ព័ត៌មានទាន់ហេតុការណ៍៖
'

នារីម្នាក់មានវិបត្តិផ្លូវចិត្តដើរចូលស្រះទឹកទក្សិណអង្គរវត្ត ត្រូវអាជ្ញាធរឃាត់ទាន់

ខេត្តសៀមរាប៖ មានការភ្ញាក់ផ្អើលមួយកើតឡើង នៅវេលាម៉ោង ៧ព្រឹកថ្ងៃ សុក្រ ២កើតខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី ២៧ ខែ ធ្នូ ... Read More »

រថយន្តបិទស្លាកយីហោ រមណីយដ្ឋានធម្មជាតិអូរផ្លាយ ត្រូវសមត្ថកិច្ចបង្ក្រាប៥លើកហើយ

ខេត្តមណ្ឌលគិរី ៖ សកម្មភាពដឹកឈើប្រណិតតាមរយៈរថយន្តបិទស្លាកយីហោ រមណីយដ្ឋានធម្មជាតិអូរផ្លាយ ត្រូវបានកម្លាំងជំនាញដែនជម្រកការពារសត្វព្រៃកែវសីមា ស្ទាក់ចាប់បានជាលើកទី៥ហើយ ខណៈកំពុងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៧៦ កាលពីព្រឹកថ្ងៃទី២៦ ធ្នូ ២០១៩ នៅចំណុចវាលអាមេរិក ស្ថិតក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ... Read More »

មន្រ្តីយោធាម្នាក់ បើករថយន្តចេញពីទូកដរ ដាក់លេខច្រលំថយក្រោយបុកមនុស្សរបួស៥នាក់ធ្ងន់ នៅកំពង់ចម្លងព្រែកពោធិ៍ ក្នុងស្រុកស្រីសន្ធរ

ខេត្តកំពង់ចាម៖ យោងហោចណាស់មនុស្សចាស់ក្មេង៥នាក់ បានរងរបួសធ្ងន់ ក្នុងនោះមានក្មេងតូចៗ២នាក់ ខណៈដែលមន្រ្តីយោធាម្នាក់ភូមិភាគ២ បានបើករថយន្តឡើងពីទូកដរ នៅកំពង់ចម្លងព្រែកពោធិ៍ ស្រាប់តែអ្នកបើករថយន្ត ច្រឡំដាក់លេខថយក្រោយរួចជាន់ហ្គែរខ្លាំងជ្រុលទៅបុកទាំងកំរោល កាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ... Read More »

អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមានចាត់វិធានការតាមច្បាប់ ចំពោះបុរស២នាក់ ដែលទទួលយកលុយចំនួន២ពាន់ដុល្លារ អនុញាតិឲ្យ ពលរដ្ឋលំនៅដ្ឋានក្នុងតំបន់អប្សរា

ខេត្តសៀមរាប ៖ លោក សុខ សង្វា អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានព្រមានចាត់វិធានការតាមច្បាប់ ចំពោះករណីបុរសពីរនាក់ដែលអះអាងថាខ្លួនជាមន្ដ្រីរបស់អជ្ញាធរអប្សរាទទួលបន្ទុកផ្នែកសាងសង់បានទៅកោសរូសគម្រាមពលរដ្ឋឲ្យបង់លុយឲ្យពួកខ្លួនចំនួន២ពាន់ដូល្លារដើម្បីជាថ្នូរនិងការអនុញ្ញាតសាងសង់សំណងផ្សេងៗនៅក្នុងតំបន់ជាប់អប្បរា ការទទួលប្រគល់លុយនោះមានធ្វើលិខិតស្នាមនិងកិច្ចសន្យត្រឹមត្រូវ ក្រោយបែកធ្លាយឯកសារត្រូវបានគេបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក។ ប៉ុន្ដែចាប់តាំពីថ្ងៃប្រគល់ ទទួលលុយសំណូកនោះ មកដល់ពេលនេះមានរយះពេលនេះមានរយៈ៤ខែហើយនៅតែមិនអាចធ្វើអីបានដដែលទើបពួកគាត់សម្រេចបង្ហោះឯកសារប្រគល់លុយនោះដើម្បីអំពាវនាវដល់សមត្ថកិច្ចក៏ដូចថ្នាក់លើមេត្តាជួយរកយុត្តិធម៌ដល់ពួកគាត់ផង ។ ក្រោយពីបែកធ្លាយព័ត៌មាននេះលោក ... Read More »

