ព័ត៌មានទាន់ហេតុការណ៍៖
'

Google Pixel 4 នឹងមានការសាកឥតខ្សែកាន់តែប្រសើរ

ក្រុមហ៊ុន Google បានសាកថ្មឥតខ្សែនៅលើភីកសែល ៣ កាលពីឆ្នាំមុន។ មានតែអតិថិជនទេ ដែលបានទិញគ្រឿងបន្លាស់ Pixel Stand ផ្ទាល់ខ្លួនរបស់ក្រុមហ៊ុននិងការជ្រើសរើសឆ្នាំងសាកតិចតួចអាចផ្តល់ជូននូវភីកសែល ៣ ក្នុងល្បឿនសាកឥតខ្សែដែលអាច ធ្វើទៅបាន។ មនុស្សគ្រប់រូបផ្សេងទៀតដែលប្រើកន្ទេលដែលមានស្រាប់និងកន្លែងសាកថ្មរបស់ពួកគេត្រូវបានកំណត់ ចំពោះការសាក ... Read More »

ចោរកាត់ចង្រឹងបង្អួចអគាររោងចក្រហ្រ្គីនហ្វៀលលូនចូលទៅគាស់ទូដែកយកលុយជិត៥ម៉ឺនដុល្លារ

ភ្នំពេញ៖ លុយចំនួន៤៩,០០០ដុល្លារត្រូវបានចោរ១ក្រុមធ្វើសកម្មភាពគាស់យកចេញពីទូដែកមួយដែលទុកនៅក្នុងបន្ទប់ធ្វើការរបស់បុរសជនជាតិចិនម្នាក់ក្នុងអគាររោងចក្រកាត់ដេរមួយកន្លែងយីហោ«ហ្រ្គីន ហ្វៀល ខេមបូឌា អុិនដាស់ស្ទ្រីល ឯ. ក»។បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៧ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ហើយរោងចក្រកាត់ដេរខាងលើ មានទីតាំងស្ថិតនៅក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា

ភ្នំពេញ៖ នៅព្រឹកនេះដដែលបន្ទាប់ពីបានជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំនៅកម្ពុជារួចហើយសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានបន្តជួបពិភាក្សាការងារជាមួយតទៀតជាមួយ​ នឹងឯកឧត្តម​ Christian Berger ឯកអគ្គរាជទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា។ នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្វាគមន៍ចំពោះ​ ឯកឧត្តមដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា និងបានអបអរសាទរចំពោះ​ ឯកឧត្តមផងដែរចំពោះបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជានៅពេលនេះ។ សម្ដេចតេជោសង្ឃឹមថា ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំនៅកម្ពុជា

ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម Masahiro Mikami ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំនៅកម្ពុជា។ នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ ... Read More »

អាជ្ញាធរខណ្ឌសែនសុខ បន្តអនុវត្តវិធានការលើអ្នកចតរថយន្តលើផ្លូវសាធារណៈ

ភ្នំពេញ៖ ដោយអនុវត្តបទបញ្ជាយ៉ាងម៉ឹងម៉ាត់ និងយកចិត្តទុកដាក់ពីលោក ម៉ូវ ម៉ានិត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ និងជាអភិបាលខណ្ឌ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ កម្លាំងអធិការនគរបាលខណ្ឌសែនសុខ ក្រោមការបញ្ជាដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៌ឯក ហួរ ម៉េងវ៉ាង ... Read More »

សង្ស័យខឹងប្រពន្ធធ្វើផ្ទះអស់ទឹកប្រាក់ចំនួន ៣ម៉ឺនដុល្លារ យកសាំងចាក់សម្លាប់ខ្លួនឯងរងរបួសធ្ងន់ធ្ងរ

ភ្នំពេញ ៖ បុរសម្នាក់ បានជិះម៉ូតូទៅឈប់នៅកន្លែងដីឡូតិ៍មួយកន្លែងហើយចាក់សាំងដុតសម្លាប់ខ្លួនឯង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយសង្គ្រោះ កាលពីវេលាម៉ោង ១២និង៤០នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ... Read More »

