ព័ត៌មានទាន់ហេតុការណ៍៖
'

រាជរដ្ឋាភិបាលលែងឱ្យឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ចុះដោះស្រាយរឿងដីធ្លី ដែលប្រមុខរាជរដ្ឋាភិបាល ឬតុលាការដោះស្រាយបញ្ចប់រួច

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបញ្ឈប់ឲ្យឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ចុះដោះស្រាយទំនាស់ដីធ្លីទាំងឡាយណា ដែលសម្ដេច និងតុលាការបានដោះស្រាយបញ្ចប់រួចរាល់ទៀតហើយ។ ទន្ទឹមនឹងនោះសម្ដេចតេជោ ក៏ មិនអនុញ្ញាតិឱ្យសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ រាយការណ៍ពីបញ្ហាទំនាស់ដីធ្លីរវាងបុគ្គលនិងបុគ្គលជូនសម្ដេចផងដែរ។ ... Read More »

បញ្ជូនខ្លួនជនសង្ស័យ៣នាក់ទៅតុលាការ ក្រោយសមត្ថកិច្ចរឹបអូសគ្រឿងញៀនបានជាង១គីឡូក្រាមកន្លះ

ខេត្តសៀមរាប៖  នៅព្រឹកថ្ងៃទី១៦ ខែឧសភា នេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសៀមរាបបានបញ្ជូនជនសង្ស័យ៣នាក់ទៅសាលាដំបូងខេត្តសៀមរាបបន្ទាប់ពីបង្រ្កាបបានកាលពីថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ខែ ឧសភា ឆ្នាំ២០២០ វេលាម៉ោង០៨ ព្រឹកនៅ ចំណុចបន្ទប់ជួលស្ថិត ... Read More »

ប្រេស៊ីល មួយខែរដ្ឋមន្ត្រីក្រសួងសុខាភិបាលពីររូបលាលែងពីតំណែងដោយមិនចុះសម្រុងជាមួយប្រធានាធិបតី

ប្រេស៊ីល៖ មួយខែរដ្ឋមន្ត្រីក្រសួងសុខាភិបាលពីររូបលាលែងពីតំណែងដោយមិនចុះសម្រុងជាមួយប្រធានាធិបតី កាលពីថ្ងៃទី១៥ខែឧសភា ប្រេស៊ីល បានបាត់បង់រដ្ឋមន្ត្រីក្រសួងសុខាភិបាលមួយរូបទៀតហើយក្នុងរយៈពេលតែ១ខែប៉ុណ្ណោះ ដោយសារតែមិនចុះសម្រុងជាមួយប្រធានាធិបតី លើវិធានការទប់ស្កាត់កូវីដ-១៩ ។ ពលរដ្ឋប្រេស៊ីលនៅទីក្រុងធំៗបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ហើយក្រុមអ្នកឯកទេសសុខាភិបាលក៏បង្ហាញការខឹងសម្បាយ៉ាងខ្លាំងផងដែរក្រោយការលាលែងចេញពីតំណែងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nelson Teich ក្នុងពេលដែលកូវីដ-១៩ កំពុងឆ្លងរាលដាលខ្លាំងនៅប្រទេសនេះ។ ... Read More »

លែងលះគ្នា១០ឆ្នាំម៉េង កែវពេជ្ជតា Live វីដេអូបើកកកាយរឿងជូរចត់គ្រារួមរស់ជួបជុំអតីតស្វាមី

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាងម៉េង កែវពេជ្ជតា បានធ្វើឲ្យគេភ្ញាក់​ផ្អើលជាថ្មីក្រោយពីតារាស្រីរូបនេះបានបង្ហាញមុខក្នុងការLiveវីដេអូលើបណ្តាញសង្គមហ្វេសប៊ុក។ អ្នកស្រីបានបើកកកាយអំពីជីវិតជូរចត់មួយចំនួនគ្រាដែលរស់នៅជួបជុំគ្នាជាមួយ​អតីតស្វាមីលោក​ឧត្តមសេនីយ៍ឯក មួង ឃីម។ ​ផ្តើមចេញពីការLiveវីដេអូ ថ្ងៃបុណ្យអ្នកម្តាយកាលពីដើមសប្តាហ៍នេះ អ្នកស្រី ម៉េង កែវពេជ្ជតា បានរៀបរាប់អំពីជីវិតដែលប្រឹងប្រែងរស់ និងភាពតស៊ូដើម្បីកូនប្រុសស្រីក្រោយ​លែង​លះ​ស្វាមី។ គាប់ជួនមានគណនីយមួយបានចូលទៅComment ... Read More »

លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ ពីម្សិលមិញ

ភ្នំពេញ៖ លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ ក្រោមអធិបតីភាព​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ នាព្រឹកថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ... Read More »

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរកងកម្លាំងនគរបាលជាតិ ក្នុងឱកាសទិវារំឭកខួបអនុស្សាវរីយ៍លើកទី ៧៥ ថ្ងៃបដិសន្ធិកងកម្លាំងនគរបាលជាតិ (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២០)

ភ្នំពេញ ៖ សារលិខិតជូនពរ របស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសទិវារំឭកខួបអនុស្សាវរីយ៍លើកទី ៧៥ ថ្ងៃបដិសន្ធិកងកម្លាំងនគរបាលជាតិ (១៦ ឧសភា ១៩៤៥-១៦ ... Read More »

ដំណឹងដ៏សែនរីករាយបំផុត .! ខណៈកម្ពុជាយើងលែងមានអ្នកជំងឺកូវីដ-១៩ទៀតហើយ

ភ្នំពេញ៖ ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី ១៦ខែឧសភា ឆ្នាំ២០២០ នេះ -អ្នកជាសះស្បើយថ្មីចំនួន ១នាក់ -សរុបអ្នកជាសះស្បើយមានចំនួន ១២២នាក់ -មិនមានបាត់បង់ជីវីត -សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ១២២នាក់។ ថ្ងៃនេះផងដែរ ... Read More »

ក្រុមគ្រូពេទ្យឯកទេសចិន ចុះផ្សព្វផ្សាយវិធីបង្ការជំងឺកូវីដ-១៩ និងធ្វើតេស្តដល់កងទ័ពជេីងទឹក

ខេត្តព្រះសីហនុ៖ លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរង បញ្ជាការដ្ឋាន កងទ័ពជេីងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្របានលេីកឡេីងពីមិត្តភាពរបស់ប្រជាជាតិទាំងពីរ កងទ័ពទាំងពីរ ត្រូវបានពង្រឹង ពង្រីកឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងកិច្ចសហប្រតិបត្តិការលេីគ្រប់វិស័យ ដែលប្រមុខរដ្ឋាភិបាលទាំងពីរបានលេីកឡេីងជារឿយៗថាៈ មិត្តភាពដែកថែបពិតជារឹងមាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

លួចគេបានគ្រាន់តែពេលគេទាន់គឺក្រែលហើយ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ត្រូវប្រជាពលរដ្ឋចាប់បានហើយប្រគល់ឱ្យសមត្ថកិច្ចក្រោយពីរូបគេបានធ្វើសកម្មភាពលួចកាច់កម៉ូតូ១គ្រឿងមិនបានសម្រេច។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នៅតាមបណ្តោយផ្លូវលេខ២០០២ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ជនសង្ស័យមានឈ្មោះ អាក់ ជនជាតិខ្មែរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំផ្សារច្បារអំពៅ ខណ្ឌច្បារអំពៅ ... Read More »

ជនជាតិចិនបើករថយន្តទៅបុកគូទរថយន្តមួយគ្រឿងទៀតកំពុងឈប់ស្តុបរងការខូចខាត

   ភ្នំពេញ៖បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងបើករថយន្តហ៊ីយ៉ាន់ដាយស្តារុិចមួយគ្រឿងទៅបុកគូទរថយន្តIZUZUមួយគ្រឿងទៀតខណៈកំពុងឈប់នៅភ្លើងស្តុបពេញទំហឹងបណ្ដាលឲ្យរថយន្តបង្កខូចខាតយ៉ាងដំណំចំណែកម្ចាស់អង្គុយធ្វើព្រងើយមិនចុះមកដល់ស្រាយគ្នា។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ៥០ នាទីយប់ថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២០​ នៅចំណុចស្តុបណូគាតាមបណ្តោយផ្លូវ ២៧១ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្តឃ្លុបម៉ាកIZUZUពណ៌សពាក់ស្លាកលេខភ្នំពេញ3D-5139ធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានឈប់នៅភ្លើងស្តុបខណះនោះក៏មានរថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ... Read More »

អ្វីទៅហៅថា “ គ្រោងការទុច្ចរិតក្លែងបន្លំតាមប្រព័ន្ធទូរស័ព្ទ ឬ Telephone Scam ”?

