ព័ត៌មានទាន់ហេតុការណ៍៖
'

អង្គភាពទ័ពចំនួន០៣បន្ថែមទៀត បន្តទទួលបានអំណោយពីលោក ហ៊ុន ម៉ាណែត និងលោកស្រី

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី បានជួយឧបត្ថម្ភអង្គភាពទ័ពចំនួន៣ ក្នុងនោះ កងឯកភាព កងកិត្តិយស ត្រែទ័ព ចំណុះទីចាត់ការហ្វឹកហ្វឺនអគ្គបញ្ជាការនូវរថយន្តPick-Up ១គ្រឿង ... Read More »

លោក ណា​ជីប ក្រោយតុលាការកាត់ទោសឲ្យ​ជាប់គុក​១២​ឆ្នាំ ពាក់ព័ន្ធរឿង​លួច​លុយ​រដ្ឋ​ លោកថា គឺ​ចាយ​លើ​សកម្មភាព​សុខុមាលភាព​ប្រជាជន និង​ក្មេង​កំព្រា

អន្តរជាតិ៖ ក្រោយ​តុលា​ការចេញ​សាលក្រម​កាត់ទោសឲ្យអតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្ស៉ា​ក់ ជាប់គុក​១២​ឆ្នាំ បន្ទាប់ពីរកឃើញថា មាន​កំហុស​ក្នុង​សំណុំរឿង​ពុករលួយ​ពាក់ព័ន្ធ​មូលនិធិ​អភិវឌ្ឍ1MDB ។ លោក ណាជីប ​បកស្រាយ​​ពី​ភាព​ស្អាតស្អំ​របស់លោកថាភាគច្រើន​នៃ​លុយ​ដែល​លោក​ត្រូវបាន​ចោទប្រកាន់ថា​កិបកេង​នោះ គឺ​ចាយ​លើ​សកម្មភាព​សុខុមាលភាព​ប្រជាជន និង​ផ្គត់ផ្គង់​ក្មេង​កំព្រា​។ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ... Read More »

កម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរគ្រឿងញៀន

ភ្នំពេញ ៖នៅថ្ងៃទី៥ខែសីហាឆ្នាំ២០២០ វេលាម៉ោង១៩ និង០០នាទីយប់ កម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញ សហការជាមួយផ្នែកជំនាញឃាត់ខ្លួនជនសង្ស័យ១នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ​ យន់ បូណា  ភេទប្រុស អាយុ២៩ឆ្នាំ ... Read More »

រកឃើញ៤ក្រុមឡើងវគ្គ៨ក្រុមពានរង្វាន់ Europa League

កីឡាអន្តរជាតិ៖ ការប្រកួតក្របខ័ណ្ឌ UEFA Europa League វគ្គ១៦ក្រុមចុងក្រោយបានរកឃើញ៤ក្រុមឡើងឈរចាំទៅវគ្គ៨ក្រុមចុងក្រោយហើយ ក្នុងនោះក្រុមបិសាចក្រហម Manchester United បានផ្តួលក្រុមមកពីអូទ្រីស LASK នៅកីឡដ្ឋាន Old Trafford ក្នុងលទ្ធផល២ទល់១នៅជើងទី២ សរុបទាំង២ជើងលទ្ធផល ... Read More »

សម្តេច ហេង សំរិន អញ្ជើញជាអធិបតី កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៩:០០នាទី នៅវិមានរដ្ឋសភា។ អង្គប្រជុំបានលើកយករបៀបវារៈចំនួន៣ មកធ្វើការពិភាក្សា ... Read More »

ឆេះកន្លែងស្នាក់នៅរបស់កម្មករជនជាតិចិនក្នុងរោងចក្រម៉ាស្ទ័រ ប្លេកស្មិតមេថលផ្អើលទាំងយប់​នៅក្រុងបាវិត

ខេត្តស្វាយរៀង​៖​ មានករណីអគ្គិភ័យឆាបឆេះនៅក្នុងរោងចក្រម៉ាស្ទ័រ ប្លេកស្មិតមេថល ផលិតគ្រឿងសង្ហារិមក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុងបណ្ដាលឱ្យកន្លែងស្នាក់នៅរបស់កម្មករជនជាតិចិនធ្វើអំពីដែកប្រក់ស័ង្កសី ឆេះសន្ធោសន្ធៅដែលគេសង្ស័យថាអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៥ ខែសីហា​ ឆ្នាំ​២០២០​ នៅរោងចក្រ ម៉ាស្ទ័រ ប្លេកស្មិតមេថល ផលិតគ្រឿងសង្ហារិមក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុង​ ស្ថិតក្នុងភូមិជ្រៃធំ​ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត​ ... Read More »

