ព័ត៌មានទាន់ហេតុការណ៍៖
'

តៃកុងអេស្កាវ៉ាទ័រឡើងចងខ្សែភ្លើង ផ្ទុះឆក់របួសធ្ងន់

ភ្នំពេញ​៖​ បុរសម្នាក់ជាអ្នកបើកបរអេស្កាវ៉ាទ័របានឡើងចងខ្សែភ្លើងឲ្យខ្ពស់ងាយស្រួលកាយដី ធ្វើផ្លូវបែរជាផ្ទុះឆ្លងឆក់ ឆេះខ្លោចមួយចំហៀងខ្លួនរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះកងពលតូច៧១១​ ដឹកយកទៅសង្គ្រោះភ្លាមៗ​ កាលពីវេលាម៉ោង១០ និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ នៅការដ្ឋានធ្វើផ្លូវ ចំណុចក្លោងទ្វារវត្តជន្លង់ម្លូ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ... Read More »

ស្ថានភាពបាតុកម្មនៅកោះហុងកុង នៅតែបន្តកើនឡើង ទោះបីមានសភាព​ធូរស្រាល​ជាងមុនបន្តិច

បាតុកម្មប្រឆាំងរដ្ឋាភិបាលចិន នៅតែមិនទាន់មានសញ្ញាបញ្ចប់នៅឡើយទេ បើទោះបី រដ្ឋាភិបាលហុងកុងបានប្រើប្រាស់កម្លាំង ដើម្បីបំបែកហ្វូងបាតុករក្តី​ ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលទីក្រុងប៉ាកាំងបានព្រមានដល់ប្រទេស ផ្សេងទៀតមិនត្រូវលូកដៃ ចូលក្នុងបញ្ហាផ្ទៃ​ក្នុងរបស់ចិន នោះឡើយ​ ។ កោះហុងកុងគឺស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ចិន ដោយចិនបានអនុញ្ញាតឲ្យ គ្រប់គ្រង់ដោយស្វ័យភាពតែប៉ុណ្ណោះ ... Read More »

តាមបណ្តាក្រុង ស្រុកមួយចំនួន នៅខេត្តសៀមរាប ទទួលរងគ្រោះរាំងស្ងួត ធ្វើឲ្យស្រូវស្វិត ងាប់ជាបណ្តើរៗ

ខេត្តសៀមរាប៖ តាមប្រសាសន៍របស់លោក លី សំរឹទ្ធ អ្នកនាំពាក្យ និងជាអភិបាលរងរខេត្តសៀមរាប នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩បានឲ្យដឹងថា ខេត្តសៀមរាបកំពុងតែជួបកូនរដូវប្រាំងដែលអូសបន្លាយយូធ្វើឲ្យស្រូវប្រជាពលរដ្ឋជាច្រើនបានស្វិត និងងាប់ជាបណ្តើរៗ ហើយនៅក្នុងរយៈពេល១សប្តាហ៍ទៀតនោះ បើមានភ្លៀងធ្លាក់ស្រូវមួយចំនួនធំអាចសង្គ្រោះបាន ប៉ុន្តែបើភ្លៀងនៅតែមិនបន្តធ្លាក់ទៀតទេនោះ ស្រូវជាច្រើនអាច ... Read More »

កម្លាំង​នគរបាល​ព្រហ្មទណ្ឌកម្រិត​ស្រាល​ បញ្ជូន​ជនសង្ស័យ​ម្នាក់​ ទៅ​តុលាការ​ ករណី​ឆក់​ទូរស័ព្ទ​២​ករណី​

​ភ្នំពេញ​៖​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌកម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ ទៅ​តុលាការ​ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៩​ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ចំនួន​២​ករណី​ (​ឆក់​សម្ភារ​ប្រជាព​ល​រដ្ឋ​តាម​ផ្លូវ​សាធារណៈ​)​ ។ ​ ​ជនសង្ស័យ​មានឈ្មោះ​ សៅ​ លី​ហួ​ ... Read More »

សាកសពលោកតាអាយុ៨២ឆ្នាំម្នាក់ គេប្រទះឃើញស្លាប់ក្នុងសំណាក់ធម៌ មានសភាពស្អុយរលួយសង្ស័យករណីខ្យល់គរ

