ព័ត៌មានទាន់ហេតុការណ៍៖
'

រដ្ឋាភិបាលកម្ពុជា សម្រេច​បន្ត​ការលើកលែង​ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ រយៈពេល​២​ខែ​បន្តទៀត ចំពោះ​អាជីវកម្ម​ទេសចរណ៍

ភ្នំពេញ​៖ បើយោងតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាលកម្ពុជា ដែលបានប្រកាសកាលពីថ្ងៃទី​៣១ កក្កដា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះដោយសម្រេច​បន្ត​ការលើកលែង​ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ រយៈពេល​ពីរ​ខែ​បន្តទៀត ចំពោះ​អាជីវកម្ម​ទេសចរណ៍ ដូចជា​សណ្ឋាគារផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ទីភ្នាក់ងារ​ទេសចរណ៍ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម​នៅតាម​បណ្ដា​ខេត្ត​ទេសចរណ៍​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​។ ចំពោះការលើកលែង​ពន្ធ​នេះ គឺជាការ​ចូលរួម​របស់​រដ្ឋាភិបាល ក្នុងការ​គ្រប់គ្រង​ផលប៉ះពាល់​វិស័យ​ទេសចរណ៍ ... Read More »

ស្ត្រីខ្មែរដំបូង ដែលបានចូលរួមជួយផលិតយានអវកាសនៅអង្គការ NASA

បរទេស ៖អស្ចារ្យខ្លាំងណាស់! រត់គេចពីរបបខ្មែរក្រហមទៅរស់នៅអាមេរិកតាំងពីតូច ខំប្រឹងតស៊ូរៀនសូត្ររហូតក្លាយជាវិស្វករចូលរួមផលិតយានអវកាសនៅអង្គការNASA។កាលពីចុងខែកក្កដាកន្លងទៅនេះ អង្គការ (NASA) ទើបតែបានបាញ់រ៉ុក្កែត Atlas V អមដំណើរយាន Rover មួយឈ្មោះថា Perseverance ដែលបាញ់ចេញពីតំបន់ Cape ... Read More »

អាជ្ញាធរ វៀត​ណា​ម បន្តរកឃើញករណី​ឆ្លង COVID-19 ថ្មី​ចំនួន ២០​ករណី​បន្ថែមទៀត

អន្តរជាតិ៖ យោងតាមសេចក្តីរាយការណ៍របស់ក្រសួងសុខាភិបាល​វៀត​ណា​ម បាន​​នៅ​ព្រឹក​ថ្ងៃទី​៥ ខែសីហានេះប្រកាសថា ប្រទេសខ្លួនរកឃើញករណី​ឆ្លង COVID-19 ថ្មី​ចំនួន ២០​ករណី​បន្ថែមទៀត​។ ក្នុងចំណោម ២០​ករណី​ថ្មី​នេះ មាន ១៩​ករណី​ទាក់ទិន​នឹង​ករណី​ឆ្លង​ក្នុង​ទីក្រុង​ដា​ណា​ង និង ១​ករណីទៀត គឺជា​ករណី​នាំចូល​ពី​បរទេស​។ ... Read More »

ប្រទះឃើញសពបុរសអណ្ដែតទឹកប្រឡាយផ្អើលទាំងព្រឹក

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈក្មេងៗឃ្វាលក្របីប្រទះឃើញសពអណ្ដែតទឹកប្រឡាយនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗមកពិនិត្យខ្លាចជារឿងឃាដកម្ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៥ខែសីហាឆ្នាំ២០២០ស្ថិតខាងក្រោយឡឥដ្ឋ ក្នុងភូមិថ្នល់កែង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា៖ បុរសខាងលើមានឈ្មោះ ជ័យ សុខេន អាយុ ៥០ឆ្នាំ មុខរបរបើករថយន្តដឹកដី មានទីលំនៅ ... Read More »

រុស្ស៊ីប្រកាសថា នឹងចាប់ផ្តើមផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ទ្រង់ទ្រាយធំនៅខែកញ្ញាឆ្នាំ​២០២០