បុរសម្នាក់ បៀតបៀនផ្លូវភេទអនីតិជន ត្រូវសមត្ថកិច្ចខណ្ឌ៧មករាឃាត់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់ជាអ្នកលក់សម្ភារ:ផ្ទះបាយត្រូវសមត្ថកិច្ចខណ្ឌ៧មករាឃាត់ខ្លួន បន្ទាប់ពីបៀតបៀនផ្លូវភេទអនីតិជន កាលពីថ្ងៃទី២២ ខែតុលាឆ្នាំ២០១៩ វេលាម៉ោង ១០ និង ៤០នាទី  ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ម៉ា ភត្រា ភេទប្រុស ... Read More »

ស្ត្រីម្នាក់ត្រូវបានសាលាឧទ្ធរណ៍បើកសាវនាការជំនុំជម្រះលើសំណុំរឿងស្រ្តីមន្រ្តីសុរិយោដីដែលឆបោកប្រាក់គេរាប់សែនដុល្លារ ដោយមិនអនុញ្ញាតឱ្យនៅក្រៅឃុំនោះឡើយ

ខេត្តប៉ៃលិន ៖ មានសេចក្តីរាយការណ៍ ចេញពីសាលាឧទ្ធរណ៍ បានឱ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ស្រ្តីម្នាក់ ឈ្មោះ រឿន ចរិយា អាយុ៣២ឆ្នាំ ដែលជាជនឆបោកប្រាក់គេរាប់សែនដុល្លារ ត្រូវបានអគ្គព្រះរាជអាជ្ញា ... Read More »

កម្មកររបស់ក្រុមហ៊ុនMLកាត់ខោ និងអាវទ្រនាប់ផ្ទុះការតវ៉ា២ថ្ងៃទាមទារឲ្យក្រុមហ៊ុនបើកប្រាក់ខែ

ប៉ោយប៉ែត៖ កម្មកររបស់ក្រុមហ៊ុនMLដេរខោ អាវទ្រនាប់ប្រមាណជា៣០០នាក់ផ្ទុះការតវ៉ារយះពេលពីថ្ងៃដោយលើកហេតុផលថាក្រុមខាងលើមិនបើកប្រាក់បៀវត្តឲ្យពួកគាត់ហើយចេះយកឡេះអះអាងលើកពេលវេលារហូតទើបពួកគាត់សម្រេចចិត្តតវ៉ា ហើយនៅក្នុងការតវ៉ានោះដែរ ក្រុមកម្មករបានលើកសំណើរ៤ចំណុចឲ្យក្រុមហ៊ុនអនុវត្តផងដែរ ។ ការផ្ទុះការតវ៉ានោះបានធ្វើឡើងកាលពីវេលាម៉ោង៦ និង៣៥នាទីល្ងាចថ្ងៃទី២២ និងព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចតំបន់ឧស្សហកម្ម (អូរនាង)ប៉ោយប៉ែតឋិតក្នុងសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ... Read More »

ចាញ់បោកមេតុងទីន វេចលុយជិត៣០មុឺនដុល្លាគេចខ្លួនបាត់ កូនៗផ្អើលរត់ទៅប្តឹងអាជ្ញាធរ

ភ្នំពេញ ៖ កូនតុងទីនប្រមាណជាង៤០នាក់ ក្នុងចំណោម ជាង១០០នាក់ នាំគ្នាប្រមូលផ្តុំ ទៅប្តឹងអាជ្ញាធរ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នេះ ក្រោយពីចាញ់បោកមេតុងទីន វេចលុយរត់គេចទៅបាត់ប្រមាណជិត៣០មុឺនដុល្លារ ... Read More »

ចាញ់បោកក្រុមទម្លាក់យោង អស់ខ្សែកមាស៧ជី បានមកវិញគ្រាប់កង់មួយកញ្ចប់

ភ្នំពេញ៖ ស្ត្រីម្នាក់មានប្តី មានទាំងកូន២នាក់ទៅហើយ តែនៅចាញ់ល្បិចក្រុមទម្លាក់យោង អស់ខ្សែកមាស៧ជី ដូរបានមកវិញគ្រាប់កង់មួយកញ្ចប់ គ្រាន់ទុកបង្អួតប្តី ស្រីបានត្រឹមស្រែកយំបង្ហូរទឹកភ្នែក រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅក្រោមស្ពានអាកាសថ្មើរជើង ផ្លូវជាតិលេខ៤ ... Read More »