ភ្នំពេញ៖ លោក អ៉ឹម វុត្ថា ជាអ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជាបានបញ្ជាក់ក្នុងគណនីហ្វេសប៊ុកថា៖ គ្រោងការទុច្ចរិតក្លែងបន្លំតាមប្រព័ន្ឋទូរស័ព្ទ ឬហៅ Telephone Scam ” គឺជាអំពើឬសកម្មភាពក្នុងការស្វែងរកព័ត៌មានពីអ្នកប្រើប្រាស់សេវាទូរគមនាគមន៍តាមរយៈទូរស័ព្ទ ឬ បញ្ជូនសា ឬ ស្រាវជ្រាវតាមដានតាមបណ្តាញសង្គមនិងបណ្តាញ ... Read More »

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងប្រកាសបើកយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត នាថ្ងៃទី១៨

ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងប្រកាសបើកយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត នាថ្ងៃទី១៨ ខែឧសភាខាងមុខនេះ ។ យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងយុត្តិធម៌ តម្រូវអោយចាប់ផ្តើមនៅម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី១៨ ... Read More »

លោក ស៊ុត ឌីណា អតីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដែលត្រូវជាប់ទោស៥ឆ្នាំ ពេលរួចទោសហើយ

ភ្នំពេញ៖ សូមរំលឹកថា លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃចន្ទទី០៤ ខែមេសា ឆ្នាំ២០១៦ កន្លងទៅបន្ទាប់ពីរកឃើញថា លោកមានការពាក់ព័ន្ធភាពមិនប្រក្រតី ក្នុងការអនុវត្តការងារនៅប្រទេសកូរ៉េ ដោយមានលុយរហូតដល់ ៧,២លានដុល្លារ និងមាស៣៣៩តម្លឹង ... Read More »

មូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទទួលបានកើនឡើង រហូតដល់ជាង ៧៣ ០០០នាក់ ក្នុងទំហំទឹកប្រាក់ ជាង ៤០ ពាន់លានរៀល

ភ្នំពេញ៖ មូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់ រាជរដ្ឋាភិបាលបច្ចុប្បន្ន កើនឡើង រហូតដល់ជាង ៧៣ ០០០នាក់ ក្នុងទំហំទឹកប្រាក់ ជាង ៤០ ពាន់លានរៀល ជាការចូលរួមដោយស្ម័គ្រចិត្ត ខ្មែរស្រឡាញ់ខ្មែរ ។ ... Read More »

វៀតណាមរកឃើញអ្នកឆ្លងថ្មីម្នាក់ទៀតសរុប២៤នាក់គឺមកពីបរទេសទាំងអស់

ប្រទេសវៀតណាម៖តាមការប្រកាសពីវិទ្យាស្ថានប៉ាស្ទ័រទីក្រុងហូជីមិញ នៅថ្ងៃទី១៥ខែឧសភានេះ វៀតណាម រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីម្នាក់ទៀត គឺមកពីទីក្រុងឌូបៃ កាលពីថ្ងៃទី៣ខែឧសភា ហើយត្រូវកាត់ផ្តាច់ឱ្យនៅដាច់ដោយឡែក ដើម្បីតាមដាន។ ចំណែកនៅក្នុងប្រទេសវៀតណាមវិញ គិតចាប់តាំងពីម៉ោង៦ព្រឹកថ្ងៃទី១៦ខែមេសា ដល់ម៉ោង១៨ថ្ងៃទី១៥ខែឧសភា វៀតណាមមិនមានអ្នកឆ្លងថ្មីនៅក្នុងស្រុកឡើយរយៈពេល២៩ថ្ងៃ ។ គិតត្រឹមម៉ោង ១៨ ... Read More »

