ព័ត៌មានទាន់ហេតុការណ៍៖
'

ឥឡូវនេះហ្វេសប៊ុកនឹងបង់ប្រាក់ឱ្យអ្នកសម្រាប់ការថតសំលេង (voice recodings)

ក្រុមហ៊ុនបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថាក្រុមហ៊ុនហ្វេសប៊ុកនឹងផ្តល់ប្រាក់សំណងដល់អ្នកប្រើប្រាស់មួយចំនួនសម្រាប់ការថតសំលេងដែលនឹងត្រូវបានប្រើដើម្បីជួយកែលម្អបច្ចេកវិទ្យាសម្គាល់ការនិយាយរបស់ខ្លួន។ ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពី ហ្វេសប៊ុកក៏ដូចជាក្រុមហ៊ុន Amazon ក្រុមហ៊ុន Apple ក្រុមហ៊ុន Google និងក្រុមហ៊ុន Microsoft ត្រូវបានគេចាប់អារម្មណ៍ ស្តាប់និងចម្លងការថតសំលេងដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសម្គាល់ការនិយាយដោយមិនជូនដំណឹងដល់អតិថិជនថាវាកំពុងធ្វើដូច្នេះ។ ហ្វេសប៊ុកនឹងអនុញ្ញាតឱ្យអ្នកធ្វើការថតសំលេងជាផ្នែកមួយនៃកម្មវិធីថ្មីមួយដែលមានឈ្មោះថា“ សូរស័ព្ទ” នៅក្នុងកម្មវិធីស្រាវជ្រាវ ... Read More »

ស្ដ្រីម្នាក់ ឡាយលក់ខ្លួនតាមBIGOLive ចាប់ពីតំលៃ៣០ដុល្លាដល់១០០ដុល្លារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ ស្ដ្រីម្នាក់នេះពិតជាអត់មានកេរ្ដិ៍ខ្មាសនោះទេនាងបានឡាយវីដេអូលក់នំគមរបស់នាងចាប់ពីតំលៃ៣០ដូល្លារដល់១០០ដុល្លារទៅតាមសេវ៉ាផ្សេងៗគ្នា ថែមទាំងប្រាប់ពីចំណុចទីតាំងដែលនាងរស់នៅនិងប្រកាសលេខទូរស័ព្ទជាសាធារណៈដើម្បីឲ្យប្រុសៗទាក់ទងទៅរកនាងទៀងផង ។ ដោយមើលឃើញថា ហាក់មិនសមរម្យប្រាសចាកទម្លាមទំលាប់ប្រពៃណីខ្មែរដ៏ល្អផូរផង់និងផ្ទុយទៅនឹងប្រសាសន៍ប្រមុខរាជរដ្ឋាភិបាលដែលកំពុងមានវិធានការទប់ស្កាត់រាល់សកម្មភាពឡាយតាមហ្វេសប៊ុកបែបសុិចសុីដើម្បីលក់ផលិតផលតាមអនឡាញផងនោះ សមត្ថកិច្ចបានស្រាវជ្រាវចុះទៅឃាត់ខ្លួនយកមកសួរនាំ មិនទាន់ដឹងថាមានចំណាត់ការរឿងនាងប្រកាសលក់នំគមនោះនៅឡើយទេ ។ ស្ដ្រីម្នាក់នេះបាន និយាយជាសាធារណៈតាមរយៈការឡាយវីដេអូថា បើបងៗទៅរកនាងដល់ផ្ទះតម្លៃតែ៣០ដុល្លាទេ តែបើហៅនាងចេញមក្រៅដេកម្ដងតំលៃ៥០ដុល្លា ចុងក្រោយបើសិនជាចង់ដេកជាមួយនាងពេញ១យប់ទល់ភ្លឺតំលៃ១០០ដុល្លា ... Read More »