ខេត្តកណ្ដាល៖ សាសកពលោកតាអាយុ៨២ឆ្នាំម្នាក់ មានសភាពស្អុយរលួយ ត្រូវបានក្មេងៗប្រទះឃើញស្លាប់ ក្នុងសំណាក់ធម៌ ក្នុងបរិវេណវត្ដទឹកវិល ហៅវត្ដចុងកោះ ដោយសង្ស័យថា ការស្លាប់នេះ បណ្ដាលមកពីខ្យល់គរ ។ ករណីនេះ បង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៩ និង៣០នាទី ... Read More »

កម្ពស់ទឹកស្ទឹង និងទន្លេ ខេត្តពោធិ៍សាត់ នាព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩

ខេត្តពោធិ៍សាត់៖ លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បញ្ជាក់នាព្រឹកថ្ងៃច័ន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ... Read More »

លោក គួច ចំរើន នាំយកអំណោយសង្គ្រោះចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងសហការី បាននាំយកអំណោយសង្គ្រោះបន្ទាន់របស់សាខាកាកបាទក្រហមខេត្តព្រះសីហនុ ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀងនៅក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃអាទិត្យ ១១កើត ... Read More »

ព្រួតវាយជនជាតិជប៉ុន គំរាមយកសម្ភារ និងកាបូបលុយបានសម្រេច ត្រូវសមត្ថកិច្ចចាប់ខ្លួនបានម្នាក់

ភ្នំពេញ៖ ជនសង្ស័យម្នាក់(ក្នុងចំណោមបក្ខពួក០៤នាក់) បានធ្វើសកម្មភាពព្រួតវាយបុរសជនជាតិជប៉ុនម្នាក់ គំរាមយកសម្ភារ និងកាបូបលុយបានសម្រេចហើយពួកគេនាំគ្នារត់គេចខ្លួន ភ្លាមនោះជនរងគ្រោះទៅប្តឹងនគរបាលមូលដ្ឋានធ្វើការស្រាវជ្រាវ រហូតចាប់ខ្លួនបានម្នាក់ ចំណែកបក្ខពួក៣នាក់ទៀតរត់គេចខ្លួនបាត់ ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំកុរ ... Read More »

រថយន្តដឹកលើសទម្ងន់ចេញពីស្រុកថៃ ឆ្លងកាត់ជញ្ជីងថ្លឹងទម្ងន់ច្រើនកន្លែង ទើបមកចាប់បាននៅលង្វែក ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ក្រុមមន្ត្រីចល័តលាក់មុខ​របស់មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះស្ទាក់ចាប់ឃាត់រថយន្តធុនធំ​ជាង​១០គ្រឿង ដែលផ្ទុកលើសទម្ងន់បានឆ្លងកាត់ជញ្ជីងថ្លឹងរថយន្តមួយកន្លែង​នៅ​លង្វែក កាលពីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ។ ក្រុមមន្ត្រីចល័តរបស់ក្រសួងសាធារណការ​ទាំងនោះ ​អះអាងថា រថយន្តទាំងជាង១០គ្រឿង (ម្តងថា១០ ម្តងថា១៣គ្រឿង) ភាគច្រើន​ដឹកស៊ីម៉ង់ត៍ ... Read More »

និស្សិតស្រីម្នាក់បាននិយាយពីបទពិសោធន៏ នៃការតស៊ូទទួលជ័យជំនះ ក្នុងការសិក្សា ចំពោះរូបគាត់ជានារី មានទម្លាប់តែងខ្លួនបែបជាបុរស

ភ្នំពេញ៖ និស្សិតស្រីម្នាក់ឈ្មោះ សយ និមិត្ត ជាទម្លាប់គាត់ចូលចិត្តតែងខ្លួនបែបជាមនុស្សប្រុស(Tomboy)វ័យ២៩ឆ្នាំ បានបញ្ចប់ការសិក្សាដល់ថ្នាក់បរិញ្ញបត្រឱសថការី ឆ្នាំ២០១៥ នៃសកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល(សាលាក្រហម) និងបន្តប្រឹងឈានដល់បានបញ្ចប់ថ្នាក់ (master management) ផងដែរ។ ជាពិសេស និស្សិតរូបនេះក្នុងវ័យសិក្សានៅថ្នាក់វិទ្យាល័យ ... Read More »