អភិបាលខេត្តកណ្តាល បើកកិច្ចប្រជុំដោះស្រាយវិវាទ រវាងកម្មកររោងចក្រចំនួន២ នៅក្រុងតាខ្មៅ

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិ ... Read More »

ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់និងបើកឲ្យរថយន្តដឹកទំនិញបណ្ដោះអាសន្នមុនកសាងរចនាសម្ព័ន្ធ

ខេត្តបន្ទាយមានជ័យ៖មានប្រសាសន៍ជាមួយក្រុមការងារនិងអាជ្ញាធរខេត្តបន្ទាយមានជ័យល្ងាចម៉ោង៤ថ្ងៃទី៥ខែកក្កដាឆ្នាំ២០២០នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ក្រុងប៉ោយប៉ែត បានណងអៀនក្នុងការអញ្ជើញត្រួតពិនិត្យការសាងសង់របស់ក្រុមហ៊ុនCMម៉ៅការលោកស៊ិនចាន់ថុលទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនថា៖លោកអញ្ជើញមកនេះដើម្បីពិភាក្សា​ជាមួយក្រុមហ៊ុនសាងសង់ក៏ដូចជាប្រឹក្សាបច្ចេកទេសក្នុងការរីកចម្រេីនអគារដ្ឋបាលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់តាមរបាយការណ៍របស់ក្រុមហ៊ុនបញ្ជាក់ថាការសាងសង់អគាររដ្ឋបាលធ្វើបានតែ៥%យ៉ីតប្រហែល២% ។លោកស៊ិនចាន់ថុលទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបញ្ជាក់បន្ថែមថាលោកមិនអាចរងចាំរយៈពេលសាងសង់២១ខែបានទេ យើងរកនីតិវិធីបើកច្រកស្ទឹងបត់បណ្ដោះអាសន្នមុនគម្រោង។ ដូច្នេះក្រសួងសាធារណៈការនិងដឹកជញ្ជូនរៀបចំធ្វើផ្លូវជាស្នែងក្របីបណ្ដោះអាសន្នធ្វើយ៉ាងណាឲ្យចរាចរណ៍រថយន្តដឹកទំនិញពីប្រទេសថៃមកកម្ពុជា កម្ពុជាទៅថៃ ប៉ុន្តែចំពោះឯកសារគឺត្រូវសម្របសម្រួលនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតធ្វើយ៉ាងនេះដោយសារតែយើងមិនទាន់មានអគារដ្ឋបាលនៅទីតាំងមាត់ច្រកទ្វារព្រំដែនស្ទឹងបត់។ លោកស៊ិនចាន់ថុលទេសរដ្ឋមន្រ្តី មានប្រសាសន៍បញ្ជាក់បន្ថែមថាលោកមិនរ់ងចាំការសាងសង់របស់ក្រុមហ៊ុនCMដែលមានរយៈពេល២១ខែនោះទេកំពុងតែពិភាក្សារជាមួយភាគីថៃ កាលមិនទាន់មានជម្ងឺថ្មី(covid19)។ ត្រៀមនិងជួបជាមួយភាគីថៃលោករដ្ឋមន្ត្រីដឹកជញ្ជូនថៃនៅច្រកទ្វារខាងលើប៉ុន្តែដោយសារ(covid19)លោករដ្ឋមន្ត្រីក្រសួងសាធារណៈការថៃលោកបានខកខានមិនបានអញ្ជើញមកដូច្នេះយើងក៏មិនបានជួបគ្នាពិភាក្សារឿងច្រកទ្វារព្រំដែនស្ទឹងបត់ ... Read More »

រដ្ឋមន្ត្រីទេសចរណ៍៖ ក្នុងខែកក្កដា ឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង ៧៤ម៉ឺននាក់

ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ៖ សម្រាប់ខែកក្កដា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរផ្ទៃក្នុងដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសមានចំនួនសរុប ៧៤០,០២៨នាក់ កើនឡើង ១៥.២% ធៀបនឹងខែមិថុនា ក្នុងនោះមានភ្ញៀវជាតិមាន ... Read More »

រថយន្តពីរគ្រឿងបុកគ្នាខូចខាតទាំងសងខាងហើយបញ្ចប់រឿងត្រឹមប្រាក់៤៥០០ដុល្លារ

ភ្នំពេញ​៖ ជនជាតិចិនបើករថយន្តលឿន​ ខណៈ​មេឃ​កំពុង​តែ​ភ្លៀង ក៏រេ​ចង្កូត​ជ្រុល​ទៅបុក​រថយន្តតូយ៉ូតា​ព្រូស​ពេញទំហឹង​បណ្ដាល​ឲ្យរង​ការខូចខាតទាំងសងខាង​តែសំណាងល្អ​មិនមាន​អ្នករងរបួស​ឡើយ។​ ហេតុការណ៍នេះបានកើតឡើងនៅ​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០ ​ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​ ​ក្នុងសង្កាត់​ព្រែកកំពឹស ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​ ​ប្រភពព័ត៌មាននៅ​កន្លែងកើតហេតុបាន​ឲ្យ​ដឹងថា មុនពេល​កេី​ត​ហេតុ គេ​បានឃើញ ... Read More »

នគរបាលខណ្ឌចំការមនឃាត់ខ្លួនជនជាតិចិន២នាក់ករណីចាប់បង្ខាំងមនុស្សជំរិតទារប្រាក់

ភ្នំពេញ ៖ជនជាតិចិន២នាក់ដែលចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ត្រូវបាននគរបាលខណ្ឌចំការមនឃាត់ខ្លួនកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ វេលា ម៉ោង២១៖៣០នាទីយប់ នៅចំណុចផ្សារយីហោឆែវភាយជីងជៀ ក្នុងផ្សារចិនក្បែរកោះពេជ្រ ផ្លូវលេខ៧៨ ក្រុម៧៨ ភូមិ១៤  សង្កាត់ទន្លេបាសាក់  ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ... Read More »

ថ្ងៃនេះ ព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន៨នាក់ជាសះស្បើយ និងមិនមានអ្នកឆ្លងថ្មីទេ

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន០៨នាក់ និងមិនមានរកឃើញករណីឆ្លងថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា ៖ អ្នកជាសះស្បើយទាំង៨នាក់នោះរួមមាន៖ ក្រុមកងទ័ពមួកខៀវ អង្គការសហប្រជាជាតិរបស់កម្ពុជា ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ នៅក្នុងរដូវភ្លៀងធ្លាក់​

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បានមានប្រសាសន៍ថា៖ ខ្ញុំសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ នៅក្នុងរដូវភ្លៀងធ្លាក់​ ដោយសារមួយរយៈចុងក្រោយនេះ​មានភ្លៀងនិងខ្យល់កន្ត្រាក់ជាច្រើនលើក ច្រើនសារ​ដែលបានបំផ្លាញផ្ទះសម្បែងប្រជាលរដ្ឋអស់ជាច្រេីនខ្នង។ ... Read More »

ពហុកីឡាដ្ឋានបាល់ទាត់ស៊ីដនីកំពុងដំណើរការសាងសង់ឡើងវិញទោះបីមានការផ្ទុះឡើងជំងឺកូវីដ-១៩ក៏ដោយ

កីឡាអន្តរជាតិ៖ រដ្ឋាភិបាលរដ្ឋ New South Wales បាននិយាយកាលពីថ្ងៃពុធ ទី៥ សីហាថា គម្រោងសាងសង់កីឡដ្ឋានបាល់ទាត់ស៊ីដនីនឹងចំណាយទឹកប្រាក់៧៣០លានដុល្លារអូស្រ្តាលី (ប្រមាណ៥២៥លានដុល្លារ) នឹងចាប់ផ្តើមដំណើរការនៅសប្តាហ៍នេះហើយគ្រោងនឹងបញ្ចប់នៅខែកញ្ញាឆ្នាំ២០២២។ ការអភិវឌ្ឍតំបន់នោះឡើងវិញនៅជាប់នឹងកីឡដ្ឋានកីឡាគ្រីឃីត (Sydney Cricket Ground) ជាផ្នែកមួយនៃគម្រោងដ៏ចម្រូងចម្រាសដែលមានទឹកប្រាក់២ពាន់លានដុល្លារអូស្ត្រាលី ... Read More »

