ព័ត៌មានទាន់ហេតុការណ៍៖
'

Update ៖ រដ្ឋបាលរាជធានីភ្នំពេញ ស្ពានតភ្ជាប់ថ្មីជាមួយស្ពានអាកាសក្បាលថ្នល់ ប្រកាសដាក់ឲ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១ ខែឧសភាស្អែកនេះ

ភ្នំពេញ ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ សូមប្រកាសជូន ដំណឹងដល់សាធារណជនឲ្យដឹងថា៖ ស្ពានកំណោងថ្មីដែលតភ្ជាប់ជាមួយស្ពានអាកាសក្បាលថ្នល់ ត្រូវដាក់ឲ្យប្រើប្រាស់នៅវេលា ម៉ោង៨ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។ ស្ពានអាកាសក្បាលថ្នល់ ឡើងពីទិស ... Read More »

រឿងចតកង់បី​ ផ្ទុះហិង្សាយកដែកបំពង់ទីបវាយរបួសបែកក្បាលធ្ងន់ធ្ងរ

ភ្នំពេញ៖ នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់​ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដែកបំពង់ទីបវាយជនរងគ្រោះបណ្តាលឲ្យរងរបួសបែកក្បាលធ្ងន់ធ្ងរ) នៅថ្ងៃទី 29 ខែមេសាឆ្នាំ 2020 វេលាម៉ោង 22:20 យប់នាទីចំណុចផ្លូវជាតិលេខ 5 ក្រុមទី1 ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ... Read More »

ក្រោយរឹបអូសត្រាក់ទ័រ២គ្រឿងសមត្ថកិច្ចតាមប្រមាញ់ឃាត់ខ្លូនអ្នកស៊ីឈ្នួលបើកគ្រឿងចក្រ២នាក់ ធ្វើតាមអ្នកបញ្ជានៅភ្នំពេញ

សៀមរាប ៖ បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះនៃរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក អាជ្ញាធរមូលដ្ឋានចុះបង្ក្រាបសកម្មភាពលួចឈូសឆាយដីព្រៃរបស់រដ្ឋមួយកន្លែងនៅក្នុងស្រុកជីក្រែងហើយចាប់ឃាត់ត្រាក់ទ័រចំនួន២គ្រឿងរួចមក សមត្ថកិច្ច្ចចម្រុះបានឈានដល់ឃាត់ខ្លួនអ្នកស៊ីឈ្នួលបើកត្រាក់ទ័របានពីរនាក់នៅវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិចេក ឃុំពង្រលើស្រុកជីក្រែង ខេត្តសៀមរាប ជាកន្លែងដែលប្រព្រឹត្តបទល្មើស។ នៅល្ងាចថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២០នេះបើតាមប្រភពព័ត៌មានពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើសង្កាត់ខ្វាវ ... Read More »

ស្រ្តីអ្នកលក់បន្លែម្នាក់ត្រូវរថយន្តបុកនិងកិនស្លាប់ចោលកូន២នាក់ខណៈប្ដីកំពុងជាប់ពន្ធនាគារ

ភ្នំពេញ៖ គួរឲ្យអាសូរខ្លាំងណាស់ដែលស្រ្តីអ្នកលក់ម្នាក់ខំរកសុីលក់បន្លែតត្រុកដើម្បីរកប្រាក់ចិញ្ចឹមកូន២នាក់នៅក្នុងបន្ទុក ខណៈដែលប្ដីកំពុងជាប់ពន្ធនាគារ ប៉ុន្តែជាអកុសលស្រាប់តែមានរថយន្តធុនយក្ស១គ្រឿងទៅដល់បុកពីក្រោយទាំងកម្រោលរួចកិនផ្ដាច់ជីវិតចោលកូនខណៈដែលគាត់កំពុងជិះម៉ូតូកញ្ចាស់១គ្រឿងតែម្នាក់ឯងដោយមិនដឹងខ្លួន។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខបុរីសែនមនោរម្យ ស្ថិតនៅក្នុងភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ស្ត្រីរងគ្រោះខាងលើឈ្មោះទូច ស្រីណែត ... Read More »