មន្ទីរឃុំឃាំង​មួយនៅប្រទេសចិន មានករណីឆ្លងវីរុសកូវីដ​-១៩

ការឆ្លងរាលដាល់នៃវីរុសកូវីដ-១៩ គិតមកដល់ថ្ងៃទី​២០​ ខែកុម្ភៈ មានចំនួនអ្នកឆ្លងធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ​ ចំណែកការព្យាបាល​ជាសះស្បើយក៏កើនឡើងផងដែរ។ ប៉ុន្តែនៅពេលនេះ ការឆ្លងវីរុសកូវីដ-១៩ បានរាលដាលចូលដល់មន្ទីរឃុំឃាំង​ក្នុងខេត្តមួយនៅប្រទេសចិន​។ រដ្ឋបាលខេត្តសានទុង (Shandong) ប្រទេសចិនបានឲ្យដឹងថា ក្រោយការធ្វើរោគវិនិច្ឆ័យយ៉ាងលម្អិត ទៅលើបុគ្គលិកពាក់ព័ន្ធនៃពន្ធនាគារ រិនឆឹង (Rencheng) ... Read More »

យានអវកាសចិនបន្តស្រាវជ្រាវ​ផ្ទៃមួយចំហៀងទៀតរបស់ព្រះច័ន្ទ

ចិនជាប្រទេសដំបូងគេបង្អស់ ដែលបានបញ្ជូនយានស្រាវជ្រាវទៅកាន់ផ្ទៃងងឹតនៃឋានព្រះច័ន្ទ ដែលជាបេសកម្មប្រវត្តិសាស្ត្រក្នុងវិស័យ​អវកាសចិន​។ នៅពេលនេះយាន Yutu-2 ដែលបានចុះចតនៅលើឋានព្រះច័ន្ទបានបន្តស្រាជ្រាវ​  នៅផ្ទៃមួយចំហៀងទៀតរបស់ព្រះច័ន្ទ ដែលគេហៅថា Far side ឬ Dark side នោះ។ យានរុករក ... Read More »

រដ្ឋបាលក្រុងស្វាយរៀងបន្តចុះរៀបចំសណ្ដាប់ធ្នាប់និងដាក់អវសាន្តដល់អាជីវករលក់់ដូរសង់លយត្រូវកាត់សំយាបលើផ្លូវសាធារណៈដោយខ្លួនឯង

ខេត្តស្វាយរៀងៈ ទោះបីជាអាជ្ញាធរក្រុងស្វាយរៀងចុះរៀបចំសណ្ដាប់ធ្នាប់នៅផ្សារវាលយន្ត និងបានណែនាំជាច្រើនលើកច្រើនសារមកហើយ ដល់បងប្អូនក្រុមអាជីវករនៅតែបន្តរឹងរូសលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ និងសង់់សំយាបលយមិនព្រមចូលរួមសហការជាមួយអាជ្ញាធរ ទើបនៅព្រឹកថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២០ លោក សរសុដានីអភិបាលរងក្រុងតំណាងលោកអភិបាលក្រុងស្វាយរៀងដែលជាប្រធានគណៈបញ្ជាការឯកភាពក្រុងបានដឹកនាំកម្លាំងមានលោកអធិការកងកម្លាំងអាវុធហត្ថក្រុង និង ប្រជាការពារ និងក្រុមការងារជាច្រើននាក់បានចុះរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារវាលយន្ត និងបានដាក់អវសាន្តដល់ក្រុមអាជីវករលក់ដូរដែលមិនគោរពតាមការណែនាំរបស់រដ្ឋបាលក្រុងស្វាយរៀង ។ លោក ... Read More »