អន្តរជាតិ៖ កាលពីថ្ងៃទី​៤ខែសីហា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម​​រុស្ស៊ីលោក Denis Manturov បានប្រកាសថា ក្តីសង្ឃឹម ក្នុងសង្គ្រាមប្រឆាំងកូវីដ​-១៩​។ រុស្ស៊ីចាប់ផ្តើមផលិតវ៉ាក់សាំង​ជាទ្រង់ទ្រាយធំ នៅខែកញ្ញា ខាងមុខនេះ។ លោកDenis Manturov បានឆ្លើយតបទៅនឹងបទសម្ភាសន៍ជាមួយសារព័ត៌មានTassថា​គម្រោងផលិតវ៉ាក់សាំង​នឹងត្រូវធ្វើឡើងនៅក្រុងចំនួន៣គឺ Vladimir, ... Read More »

មេដឹកនាំពិភពលោក ចូលរួមរំលែកទុក្ខដល់ពលរដ្ឋលីបង់ ក្រោយការផ្ទុះសមា្លប់មនុស្សជាច្រើន

អន្តរជាតិ៖ មន្ត្រីសន្តិសុខ លីបង់ ឧត្តមសេនីយ៍Abbas Ibrahim បានបញ្ជាក់ថា មានសារធាតុ ammonium nitrate ដល់ទៅ​២៧០០តោន នៅក្នុងឃ្លាំង​ស្ថិតនៅកំពង់ផែBeirut បានផ្ទុះ កាលពីថ្ងៃទី​៤ខែសីហា។ កម្លាំងផ្ទុះត្រូវបានគេវាយតម្លៃថា ស្មើរំសេវ​TNT ដល់ទៅ​២៤០ ... Read More »

លោក ឃួង ស្រេង ទទួលទេយ្យទានមានសម្ភារៈ និងថវិកា ពីចៅអធិការវត្តប្រាសាទ ដើម្បីយកទៅជួយ សកម្មភាព មនុស្សធម៌ក្នុងនាមប្រធានគណៈ កម្មាធិការសាខាកាក បាទក្រហមកម្ពុជា រាជធានីភ្នំពេញ

ភ្នំពេញ៖ ចៅអធិការវត្ដប្រាសាទផ្ដល់ ទេយ្យទាន មានសម្ភារៈ និងថវិកា បើគិតជាទឹកប្រាក់ប្រមាណ ២១ លានរៀល ផ្ដល់ជូន សាខាកាកបាទ ក្រហមកម្ពុជារាជធានី ភ្នំពេញ ដើម្បីយកទៅបម្រើក្នុងសកម្មភាព មនុស្សធម៌ នៅក្នុងរាជធានីភ្នំពេញឲ្យចំគោលដៅ ... Read More »

សូមប្រជាកសិករកុំធ្វើស្រូវបង្កើនរដូវដែលកំពុង​ជួប​ប្រឈម​ខ្វះ​ប្រភពទឹក​ស្រោចស្រព​

ខេត្ត​បាត់ដំបង ៖ សូមប្រជា កសិករ ដែល​នៅ​ឆ្ងាយ​ពី​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក កុំធ្វើស្រូវបង្កើនរដូវ ខណៈដែល​មូលដ្ឋាន​របស់ខ្លួន កំពុង​ជួប​ប្រឈម​ខ្វះ​ប្រភពទឹក​ស្រោចស្រព​។​ នេះជាការអំពាវនាវរបស់លោក ងួន​រតនៈ អភិបាលខេត្តបាត់ដំបង ក្នុងពេល​លោកចុះ​ពិនិត្យមើល​ពី​វឌ្ឍនភាព នៃ​ការងារ​ដាំ​ដុះ​ដំណាំ​ស្រូវ​រដូវវស្សា​ឆ្នាំ​២០២០​នេះ ស្ថិតនៅ​ក្នុងស្រុក​ថ្មគោល និង​ស្រុក​ប​វេ​ល ... Read More »

Dybala ជាប់ជាកីឡាករឆ្នើមនៅអុីតាលី Serie A រដូវកាលនេះ

ក្របខ័ណ្ឌបាល់ទាត់អុីតាលី Serie A បានជ្រើសរើសកីឡាករខ្សែប្រយុទ្ធរបស់ក្រុមសេះបង្កង់ Juventus គឺកីឡាករ Paulo Dybala ជាកីឡាករឆ្នើមប្រចាំរដូវកាល ២០១៩-២០២០។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Marca នៅព្រឹកថ្ងៃពុធ ទី៥ សីហានេះ។ ... Read More »

