ព័ត៌មានទាន់ហេតុការណ៍៖
'

ចាប់មេខ្លោងគ្រឿងញៀន ជាជនបរទេស ២នាក់ បានជិត ៦០ គីឡូក្រាម នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ព្រមទាំងតាមការបញ្ជាដឹកនាំដោយផ្ទាល់ របស់នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។ នៅរសៀលថ្ងៃទី២៩ ... Read More »

រថយន្តធុនធំមួយគ្រឿងបើកលឿនជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ៣កន្លែងនិងឃ្លាំងរថយន្តមួយកន្លែង

ខេត្តព្រះសីហនុ ៖មានរថយន្តធុនធំមួយគ្រឿងពាក់ស្លាក លេខព្រះសីហនុ3A-3000 បើកលឿនជ្រុល បុកចូលផ្ទះប្រជាពលរដ្ឋចំនួន៣កន្លែង និងឃ្លាំងរថយន្តមួយកន្លែងទៀតនៅតាមផ្លូវបេតុងចុះពីចំណោតឃ្លាំងលើ មកអូ២ បណ្តាលអោយអ្នករួមដំណើរលើរថយន្តម្នាក់រងរបួសមធ្យម និងពលរដ្ឋខ្លះទៀតដែលជាម្ចាស់ផ្ទះរងរបួសតិចតួច ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ដល់ជីវិតទេ។ហេតុការនេះកើតនៅ វេលាម៉ោងជិត២ រសៀលថ្ងៃទី២៩មេសា២០២០ ស្ថិតក្នុងសង្កាត់០៤ ក្រុងព្រះសីហនុ ដែលតាមរបាយការណ៍បឋមថាទំនងជាដោយសាររថយន្តដាច់ហ្វ្រាំង។ ... Read More »

នាយករដ្ឋមន្ត្រី ស្វាគមន៍កូនប្រុសដំបូង ក្រោយពីជាសះស្បើយពីកូវីដ ១៩

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និងមិត្តស្រី នាង Carrie Symonds បានស្វាគមន៍សមាជិកថ្មី គឺកូនប្រុស ដំបូងគេបង្អស់។ នេះជារឿងល្អផ្ទួនៗគ្នា របស់នាយករដ្ឋមន្ត្រី Johnson ក្រោយពេលលោកជាសះប្សើយពីកូវីដ១៩ ... Read More »

រុស្ស៊ីមានអ្នកឆ្លងកូវីដ-១៩ថ្មីកើនឡើងដល់ជាង៥៨០០នាក់ ក្នុងរយៈពេល២៤ម៉ោង

ប្រទេសរុស្សុី៖ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក រុស្ស៊ីមានចំនួនអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង ៥៨០០នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនជិត១សែននាក់ហើយ។ ចំនួនអ្នកឆ្លងថ្មីភាគច្រើននៅក្នុងទីក្រុងមូស្គូ ដោយមានដល់ទៅ២២២០នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងក្នុងទីក្រុងនេះសរុបជាង៥ម៉ឺននាក់ហើយ។ គណៈកម្មការទប់ស្កាត់ជំងឺឆ្លង កូវីដ-១៩ របស់រុស្ស៊ីបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងសរុបជិត ១សែននាក់នោះ ... Read More »

រកសុីបោកគេគឺមានវាសនាមិនល្អទេ ទីបំផុត ត្រូវសមត្ថកិច្ចឃាត់ខ្លួន តាមដីកាបញ្ជាឱ្យចូលខ្លួន

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ដែលត្រូវបានដឹងថាមានជំនាញខាងរកស៊ីបោកប្រាស់ប្រជាពលរដ្ឋ ហើយចុងក្រោយបានបោកប្រាស់អ្នកវិនិយោគជនជាតិចិនបានរងនូវបណ្ដឹងរហូតដល់តំណាងអយ្យការចេញដីកាកោះហៅឲ្យចូលខ្លួនលើកទី១ តែជនសង្ស័យនៅតែមិនព្រមចូលរហូតដល់តំណាងអយ្យការ(ព្រះរាជអាជ្ញារង)មួយរូបចេញដីកាបញ្ជាឲ្យចូលខ្លួនជាលើកទី២ក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្ដង។ការឃាត់ខ្លួនជនសង្ស័យត្រូវបានម្ចាស់បណ្ដឹងក៏ដូចជាអ្នករងគ្រោះដោយអំពើឆបោករបស់ជនរូបនេះសម្ដែងនូវការសាទរនិងដឹងគុណចំពោះតំណាងអយ្យការយ៉ាងខ្លាំង។ សមត្ថកិច្ចបានឃាត់ខ្លួនជននេះកាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅសង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ជនសង្ស័យមានឈ្មោះកែវ មុនីរតន៍ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ កាន់លិខិតឆ្លងដែនលេខ N00222949 ... Read More »

ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ច្បាប់គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន»

ភ្នំពេញ៖ «ច្បាប់គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន» ទីបំផុត..ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ។ សូមបញ្ជាក់ថា៖ ច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ត្រូវបានចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ដោយប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ។ សូមអាននូវខ្លឹមសារ «ច្បាប់គ្រប់គ្រងប្រទេសជាតិ ... Read More »

កាកបាទក្រហមកម្ពុជា បានទទួលអំណោយជាម៉ាស់ចំនួន ៦ម៉ឺនម៉ាស់ និងអាវ PPE ចំនួន ៣០០កំផ្លេរ ពីកាកបាទក្រហមវៀតណាម

ភ្នំពេញ៖ នៅថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទៅស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២០នេះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា ... Read More »

ក្រសួង​អប់រំ​ដាក់​ដំណើរ​ការ​សាកល្បង​កម្មវិធី​ផ្លាស់ប្ដូរ​ការ​សិក្សា​រវាង​កម្ពុជា និង​កូរ៉េ តាម​រយៈ​ប្រព័ន្ធ​អេឡិចត្រូនិក

ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា បាន​សហការ​ជាមួយ​សាធារណរដ្ឋ​កូរ៉េ ក្នុង​ដាក់​ដំណើរ​ការ​សាកល្បង​​​កម្មវិធី​ផ្លាស់ប្ដូរ​​​ការ​សិក្សា​រវាង​ប្រទេស​ទាំង​ពីរ តាម​រយៈ​ប្រព័ន្ធ​អេឡិចត្រូនិក ដោយ​ក្នុង​​ឱកាស​​នោះ​ភាគី​កម្ពុជា ក៏​បាន​ធ្វើ​បទ​បង្ហាញ​​ពី​អត្តសញ្ញាណ​ខ្មែរ ជូន​ដល់​សិស្សានុសិស្ស​​នៅ​ទីក្រុង​ប៊ូសាន នៃ​ប្រទេស​កូរ៉េ​​ផង​ដែរ។ កម្មវិធី​នេះ​ ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ... Read More »

ក្រសួងសុខាភិបាល មិនមានវិធានការដើម្បីស្នើទៅក្រសួងអប់រំឱ្យបើកសាលាឡើងវិញទេ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង អះអាងថា ៖ ក្រសួងសុខាភិបាល មិនមានវិធានការដើម្បីស្នើទៅក្រសួងអប់រំឱ្យបើកសាលាឡើងវិញទេ ទោះបីជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីក៏ដោយចុះ មានតែវិធានរឹតបន្តឹងបង្ការ ការពារ ... Read More »

ស្នងការរាជធានីភ្នំពេញ ប្រាប់ពីឯកសារ ត្រូវយកមកតាមខ្លួន នៅពេលបើកបរ នៅថ្ងៃទី១ ឧសភា ២០២០ នេះតទៅ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋអោយបានជ្រាបថា៖ ឯកសារដែលត្រូវដាក់តាមខ្លួន ជាប្រចាំនៅពេលបើកបរគឺ ៖ ១-ប័ណ្ណបើកបរ (ច្បាប់ដើម) ២-លិខិតអាជីវកម្មចំពោះក្រុមហ៊ុន(ច្បាប់ដើម) ។ ... Read More »

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង ដកហូតលបស្បៃដាក់យកត្រិប្រវែងង៨០ ម៉ែត្រយកទៅកម្ទេចចោល