ស្លាប់និងរបួស​ដោយការផ្ទុះ​នៅលីបង់នៅតែបន្តកើនឡើងខ្ពស់

អន្តរជាតិ៖ កម្លាំងជួយសង្គ្រោះលីបង់​បានរកឃើញសាកសពជនរងគ្រោះជាបន្តបន្ទាប់ក្រោមគំនរបាក់បែក។ មកទល់ពេលនេះមាន អ្នកស្លាប់កើនឡើងដល់ទៅ​១៣៥នាក់ហើយ​និងរបួសជាង​៥០០០នាក់​។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលីបង់ លោក ​Hamad Hassan បានបញ្ជាក់ថា មាន​ពលរដ្ឋជាង៥០០០នាក់ រងរបួស​នៅក្នុងហេតុការផ្ទុះនៅកំពង់ផែBeirut។ ជាមួយគ្នានេះមានពលរដ្ឋ ដល់ទៅ​២៥០ពាន់នាក់បាត់បង់ផ្ទះសម្បែង​។ លោក ​Hamad Hassan ... Read More »

កម្មវិធីប្រកួតវាយតឺន្នីស Madrid Open ត្រូវលុបចោលរហូតដល់ឆ្នាំ២០២១ដោយសារកូវីដ-១៩

កីឡាអន្តរជាតិ៖ អ្នករៀបចំការប្រកួតបានបញ្ជាក់កាលពីថ្ងៃពុធថា ការប្រកួតពានរង្វាន់វាយតឺន្នីស Madrid Open ដែលគ្រោងនឹងត្រូវលេងនៅរដ្ឋធានីអេស្ប៉ាញចន្លោះថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែកញ្ញាត្រូវបានលុបចោល ដោយលើកទៅធ្វើនៅឆ្នាំ២០២១វិញ។ ការលុបចោលនេះដោយសារតែមានវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរីករាលដាលនៅប្រទេសអេស្ប៉ាញ និងលើពិភពលោក។ ការប្រកួតវាយតឺន្នីសដែលជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយក្នុងរដូវកាលនេះដើមឡើយត្រូវបានគេប្រារព្ធធ្វើនៅដើមខែឧសភា ប៉ុន្តែត្រូវបានកំណត់ពេលវេលាឡើងវិញដោយសារតែវិបត្តិជំងឺកូវីដ-១៩។ ទោះយ៉ាងណាអ្នករៀបចំកម្មវិធីបានជូនដំណឹងថា បច្ចុប្បន្នកម្មវិធីនេះត្រូវបានបង្ខំឱ្យលុបចោលការប្រកួតដោយសារតែស្ថានភាពលំបាកដែលជំងឺកូវីដ-១៩នៅតែបន្តបង្កើតនៅគ្រប់កម្រិតទាំងអស់ ... Read More »

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបើកកិច្ចប្រជុំការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត ឆមាសទី១ និង លើកទិសដៅការងារ សម្រាប់ឆមាសទី២

ខេត្តស្ទឹងត្រែង: នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ក្នុងសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មានរៀបចំកិច្ចប្រជុំ​ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទ ឆមាសទី ១ និង លើកទិសដៅការងារ សម្រាប់ឆមាសទី២ ក្រោមអធិបតីភាព លោកដួង ពៅ ... Read More »

រថយន្តព្រូសបុកកង់បីខ្មែរដាច់ជាពីរហេីយរត់​ ត្រូវរថយន្តទំនេីបLexusRX350ដេញតាមទៅបុករថយន្តដឹកប្រេងចំណុះ36000L​រងការខូចខាតយ៉ាងដំណំ

   ភ្នំពេញ​ ៖​ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់​មួយបានកេីតឡេីង​ ដែលបង្កដោយរថយន្តម៉ាកព្រូសមួយគ្រឿងបេីកបុកកង់បីខ្មែរដាច់ជាពីរនិងរងរបួសធ្ងន់ម្នាក់​ រួចហេីយក៏ព្យាយាមបេីករត់​ តែត្រូវរថយន្តស៊េរីទំនេីបម៉ាកLexusRX350​ ឃេីញទេីសពេក​ ក៏ដេញតាមយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តដឹកប្រេងចំណុះ36000L​កំពុងឆ្លងផ្លូវ​ចំពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ដែលកំពុងធ្វេីដំណេីរកាលពីវេលាម៉ោង១​ និង៤០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​៦​ ខែសីហា​ ឆ្នាំ​២០២០​ ... Read More »

