ខេត្តពោធិ៍សាត់៖ បុរសដែលគេអះអាងមានមុខរបរជាជាងសង់ផ្ទះ បានបាក់អន្ទាធ្លាក់បណ្ដាលឲ្យរងរបួសធ្ងន់ នៅគ្រាដែលគាត់កំពុងវាយក្ដារជញ្ជាំង ។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះឈើកំពុងសង់ ស្ថិតក្នុងភូមិបង្គងឃ្មុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ... Read More »
ទស្សនៈល្ងីល្ងើ ៖ បើមិនព្រមប្រើស្រោមទេ កុំទៅម្តុំវត្តភ្នំ ឬចូលផ្ទះម៉ាស្សា កោសជប់ ណាអាក្លើ!
បានជួបអាក្លើជាកីឡាករអុំទូកមកពីខេត្តព្រៃវែងក្នុងថ្ងៃដំបូងនេះ វាបានលួចសួរខ្ញុំថា« ឮថាមានអង្គការមួយ បានដើរចែកស្រាមអនាម័យការពារជំងឺឆ្លងជាពិសេសជំងឺអេដស៍ក្នុងថ្ងៃបុណ្យអុំទូក ដល់ទៅជាង៣ម៉ឺនស្រោម តើបានន័យយ៉ាងម៉េច? ឬមួយគិតថាកីឡាអុំទូក ឬអ្នកមកកម្សាន្តក្នុងពិធីនេះ សុទ្ធតែត្រេកត្រអាលនឹងផ្លូវភេទ? បើត្រេកត្រអាលនឹងផ្លូវភេទមែន តើគេទៅរកសេវានៅទីណា? សំណួរនេះបានធ្វើឲ្យនាយជាលចង់អស់សំណើចនិងហួសចិត្ត តែបើគិតយូរៗទៅឃើញថា វាជាសំណួរមួយត្រូវម្យ៉ាងដែរ សូម្បីនាយជាលរស់នៅក្រុងភ្នំពេញយូរឆ្នាំក៏មិនបានចាប់អារម្មណ៍រឿងនេះទេ ... Read More »
តូចចិត្តប្រពន្ធចុះចោល បុរសញៀនស្រាម្នាក់ចងកធ្វើអត្តឃាតរហូតធុំក្លិនស្អុយទើបភ្ញាក់ផ្អើល
ខេត្តកំពង់ស្ពឺ៖ ក្រោយពីកើតជម្លោះជាមួយប្រពន្ធ ហើយប្រពន្ធចុះទៅរស់នៅជាមួយម្តាយបង្កើតបាត់ ធ្វើឲ្យបុរសញៀនស្រាទំនងជាខូចចិត្ត ក៏ចងកធ្វើអត្តឃាតនៅលើផ្ទះរបស់ខ្លួនរហូតធុំក្លិនស្អុយទើបមានការភ្ញាក់ផ្អើល ។ ការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវរលាម៉ោង២២យប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងមាន់ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ... Read More »
រថយន្តមិនស្គាល់ម៉ាកបុកម៉ូតូ២គ្រឿងស្លាប់២ របួស២ គេចខ្លួនដោយសុវត្ថិភាព
ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ និង២នាក់ទៀតរងរបួសត្រូវបានសមត្ថកិច្ចបញ្ជូន ទៅសង្រ្គោះ បន្ទាប់ពីជួបគ្រោះថ្នាក់រថយន្ត មិនស្គាល់ម៉ាកបើកបុករួចមក ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២០ និង១៥នាទី ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤១ ... Read More »
លោកកើត ដារ៉ាស៊ី មេនគរបាលអន្តោប្រវេសន៍ច្រកត្រពាំងស្រែវ៉ាលឺ ជំរិតបង្ខំឲ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញបង់ប្រាក់ ក្នុងមួយថ្ងៃៗ រាប់ពាន់រាប់ម៉ឺនដុល្លារ
ខេត្តក្រចេះ៖ យ៉ាងតិចក្រុមហ៊ុនដឹកជញ្ជូនចំនួន៣ បាននាំទំនិញពីប្រទេសវៀតណាម ពីប្រទេសចិន និងប្រទេសអឺរ៉ុបមួយចំនួនចូលមកកម្ពុជាតាមច្រកអន្តរជាតិ ត្រពាំងស្រែវ៉ាលឺ ប៉ុន្តែរងនូវការជំរិត គាបសង្កត់ពីកម្លាំងរបស់លោកកើត ដារ៉ាស៊ី ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំងស្រែវ៉ាលឺ បង្កើតឲ្យមានអំពើពុករលួយដ៏រាលដាល និងក្លាយជាវប្បធម៌ដ៏អាក្រក់ ប៉ះពាល់ដល់ថ្នាក់លើយ៉ាងធ្ងន់ធ្ងរផងដែរ ។ ក្រុមឈ្មួញបានបង្ហើបថា ... Read More »
ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សន្តិសខ សណ្តាប់ធ្នាប់មានភាពល្អប្រសើរ ខណៈមានប្រជាពលរដ្ឋមកចូលរួមកំសាន្តសប្បាយប្រមាណ៦០ម៉ឺននាក់
ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែបប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃទី១ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ពិនិត្យជារួមសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ខណៈមានប្រជាពលរដ្ឋមកចូលរួមកំសាន្តសប្បាយប្រមាណ៦០ម៉ឺននាក់។ សភាពការណ៍បទល្មើសពុំមានអ្វីកើតឡើងគួរអោយកត់សម្គាល់នោះទេ ដោយក្នុងនោះកើតមានបទល្មើសដូចជា ... Read More »
រថយន្តនេះបើកលឿនជ្រុលចង្កូតធ្លាក់ប្រឡាយក្រឡាប់របួស៣នាក់
ខេត្តព្រះសីហនុ៖ កាលពី រសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្លូវចំណោត លោកយាយម៉ៅ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកឧបករណ៍ខួងអណ្ដូងធុនធំមួយគ្រឿងពាក់ស្លាកលេខ ព្រះសីហនុ 3A-0543 ដែលតាមការអះអាងពីសមត្ថកិច្ចថា ... Read More »
ជិះម៉ូតូដល់ផ្លូវច្រមុះជ្រូកបត់ឆ្វេងត្រូវម៉ូតូបុកពីក្រោយរបួសធ្ងន់៣នាក់
ខេត្តស្វាយរៀង៖ ប្រុសស្រី៣នាក់រងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ នៅផ្លូវច្រមុះជ្រូករវាងម៉ូតូបត់ឆ្វេងខ្វះស្មារតីប្រុងប្រយត្ន័ត្រូវម៉ូតូមកពីក្រោយស្របទិសគ្នាចាប់ហ្វ្រាំងមិនទាន់ក៏បុកពេញទំហឹងបណ្ដាលឱ្យដួលរដូករណែលនិងខ្ចាយត្រីពេញផ្លូវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើររាយការណ៍មកសមត្ថកិច្ចភ្លាមៗដើម្បីជួយសង្គ្រោះ។ ហេតុការណ៏នេះបានកើតឡើងកាលពីថ្ងៃពុធ ១៤ កើត ខែ កត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ... Read More »
បណ្តាប្រទេសអាស៊ានបង្កើនសាមគ្គីភាពដើម្បីឆ្លងឲ្យផុតឧបសគ្គទាំងក្នុងតំបន់និងក្រៅតំបន់
ក្នុងរយៈពេលជាង ៥០ឆ្នាំកន្លងមកពិភពលោកបានឃើញពីការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងតំបន់ អាស៊ីអាគ្នេយ៍ដោយតំបន់នេះ បាន យកឈ្នះលើភាពក្រីក្រនិងការបែកខ្ញែកទៅជាតំបន់អភិវឌ្ឍនយ៉ាងសកម្ម ដោយសារការរួបរួមគ្នានៃប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង១០ ។ អាស៊ានកើតចេញពីអង្គការ សមាគមតូចមួយដែលមិនមានកិច្ចសហប្រតិបត្តិការពេញលេញនៅអាស៊ីអាគ្នេយ៍ ប្រែក្លាយទៅជាតំបន់ដែលមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងរឹងមាំបំផុតហើយជាដៃគូដែលមិនអាចខ្វះបាននៃ បណ្តាប្រទេសធំ ៗ និងអង្គការអន្តរជាតិ សំខាន់ៗ។ ... Read More »
