ព័ត៌មានទាន់ហេតុការណ៍៖
'

ប្រជាការពារភូមិឃាត់យុវជនម្នាក់លួចម៉ូតូគេប្រគល់ឲ្យមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖  យុវជនម្នាក់ ឈ្មោះម៉ាតូអាយុ ២៤ឆ្នាំរស់នៅ ភូមិវត្តរំដួល ឃុំចំការសំរោងស្រុកបាត់ដំបងខេត្តបាត់ដំបង បានយកម៉ូតូគេ១គ្រឿង ពណ៌លឿង ខ្មៅ អត់ស្លាកលេខម៉ាក ហ្សូមើ (ZOME) ត្រូវបានប្រជាការពារភូមិឃាត់ខ្លួនបញ្ជូនឲ្យកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតករណីលួចម៉ូតូនេះបានកើតឡើងនៅវេលាម៉ោង ១១និង ៣០នាទីថ្ងៃទី ... Read More »

សេចក្ដីប្រកាសស្វែងរកឯកអគ្គរាជទូតប្រចាំ Fincy

ថ្ងៃទី22 ខែមិថុនា ឆ្នាំ2020 រាជធានីភ្នំពេញ។ ក្រុម​ហ៊ុន Fincy ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech)ឈានមុខគេ និងច្នៃប្រឌិតខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគេ្នយ៍ កាលពីពេលថ្មីៗនេះបានប្រកាសស្វែងរកឯកអគ្គរាជទូតសុច្ឆន្ទ: តំណាងឱ្យយីហោផ្លូវការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ កម្មវិធីប្រកួតប្រជែងដែលមានឈ្មោះថា “ក្លាយជាឯកអគ្គរាជទូតប្រចាំ Fincy” ... Read More »

ទីក្រុងព្យុងយ៉ាង នឹងបញ្ជូនខិត្តប័ណ្ណ «១២លានសន្លឹក» ទៅកាន់កូរ៉េខាងត្បូង ដើម្បីសងសឹកនឹងទីក្រុងសេអ៊ូល

អន្តរជាតិ៖ កូរ៉េខាងជើង នឹងបញ្ជូនខិត្តប័ណ្ណ «១២លានសន្លឹក» ទៅកាន់កូរ៉េខាងត្បូង ក្នុងពេលឆាប់ៗនេះ ជាការសងសឹកនឹងទីក្រុងសេអ៊ូលដែលបើកដៃឲ្យជនជាតិកូរ៉េខាងជើង កំពុងរស់នៅនិរទេសនៅលើទឹកដីរបស់ខ្លួន បង្ហោះខិត្តប័ណ្ណរិះគន់ និងប្រមាថលោក គីម ជុងអ៊ុន ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានមជ្ឈិមកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទទី២២ ខែមិថុនា ឆ្នាំ២០២០នេះ ។ សារព័ត៌មានមជ្ឈិមកូរ៉េខាងជើង KCNA បានបញ្ជាក់ថា «គិតត្រឹមនៅថ្ងៃទី២២ ខែមិថុនានេះ គ្រឿងបរិក្ខា និងមធ្យោបាយបង្ហោះ ចែកចាយខិត្តប័ណ្ណ ក្នុងនោះរួមមានទាំងបាឡុងចំនួន ៣,០០០ដើម ដែលមានសមត្ថភាពហោះចូលយ៉ាងជ្រៅក្នុងទឹកដីកូរ៉េខាងត្បូង ត្រូវបានត្រៀមរួចរាល់អស់ហើយ ខណៈខិត្តប័បណ្ណគ្រប់ប្រភេទជាង ១២លានសន្លឹក ក៏ត្រូវបានបោះពុម្ភរួចហើយដែរ»។ សារព័ត៌មានមជ្ឈិមកូរ៉េខាងជើងបានបញ្ជាក់បន្ថែមទៀតថា នេះនឹងក្លាយជាការចែកចាយខិត្តប័ណ្ណ ប្រឆាំងនឹងសត្រូវក្នុងទ្រង់ទ្រាយធំផុត មិនធ្លាប់មានពីមុនមកនោះឡើយ។ បច្ចុប្បន្ន ស្ថានភាពនៅលើតំបន់ឧបទ្វីបកូរ៉េ កំពុងឡើងកម្ដៅយ៉ាងខ្លាំង ក្រោយទីក្រុងព្យុងយ៉ាង បានកាត់ផ្ដាច់បណ្ដាញទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងបំផ្ទុះកម្ទេចការិយាល័យទំនាក់ទំនងអន្តរកូរ៉េ កាលពីសប្ដាហ៍មុន ដើម្បីបង្ហាញការខឹងសម្បារនឹងរដ្ឋាភិបាលកូរ៉េខាងត្បូងសម្រាប់ការបណ្ដែតបណ្ដោយ ឱ្យជនជាតិកូរ៉េខាងជើងរស់នៅនិរទេស នៅលើទឹកដីរបស់ខ្លួន បង្ហោះខិត្តប័ណ្ណតាមបាឡុងជាច្រើន ចូលមកក្នុងទឹកដីកូរ៉េខាងជើង ដើម្បីរិះគន់ និងប្រមាថលោក គីម ជុងអ៊ុន៕ដោយ៖ស តារា Read More »

បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញរៀបចំពិធីប្រជុំត្រួតពិនិត្យជំនាញការងារបុគ្គលិក

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ មានរៀបចំពិធីប្រជុំត្រួតពិនិត្យជំនាញការងារបុគ្គលិកកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ គួច ថារី នាយករងទីចាត់ការបុគ្គលិក និងជាប្រធានក្រុមទី២ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ, ... Read More »

សូមជនរួមជាតិ…រួមគ្នាដេីម្បីការពារ​ និងអភិរក្សសត្វស្លាបនៅកម្ពុជា!

ភ្នំពេញ៖ សត្វលលកស្លាបបៃតង- Emerald Dove​ ជាប្រភេទ​ក្រុមបក្សី​ដែលរស់នៅតំបន់ព្រៃ​ និងមានវត្តមាន​ពេញ​មួយ​ឆ្នាំ​ ។ បក្សីលលក​ស្លាប​បៃតង​ មានទំហំពី​ ២៣-២៧​សង់​ទីម៉ែត្រ​ ហេីយបក្សី​ឈ្មោល​ គេសម្គាល់​មាន​បន្ទូល​ក្បាល​ពណ៌​ខៀវខ្ចី​ ថ្ងាសនិងចិញ្ចេីមពណ៌​ស​ ចុងខ្នងអង្កន់ខ្មៅ-ស​ ស្មា-ស​ ... Read More »

ព្រឹកស្អែក… អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តស្ទឹងត្រែង»

ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តស្ទឹងត្រែង» ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២២ ខែមិថុនា ... Read More »

លោក បោន ប៊ិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ប្រចាំត្រីមាសទី១ និងបំពាក់ឋានន្តរសក្កិជូនដល់យោធិននៃកងរាជអាវុធហត្ថជាច្រើនរូប

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី–ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ និង ពិធីបំពាក់ឋានន្តរស័ក្តិជូនដល់យោធិន នៃកងរាជអាវុធហត្ថខេត្ត ព្រមទាំងប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើររបស់អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ប្រគល់ជូនដល់នាយ នាយរងដែលមានស្នាដៃល្អផងដែរ។ ក្នុងពិធីនេះ ប្រារព្ធធ្វើឡើងនៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ នាយការិយាល័យ និងជំនួយការ មេបញ្ជាការ មេបញ្ជាការរងក្រុង–ស្រុក ប្រធាន អនុប្រធានស្នាក់ការសន្តិសុខ មេបញ្ជាការ មេបញ្ជាការរងកងអនុសេនាធំជាច្រើនរូបផងដែរ៕ដោយ៖ស សម Read More »