ធាក់ម៉ូតូផ្ដួល រួចទាញកាំបិតប៉័ងតោគំរាមកាប់ ប្លន់យកម៉ូតូពីបុរសម្នាក់ទៅបាត់ នៅខណ្ឌដង្កោ

ភ្នំពេញ៖ ជនសង្ស័យមួយក្រុម មានគ្នា៤ទៅ៥នាក់ បានធ្វើសកម្មភាពដេញធាក់ម៉ូតូបុរសម្នាក់ បណ្ដាលឲ្យដួលរួចទាញកាំបិតប៉័ងតោកាប់គំរាមប្លន់យកម៉ូតូបានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាពមិនរំខានដល់កម្លាំងនគរបាលប៉ុស្តិ៍ព្រៃស ។ ករណីប្លន់ម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣៥នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវបេតុង ទល់មុខការ៉ាសសាំង ... Read More »

ចាប់ខ្លួនជនជាតិចិន៤នាក់ ប្រដាប់ដោយកាំភ្លើង ត្រៀមចេញធ្វើសកម្មភាពប្លន់ ឬចាប់ជំរិត នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ជនជាតិចិនចំនួន៤នាក់ ប្រដាប់ដោយកាំភ្លើង និងវត្ថុតាងមួយចំនួនទៀត បានត្រៀមចេញធ្វើសកម្មភាពប្លន់ ឬចាប់ជំរិតនាពេលរាត្រី នៅក្នុងក្រុងព្រះសីហនុ ត្រូវបានកម្លាំងនគរបាលខេត្តតាមបង្ក្រាបទាន់ពេលវេលា ។ ករណីបង្ក្រាបក្រុមចោរប្លន់ជាជនជាតិចិនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២ រំលងអធ្រាត្រ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ... Read More »

នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនសន្តិសុខក្រុមហ៊ុនSSY ប៉ុនប៉ងរំលោភស្រ្តីជនជាតិចិនម្នាក់

ភ្នំពេញ៖ បុរសម្នាក់ ដែលជាសន្តិសុខក្រុមហ៊ុនSSY ត្រូវបានកម្លាំងនគរបាលជំនាញខណ្ឌសែនសុខឃាត់ខ្លួន ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ កាលពីវេលាម៉ោង ៩ និង ១០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងបន្ទប់រោងចក្រយួយយាំង ផ្លូវបេតុង ស្ថិតភូមិរោងចក្រ សង្កាត់គោកឃ្លាង ... Read More »

ជាងជួសជុលទូរស័ព្ទដៃដាច់យ៉ៃ ជិះម៉ូតូដើរលួចអាគុយរថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់ ដែលជាជាងជួសជុលទូរស័ព្ទដៃដាច់យ៉ៃ បានជិះម៉ូតូដើរធ្វើសកម្មភាពលួចអាគុយរថយន្តរបស់គេ ក៏ប្រទះនិងកម្លាំងសមត្ថកិច្ចកំពុងល្បាតចាប់ឃាត់ខ្លួន កាលពីម៉ោង២ រំលងអធ្រាត្រថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចដីឡូតគ្មានលេខ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ ជនសង្ស័យឃាត់ខ្លួនឈ្មោះ ... Read More »

បើអាមេរិក ធ្វើសង្គ្រាម​ជាមួយចិន និងរុស្ស៊ី​ ភាគីណាមួយជាអ្នកឈ្នះ ?

តាមរបាយករណ៍របស់ក្រុមជំនាញវិភាគ បានលើកឡើងថា អាមេរិក នឹងចាញ់ទាំងស្រុង ប្រសិនបើធ្វើសង្គ្រាមជាមួយចិន និងរុស្ស៊ី ។ មូលហេតុដោយសារតែចិន និងរុស្ស៊ីមានអាវុធទំនើប ហើយ មានទំនាក់ទំនងការទូតបានល្អជាមួយប្រទេសជិតខាង​។​កតាដែលអាមេរិកចាញគឺបាត់បង់សម្ព័ន្ធមិត្តនៅអឺរ៉ុប ដែលតែងតែជួយដល់កម្លាំងទាហានអាមេរិក ជាបន្តបន្ទាប់ ក្នុងសង្គ្រាមនាពេលកន្លងមក។ ​ ... Read More »

ផ្សាយផ្ទាល់(Live): សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ល្ងាចថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩

ផ្សាយផ្ទាល់(Live): សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ល្ងាចថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ... Read More »

ណាហ្គាវើលដ៍ នឹងរៀបចំតន្ត្រីឆ្លងឆ្នាំដែលមានពន្លឺកាំជ្រួចដ៏ភ្លឺផ្លេក និងអស្ចារ្យ!