ករណី​ផ្ទុះ​ឃ្លាំងចំនួន​២​ដង នៅ​រដ្ឋធានី​បេ​រូត ប្រទេស​លី​បង់ បណ្ដាលឲ្យមនុស្ស ៧៨​នាក់​ស្លាប់ និង៤​ពាន់​នាក់រងរបួស​

    អន្តរជាតិ៖ កាលពីថ្ងៃទី​៤ ខែសីហា​ម្សិលមុិញនេះ មាន​ករណីផ្ទុះបណ្ដាលឲ្យមនុស្សចំនួន ៧៨​នាក់​ស្លាប់ និង៤​ពាន់នាក់​រងរបួស​ ។ ប៉ុន្តែអាជ្ញាធរ មិនទាន់​រកឃើញ​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ ខណៈ​ប្រតិបត្តិ​ការរុករក​អ្នករងគ្រោះ​ ​។​ ​គួរបញ្ជាក់ថា ឧប្បទ្ទវហេតុ​ផ្ទុះ​ចំនួន​ពីរលើក​បន្តបន្ទាប់​គ្នា​នៅក្នុង​ទីក្រុង​បេ​រូតរបស់​ប្រទេសលី​បង់ បាន​បង្ក​ឲ្យ​មាន​វិនាស​សកម្ម​យ៉ាងខ្លាំង​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​រដ្ឋធានី​លី​បង់ ... Read More »

ឃាត់ខ្លួនជនបរទេសម្នាក់ កាន់លិខិតឆ្លងដែនអស់សុពលភាពស្នាក់នៅកម្ពុជា

ខេត្តសៀមរាប៖ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប នាវេលាម៉ោង៣រសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះបាន ចុះទៅចំណុចផ្ទះសំណាក់ PACKGODA HOSTEL ស្ថិតនៅភូមិ ស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប រួចបាននាំខ្លួនជនបរទេសម្នាក់មកសាកសួរនៅការិយាល័យពាក់ព័ន្ធនឹងករណីស្នាក់នៅខុសច្បាប់។ មន្រ្តីនគរបាលការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានឲ្យដឹងថាជនបរទេសរូបនេះឈ្មោះ ... Read More »

បាតុករ​ថៃ ​រិះគន់​ជា​សាធារណៈ​លើ​ស្ថាប័ន​មហាក្សត្រ ព្រោះពួកគេ​ចង់​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ស្ថាប័ន​មហាក្សត្រ​ឲ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ​

អន្តរជាតិ៖ ព្រោះតែចង់​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ស្ថាប័ន​មហាក្សត្រ​ឲ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ​ប្រទេស​ ក្រុមបាតុករ​ថៃ បាន​រិះគន់​ជា​សាធារណៈ​លើ​ស្ថាប័ន​មហាក្សត្រ​ដែលមាន​ឥទ្ធិពល​ខ្លាំង និង​ការពារ​ដោយ​ច្បាប់​ដ៏​តឹងរ៉ឹង​។ ដោយក្នុង​ការតវ៉ា​នៅថ្ងៃទី​៣ ខែសីហា ក្រុមបាតុករ​ បាន​និយាយ​ចំៗ​ថា រាជវាំង​ប្រមូល​អំណាច​ដែល​មិន​ស្របតាម​ប្រជាធិបតេយ្យ និង​មិន​អើពើ​លើ​សកម្មភាព​របស់​រដ្ឋា​ភិ​បាល​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចាដែល​ធ្វើទុក្ខបុកម្នេញ​អ្នកប្រឆាំង​។ សូមជម្រាបថា​ បាតុករ​ប្រមាណ​២០០​នាក់ ... Read More »

Update ៖ ក្មេងស្រីម្នាក់ធ្លាក់ពីលើអគារខុនដូភែន​ ហោស​ រេសុីដេន(The Penthouse Condo ) ស្លាប់ដោយមិនដឹងថាជាករណីធ្វើអត្តឃាតឬជាករណីឃាតកម្ម..!