អាសូរណាស់លោកអើយ! ខំរត់ម៉ូតូឌុបទាំងយប់ដើម្បីចិញ្ចឹមគ្រួសារ ត្រូវចោរចាក់សម្លាប់ប្លន់យកម៉ូតូទៅបាត់ នៅខេត្តព្រៃវែង

ខេត្តព្រៃវែង៖ បុរសម្នាក់ ជាអ្នករត់ម៉ូតូឌុប ត្រូវបានជនសង្ស័យហៅជិះ លុះដល់កន្លែងស្ងាត់ក៏ធ្វើសកម្មភាពយកវត្ថុរឹងចាក់សម្លាប់ រួចប្លន់យកម៉ូតូគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវលំមួយកន្លែង ភូមិចំបក់ជ្រំ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ។ មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភី យុន ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប មានទីលំនៅក្នុងភូមិព្រេជឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ។ ចំណែកម៉ូតូដែលចោរប្លន់យកទៅបាត់នោះ ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ ។ មន្រ្តីដដេលបន្តថា យោងតាមដំណើររឿងបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានហៅជនរងគ្រោះឲ្យឌុបទៅភូមិចំបក់ជ្រំ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យ យកវត្ថុមុតស្រួចចាក់ពីក្រោយ បណ្ដាលឲ្យជនរងគ្រោះស្លាប់ ហើយម៉ូតូជិះគេចខ្លួនបាត់។ សមត្ថកិច្ចបញ្ជាក់ថា៖ ករណីនេះ ត្រូវបានពលរដ្ឋធ្វើដំណើរឆ្លងកាត់ ឃើញសាកសពក៏រាយការណ៍ជូនសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ និងប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕ដោយ៖ស តារា Read More »

រឿងព្រេង​ទាក់ទង​នឹង​កាន់​ដាវ​សំពះ​ការ និង​ពិធី​រម្ងាប់​កន្ទេល​ខ្នើយ

និទានពីព្រេងមកថាក​ថា មាន​មន្ត្រី​ធំ​ម្នាក់2 ជា​អ្នក​បម្រើ​ស្ដេច នៅ​នគរ​ពារាណសី ។ ព្រះ​មហា​ក្សត្រិយ៍ ស្ដេច​ទ្រង់​ប្រើ​នាម៉ឺន​នោះ ឲ្យ​ដើរ​ត្រួត​ត្រា​មើល​ស្រុក​ទេស​ជន​បទ​ក្នុង​ព្រះ​នគរ ព្រោះ​ប្រជាជន​ចេះ​តែ​បះបោរ ។ មន្ត្រី​នោះ ក៏​នាំ​សេនា​ទាហាន​ចេញ​ទៅ​ដល់​ភូមិ​មួយ នៅ​ស្រុក​ក្រៅ ។ នៅ​ភូមិ​នោះ ... Read More »

ព្រលានយន្តហោះថ្មី សាងសង់លើផ្ទៃដីទំហំប្រមាណជាង២ពាន់ហិកតា ក្នុង​ទឹក​ប្រាក់ប្រមាណ១,៥០០លាន​ដុល្លារ

ខេត្ត​កណ្តាល​ ៖​ យោង​តាម​ទំព័រ​ហ្វេសប៊ុក​សម្តេចតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ សរសេរ​បង្ហោះបង្ហាញ​ថា​ ព្រលានយន្តហោះថ្មីនេះ សាងសង់លើផ្ទៃដីទំហំប្រមាណ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងចំណែក​ដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ដែលពេលនេះសម្រេចបានប្រមាណ ... Read More »