មិនចេះបើករថយន្តផង បែរជាឡើងបើកទៅបុកទម្លុះរបងការដ្ឋានហោះឆ្លងកាត់សួនពុះចែកទ្រូងផ្លូវ និងទៅបុកចូលផ្ទះលក់គ្រឿងអគ្គិសនីបណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសកម្មករកាប់ជ្រូកម្នាក់មិនចេះបើករថយន្តផងក៏ឡើងទៅបើករថយន្តជ្រុលទៅបុកទម្លុះទ្វាររួចក៏ហោះឆ្លងសួនពុះចែកទ្រូងផ្លូវជ្រុលបុកចូលផ្ទះលក់គ្រឿងអគ្គិសនីបណ្ដាលឱ្យរកខាងខូចខាតសម្ភារៈបើសរុបជាលុយអស់ជាង៤ ពាន់ដុល្លារ និងបណ្ដាលឱ្យស្ត្រីម្នាក់ដើរឆ្លងកាត់ផ្លូវរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និសមត្ថកិច្ចចុះទៅឃាត់អ្នកបើកបរកាលពីវេលាម៉ោង៩ និង ១៥ នាទីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅកសិដ្ឋានកាប់ជ្រូកនៅតាមបណ្ដោយផ្លូវវេងស្រេង នៅក្នុងភូមិដំណាក់ធំ ៥ខណ្ឌសង្កាត់ស្ទឹងមានជ័យទី៣ ... Read More »

នគរបាលចរាចរខណ្ឌសែនសុខ បន្តចុះអនុវត្តន៍ច្បាប់ដោយចាក់សោកង់រថយន្តដែលឈប់ចតគ្មានរបៀបរៀបរយ

ភ្នំពេញ៖  កម្លាំងសមត្ថកិច្ចផ្នែកនគរបាលចរាចរខណ្ឌសែនសុខបន្តចុះអនុវត្តន៍ច្បាប់ដោយចាក់សោរកង់រថយន្តដែលឈប់ចតគ្មានរបៀបរៀបរយតាមផ្លូវសារធាណៈនៅចំណុចក្នុងបរិវេនផ្សារឈូកមាសស្ថិតក្នុងក្រាំធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ លោកស៊ីន សុវណ្ណ នាយនគរបាលផ្នែកចរាចរខណ្ឌសែនសុខបានអោយដឹងថា ការចុះរឹតបន្តឹងច្បាប់ចរាចរនៅក្នុងបរិវេនខាងលើនេះគឺដោយមានបទបញ្ជាពីលោកម៉ូវ ម៉ានិត អភិបាលនៃគណ:អភិបាលខណ្ឌ និងលោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ ... Read More »

បើករ៉ឺម៉កដឹកបន្លែជ្រុលទៅបុកពីក្រោយរថយន្តដឹកទឹកស្លាប់ម្នាក់

ខេត្តព្រះសីហនុៈ បុរសម្នាក់បាន បើករុឺម៉កម៉ូតូដឹកបន្លែ បានស្លាប់ ក្រោយបើករុឺម៉កជ្រុលទៅបុកពីក្រោយរថយន្តដឹកទឹកមួយគ្រឿងដែលឈប់ចតនៅចិញ្ចើមផ្លូវ នៅម្តុំសាលាដុនបូស្កូ សង្កាត់លេខ៤ក្រុងព្រះសីហនុ វេលាម៉ោង8.30នាទីព្រឹក ថ្ងៃ២១ កុម្ភៈ ២០២០។ ជុំវិញគ្រោះថ្នាក់នេះ នៅមិនទាន់មានរបាយការណ៍លំអិតបន្ថែមពីសវតា ឈ្មោះជនរងគ្រោះ និងភាគីខាងរថយន្តនៅឡើយ ... Read More »

រថយន្តបែនដឹកដីខ្សាច់ធុនធំមួយគ្រឿងបើកបុករថយន្តព្រុសបោកទៅក្បាលនាគថ្មពុះចែកទ្រូងផ្លូវបាក់២កង់

ភ្នំពេញៈ រថយន្តបែនដឹកដីខ្សាច់ពេញមួយគ្រឿងបើកវ៉ាមិនផុតបុករថយន្តព្រុសមួយគ្រឿងបណ្តាលឲ្យបោកទៅលើក្បាលនាគថ្មពុះចែកទ្រូងផ្លូវបាក់កង់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 6 និង 50 នាទីព្រឹកថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ 2020 នៅចំណុចខារ៉ាអូខេរីករាយតាមបណ្ដោយផ្លូវជាតិលេខ 5 ភូមិស្វាយប៉ាកសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ... Read More »

