ព័ត៌មានទាន់ហេតុការណ៍៖
'

Djokovic បរិច្ចាគប្រាក់ចំនួន៤៥,០០០ដុល្លារអាមេរិកដល់ប្រទេសស៊ែប៊ីដែលរងគ្រោះដោយជំងឺកូវីដ-១៩

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃម្សិលមុិញថាកីឡាករវាយកូនបាល់លេខ១ពិភពលោក Novak Djokovic ដែលកាលពីសប្តាហ៍មុនបានធ្វើតេស្តរកជំងឺកូវីដ-១៩ដែរ បានបរិច្ចាគប្រាក់ចំនួនជាង៤ម៉ឺនអឺរ៉ូ (៤៥.០០០ដុល្លារ) ដល់ទីប្រជុំជនប្រទេសស៊ែប៊ីដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ-១៩។ បណ្តាញទូរទស្សន៍ SportKlub TV Sport បានរាយការណ៍ថា កីឡាករវ័យ៣១ឆ្នាំ Djokovic បានបរិច្ចាគប្រាក់ទៅក្រុង ... Read More »

បង្រ្កាបល្បែងអាប៉ោងចាប់បានមនុស្ស៧នាក់ និងវត្ថុតាងមួយចំនួន

ខេត្តពោធិ៍សាត់៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលឆ្មក់បង្រ្កាបល្បែងស៊ីសងអាប៉ោង ១ករណី ឃាត់ខ្លួនអ្នកញៀនល្បែងប្រុសស្រី ៧នាក់ ដកហូតវត្ថុតាង និងមធ្យោបាយធ្វើដំណើរមួយចំនួន ។ ករណីនគរបាលបង្រ្កាបល្បែងស៊ីសងខាងលើ ធ្វើឡើងនារសៀលថ្ងៃព្រហស្បត្តិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ... Read More »

បុរសម្នាក់សង្ស័យខ្យល់គរ ឃើញដេកស្លាប់ក្នុងបន្ទប់ជួលនៅផ្សារនាគមាសខណ្ឌទួលគោក

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេសង្ស័យថាខ្យល់គរបានដេកស្លាប់ក្នុងបន្ទប់ជួលនៃផ្សារនាគមាស។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២៖៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្នុងផ្សារនាគមាស សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពជនរងគ្រោះឈ្មោះយិន ថន អាយុ៤៧ឆ្នាំ ... Read More »

តារាកំប្លែង Mr Queen បានទទួលមរណភាពហើយទាំងគ្រួសារគ្មានលុយធ្វើបុណ្យ

ភ្នំពេញ៖ តារាសម្តែង និងកំប្លែងភេទទី៣ លោក ហួត វឌ្ឍនា ហៅ MrQueenបានទទួលមរណភាពហើយកាលពីព្រឹកថ្ងៃទី០៣ ខែកក្កដានេះ ។ ការចំណាយព្យាបាលជំងឺ និងម្តាយមិនមានប្រាក់គ្រប់គ្រាន់ពេលនេះមិនទាំងមានប្រាក់ធ្វើបុណ្យសពផង។ ​លោក ហួត វឌ្ឍនា ... Read More »

សង្ស័យគម្រោងថតកុនចាយទុន១លានដុល្លាររឿងប្រវត្តិសាស្ត្រមួយជាគម្រោងធ្វើនំអត់ម្ស៉ៅ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និងផលិតករក្រោយពីផលិតកម្មមួយមានឈ្មោះ DL បានបង្ហាញគម្រោងនៃការផលិតរឿងដ៏ធំមួយ គឺរឿង «ប្រមាញ់ប្រវត្តិសាស្ត្រ» ដែលរឿងមួយនេះមានគម្រោងចាយទុនប្រមាណជាង១លានដុល្លារ និងមានការចូលរួមសម្តែងពីតារាភាពយន្ត និងចម្រៀងល្បីៗជាច្រើនរូប។ ទោះជាយ៉ាងណាគម្រោងនេះត្រូវបានផលិតករ និងសិល្បករជាច្រើនលើកឡើងថាជាគម្រោងខ្យល់ និងជាការផលិតបែបធ្វើនំអត់ម្ស៉ៅប៉ុណ្ណោះ។ ​ការភ្ញាក់ផ្អើលក្រោយពីផលិតកម្មខាងលើបានបង្ហាញពីគម្រោងក្នុងការផលិតភាពយន្តបែបប្រវត្តិសាស្ត្រដ៏ធំមួយដោយបានធ្វើការរចនារូបថតភ្ជាប់ដោយសិល្បករជាច្រើន ។ ... Read More »