អាស៊ាន អបអរសាទរ ពិធីបុណ្យអ៊ំទូក របស់កម្ពុជា
ភ្នំពេញ៖ ហ្វេសប៊ុកផេកផ្លូវការរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន កាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញនេះ បានបង្ហោះសារអបអរសាទរពិធីបុណ្យអុំទូកដែលកំពុងប្រារព្ធឡើងក្នុងប្រទេសកម្ពុជា។ សារក្នុងទំព័រផ្លូវការរបស់អាស៊ានសរសេរថា “ថ្ងៃនេះ មិត្តភ័ក្ដិកម្ពុជារបស់យើង កំពុងចាប់ផ្ដើមប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ដែលជាបុណ្យដ៏សំខាន់បំផុតមួយក្នុងប្រទេស។ ប្រជាជនកម្ពុជារាប់ម៉ឺន ... Read More »
ស្រឡាញ់ស្រី មិនបានគំរាមសម្លាប់គេ ត្រូវតុលាការបញ្ជូនទៅព្រៃស !
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនបុរសជនសង្ស័យម្នាក់ ដែលនិយាយគំរាម តាមប្រព័ន្ធ បណ្តាញសង្គមប៉ុនប៉ងសម្លាប់ស្ត្រីម្នាក់ដែលបុរសរូបនោះមិនអាចតាមស្រឡាញ់បាន ។ ជនសង្ស័យ ឈ្មោះ កន ដេត ភេទប្រុស អាយុ ២៩ឆ្នាំ ត្រូវសាលាដំបូងរាជធានីភ្នំពេញ ... Read More »
តូចចិត្តប្រពន្ធស្ដីបន្ទោសរឿងចាញ់ល្បែងកាស៊ីណូរត់ទៅចង.ក តែមិនទាន់ស្លាប់
ខេត្តប៉ៃលិន៖ បុរសម្នាក់បានចង.កធ្វើអត្តឃាតតែមិនបានសម្រេច ត្រូវបានអ្នកភូមិនិងប្រពន្ធជួយទាន់ ខណ:ដែលបុរសរូបនេះតូចចិត្ត នឹងប្រពន្ធស្ដីបន្ទោស រឿងយកលុយដើរស៊ីផឹក លេងល្បែងចាញ់អស់ប្រាក់ជាច្រើន។ ហេតុការណ៍ខាងលើនេះកើតឡើងនៅ វេលាម៉ោង១៣:១០នាទី ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចអូរកម្មករស្ថិតក្នុងភូមិ ... Read More »
លោក លឹម គានហោ រដ្ឋមន្ត្រីធនធានទឹក ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារបង្កបង្កើនផលស្រូវ របស់ពលរដ្ឋស្រុកស៉ីធរកណ្តាល ដែលមានផ្ទៃដីសរុប៧០០ហិកតា
ខេត្តព្រៃវែង៖ នៅថ្ងៃទី២១ ខែវិច្ឆិកានេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យ និងវាយតម្លៃផ្ទាល់លើការងារបង្កបង្កើនផលស្រូវ របស់ប្រជាពលរដ្ឋក្នុងស្រុកស៉ីធរកណ្តាល ខេត្តព្រៃវែង ពាក់ព័ន្ធនឹងឃុំ២ គឺឃុំរំលេច និងឃុំព្រែកដើមថ្លឹង ... Read More »
លិខិតមិត្តអ្នកអាន៖ ខេត្តព្រះសីហនុខ្ញុំអើយ! អាជ្ញាធរអត់ខ្វល់រឿងអក្សរខ្មែរ
ក្នុងនាមប្រជាពលរដ្ឋតូចតាចម្នាក់ រស់នៅខេត្តព្រះសីហនុសព្វថ្ងៃ ទើសចិត្តតឹងដើមទ្រូងជាពន់ពេក ឥតឧបមា ចំពោះការដែលជនជាតិចិនធ្វើមិនឲ្យមានរបៀបរៀបរយចំពោះបញ្ហាអក្សរសាស្ត្រជាតិខ្មែរ ។ ប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តទៀតនោះ គឺថ្នាក់ដឹកនាំក្រុងព្រះសីហនុ ក៏ដូចជាថ្នាក់ដឹកនាំខេត្តមិនដែលខ្វល់ចំពោះចំណុចខុសឆ្គងទាំងនោះឡើយ ។ តាមខ្ញុំគិត គឺពួកគេមិនខ្វល់ពីអ្វីដែលជាបញ្ហាអក្សរសាស្ត្រជាតិ ផ្ទុយទៅវិញ គេចាត់ទុកថា ជារឿងភ័ន្តច្រឡំកំប៉ិកកំប៉ុក ... Read More »