ភ្នំពេញ ៖ ដើម្បីស្វាគមន៍ឆ្នាំថ្មីនៅថ្ងៃទី៣១ ធ្នូនេះ សូមគោរពអញ្ជើញពុកម៉ែបងប្អូនទាំងអស់មកសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ទី១ ដើម្បីទស្សនាតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យ ដោយសេរី ចាប់ពីម៉ោង ៩:៣០ យប់តទៅ! មកមុន មានឱកាសនៅជិតឆាកតន្ត្រីមុន! ... Read More »

ព័ត៌មានមិនពិត អាចធ្វើឲ្យសង្គមថៃ ច្របូកច្របល់

រដ្ឋាភិបាលថៃបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីព័ត៌មានមិនពិត​ ក្លែងក្លាយ​ត្រូវបានគេបង្ហោះតាមបណ្តាញសង្គម ក្នុងការទាក់ទាញអ្នកអាន ។ ព័ត៌មានក្លែងក្លាយនោះ កំពុងតែធ្វើឲ្យសង្គមថៃច្របូកច្របល់ មិនដឹងថា ខាងណាពិត ខាងណាមិនពិតនោះឡើយ។ កន្លងមក្រុមសន្តិសុខថៃបានរកឃើញមានព័ត៌មានក្លែងក្លាយយ៉ាងច្រើន ត្រូវគេបង្ហោះតាមអនឡាញ ទើបធ្វើឲ្យនាយករដ្ឋមន្រ្ដីថៃ មានការព្រួយបារម្ភយ៉ាងខ្លាំង ហើយលោកបានបញ្ជាឲ្យមន្រ្ដីជំនាញ តាមដានសកម្មភាពអវិជ្ជមានទាំងនេះ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

ភ្នំពេញ៖ នៅល្ងាចថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ ... Read More »

ជនជាតិចិន២នាក់ចូលក្នុងរោងម៉ាស៊ីនគេ បម្រុងលួចទ្រព្យសម្បត្ដិ ម្ចាស់រោងម៉ាស៊ីនឃើញទាន់ ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋជិតខាងចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ខេត្តកណ្ដាល៖ ជនសង្ស័យជនជាតិចិន២នាក់ បាននាំគ្នាជិះម៉ូតូឌុបគ្នា មករោងម៉ាស៊ីនកិនស្រូវមួយកន្លែង រួចលួចចូលក្នុងបន្ទប់គេងរបស់គេ ឆ្លៀតពេលម្ចាស់មិននៅបម្រុងលួចទ្រព្យសម្បត្ដិ ចៃដន្យជនរងគ្រោះជាម្ចាស់ម៉ាស៊ីនមកទាន់ ក៏ស្រែកផ្អើលឆោឡោរដល់ប្រជាពលរដ្ឋជិតខាងជួយអន្ដរាគមន៍ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការ ។ ករណីនេះ កើតឡើងនៅវេលាម៉ោង១៤និង២៤នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចរោងម៉ាស៊ីនកិនស្រូវ ... Read More »

វិស័យរថភ្លើងល្បឿនលឿន មានសារសំខាន់បំផុតនៅចិន

ចិនជាប្រទេសមានពលរដ្ឋច្រើន ហើយតម្រូវការធ្វើដំណើរ​ រាប់ពាន់លាននាក់ក្នុងមួយឆ្នាំ​ ពិសេសគឺរដូវបុណ្យចូលឆ្នាំចិន ។ សេដ្ឋកិច្ចចិនរីកចម្រើន ពលរដ្ឋ​ធ្វើដំណើរក៏កាន់តែច្រើនផងដែរ ។ ដើម្បីបំពេញសេវាកម្មដឹកជញ្ជូននៅក្នុងស្រុកកាន់តែប្រសើរឡើងនោះ នៅក្នុងឆ្នាំ២០១៩នេះ រដ្ឋាភិបាលចិន បានបង្កើនការសាងសង់ផ្លូវរថភ្លើងបន្ថែម ប្រវែង៨ពាន់គីឡីម៉ែត្រ ក្រោមការវិនិយោគនូវទឹកប្រាក់ប្រហែល ៤៥៧,៥ពាន់លានដុល្លារអាមេរិក។ ... Read More »