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្តត្រួតពិនិត្យសុខភាព វាស់កំដៅ ដល់នាយ នាយរង និងពលទាហាន ជាប្រចាំដើម្បីបង្កា ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ខណ្ឌ បន្តចេញល្បាតដើម្បីការពារសន្តិសុខ សុវត្ថិភាព នឹងជួយសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋនៅលើដងផ្លូវ នៅតាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន ។ មន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកផេករបស់ខ្លួនថា កម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោកពីព្រលឹម ធ្វើអនាម័យ បោសជូត សំអាតបរិវេណកន្លែងធ្វើការ រួសរាន់ងូតទឹក ស្លៀកពាក់ រួចរង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដល់គណៈប្រតិភូជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ តាមភូមិសាស្ត្រសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ។ នៅពេលរសៀលកម្លាំង គ អន្តរាគមន៍ ក្នុងទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឆ្លៀតពេលនាំគ្នាហាត់ប្រាណ លេងកីឡា ដើម្បីសុខភាព កាយសម្បទារឹងមាំ រហ័សរហួន និងចៀសផុតពីជំងឺដង្កាត់ផ្សេងៗ ។ បច្ចុប្បន្នកម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បានធ្វើការត្រួតពិនិត្យសុខភាព វាស់កំដៅ បាញ់ថ្នាំសម្លាប់មេរោគ ដល់នាយទាហាន នាយទាហានរង ពលទាហាន ជាប្រចាំដើម្បី បង្កា ទប់ស្កាត់ និងជៀសផុតពីជំងឺឆ្លងកូវីដ–១៩ ៕ដោយ៖ស តារា Read More »

អ៊ុន អាលីហ្សា អរគុណប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច តេជោ ហ៊ុន សែន

    ភ្នំពេញ៖ តារាសម្តែង និងចម្រៀង អ្នកនាង អ៊ុន អាលីហ្សា បានសម្រេចបញ្ចប់ការងារសិល្បៈ​ទាំងស្រុងហើយក្រោយពីនាងបានពពោះកូនដំបូងដែលជាតំណក់ឈាមរវាងនាងនិងស្វាមីជាអាណិកជនរស់នៅសហរដ្ឋអាមេរិក។ នាងថ្លែងអំណរគុណចំពោះប្រមុខរដ្ឋាភិ​បាលដែលបាន​សម្រេចអនុញ្ញាតឲ្យប្រជាជនខ្មែររស់​នៅក្រៅប្រទេសទាំងអស់អាចធ្វើដំណើរមកទឹកដីកំណើត​ដែល​ជាឱកាសឲ្យស្វាមីនាងអាចធ្វើដំណើរមកមើលថែនាងគ្រាពរពោះជិតគ្រប់ខែហើយ​នោះ។ ​បើមិនមានការប្រែប្រួលទេអតីតតារាសម្តែង អ៊ុន អាលីហ្សាគ្រោងសម្រាលកូនស្រី​ដំណក់ឈាមដំបូងរបស់នាងនិងស្វាមីនៅអំឡុងខែកញ្ញា ខាងមុខនេះ ហើយស្វាមីនាងក៏អាច​មានឱកាសធ្វើដំណើរពីសហរដ្ឋអាមេរិកមកមើលថែនាងនៅក្នុងអំឡុងខែកក្កដាខាងមុខនេះ។កូនស្រីនាងមានឈ្មោះរួចរាល់ហើយគឺឈ្មោះ ... Read More »

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនចោរលួចម៉ូតូ២នាក់ ទៅតុលាការ

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យ២នាក់ ជាមុខសញ្ញាលួចកាច់កម៉ូតូយ៉ាងសកម្ម ទៅតុលាការ ដើម្បីទទួលទោសតាមច្បាប់ ។ មន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ទី១ឈ្មោះ អិ ... Read More »

រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនចៀន សុីនយាន បុកម៉ូតូពីក្រោយបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់និងអ្នករួមដំណើរពីរនាក់រងរបួសធ្ងន់

ភ្នំពេញ៖  រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនចៀន សុីនយានមួយគ្រឿងបានបើកបុកម៉ូតូពីក្រោយបណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកកូនប្រុសស្រី២នាក់រងរបួសត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យ។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២២ ខែមិថុនា​ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ​ ម៉ុង​ ឫទ្ធី កែងនឹងផ្លូវលេខ១៩២៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះរួមទាំងកូនប្រុសស្រី២នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកនិចពណ៌សពាក់ស្លាកលេខ ... Read More »

