ព័ត៌មានទាន់ហេតុការណ៍៖
'

ប្រធានគណបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ក្រើនលំលឹកដល់កម្លាំងទាំងអស់ត្រៀមការពារសន្តិសុខសណ្តាប់ធ្នាប់នាថ្ងៃទី៩វិច្ឆិកានេះ

ភ្នំពេញ ៖ លោកសុខ សម្បត្តិ ប្រធានគណបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានក្រើនលំលឹកដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ ត្រូវត្រៀមកម្លាំងសហការ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ ជាពិសេសការពារដាច់ខាតមិនអោយក្រុមចលនាឧទ្ទាមក្រៅច្បាប់ ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត នាថ្ងៃទី៩វិច្ឆិកា ខាងមុខនោះឡើយ។ សារក្រើនរំលឹកជាថ្មី នេះធ្វើឡើងក្នុងពិធីសំណេះសំណាល ... Read More »

ក្រោយរយៈពេល៤៨ម៉ោងនៃការឆ្លងចរន្តឆេះតូបលក់ដូរនៅចន្លោះមជ្ឈមណ្ឌលពាណិជ្ជកម្មនិងផ្សារលើ អគ្គិភ័យបានឆេះហាងលក់បរិក្ខារអគ្គិសនី គិតជាទឹកប្រាក់អស់រាប់ម៉ឺនដុល្លារ….!

ខេត្តព្រះសីហនុៈ ហាងលក់បរិក្ខារអគ្គិសនី ជនជាតិចិន ដែលមានទីតាំងស្ថិតនៅតាមបណ្តោយវិថីឯករាជ្យស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ត្រូវបានអគ្គិភ័យឆាប់ឆេះអស់ទាំងស្រុងក្នុងរយៈពេលតែជាងមួយម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានការអន្តរាគមន៍ភ្លាមៗពីរថយន្តបង្ការ និងពន្លត់អគ្គិភ័យរបស់អង្គភាពកំពង់ផែស្វយ័តខេត្តព្រះសីហនុ-រថយន្តបង្ការ និងពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត និងរថយន្តបង្ការ និងពន្លត់អគ្គិភ័យទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងរថយន្តយោធា(ង៧០)ចំនួន៧រថយន្តសហការគ្នាក្នុងការបាញ់ទឹកពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន២២ រថយន្ត ភ្លើងក៏បានរលត់ទៅវិញមិនអាចឆេះឆ្លងរាលដាលទៅដល់លំនៅដ្ឋានប្រជាពលរដ្ឋដែលស្ថិតនៅក្បែរកន្លែងកើតហេតុ។ ... Read More »

ជនជាតិឥណ្ឌូនេស៊ីម្នាក់ត្រូវនគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀលឃាត់ខ្លួនរកឃើញថ្នាំញៀន 4 កញ្ចប់ធំ

ខេត្តស្ទឹងត្រែងៈ ជនជាតិឥណ្ឌូណេស៊ីម្នាក់ត្រូវបានកម្លាំងនគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀលឃាត់ខ្លួន និងចាប់យកវត្ថុតាងសង្ស័យគ្រឿងញៀនចំនួន 4 កញ្ចប់ធំ ។ ការឃាត់ខ្លួននេះកម្លាំងសមត្ថកិច្ចបានធ្វើឡើងកាលពីថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2019 ស្ថិតនៅចំណុចប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... Read More »

បាក់ដេកបារ៉ាស់ធ្លាក់ចំបុរសម្នាក់កំពុងជិះម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ភ្នំពេញៈ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអាធ័ម ខណៈដែលកំពុងតែបើកបរម៉ូតូ ស្រាប់តែត្រូវបារ៉ាស់ដែលបាក់ធ្លាក់ចំតែម្ដង ។ ហេតការណ៍អកុសលខាងលើនេះ បានកើតឡើងកើតពីវេលាម៉ោង 10 និង 25នាទីព្រឹក ថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ 2019 ... Read More »

សិស្សប៊ែលធីថ្នាក់ទី១២ ជំនាន់ទី១៤ ចំនួន១១០៩នាក់ ទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប៊ែលធី (BELTEI HIGH SCHOOL DIPLOMA)