ម៉ូតូមួយគ្រឿងបើកបុកអ្នកដំណើរថ្មើរជើងរងរបួសយ៉ាងធ្ងន់ធ្ងរ

ខេត្តព្រះសីហនុ: នៅវេលាម៉ោង5.00នាទីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅមុខផ្សារទំនប់រលក ស្កិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានម៉ូតូបុកអ្នកថ្មើរជើង បណ្តាលអោយស្ត្រីម្នាក់រងរបួសធ្ងន់។ សមត្ថកិច្ចប្រាប់ថា ម៉ូតូម៉ាក HONDA ពណ៌ខ្មៅស្លាក ... Read More »

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ ០១នាក់ ទៅតុលាការ

ភ្នំពេញ: សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០  បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធី ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ)។ មន្រ្តីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡុង ... Read More »

មន្ត្រី៥រូប នៅអ៊ីរ៉ង់រងការដាក់ទណ្ឌកម្មពីអាមេរិកពាក់ព័ន្ធការបោះឆ្នោត

ក្រសួងរតនាគារអាមេរិក បានប្រកាសការដាក់ទណ្ឌកម្មទៅលើលោក Ahmad Jannati ជាមនុស្សដ៏មានឥទ្ធិពលម្នាក់ មានតួនាទីជារដ្ឋលេខាធិការ នៃក្រុមប្រឹក្សាឆ្មាំការពារ និងលោក Mohammad Yazdi សមាជិក នៃក្រុមប្រឹក្សានេះ។ ក្រៅពីមន្រ្ដីអ៊ីរ៉ង់ដ៏មានឥទ្ធិពលទាំង២នាក់ខាងលើនេះ​ ក៏មានសមាជិក នៃគណៈកម្មាធិការបោះឆ្នោតជាន់ខ្ពស់ចំនួន៣រូបផ្សេងទៀត ... Read More »

តុលាការបានចោទប្រកាន់ នាង ថៃ ស្រីនាង ជាផ្លូវការ បញ្ជូនទៅចៅក្រមស៊ើបសួរ

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ នេះ លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងថា តុលាការបានចោទប្រកាន់ នាង វ៉ែន រចនា ហៅ ថៃ ... Read More »

បើកម៉ូតូឆ្លងផ្លូវត្រូវរថយន្ដមួយគ្រឿងបើកល្បឿនលឿនរងរបួសធ្ងន់

ខេត្តកណ្ដាលៈ បុរសជាជនជាតិវៀតណាមម្នាក់ បើកម៉ូតូចេញពីផ្លូវលំឆ្លងផ្លូវជាតិ ដោយមិនមើលឆ្វេងស្ដាំ ធ្វើឲ្យរថយន្ដមួយគ្រឿងបើកល្បឿនលឿនបុកពេញមួយទំហឹង បណ្ដាលឲ្យបុរសរងគ្រោះរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៦ និង៣០នាទី  នៅលើកំណាត់ផ្លូវជាតិលេខ១១០  ... Read More »

ត្រួតពិនិត្យអ្នកបើកបររថយន្តដែលប្រើប្រាស់នូវសារធាតុញៀនរកឃើញ៥នាក់នៅច្បារអំពៅ

ភ្នំពេញៈ ដើម្បីចូលរួមទប់ស្កាត់ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ចរាចរ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានបើកយុទ្ធនាការជាថ្មីម្តងទៀតដើម្បីត្រួតពិនិត្យអ្នកបើកបររថយន្តដែលប្រើប្រាស់នូវសារធាតុញៀន នៅមុខវត្តចំប៉ា កំណាត់ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ យុទ្ធនាការនេះដឹកនាំដោយលោកហ៊តគីមនី អភិបាលរងខណ្ឌ , ... Read More »