ខេត្តឧត្ដរមានជ័យ៖ លបស្បៃប្រវែង៨០ម៉ែត្រដែលជនមិនស្គាល់មុខលួចដាក់កាត់ទទឹងអូរមួយកន្លែងក្នុងគផលបំំណងបំផ្លាញមច្ឆជាតិត្រូវបានកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងសហការជាមួយមន្រ្ដីជំនាញនិងអាជ្ញាធរមូលដ្ឋានយកទៅកម្ទេចចោលនៅ វេលាម៉ោង៩ ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅភូមិអូរសាម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ មន្រី្តកងរាជអាវុធហត្ថស្រុកបានឲ្យដឹងថា ករណីចុះបង្ក្រាបលបស្បៃនៅពេលនោះរួមមាន កម្លាំង កងរាជអាវុតហត្ថស្រុកចំនួន០៦ នាក់ដឹកនាំដោយ ... Read More »

ឥស្សរិយជនចំនួន ២រូបកម្ពុជា ទទួលបានគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២០ ពីរដ្ឋាភិបាលជប៉ុន

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ គណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលជប៉ុន បានប្រកាសឥស្សរិយជនដែលបានទទួលគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ ២០២០ ជាការទទួលស្គាល់គុណសម្បត្តិរបស់ពួកគាត់ក្នុងការបម្រើផលប្រយោជន៍សាធារណៈ ឬ ប្រទេសជាតិ និងសមិទ្ធផលដ៏លេចធ្លោរបស់ពួកគាត់នៅក្នុងវិស័យផ្សេងៗនៅក្នុងសង្គម។ ក្នុងនោះមានឥស្សរិយជនមានពីររូបដែលបានទទួលគ្រឿងឥស្សរិយយស សម្រាប់ការចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសជប៉ុន និង ព្រះរាជាណាចក្រកម្ពុជា។ ... Read More »

សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់បណ្ឌិត្យសភានគរបាលកម្ពុជា

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ... Read More »

COVID-19 បានសម្លាប់ប្រជាជន​អាមេរិក​ ច្រើន​ជាង​ចំនួន​ទាហាន​អាមេរិក​​ដែល​ស្លាប់​ក្នុង​សង្គ្រាម​វៀតណាម​ទៅទៀត

វ៉ាស៊ីនតោន៖ នៅរសៀលថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០ តាមការចេញផ្សាយដោយ​សារព័ត៌មាន CNBC បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងសហរដ្ឋអាមេរិក បានកើនលើសចំនួនកងទ័ពអាមេរិកដែលបានពលីជីវិត កាលពីសម័យសង្រ្គាមវៀតណាមទៅទៀត ។ ប៉ុន្តែ​មន្ត្រី​សុខាភិបាល​សាធារណៈ​របស់​អាមេរិក​ ព្រមាន​ថា ចំនួន​អ្នក​ឆ្លង​ពិតប្រាកដ​ អាចមាន​ច្រើនជាង​នេះ ព្រោះ​ការធ្វើ​តេស្ត​នៅមានកម្រិត​ ដោយសារ​ខ្វះ​អ្នកជំនាញ និង​ឧបករណ៍​។​ យោងតាមមជ្ឈមណ្ឌលឯកសារជាតិអាមេរិក បញ្ជាក់ថា កងទ័ពអាមេរិកសរុប ៥៨,២២០នាក់​ បានបាត់បង់ជីវិតនៅក្នុងសង្រ្គាមវៀតណាមដែលបានចាប់ផ្ដើមពីឆ្នាំ១៩៥៥ និងបញ្ចប់ទៅវិញនៅឆ្នាំ១៩៧៥ ។ ប៉ុន្តែគិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ជំងឺរាតត្បាតសកល COVID-19 បានផ្ដាច់ជីវិតប្រជាជនអាមេរិក​ច្រើនជាងចំនួនកងទ័ពអាមេរិក ដែលបានស្លាប់នៅក្នុងសង្រ្គាមវៀតណាមទៅទៀតចាប់តាំងពីជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះផ្ទុះឡើង នៅក្នុងសហរដ្ឋអាមេរិក ដំបូងកាលពីខែមករាមក ។ បច្ចុប្បន្នសហរដ្ឋអាមេរិកមានអ្នកស្លាប់ដោយសារ COVID-19 រហូតដល់ទៅ ៥៩,២៦៦នាក់ ក្នុងចំណោមករណីឆ្លងលើស ១លានករណីខណៈចំនួនអ្នកជាសះស្បើយឡើងវិញមានសរុប ១៤១,២៣៨នាក់។ នេះបើតាមគេហទំព័រ worldometers ។ តាមគម្រោងព្យាករណ៍របសសាកលវិទ្យាល័យរដ្ឋវ៉ាស៊ីនតោន បានបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិកដោយសារជំងឺ COVID-19 អាចនឹងកើនឡើងដល់លើស ៧៤,០០០នាក់នៅខែសីហា ឆ្នាំ២០២០ ហើយចំនួនអ្នកស្លាប់នឹងកើនឡើងច្រើនជាងនេះ ប្រសិនបើរដ្ឋនានារបស់សហរដ្ឋអាមេរិក បើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួន​ឆាប់រហ័សពេក ។ សូមជម្រាបថា រដ្ឋ​ញូវយ៉ក ដែលជា​កន្លែង​ផ្ទុះ​ជំងឺ COVID-19 ខ្លាំងក្លា​មួយ​នៅ​អាមេរិក មាន​ករណី​ឆ្លង ៣០​ភាគរយ ​នៃ​ករណី COVID-19 ទាំងអស់​នៅ​អាមេរិក​។ ខណៈរដ្ឋ​មួយចំនួនទៀត​ ក៏មាន​ចំនួន​ច្រើន​ដែរ ​ដូចជា​រដ្ឋ​ញូ​វ​ជឺ​ស៊ី រដ្ឋ​ម៉ាសាឈូសេត រដ្ឋ​កាលីហ្វ័រ​នីញ៉ា និង​រដ្ឋ​ផេ​ន​ស៊ី​ល​វ៉ា​នី​ជាដើម​ ៕ ដោយ៖ស តារា Read More »