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធករណីលួច

ខេត្តឧត្ដរមានជ័យ៖ បុរសម្នាក់ត្រូវបានកម្លាំងប៉ុស្ដិ៍នគរបាលអូរស្មាច់ឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅ ភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។ សមត្ថកិច្ចបានឲ្យដឹងថា÷ក្រោយពីទទួលបានពាក្យបណ្ដឹងពីឈ្មោះ អ៊ូ ផលមាន ភេទប្រុស អាយុ ... Read More »

ក្មេងស្រីអាយុ១០ឆ្នាំម្នាក់ លេងល្បែងចងក តាមរឿងភាគថៃ ភ្លាត់ស្នៀត ស្លាប់មែនទែន

ខេត្តឧត្ដរមានជ័យ៖ កុមារីយុ១០ឆ្នាំម្នាក់ ក្នុងចំណោមបីនាក់ បាននាំគ្នាលេងចងក តាមសាច់រឿងភាគបរទេស ភ្លាត់ស្នៀត បណ្តាលឲ្យស្លាប់ខ្លួនឯងយ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅ ភូមិទំនប់ថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ... Read More »

ឥទ្ធិពលគ្រឿងញៀន ធ្វើឲ្យមនុស្សឆ្កួតលែងដឹងខុសត្រូវ បង្កអសន្តិសុខក្នុងសង្គម

ភ្នំពេញ៖ យុវជនម្នាក់ប្រើប្រាស់ថ្នាំញៀនលើសកម្រិត បណ្តាលឲ្យទៅជាបាត់បង់សតិលែងស្គាល់បាប និងបុណ្យដើរកាន់ដាវសាំម៉ូរ៉ៃដេញកាប់អ្នកធ្វើដំណើរពេញតាមផ្លូវ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញមកជួយធ្វើអន្តរាគមន៍បានទាន់ពេលវេលា ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង០៥នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះនរោត្តមកែងផ្លូវលេខ១៣០នៅចំណុចក្បែរ នឹងផ្សារថ្មីស្ថិតនៅក្នុង សង្កាត់ផ្សារថ្មី3 ... Read More »

ជនសង្ស័យប្រើប្រាស់គ្រឿងញៀនម្នាក់ខឹងសុំលុយម្ដាយមិនបាន វាយបំផ្លាញទ្រព្យសម្បត្ដិក្នុងផ្ទះ ខូចអស់មួយចំនួន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ព្រោះតែមានសារធាតុញៀនក្នុងខ្លួន បែកគំនិតសុំលុយម្ដាយខ្លួនចំនួន៣០០ដុល្លារទៅទិញម៉ូតូ ម្ដាយមិនឲ្យ ចិត្ដខ្លាំងវាយម្ដាយនិងប្រពន្ធខ្លួន បណ្ដាលឲ្យរងរបួសស្រាល ហើយយកដាវ និងដែកថ្នាំងអំពៅ ទៅកាប់វាយបំផ្លាញទ្រព្យសម្បត្ដិក្នុងផ្ទះ រងការខូចខាតអស់មួយចំនួន ធ្វើឲ្យម្ដាយទ្រាំពុំបាន ក៏ប្ដឹងសមត្ថកិច្ចក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួន ។ករណីនេះ ... Read More »

បើករថយន្ដមិនប្រកាន់ស្ដាំ ទៅបុករថយន្ដ២គ្រឿងនៅខាងមុខ និងម៉ូតូសណ្ដោងរ៉ឺម៉កបណ្ដាលឲ្យបុរសជនជាតិវៀតណាមម្នាក់របួសធ្ងន់

ខេត្តកណ្ដាល៖ រថយន្ដ ISUZUមួយគ្រឿង បើកដោយល្បឿនលឿន មិនប្រកាន់ស្ដាំ បានជ្រុលទៅបុករថយន្ដមួយគ្រឿងម៉ាក HIGHLANDER បើកច្រាស់ទិសគ្នាពេញមួយទំហឹង និងបន្ដទៅបុករថយន្ដមួយគ្រឿងទៀតម៉ាក TOYOTA PRIUS និងម៉ូតូសណ្ដោងរ៉ឺម៉កបន្ថែមទៀត បណ្ដាលឲ្យបុរសជាជនជាតិវៀតណាមម្នាក់ ទទួលរងរបួសធ្ងន់ រីឯរថយន្ដ៣គ្រឿង ... Read More »