ភ្នំពេញ៖ ក្មេងស្រីម្នាក់បានធ្លាក់ពីលើអគារខុនដូ ភែន​ ហោស​ រេសុីដេន(The Penthouse Condo ) ស្លាប់ដោយគេមិនដឹងថាជាករណីធ្វើអត្តឃាតឬក៏ជាករណីឃាតកម្មនោះទេ។ ប៉ុន្តែលោក លោក មៀច ឈួនសុីម៉ូលី អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌចំការមន បានប្រាប់អោយដឹងថា ... Read More »

ប៉ុន្មានខែជាប់គ្នានេះមានក្រុមគ្រួសារអ្នកសិល្បៈល្បីៗ១០រូបហើយជួបទុក្ខធំព្រោះសាច់ញាតិទទួលមរភាព

   ភ្នំពេញ៖ យ៉ាងហោចណាស់មានក្រុមគ្រួសារអ្នកសិល្បៈចំនួន១០ដែលបានជួបទុក្ខធំក្រោយពីសមាជិកជិតដិតពួកគេទទួលមរណភាព ដែលជារឿងដ៏សោកសៅសម្រាប់ពួកគេ។ ទី១-គឺឪពុកបង្កើតរបស់តារាចម្រៀងប្រចាំផលិតកម្មថោនលោកសុគន្ធ ថេរ៉ាយុ ។ ឪពុករបស់លោកបានទទួលមរណភាពកាលពីវេលាម៉ោងទៀបភ្លឺ​ឈានចូលថ្ងៃទី ៣០ មីនា ឆ្នាំ២០២០ ដោយរោគាពាធ ក្នុង​ព្រះជន្ម៦០ឆ្នាំ ។ មរណភាពរបស់ឪពុកតារាចម្រៀងរូបនេះទទួលបានការចូលរួមរំលែកទុក្ខច្រើនពីអ្នកសិល្បៈបើទោះបីជាស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ ក៏ដោយ។ ... Read More »

ឃាត់ខ្លួនពលករខ្មែរឆ្លងដែនទៅថៃខុសច្បាប់ចំនួន៧នាក់

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ប្រុស ស្រី​ចំនួន៧​នាក់​​ត្រូវ​កម្លាំង​ប៉ុស្តិ៍នគរបាល​ការពារព្រំដែនសង្កែ​ល្បាត​ឃើញ​នៅវេលា​ម៉ោង​៤​ល្ងាច ថ្ងៃ ទី​៣ ខែសីហា ឆ្នាំ ២០២០ ក្នុងភូមិ​សាស្ត្រ ប៉ុស្តិ៍​សង្កែ ចំណុច​ភូមិ​សង្កែ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ... Read More »

ប្រទះឃេីញសពបុរសម្នាក់ស្លាប់ក្នុងប្រឡាយដាក់លូត្រូវម៉ូតូសង្កត់ពីលេី

ភ្នំពេញ៖បុរសម្នាក់ត្រូវបានម៉ូតូសង្កត់ពីលើឈ្លក់ទឹកស្លាប់ដែលគេសង្ស័យថាជនរងគ្រោះអាចជិះម៉ូតូក្នុងល្បឿនលឿនបណ្តាលឲ្យរេចង្កូតធ្លាក់ចូលក្នុងប្រឡាយដែលគេកាយសម្រាប់ដាក់លូនៅដីឡូត៍មួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែសីហាឆ្នាំ២០២០នៅត្រង់ចំណុចប្រឡាយលូដីឡូត៍មួយកន្លែង តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះបូ​ ហួរ​ ភេទប្រុសអាយុ២៣ឆ្នាំ​ មានស្រុកកំណេីតនៅភូមិព្រែកក្រួស​ ឃុំលេខ៣​ស្រុកកោះធំ ខេត្តកណ្តាល​ ។ ... Read More »

លោកវរសេនីយ៍ទោ សារឹម វុទ្ធី អធិការរងខណ្ឌសែនសុខបន្តចុះចែកសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋក្នុងភូមិគោកឃ្លាង

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០នេះ លោកវរសេនីយ៍ទោ សារឹម វុទ្ធី អធិការរងនគរបាលខណ្ឌសែនសុខ តំណាងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង ... Read More »

បទ”វិទ្យាល័យ”របស់ក្រុមក្មេងខ្មែរ កំពុងអង្រួនចិត្តអ្នកគាំទ្រឲ្យនឹកដល់ជីវិតកាលរៀនវិទ្យាល័យ

