ព័ត៌មានទាន់ហេតុការណ៍៖
'

ត្រីផ្សោតសមុទ្រមួយក្បាលទម្ងន់ប្រហែល២០០គីឡូក្រាម ងាប់អណ្តែតមកលើឆ្នេរម្តុំក្រោមស្ពានកោះពស់

ខេត្តព្រះសីហនុ៖ ត្រីផ្សោតសមុទ្រមួយក្បាល ទម្ងន់ប្រហែល២០០គីឡូក្រាម ដែលងាប់អណ្តែតមកលើឆ្នេរម្តុំក្រោមស្ពានកោះពស់ ហើយតាមពលរដ្ឋបានប្រទះឃើញកាលពីព្រឹកថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០១៩ បើតាមមន្ត្រីជំនាញជលផលមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ថ្លែងថាត្រីផ្សោតនោះងាប់រយៈពេលមួយសប្តាហ៍ហើយ មានទង្ងន់ ប្រហែលជាង២០០គីឡូក្រាមប្រវែង២.៣០ម ទទឹង ០.៤០ម ... Read More »

ស្រវឹងស្រាដើរធ្លាក់ទឹកស្រះស្លាប់ បង្កការភ្ញាក់ផ្អើលអ្នកភូមិទាំងព្រឹក

ខេត្តស្វា​យរៀង៖ មានការភ្ញាក់ផ្អើលដល់ក្មេង និងអ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ខណៈប្រទះឃើញបុរសចំណាស់ម្នាក់ បានលង់ទឹកស្រះទំនងស្រវឹងស្រារអឹលជើងលង់ស្លាប់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិគួយ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ... Read More »

កម្លាំងកងរាជអាវុធហត្ថបង្រ្កាបឈើអារជ្រុង ១៦ដុំលាក់ទុកក្នុងដែនសមត្ថកិច្ចមន្រ្តីបរិស្ថាន

ខេត្តពោធិ៍សាត់៖ កម្លាំងប្រដាប់អាវុធកងរាជអាវុធហត្ថលើផ្ទៃប្រទេស.មូលដ្ឋានស្រុកវាលវែង សហការបង្រ្កាបឈើអារជ្រុង ដែលគេសង្ស័យពួកជនប្រព្រឹត្តលាក់ទុក នៅក្នុងព្រៃជាដែនសមត្ថកិច្ចមន្រ្តីបរិស្ថាន ជំរកសត្វព្រៃភ្នំសំកុស ។​ ប្រតិបត្តិការខាងលើធ្វើឡើងនារសៀល ថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ... Read More »

មហាអំណាចសេដ្ឋកិច្ចអាស៊ីទាំង​៣ បង្កើនកិច្ចសហប្រតិបត្តិការ​ ជាសញ្ញាល្អសម្រាប់សេដ្ឋកិច្ចអាស៊ីឆ្នាំ​២០២០

មហាអំណាចសេដ្ឋកិច្ច អាស៊ីទាំងបី​គឺចិន ជប៉ុន និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នា បង្កើតកិច្ចសហប្រតិបត្ដិការឲ្យកាន់តែស៊ីជម្រៅ នៅក្នុងសតវត្សបន្ទាប់ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ។​ កិច្ចប្រជុំត្រីភាគនេះ បានធ្វើឡើង កាលពីថ្ងៃទី២៤ ខែធ្នូ នៅក្នុងទីក្រុង Chengdu ... Read More »

រថយន្តក្រុងចតលើផ្លូវសាធារណៈ អាជ្ញាធរខណ្ឌសែនសុខឃាត់យកមករក្សាទុករយះពេល១សប្ដាហ៍ ទុកជាការព្រមាន មុននឹងធ្វើកិច្ចសន្យាណែនាំប្រគល់ជូនវិញ