រថយន្តក្រុងសាធារណៈ ដឹកជញ្ជូនអ្នកដំណើរ បានជាង៨លាននាក់ ខណៈកាណូតដឹកអ្នកដំណើរដោយ មិនយកប្រាក់ មានអ្នកជិះ ចំនួនជិត២ម៉ឺននាក់ ក្នុងមួយឆ្នាំ២០១៩ កន្លងមក

ភ្នំពេញ៖ មន្ត្រី អ្នកនាំពាក្យ សាលារាជធានី ភ្នំពេញ លោក ម៉េត មាសភក្ដី បានបញ្ជាក់ ឲ្យដឹងនៅថ្ងៃទី២១ កុម្ភៈនេះថា ក្នុងមួយឆ្នាំ២០១៩ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងបានធ្វើសកម្មភាពដឹកជញ្ជូនអ្នកដំណើរបានចំនួនជាង៨លាននាក់ ខណៈកាណូតដឹកអ្នកដំណើរដោយមិនយកប្រាក់ មានអ្នកជិះ ... Read More »

គំរាមបង្ហោះរូបអាក្រាតកាយតាមបណ្ដាញសង្គមហ្វេសប៊ុកជាសាធារណៈព្រោះខឹងខាងស្រីជិតរៀបការ

ខេត្តកណ្ដាលៈ បុរសម្នាក់ ព្រោះតែខឹងនឹងនារីដែលខ្លួនធ្លាប់រស់នៅជាមួយគ្នាអស់រយះពេលជិត៣ឆ្នាំមកហើយ ជិតចូលរោងការ ក៏គំរាមកំហែងទៅខាងស្រីមិនឲ្យរៀបការដោយនិយាយថា ប្រសិនបើរៀបការ ខ្លួននឹងយករូបអាក្រាតកាយដែលបាននៅជាមួយគ្នានោះ និងបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកជាសាធារណៈ ជាហេតុធ្វើឲ្យខាងស្រីជាជនរងគ្រោះមានភាពភ័យខ្លាច និងខ្លាចមានភាពអាម៉ាស់ ក៏សម្រេចចិត្ដដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួនតែម្ដង ។ ករណីនេះ ចាប់ខ្លួននេះ ធ្វើឡើងក្នុងរោងចក្រមួយកន្លែង ... Read More »

ចោរស្រី២នាក់ លួចកាបូបលុយស្រ្តីម្នាក់ ក្នុងផ្សារង៉ិនអាន ត្រូវពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ស្រ្តីសង្ស័យ២នាក់ ត្រូវបានប្រជាពលរដ្ឋនិងជនរងគ្រោះនាំគ្នាឡោមព័ន្ធចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលសង្កែទី១ ចាត់ការតាមច្បាប់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពរូតកាបូបស្ពាយលួចយកកាបូបលុយបានសម្រេចហើយ ប្រុងរត់គេចខ្លួនតែត្រូវជនរងគ្រោះឃើញទាន់ស្រែកឆោឡោផ្អើលតែម្តង ។ ករណីចោរលួចកាបូបលុយខាងលើនេះ បានកើតទ្បើងកាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចផ្សារង៉ិនអាន ក្នុងសង្កាត់ទួលសង្កែទី១ ... Read More »

រថយន្តពីរគឿងបុកគ្នារងការខូចខាត

ខេត្តប៉ៃលិនៈ នៅវេលាម៉ោង ១៦:៣០ នាទី ថ្ងៃពុធ ១១ រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីនៅចំណុចកូនដំរីលើផ្លូវលំក្រាលគ្រួសក្រហម ... Read More »