សមត្ថកិច្ចបញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តស្វាយរៀង ៖ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបញ្ជូនទៅតុលាការខេត្តស្វាយរៀង ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ។ កងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យទី១មានឈ្មោះ ឈូក សំអន់  អាយុ ២១ ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅបច្ចុប្បន្ន ភូមិតាពៅសង្កាត់ ... Read More »

មេឃខៀវ Man City បំបាក់ហង្សក្រហម Liverpool ក្នុងទឹកដី ៤-០

អង់គ្លេស៖ ក្រុមមេឃខៀវ Man City បានបំបាក់ក្រុមហង្សក្រហម Liverpool ក្នុងលទ្ធផល ៤ទល់០ក្នុងទឹកដីរបស់ ខ្លួនក្នុងការប្រកួរក្របខ័ណ្ឌអង់គ្លេស Premier League សប្តាហ៍ទី៣២ កាលពីរាត្រីថ្ងៃម្សិលមុិញ។ នេះបើតាមការចេញផ្សាយរបស់ BBC Sport ... Read More »

អាជ្ញាធរសង្កាត់ចោមចៅទី៣ ដាក់គ្រឿងចក្រកកាយវាយរបង បើកពង្រីកផ្លូវក្នុងមូលដ្ឋាន

ភ្នំពេញ ៖ ការអភិវឌ្ឍន៍ក្នុងមូលដ្ឋានកើតមានជាបន្តបន្ទាប់ គ្រប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបម្រើជូនដល់បងប្អូនប្រជាពលរដ្ឋ ហើយនៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ អាជ្ញាធរសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដាក់កម្លាំង យកគ្រឿងចក្រ កាយវាយរបងដើម្បីពង្រីកផ្លូវចាក់បេតុងថ្មី នៅខាងក្រោយវត្តជម្ពូវ័ន ភូមិព្រៃព្រីងត្បូង២ ... Read More »

នគរបាលអធិការដ្ឋានស្រុកស្នួលឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ខេត្តក្រចេះ៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៥:០៥នាទីរសៀល កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកស្នួល សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគ្រញូងសែនជ័យ បានធ្វើការបង្ក្រាបករណីជួញដូរនូវសារធាតុញៀន នៅចំណុចចម្ការកៅស៊ូគីឡូម៉ែត្រ១១៣ ភូមិគ្រញូងសែនជ័យជើង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដោយឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ សែម ... Read More »

រថយន្តព្រូសបុកម៉ូតូធ្លាក់ទៅត្រាំទឹកប្រឡាយស្លាប់មនុស្ស២នាក់យ៉ាងរន្ធត់

ខេត្តកំពង់ធំ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួររន្ធត់មួយកើតឡើងរវាងរថយន្ត នឹងម៉ូតូ កាលពីវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៧១ ចន្លោះគីឡូម៉ែត្រ៥៣-៥៤ ចំណុចភូមិស្រឡៅត្បូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់នៅនឹងកន្លែង ។ ... Read More »

ស្ត្រីម្នាក់ជិះម៉ូតូទៅធ្វេីការត្រូវជនសង្ស័យឆក់យកកាបូបស្ពាយដួលម៉ូតូរងរបួសធ្ងន់

ភ្នំពេញ​៖​ ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងមកធ្វេីសកម្មភាពឆក់យកកាបូបស្ពាយពីស្ត្រីកម្មការិនីរោងចក្រម្នាក់តែមិនបានសម្រេចនោះទេបណ្តាលឱ្យដួលម៉ូតូរងរបួសធ្ងន់ហេីយជនសង្ស័យបានគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ស្ត្រីរងគ្រោះឈ្មោះ គឹម ទូច អាយុ៣៩ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ... Read More »