គីម ជុងអ៊ុន ពិតជាបានទៅសម្រាកលម្ហែកាយនៅ Wonsan

រូបភាពផ្កាយរណបចារកិច្ចអាមេរិក ថតបានរថភ្លើងសម្រាប់ដឹកមេដឹកនាំ គីម ជុងអ៊ុន ជាថ្មីម្តងទៀតនៅទីក្រុង ឆ្នេរសមុទ្រ Wonsan ដែលជាកន្លែងសម្រាប់លម្ហែកាយ របស់មេដឹកនាំ កូរ៉េខាងជើង។ គហទំព័រ 38 north មានឯកទេសតាមដានសកម្មភាពនៅកូរ៉េខាងជើង បានបង្ហោះរូបភាពថតពីផ្កាយរណប ... Read More »

ស្ពានអាកាសក្បាលថ្នល់ ឡើងកំណោង នឹងដាក់អោយដំណើរការ នៅម៉ោង៨ព្រឹកថ្ងៃទី ១ ឧសភា

ភ្នំពេញ៖ បងប្អូនជនរួមជាតិ ទទួលបានសមិទ្ធិផលថ្មីស្ពានអាកាសក្បាលថ្នល់ ឡើងកំណោង ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ នឹងជាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ កាន់តែមានសក្តានុពល រីកចម្រើនជាបន្តបន្ទាប់។ សូមបញ្ជាក់ថា៖ ស្ពានអាកាសក្បាលថ្នល់ ឡើងកំណោងពីទិសមហាវិថី ព្រះមុនីវង្ស ឆ្ពោះចុះទៅមហាវិថី ព្រះនរោត្តម ជាសមិទ្ធិផលថ្មីមួយទៀត ... Read More »

ជាងផ្សារដែកត្រូវខ្សែឆក់ធ្លាក់ពីលើដំបូលផ្ទះនៅក្បាលកោះ

ភ្នំពេញ៖ ជាងផ្សារដែកម្នាក់ត្រូវខ្សែភ្លើងដែលមានតង់ស្យុងខ្ពស់ឆក់ធ្លាក់ពីលើដំបូលផ្ទះពេលកំពុងបំពេញការងារដើម្បីទ្រទ្រង់ជីវភាពក្នុងគ្រួសារ បណ្តាលអោយស្លាប់យ៉ាងអណោចអធម្មនៅកន្លែងកើតហេតុ ។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង៥,៣០នាទីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិយកបាត សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។ មន្ត្រីបំរើការនៅសាលាសង្កាត់ក្បាលកោះបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះបានឡើងទៅផ្សាដំបូលផ្ទះនៅទល់មុខមណ្ឌលសុខភាពក្បាលកោះ ។ ... Read More »

ឪពុកបង់សំណាញ់កូនស្រី២នាក់បងប្អូនបង្កើតចុះងូតទឹកបណ្ដាលឲ្យលង់ទឹក

ភ្នំពេញ៖ក្មេងស្រីម្នាក់បានលង់លិចបាត់ទៅក្នុងទឹកចំណែកម្នាក់ទៀតត្រូវបានស្រង់ឡើងគោករួចនាំទៅសង្រ្គោះបន្ទាន់ខណៈដែលពួកនាងទាំង២នាក់បងប្អូនបង្កើតទៅតាមឪពុកបង់សំណាញ់នៅរណ្ដៅដីមួយកន្លែង ហើយពេលឪពុកកំពុងជាប់រវល់បង់សំណាញ់ពួកនាងបានចុះងូតទឹកលេងក៏លង់ទឹកទាំង២នាក់។ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅជិតទីលានបញ្ចុះសពវត្តតាភេម ភូមិទួលតាឡាត់ សង្កាត់កំបូល ខណ្ឌកំបូល ។ ក្មេងស្រីដែលវាត់ខ្លួនក្នុងទឹកមានឈ្មោះសាន ជូឡាយ អាយុ១៣ឆ្នាំ ចំណែកនាងប្អូន ដែលត្រូវឪពុកស្រង់បានរួចផុតពីការស្លាប់នោះ ឈ្មោះសាន ... Read More »