ថៅកែក្រុមហ៊ុន ដុកទ័រសុខភាពនិងសម្រស់ នាំផលិតផលឡេមកលក់ប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមដីកាតុលាការ

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរសម្នាក់ ដែលជាថៅកែក្រុមហ៊ុន King Diamond World co.,ltd (ដុកទ័រសុខភាពនិងសម្រស់) តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ករណីរំលោភលើទំនុកចិត្ត ទៅលើម្ចាស់ក្រុមហ៊ុន EAMLO ... Read More »

មនុស្សម្នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់ព្រោះរថយន្តធុនធំបុករថយន្តដឹកឥដ្ឋ

ខេត្តបន្ទាយមានជ័យ៖ មនុស្សម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែក ២នាក់ទៀតរងរបួសធ្ងន់ដោយសាររថយន្តដឹកទំនិញធុនធំបុកជាមួយរថយន្តដឹកឥដ្ឋនៅខាងមុខជញ្ជាីងថ្លឹងរថយន្តកូនរីកាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។    នគរបាលផ្នែកចរាចរណ៍ក្រុងប៉ោយប៉ែតប្រាប់ថា ជនរងគ្រោះ ជាអ្នកបើកបររថយន្តកូរ៉េកែច្នៃដឹកឥដ្ឋ បានស្លាប់នៅកន្លែងកើតហេតុនោះ ... Read More »

ពិតជាអស្ចារ្យណាស់! អវកាសយានិកអាមេរិកបង្ហោះរូបភាព«សូរ្យគ្រាស»ពីម្សិលមុិញ ដែលថតបានពីលើទីអវកាស

បរទេស៖ វាពិតជាអស្ចារ្យខ្លាំងណាស់ដែលអវកាសយានិកម្នាក់របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានបង្ហោះរូបភាពប៉ុន្មានសន្លឹកបង្ហាញអំពីទិដ្ឋភាព «បាតុភូតសូរ្យគ្រាស» កើតឡើងកាលពីយប់ថ្ងៃទី២១ ខែមិថុនា ដោយថតបានពីលើទីអវកាស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០។ លោក ... Read More »

បើកម៉ូតូលឿនពេកដល់ផ្លូវកោងមិនបង្អង់ជ្រុលទៅបុកថ្មដួលបោកក្បាលស្លាប់

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯង ដោយបុរសម្នាក់ឈ្មោះ ស៊ុន សំអឿន  អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ  បន្ទាប់ពីបើកបរម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ៤មានទិសដៅពីសមុទ្ររាម ឆ្ពោះទៅឃុំរាម ហើយដោយស្ថានភាពផ្លូវកោង ... Read More »

ខាត់ សុឃីម ជួបទុក្ខធំ ឪពុកទទួលមរណភាព

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំងក្រោយពីតារាពហុជំនាញ អ្នកនាង ខាត់ សុឃីម បានបង្ហោះមុននេះ​លើ​គណនីហ្វេសប៊ុក​របស់នាងអំពីដំណឹង​ដ៏សោកសៅក្នុងរូបភាព​កាន់ទុក្ខ​ព្រម​សារខ្លី​ពីការបាត់​បង់​មនុស្ស​សំខាន់​ថា៖ «លាហើយពុក»។ តាមការបញ្ជាក់របស់ស្វាមីនាងលើកឡើងថា អ្នកទទួលមរណភាពគឺពិតជាឪពុកបង្កើតរបស់នាងមែន។ ខាត់ សុឃីម មិនបានទទួលទូរស័ព្ទ ខណៈស្វាមីនាង លោក អ៊ិន ផាណូ ... Read More »