ភ្នំពេញ៖ ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្វពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជូនដល់សិស្សប៊ែលធី ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា ២០១៨-២០១៩ ជំនាន់ទី១៤ ចំនួន១១០៩ នាក់ នៅសាលសហសិក្សានៃសាកលវិទ្យាល័យប៊ែលធី ... Read More »

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តតាកែវ អនុញ្ញាត​ឲ្យឈ្មួញដាក់បទល្មើសនេសាទ​ ព្រោះខ្លាចត្រី​ហូរទៅប្រទេសវៀតណាមខាតទទេ

អាជ្ញាធរខេត្តតាកែវ រួមទាំងមន្ត្រីជំនាញ​ផង អះអាងថា ការដាក់បទល្មើស​របាំងស្បៃមុងរាប់សិបគីឡូម៉ែត្រ ក្នុងភូមិសាស្ត្រ​ស្រុកអង្គរបុរី ភ្ជាប់ស្រុកកោះធំ ខេត្តកណ្តាល គឺប្រយោជន៍ដើម្បីកុំឲ្យត្រីហូរតាមទឺក​ទៅប្រទេសវៀតណាមខាតទទេ ។ របាំងព្រួល និងរបាំងស្បៃមុង​ចម្ងាយ​រាប់សិប​គីឡូម៉ែត្រ ដាក់កាត់បឹង​ទន្លេ ក្នុងភូមិសាស្ត្រ​ស្រុកអង្គរបុរី និងស្រុកបុរីជលសា ពីព្រោះថា ... Read More »

បុរសម្នាក់សម្លាប់ខ្លួននៅលើដើមឈើក្បែររបងមន្ទីរពេទ្យព្រះកេតុមាលា

ភ្នំពេញ ៖ បុរសម្នាក់មិនដឹងមានវិបត្តិអ្វី សម្រេចចិត្តសម្លាប់ខ្លួននៅលើដើមឈឺស្លាប់នៅមុខមន្ទីរពេទ្យព្រះកេតុមាលា។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅម៉ោង០៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៤៧ កែងផ្លូវ៨៨ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

ថេប្លេតថ្មីរបស់ Huawei អាចមើលទៅដូចជា iPad Pro

យោងតាមការលេចធ្លាយដែលបានបង្ហោះដោយ 91Mobiles (តាមរយៈប្រព័ន្ធប្រតិបត្តិការ Android Central) បាន ឲ្យដឹង ថាក្រុមហ៊ុន Huawei កំពុងតែធ្វើការលើថេប្លេតថ្មីមួយហើយវាមើលទៅដូចជាស្រដៀងនឹង iPad Pro ដែរ។ ភាពខុសគ្នាធំបំផុតគឺកាមេរ៉ារបស់វា – ... Read More »

Linksys ប្រកាសអំពីរ៉ោតទ័រសំណាញ់ Wifi 6 Velop Mesh router ចាប់ផ្តើមពី ៣៩៩ ដុល្លារ

Linksys បានប្រកាសប្រព័ន្ធរ៉ោតទ័រសំណាញ់ដំបូងរបស់ខ្លួនជាមួយនឹងការគាំទ្រវ៉ាយហ្វាយ ៦ ស្តង់ដាវ៉ាយហ្វាយថ្មីដែលត្រូវបាន បង្កើនប្រសិទ្ធភាពសម្រាប់ការកើនឡើងនៃចំនួនឧបករណ៍ភ្ជាប់អ៊ីធឺណិតនៅក្នុងផ្ទះរបស់យើង។ Velop វ៉ាយហ្វាយ ៦ អាចប្រើបានជារ៉ោតទ័រតែឯងក្នុងតម្លៃ ៣៩៩ ដុល្លារឬអ្នកអាចទទួលបានកញ្ចប់ពីរក្នុងតម្លៃ ៦៩៩ ដុល្លារ។ Linksys និយាយថាថ្នាំងនីមួយៗអាចគ្របដណ្តប់លើផ្ទៃដីប្រមាណ ... Read More »