យុវជនម្នាក់កាត់ដើមឈើមិនប្រយ័ត្នត្រូវដើមឈើរលំសង្កត់ចំពីលើក្បាលបណ្ដាលឲ្យស្លាប់

ខេត្តកំពង់ធំ៖ អាណោចអាធម័ណាស់យុវជនម្នាក់កាត់ដើមឈើពុំបានប្រុងប្រយ័ត្នរលំសង្កត់ចំពីលើក្បាលបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១ និង ៣០នាទីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុច ស្រឡៅស្រោង តំបន់ព្រៃអង់តែន ភូមិត្រពាំងឬស្សី ឃុំក្រយាស្រុកសន្ទុក ខេត្តកំពង់ធំ។ សមត្ថកិច្ចបានបញ្ជាក់ថា ... Read More »

រាជរដ្ឋាភិបាលកម្ពុជា សម្រេចទទួលនាវាទេសចរណ៍ Wester dam ផ្ទុកអ្នកដំណើរ រៀបចំទៅតាមស្ថានភាពជាក់ស្តែង      

ហាណូយៈ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោ យគតិបណ្ឌិតរបស់សម្តេចតេជោ សម្រេចចិត្តទទួលនាវាទេស ចរណ៍ Westerdam ផ្ទុកអ្នកដំណើរប្រមាណ ២២០០នាក់ដោ យការថែរក្សា រៀបចំទៅតាមស្ថានភាពជាក់ស្តែង និងបព្ជូានឱ យត្រលប់ទៅកាន់ប្រទេសរបស់គេវិញ។ នេះជាការលេីកឡេីងរបស់សម្តេចពិជ័យសេនា ទៀ ... Read More »

អាស៊ាន-ចិន​ ប្តេជ្ញា ទប់ស្កាត់ ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩

កាលពីថ្ងៃទី​២០ ខែកុម្ភៈ ក្នុងកិច្ចប្រជុំនៅទីក្រុងវៀនចាន់ ប្រទេសឡាវ រវាង អាស៊ាន និងចិន រដ្ឋមន្ត្រីការបរទេសចិន​ លោក វាង យី បានលើកឡើងថា​ចិន និងអាស៊ានបានសហការគ្នា​យ៉ាងជិតស្និទ្ធបំផុត​ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស​កូវីដ-១៩ ។ មកទល់ពេលនេះការឆ្លងរាលដាល ... Read More »

យកដុំថ្មគប់ត្រូវភ្នែកគេព្រោះខឹងគេបើកម៉ូតូជែង

ខេត្តកណ្ដាលៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ យកដុំថ្មគុបគេ បណ្ដាលឲ្យត្រូវភ្នែករបួសហើមជាំ ព្រោះខឹងជនរងគ្រោះបើកម៉ូតូវ៉ាជែងនឹងម៉ូតូខ្លួនឯង ។ ករណីនេះ បានកើតឡើង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង២១និង០០នាទី នៅចំណុចតាមផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ... Read More »

តុលាការកំពុងសាកសួរ នាង ថៃ ស្រីនាង ដោយពុំទាន់សម្រេចចោទប្រកាន់ នៅឡើយទេ

ភ្នំពេញ៖  នៅព្រឹកថ្ងៃទី២១ខែកុម្ភៈ នេះ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងបន្តសាកសួរ នាង វ៉ែន រចនា ហៅ ថៃ ស្រីនាង ដែលព្រហើនបន្តការ ... Read More »

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ទេរ និងតែងតាំងមុខតំណែងព្រះរាជអាជ្ញា១០រូប និងព្រះរាជអាជ្ញារង៥រូប នៃអយ្យការអមសាលាដំបូងរាជធានី-ខេត្ត

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្ទេរ និងតែងតាំងមុខតំណែងព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី-ខេត្តចំនួន១៥រូប ក្នុងនោះមានព្រះរាជអាជ្ញា១០រូប និងព្រះរាជអាជ្ញារង៥រូប។ នេះបើយោងតាមព្រះរាជក្រឹត្យដែលសារព័ត៌មាន ... Read More »

មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំប្រើប្រាស់តួនាទីប្រមូលលុយយ៉ាងសុខស្រួល

ខេត្តកំពង់ធំៈ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ធំបានឲ្យដឹងថា ចាប់តាំងពីលោក ប៊ុន សុធី ទទួលបានតំណែងជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ជំនួស លោក តឹប ញាតា រួចមកគឺបទល្មើសព្រៃឈើក្នុងខេត្តកំពង់ធំ ពុំមានការថយចុះគួរឲ្យកត់សម្គាល់នោះទេ។ ផ្ទុយទៅវិញឈ្មួញធំៗច្រើននាក់នៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ និងឆ្លងកាត់ខេត្តកំពង់ធំ ... Read More »

រថយន្ដយីឌុបដឹកឈើ ឈ្មោះពន្លក ប្អូនប្រុសលោកឧកញ៉ាស្រ៊ុន ម៉េងលៀង ជាប់អន្ទាក់របស់សមត្ថកិច្ច

ខេត្ដឧត្ដរមានជ័យ៖ រថយន្ដម៉ាកយីឌុបដឹកដំឡូងពីលើ ឈើពីក្រោម ឈ្មូញឈើល្បី ឈ្មោះ ពន្លក ប្អូនឧកញ៉ាស្រ៊ុន ម៉េងលៀង លោតឆត្រជាច្រើនជើងត្រូវជាប់អន្ទាក់របស់សមត្ថកិច្ចនៅវេលាម៉ោង៨យប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិខ្ទុមសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។ ... Read More »

យកម៉ូតូផ្ញើក្រោមផ្ទះឪពុក ចោរបំពុលឆ្កែងាប់មួយក្បាលរួចកាច់សោ.កលួចយកទៅបាត់

ខេត្តព្រៃវែង: សត្វឆ្កែមួយក្បាលបានងាប់ ដោយសារចោរដាក់ថ្នាំបំពុលយកម៉ូតូអស់មួយគ្រឿង បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧ និង ១៥នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០ នៅត្រង់ចំណុចព្រែកផ្ទោល ស្ថិតភូមិព្រែកក្រូច ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ... Read More »

មាស សុខសោភា នឹងបញ្ចេញបទចម្រៀងថ្មីក្រោយលេចដំណឹងចេញពីផលិតកម្មថោន

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះមាស សខសោភា ត្រូវបានគេទម្លាយថានឹងដើរចេញពីផលិតកម្មថោន ក្នុងពេលដ៏ខ្លីខាងមុខ។ ក្រោយលេចចេញដំណឹងមួយនេះ នាងក៏បានត្រៀមបញ្ចេញបទចម្រៀងចង្វាក់ប្រជាប្រិយមួយចំនួនក្នុងពេលខាងមុខផងដែរ ។ មិនទាន់មានការបញ្ជាក់ឲ្យចំហ និងផ្ទាល់មាត់នៅឡើយពីសំណាក់ តារាចម្រៀង មាស សុខសោភា និងបងប្រុស លោកមាស ... Read More »

អគ្គិភ័យឆេះផ្ទះពលរដ្ឋ៣ខ្នង ខាតបង់មាស២០ដំឡើង លុយខ្មែរ២០លាន រៀល ប្រាក់ដុល្លា៥មុឺនដុល្លារ និងសម្ភារជាច្រើនទៀត

ខេត្តក្រចេះ៖ ផ្ទះចំនួន២ខ្នងត្រូវបានអគ្គិភ័យឆាប់ឆេះអស់ទាំងស្រុង និងមួយខ្នងទៀត ឆេះអស់ជញ្ជាំងមួយចំហៀង ហើយទ្រព្យសម្បត្តិជាច្រើនត្រូវបាត់បង់អស់ដោយសារភ្លើងឆេះ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២កន្លះរសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុច ខាងក្រោយវត្តឈ្នៃ ភូមិឈ្នៃ ឃុំឆ្លូង ស្រុកឆ្លូង ... Read More »