សូមឃ្លាតឆ្ងាយពីគ្រឿងញៀន..! ថ្ងៃនេះ​ សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស៨៩នាក់​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

ភ្នំពេញ​៖​ គួរបញ្ឈប់ នឹងសូមឃ្លាតឆ្ងាយពីគ្រឿងញៀន..! ថ្ងៃនេះ​ សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស៨៩នាក់​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។ នេះបើយោង​តាម​របាយការណ៍​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ ការ​អនុវត្តន៍​ច្បាប់​ប្រចាំ​ថ្ងៃ​ទី​៣០ ខែមេសា​ ឆ្នាំ​២០២០​ សមត្ថកិច្ច​បាន​បង្ក្រាប​ ជួញដូរ​ រក្សា​ទុក​ ... Read More »

បន្លែផ្លែឈើគ្មានទីផ្សារ កសិករ ថៃ អំពាវនាវដល់រដ្ឋាភិបាលជួយផង

ប្រទេសថៃ៖ ផលិតផលកសិកម្ម ដូចជាបន្លែផ្លែឈើជាដើម មិនអាចរក្សាទុកបានយូរឡើយ ហើយដល់ពេលប្រមូលផលទៀត។ កសិករថៃពិបាករកទីផ្សារ ដោយសារតែការបិទប្រទេស និងការលក់ដូរមួយចំនួនធំត្រូវបានផ្អាកដោយសារតែកូវីដ -១៩។ ទាំងនោះហើយធ្វើឲ្យផលដំណាំទាំងឡាយរកទីផ្សារមិនបាន។ កសិករថៃក៏បានអំពាវនាវដល់រដ្ឋាភិបាលជួយធ្វើអន្តរាគមន៍ ដើម្បីកាត់បន្ថយការខាតបង់។ រដ្ឋាភិបាលក៏បានចាត់វិធានការ ដោយឲ្យកងទ័ពដើរប្រមូលទិញផលិតផលកសិកម្មរបស់ពលរដ្ឋ ជាការជួយសម្រាលបន្ទុក នូវការខាតបង់របស់ពួកគាត់ ... Read More »

គ្រប់ពេលវេលា និងគ្រប់ទីកន្លែង កម្ពុជានៅតែមានហានិភ័យ ទទួលរងនូវការវាយលុកពីវីរុសកូវីដ១៩ បើភ្លេចខ្លួនមិនបានប្រុងប្រយ័ត្ន នោះ

ភ្នំពេញ៖ កម្ពុជាយើង នៅតែមានហានិភ័យ ទទួលរងនូវការវាយលុកពីវីរុសកូវីដ១៩ (COVID-19) គ្រប់ពេលវេលា និងគ្រប់ទីកន្លែង បើសិនជាយើងភ្លេចខ្លួន មិនមានការប្រុងប្រយ័ត្ននោះ។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានថ្លែងបែបនេះ ... Read More »

ក្រោយស្ថានភាព COVID-19 បាន​ថមថយ​ខ្លាំង ទីក្រុង​ប៉េកាំង​ នឹង​បន្ធូរបន្ថយ​ការ​រឹតត្បិត​ការធ្វើដំណើរ​នៅក្នុង​តំបន់​របស់ខ្លួន

ខេត្ត​ហឺ​ប៉ី៖ បន្ទាប់ពី​ស្ថានភាព​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស(COVID-19) បាន​ថមថយ​យ៉ាងខ្លាំង ទីក្រុង​ធាន​ជីន និង​រដ្ឋធានី​ទីក្រុង​ប៉េកាំង​ដែល​នៅ​ភាគ​ខាងជើង​ចិន នឹង​បន្ធូរបន្ថយ​ការ​រឹតត្បិត​ការធ្វើដំណើរ​នៅក្នុង​តំបន់​របស់ខ្លួន​ ។ យ៉ាងណាក៏ដោយ ចិន​ក៏បាន​ត្រៀម​វិធានការ​ផ្សេងទៀត​ផងដែរ ដើម្បី​ទប់ស្កាត់​រលក​ឆ្លង COVID-19 លើក​ទី​ពីរ ។​ តាមរយៈ​វិធានការ​កាត់បន្ថយ​ការ​រឹតត្បិត​នេះ ... Read More »