ផឹកស្រាដាច់បាយខ្យល់គរដេកស្លាប់តាមវាល ហើមស្អុយទើបសាច់ញាតដើររកឃើញ

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០  វេលាម៉ោង៧៖២៤នាទីព្រឹក  ក្រោយទទួលដំណឹងពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោកមនថា មានបុរសម្នាក់ផឹកស្រាដាច់បាយ ខ្យល់គរដេកស្លាប់តាមវាល ហើមស្អុយទើបសាច់ញាតដើររកប្រទះឃើញរួចមក ... Read More »

ចាប់បានជនសង្ស័យ២នាក់ចាក់ប្លន់ទ្រព្យមនុស្សប្រុសចរឹតស្រីកាលពីថ្ងៃមុន

ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យ២នាក់ដែលកន្លងមក ចាក់ជនរងគ្រោះជាមនុស្សប្រុសចរឹតស្រីជាច្រើនកាំបិតប៉ុនប៉ងប្លន់ទ្រព្យសម្បត្តិ នៅក្នុងបន្ទប់ជួលនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២០  នៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។   ប្រតិបត្តិការបង្ក្រាបករណីខាងលើនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖ ... Read More »

ភ្ញាក់ផ្អើល! សុគន្ធ ថេរ៉ាយុ ប្រកាសលក់ផ្ទះជិត១លានដុល្លារអាមេរិក

ភ្នំពេញ៖ ស្ងប់ស្ងាត់រឿងជំងឺកូវីដ-១៩បន្តិច ស្រាប់តែភ្ញាក់ផ្អើលនឹងតារាចម្រៀង​ប្រចាំផលិត​កម្មថោន លោក សុគន្ធ ថេរ៉ាយុ ដែលបានប្រកាសលក់ផ្ទះ៤កន្លែងផ្សេង​គ្នាដែលសរុប​ជាទឹកប្រាក់ប្រមាណជិត១លានដុល្លារអាមេរិកឯណោះ។ ​មហាជនអាចភ្ញាក់ផ្អើលសម្រាប់ការប្រកាសលក់ផ្ទះ៤ព្រមៗគ្នា ប៉ុន្តែសម្រាប់អ្នកជិតដិតតារាចម្រៀង សុគន្ធ ថេរ៉ាយុ មិនជាភ្ញាក់ផ្អើលប៉ុ​ន្មានទេ ព្រោះតែពួក​គេបានដឹងហើយថាតារាចម្រៀងរូបនេះមានទ្រព្យមិនធម្មតា។ តារារូបនេះគឺជាកូនប្រុស​បណ្តូល​ចិត្ត​របស់អ្នកជំនួញកូនកាត់ចិនក៏ជាអ្នកមានមុខជំនួញធំៗនៅក្នុងដៃផងដែរ។ ឆ្លុះ​បញ្ចាំង​ពីជីវិតមានទ្រព្យស្តុក ... Read More »

ការប្រកួតផ្តាច់ព្រ័ត្រ Adria Tour ត្រូវបានលុបចោល បន្ទាប់ពីធ្វើតេស្តរកឃើញកីឡាករម្នាក់មានផ្ទុកជំងឺកូវីដ-១៩

តាមការចេញផ្សាយរបស់គេហទំព័រស៊ីនហួរបានឲ្យដឹងនៅថ្ងៃចន្ទ ទី២២ មិថុនានេះថាការប្រកួតផ្តាច់ព្រ័ត្រនៃកីឡាវាយតឺន្នីស Adria Tour នៅទីក្រុង Zadar នៃឆ្នេរប្រទេសក្រូអាតត្រូវបានលុបចោលវិញបន្ទាប់ពីលោក Grigor Dimitrov សញ្ជាតិប៊ុលហ្គារីបានប្រកាសថា លោកបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ ការប្រកួតត្រូវបានផ្តួចផ្តើមដោយលេខ១ពិភពលោក Novak Djokovicក្នុងគោលបំណងលើកកម្ពស់ភាពជាអ្នកកីឡានិងដើម្បីរៃអង្គាសថវិកាសម្រាប់ជួយសង្គ្រោះអ្នកជំងឺកូវីដ-១៩។ ... Read More »