វ៉ាន់ វល័ក្ខ ចេញមុខរិះគន់ចំៗទៅបុគ្គលិកហាង Best Food ប្រើប្រាស់សម្តីមិនសមរម្យដាក់ភ្ញៀវ

ភ្នំពេញ៖ តារាសម្តែងស្រីសិចស៊ី កញ្ញា វ៉ាន់ វល័ក្ខ បានបញ្ចេញសាររិះគន់ខ្លាំងៗទៅកាន់បុគ្គលិកហាងផ្នែកសន្តិសុខនៃហាងលក់អាហារល្បីឈ្មោះយីហោ”Best Food “ ថាបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យនិងមិនឲ្យតម្លៃមកលើភ្ញៀវ។ ​ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២០គ្រាដែលនាងបានចេញពីនាងបានចូលទៅហាងខាងលើដើម្បីទទួលទានអាហា។ តារាស្រីរូបនេះបានបង្ហោះសាររិះគន់ខ្លាំងៗ ដោយស្នើឲ្យម្ចាស់ហាងធ្វើការអប់រំបុគ្គលិករបស់ខ្លួនឡើងវិញក្រោយពីប្រើប្រាស់ពាក្យសម្តីមិនសមរម្យមករកនាង ... Read More »

ឆានុន និង ម៉ូលីកា ចេញខែកូនស្រីដ៏គួរឲ្យខ្នាញ់

ភ្នំពេញ៖អតីតតារាសម្តែង លោក ហុង ឆានុន និង អតីតតារាចម្រៀង អ្នកនាង ម៉ូលីកា បានរៀបចំពិធីថ្ងៃចេញខែកូនស្រីរបស់ពួកគេហើយតាមទំនៀមទម្លាប់ខ្មែរ។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅគេហដ្ឋានរបស់ពួកគេចាប់ពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០និងក្រោមវត្តមានអ្នកសិល្បៈចូលរួមមួយចំនួនផងដែរ។ ​ក្រោយពីរៀបមង្គលការអស់រយៈពេលជិតមួយឆ្នាំរួចមក អតីតតារាសម្តែង លោក ... Read More »

នៅយប់ថ្ងៃទីសីហា៥នេះ! សពស្ត្រីខ្មែរម្នាក់ ដែលត្រូវខ្មាំន់កាំភ្លើងបាញ់សម្លាប់នៅក្នុងកាស៉ីណូ ប្រទេសថៃនោះ ត្រូវបញ្ជូនមកមាតុប្រទេសវិញ

ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ សពស្ត្រីខ្មែរម្នាក់ដែលបានស្លាប់ដោយសារការបាញ់ប្រហារគ្នា នៅរាជធានីបាងកក ប្រទេសថៃ នឹងត្រូវបញ្ជូនមកមាតុប្រទេសវិញ នៅយប់ថ្ងៃទី០៥ ខែសីហាឆ្នាំ២០២០នេះ។ លោក កុយ គួង បានបញ្ជាក់ទៀតថា៖ ... Read More »

ព្រះមហាក្សត្រចេញព្រះរាជសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយចំពោះសោកនាដកម្មដ៏រន្ធត់ នៅលីបង់

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារជូនចំពោះ លោកនាយឧត្តមសេនីយ៍ MICHEL AOUN ប្រធានាធិបតី នៃសាធារណរដ្ឋលីបង់ ដើម្បីចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំ ... Read More »

ខ្លាពពក មានវត្តមាននៅក្នុងខេត្តព្រះវិហារ និងស្ថិតក្នុងបញ្ជីក្រហម IUCN

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ខ្លាពពក ត្រូវបានកត់ត្រាក្នុងបញ្ជីរបស់អង្គការ IUCN ជាប្រភេទសត្វកំពុងរងការ គំរាម កំហែង នៅលើពិភពលោក។ ទីជម្រករបស់ខ្លាពពកនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ កំពុង ទទួលរងការបាត់បង់ធ្ងន់ធ្ងរដោយសារមានការកាប់ព្រៃខុសច្បាប់និងការអភិវឌ្ឍតំបន់កសិកម្ម។ តំបន់ដែលបានទទួលរងការបំផ្លិចបំផ្លាញទាំងនេះ ... Read More »