ក្រសួងបរិស្ថានប្រគល់ម៉ូតូ ៦គ្រឿង របស់គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដល់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ

ភ្នំពេញ ៖ ក្រសួងបរិស្ថានប្រគល់ម៉ូតូ ៦គ្រឿង របស់គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដល់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ស្រ៊ុន ... Read More »

បញ្ហាជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា និងវិស័យ​ឯកជនកំពុងធ្វើដំណើរក្នុង “ទូកតែមួយ រួមសុខ រួមទុក្ខ​ជាមួយគ្នា”

ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា៖ ក្នុង បរិការណ៍ការរីករាលដាលនៃជំងឺកូវីដ-១៩ នេះរាជរដ្ឋាភិបាលកម្ពុជា និងវិស័យ​ឯកជនកំពុងធ្វើដំណើរក្នុង “ទូកតែមួយ រួមសុខ រួមទុក្ខ​ជាមួយគ្នា”។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយវិស័យ ឯកជន ដើម្បីពិនិត្យ ... Read More »

ជិះម៉ូតូឌុបគ្នាជ្រុលបុកខឿនពុះចែកទ្រូងផ្លូវផ្លោងទៅចំណែកផ្លូវម្ខាងត្រូវរថយន្តកិនស្លាប់ម្នាក់ របួសម្នាក់

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ យ៉ាងអាណោចអាធម៍និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូឌុបគ្នាលឿនជ្រុលបុកខឿនផ្លូវពុះចែកទ្រូងផ្លូវហើយផ្លោងទៅចំណែកផ្លូវម្ខាងទៀតត្រូវរថយន្តកិនតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅចំណុចមុខក្រុមហ៊ុនម៉ូតូហុងដា តាមបណ្តោយផ្លូវចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនចជ័យ។ ជនរងគ្រោះស្លាប់មានឈ្មោះ​សុ​ ធី​ ភេទប្រុសអាយុ៤៣ឆ្នាំ​ ... Read More »

មនុស្ស៣៨នាក់ស្លាប់និង១០នាក់រងរបួសក្នុងគ្រោះអគ្គិភ័យឆេះឃ្លាំងនៅកូរ៉េខាងត្បូង

កូរ៉េខាងត្បូង ៖ បើតាម​សារព័ត៌មាន CGTN របស់កូរ៉េខាងត្បូងចេញផ្សាយ​នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០​នេះឲ្យដឹងថាមានមនុស្ស៣៨នាក់បានបាត់បង់ជីវិត និង​១០​នាក់​ផ្សេងទៀត​រងរបួស ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆេះឃ្លាំងមួយកន្លែងក្នុងទីក្រុងអ៊ីនឆ័ន កាលពីថ្ងៃពុធម្សិលមិញ។សោកនាដកម្មដ៏អាក្រក់នេះ បានកើត​ឡើង​នៅ​ម៉ោង​ប្រមាណ​១ និង​៣២​នាទី​រសៀលថ្ងៃពុធម្សិលមិញ (​ម៉ោង​ក្នុង​តំបន់​)ខណៈក្រុមកម្មករមានចំនួន៧៨នាក់កំពុងធ្វើការ​នៅ​ជាន់​ក្រោម​នៃ​ឃ្លាំង ហើយភ្លើងបានឆាបឆេះរាលដាលពាសពេញអគារភ្លាមៗធ្វើឲ្យក្រុមសង្គ្រោះលំបាកក្នុងការចូលទៅជួយធ្វើអន្តរាគមន៍។ ​ក្រោយមក អគ្គិភ័យ​ត្រូវបាន​ពន្លត់​ទាំងស្រុង​នៅ​ម៉ោង​ប្រហែល​៦ ... Read More »

ព្រះមហាក្សត្រ ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន​ ១ពាន់ដុល្លារ​ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែមេសា

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៩កេីត ខែពិសាខ ឆ្នាំជូត​ ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៣០​ ខែមេសា​ ឆ្នាំ២០២០ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ... Read More »