Camry Prus ជែងរួចជ្រុលទៅបុកម៉ូតូ២គ្រឿងយ៉ាងរន្ធត់
ខេត្តព្រះសីហនុ៖ វេលាម៉ោង១៦និង៣០នាទី ល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍០១កើតឡើង លើផ្លូវជាតិលេខ៤ ក្នុងភូមិទួលទទឹង៣ឃុំ ទួលទទឹង ស្រុកព្រៃនប់ខេត្តព្រះសីហនុ រវាងរថយន្ត Camry Prus ជែងរួចជ្រុលទៅបុកម៉ូតូ២គ្រឿងយ៉ាងរន្ធត់ ។ ... Read More »
បុរសមិនស្គាល់អត្តសញ្ញាណស្លាប់នៅក្នុងផ្ទះជួលទាល់តែស្អុយទើបដឹង
ខេត្តប៉ៃលិន៖ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីគេប្រទះឃើញសាកសពបុរសស្លាប់ទាល់តែហើមស្អុយ នៅក្នុងផ្ទះជួលទើបម្ចាស់ផ្ទះដឹងរត់ទៅរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ។ ការប្រទះឃើញសពបង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃអង្គារ ១៣កើតខែ កក្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ... Read More »
រថយន្ដដឹកដីបើកលឿនពេក គេចពីរថយន្ដផ្សេង បណ្ដាលឲ្យរេចង្កូតធ្លាក់ផ្លូវក្រឡាប់់ផ្ងារជើងទ្រមេឃ
ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដដឹកដីមួយគ្រឿងលឿនពេក ខណៈមានរថយន្ដមួយទៀតនៅពីមុខចាប់ហ្រ្វាំងអត់ទាន់ ក៏រេចង្កូតធ្លាក់ផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងលើយ៉ាងច្រង៉ាង ។ ហេតុការណ៍នេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង១០នាទីរសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ... Read More »
ហ្វុីលីពីន ចុះកិច្ចព្រមព្រៀងរុករកប្រេងជាមួយចិនក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីស៊ីជីនពីង
ចិននិងហ្វីលីពីនបានព្រមព្រៀងគ្នារុក រកប្រេងរួមនៅតំបន់សមុទ្រ ដែលជាកិច្ច ព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រម ព្រៀងចំនួន២៩ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២០ខែវិច្ឆិកា។ កិច្ចព្រមព្រៀង ខាងលើបានធ្វើឡើង ក្នុងពេលដែលប្រធា នាធិបតីចិន លោក ស៊ី ជីនពីង បានបំពេញទស្សនកិច្ចទៅកាន់ហ្វុីលីពីន ... Read More »
អាមេរិកបញ្ជាក់ថាមិនមានជនស៊ីវិលសីុរីស្លាប់នោះទេនៅក្នុងការវាយប្រហារ តាមដែនអាកាសទៅលើក្រុមភេរវកម្ម
មន្ត្រីស៊ីរីបានបញ្ជាក់ថា មានពលរដ្ឋ ស្លូតត្រង់៤០នាក់ស្លាប់នៅក្នុងការវាយ ប្រហារ ។ ប៉ុន្តែក្រសួងការពារជាតិអាមេរិកបានចេញមកបញ្ជាក់ថា គ្មានពលរដ្ឋស្លាប់ ឡើយ ។ សារព័ត៌មាន Sputnik នៅថ្ងៃ ២១ ខែវិច្ឆិកាបានផ្សាយថា ប្រតិបត្តិការប្រយុទ្ធប្រឆាំងក្រុមសកម្មប្រយុទ្ធ ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រយាងទតព្រះរាជពិធី បណ្តែតប្រទីប និងអុចកាំជ្រួច
ភ្នំពេញ៖ នៅថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន ... Read More »