    ភ្នំពេញ៖ ក្រោយស្ងប់ស្ងាត់បញ្ចេញបទចម្រៀងថ្មីមួយរយៈពេលរួចមក ក្រុមតារាចម្រៀង ក្មេងខ្មែរបានបញ្ចេញបទចម្រៀងថ្មីដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង។ ចាប់អារម្មណ៍ព្រោះតែបទចម្រៀងនេះបាននាំឲ្យអ្នកគាំទ្ររបស់ខ្លួនឹកគ្រាសិក្សានៅវិទ្យាល័យ។ បទនោះចំណងជើងថា «វិទ្យាល័យ» ដែលយោងតាមការរៀបរាប់ក្នុងវីដេអូចម្រៀងនេះបានឲ្យដឹងថា អ្វីដែលអ្នកទាំងអស់គ្នាកំពុងតែឮគឺជាសាច់រឿងរបស់ក្រុមគ្រួសារក្មេងខ្មែរ ដែលអាល់ប៊ុមនេះឲ្យឈ្មោះថា«ក្មេងអ្នកឡែ»។ អ្វីដែលគេកាន់តែចាប់អារម្មណ៍គឺវីដេអូ MVជាង៨នាទីរបស់បទ «វិទ្យាល័យ» ... Read More »

សហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិកថានឹងបន្តការប្រកួតពានរង្វាន់Confederation Cup និង Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ

សហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិក (CAF) បានសម្រេចបន្តការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ CAFConfederation Cup និង CAF Champions League បន្ទាប់ពីត្រូវបានផ្អាកអស់រយៈពេលជាង៣ខែដោយសាររងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ សហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិកបានសរសេរនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់សហព័ន្ធអាហ្វ្រិកនឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញា ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា ... Read More »

ការប្រកួតកីឡាប្រណាំងកង់ Tour de France នៅប្រទេសដាណឺម៉ាកត្រូវបានពន្យារពេលរហូតដល់ឆ្នាំ ២០២២

អភិបាលក្រុង Copenhagen លោក Frank Jensen បានប្រកាសកាលពីថ្ងៃអង្គារថា ការចាប់ផ្តើមនៃកម្មវិធីប្រណាំងកង់ Tour de France នៅប្រទេសដាណឺម៉ាកនឹងត្រូវពន្យារពេលមួយឆ្នាំទៀតរហូតដល់ឆ្នាំ២០២២។ ដើមឡើយគ្រោងនឹងចាប់ផ្តើមនៅក្នុងប្រទេសដាណឺម៉ាកនៅឆ្នាំ២០២១នៅ Grand Depart ប៉ុន្តែត្រូវបានផ្លាស់ប្តូរ១ឆ្នាំទៅមុខទៀតនឹងដំណើរការពីថ្ងៃទី១ ... Read More »

ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ២នាក់ថែមទៀត ខណៈអ្នកព្យាបាលជាសះស្បើយមាន២នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ៖ អ្នកឆ្លងជំងឺកូវីដ-១៩ថ្មី២នាក់នេះ គឺបុរសជនជាតិខ្មែរម្នាក់ និងស្ត្រីជនជាតិកាហ្សាក់ស្តង់ម្នាក់ ... Read More »

នគរបាលខណ្ឌឫស្សីកែវចុះបង្ក្រាបជាក់ស្តែងករណីបើកល្បែងសុីសងខុសច្បាប់(លេងអាប៉ោង)

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែសីហាឆ្នាំ២០២០ វេលាម៉ោង២១និង៣០នាទីយប់នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវលេខ៩៩ ក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ កម្លាំងនគរបាលជំនាញរបស់ខណ្ឌនេះបានចុះស្រាវជ្រាវនិងបង្ក្រាបជាក់ស្តែងករណីអ្នកលេងល្បែងអាប៉ោង ដោយឃាត់ខ្លួនអ្នកញៀនល្បែងនេះបាន៣នាក់មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះយ៉ាន់ ចន្ទ័ណារាជ ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ... Read More »

មន្ត្រីជលផលខេត្តក្រចេះចុះបង្រ្កាបទល្មើសនេសាទខុសច្បាប់នៅសង្កាត់រកាកណ្ដាល និងរឹបអូសបានវត្ថុតាងមួយចំនួនធំ