រដ្ឋាភិបាលកូរ៉េ តម្រូវអោយអ្នកកាន់ ទិដ្ឋាការ A1&A2 និងជនបរទេស កាន់ទិដ្ឋាការ A3 ធ្វើតេស្តរកCOVID-19

ភ្នំពេញ៖ រដ្ឋាភិបាលកូរ៉េ តម្រូវអោយអ្នកកាន់ ទិដ្ឋាការ A1&A2 និងជនបរទេស កាន់ទិដ្ឋាការ A3 ធ្វើតេស្តរកCOVID-19។ នេះបើយោងតាមសេចក្តីជូនដំណឹង ពីសេអ៊ូល នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ របស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។ ... Read More »

អភិបាលខណ្ឌច្បារអំពៅលោកចេង មុនីរ៉ា ផ្តល់ថវិការនិងអង្ករដល់កងកម្លាំងនគរបាលនិងអាវុធហត្ថ

ភ្នំពេញ៖ ផ្តើមចេញពីការខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលនិងកងកម្លាំងកងរាជអាវុធហត្ថខណ្ឌ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានខណ្ឌដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ជាពិសេសយុទ្ធនាការអប់រំផ្សព្វផ្សាយ ពីវិធីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងមេរោគ កូវីដ១៩ នៅព្រឹកថ្ងៃ​ទី២៩​ ខែ​មេសា​ ឆ្នាំ​២០២០​ លោក​ ... Read More »

វិធានការនានារបស់ប្រទេសជាសមាជិកអាស៊ាន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

ភ្នំពេញ៖ វិធានការនានារបស់ប្រទេសជាសមាជិកអាស៊ាន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។ សូមអាននូវខ្លឹមសារទាំងស្រុង៖            … ដោយ៖ សុខ ខេមរា Read More »

ប្រទះឃើញគ្រាប់បែកដៃ១គ្រាប់សល់ពីសម័យសង្រ្គាមនៅក្បែររបងផ្ទះផ្អើលទាំងព្រឹក

ខេត្តឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋម្នាក់បានប្រទះឃើញគ្រាប់បែកដៃ១គ្រាប់នៅក្បែររបងផ្ទះរបស់ខ្លួន ធ្វើឲ្យភ្ញាក់ផ្អើលនិងប្រញាប់រត់ទៅរាយការណ៍ជូនសមត្ថកិច្ចជំនាញចុះទៅរក្សាទុករង់ចាំកម្ទេចចោល។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះកើតឡើងនៅព្រឹក ថ្ងៃទី ២៩ខែ មេសាឆ្នាំ .2020 ស្ថិតនៅភូមបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថានៅ វេលាម៉ោង ៨ព្រឹកថ្ងៃខែខាងលើនេះ ... Read More »