ថៃអនុម័តបន្ធូរបន្ថយការរឹតត្បិតដំណាក់កាលទីពីរដើម្បីដំណើរការសេដ្ឋកិច្ច

ប្រទេសថៃ៖ រដ្ឋាភិបាលថៃបានចាប់ផ្តើមអនុម័តច្បាប់បន្ធូរបន្ថយដំណាក់កាលទីពីរក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ដែលចាប់ផ្តើមចូលជាធរមានថ្ងៃទី១៧ខែឧសភា ក្នុងគោលដៅជួយដល់សេដ្ឋកិច្ចប្រទេសជាតិដំណើរការឡើងវិញ។ លោក Taweesilp Visanuyothin អ្នកនាំពាក្យគណៈកម្មការដោះស្រាយស្ថានភាពកូវីដ-១៩ ប្រទេសថៃ បានប្រកាសនៅថ្ងៃទី១៥ខែឧសភាថា ក្រុមហ៊ុន អាជីវកម្មមួយចំនួនត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញ ក្នុងនោះមាន មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ... Read More »

អណ្តូងទឹកចំនួន៤ជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតត្រូវបានប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់

ខេត្តប៉ៃលិន៖ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបានប្រគល់អណ្តូងទឹកស្អាតដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំនួន ៤អណ្តូងបន្ថែមទៀតជូនដល់សហគមន៍ប្រជាពលរដ្ឋប្រើប្រាស់ដោះស្រាយកង្វះខាតទឹកស្អាតក្នុងឃុំចំនួន២ នៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ... Read More »

សូមចូលរួម ការពារអភិរក្សសត្វព្រៃឱ្យបានគង់វង្សសម្រាប់បម្រើដល់ទេសចរណ៍ធម្មជាតិ កម្ពុជាយើង

ភ្នំពេញ៖ បន្ទាប់ពីបុរសម្នាក់ដែលបានបាញ់សម្លាប់សត្វកេងកងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២០ និងត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានចូលខ្លួនមកសុំទោសសាធារណជននិងបានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តកំហុសសម្លាប់សត្វព្រៃដូច្នេះទៀតហើយចំពោះមុខសមត្ថកិច្ចនៃក្រសួងបរិស្ថាននៅរសៀលថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២០ កន្លងទៅនោះ ឃើញថា ពលរដ្ឋជាច្រើន គាំទ្រនូវវិធានការ ការពារ និងអភិរក្ស។ ជាមួយគ្នានោះ ... Read More »

រថយន្តម៉ាស់ស្តាពន្លះជាមួយគោយន្តកន្ត្រៃពេញទំហឹង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់និងស្រាល៩នាក់

ខេត្តស្ទឹងត្រែង៖ រថយន្តម៉ាក (ម៉ាស់ស្តា) ១គ្រឿងបានបើកទៅបុកគោយន្តកន្ត្រៃយ៉ាងពេញទំហឹង ខណៈបើកបរក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាលឲ្យមនុស្សជិះលើគោយន្តកន្ត្រៃ ដែលជាអ្នករួមដំណើរ៩នាក់ក្នុងចំណោម១៣នាក់រងរបួសធ្ងន់ស្រាល ហើយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅទីនោះ មកចោមរោមមើល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៧និង៥០នាទី ថ្ងៃទី១៤ ខែឧសភា  ឆ្នាំ២០២០  ... Read More »

កម្លាំងនគរបាលស្នងការដ្ឋានខេត្តសៀមរាបឃាត់ខ្លួនបក្ខពួកគ្រូខ្មែរ( ដោះអំពើ)ចំនួន៣នាក់ពាក់ព័ន្ធនឹងការដាក់ថ្នាំសម្រើបរំលោភបូកយុវតីម្នាក់

ខេត្តសៀមរាប៖ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្តសៀមរាបដែល ដឹកនាំប្រតិបត្តិការដោយតំណាងអយ្យការបានចុះបំបែកសំណុំរឿងមួយពាក់ព័ន្ធនឹងករណីបក្ខពួកគ្រូខ្មែរ( ដោះអំពើ)ចំនួន៣នាក់ដាក់ថ្នាំសម្រើបរំលោភបូកយុវតីរងគ្រោះខណៈដែលនាងមកមើលថែទាំម្តាយនៅផ្ទះជនសង្ស័យ។ ហេតុការណ៍បែកធ្លាយនេះកើតឡើងកាលពី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នៅភូមិក្របីរៀល សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប បន្ទាប់ពីគ្រួសារជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ច ។   លោកវរសេនីយ៍ឯក ជា ... Read More »