ភ្នំពេញ៖ រថយន្តក្រុងចំនួន ០២គ្រឿង ដែលតែងតែចតនៅលើផ្លូវសាធារណៈបណ្ដាលឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនៅចំណុចមុខដីឡូតិមួយកន្លែង បណ្តោយផ្លូវលេខ១៩៥៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានកម្លាំងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ក្រោមការបញ្ជាដឹកនាំយ៉ាងម៉ឺងម៉ាត់ពីលោក ម៉ូវ ម៉ានិត ប្រធានគណៈបញ្ជាការ និងជាអភិបាលខណ្ឌសែនសុខ ឲ្យចុះដកហូតយកមករក្សាទុកនៅសាលាខណ្ឌកាលពីថ្ងៃទី១៦ ... Read More »

ជនសង្ស័យម្នាក់ដែលតែងតែជិះកង់ធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃយ៉ាងសកម្មនៅខណ្ឌមានជ័យ ត្រូវនគរបាលឃាត់ខ្លួនហើយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពេលធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីនារីម្នាក់បានសម្រេច កាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវព្រះមុនីរ៉េត ភូមិមានជ័យ ... Read More »

រឿងកូនប្រុសក្រឡាបញ្ជី និងមេជលផលដកកាំភ្លើងភ្ជង់បាញ់សម្លាប់ពលរដ្ឋនៅខេត្តស្ទឹងត្រែង ជិតពីរខែហើយ គ្មានដំណឹងយុត្តិធម៌ឡើយ

ខេត្តស្ទឹងត្រែង ៖ មកទល់នឹងពេលនេះ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ គឺមានរយៈពេល៥៦ថ្ងៃមកហើយ ទាំងស្ថាប័នមន្ត្រីនគរបាលយុត្តិធម៌ តុលាការ អាជ្ញាធរខេត្ត មិនទាន់បានរកដំណោះស្រាយផ្តល់ភាពយុត្តិធម៌ណាមួយមកដល់នាងខ្ញុំជាជនរងគ្រោះដោយសារការដកកាំភ្លើងភ្ជង់ក្បាល ដេញបាញ់ថានឹងសម្លាប់ ប្រព្រឹត្តដោយជនសង្ស័យជាកូនក្រឡាបញ្ជី និងនាយរងខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងនៅឡើយទេ ។ ... Read More »

អភិបាលខណ្ឌច្បារអពៅលោកចេង មុនីរ៉ា ដាក់ផែនការឲ្យចៅសង្កាត់ត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់

ភ្នំពេញ៖ ដើម្បីពង្រឹងការងាររដ្ឋបាលទូទៅនៅក្នុងខណ្ឌឲ្យបានល្អប្រសើរឡើងថែមទៀត រួមមានការងារផ្តល់សេវាសាធារណៈ ការងារសន្តិសុខ សណ្តាប់ធ្នាប់ បរិដ្ឋាន អនាម័យ ជាថ្មីម្តងទៀត លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានស្នើឲ្យអាជ្ញាធរ សមត្ថកិច្ចនៅតាមសង្កាត់និមួយៗ ត្រូវរួមគ្នាអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ... Read More »

បុរសម្នាក់ អង្គុយជក់ថ្នាំញៀនតាមទីសាធារណៈ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅមន្ទីរសង្គមកិច្ច

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានធ្វើសកម្មភាពអង្គុយជក់ថ្នាំញៀនតាមទីសាធារណៈ ដោយមិនខ្លាចសមត្ថកិច្ចហើយត្រូវបានក្រុមអ្នកសារព័ត៌មានក្នុងស្រុកថតឡាយបង្ហោះលើបណ្ដាញសង្គមហ្វេប៊ុក ផ្អើលដល់កម្លាំងនគរបាលខណ្ឌឬស្សីកែវ ចុះទៅឃាត់ខ្លួនភ្លាមៗយកមកសាកសួរ ទើបដឹងថាបុរសរូបនោះមានសតិមិនល្អ ក៏ទំនាក់ទំនងទៅខាងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ មកយកទៅអប់រំ និងព្យាបាលបន្ត ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៤ ... Read More »

កិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែធ្នូ ឆ្នាំ២០១៩ និងទិសដៅការងារខែមករា ឆ្នាំ២០២០

