនុញ្ញាតគោរពជំរាបសួរ ខ្ញុំបាទជាប្រជាជនដែលរស់នៅក្នុងភូមិពោង ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។ ... Read More »

ជនសង្ស័យ២នាក់ឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចនៅសង្កាត់ស្ទឹងមានជ័យ៣​ទៅជាប់ខ្នោះសមត្ថកិច្ចប៉ុស្ដិ៍អូរបែកក្អម​

ភ្នំពេញ ៖​ ជនសង្ស័យ២នាក់បានធ្វេីសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាកអាយហ្វូនសុិច​ពីនារីម្នាក់បានសម្រេច​ កាលពីវេលាម៉ោង១០​ និង៣០នាទីយប់​ ថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ​២០២០​ នៅតាមផ្លូវបេតុងក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ​ រួចពួកគេបានជិះម៉ូតូគេចខ្លួនទៅដល់​ផ្លូវទាល់​ក្នុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ​ ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលអូរបែកក្អម​នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ ... Read More »

ក្រុមប្រឹក្សាខេត្តក្រចេះ បើកកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៣ ឆ្នាំ២

ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០ ក្រុមប្រឹក្សាខេត្តក្រចេះ ដឹកនាំដោយលោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បើកកិច្ចប្រជុំ​សាមញ្ញលើកទី ១៦ អាណត្តិទី៣ ឆ្នាំទី២ ... Read More »

ខណៈអ្នកជំនាញខ្លះសង្ស័យពីប្រសិទ្ធភាពនៃវ៉ាក់សាំង Ad5-nCoV ក្រុមហ៊ុនចិន CanSino ចេញមុខការពារវ៉ាក់សាំង COVID-19 របស់ខ្លួន

អន្តរជាតិ៖ កាលពីពេលថ្មីៗនេះ បន្ទាប់ពីមានក្រុមអ្នកជំនាញមួយចំនួន បានបង្ហាញការសង្ស័យចំពោះប្រសិទ្ធភាពនៃវ៉ាក់សាំង Ad5-nCoV របស់ក្រុមហ៊ុន CanSino ដែលត្រូវបានអភិវឌ្ឍឡើង ដោយឈរលើមូលដ្នាននៃវីរុសគ្រុនផ្ដាសាយទូទៅ។ ដោយក្រុមអ្នកជំនាញទាំងនេះយល់ឃើញថា៖វ៉ាក់សាំងមួយនេះ ដែលផ្អែកលើវីរុសគ្រុនផ្ដាសាយទូទៅ អាចនឹងមានប្រសិទ្ធភាព មានព្រំដែនកំណត់ ហើយមិនតែប៉ុណ្ណោះអង់ទីករដែលមានស្រាប់ប្រឆាំងនឹងវីរុសគ្រុនផ្ដាសាយទូទៅ ក៏អាចនឹងបំផ្លាញវ៉ាក់សាំងAd5-nCoV ... Read More »

Update ៖ ខាងក្រុមហ៊ុន SMART ទទួលកំហុសរបស់ខ្លួន រាល់ការរិះគន់ពីអតិថិជន

ភ្នំពេញ៖ ហួសហេតុពេកហើយ..! ប្រព័ន្ធទូរស័ព្ទ SMART កាត់លុយគ្មានមូលហេតុ ល្បីក្នុងអារម្មណ៍អតិថិជន , SMART កាត់លុយសហាវមែន..នៅសុខៗខាងក្រុមហ៊ុន SMARTកាត់លុយអស់អាលីង… SMART ពេញនិយមចំពោះយុវវ័យ ហើយ SMARTក៏ឱ្យយុវវ័យឈឺចាប់នឹងការកាត់ផ្តាច់ស្នេហ៍គ្មានមនោសញ្ចេតនាសម្រាប់ការសារសងនោះដែរ គឺកាត់លុយភ្លាមៗ។ ... Read More »

មន្ត្រីសាខា ក.ប.ប. ខេត្តស្វាយរៀង រកឃើញពពុះសណ្តែក ថ្នាំដុសធ្មេញ ទឹកដោះគោខាប់ តែ ទឹកក្រូចនិងសាប៊ូមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ និងហួសកាលបរិច្ឆេទប្រើប្រាស់នៅផ្សារប្រសូត្រ

ខេត្តស្វាយរៀង៖ មន្ត្រីជំនាញក.ប.ប. ខេត្តស្វាយរៀងបានរកឃើញផលិតផល មានផ្ទុកនូវសារធាតុគីមីហាមឃាត់បូរ៉ាក់ និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់នៅក្នុងផ្សារប្រសូត្រ ស្រុកស្វាយទាបនាថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។ មន្ត្រីសាខា ... Read More »

ក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ! ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ជិត១ម៉ឺននាក់

អន្តរជាតិ៖ នៅថ្ងៃព្រហស្បតិ៍ទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ប្រទេសឥណ្ឌាបានរាយការណ៍ថា ក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ប្រទេសខ្លួនរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់ទៅ ៩៥,៧៣៥នាក់ ដែលប្រការនេះមិនត្រឹមតែជាការបំបែកកំណត់ត្រាថ្មីនោះឡើយ តែថែមទាំងបានធ្វើឲ្យចំនួនករណីឆ្លងសរុប កើនដល់ជាង ៤.៤៦លានករណីផងដែរ។ ... Read More »