បង្រ្កាបទីតាំងបញ្ចាំ និងហ្គេមអនឡាញ២កន្លែងផ្សេងគ្នា ឃាត់ខ្លួនមនុស្សប្រុស ស្រី៣៣នាក់

ខេត្តកណ្ដាល៖ កម្លាំងសមត្ថកិច្ច​នគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលក្រុងតាខ្មៅ ដោយមានការបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ងកណ្ដាល កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩​ ម្សិលមិញនេះ បើក​ ប្រតិបត្តិការ​បង្ក្រាបទីតាំងបញ្ចាំ និងហ្គេមអនឡាញ២កន្លែង​ផ្សេងគ្នា នៅក្រុងតាខ្មៅ ... Read More »

អ៊ីស្រាអែល បង្កើនសមត្ថភាពការពារព្រំដែនជាប់កាហ្សា និងលីបង់

កន្លងមក អ៊ីស្រាអែលរងការវាយប្រហារជាបន្តបន្ទាប់​ពីក្រុមឧទ្ទាមនៅកាហ្សានិងលីបង់ ដោយយន្តហោះគ្មានមនុស្សបើក ។ នៅពេលនេះអ៊ីស្រាអែល បានដាក់ពង្រាយប្រព័ន្ធអាវុធការពារដ៏ទំនើបគឺ​ អាវុធឡាស៊ែរសម្រាប់បាញ់កម្ទេចយន្តហោះគ្មានមនុស្សបើក​។ ​ ប្រព័ន្ធអាវុធឡាស៊ែរ របស់អ៊ីស្រាអែល​ ត្រូវបានផលិតឡើងដើម្បីបាញ់កម្ទេច​ឧបករណ៍​ហោះហើរ ដេលអាចបំពាក់គ្រាប់ រំសេវ ចូលទៅកាន់ទឹកដី អីស្រាអែល​។​កាលពីថ្ងៃទី​២៦ខែធ្នូ ... Read More »

យន្តហោះដឹកអ្នកដំណើរធ្លាក់បុកអគារនៅកាហ្សាស្ថាន ស្លាប់កើន១៥នាក់

យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍​ Bek Air ​ដឹកអ្នកដំណើរ​១០០នាក់ រួមទាំងក្រុមអាកាសយានិកបានជួបគ្រោះថ្នាក់ ធ្លាក់ នៅជិតទីក្រុង Almaty ប្រទេសកាហ្សាស្ថាន ។ សារព័ត៌មាន​ Spunik បានផ្សាយថា យ៉ាងហោចណាសមានមនុស្ស ១៥នាក់ស្លាប់ ... Read More »

ស្ត្រីម្នាក់ចាញ់ល្បិចក្រុមទម្លាក់យោង បោកឲ្យដោះគ្រឿងអលង្ការអស់

ភ្នំពេញ​៖​ ស្ត្រីម្នាក់បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាល ដើម្បីដាក់ពាក្យបណ្តឹងបន្ទាប់ពីចាញ់ល្បីឆបោករបស់ក្រុមទម្លាក់យោង ដឹកយកទៅដោះគ្រឿងអលង្ការគ្មានសល់ ហើយនាំគ្នាគេចខ្លួនបាត់អស់ ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ... Read More »

នារីម្នាក់ ខឹងបងស្រីស្តីបន្ទោស យកថ្នាំបាញ់ស្មៅមកផឹកធ្វើអត្តឃាតខ្លួនឯង

ខេត្តបាត់ដំបង៖ នារីម្នាក់ ដោយសារតែខឹងបងស្រីបង្កើតរបស់ខ្លួនស្តីបន្ទោសបន្តិចបន្តួចសោះ បានសម្រេចចិត្តប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឯង ដោយយកថ្នាំបាញ់ស្មៅមកផឹក តែត្រូវក្រុមគ្រួសារដឹងទាន់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរបង្អែកខេត្តទាន់ពេលវេលា ។ ករណីផឹកថ្នាំបាញ់ស្មៅ ប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឯងខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង២០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ចំណុចភូមិភ្នំព្រឹក ... Read More »