ប្រធានបទ«ផលប្រយោជន៍ បណ្តាប្រទេសតូចប្រទេស មធ្យម និងសន្តិសុខរួម»

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រតិភូអមដំណើរដោយ ថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០១៩ បានចូលរួមក្នុងវេទិកាសៀងសានលើកទី៩នៅទីក្រុងប៉េកាំង ដែលនៅក្នុងវេទិការសៀងសាននេះត្រូវបានពិភាក្សាលើប្រធាន បទសំខាន់ៗ ដែលពាក់ពន្ធ័នឹងបញ្ហាសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ... Read More »

ហេតុអ្វីបានជាលោកខាងលិចថ្កោលទោសបាតុកម្មនៅ ឈីលី និងអេស្បាញ តែបែមកគាំទ្របាតុកម្មនៅហុងកុង ?

អាចនិយាយបានថាប្រទេសដែល ប្រទេសដែលជាសម្ព័ន្ធមិត្ត​របស់អាមេរិក គឺរដ្ឋាភិបាល ប្រទេសលោកខាងលិចតែងតែគាំទ្រជានិច្ចដល់រដ្ឋាភិបាល ហើយថ្កោលទោសដល់ក្រុមបាតុករ ​ដោយចាត់ទុកថាជាការបង្កអសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម​។ ផ្ទុយទៅវិញ​បើប្រទេសនោះ ជាសត្រូវអាមេរិក​គឺ លោកខាងលិចគាំទ្របាតុករ ដើម្បីផ្តាយលរំលំរដ្ឋាភិបាល ឬ ក៏បង្កឲ្យមានភាពចលាចល ងាយស្រួលអាមេរិកលូកដៃ ។ ... Read More »

ក្នុងអាណត្តិទី២​នាយករដ្ឋមន្ត្រីកាណាដាប្រឈមបញ្ហាជាច្រើន ដោយមានសំឡេង​ភាគតិចក្នុងសភា

ទោះបីទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោត​នាពេលកន្លងមក ប៉ុន្តែនាយករដ្ឋមន្ត្រី កាណាដា លោក​ Justin Trudeau ពិបាននៅក្នុងការសម្រេចគោលនយោបាយ​ដោយ លោកមិនមានសំឡេងភាគច្រើនក្នុងសភា​។ ទាំងនោះហើយអាចធ្វើឲ្យគោលនយោបាយចាកចេញពីឥទ្ធិពលរបស់អាមេរិក​ដូចដែលលោកបានប្រកាស និងប្រឈមបញ្ហាជាច្រើន​។ ព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ... Read More »

ក្រុមហ៊ុនអាកាសចរណ៍ Thai Airways  នឹងលុបចោលជើងហោះហើរមួយចំនួន

ប្រព័ន្ធផ្សព្វផ្សាយ​មួយចំនួនបានផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ កំពុងតែត្រួត​ពិនិត្យ​ផ្អាកការហោះហើរ ទៅកាន់​៤ប្រទេស ក្នុងតំបន់អាស៊ាន ក្នុងនោះ មានឡាវ កុម្ពុជា មីយ៉ានម៉ា និងវៀតណាម​។ ប៉ុន្តែ ក្រុមហ៊ុនអាកាសចរណ៍ជាតិ​ Thai Airways International ... Read More »

ដើម្បីបញ្ចប់វិវាទ ទីក្រុងប៉េកាំងមានគម្រោងផ្លាស់ប្តូរ មេដឹកនាំហុងកុង

វិបត្តិនៅកោះហុងកុង មិនទាន់មានសញ្ញាបញ្ចប់នៅឡើយទេ​ហើយមេដឹកនាំកោះហុងកុង ក៏មិនទាន់មានវិធានការអ្វីដើម្បីបញ្ចប់​វិបត្តិនោះដែរ​។ ទាំងនោះហើយទីក្រុងប៉េកាំងអាចនឹងផ្លាសប្តូរមេដឹកនាំដើម្បីជួយស្រោចស្រង់ស្ថានភាព សេដ្ឋកិច្ចតំបន់នេះឡើយវិញ កំឲ្យធ្លាក់កាន់តែជ្រៅ​។ សារព័ត៌មាន  Financial Times បានផ្សាយថា រដ្ឋាភិបាល​ទីក្រុងប៉េកាំង មានគម្រោង​ផ្លាស់ប្តូរមេដឹកនាំកោះហុងកុង លោកស្រី​ Carrie Lam ​ជំនួសវិញដោយមេ ... Read More »