រថយន្តកុងតឺន័របើកបុកម៉ូតូកិនស្លាប់បុរសម្នាក់របួសធ្ងន់ម្នាក់ នៅស្ពានដែកចំការដូង

ភ្នំពេញ ៖ បុរសម្នាក់បាន បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ខណៈកំពុងជិះម៉ូតូមួយគ្រឿងត្រូវរថយន្តកុងតឺន័របើកបត់ឆ្លងផ្លូវទៅបុក និងកិនពេញទំហឹង រួចព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១២និង១០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២២ ... Read More »

រៀបការបានជាង៥ខែប៉ុណ្ណោះ ណូ ម័រ និង វីជេ សុភា លែងលះគ្នាបាត់

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើល និងស្ទើរមិនគួរឲ្យជឿដែលគូស្នេហ៍ផ្អែមល្ហែម អ្នកនាង ណូម័រ និង ផលិតករ វីជេ សុភា បានប្រកាសលែងលះគ្នាជាផ្លូវការ ។ លែងលះគ្នានេះគឺមានរយៈពេលត្រឹមតែងជាង៥ខែប៉ុណ្ណោះក្រោយរៀបការនឹងគ្នាកាលពីចុងខែឧសភានោះ ។ រឿងរ៉ាវស្នេហារវាង អ្នកនាង ... Read More »

ចាប់ខ្លួនមេខ្លោងជនជាតិវៀតណាមសញ្ជាតិ កាណាដា ​ជួញដូរគ្រឿងញៀន​ កូកាអ៊ីន ជាង១តោន ពីអេក្វាឌ័រ មកកម្ពុជា

ភ្នំពេញ៖ មេខ្លោងជនជាតិវៀតណាម សញ្ជាតិកាណាដា ម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន Cocaine ឆ្លងដែន ជាង ១តោន ពីប្រទេសអេក្វាឌ័រ មកកម្ពុជាកាលពីឆ្នាំ២០១៦នោះ ត្រូវចាប់ខ្លួន ដោយសមត្ថកិច្ចជំនាញកម្ពុជា និងសមត្ថកិច្ចឥណ្ឌូនេស៊ី ។ ... Read More »

Vietjet ចុះកុងត្រាជាមួយ Airbus ដើម្បីបញ្ជាទិញយន្តថ្មីចុងក្រោយបំផុតប្រភេទ A321XLR

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet និងក្រុមហ៊ុនផលិតយន្តហោះ Airbus បានចុះហត្ថលេខាលើកិច្ចសន្យាមួយដើម្បីទិញយន្តហោះស៊េរីថ្មីប្រភេទ A321XLR ចំនួន២០គ្រឿង ដោយការផ្គត់ផ្គង់ដំណាក់កាលទី១ នឹងត្រូវធ្វើឡើងក្នុងឆ្នាំ២០២៣។ ការព្រមព្រៀងគ្នានេះ នឹងធ្វើឲ្យ Vietjet ក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដំបូងគេក្នុងពិភពលោក ក្នុងការប្រតិបត្តិយន្តហោះដែលហោះហើរបានចម្ងាយឆ្ងាយម៉ូលឌែលចុងក្រោយគេបំផុតរបស់ក្រុមហ៊ុន Airbus។  ... Read More »

សម្តេតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងបាងកក ប្រទេសថៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍​ ០៦កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមដូច្នេះថា៖ «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធមួយចំនួន នៅទីក្រុងបាងកក ប្រទេសថៃ ក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព»។ ... Read More »

កម្លាំងត្រៀមអន្តរាគមន៍ចល័ត និងហ្វឹកហាត់ទាំងបីប្រភេទនៅខេត្តបាត់ដំបង ត្រូវបានប្រជាពលរដ្ឋគាំទ្រពេញទំហឹង

ខេត្តបាត់ដំបង៖ នៅថ្ងៃសុក្រ ៥ កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក  ឯក សំអូន ... Read More »

ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខរៀបចំពិធីសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាចំនួន៥០គ្រួសារ

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៥កេីត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០១ ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៩​ នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ... Read More »