រថយន្តក្រុងវៀតណាមច្រើនគ្រឿងបង្កប់សាច់សត្វព្រៃ និងឈើឆ្លងដែនត្រូវសមត្ថកិច្ចបង្ក្រាប

ខេត្តរតនគិរី៖ រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនវៀតណាមឈ្មោះ អាញ់អ្ហ៊ីវ លួចបង្កប់ និងដឹកជញ្ជូនសត្វព្រៃ ជាប្រភេទសត្វកាំប្រម៉ាចំនួន​២ក្បាល ទម្ងន់ ​១៥គីឡូក្រាម​ឆ្លងដែនពីកម្ពុជាចូលទៅប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់កាលពីល្ងាចថ្ងៃទី២៥ ខែធ្នូឆ្នាំ ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ក្បែរ​មូលដ្ឋានកងរាជអាវុធហត្ថ​ស្រុក​បរកែវ ស្ថិតក្នុងភូមិគ្លិៈ ឃុំ​ស៊ើង​ ... Read More »

នៅឆ្នាំ២០២០ស៊ីម៉ាក់ដាក់ផែនការកម្ទេចគ្រាប់មីនឲ្យបាន៤ម៉ឺនគ្រាប់ និងរំដោះដីចម្ការមីនឲ្យបាន១១៦គីឡូម៉ែត្រក្រឡា

ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់)បានដាក់ផែនការសំខាន់ៗចំនួន៥ចំណុចសម្រាប់អនុវត្តន៍ឆ្នាំ២០២០ ដោយក្នុងនោះរំដោះផ្ទៃដីមានមីន និងគ្រាប់ចំនួន១១៦គីឡូម៉ែត្រក្រឡា និងកំទេចគ្រាប់មីនឲ្យបាន៤ម៉ឺនគ្រាប់។ លោក ហេង រតនា បានបញ្ជាក់នាថ្ងៃ២៥ធ្នូនេះយ៉ាងដូច្នេះថា ផែនការសមាហរណកម្មបោសសម្អាតមីន ... Read More »

សាលាបឋមសិក្សានៅភ្នំពេញ និងខេត្តកណ្តាលត្រូវបានទទួលស្គាល់ជាសាលាគំរូក្នុងកម្មវិធីអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់សិស្ស

ភ្នំពេញ ៖ សាលាបឋមសិក្សាចំនួន ៣ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានទទួលស្គាល់ជាសាលាគំរូ ដោយមានស្នាដៃដ៏ល្អក្នុងការបង្រៀនជំនាញចំណេះដឹងហិរញ្ញវត្ថុមូលដ្ឋានដល់សិស្សរបស់ខ្លួន តាមរយៈការអនុវត្តកម្មវិធី ឆា-ឈីង (Cha-Ching Money Smart Kids) រៀបចំឡើងដោយ ... Read More »

លេជេន បញ្ចប់កម្មវិធីភាពយន្តប្រចាំឆ្នាំដោយរកឃើញភាពយន្ត និងតារាឆ្នើមប្រចាំឆ្នាំ២០១៩

ភ្នំពេញ៖ ទីបំផុតព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ Movie Of The Year 2019 ដែលរៀបចំធ្វើដោយរោងភាពយន្តលេជេន បានបញ្ចប់ដោយជោគជ័យ និងស្វែងរកឃើញជ័យលាភីភាពយន្ត និងតារាសម្តែងឆ្នើមប្រចាំឆ្នាំ២០១៩ហើយ ។ កម្មវិធីនេះត្រូវបានរៀបចំឡើងកាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ ... Read More »

នគរបាលបានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនពីបទឆបោក

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ទោហួ យ៉ៃអធិការនគរបាលស្រុកព្រៃនប់បានឲ្យដឹងថា នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១១:៣០នាទី នៅចំណុចតាលះ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នគរបាលបានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ... Read More »