កម្លាំងអធិការនគរបាលក្រុងក្រចេះឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ក្រចេះ ៖នៅថ្ងៃ០២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៦៖២០នាទី​ ល្ងាចកម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ បានចុះបង្ក្រាប​ករណីជួញដូរគ្រឿងញៀន​ ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ នៅចំណុចកន្លែងលាងម៉ូតូ(ទល់មុខផ្ទះសំណាក់លីហ្វុងរតនៈ) ស្ថិតនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ​ ខេត្តក្រចេះសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យខាងលើឈ្មោះ ... Read More »

លោក ឃួង ស្រេង៖ ស្នើឱ្យមន្រ្តីពាក់ព័ន្ធផ្តល់បណ្ណសមធម៌ជូនគ្រួសារក្រីក្រដោយមិនរើសអើងនិន្នាការនយោបាយតាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើឱ្យមន្រ្តីដែលមានភារកិច្ចពិនិត្យ និងវាយតម្លៃក្នុងការធ្វើអត្តសញ្ញាណកម្ម ផ្តល់បណ្ណសមធម៌ជូនគ្រួសារក្រីក្រទូទាំងរាជធានីភ្នំពេញត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវតួនាទីភារកិច្ចដោយប្រកាន់យកតម្លាភាព សុក្រិឹតភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយមិនគិតពីនិន្នាការនយោបាយនោះឡើយ គឺប្រជាពលរដ្ឋក្រីក្រពិតប្រាកដក្នុងមូលដ្ឋាន ត្រូវតែទទួលបានការឧបត្ថម្ភយ៉ាងពិតប្រាកដពីរាជរដ្ឋាភិបាល។     ការលើកឡើងរបស់លោកអភិបាល រាជធានីភ្នំពេញបែបនេះនៅក្នុងកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យការងារធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ... Read More »

ថ្ងៃនេះ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ទេ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានអោយដឹងថា៖ រហូតដល់ម៉ោង​ ០៩និង០០ព្រឹក​ ថ្ងៃទី​ ៣ ខែកក្កដា​ ឆ្នាំ២០២០​ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ។ ដូច្នេះចំនួនឆ្លងសរុបកូវីដ-១៩​ ១៤១នាក់ដដែល​ ,អ្នកជាសះស្បេីយថ្ងៃនេះគ្មាន​ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ មន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋ នឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុត

ភ្នំពេញ៖ អំពេីបាប​ នឹងទទួលផលកម្មធ្ងន់ធ្ងរពីកណ្តាប់ដៃនាយករដ្ឋមន្រ្តីនៃកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ដោយសម្តេចថ្លែងថា៖ មន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋ នឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុត ។ សូមបញ្ជាក់ថា៖ នៅព្រឹកមិញថ្ងៃទី ៣ ខែកក្កដា ... Read More »

តុលាការឃុំខ្លួនជនសង្ស័យគ្រឿងញៀន ដែលរងអំពើហិង្សាពីប៉ូលិសប៉ុស្តិ៍ក្បាលកោះ ដាក់ពន្ធនាគារព្រៃស

ភ្នំពេញ៖តុលាការ បានសម្រេចឃុំខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន ឈ្មោះ វ៉េ ឡុងរាជ ហៅ ខ្នាក់ ដែលទទួលរងនូវអំពើហិង្សាពីប៉ូលិសប៉ុស្តិ៍ក្បាលកោះ ខណ្ឌច្បារអំពៅ ដាក់ពន្ធនាគារព្រៃស កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ ខណៈប៉ូលិសក៏ទទួលរងពិន័យកងកម្លាំងរួចហើយដែរ ... Read More »

ថ្ងៃនេះជេីងយន្តហោះពាណិជ្ជកម្ម​លេខ​ MH754 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ បានដឹកអ្នកដំណេីរសរុប​ចំនួន​ ១៩២នាក់​ ឆ្ពោះ​កាន់​ភ្នំពេញ​

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេសុីបានបញ្ជាក់ថា៖នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ៩និង៣០នាទី​ ជេីងយន្តហោះពាណិជ្ជកម្ម​លេខ​ MH754 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ បានដឹកអ្នកដំណេីរសរុប​ចំនួន​ ១៩២ នាក់​ ឆ្ពោះ​កាន់​ទីក្រុង​ភ្នំពេញ​។ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេសុីបានបន្តថា៖ ក្នុង​នោះ​ ... Read More »

Update ៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ នៅពេលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ សម្រាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះ មានដូចខាងក្រោម៖ ១- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ ... Read More »

សមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងសិប្បកម្ម លីងកាហ្វេ និងសណ្តែកយីហោ ថុន ណាត ដែលអន់គុណភាពនិងខុសច្បាប់ នៅស្រុកអង្គស្នួល

ខេត្តកណ្តាល៖  នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានចុះបង្ក្រាបទីតាំងសិប្បកម្មលីងកាហ្វេនិងសណ្តែក យីហោ ថុន ណាត ដែលអន់គុណភាព និងខុសច្បាប់ ស្ថិតនៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់  ... Read More »

លោកចៅក្រម ហម ម៉េងសែ ដោះលែងចោរឆក់ទូរស័ព្ទ

ភ្នំពេញ៖ ជនត្រូវចោទជំនាញខាងឆក់ប្លន់ម្នាក់ ដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទើបតែឃាត់ខ្លួនបានកាលពីចុងខែមិថុនា ឆ្នាំ២០២០នោះ ត្រូវបានលោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ សម្រេចដោះលែងវិញហើយកាលពីម្សិលមុិញ។ យោងតាមដីកាសម្រេចមិនឃុំខ្លួនជាបណ្ដោះអាសន្ន លេខ ៥២១២ ... Read More »

ស្រ្តីម្នាក់បើកម៉ូតូទៅបុករថយន្តសណ្តោងកុងតឺន័រចតចោលពីក្រោយស្លាប់ភ្លាមៗនៅនឹងកន្លែង

ភ្នំពេញ​៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​​ទៅបុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​ចត​ចោល​នៅតាម​​ផ្លូវ​បណ្តាល​ឲ្យ​បាក់.ក​ស្លាប់​​ភ្លាម​ៗនៅនឹងកន្លែងកើតហេតុ។ ​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ១១​យប់ ថ្ងៃ​ព្រហស្បតិ៍​ទី​២ ខែកក្កដា ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៦ ​ស្ថិតនៅក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​ សពស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះម៉ែ​អាសាក់ ជា​ចុងភៅ​​ ស្នាក់នៅ​ផ្ទះ​ជួល​ខាងក្រោយ​ផ្សារ​ព្រែកលៀប​។​ ... Read More »

តំណាងលោករដ្ឋមន្ត្រី លឹម គានហោ បាននាំយកទៀនព្រះវស្សា​ ទេយវត្ថុ​ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា​ចំនួន​ ០៦វត្ត​

ខេត្តកណ្តាល៖ នៅថ្ងៃព្រហស្បតិ៍្ត​ ១២កេីត​ ខែអាសាឍ​ ឆ្នាំជូត​ ទោស័ក​ ព.ស​២៥៦៤​ ត្រូវថ្ងៃទី​ ០២ខែកក្កដា​ ឆ្នាំ២០២០​ លោក ម៉ៅ​ ហាក់​ លោក តែ​ ... Read More »

គួរយល់ដឹងពីផ្លាកសញ្ញាបំរាម

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញ និងឱ្យបងប្អូនគួរយល់ដឹងពីផ្លាកសញ្ញាបំរាម ដោយបញ្ជាក់ថា៖ ហាមចូលចំពោះរថយន្តដឹកអ្នកដំណើរធុនធំ” | “ហាមចូលចំពោះយានយន្តគ្រប់ប្រភេទ” | “ហាមចូលចំពោះ ទោចក្រយាន”។ នេះបើយោងតាមផ្លាកសញ្ញានេះ។ ក្រសួងសាធារណការ និងដឹកជញ្ជូន ... Read More »

ល្បឿនការងារបង្កបង្កើនផលរដូវវស្សានៅខេត្តកំពង់ចាមសម្រេចបានក្នុងការដាំដុះដំណាំស្រូវរដូវវស្សាបានចំនួន ៦១ ៧២៦ ហិកតា

ខេត្តកំពង់ចាម៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឱ្យដឹងថា៖ គិតមកត្រឹមថ្ងៃព្រហស្បតិ៍ ១២កើត ខែ អាសាឍ ឆ្នាំជូត ទោស័ក ព.ស ... Read More »