ទីប្រឹក្សាសុខាភិបាលរបស់លោកត្រាំលាលែងពីតំណែង

សារព័ត៌មាន Politico របស់អាមេរិក នៅថ្ងៃទី៣០ខែមេសា បានផ្សាយថា លោក Joe Groganទីប្រឹក្សាសុខាភិបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានលាលែងចេញពីតំណែង។ លោក Joe Grogan ជាទីប្រឹក្សា ស្តីពីគោលនយោបាយសុខាភិបាលរបស់លោកត្រាំ ... Read More »

ក្រោយលីកកំពូលរំសាយ ប្រធានាធិបតី​បារាំងចង់​ឱ្យ​លីក​បាល់ទាត់​ធំ​ៗ​នៅ​អឺរ៉ុបរំសាយដែរ

ប្រធានាធិបតី​បារាំង ​លោក ​Emmanuel Macron ចង់​ឱ្យ​លី​កបាល់ទាត់​ធំ​ៗ​នៅ​អឺរ៉ុប ​រំសាយ​ចោល​ដូច​លីក​បារាំង​ដែរ ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ Covid-19 ​ ដែលកំពុងរាលដាលខ្លាំងជាងគេក្នុងប្រទេសនៅអឺរ៉ុប។ ​រដ្ឋាភិបាល​បារាំង​បាន​ប្រកាស​ផ្អាក​ការ​ប្រកួត​កីឡា​ទាំង​អស់​រហូត​ដល់​ខែ​កញ្ញា ​ឆ្នាំ​២០២០​។ ​ដោយសារ​តែ​មាន​ការ​ណែនាំ​បែប​នេះ​ហើយ ទើប​បាន​ជា​លីកកំពូល​បារាំង ​និង​លីក​លំដាប់​ទី​២ ... Read More »

កូវីដ-១៩អាចជះឥទ្ធិពលដល់វិស័យបាល់ទាត់អន្តរជាតិរយៈពេល២ ឬ៣ឆ្នាំទៅមុខ

សមាជិកគណៈកម្មាធិការប្រតិបត្តិរបស់យូហ្វា (UEFA)បាននិយាយថា វិបវត្តិជំងឺកូរ៉ូណា ឬ កូវីដ-១៩ អាចជះឥទ្ធិពលលើដំណើរការទាំងឡាយក្នុងវិស័យបាល់ទាត់អន្តរជាតិសម្រាប់រយៈ២ ឬ៣ឆ្នាំទៅមុខទៀត ។ លោក Lars-Christer Olsson ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុបបាននិយាយថា វានឹងជាករណី “រង់ចាំមើល” ដើម្បីវាយតម្លៃពីការរំខាននៃជំងឺរាតត្បាតកូវីដ-១៩រួមទាំងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកកាតាឆ្នាំ២០២២ ... Read More »

ស្នងការនគរបាលខេត្ដប៉ៃលិនបើកកិច្ច្ចប្រជុំត្រៀមអនុវត្តច្បាប់ចរាចរណ៍នៅថ្ងៃស្អែក

ខេត្ដ​ប៉ៃលិន​៖​ លោកឧត្ដមសេនីយ៍ទោ សេង​ សុគន្ធ​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ប៉ៃលិន​ កាលពីព្រឹកថ្ងៃទី៣០ ខែមេសា​ ឆ្នាំ​២០២០​​បានដឹកនាំ​​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ស្តី​ពី​ការ​បែងចែក​ក្រុម​ត្រួតពិនិត្យ​ចុះ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជាមួយកម្លាំងជំនាញចរាចរណ៍ផ្លូវគោក ចំនួន៤១នាក់។ក្នុងឧិកាសនោះលោកស្នងការបានមានប្រសាសន៍ឲ្យដឹងថា ការត្រួតពិនិត្យ​ចុះ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោកនាពេលនេះធ្វើឡើងតាមអនុក្រឹត្យលេខ ៣៩​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២០​ ... Read More »

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានធ្វើបច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានធ្វើបច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។ Updated Covid-19 Situation in Cambodia & Thailand as of 30 ... Read More »