កម្មករឃ្លាំងអេតចាយ២នាក់ ដឹកសំរាមយកទៅដុតក្បែរផ្លូវរថភ្លើងឆេះផ្សែងហុយខ្មួលខ្មាញ់ ផ្អើលសមត្ថកិច្ចទាំងព្រឹក

ភ្នំពេញ៖ ប្រជាពលរដ្ឋនិងសមត្ថកិច្ចសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បាននាំគ្នាភ្ញាក់ផ្អើលទាំងព្រឹក បន្ទាប់ពីមានផ្សែងហុយខ្មួលខ្មាញ់យ៉ាងខ្លាំងស្មានតែមានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋ ប៉ុន្តែការពិតគឺបុរស២នាក់ ដែលជាកម្មករឃ្លាំងអេតចាយ ដឹកសំរាមយកទៅដុតកម្ទេចចោលសោះ ។ ករណីភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមផ្លូវរថភ្លើងខ្សែភ្នំពេញ-កំពត ... Read More »

ទីតាំងបើកល្បែងអនឡាញភ្នាល់បាល់ខុសច្បាប់ ជ្រកក្រោមហាងកាហ្វេមួយកន្លែងនៅសង្កាត់ផ្សារដេប៉ូ៣ គ្មានសមត្ថកិច្ចបង្ក្រាប

ភ្នំពេញ៖ ហាងកាហ្វេមួយកន្លែង ស្ថិតនៅផ្ទះលេខ ៨៩E0 ផ្លូវលេខ២៣៣ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក បានបន្លំភ្នែកប្រជាពលរដ្ឋលួចបើកល្បែងស៊ីសងខុសច្បាប់ អនឡាញភ្នាល់បាល់យ៉ាងគគ្រឹកគគ្រេងហាក់ដូចជាមិនខ្វល់ និងខ្លាចរអាជ្ញាធរខណ្ឌទួលគោកបន្តិចសោះ ។ តាមប្រជាពលរដ្ឋដែលលក់ដូរក្បែរនោះបានលួចបង្ហើបប្រាប់ថា ជារៀងរាល់ថ្ងៃគេតែងតែឃើញមនុស្សម្នាចេញចូលទីតាំងខាងលើយ៉ាងច្រើនកុះករ ដែលដំបូងស្មានតែគេចូលផឹកកាហ្វេ តែតាមពិតគឺក្រុមមនុស្សទាំងនោះ ... Read More »

ជនជាតិអង់គ្លេសម្នាក់ប្រើអំពើហិង្សាយកដបស្រាវាយជនរងគ្រោះរងរបួសធ្ងន់

ខេត្តសៀមរាបៈ ជនជាតិអង់គ្លេសម្នាក់ប្រើអំពើហិង្សាដោយចេតនា ដោយយកដបស្រាវាយទៅលើជនរងគ្រោះ ត្រូវចំថ្ពាល់ខាងស្តាំ និងស្មាខាងស្ដាំបណ្តាលឲ្យបែកហូរឈាម កាលពីវេលាម៉ោងប្រហែល ០១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅលើផ្លូវមាត់លូ ភូមិ ... Read More »

បុរសម្នាក់ស្រែកគំរាមយកពូថៅបម្រុងចាប់មិត្តភក្កិខ្លួនឯងធ្វើជាប៉ូលីសនេះ លោកចៅក្រមសម្រេចចេញដីកាឃុំខ្លួន

ខេត្តកណ្ដាល៖ លោក ប្លុង វិសាល ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ បានសម្រេចចេញដីកាឃុំខ្លួនជនសង្សយ័ម្នាក់ទើបចេញពីមណ្ឌលបន្សាបគ្រឿង ញៀននៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចស្រុកខ្សាច់កណ្តាលឃាត់ខ្លួន បន្ទាប់ពីស្រែកគំរាម និងយកពូថៅ កុំរោងកាត់មិត្តភក្កិខ្លួនឯង ... Read More »

លោកឃួង ស្រេង ផ្ដល់រង្វាន់ជូនសិស្សពូកែជាង៤០០០នាក់ និង ជូនសិស្សប្រឡងជាប់និន្ទេសA ១៤១នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២លានរៀល