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ០៨,៣០នាទី រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំកិច្ចប្រជុំគណៈអភិបាលខណ្ឌ ប្រចាំខែធ្នូ ... Read More »

អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនក្រោមបទល្មើសគំរាមសម្លាប់ និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ទោហួ យ៉ៃអធិការនគរបាលស្រុកព្រៃនប់ ឲ្យដឹងថា ថ្ងៃទី ២៤ធ្នូ២០១៩ វេលាម៉ោង ១២:៣០នាទី នៅចំណុចពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នគរបាលបានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនមួយច្បាប់លេខ១៥៤ ដចខ/១៨ ... Read More »

សមត្ថកិច្ចបានឃាត់ រថយន្តតួរីសមួយគ្រឿងដឹកឈើអារ ដែលជាជំនួញឈើខុសច្បាប់

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានឃាត់ រថយន្តតួរីសមួយគ្រឿងដឹកឈើអារ ដែលអជ្ញាធរអះអាងថាជាជំនួញឈើខុសច្បាប់ បង្ក្រាបដោយកម្លាំង​បរិស្ថានស្នាក់ការ​ ស្ទឹងច្រាលឧទ្យានជាតិគីរីរម្យ កាលពីវេលា​ ម៉ោង១១យប់ ថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ២០១៩​ តាមផ្លូវជាតិលេខ4 ចំណុចគីឡូម៉ែត្រ107-108 ។ សមត្ថកិច្ចបញ្ជាក់ថា ... Read More »

អគ្គស្នងការនគរបាលជាបញ្ជាឲ្យស្រាវជ្រាវរកអ្នកបើករថយន្ត ដែលបុកយុវតីសិស្សសាលា ២នាក់ ស្លាប់នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា

ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញបញ្ជាដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចជំនាញ បើកការ ស្រាវជ្រាវជាបន្ទាប់តាមចាប់ខ្លួន អ្នកបើករថយន្ត ដែលបុកយុវតីសិស្សសាលា ២នាក់ ស្លាប់ នៅភូមិរនេះ សង្កាត់កោះដាច់ ... Read More »

គោលនយោបាយឆ្ពោះទៅមុខរបស់ចិនគ្មានអ្វីអាចរារាំងបានឡើយ

នៅក្នុងបទសម្ភាសន៍ប្រចាំឆ្នាំ​ របស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយីង បានលើកឡើងថា គ្មានអ្វីអាចរារាំងដំណើរឆ្ពោះទៅមុខ ។ លោក វ៉ាងយី បានបញ្ជាក់ថា គ្មាន​កម្លាំងខាងក្រៅណា អាចរារាំង​ពលរដ្ឋ ចិន​១,៤ពាន់លាននាក់ឆ្ពោះទៅមុខ​​នោះឡើយ​។ រដ្ឋមន្ត្រីការបរទេសចិន លោក ... Read More »

ជនសង្ស័យពីរនាក់ត្រូវសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសពីរផ្សេងគ្នា

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោបានឃាត់ខ្លួនជនសង្ស័យពីរនាក់ ដោយម្នាក់ពាក់ព័ន្ធនឹងបទល្មើស ប៉ុនប៉ងរំលោភសេពសន្ធវៈនឹងម្នាក់ទៀតពាក់ពន្ធករណីកាច់កម៉ូតូប្រជាពលរដ្ឋ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលពាក់ព័ន្ធនឹងបទល្មើស ប៉ុនប៉ងរំលោភសេពសន្ធវៈមានឈ្មោះ យឿន សីហា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃវែងលិច ... Read More »