អគ្គិភ័យបំផ្លាញរោងសិ​ប្បកម្មកែច្នៃទ្វារបង្អូចមួយកន្លែងខូចខាតប្រមាណ២១៤០០​ដុល្លា​រ

ខេត្ត​បន្ទាយ​មាន​ជូ​យ ៖ រោង​សិប្ប​កម្ម​កែច្នៃ​ទ្វា​រប​ង្អូច​១​កន្លែង​នៅភូមិ​វត្ត​ថ្មី ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បុរី ខេត្តបន្ទាយមានជ័យត្រូវបាន​អគ្គិភ័យបំផ្លាញខ្ទេចខ្ទីអស់គ្មានសល់ នៅវេលា​ម៉ោង​២​និង​៣០​នាទី​យប់ ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២០ ។ ​សមត្ថកិច្ច​នគរបាលស្រុកមង្គលបុរីបាន​ឲ្យ​ដឹងថា​នៅមុន​កើតហេតុ​នោះ​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​បានឃើញ​ហេតុការណ៍​ផ្ទាល់​ថា​ដោយសារ​ដើម​ចេក​ដែល​នៅ​ជិត​រោងសិប្បកម្មនេះបានដួល​ទៅ​ប៉ះ​ខ្សែភ្លើង ហើយ​កកិត​និង​ស័​ង្កសី បណ្តាល​ឲ្យ​ទុ​ស្សេខ្សែភ្លើង ក្លាយជាអណ្តាតភ្លើងឆាបឆេះ​រោង​សិប្បកម្ម​តែម្ដង។ខណ: ភ្លើង​កំពុង​ឆេះ​នោះ​មាន​រថយន្ត​ដឹក​ទឹក​របស់​អធិការ​ដ្ឋាននគរបាលស្រុក១​គ្រឿងនិង ... Read More »

Inter Milan ទិញបានខ្សែការពារ Hakimi ពីក្លឹបយក្ស Real Madrid

ក្លឹបជើងខ្លាំងអុីតាលីបានបញ្ជាក់ថា កីឡាករ Achraf Hakimi បានចូលរួមជាមួយក្រុម Inter Milan ក្នុងការផ្លាស់ប្តូរជា អចិន្រ្តៃយ៍ពីក្លឹប Real Madrid ។ កីឡាករវ័យ២១ឆ្នាំរូបនេះត្រូវបានក្លឹបជើងខ្លាំងនៅអុីតាលីក្រោមការដឹកនាំរបស់លោក លោក Antonio ... Read More »

Lewandowski ចង់ឈ្នះពានរង្វាន់ Champions League បន្ទាប់ពីឈ្នះពាន Bundesliga

ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹប Bayern Munich បាននិយាយថា ម្ចាស់ជើងឯកអាល្លឺម៉ង់អាចឈ្នះពានរង្វាន់ UEFA Champions League ដោយកីឡាកររូបនេះថា ក្លឹបខ្លាំងដែលគេលេងនៅអាល្លឺម៉ង់មួយនេះកំពុងតែបង្ហាញភាពខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃទី៣ ... Read More »

ព្រឹកនេះ..! សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ ដឹកនាំកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ចំនួន២ និងបញ្ហាផ្សេងៗទៀត នាវិមានសន្តិភាព។ សូមបញ្ជាក់ថា៖ បើយោងតាមសេចក្តីជូនដំណឹង ... Read More »

សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យបញ្ចប់មុខតំណែងឧត្តមសេនីយ៍ឯក សៀន សុវណ្ណា អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក សៀន សុវណ្ណា អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែង ។ នេះបើយោងតាមអនុក្រឹត្យរាជរដ្ឋាភិបាល ស្តីពី ការបញ្ចប់តំណែងមន្ត្រីនគរបាលជាតិ ... Read More »

រថយន្តរបស់ក្រុមហ៊ុនហាវេសជេរភើរ បើកបរខ្វះការប្រុងប្រយ័ត្នបុករះរថយន្ដស៊េរីទំនើប៣គ្រឿងរងការខូចខាតយ៉ាងដំណំនៅខណ្ឌសែនសុខ

ភ្នំពេញ ៖បុរសម្នាក់បើករថយន្តរបស់ក្រុមហ៊ុន ហាវេស ជេរភើរខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករះរថយន្តស៊េរីទំនើប៣គ្រឿងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៦៖៣០ល្ងាចថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានរថយន្តចំនួនបីគ្រឿង មាន៖ ... Read More »