ភ្នំពេញ៖ ឆ្នាំ២០១៩នេះនៅទូទាំងរាជធានីភ្នំពេញមានសិស្សពូកែទាំងពីរភេទសរុបជាង៣ពាន់នាក់ ដែលជាប់ចំណាត់ថ្នាក់លេខ១ដល់លេខ៣ ពីថ្នាក់ទី៩ដល់ថ្នាក់ទី១២ ត្រូវបានអាជ្ញាធររាជធានី លើកទឹកចិត្តនឹង ផ្តល់រង្វាន់ជូន ជាមួយនឹងការប្រគល់រង្វាន់ជូនសិស្សប្រលងជាប់និន្ទេសA ចំនួន១៤១នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា២លានរៀល ខណៈដែលវិស័យអប់រំធ្វើកំណែទម្រង់យកគុណភាព ។ ក្នុងពិធីបើកបវេសនកាល និង ចែករង្វាន់ដល់សិស្សពូកែរាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ... Read More »

អាជ្ញាធរអប្សរាវាយកំទេចសំណង់ដែលសាងសង់បំពានលើបុរាណដ្ឋាន “​ត្រពាំង​ហែ​ផ្កា​”ហាក់ដូចជាមិនទាន់ជោគជ័យ

ខេត្តសៀមរាបៈ ទីបំផុតអាជ្ញាធរជាតិអប្សរា សហការ​ជាមួយ​អាជ្ញាធរខេត្ត​.​ក្រុង ធ្វើការ​វាយ​កំទេចចោល​សំណង់​ដែល​សាងសង់​បំពាន​លើ​បុរាណ​ដ្ឋា​ន “​ត្រពាំង​ហែ​ផ្កា​” ក្នុង​មូលដ្ឋាន សង្កាត់​ជ្រាវ​ ក្រុងសៀមរាប ក្រោយ​ជូនដំណឹង​តែ​ម្ចាស់​មិន​ព្រម​រុះរើ​ដោយ​ខ្លួនឯង (​តែការរុះរើសនេះហាក់ដូចជាមិនសម្រេចនោះទេ)ហេតុការណ៍នេះបានកើតឡើង​នៅ​ព្រឹក​ថ្ងៃទី​១​ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ក្នុងហេតុការណ៍នេះកម្លាំងសមត្ថកិច្ចចម្រុះ បាន​ឈរ​ហែរហម ... Read More »

ដោតព្រីភ្លើងចំកន្លែងប្រេះបែក ឆ្លងចរន្តខ្សែភ្លើងឆក់ស្លាប់ស្រ្តីម្នាក់

ខេត្តកំពង់ធំ: ស្រ្តីម្នាក់ខណៈយកខ្សែភ្លើងដោតព្រីភ្លើងចំកន្លែងប្រេះបែកបណ្តាលឲ្យឆ្លងចរន្តឆក់ស្លាប់យ៉ាងអាណោចអាធម័ម ដោយមិនមានអ្នកណាជួយសង្រ្គោះទាន់ឡើយ ។ ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង ៧ និង ៣៥នាទី យប់ថ្ងៃ ព្រហស្បត្តិ៍ ៤កើត ខែកក្តិក ឆ្នាំ កុរ ... Read More »

នារីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងបន្ទប់ជួលរបស់ខ្លួនយ៉ាងអាណោចអធ័មដោយសង្ស័យបណ្ដាលមកឆក់ចរន្ដអគ្គិសនី

ខេត្តកណ្ដាល៖ នារីម្នាក់ត្រូវបានប្រជាពលរដ្ឋជិតខាង ប្រទះឃើញដេកស្លាប់ក្នុងបន្ទប់របស់ខ្លួនយ៉ាងអាណោចអាធ័ម ដោយនៅលើខ្លួនប្រាណនារីរងគ្រោះមានកាសនៅជាប់នឹងត្រចៀក រួមទាំងឌុយសាកជាប់ប្រ៊ីភ្លើងជាមួយទូរស័ព្ទ ដោយសង្ស័យថា ការស្លាប់របស់នារីរងគ្រោះ បណ្ដាលមកឆ្លងចរន្ដអគ្គិសនី ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើង នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះជួលបន្ទប់លេខ៣២ ... Read More »