ប្រធានគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកជប៉ុន ប្រកាសថាព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ នឹងត្រូវលុបចោល ប្រសិនបើមិនអាចដំណើរបាន ដោយសារ COVID-19

ប្រទេសជប៉ុន៖ លោក Yoshiro Mori  ប្រធានគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកជប៉ុន បានប្រកាសនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះថា ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ នឹងត្រូវលុបចោលតែម្តង ប្រសិនបើមិនអាចដំណើរបាននៅឆ្នាំ២០២១ទេនោះ ហើយគ្មានឡើយការពន្យារពេលជាលើកទីពីរ បើជំងឺ COVID-19 នៅតែមិនអាចគ្រប់គ្រងបានដល់ឆ្នាំក្រោយ ។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតជប៉ុន Nikkan Sports លោក Mori ត្រូវបានអ្នកសារព័ត៌មានសួរថា តើអូឡាំពិក ... Read More »

Breaking News ៖ ចឹងតើបានជាពលរដ្ឋអាមេរិកឆ្លងកូវីដ-១៩ ច្រើនជាងគេនៅលើពិភពលោក

អាមេរិក៖ ប្រធានគណៈកម្មការ ទប់ស្កាត់កូវីដ-១៩ គឺជាអនុប្រធានាធិបតីអាមេរិក Mike Pence បានទទួលរងការរិះគន់យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន ក្នុងពេលមានអ្នកស្លាប់និងឆ្លងកូវីដ-១៩បន្តកើនឡើង។ ការថ្កោលទោសនេះគឺដោយសារតែ លោក Mike Pence ទៅសួរសុខទុក្ខអ្នកជំងឺនៅក្នុងមន្ទីរពេទ្យមួយមិនបានពាក់ម៉ាស់ការពារ ខណៈមនុស្សជុំវិញខ្លួនគាត់ពាក់ម៉ាស់ទាំងអស់។ បច្ចុប្បន្នមហាអំណាចអាមេរិកត្រូវបានកត់ត្រាថា ... Read More »

ចូលចាក់សាំង ហើយអោយបក្ខពួកចូលលួចលុយអស់៣ម៉ឺនដុល្លារ ពីផ្ទះវេលុយ Wing

ខេត្តកំពង់ចាម៖ ផ្ទះវេរលុយមួយកន្លែង ត្រូវជនសង្ស័យ មួយក្រុមប្រើល្បិចចូលលួចប្រាក់អស់ចំនួន៣មុឺនដុល្លារ ហើយគេចខ្លួនបាត់ ។  ប៉ូលិសបានអោយដឹងថា៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៩ និង៣០នាទី សមកិច្ចនគរបាលបានទទួលបណ្តឹងពី ឈ្មោះ ស្រ៊ុនវ៉ានថាន ... Read More »

ពលរដ្ឋរស់នៅសង្កាត់ទួលស្វាយព្រៃទី១ នាំគ្នារិះគន់ការដ្ឋានរបស់ក្រុមហ៊ុនជីប ម៉ុង ប្រើប្រាស់អេស្កាវ៉ាទ័រកាយប៉ះខ្សែ តង់ស្យុង(MV)ក្រោមដី ដាច់ភ្លើងរាល់ម៉ោង

ភ្នំពេញ ៖ បន្ទាប់ពីការដ្ឋានរបស់ក្រុមហ៊ុនជីប ម៉ុង បានប្រើប្រាស់អេស្កាវ៉ាទ័រ កាយប៉ះចំខ្សែតង់ស្យុងមធ្យម(MV)ក្រោមដី បណ្ដាលឲ្យដាច់ភ្លើងរាល់ម៉ោង ធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង នាំគ្នារិះគន់ថាគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវតាមស្តង់ដា ។ យោងតាមប្រភពព័ត៍មានពីបណ្ដាញសង្គមហ្វេសប៊ុករបស់អគ្គិសនីកម្ពុជា ប្រកាសនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ថា ... Read More »