ជនជាតិឡាវដឹកជញ្ជូនគ្រឿងញៀន​​ជិត​៣០គីឡូក្រាមទៅកាន់វៀតណាម

កម្លាំងប៉ូលិសប្រឆាំងគ្រឿងញៀនវៀតណាម​បាន​បានចាត់វិធានការទប់ស្កាត សកម្មភាពជួញដូរគ្រឿងញៀនឆ្លងដែលដោយភាគច្រើន ឆ្លងចូលពីប្រទេសឡាវ​ ។ នៅពេលនេះ ប៉ូលិសវៀតណាម​ចាប់ខ្លួនជនជាតិឡាវ​​រត់ពន្ធគ្រឿងញៀន​២៨គីឡូក្រាម ។ គេហទំព័រ វៀតណាម​​vnexpress ផ្សាយកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ថា ជនជាតិឡាវ​ទាំងពីរនាក់នោះ ​ត្រូវប៉ូលិសចាប់ខ្លួន​នៅ​ក្នុងខេត្ត​ Nghe ... Read More »

ស្លាប់៣៥នាក់ក្នុងការវាយប្រហារភេរវកម្ម ថ្ងៃបុណ្យ គ្រិស្មាសនៅ ប៊ូគីណេហ្វាស៊ូ

ប្រទេស ប៊ូគីណេ​ ហ្វាសូ បានទទួលរងញាំញី​​ ដោយអំពើហិង្សា​របស់ក្រុមអ៊ិស្លាមជ្រុលនិយម មានទំនាក់ទំនងជាមួយ​ក្រុមភេរវករ អាល់កៃដា និងក្រុមអង្គការភេវករ DAESH តាំងតែពីឆ្នាំ​២០១៦ ​រហូតមក ។ នៅថ្ងៃបុណ្យគ្រិស្មាស​ក្រុមភែរវកម្មបានបើការវាយប្រហារបណ្តាលឲ្យមានអ្នកស្លា់បនិងរងរបួសជាច្រើន​ ប្រធានាធិបតី នៃ​ប្រទេស​ប៊ូគីណេ ... Read More »

រុស្ស៊ីទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងវិស័យការពារជាតិ ឆ្នាំ​២០១៩

កាលពីថ្ងៃទី​២៤ ខែធ្នូ រដ្ឋមន្ត្រីការពារជាតិ​រុស្ស៊ី ​បានប្រកាសថា នៅក្នុងឆ្នាំ​២០១៩ កម្លាំងទាហានរុស្ស៊ីទទួលបានអាវុធថ្មី ឬអភិវឌ្ឍនធ្វើឲ្យទំនើបជាមុន មានដល់ទៅ​៦៥០០ប្រភេទ​ ។ ការប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិ​ Sergei Shoigu ​ ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុប ​លទ្ធផលប្រចាំឆ្នាំរបស់ក្រសួងការពារជាតិ ... Read More »

សារសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងសារនៅលើបណ្តាញសង្គមហ្វេសប៊ុក​នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩​យ៉ាងដូច្នេះ៖ «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ថ្ងៃទី ២៥ ធ្នូនេះ នេះជាថ្ងៃពិសេសសម្រាប់បងប្អូនគ្រឹស្ទបរិស័ទ។ ក្រោមម្លប់សន្តិភាព គឺប្រជាពលរដ្ធមានសិទ្ឋិសេរីភាពរស់នៅប្រកបរបរទទួលទាន និងជ្រើសរើសជំនឿសាសនាទៅតាមការពេញចិត្តរបស់ខ្លួនដោយគ្មានការបង្ខិតបង្ខំអ្វីឡើយ។ ទាំងបងប្អូនពុទ្ឋសាសនិកជន, ... Read More »

ជនជាតិចិនធ្វើការនៅក្រុមហ៊ុនចិន “ណានថុង អ៊ឺជៀន” ប្រមាណ៤០នាក់ នាំគ្នាតវ៉ានៅមុខស្ថាតទូតចិន រឿងមិនបើកប្រាក់ខែជិតកន្លះឆ្នាំ