ខឹងឪពុកស្ដីបន្ទោសណែនាំតិចតួច ចិត្ដខ្លាំងចងក សម្លាប់ខ្លួននៅក្នុងចម្ការស្វាយ

ខេត្តកណ្ដាល៖ យុវជនម្នាក់ ផឹកស៊ីជាមួយបងប្អូនមានទំនាស់ពាក្យសម្ដីគ្នា ខណៈដែលឪពុកបង្កើតណែនាំស្ដីបន្ទោសតិចតួច ខឹងទៅចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនក្នុងចម្ការស្វាយ បង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៦០និង៣០នាទីព្រឹក ថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ បន្តពិនិត្យផ្ទាល់អន្តរាគមន៍ទប់ទល់ការហូរដាច់នៃទំនប់អាងទឹកកូនសត្វ ឬប្រទាក់ក្រឡា ទាំងយប់ ទាំងថ្ងៃ

ខេត្តកំពត៖ លោករដ្ឋមន្ត្រី លឹម គានហោ បន្តពិនិត្យផ្ទាល់អន្តរាគមន៍ទប់ទល់ការហូរដាច់នៃទំនប់អាងទឹកកូនសត្វ ឬប្រទាក់ក្រឡា ទាំងយប់ ទាំងថ្ងៃ។ នេះបើតាមការបញ្ជាក់អោយដឹងពីមន្ត្រីជំនាញ។ វិវឌ្ឍនភាពគិតដល់ម៉ោង ៨:៣០នាទី ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ លើការងារអន្តរាគមន៍ទប់ទល់ការហូរដាច់នៃទំនប់អាងទឹកកូនសត្វ ... Read More »

ផលិតកររឿង កំណត់ហេតុនាងនាថ ខកចិត្តពេលភាពយន្តបែកធ្លាយយ៉ាងអនាធិបតេយ្យ

ភ្នំពេញ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីភាពយន្តខ្នាតធំដ៏ល្បីល្បាញរឿង កំណត់ហេតុនាងនាថ ត្រូវបានបែកធ្លាយចែកចាយព្រោងព្រាតពេញបណ្តាញសង្គម ។ អតីផលិតករភាពយន្តនេះបានសម្តែងការសោកស្តាយ និងខកចិត្តជាខ្លាំង ។ រឿង កំណត់ហេតុនាងនាថ”ជាវណ្ណកម្មផលិតកម្មឥន្ទ្រានិម្មិតធ្លាប់ទទួលបានការគាំទ្រច្រើនកាលពីប៉ុន្មានឆ្នាំមុន បានលេចចេញការផ្សាយផ្ទាល់និងចែកចាយ ដោយគេហទំព័រហ្វេសប៊ុកមួយចំនួន ។ អតីតចាងហ្វាយផលិតកម្មឥន្ទ្រានិម្មិត អ្នកស្រី ... Read More »

ជន​សង្ស័យ​ពីរ​នាក់​ ត្រូវ​នគរបាល​ឃាត់ខ្លួន​ពី​បទ​លួចមានស្ថានទម្ងន់ទោស

ខេត្តព្រះសីហនុ៖ ប្រភពព័ត៌មាន​​របស់​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ បាន​ឲ្យ​ដឹង​ថា៖ នៅ​វេលា​ម៉ោង​២៣និង៣០​នាទី​ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩​ មាន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ ធ្វើ​សកម្មភាព​ឆក់​យក​ទូរ​សព្ទ័​របស់​ជន​បរទេស​ ជនជាតិ​ចិន​ម្នាក់​ ដែល​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ នៅផ្លូវសេតេ​ ជិត​គ្លីនិក​សេតេ​ ក្នុងភូមិ២ ... Read More »

ប្តីប្រពន្ធ២នាក់ជិះម៉ូតូឌុបគ្នាត្រូវរថយន្តបើកមកបុកបណ្តាលឲ្យរងរបួសធ្ងន់ និងស្រាល រីឯម៉ូតូខ្ទេចទាំងស្រុង

ភ្នំពេញ៖ ប្តីប្រពន្ធពីរនាក់បានរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីពួកគាត់កំពុងជិះម៉ូតូឌុបគ្នាហើយត្រូវរថយន្តដឹកដីបើកមកកៀបុកហើយកិន កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ... Read More »