លួចមួកការពារសុវត្ថិភាពបានសម្រេច ត្រូវសន្តិសុខហាងតាមចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ សន្តិសុខហាងកាហ្វេយីហោ” ប្រ៊ោន” បានឃាត់ខ្លួនជនសង្ស័យម្នាក់ប្រគល់ឲ្យនគរបាលប៉ុស្តិ៍វត្តភ្នំ ខណៈដែលជននេះនឹងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពលួចមួកសុវត្ថិភាពរបស់បុគ្គលិកហាងកាហ្វេនេះ កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ខាងក្រោយធនាគារកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។ ជនសង្ស័យខាងលើមានឈ្មោះ ... Read More »

ធ្លាប់ជាប់មណ្ឌលកែប្រែឱកាសខ្ញុំ ៤លើកមកហើយអត់ចេះរាងចាល លើកនេះប្រើដុំថ្មគប់ផ្ទះអ្នកជិតខាង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ យុវជនម្នាក់ បានប្រើហិង្សាដោយយកដុំថ្មគប់ទៅលើផ្ទះអ្នកជិតខាងបណ្ដាលឲ្យខូចខាត និងមានការភ័យខ្លាច ក៏ប្តឹងមន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី លុះនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនបុរសម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។ ... Read More »

កញ្ញា Lumi ប្រើអំពើហិង្សាទៅលើអតីតបុគ្គលិកហាងខ្លួន ដោយយកកំប៉ុងដបស្ពាយបាញ់នំខេក គប់បែកក្បាល

ភ្នំពេញ៖​ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នារីម្នាក់ជាអតីតបុគ្គលិកហាងលក់នំខេក  The Num Cake មានឈ្មោះ ជុំ សារឹម បានបញ្ចេញវីដេអូជម្លោះពាក្យសម្ដីរឿងទូទាត់លុយគ្នា រហូតឈានដល់ការជេរប្រទេច និងប្រើអំពើហិង្សា ។ ... Read More »

ចៅសង្កាត់ទន្លេបាសាក់បើកបវេសនកាលឆ្នាំ សិក្សាថ្មី នៅអនុវិទ្យាល័យសុធារស

ភ្នំពេញ៖ ចៅសង្កាត់ទន្លេបាសាក់ លោក ខាត់ ណារិទ្ឋ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩-២០២០ នៅបឋមសិក្សា~អនុវិទ្យាល័យសុធារស ។ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៃអនុវិទ្យាល័យសុធារស ... Read More »

រុស្ស៊ីបន្តធ្វើសមយុទ្ធទាហានជើងទឹកទ្រង់ទ្រាយធំមិនធ្លាប់មានចាប់តាំងពីសង្គ្រាមត្រជាក់

បន្ទាប់ពីសមយុទ្ធ កម្លាំងទាហានជើងគោក ជើងអាកាសទ្រង់ទ្រាយធំ មិនធ្លាប់មានចាប់តាំងពីសម័យសង្គ្រាមត្រជាក់ ដោយមានទាហានរាប់សែននាក់​ អាវុធទំនើបៗជាច្រើន ដើម្បីបង្ហាញពីឥទ្ធិពលយោធា របស់រុស្ស៊ីឲ្យពិភពលោកបានដឹង​។ នៅពេលនេះ លោកពូទីនបញ្ជាឲ្យបញ្ជូននាវាមុជទឹក​១០គ្រឿងចូលរួមធ្វើសមយុទ្ធ នៅមហាសមុទ្រ អាត្លង់តិច។  រុស្ស៊ីចាប់ផ្តើមធ្វើសមយុទ្ធ​ ជាទ្រង់ទ្រាយធំ​នៅមហាសមុទ្រអាត្លង់តិច ដោយមានការចូលរួម​ពីនាវាមុជទឹកដើរដោយថាមពល​ប​រមាណូ​ ... Read More »