ជនជាតិបរទេសចូលម៉ាស្សាចេញមកវិញបាត់លុយ ១១ ០០០បាត ប្តឹងសមត្ថកិច្ចអន្តរាគមន៍

ភ្នំពេញ​៖​ បុរសជនជាតិបរទេសម្នាក់បានចូលទៅម៉ាស្សានៅហាងម៉ាស្សាមួយកន្លែងយីហោ​ ម៉ាស្សាកោសជប់​ ១០០០០រៀល​ ដែលមានទីតាំងនៅផ្លូវ២០០៤​ ភូមិត្រពាំងល្វា​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ កាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៩​ ខណះដែលម៉ាស្សារួចរាល់ស្រាប់តែបាត់លុយអស់ចំនួន១១០០០បាត​ ទើបប្តឹងសមត្ថកិច្ចចុះអន្តរាគមន៍ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញបុរសជនជាតិបរទេសម្នាក់បានចូលទៅហាងម៉ាស្សាខាងលើដើម្បីឲ្យនារីម៉ាស្សាឲ្យ​ ... Read More »

ចាក់សាំងបញ្ចូលម៉ាស៊ីនបាឡា ក្លាយជាអគ្គិភ័យរបួសម្ចាស់

ខេត្តកំពង់ធំ: មានការភ្ញាក់ផ្អើលមួយបានកើតមានឡើងកាលពី វេលាម៉ោង ៤ និង ៣០នាទីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៩  ដោយសារមានអគ្គិភ័យឆេះបាឡាជ័រ(កាណូតធ្វើពីជ័រ) បណ្តាលឲ្យរងរបួសមនុស្សម្នាក់ ស្ថិតនៅភូមិនាសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ។ ... Read More »

កីឡាការិនីបាល់ទាត់ឆ្នើមប្រចាំខេត្តកំពង់ឆ្នាំង និងជាម្ចាស់ស្បែកជើងមាស ចុងក្រោយទទួលទឹកប្រាក់ត្រឹមតែ១០មុឺនរៀល ត្រូវបណ្ដាញសង្គមហ្វេសប៊ុករិះគន់

ខេត្តកំពង់ឆ្នាំង ៖ យោងតាមគណនីហ្វេសប៊ុកឈ្មោះ”និយាយដើមកីឡា”បានសរសេររៀបរាប់នៅថ្មីៗនេះថា ប្រាក់រង្វាន់ចំនួន១០មុឺនរៀល សូមចូលរួមអបអរសាទរដល់កីឡាការនី វឿន សុថាន ជាកីឡាការនីបាល់ទាត់សមាគមនៃមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង ដែលបានទទួលពានស្បែកជើងមាស ពីសហព័ន្ធបាល់ទាត់នារីកម្ពុជា ។ ដោយទំព័ររបស់ហ្វេសប៊ុក និយាយដើមកីឡា នឹងធ្វើការលើកទឹកចិត្តបន្ថែមទៀត ដោយឧបត្ថម្ភទឹកប្រាក់ចំនួន”ពីររយពាន់រៀល”ស្មើហ្នឹង$50ដូច្នេះសូមកីឡការនីផ្ទាល់ជួយទំនាក់ទំនងតាមរយៈប្រអប់សារនិងភ្ជាប់មកជាមួយនូវលេខទំនាក់ទំងផ្ទាល់ខ្លួនផង ... Read More »

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធការងារអាវុធហត្ថ ឆ្នាំ២០១៩ និងផ្សព្វផ្សាយទិសដៅបន្ដឆ្នាំ២០២០

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពពិធីបិទកិច្ចប្រជុំបូក សរុបលទ្ធការងារអាវុធហត្ថ ឆ្នាំ២០១៩ និងផ្សព្វផ្សាយទិសដៅបន្ដ ឆ្នាំ២០២០ ។ ... Read More »

ក្មេងដុតស្នោលេង ឆេះដល់ផ្ទះផ្អើលសមត្ថកិច្ច

ភ្នំពេញ​៖​ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លតអគ្គិភ័យមកបាញ់ពន្លតភ្លាមៗ ដោយសារក្មេងដុតស្នោលេង ។ ហេតុការណ៍​នេះ បង្កការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៥០នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ​ ឆ្នាំ២០១៩​ នៅផ្ទះជាន់ទី១​ ភូមិប៉ប្រកត្បូង​ សង្កាត់កាកាបទី១​ ... Read More »