អ៊ីរ៉ាក់មិនអនុញ្ញាតឲ្យទាហានអាមេរិកឈរជើងនៅទីនោះឡើយ

<b កម្លាំងទាហានអាមេរិក ដែលបានដកចេញពីប្រទេសស៊ីរី បោះបង់ចោល​សម្ព័ន្ធ​មិត្តជនជាតិឃឺដ ធ្វើឲ្យតួកគីវាយប្រហារ ។ លោកត្រាំបានដកទាហាននៅទីនោះ បញ្ជូន​ទៅកាន់ប្រទេសអ៊ីរ៉ាក់វិញ ប៉ុន្តេ ត្រូវបានអ៊ីរ៉ាក់បដិសេធ ។ កាលពីថ្ងៃទី​២២ខែតុលា យោធាអ៊ីរ៉ាក់ បានបញ្ជាក់ថា កងទ័ពអាមេរិក​ត្រូវបាន​អនុញ្ញាតឲ្យឆ្លង​ពីព្រំដែនប្រទេសស៊ីរី ... Read More »

មន្រ្ដីជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំចុះអនុវត្តច្បាប់បង្រ្កាបបទល្មើសឈើ

ខេត្តកំពង់ធំ៖  មន្រ្ដីជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំកាលពីថ្ងៃទី ២១-២២ ខែតុលា ឆ្នាំ ២០១៩ បានចុះបង្ក្រាបទីតាំងស្តុកឈើ រាយប៉ាយតាមដងផ្លូវមុខផ្ទះ បែបអាណាធិបតេយ្យមួយកន្លែង ដឹកនាំលោកតុងយី ជានាយរងខណ្ឌ និងអាជ្ញាធរស្រុកប្រាសាទសំបូរ ដឹកនាំដោយ លោកម៉ាន់ សារ៉ាត់ ... Read More »

កោតសរសើរ ! ត្រឹមតែ១០ម៉ោង ប៉ុណ្ណោះ លោកស្នងការនគរបាលខេត្តតាកែវ បំបែកសំណុំរឿងឃាតកដៃឆៅកាប់សម្លាប់ស្រ្ដីមេម៉ាយ នៅស្រុកសំរោង បានហើយ

ៀខេត្តតាកែវ៖ ត្រឹមរយៈពេលតែជាង១០ម៉ោងប៉ុណ្ណោះ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និង មានការឯកភាពពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានបង្ក្រាបជនសង្ស័យក្នុងសំណុំរឿងមនុស្សឃាតដោយចេតនានៅស្រុកសំរោង ដោយជោគជ័យ ... Read More »

ជនសង្ស័យ២នាក់បើកម៉ូតូមកធាក់ម៉ូតូជនជាតិចិនប្លន់ម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ២គ្រឿងបានសម្រេច រួចជិះគេចខ្លួនបាត់

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ជិះម៉ូតូ ធ្វើសកម្មភាពធាក់ទៅលើបុរសជនជាតិចិនម្នាក់ខណៈបើកម៉ូតូតាមផ្លូវ ប្លន់យកបានម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ២គ្រឿងបានសម្រេច រួចបើកម៉ូតូគេចខ្លួនបាត់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវសម្ដេចជាស៊ីម ខាងកើតផ្សារបឹងបៃតង ក្នុងសង្កាត់គោកឃ្លាង ... Read More »

បទល្មើសនេសាទក្នុងខេត្តកំពង់ធំ ជាប្រភពចំណូល របស់លោក ប៉ែន វណ្ណរិទ្ធ

ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នតាមបឹងបួ តាមអូរ តាមព្រែក ក្នុងស្រុកសន្ទុក កើតមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់យ៉ាងអនាធិបតេយ្យដោយសារមានការបើកដៃពីសំណាក់លោក គូ ប៊ុនទឹង នាយផ្នែក រដ្ឋបាលជលផលទទួលបន្ទុក៥ស្រុក។ ប្រភពពីមន្ត្រីក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ បាន បង្ហើបឲ្យដឹងថា ... Read More »