ខេត្តក្រចេះ៖ មន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះ និងផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយគណៈបញ្ជាការឯកភាពក្រុងក្រចេះ សហគមន៍នេសាទរកាកណ្តាលដឹកនាំដោយលោក សេង ភីណា អភិបាលរងក្រុងក្រចេះ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅបឹងរំលេច ស្ថិតនៅភូមិរកាកណ្ដាល សង្កាត់រកាកណ្ដាល ក្រុងក្រចេះ។ ... Read More »

ព័ត៌មានបឋម៖ក្មេងប្រុសម្នាក់ធ្លាក់លើអគារស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ​៖​ ក្មេងប្រុសជាជនជាតិបរទេសម្នាក់បានធ្លាក់ពីលើអគារស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់​ ថ្ងៃទី០៤​ ខែសីហា​ ឆ្នាំ២០២០​ នៅចំណុចអគារខុនដូរ​ The Penthouse Condo តាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។ តាមប្រភពព័ត៌មានបានឲ្យដឹងថា​ សពក្មេងប្រុសជនរងគ្រោះខាងលើអាយុប្រហែល១០ឆ្នាំជាង​ ... Read More »

លោកស្រី អង់សានស៊ូជី សម្រេចបន្តឈរឈ្មោះបោះឆ្នោតអាណត្តិទី ២

មីយ៉ាន់ម៉ា៖ នៅថ្ងៃ ទី​៤ ខែសីហា​ ទីប្រឹក្សាជាតិមីយ៉ាន់ម៉ា លោកស្រី អង់សាន ស៊ូជី​បានប្រកាស​គម្រោង ឈរឈ្មោះបោះឆ្នោតចូលក្នុងសភាអាណត្តិទីពីរ ដែលនឹងធ្វើឡើងក្នុង​ពេលខាងមុខ។ លោកស្រី អង់សានស៊ូជី​ អាយុ​៧៥ឆ្នាំបានទៅចុះឈ្មោះជាបេក្ខភាពសម្រាប់ការបោះឆ្នោតតំណាងរាស្ត្រ ដែលត្រូវធ្វើឡើងនៅថ្ងៃទី​៩ខែវិច្ឆិកា។ នៅក្នុងការបោះឆ្នោត​កាលពីឆ្នាំ​២០១៥​គណបក្សរបស់លោកស្រី ទទួលបានជ័យជម្នះខ្ពស់បំផុត ... Read More »

អ្នកបំពានច្បាប់ចត្តាឡីស័កនៅរដុ្ឋវិចទ័ររៀ ត្រូវផាកពិន័យ២ម៉ឺនដុល្លារ អូស្ត្រាលី

អូស្រ្តាលី៖ រដ្ឋវិចទ័ររៀ មានពលរដ្ឋច្រើនលំដាប់ទីពីរនៅអូស្ត្រាលី នៅថ្ងៃទី ៤ ខែសីហានេះ​បាន​ប្រកាសថា បុគ្គលណាបំពានច្បាប់ចត្តាឡីស័ក​នឹងត្រូវផាកពិន័យជាទឹកប្រាក់រហូតដល់ទៅ​២ម៉ឺនដុល្លារអូស្ត្រាលី​ ។ សារព័ត៌មានរ៉យទ័រ​បានផ្សាយថា រដ្ឋវិចទ័ររៀ បានទទួលកម្លាំងយោធា​៥០០នាក់ទៀតដែលរដ្ឋាភិបាលបានបញ្ជូនមកដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩។ នៅដើមសប្តាហ៍នេះ រដ្ឋវិចទ័ររៀបានអនុម័តច្បាប់​បម្រាមនៅពេលយប់​ ដោយរឹតបន្តឹងការធ្វើដំណើរ​ចុះឡើងរបស់ពលរដ្ឋ។ ក្នុងចំណោមអ្នកឆ្លងកូវីដ​-១៩​ មានដល់ទៅ​១ភាគ៣មិនព្រមកាត់ផ្តាច់នៅក្នុងផ្ទះដោយខ្លួនឯង ... Read More »

ពពុះសណ្ដែក មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ (Borax) ត្រូវបានមន្ត្រីសាខា ក.ប.ប ខេត្តសឹ្ទងត្រែង រកឃើញ និងដកហូត