យុវជនម្នាក់ ដើរឆក់ត្រីពេលយប់ ស្រាប់តែជាន់ឧបករណ៍ព្រានដាក់ឆក់សព្វព្រៃ ឆក់ស្លាប់

ខេត្តក្រចេះ៖ បុរសម្នាក់បានស្លាប់ ដោយសារដើររកឆក់ត្រីពេលយប់ ភ្លាត់ស្នៀតជាន់ឧបករណ៍ឆក់សត្វ ដែលព្រានដាក់ចោលក្នុងព្រៃឆក់ស្លាប់តែម្តង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្បែព្រៃក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។ ... Read More »

តុលាការខេត្តកំពង់ធំឃុំខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធ រុករាន ឆ្ការ ដុត និងឈូសឆាយដីព្រៃសហគមន៍ជាំម្រេច

ខេត្តកំពង់ធំ៖ ពាក្យចាស់ពោលថា គ្មានពិធីណា ដែលហាមឃាត់មាន់ពងនឹងស្រូវ មិនឲ្យស៊ីស្រូវនោះទេ! កម្លាំងមន្រ្ដីឧទ្យានអនុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ បានឃាត់ខ្លួនមន្រ្ដីគ្រាប់ល្ពៅ៣នាក់ តាមការបញ្ជារបស់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដែលបានសហការជាមួយមន្រ្ដីមន្ទីរបរិស្ថាន បន្ទាប់ពីបានស្រាវជ្រាវរកឃើញថា ជនសង្ស័យទាំង៣នាក់ បានជាប់ពាក់ព័ន្ធ នឹងការ កាប់ គាស់ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀន៣នាក់ ចែកចាយគ្រឿងញៀន

ខេត្តរតនគិរី៖ ជនសង្ស័យចំនួនបីនាក់ មុខសញ្ញាចែកចាយនូវសារធាតុញៀន ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនបានជាបន្តបន្ទាប់ បញ្ជូនទៅសាលាដំបូងខេត្ត ។ ការឃាត់ខ្លួនមុខសញ្ញាជួញដូរនូវសារធាតុញៀននេះ សមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៧ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ... Read More »

នគរបាល ក្រុងសួង ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់​ ពីបទ​លួចម៉ូតូ

ខេត្តត្បូងឃ្មុំ ៖​ ជន​សង្ស័យ​ម្នាក់​ ពាក់​ព័ន្ធ​នឹង​ករណី​លួច​ម៉ូតូ​ ត្រូវ​​បាន​សមត្ថកិច្ច​ចាប់​ឃាត់​ បញ្ជូនមកអធិការដ្ឋាននគរបាល ក្រុងសួង កសាងសំណុំរឿងតាមនីតិវិធី​ ក្រោយ​ទទួល​បាន​បណ្តឹងផ្ទាល់មាត់រាយការណ៍ប្រាប់​ ។ ជន​រងគ្រោះ​ប្រាប់សមត្ថ​កិច្ច​ថា​ អំពើ​លួចប្រព្រឹត្តឡើង​កាល​ពីវេលាម៉ោង ៩និង៣០នាទី​ ថ្ងៃ​ទី​១០​ ខែសីហា​ ... Read More »

ផឹកប៉ះចំស្រាដាល់ប្រពន្ធ និងម៉ែក្មេក នគរបាលក្របួចជាប់

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ឃាត់ចាប់ខ្លួនបុរសម្នាក់តាមបណ្ដឹងស្រ្តីជាម្ដាយក្មេក បន្ទាប់កូនប្រសាចិត្តស្លុយប្រើកណ្ដាប់ដៃដាល់កូនស្រីរបស់គាត់រួមទាំងខ្លួនគាត់ជាម៉ែក្មេក ។ ប្រតិបត្តិការខាងលើធ្វើឡើងនៅយប់ថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែសីហា ... Read More »

បញ្ជូនជនសង្ស័យរុករានដីព្រៃ២នាក់ ទៅតុលាការ ខណៈសមត្ថកិច្ចឃាត់ចាប់ខ្លួនពេលចុះធ្វើបច្ចុប្បន្នភាព