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងដល់វេទិកាកិត្តិយសនៃព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖ នៅម៉ោងប្រមាណ ៤.៣០ ល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងមកដល់វេទិកាកិត្តិយសនៃព្រះរាជពិធីហើយ ដើម្បីទតការប្រណាំងទូកងថ្ងៃដំបូង ... Read More »
អ្នកលក់ប្រេងមិនគ្រប់ចំណុះនៅខេត្តតាកែវប្រឈមផ្លូវច្បាប់!ចុះខេត្តផ្សេង?
ខេត្តតាកែវ ៖ ម្ចាស់ស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈយ៉ាងហោចណាស់៥ ក្នុងចំណោមម្ចាស់ស្ថានីយ និងម្ចាស់ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន១៥ ដែលមន្រ្តីកាំកុងត្រូលរកឃើញបានលួចបន្លំលក់មិនគ្រប់ចំណុះលីត្រនិងប្រេងសាំងគ្មានគុណភាពនោះ អាចនឹងប្រឈមមុខចំពោះពាក្យបណ្ដឹងទៅតុលាការ ពីសំណាក់មន្រ្តីកាំកុងត្រូលខេត្តតាកែវនៅដើមសប្ដាហ៍ក្រោយនេះ ។ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវឲ្យដឹងថាចំពោះករណីម្ចាស់ស្ថានីយ និងម្ចាស់ដេប៉ូចែកចាយ ... Read More »
អភិបាលរងស្រុកបាទីមួយរូបគំរាមប្ដឹងអ្នកដែលបរិហារកេរ្តិ៍លោកតាមបណ្តាញសង្គមហ្វេសប៊ុករឿងជំរិតទារលុយតាមដងផ្លូវ
ខេត្តតាកែវ៖ លោកអភិបាលរងស្រុក បាទី១រូប បានសរសេរនៅលើបណ្ដាញ សង្គមហ្វេសប៊ុករបស់លោកថាលោកនឹងប្ដឹងក្រុមជនទាំងឡាយណាដែលបាន បរិហារកេរ្តិ៍លោកថា លោកដាក់កុងត្រូល ដោយខុសច្បាប់នៅលើដងផ្លូវជាតិដើម្បី ជំរិតទារលុយពីរថយន្តគ្រប់ប្រភេទដែល ឆ្លងកាត់ភូមិសាស្រ្តស្រុកបាទី។ មានរឿងចម្រូងចម្រាសមួយបានកើតឡើងរវាងលោក ហង្ស វិច្ឆិការាស្សីអភិបាល រងស្រុកបាទី ខេត្តតាកែវជាមួយនឹងមិត្តភ័ក្តិនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកដោយខ្លះបានលើកឡើងថា ... Read More »
រីករាយទស្សនា ទិដ្ឋភាពនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកថ្ងៃទី០១ នៅខាងមុខព្រះបរមរាជវាំង
រីករាយទស្សនា ទិដ្ឋភាពនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកថ្ងៃទី០១ នៅខាងមុខព្រះបរមរាជវាំង Live ផ្ទាល់ ៖ ហ្វេសប៊ុកសម្តេចតេជោ Read More »
ម៉ូតូបត់ឆ្វេងមិនប្រយ័ត្ន ត្រូវរថយន្តកាម៉ារីបុករបួសធ្ងន់
ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសបាក់កជើងខាងស្ដាំធ្ងន់ ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបត់ឆ្វេងមិនប្រយត្ន័ ត្រូវរថយន្តម៉ាកកាម៉ារីឆ្លាម ពណ៌ សំបកឪឡឹក ទិសដៅបញ្ច្រាសគ្នា ចាប់ហ្វ្រាំងមិនទាន់ ក៏បុកយ៉ាងពេញទំហឹង លាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៦និង២៥នាទីល្ងាច នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៤៨-១៤៩ ... Read More »
កម្ពុជា អបអរសាទរ និងសប្បាយរីករាយក្នុងថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១ !