ខេត្តសឹ្ទងត្រែង៖ នៅថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប ខេត្តសឹ្ទងត្រែង ដោយមានការសហការពីមន្ត្រីជំនាញមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ... Read More »

ហ្វីលីពីនដាក់ពង្រាយកម្លាំងប៉ូលិស ទាហានតាមដានពលរដ្ឋអនុវត្តច្បាប់បម្រាមគោចរ

ប្រទេសហ្វីលីពីន៖ តាមច្បាប់​បម្រាមថ្មីដើម្បីទប់ស្កាត់ការឆ្លងកូវីដ​​-១៩ រដ្ឋាភិបាលហ្វីលីពីនបានសម្រេចឲ្យផ្អាករាល់សេវាកម្មដឹកជញ្ជូន​សាធារណៈ ហើយភោជនីយដ្ឋានបានត្រឹមតែ​ដឹកជញ្ជូនអាហារ​ទៅតាមផ្ទះតែប៉ុណ្ណោះ។ ចំណែក ហាងកាត់សក់ កែសម្ផស្ស…ត្រូវបិទទ្វារ​។ កម្លាំងប៉ូលិសនិងទាហាន ហ្វីលីពីន​បានដាក់ពង្រាយនៅទីក្រុងម៉ានីល​ដើម្បីត្រួតពិនិត្យ​ការអនុវតច្បាប់បិទទីក្រុង​ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-​១៩​ តាមការអំពាវនាវរបស់ក្រុមគ្រូពេទ្យ ក្រោយមានអ្នកឆ្លងច្រើនបំផុតមិនធ្លាប់មាន​។ ទីក្រុងម៉ានីល ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចជាតិ​​ និងជាទីកន្លែងរស់នៅរបស់ពលរដ្ឋជាង​២៨លាននាក់ ស្មើ​១ភាគ​៤នៃពលរដ្ឋសរុប។ ច្បាប់បិទទីក្រុងជាថ្មី ... Read More »

ក្មេងម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ខណៈដែលនាំគ្នារុញទ្វាររបងលេង​ទៅមកៗធ្វើឲ្យផុតគន្លឹះខ្ទាស់ រលំទ្វារដែកសង្កត់

ខេត្តកណ្តាល៖ ដោយសារតែការធ្វេសប្រហែស បណ្ដាលឲ្យក្មេងប្រុសម្នាក់អាយុ០៩ឆ្នាំបានស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាន់ពីទ្វារដែកផ្ទះរលំសង្កត់ពីលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៥ និង៤០នាទីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅផ្ទះឈ្មោះ ឆោម​ ឈាង ភេទប្រុសអាយុ៥១ឆ្នាំ មានប្រពន្ធឈ្មោះ​យាវ​ គី​ ... Read More »

រដ្ឋបាលខេត្តស្ទឹងត្រែងបង្កើតផ្សារចុងសប្តាហ៍ដើម្បីបើកឱកាសឲ្យកសិករលក់ផលិតផល

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែងបង្កើតឲ្យមានទីផ្សារកសិផលរៀងរាល់ចុងសប្តាហ៍ ដើម្បីផ្តល់ឱកាសជូនកសិករ អាចលក់ដូរបន្លែផ្លែឈើសរីរាង្គគ្មានសារធាតុគីមីដែលមិនបង្កផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ បើតាម លោក អ៊ុន សុខា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានបញ្ជាក់ថា៖ការបង្កើតឲ្យមានផ្សារកសិផលនៅរៀងរាល់ចុងសប្តាហ៍តាមជួរមាត់ទន្លេនេះជាយន្តការមួយជួយដល់កសិករនៅតាមបណ្តា ភូមិឃុំទីជនបទ ដែលពួកគាត់ផលិតបន្លែបង្ការបានអាចយកមកលក់នៅទីផ្សារនេះ។ លោកបន្តថា៖ បន្លែផ្លែឈើធម្មជាតិដែលកសិកម្មយកមកលក់នៅផ្សារចុងសប្តាហ៍នេះ គឺមិនតម្រូវឱ្យបង់ប្រាក់ ថ្លៃឈ្នួលតូបទេ ... Read More »