កម្លាំងនគរបាលក្រុងក្រចេះចុះបង្រ្កាបទីតាំងបញ្ជល់មាន់ ដកហូតបានវត្ថុតាងជាច្រើន ចំណែកអ្នកចូលរួមលេងរត់បាតជើងសព្រាត

ខេត្តក្រចេះ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ ក្រោមបញ្ជារបស់លោក ឧត្ដមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ បានចុះបង្រ្កាបទីតាំងបញ្ជល់មាន់មួយកន្លែងដកហូតបានវត្ថុតាងជាច្រើននៅចំណុចក្នុងព្រៃខាងក្រោយសាលារៀនកាប៉ូ ប្រហែល៥០០ម៉ែត្រ ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ។ ... Read More »

Ronaldo និងលោក Sarri ជួបពិភាក្សាគ្នា ខណៈក្រុម Juventus មានគោលបំណងដោះស្រាយបញ្ហាធ្លាក់ទម្រង់លេង

កីឡាករ Cristiano Ronaldo និងអ្នកចាត់ការទូទៅលោក Maurizio Sarri បានពិភាក្សាអំពីកង្វះខាតទម្រង់លេងរបស់ក្រុមសេះបង្កង់ Juventus ចាប់តាំងពីបាល់ទាត់អុីតាលីចាប់ផ្តើម។ អតីតកំពូលតារាឆ្នើមរបស់ក្លឹប Real Madrid កីឡាករ Cristiano Ronaldo ... Read More »

គ្រូបង្វឹក Liverpool ព្រួយបារម្ភពីរបួសរបស់ Milner និង Matip

អ្នកចាត់ការទូទៅរបស់ក្រុម Liverpool លោក Jurgen Klopp សង្ឃឹមថាការរងរបួសរបស់ James Milner និង Joel Matip ពេល Liverpool ប្រកួតជាមួយ Everton ... Read More »

Real Madrid ឡើងឈរកំពូលកំពូលតារាង ខណៈ Liverpool បានត្រឹមស្មើ

ក្រុមអធិរាជស Real Madrid បានឡើងទៅឈរនៅកំពូលតារាង La Liga ដោយសារជ័យជម្នះដ៏លំបាកមួយពីក្រុម Real Sociedad ក្នុងលទ្ធផល ២-១ ។ ចំណែកក្រុមហង្សក្រហម Liverpool បានត្រឹមស្មើជាមួយក្រុម ... Read More »

ជាប់ចិត្តប្រើប្រាស់គ្រឿងញៀនមិនកែប្រែត្រូវនគរបាលក្រុងកែបឃាត់ខ្លួន

ខេត្តកែប៖ តាមការណែនាំរបស់លោកឧត្ដមសេនីយ៍ស្នងការនគរបាលខេត្តកែបនៅថ្ងៃអាទិត្យ១កើត ខែអាសាឍ ឆ្នាំជូតទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៨និង១០នាទីល្ងាចកម្លាំងអធិការដ្ឋាននគរបាលក្រុងកែបបានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃធំនិងប្រជាការពារភូមិកំពង់ត្រឡាច បានចុះបង្រ្កាបមុខសញ្ញាប្រើប្រាស់គ្រឿងញៀន១ករណីនៅផ្ទះរបស់ឈ្មោះ ហោ ណៃ ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរកសិករ ស្ថិតក្នុងភូមិកំពង់ត្រឡាច ... Read More »

នគរបាលខេត្តកំពង់ចាមឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

ខេត្តកំពង់ចាម៖ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង​ ១៦៖៣០នាទីល្ងាច នៅចំណុចភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្ត​កំពង់ចាម​  កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកម្លាំងជំនាញស្រុកជេីងព្រៃ​ និងស្រុកបាធាយ  ដឹកនាំដោយលោកវរសេនីយ៍​ឯកជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្ត ... Read More »

ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋាន សាងសង់ព្រលានយន្តហោះថ្មី នៅស្រុកកណ្តាលស្ទឹង ខេតកណ្តាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ក្រុមហ៊ុន ... Read More »