ក្រសួងអប់រំ៖ វេទិកា​សំណួរ-ចម្លើយ តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវ​ការ​

ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី​ការ​ផ្សាយ​ផ្ទាល់​ពិសេស វេទិកា​សំណួរ-ចម្លើយ លើ​មុខ​វិជ្ជា​គីមីវិទ្យា ជីវវិទ្យា ប្រវត្តិវិទ្យា និង​រូបវិទ្យា សម្រាប់​ថ្នាក់​ទី​១២ តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ... Read More »

មុនរឹតបន្តឹងច្បាប់ចរាចរណ៍ នៅថ្ងៃស្អែក , សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើប្រជាពលរដ្ឋហាមដាច់ខាតបញ្ជាយានយន្តនៅលើដងផ្លូវដោយគ្មានប័ណ្ណបើកបរ អាចប្រឈមនឹងការផាកពិន័យធ្ងន់ធ្ងរ

ភ្នំពេញ៖នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំផ្ញើប្រជាពលរដ្ឋហាមដាច់ខាតបញ្ជាយានយន្តនៅលើដងផ្លូវដោយគ្មានប័ណ្ណបើកបរឬប័ណ្ណបើកបរផុតកំណត់ដោយមិនបានបន្តអោយបានត្រឹមត្រូវតាមច្បាប់ ដែលអាចប្រឈមនឹងការផាកពិន័យធ្ងន់ធ្ងរ ។ តាមរយៈហ្វេសប៊ុកផេក , សម្តេចតេជោ ហ៊ុន ... Read More »

ថ្នាក់ដឹកនាំក្រសួងការពារជាតិ នាំយកអំណោយផ្តល់ជូនយោធភូមិភាគពិសេស

ភ្នំពេញ: ថ្ងៃព្រហស្បតិ៍ ៩កេីត ខែពិសាខ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៣ ត្រូវនិងទី៣០ ខែមេសា ឆ្នាំ២០២០ លោកនាយឧត្ដមសេនីយ៍ ព្រហ្ម ឌិន ... Read More »

ទីតាំងឆៀករថយន្តមាន ១៤កន្លែង ក្នុងរាជធានី-ខេត្តចំនួន១០ បើពុករលួយរាយការណ៍តាមទូរស័ព្ទមកកាន់ ក្រសួងសាធារណការ

ភ្នំពេញ៖ មជ្ឈដ្ឋានទូទៅពីប្រជាពលរដ្ឋគាំទ្រលើចំណាត់ការរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន កំណែទម្រង់រដ្ឋបាល អោយមន្ត្រីផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយគ្មានវប្បធម៌ពុករលួយណាមួយនោះឡើយ។ ក្នុងនោះ ក្រសួងសាធារណការ បានបង្ហាញលេខទូរស័ព្ទ សម្រាប់ពលរដ្ឋរាយការណ៍ពីភាពមិនប្រក្រតី នៃការយកសេវាសាធារណៈ, ទីតាំងឆៀករថយន្តមាន ១៤កន្លែង ក្នុងរាជធានី-ខេត្តចំនួន១០ ងាយស្រួលថ្នាក់ដឹកនាំក្រសួងចាត់វិធានការ ... Read More »

ពលករ​ជាង​១០០០​លាន​នាក់​លើពិភពលោកប្រឈម​នឹង​ការបាត់បង់​ចំណូល​ដោយសារ COVID-19

អន្តរជាតិ៖​ក្នុងឧិកាសប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៤នេះ(១ឧសភាឆ្នាំ២០២០) អង្គការពលកម្មអន្តរជាតិបានលើកឡើងពីផលប៉ះពាល់ ដល់កម្លាំងពលករលើពិភពលោអំពីវិធានការបិទទីក្រុង ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ នឹងធ្វើ​ឲ្យ​អ្នក​ប្រកបការងារ នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ប្រមាណជាង ១​ពាន់លាននាក់ ដែល​ស្មើនឹង​ពាក់កណ្តាល​នៃ​ចំនួន​អ្នកធ្វើការ​ក្នុង​ពិភពលោក ប្រឈម​នឹង​ការបាត់បង់​ការងារ​ប្រឈម​នឹង​ការលំបាក​នៃ​ជីវភាព​ប្រចាំថ្ងៃ ។​ ​អង្គការ​ពលកម្ម​អន្តរជាតិ​បាន​បន្តថា ពលករពួកគេ​កំពុងមាន​ជីវភាព​លំបាក​រួចទៅហើយ ត្រូវ​មក​ប្រឈម​នឹង​ការបាត់បង់​មធ្យោបាយ​ទាំងស្រុង​បន្ថែមទៀត ដើម្បីចិញ្ចឹមជីវិត​។  ... Read More »