នគរបាលខណ្ឌសែនសុខ បញ្ជូនជនសង្ស័យ១៣នាក់ទៅតុលាការក្នុងសំណុំរឿងលួចនិងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យ ចំនួន១៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ​កសាងសំណុំរឿងបញ្ជួនទៅតុលាការករណីប្រើប្រាស់គ្រឿងញៀន និងករណីលួច។ កាបញ្ជួនជនសង្ស័យទាំង១៣នាក់នេះគឺនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យខាងលើដែលជាប់ពាក់ព័ន្ធនិងបទល្មើសនោះរួមមាន៖ ករណីលួច៣រឿងមាន៣នាក់ ករណីប្រើប្រាស់គ្រឿងញៀន៤រឿងមាន១០នាក់។ មន្ត្រីនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យទាំង១៣នាក់ខាងលើនេះ ... Read More »

រត់ទៅណាក៏មិនរួចដែរឆក់កាបូបលុយបានសម្រេចគិចខ្លួនបាន៤ថ្ងៃសមត្ថកិច្ចចាប់ខ្លួនបាន

ភ្នំពេញ៖ ជនសង្ស័យ២នាក់ជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញត្រូវកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខស្រាវជ្រាវនិងឃាត់ខ្លួនបានក្រោយពីពួកគេធ្វើសកម្មភាពឆក់កាបូបលុយបានសម្រេចហើយគេចខ្លួនបាន៤ថ្ងៃ។ ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះកាលពីវេលាម៉ោង២០ និង០០នាទី ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុងម្តុំបុរីឈូកវ៉ា២ ក្នុងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។ សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង០២នាក់ដែលឃាត់ខ្លួននោះ១- ឈ្មោះ ប្រាក់ វុធថារ៉ុង ... Read More »

គ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយភាគីខាងម៉ូតូរងរបួសធ្ងន់ ក្រោយមកបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ខេត្តព្រះសីហនុ៖ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបើកបរដោយជនជាតិចិន និងម៉ូតូបើកបរដោយជនជាតិខ្មែរ នៅវេលាម៉ោង1.30នាទី រសៀលថ្ងៃទី២២តុលា២០១៩ នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០០-២០១ ក្នុងភូមិអូរតាសេកឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលអោយភាគីខាងម៉ូតូរងរបួសធ្ងន់ ក្រោយមកបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ របាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្ត ... Read More »

អបអរសាទរខួប ២៨ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា

ភ្នំពេញ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នេះ គឺជាខួប ២៨ ឆ្នាំ (២៣តុលា ១៩៩១-២៣តុលា ២០១៩) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ។ ២៨ ... Read More »

បុរសវ័យម្នាក់ទំនងជាស្រវឹងបានបើករថយន្តរេចង្កូតឡើងលើខឿនចិញ្ចើមផ្លូវបុកតូបលក់ទឹកក្រឡុក និងនំប៉័ងដាក់សាច់

ភ្នំពេញ៖ បុរសវ័យម្នាក់ទំនងជាស្រវឹងបានបើករថយន្តរេចង្កូតឡើងលើខឿនចិញ្ចើមផ្លូវបុកតូបលក់ទឹកក្រឡុក និងនំប៉័ងដាក់សាច់មួយកន្លែងសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១១យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ១៨២ ខាងលិចស្តុបផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។ ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសវ័យម្នាក់ ទំនងជាស្រវឹងស្រាបានបើករថយន្តមួយគ្រឿង ... Read More »