លោកស្រី ហ៊ុន ស៊ីណាត និយាយចំៗអោយ Love Riya និងស្នើអោយសមត្ថកិច្ចចាត់វិធានការ រឿងនាងនិយាយព័ត៌មានមិនពិត ប៉ះពាល់ដល់សន្តិសុខសង្គម

ភ្នំពេញ៖ រឿងរ៉ាវអ្នកលេង Facebook និងជាអ្នកលក់ឡេល្បីម្នាក់ គឺអ្នកនាង Love Riya បង្កើតជាឆាកថាខ្លួនត្រូវបានចោរចូលគាស់ផ្ទះយកទូដែក ដោយនាងនិយាយថាបាត់លុយអស់៣០ម៉ឺនដុល្លារ ត្រូវបានលោកស្នងការខេត្តកណ្តាល បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ករណីខាងលើគឺមិនមានបាត់បង់ទ្រព្យសម្បត្តិ សូម្បីតែប្រាក់មួយរយរៀលនោះឡើយ ហើយសមត្ថកិច្ចក៏បានតាមដានស្រាវជ្រាវស្វែងរកមុខសញ្ញាផងដែរ។ លោកឧត្តមសេនីយ៍ត្រី ... Read More »

ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ជួយសម្រួលឲ្យនិស្សិតខ្មែរ ៣២នាក់ ធ្វើដំណើរមកកម្ពុជាវិញ ក្រោយបញ្ចប់ការសិក្សា

ភ្នំពេញ៖ យោងតាមទីភ្នាក់ងារAKP បានចេញផ្សាយនៅថ្ងៃពុធទី៥ ខែសីហាឆ្នាំ២០២០នេះថា និស្សិតខ្មែរចំនួន ៣២នាក់ ដែលបាន​បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ពីសកលវិទ្យាល័យចំនួន១៦ នៅប្រទេសថៃ ត្រូវបានស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃបានធ្វើកិច្ចសហការជាមួយអាជ្ញាធរថៃ និងកម្ពុជា ជាពិសេសនៅច្រកទ្វារព្រំដែន​អន្តរជាតិខ្លងលឹក–ប៉ោយប៉ែត ក្នុងការជួយសម្រួលដំណើរមាតុភូមិនិវត្តន៍ប្រទេសវិញ ... Read More »

បារាំង រុស្ស៊ីបញ្ជូនយន្តហោះយោធាដឹកគ្រូពេទ្យនិងអ្នកជំនាញទៅជួយលីបង់

អន្តរជាតិ៖ នៅពេលនេះ បារាំង​បានបញ្ជាយន្តហោះដឹកជញ្ជូនយោធាពីរគ្រឿង​ដឹកគ្រូពេទ្យ​៥៥នាក់និងបរិក្ខារ ពេទ្យទៅកាន់រដ្ឋធានីBeirut ជួយដល់ប្រទេសនេះ ពេលជួបទុក្ខធំដោយការផ្ទុះមានកម្លាំងខ្លាំងបំផុតបន្ទាប់ពីគ្រាប់បែកបរមាណូ​។ នៅថ្ងៃទី​៥ខែសីហានេះ វិមានប្រធានាធិបតីបារាំង បានប្រកាសថា បារាំងបានសម្រេចបញ្ជូនយន្តហោះយោធាពីរគ្រឿងនិងក្រុមគ្រូពេទ្យ​៥៥នាក់​ទៅជួយដល់ប្រទេសនេះដោះស្រាយហេតុការណ៍បន្ទាន់នៅចំពោះមុខ​។ យន្តហោះបារាំងបានចាប់ផ្តើមហោះហើរទៅកាន់លីបង់នៅរសៀលថ្ងៃទី​៥ខែសីហា ដោយមានបរិក្ខារពេទ្យសរុប ២២តោន​។ ក្រោយការផ្ទុះប្រធានាធិបតីបារាំង លោកម៉ាក្រុង ក៏បានទូរស័ព្ទទៅកាន់ ... Read More »