ភ្នំពេញ៖ ជនជាតិចិនប្រមាណ៤០នាក់ បាននាំគ្នាមកតវ៉ានៅមុខការិយាល័យពាណិជ្ជកម្មចិន និងនៅស្ថាតទូតចិន ដើម្បីជួយដោះស្រាយឲ្យពួកគាត់ផង ខណៈដែលក្រុមហ៊ុនយីហោ ណានថុង អ៊ឺជៀន មិនបានបើកប្រាក់ខែឲ្យជិតកន្លះឆ្នាំហើយ ។ ការប្រមូលផ្តុំគ្នានៅមុខស្ថានទូតចិនខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទី ថ្ងៃទី២៤ ខែធ្នូ ... Read More »

Smart Axiata បញ្ចេញទូរស័ព្ទដៃ Smart Nano នៅលើទីផ្សារ

ភ្នំពេញ៖ កុ្រមហ៊ុន ស្មាត អាស្យាតា បានបញ្ចេញទូរស័ព្ទដៃ Smart Nano ដែលមានមានសមត្ថភាពជាទូរស័ព្ទស្មាតហ្វូន និង មានតម្លៃដ៏សមរម្យបំផុត។ ជាមួយនឹងបច្ចេកវិទ្យាជំនាន់ទី 4 (4.5G) ទូរស័ព្ទដៃ Smart ... Read More »

ជនពិការក្រីក្រក្នុងសហគមន៍ ចំនួន ៧០៩នាក់ នៅស្រុកសាលាក្រៅ ទទួលប្រាក់របបគោលនយោបាយពីមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសប្បទាខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ នៅសាលាស្រុកសាលាក្រៅ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិនបានបើកផ្តល់ប្រាក់របបគោលនយោបាយជូនដល់ជនពិការក្រីក្រ ចំនួន៧០៩ នាក់ ក្នុងសហគមន៍មកពីឃុំទាំង៤ក្នុងស្រុកសាលាក្រៅដែលពិធីនេះស្ថិតក្រោមអធិបតីភាព លោក ផាន់ ចាន់ធុលអភិបាលខេត្តប៉ៃលិន ។ ... Read More »

ជនសង្ស័យប្រដាប់ដោយកាំភ្លើងខ្លីប្លន់យកម៉ូតូពីស្ត្រីម្នាក់ទាំងព្រឹក

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមប្រដាប់ដោយកាំភ្លើងខ្លួនមួយដើម ជិះម៉ូតូមកស្ទាក់ធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូពីស្ត្រីម្នាក់បានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ។ ហេតុការណ៍​នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវលំ ខាងក្រោយវត្តតាំងកសាងខាងត្បូង ... Read More »

ជំនួបដំបូងមែន ប៉ុន្តែ ឆាយ នីតា និងទ្រីតារាវុធ ស៊ីសង្វាក់គ្នាខ្លាំងក្នុងរឿង “កុំងាកក្រោយ”

ភ្នំពេញ៖ ស្រីស្រស់សោភាកញ្ញា ឆាយ នីតា បានចូលរួមសម្តែងក្នុងភាពយន្តដំបូងគឺរឿង កុំងាកក្រោយ ក្រោយពីជាប់តំណែងជាកញ្ញាឯក Miss Cambodia 2016 ចំណាត់ថ្នាក់លេខ៣រួចមក ។ ចូលសម្តែងលើកដំបូងក្នុងភាពយន្តនេះនាងបានប៉ះដៃគូ សមគ្នាគឺលោកទ្រី តារាវុធ ... Read More »

មានទំនាស់ក្នុងក្លឹបដេញកាប់គ្នាស្លាប់ម្នាក់ រួចយកគ្រឿងអលង្ការអស់ពីខ្លួន ផ្អើលសមត្ថកិច្ចទាំងយប់

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពដេញវាយទៅលើជនរងគ្រោះមួយក្រុមទៀត នឹងដុំថ្មបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម រួចក្រុមជនសង្ស័យបានដោះយកគ្រឿងអលង្ការរបស់ជនរងគ្រោះអស់ពីខ្លួន ហើយនាំគ្នាគេចខ្លួនបាត់ស្រមោល។ ក្រោមមក សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបីនាក់ដែលសង្ស័យជាបក្ខពួកយកទៅសាកសួរផងដែរ ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ៤៦៥ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ស្ថានីយជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ៤ កំពុងល្បីល្បាញខាងពុករលួយ