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ កម្លាំងសហការស្ថាប័នជំនាញពាក់ព័ន្ធបញ្ជូនជនសង្ស័យ ២នាក់ ទៅសាលាដំបូងខេត្តពោធិ៍សាត់ បន្ទាប់ពីឃាត់ចាប់ខ្លួនពេលចុះធ្វើបច្ចុប្បន្នដីព្រៃ ... Read More »

ឃាត់ខ្លួន​ជន​សង្ស័យ​ជន​ជាតិ​ចិន​២នាក់​ ពី​បទ​វាយ​ប្លន់ជនរង​គ្រោះជន​ជាតិ​ខ្មែរ​

ខេត្តត្បូងឃ្មុំ​ ៖​ កម្លាំងនគរបាលអធិការដ្ឋាន​ ស្រុកពញាក្រែក សហការកម្លាំងប៉ុស្តិ៍នគរ​បាលរដ្ឋបាលកក់ កម្លាំងប៉ុស្តិ៍នគរបាលការ​ ពារព្រំដែនអន្លង់ជ្រៃ វរ៦១៥​ស្រាវ​ ជ្រាវ បង្ក្រាបឃាត់ខ្លួនជនសង្ស័យជនជាតិ​ចិន២នាក់យកមកសួរនាំ​ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី​ ពាក់​ព័ន្ធ​លួចមានស្ថានទម្ងន់ទោស ដែលបាន ប្រព្រឹត្តកាលពីថ្ងៃទី ០៨ ... Read More »

សត្វទន្សោង១ក្បាល ទម្ងន់ប្រមាណ៥០០គីឡូក្រាម បានជាប់អន្ទាក់ព្រានងាប់នៅក្នុងព្រៃសហគមន៍ សង្ឃរុក្ខាវន្ដ័

ខេត្តឧត្តរមានជ័យ៖ សត្វទន្សោង គោព្រៃជាសត្វកម្រ ដែលរស់នៅក្នុងព្រៃសហគមន៍ សង្ឃរុក្ខាវន្ដ័ មួយក្បាល ទម្ងន់ប្រមាណ៥០០គីឡូក្រាម បានជាប់អន្ទាក់ជើង របស់ព្រានព្រៃ ងាប់បាត់ ត្រូវបានក្រុមអភិរក្សធនធានធម្មជាតិខេត្តឧត្ដរមានជ័យ ប្រទះឃើញនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្នុងដែនជម្រកសត្វព្រៃសង្សរុក្ខវ័ន្ត ... Read More »

គ្រូពេទ្យគ្មានជំនាញច្បាស់លាស់ម្នាក់ ត្រូវជាប់ខ្នោះ រឿងព្យាបាលគេស្លាប់ម្នាក់

ខេត្តឧត្ដរមានជ័យ៖ លោកគ្រូពេទ្យ ស្ទើភ្លើងម្នាក់ត្រូវបានសមត្ថកិច្ចខេត្តឧត្ដរមានជ័យ បានឃាត់ខ្លួននៅពេលទទួលព្យាបាល ស្រ្ដីម្នាក់បណ្ដាលឲ្យស្លាប់កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ។ ជនរងគ្រោះឈ្មោះ ឈូក ម៉ៅ ភេទស្រីអាយុ២៤ឆ្នាំ រស់នៅភូមិជ្រឹងខាងលិច សង្កាត់កូនក្រៀរ ក្រុងសំរោង ... Read More »

ណាហ្គាវើលដ៍ ផ្តល់ជូនដ៏អស្ចារ្យក្នុងពិធីបុណ្យសែនព្រះខែ!

រាជធានីភ្នំពេញ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ៖ ណាហ្គាវើលដ៍ មានកិត្តិយសសូមគោរពអញ្ជើញពុកម៉ែបងប្អូនទាំងអស់មកប្រារព្ធពិធីបុណ្យសែនព្រះខែដែលមានការសម្តែងសិល្បៈ ការដាក់តាំងចង្កៀងគោមចម្រុះពណ៌ និងការលក់នំសែនព្រះខែដ៏ឈ្ងុយឆ្ងាញ់ពីឥឡូវនេះរហូតដល់ថ្ងៃទី១៣ ខែកញ្ញា។  ដើម្បីអបអរក្នុងឱកាសនេះ មេចុងភៅនំដ៏ចំណានរបស់ណាហ្គាវើលដ៍ បានច្នៃនំសែនព្រះខែ ៤ រសជាតិ ... Read More »