អាជ្ញាធរក្រុង-ខេត្តកំពត អត់មានវិធានការហាមឃាត់សំណង់អត់ច្បាប់ សង់លើសួនច្បារ

ខេត្តកំពត៖ អាជ្ញាធរក្រុង-ខេត្តកំពត ពិតជាបានដឹងយ៉ាងច្បាស់ថា ការសាងសង់សំណង់រឹងមាំលើសួនច្បារ ស្ថិតនៅចំណុចច្រមុះជ្រូករង្វង់មូលទឹករលក ក្នុងភូមិទ្វីខាងជើងសង្កាត់អណ្តូងខ្មែរ ក្រុង-ខេត្តកំពត គ្មានច្បាប់អនុញ្ញាត ប៉ុន្តែសំងំរបៀប( មិនដេកលក់ ធ្វើជាដេកលក់) ទុកអោយ លោក លឹម ចាន់ ... Read More »

បង្ក្រាបសកម្មភាពឈូសឆាយដីព្រៃនៅស្រុកជីក្រែង​រឹបអូសត្រាក់ទ័រ២គ្រឿង

ខេត្ត​សៀមរាប ៖ កម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានសហការជាមួយអាជ្ញា​ធរមូលដ្ឋានចុះបង្ក្រាបសកម្មភាពលួចឈូសឆាយដីព្រៃរបស់រដ្ឋមួយកន្លែងនៅក្នុង​ស្រុក​ជីក្រែង​ដោយបាន​ចាប់​ឃាត់​ត្រាក់ទ័រ​ចំនួន​២​គ្រឿង​ខណៈ​ជនមិនស្គាល់មុខយកទៅឈូសឆាយព្រៃរបស់រដ្ឋ។ ប្រតិបត្តិការ​បង្រ្កាបសកម្មភាពឈូសឆាយព្រៃរបស់រដ្ឋនេះធ្វើឡើងនៅវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ចេក ឃុំ​ពង្រ​លើ​ស្រុក​ជីក្រែង ខេត្តសៀមរាប ។​ ​តាម​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប បានឲ្យដឹងថា ត្រាក់ទ័រ ដែល​បាន​ឃាត់​ម៉ាក​KUBUTA​ពណ៌​ក្រហម​មួយគ្រឿង​និង​ម៉ាក​TALOS ពណ៌​ពណ៌បៃតងមួយគ្រឿហើយត្រូវបានកម្លាំងចម្រុះដឹកជញ្ជូនវត្ថុតាងទាំងនេះមករក្សាទុកនៅសង្កាត់រដ្ឋបាល​ព្រៃឈើ​ខ្វាវ ... Read More »

រថយន្ដដឹកត្រីបុករថយន្ដមួយគ្រឿងទៀតឈប់លើចិញ្ចើមផ្លូវពេញទំហឹងបណ្ដាលឲ្យស្រ្ដីម្នាក់ស្លាប់និង២នាក់ទៀតរបួសធ្ងន់

កណ្ដាលៈ រថយន្ដមួយគ្រឿងចតលើចិញ្ចើមផ្លូវដោយពុំដាក់ស្លាកសញ្ញាសម្គាល់ត្រឹមត្រូវ ត្រូវរថយន្ដដឹកត្រីមួយគ្រឿងទៀត បើកល្បឿនលឿនបានបុកពេញមួយទំហឹង បណ្ដាលឲ្យស្រ្ដីម្នាក់ស្លាប់ និង២នាក់ទៀតរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង២៥នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវលេខ២១ ស្ថិតក្នុងភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ... Read More »