ចាប់ត្រាក់ទ័ររបស់ឯកឧត្តមលោកជាជំទាវដែលលួចឈួសឆាយទន្ទ្រានដីការពារដោយព្រះរាជក្រឹត្យ

ខេត្តកំពង់ស្ពឺ៖ សម័យនេះគឺជាសម័យដែលគេគ្រប់គ្នាគោរពច្បាប់ និងរក្សាការពារសេចក្តីថ្លៃថ្នូររបស់ខ្លួនតែបែបរជាឧត្តម លោកជំទាវ ម្ចាស់ចំការស្វាយមួយកន្លែងបានយកត្រាក់ទ័រ១គ្រឿង មកឈួសឆាយទន្ទ្រានយកដីតាមជើងភ្នំ(កោះសាងស្នេហ៍) ដើម្បីបំពេញមហិច្ឆតារបស់ខ្លួនដោយមិនខ្លាចក្រែងច្បាប់បន្តិចណាទាល់តែសោះ បើទោះជាដឹងថា ដីនោះត្រូវការពារដោយព្រះរាជក្រឹត្យក៏ដោយ។ ការចុះបង្ក្រាបត្រាក់ទ័រខាងលើ កាលពីវេលាម៉ោង១និង៤០ នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ... Read More »

Breaking News ៖ កូរ៉េខាងជើងត្រៀមបញ្ជូនគណៈប្រតិភូសេដ្ឋកិច្ចទៅកាន់ចិនក្នុងពេលមានពាក្យចចាមអារ៉ាមពី សុខភាព គីម ជុងអ៊ុន

ប្រទេសកូរ៉េខាងជើង៖ កូរ៉េខាងជើងបានត្រៀមបញ្ជូនគណៈប្រតិភូសេដ្ឋកិច្ច ទៅកាន់ ប្រទេសចិនដើម្បីពិភាក្សាពីការបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ ក្រោយពេលកូវីដ-១៩ ត្រូវគ្រប់គ្រងបានទាំងស្រុង។ សកម្មភាពខាងលើកើតឡើង ក្នុងពេលមានពាក្យចចាមអារ៉ាមស្តីពិសុខភាព របស់មេដឹកនាំ គីម ជុងអ៊ុន។ សារព័ត៌មាន រ៉យទ័រ បានផ្សាយថា គណៈប្រតិភូសេដ្ឋកិច្ច ... Read More »

កីឡាអូឡាំពិកនឹងត្រូវលុបចោលប្រសិនបើមិនអាចធ្វើបាននៅឆ្នាំ២០២១

លោក Yoshiro Mori ប្រធានផ្នែកកីឡាអូឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុនមានប្រសាសន៍ថា ការពន្យារពេលកីឡាអូឡាំពិកដែលត្រូវបានពន្យារពេលនឹងត្រូវលុបចោលប្រសិនបើពួកគេមិនអាចធ្វើបាននៅឆ្នាំ២០២១ ។ កីឡាអូឡាំពិកដែលធ្វើនៅទីក្រុងតូក្យូឆ្នាំ២០២០ គ្រោងនឹងដំណើរការពីថ្ងៃទី២៣ ខែកក្កដាដល់ថ្ងៃទី៨ ខែសីហាឆ្នាំក្រោយបន្ទាប់ពីត្រូវបានពន្យារពេលដោយសារការឆ្លងរាលដាលនៃជំងឺកូរ៉ូណា។ អ្នកជំនាញផ្នែកសុខភាពបានដាក់ការសង្ស័យលើថា តើព្រឹត្តិការណ៍កីឡានេះអាចត្រូវបានធ្វើឡើងនៅរដូវក្តៅខាងមុខប្រសិនបើគ្មានវ៉ាក់សាំង ឬថ្នាំដែលមានប្រសិទ្ធភាពដើម្បីព្យាបាលជំងឺ Covid-19 ... Read More »

សាហាវមែន! ម៉ូតូ២គ្រឿងបុកគ្នាលាន់ស្នូរដូចរន្ទះស្លាប់២នាក់ទាំងសងខាង

​ខេត្តបន្ទាយមានជ័យ​៖​ មន្រ្តីនគរបាលចរាចរស្រុកព្រះនេត្រព្រះបានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ខែមេសានេះថា មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយកើតឡើងរវាងម៉ូតូហុងដាឌ្រីមបុកជាមួយ​ម៉ូតូ​ហុងដាហ្វី​ន​ន័​រ​បណ្តាលឲ្យស្លាប់មនុស្ស២នាក់ទាំងសងខាងដោយម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​ និង​ម្នាក់​ទៀត​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​ ។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​ និង​២៥​នាទី​យប់​ ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០២០​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ ក្រៅ​ទីប្រជុំជន​ត្រង់​ចំណុច​ចន្លោះ​បង្គោល​ខ្សែភ្លើង​០៣៣៦-០៣៣៧​ ខាងកើត​ស្ពានដែក​ប្រហែល​១០០​ម៉ែត្រ​ ស្ថិត​នៅ​ក្នុង​ ... Read More »