អាមេរិក និងបារាំងប្រឈមមុខតានតឹង ពាក់ព័ន្ធវ៉ាក់សាំងប្រឆាំងកូវីដ១៩

ប្រធានាធិបតីបារាំងបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ក្រោយពេល ក្រុមហ៊ុនផលិតឱសថ Sanofi របស់បារាំងប្រកាសថានឹងលក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ឲ្យអាមេរិកមុន។ កាលពីថ្ងៃទី១៤ខែឧសភា មន្ត្រីរដ្ឋាភិបាលបារាំង បាននិយាយទៅកាន់សារព័ត៌មាន Bloomberg ថា ប្រធានាធិបតី ម៉ាក្រុងខឹងសម្បាយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងខាងលើ។ លោកម៉ាក្រុងបានបញ្ជាក់ថា ... Read More »

កំពុងផឹកស៊ីភ្លេចខ្លួនត្រូវជនសង្ស័យលួចយកម៉ូតូសណ្តោងរ៉ឺម៉កជិះទៅបាត់

ភ្នំពេញ ៖​ បុរសម្នាក់ កំពុងផឹកស៊ីសប្បាយដោយទុកម៉ូតូសណ្ដោងរុឺម៉កជាប់នឹងរបងរោងចក្រស្រាប់តែត្រូវជនសង្ស័យលួចយកទៅបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង២​ រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០​ នៅចំណុចជាប់របងរោងចក្រ​ ខាងកើតផ្សារទួលពង្រ តាមបណ្ដោយផ្លូវបេតុងច្រកចូលទៅបន្ទាយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ថិតនៅក្នុងសង្កាត់ចោមចៅ​ទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះជាម្ចាស់ម៉ូតូរុឺម៉កមានឈ្មោះ ... Read More »

ត្រៀមអគារធ្វើចត្តាឡីស័កនៅទ័ពអាកាសនៃ កងយោធពលខេមរភូមិន្ទ ទទួលអ្នកធ្វើដំណើរមកពីបណ្តាប្រទេសដែលមានហានិភ័យខ្ពស់

ភ្នំពេញ៖ បើយោងតាមមន្ត្រី នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ​ បានអោយដឹងថា៖ ត្រៀមអគារធ្វើចត្តាឡីស័ក ក្នុងទីតាំងទ័ពអាកាសនៃកងយោធពលខេមរភូមិន្ទ ទទួលអ្នកធ្វើដំណើរមកពីបណ្តាប្រទេសដែលមានហានិភ័យខ្ពស់។ នាព្រឹកថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ... Read More »

ហ្វីលីពីន៖ ទុក្ខជាន់លើទុក្ខ មិនហ៊ានចេញពីផ្ទះខ្លាចកូវីដ-១៩ តែត្រូវព្យុះវាយប្រហារបង្ខំជម្លៀសចេញពីផ្ទះ

ហ្វីលីពីនកំពុងរងការវាយប្រហារដោយកូវីដ១៩ បណ្តាលឲ្យមានអ្នកឆ្លង កើនឡើងជាង ១១ ៨០០នាក់ ក្នុងនោះអ្នកបាត់បង់ជីវិត ៧៩០នាក់ គិតត្រឹមថ្ងៃទី១៥ខែឧសភា។ ក្នុងពេលដែលពលរដ្ឋ កំពុងអនុវត្តវិធានការបិទប្រទេសរបស់រដ្ឋាភិបាលនោះ ខ្យល់ព្យុះកម្លាំងខ្លាំងស្រាប់តែបក់បោកចូលប្រទេសហ្វីលីពីន បង្ខំឲ្យពលរដ្ឋប្រហែល១៤ម៉ឺននាក់ត្រូវជម្លៀសខ្លួន ចេញពីផ្ទះទៅកាន់តំបន់មានសុវត្ថិភាព។ សារព័ត៌មាន CAN ... Read More »