មាស សុខសោភា វិលពីកាណាដាភ្លាមចេញប្រមូលលុយវិញភ្លែត

ភ្នំពេញ៖ ក្រោយពីបាត់មុខក្នុងការងារសិល្បៈក្នុងស្រុកអស់ជិតមួយឆ្នាំ តារាលំដាប់ជួរមុខមាស សុខសោភា បានលេចមុខជាថ្មីក្នុងកម្មវិធីតូចធំនានាជាថ្មី។ ចាប់ពីចុងខែតុលានេះក៏ជារដូវកើបលុយមកដល់ផងដែរដែលនាងឆ្លៀតឱកាសពីការចេញទៅសុំសិទ្ធិរស់នៅនាប្រទេសកាណាដា។ បង្ហាញមុខលើឆាកតន្ត្រីចុងសប្តាហ៍ដើម្បីបង្ហាញវត្តមានជាថ្មី មាស សុខសោភា នៅតែរក្សាបានប្រជាប្រិយភាព ទឹកដមសំឡេង និងរូបសម្រស់ស្រស់សោភាដដែល។ នាងរិទតែទទួលបានការគាំទ្រច្រើនដដែលមិនចាញ់តារាជួរមុខនៅកម្ពុជាផ្សេងទៀតទេ បើទោះបីជានាងបាត់មុខជាច្រើនខែក៏បទចម្រៀងដែលនាងថតទុកចេញជាបន្តបន្ទាប់ដែលមិនបានធ្វើឲ្យអ្នកគាំទ្រខកចិត្តនោះទេ។ បងប្រុសរបស់នាងបានលើកឡើងដោយខ្លីបែបដាក់ខ្លួនថាមិនឲ្យមកវិញរកលុយយ៉ាងម៉េចបានព្រោះប្អូនស្រីលោកក៏មិនមែនជាអ្នកធូរធាអ្វីនោះដែរគឺត្រូវមករកលុយវិញដូចច្នេះហើយ។ ... Read More »

Vietjet ប្រកាសផ្តល់​​សំបុត្រ​ឥតគិតថ្លៃ ​សម្រាប់​រាល់​ផ្លូវ​ហោះហើរ​ទាំង​អស់ 

ដើម្បី​អប​អរ​​ក្នុង​រដូវ​កាល​បុណ្យ​ទាន​​នៅ​ចុង​ឆ្នាំ​នេះ ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet នឹង​ផ្តល់​ប្រមូ​សិន​យក្ស​ដ៏អស្ចារ្យ​មួយ តាម​រយៈ​ការ​ផ្តល់​ជូន​​សំបុត្រ​ហោះហើរ​​មាន​​តម្លៃ​ចាប់​ពី ០ ដុល្លារ​អាមេរិក រាប់​​លាន​សន្លឹក សម្រាប់​រាល់​ផ្លូវ​ហោះហើរ​ទាំង​អស់​របស់ Vietjet​។ សំបុត្រ​ហោះ​ហើរ​ជាច្រើន នឹង​ត្រូវ​ផ្តល់​ឲ្យ អំឡុង​​ថ្ងៃ​មាស​រយៈ​ពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​ទី​២៤ ... Read More »

ជនជាតិវៀតណាមនេសាទក្នុងទឹកដីស្រុកអង្គរបុរី និងបុរីជលសាយ៉ាងគគ្រឹក គគ្រេង រីឯអាជ្ញាធរ និងស្ថាប័នជំនាញថាមិន ដឹង

ខេត្តតាកែវ ៖ បទល្មើសនេសាទដែល សមត្ថកិច្ចជំនាញអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមក នេសាទក្នុង ទឹកដីខ្មែរនៃ​ស្រុកអង្គរបុរី និង បុរីជលសាខេត្តតាកែវ បាន​កើតមានយ៉ាង គគ្រឹកគគ្រេង និងជា​ចំហដែលប្រជាពល រដ្ឋ ក៏ដូចជាមន្រ្តីរាជការ តូចតាចមើលឃើញ គ្រប់គ្នា។ ... Read More »

លោក ខៀវ កាញារីទ្ធ ៖ ព័ត៌មានដែលគ្រោះថ្នាក់បំផុតនោះ គឺព័ត៌មានពិត ប៉ុន្តែគេបំលែងរឿងពិតនោះទៅជារឿងផ្សេង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះព័ត៌មានក្លែងក្លាយដែលបាននិងកំពុងកើតមានឡើងនាពេលបច្ចុប្បន្ននេះ ។ អ្វីដែលគួរឲ្យបារម្ភបំផុតនោះ គឺ ការបំលែងព័ត៌មានពិត ទៅជារឿងផ្សេងៗទៀតដែលបង្កឲ្យមានភាពចលាចល ឬ បង្ខូចកិត្តិយសអ្នកផ្សេងជាដើម។ លោក ខៀវ ... Read More »