ប្រជាពលរដ្ឋសង្កាត់រកាក្នុងក្រុងដូនកែវឆ្ងល់រឿងធ្វើលូមុខផ្ទះម្តងថា រដ្ឋចេញលុយម្តងថាពលរដ្ឋចេញលុយ

ខេត្តតាកែវ៖ ប្រជាពលរដ្ឋរស់នៅ ក្នុងភូមិចក សង្កាត់រកាក្នុង ក្រុង ដូនកែវ មិនពេញចិត្តចំពោះទាល់តែសោះចំពោះក្រុមហ៊ុនម៉ៅការ កាយដីដាក់លូដែលជាគម្រោងលទ្ធកម្ម របស់សាលាខេត្តតាកែវដោយ និយាយមិនច្បាសលាស់ជាមួយ និងប្រជាពលរដ្ឋបណ្តាលអោយ កើតមានការងឿងឆ្ងល់ និងការកាយដាក់លូមិនមានលក្ខណៈសមស្រប ទៅតាមការគូសវាស់របស់ជំនាញ និងមិនមានបច្ចេកទេសពិនិត្យឲ្យបានត្រឹមត្រូវ ... Read More »

បុរសម្នាក់ជិះ PassApp ឡើងភ្នំបូកគោបាត់ខ្លួន៣ថ្ងៃហើយ មិនទាន់មានដំណឹង

ខេត្តកំពត៖ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ មានករណីបាត់ខ្លួន បុរសម្នាក់នៅក្នុងតំបន់ព្រៃភ្នំបូកគោ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីគណនីហ្វេសប៊ុកឈ្មោះ Srey Vy បានបង្ហោះសារប្រកាសស្វែងរកអ្នករត់កង់បីឥណ្ឌា (PassApp) ដើម្បីសួរនាំបន្ទាប់ពីបងប្រុសរបស់គាត់ដែលបានជិះកង់បីឡើងភ្នំ បូកគោ ស្រាប់តែបាត់ខ្លួនពុំឃើញវិលត្រឡប់មកផ្ទះវិញ។ ... Read More »

អ៉ីតាលីឈរនៅលំដាប់ទី៣ ខណៈអ្នកឆ្លង COVID-19 បានកើនលើស ២០ម៉ឺនករណីហើយ

ប្រទេសអ៉ីតាលី៖ អាជ្ញាធរសុខាភិបាលអ៉ីតាលី បានធ្វើតេស្តរកឃើញករណីអ្នកផ្ទុក COVID-19 ថ្មីចំនួន ២០៩១ករណីថែមទៀត ខណៈអ្នកស្លាប់មានចំនួន ៣៨២នាក់ ។ ដោយករណីជំងឺរលាកសួតនេះ បង្កឡើងដោយកូរ៉ូណាវីរុស (COVID-19)នៅអ៊ីតាលី បានកើនលើស ២០ម៉ឺនករណីហើយបើគិតត្រឹមថ្ងៃទី២៨ ខែមេសា ... Read More »

បុរសជនជាតថៃខឹងប្រពន្ធជេរ អាគេបាញ់! តូចចិត្តរត់ទៅចងកសម្លាប់ខ្លួនស្លាប់ចោលប្រពន្ធកូន

ខេត្តបាត់ដំបង​៖​ បុរសជនជាតិថៃម្នាក់ ក្រោយផឹកស៊ីស្រវឹងចូលផ្ទះវិញខឹងប្រពន្ធជនជាតិខ្មែរស្តីបន្ទោសថាគិតតែផឹកមិនចេះជួយមើលកូននិងជេរថា អាគេបាញ់ !គិតខ្លីរត់ទៅចងកសម្លាប់ខ្លួនបានសម្រេច។ ហេតុការណ៍នេះកើតឡើងកាលពី​វេលាម៉ោង១១និង៤០នាទីយប់ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០២០​ នៅក្រុម៣ ភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ​តាមរបាយការណ៍របស់ នគរបាល​ស្រុក​ភ្នំព្រឹក​ ... Read More »