ប្រភពពីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្នក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ៤ កំពុងប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងក្រអឺតក្រទម ព្រោះមានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ផងដែរ។ ប្រភពបានឲ្យដឹងថា ទោះបីឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញតាមរថយន្តផ្ទុកមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវបង់លុយតាមការកំណត់របស់លោក ... Read More »

ចូលក្នុងផ្ទះគេទាំងយប់អធ្រាត្រធ្វើសកម្មភាពលួចយកទ្រព្រសម្បតិ្ត ត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញ៖ យុវជនសង្ស័យម្នាក់ បានចូលទៅក្នុងផ្ទះគេទាំង កណ្ដាលអធ្រាត្រប៉ុនប៉ងធ្វើសកម្មភាពលួចទ្រព្រសម្បត្តិប្រជាពលរដ្ឋនៅក្នុងផ្ទះ ត្រូវសមត្ថកិច្ចចុះមកឃាត់ខ្លួនកាលពីវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំនុចក្រោយស្ទឹងមានជ័យ ក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើមាន ... Read More »

រថយន្តកុងតឺន័របើកទាក់ដើមក្ងោកបាក់អស់មួយដើមសង្កត់លើរថយន្តរងការខូចខាត

ភ្នំពេញ​៖ រថយន្តកុងតឺន័រមួយគ្រឿងបើកមុនប្រយ័ត្នទាក់ដើមក្ងោកបាក់អស់មួយសង្កត់លើរថយន្ត បណ្តាលឲ្យតៃកុងរងរបួស ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៤ ខែធ្នូ ​ឆ្នាំ២០១៩​ នៅខាងកើតផ្សារនាគមាសតាមបណ្តោយផ្លូវ២៣០​ ស្ថិតក្នុងសង្កាតផ្សារដើមគ​ ខណ្ឌទួលគោក រាជធានីភ្នំពេញ ​។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ ... Read More »

ក្រុមចោរដេញស្ទាក់វៃយកម៉ូតូតាមដងផ្លូវ នៅស្រុកអង្គ ស្នួល ត្រូវតុលាការខេត្តកណ្តាលសម្រេចចឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ លោក ជួន វណ្ណះ ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនក្រុមចោរក្មេងៗ ដែលតែងតែធ្វើសកម្មភាពដេញស្ទាក់វៃយកម៉ូតូ តាមផ្លូវ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”លួចមានទម្ងន់ទោសដោយសារការប្រព្រឹត្តហិង្សា” តាមមាត្រា៣៥៣ មាត្រ៣៥៧ ... Read More »

ព្រះសង្ឃ និងពលរដ្ឋនៅខណ្ឌ៧មករា ស្នើសុំឲ្យអាជ្ញាធរជួយដោះស្រាយ ក្លិនស្អុយអាជីវកម្មធ្វើមាស គំនរសំរាមនៅជុំវិញផ្សារអូរឫស្សី និងអាជីវកម្មបាញ់ថ្នាំរថយន្ដ នៅសង្កាត់អូរឫស្សី៣

ភ្នំពេញ៖ ព្រះសង្ឃ និងពលរដ្ឋនៅខណ្ឌ៧មករា ស្នើសុំឲ្យអាជ្ញាធរជួយ ដោះស្រាយរឿងអ្នកបើកអាជីវកម្មធ្វើមាស អ្នកបាញ់ថ្នាំរថយន្ដ ជួយរុះរើតូបលក់កាសែត នៅជុំវិញវត្ដសំពៅមាស និងគំនរសំរាមនៅជុំ វិញផ្សារអូរឫស្សី ។ ប្រជាពលរដ្ឋបានស្នើសុំអាជ្ញាធរ បែបនេះ នៅក្នុងវេទិការសាធារណៈ ពិគ្រោះយោបល់ ... Read More »