ថ្ងៃនេះជាថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៨។ ទិដ្ឋភាពនៅមាត់ទន្លេមុខព្រះបរមរាជវាំង នៅទីតាំងចំណុះទូកជ្រោយចង្វារត្រើយខាងកើត ពេលនេះ គឺមានវត្តមានបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករមកពីគ្រប់ទិសទីមកកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យ រួមទាំងកីឡាករប្រណាំងទូកផងដែរ។ ក្រៅពីការទស្សនាការប្រណាំងទូកងនៅមាត់ទន្លេ បងប្អូនប្រជាពលរដ្ឋក៏អាចទស្សនា និងទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ ... Read More »
លោក អូស្មាន ហាស្សាន់ ចូលរួមសន្និសីទទ្រព្យគរុភណ្ឌឥស្លាមសាកលលើកទី៦ ឆ្នាំ២០១៨ នៅទីក្រុងបាងកក ប្រទេសថៃ
ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានដឹកនាំគណៈប្រតិភូ ចូលរួមសន្និសីទទ្រព្យគរុភណ្ឌឥស្លាម សាកលលើកទី៦ ឆ្នាំ២០១៨ នៅទីក្រុងបាងកក ប្រទេសថៃ ដែលបាន ប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១៩ ដល់២២ វិច្ឆិកា ... Read More »
លោកប្តីផឹកស្រវឹងមកដល់ផ្ទះ ដាល់ប្រពន្ធមួយដៃ ប្រពន្ធខឹងទាញឈើជ្រុងសំពងបែកក្បាល
ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ ពេលមកដល់ផ្ទះក៏កើតទំនាស់ពាក្យសម្តីជាមួយប្រពន្ធរហូតឈានទៅដល់ប្រើហិង្សា ដោយបុរសជាប្តីបានដាល់ប្រពន្ធមួយដៃចំមុខ ធ្វើឲ្យស្រ្តីជាប្រពន្ធខឹងទាញឈើជ្រុងសំពងបែកក្បាលដេរជាច្រើនថ្នេរ ។ ករណីហិង្សាខាងលើនេះ បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះលេខ២២៤ ផ្លូវលេខ១៣២z ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ... Read More »
សាលាគណរាជធានីភ្នំពេញ ទប់ស្កាត់ព្រះសង្ឃនិមន្តចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា សាលាគណរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ លេខ២០៤/១៨ ស្តីពីការទប់ស្កាត់ព្រះសង្ឃនិមន្តចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ទី២២ និងទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ... Read More »
បង្ហាញមុខសញ្ញាចោរលូកកាបូបលុយ និងសម្ភារមានតម្លៃ ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ក្នុងឱកាសមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក !
ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញនូវមុខសញ្ញាចោរលូកកាបូបលុយ និងសម្ភារមានតម្លៃ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមកកម្សាន្តនៅឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ នៅថ្ងៃទី២១, ២២ និង ២៣ ខែវិច្ឆិកា ... Read More »