លោក ហ៊ុន ម៉ាណែត ចាត់ទុកនិស្សិតមានឱកាសបានសិក្សានៅជប៉ុន ជាធនធានដ៏មានសក្តានុពលសម្រាប់កម្ពុជា

ភ្នំពេញ៖ និស្សិតមានឱកាសបានសិក្សានៅជប៉ុន ជាធនធានដ៏មានសក្តានុពលសម្រាប់កម្ពុជា។ នេះជាការថ្លែងពី លោក ហ៊ុន ម៉ាណែតនាឱកាសអញ្ជើញសំណេះសំណាល និងផ្តាំផ្ញើដល់បេក្ខភាពនិស្សិតជ័យលាភីដែលបានចូលរួមចំនួន ៤៨នាក់ ដែលនឹងទៅបន្តសិក្សានៅប្រទេសជប៉ុននាពេលខាងមុខ ។ លោក ហ៊ុន ម៉ាណែត បានចាត់ទុកនិស្សិតដែលទទួលបានអាហារូបករណ៍ចេញទៅសិក្សានៅជប៉ុន ... Read More »

អាមេរិកបង្ហាញវីដេអូ​ស្តីពីការសាកល្បងមីស៊ីល​មានល្បឿនលឿនជាងសំឡេងដល់ទៅ១៧ដង

អន្តរជាតិ៖ កម្លាំងទាហានអាមេរិកបានបង្ហាញឃ្លីបវីដេអូស្តីពីការសាកល្បងកាំជ្រួចមីស៊ីលដែលមាន​ល្បឿនលឿនជាងសំឡេងដល់ទៅ​១៧ដង។ មីស៊ីលល្បឿនលឿនជាប្រភេទ C-HGB បានសាកល្បងតាំងពីខែមីនាឆ្នាំ​២០២០ នៅកោះហាវ៉ៃ។ ប៉ុន្តែពិភពលោក ពិសេសប្រទេសដែលមានបច្ចេកវិទ្យាអាវុធទំនើបៗ ដូចជារុស្ស៊ី មិនជឿថាអាមេរិកមានមីស៊ីលលឿនជាងសំឡេង​១៧ដងនោះទេ។ ទាំងនោះហើយបានជាអាមេរិកសម្រេចបង្ហាញភស្តុតាង​តាមរយៈឃ្លីបវីដេអូ សាកល្បងមីស៊ីល​នេះ។ តាមឃ្លីបវីដេអូដែលបានបង្ហាញ​ក្នុងវេទិកាស្តីពីយុទ្ធសាស្ត្រការពារជាតិ​នៅទីតាំង (SMD) នាថ្ងៃទី​៥ខែសីហា មីស៊ីល​C-HGB​បានវាយប្រហារចំគោលដៅដែលបានកំណត់ទុក។ ... Read More »

ក្រសួងទេសចរណ៍ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គការស្វីសខន់ថាក់ ដើម្បីគាំទ្រលើការ បណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅភូមិភាគឦសានសម្រាប់ឆ្នាំ២០២០-២០២៤

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងទេសចរណ៍ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Naddia Ottiger នាយិការងទីភ្នាក់ងារស្វីុសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ... Read More »

កាន់តែធ្ងន់ធ្ងរទៅៗ..! ខណៈ រាល់រយៈពេល១៥វិនាទីមានពលរដ្ឋម្នាក់ស្លាប់ដោយសារកូវីដ-១៩ នៅលើពិភពលោក​

ពិភពលោកមានពលរដ្ឋជិត​១៩លាននាក់ ឆ្លងកូវីដ-១៩​​ និងស្លាប់ជាង៧សែននាក់​គិតដល់ថ្ងៃទី ៥ខែសីហា​។ តាមសារព័ត៌មានរ៉យទ័រ បានផ្សាយថា៖ ក្នុងរយៈពេល ១៥វិនាទី មានមនុស្សម្នាក់ស្លាប់ដោយកូវីដ-១៩ នៅលើពិភពលោក​។ ចំនួនអ្នកសា្លប់ដោយកូវីដ-​១៩ នៅលើពិភពលោក គិតដល់ម៉ោង ៦និង​៣០នាទី​ថ្ងៃទី​៥ខែសីហា តាមគេហទំព័រ ... Read More »