គណៈកម្មការជំនាញទាំង១០នៃរដ្ឋសភា លើកយកសេចក្តីព្រាងច្បាប់ចំនួន៣ មកពិនិត្យនិងសិក្សា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០២០​ នៅវិមានរដ្ឋសភា សេចក្តីព្រាងច្បាប់ចំនួនបីរួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលបារាំង និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា ... Read More »

ក្រសួងព័ត៌មាននឹងធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មានឡើងវិញដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន

ភ្នំពេញ៖ ក្រសួងព័ត៌មាននឹងធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មានឡើងវិញនាពេលខាងមុខ ដើម្បីឱ្យស្របទៅនឹងស្ថានភាពនយោបាយ និងការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន។ ក្នុងកិច្ចប្រជុំគណ:កម្មការធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន ដែលធ្វើឡើងជាលើកដំបូងនៅព្រឹកថ្ងៃទី៩ ខែកញ្ញានេះ នាទីស្តីការក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា៖ ច្បាប់ស្តីពីរបបសារព័ត៌មាន មានចំណុចខ្វះខាត គឺមិនកំណត់ពីលក្ខណៈសម្បត្តិ ... Read More »

រដ្ឋមន្ត្រីការបរទេសចិន៖ អាមេរិកគឺជាអ្នកជម្រុញ ឲ្យមានសកម្មភាពយោធា នៅសមុទ្រចិនខាងត្បូង

អន្តរជាតិ៖ បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០នេះថា លោក វ៉ាង យី(Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានថ្លែងថា សហរដ្ឋអាមេរិកបាននិងកំពុងលូកលាន់ដោយផ្ទាល់ ... Read More »

រឿងព្រេងខ្មែរ÷ រឿងបុរស ៤ នាក់​ឈ្លោះ​ដណ្ដើម​ផ្លែ​ស្វាយ១ និង​មាស

 មាន​និទាន​មួយ​ថា មាន​បុរស ៤ នាក់​ទៅ​រក​រៀន​សិល្បសាស្ត្រ ឯ​ក្រុង​តក្កសិលា​មហា​នគរ ។ លុះ​រៀន​សិល្បសាស្ត្រ​នោះ​ចប់​សព្វ​គ្រប់ ហើយ​ក៏​លា​គ្រូ ដើរ​ត្រឡប់មកស្រុកវិញ លុះ​មក​ដល់​ពាក់​កណ្ដាល​ផ្លូវ បុរស​ទាំង ៤ នោះ បាន​ឃើញ​ទឹក​មួយ​កន្លែង យល់​ថា​ទឹក​ល្អ ពុំ​ដឹង​ថា​ទឹក​នោះ​មាន​ពិស ... Read More »

ទូតកម្ពុជានៅជប៉ុន៖ ការរីករាលដាលជំងឺកូវីដ-១៩ ក្រុមហ៊ុនអាកាសចរណ៍ ALL NIPPON AIRWAYS (ANA) បានផ្អាកជើងហោះហើរណារីតា-ភ្នំពេញ-ណារីតា រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២០

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ក្រុមហ៊ុនអាកាសចរណ៍ ALL NIPPON AIRWAYS (ANA) បានផ្អាកជើងហោះហើរណារីតា-ភ្នំពេញ-ណារីតា រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីជូនដំណឹង ... Read More »

កម្មករកម្មការិនីជាង៣០០០នាក់បានតវ៉ាបិទ​ផ្លូវលេខ២១៧(ចំការដូង)នៅមុខរោងចក្រ​ វ៉ាយ​&ដាប់បែលយូ​ ហ្គាមែន​ ដេីម្បីស្នេីសុំឈប់សម្រាកថ្ងៃបុណ្យភ្ជុំបិណ្ឌចំនួន៥ថ្ងៃ

ភ្នំពេញ​ ៖ នៅព្រឹកថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ​២០២០នេះ​ បន្ទាប់ពីមានបងប្អូនកម្មករកម្មការិនី​ ជាង៣០០០នាក់នាំគ្នាតវ៉ាបិទផ្លូវ​លេខ២១៧​ (ផ្លូវចំការដូង)​ ទល់មុខរោងចក្រ​ វ៉ាយ​ &​ ដាប់បែលយូ​ ហ្គាមេន​ ស្ថិតក្នុងភូមិព្រែកជ្រៃ​ សង្កាត់ស្ពានថ្ម​ ... Read More »

ប្រធានាធិបតី​វេណេហ្ស៊ុុយអេឡា ចង់ចាក់វ៉ាក់សំាងប្រឆាំងកូវីដ​-១៩​ឲ្យតំណាងរាស្ត្រទាំងអស់

ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោកនីកូឡាស់ ម៉ាឌូរ៉ូ បានបញ្ជាក់ថា លោកមានគម្រោងឲ្យតំណាងរាស្ត្រ​ទាំងអស់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ទិញមកពីប្រទេសរុស្ស៊ី ។ ប្រធានាធិបតីវេណេហ្ស៊ុុយអេឡា បានឲ្យដឹងថា លោកបានស្នើចាក់វ៉ាក់សំាង​ទៅក្រុមតំណាងរាស្ត្រមុនគេ​ គឺមុនការបោះឆ្នោតនៅថ្ងៃទី​៦ ខែធ្នូ​ ដើម្បីធានាសុវត្ថិភាពដល់តំណាងរាស្ត្រទាំងអស់មិនឆ្លងកូវីដ​-១៩។ ប្រធានាធិបតីម៉ាឌូរ៉ូបានបញ្ជាក់ថា «ខ្ញុំស្នើតំណាងរាស្ត្រទាំងអស់ចាក់វ៉ាក់សំងបង្ការរបស់រុស្ស៊ី ពិសេសគឺបេក្ខភាពតំណាងរាស្ត្រទាំង​១៤.៤០០នាក់​ដែលឈរឈ្មោះបោះឆ្នោត ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើរបាយការណ៍ស្ដីពីលទ្ធផលនៃការពិភាក្សាកម្រិតបច្ចេកទេស និងកម្រិតថ្នាក់ដឹកនាំនូវផែនការថវិកាឆ្នាំ២០២១

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យលើរបាយការណ៍ស្ដីពីលទ្ធផលនៃការពិភាក្សាកម្រិតបច្ចេកទេស និងកម្រិតថ្នាក់ដឹកនាំនូវផែនការថវិកាឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី ... Read More »

អភិបាលខេត្តព្រៃវែង ជួបសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ជូនដល់ក្រុមគ្រួសារក្រីក្រចំនួន៥២គ្រួសារ

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ជា សុមេធី អភិបាល ... Read More »

អភិបាលខេត្តកំពត ទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍គណៈ​កម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា

ខេត្តកំពត៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ ២០២០ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមបិទមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំពេញអង្គលើកទី២ និងពិធីបិទមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។ សូមជម្រាបថា៖ ... Read More »

នគរបាលប៉ុស្តិ៍ម្លូព្រៃ១ ឃាត់​ជន​សង្ស័យ ៣នាក់ ​ជា​មុខសញ្ញា​ប្រើប្រាស់​ចែកចាយ​គ្រឿងញៀន​យកទៅចាត់ការតាមច្បាប់

ខេត្ត​ព្រះវិហារ​៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំម្លូព្រៃ១ ​កាលពី​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០២០ ​បានឃាត់ខ្លួនជនសង្ស័យ៣ជាមុខសញ្ញាប្រើប្រាស់និងចែកចាយគ្រឿងញៀន​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៩​ ស្រុកឆែប ខេត្តព្រះវិហាររកឃើញថ្នាំញៀនមួយចំនួននិងធ្វើតេស្តទឹកនោមរកឃើញមានភាពវិជ្ជមាន២នាក់។  សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំម្លូព្រៃ១បានឲ្យដឹងថា មុនពេលកើតហេតុសមត្ថកិច្ចបានឃើញជនសង្ស័៣នាក់ដែលជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនធ្វើដំណើរឆ្លងកាត់នៅចំណុចខាងលើមើលទៅគួរឲ្យសង្ស័យក៏ឃាត់ម៉ូតូអត់ស្លាកលេខ១គ្រឿងហើយសួរនាំនិងឆែកឆេររកឃើញថ្នាំញៀនមួយចំនួន។ ពេលនោះជនសង្ស័យ២នាក់បានឆ្លើយសារភាពថា ខ្លួន​ពិតជា​បាន​ប្រើប្រាស់​គ្រឿងញៀន​ពិតប្រាកដ​មែន​។​បន្ទាប់ពីទទួលការសារភាពបែបនេះកម្លាំងបាននាំខ្លួនពួកគេទាំងបីនាក់ មក​​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ម្លូព្រៃ​១ ដើម្បី​ធ្វើតេស្តទឹកនោម ស្រាប់តែរកឃើញក្នុងចំនោម ៣ នាក់ ... Read More »

លោក ហ៊ុន ម៉ាណែត៖ ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញក្នុងរយៈកាលជាង២០ឆ្នាំមកទល់សព្វថ្ងៃនេះ គឺជារយៈកាលនៃសុខ សន្តិភាពដ៏យូរ និងពុំធ្លាប់កើតមានឡើយក្នុងប្រវត្តិសាស្ត្រកម្ពុជា

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេ បញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងពីការវិវត្តន៍ ក្នុងរយៈពេលជាង ៤០ឆ្នាំ ក្រោយការដួលរលំនៃរបបខ្មែរក្រហម និងជាង ២០ឆ្នាំ ក្រោយការបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃកន្លងមកនេះថា ... Read More »

Update ៖ ក្រសួងការងារចេញសេចក្តីប្រកាសព័ត៌មាន ករណីដំឡើងប្រាក់ឈ្នួលដល់កម្មករកាត់ដេរ១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មាន ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន កម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈ ទាំងអស់ឱ្យបានជ្រាបថា ... Read More »