អ្នកសមគំនិតលួចរថយន្តនិងម៉ូតូក្រោយពីគេចខ្លួនបាន១៤ថ្ងៃត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាឱ្យកម្លាំងជំនាញចុះស្រាវជ្រាវ ពិនិត្យកន្លែងកើតហេតុដែលជនសង្ស័យធ្វើសកម្មភាពលួចរថយន្តម៉ាក ឡិចស៊ីស RX-330 កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ០៥:២០នាទី ... Read More »

ក្រោយពីចុះផ្សាយអាជ្ញាធរនិងសមត្ថកិច្ច បើកប្រតិបត្តិការបង្ក្រាបទីតាំងល្បែងភ្នាល់ឃាត់ខ្លួនមនុស្សមួយចំនួននិងដកហូតសម្ភារជាច្រើន

ភ្នំពេញ៖ ទីតាំងបនល្បែងភ្នាល់ស៉ីសងតាមអនឡាញ ប្រភេទJoker នៅខណ្ឌឫស្សីកែវ ស្ថិតក្បែរសណ្ឋាគារបុប្ផារាជធានី ដែលពលរដ្ឋសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចចុះបង្ក្រាបនោះ ពេលនេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចុះបង្រ្កាបជាក់ស្តែងឃាត់ខ្លួនមនុស្ស៨នាក់ និងដកហូតវត្ថុតាងផងដែរ ។ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ... Read More »

នៅថ្ងៃនេះអ្នកឆ្លងកូវីដ-១៩ថ្មីនៅប្រទេសថៃមាន ចំនួន៧នាក់​

ភ្នំពេញ៖ នៅថ្ងៃនេះអ្នកឆ្លងកូវីដ-១៩ នៅប្រទេសថៃមាន ៧នាក់​ ប៉ុន្តែអ្នកឆ្លងទាំងនោះ គឺជាអ្នកស្ថិតនៅមណ្ឌលចត្តាឡីស័ក (មណ្ឌលដាក់ឱ្យនៅដាច់ដោយឡែក)​​ ដែលធ្វើដំណើរត្រឡប់មកពីបរទេស មិនមែនករណីឆ្លងក្នុងសហគមន៍ក្នុងប្រទេសថៃនោះទេ។ នេះបើតាមការបញ្ជាក់ពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។ សូមមើលពី បច្ចុប្បន្នភាពជំងឺកូវីដ-១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ១៥ ខែឧសភា​ឆ្នាំ២០២០។ ... Read More »

គណៈរដ្ឋមន្ត្រីអនុម័ត លើសេចក្ដីព្រាងច្បាប់ ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា កិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

រថយន្តកុងតឺន័ររបស់ក្រុមហ៊ុនដឹកជញ្ជូន L.M.H បានបុករថយន្តហាយឡែនឌ័រ បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ និងរបួស៦នាក់

ខេត្តកោះកុង៖ រថយន្តកុងតឺន័ររបស់ក្រុមហ៊ុនដឹកជញ្ជូន L.M.H បានបុករថយន្តហាយឡែនឌ័រ បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៦នាក់ នៅវេលាម៉ោង ១០៖៤៥នាទីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលលេខ១-២ ចំណុចស្ពានអូរជ្រៅ ... Read More »

នៅរដូវវស្សាឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ មានស្ថានីយបូមទឹកចំនួន១៤កន្លែង ត្រៀមបូមរំដោះការ លិចលង់ដោយជំនន់ទឹកភ្លៀងរួចរាល់ហើយ

ភ្នំពេញ៖ នៅរដូវវស្សាឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ មានស្ថានីយបូមទឹកចំនួន១៤កន្លែង ត្រៀមបូមរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងរួចរាល់ហើយដោយសារជាច្រើនឆ្នាំកន្លងមកនេះ តែងទទួលការរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀងមិនតិចជាងកន្លះថ្ងៃឬមួយថ្ងៃនោះទេ ទើបជំនន់ទឹកភ្លៀងទាំងនោះបានស្រកចុះទៅវិញអស់។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះក្រោមការដឹកនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមើលឃើញថា ក្រោយពេលភ្លៀងធ្លាក់មិនបានកន្លះម៉ោងផងទឹកភ្លៀងបានហូរធ្លាក់ទៅតាមលូនិងប្រឡាយអស់។   ... Read More »