ព័ត៌មានទាន់ហេតុការណ៍៖
'

ទោះការប្រយុទ្ធប្រឆាំងអំពើពុករលួយមានភាពស្មុគស្មាញនិងប្រឈមហានិភ័យខ្ពស់ ក៏អង្គភាពបានបំពេញការងារយ៉ាងល្អប្រសើរ

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU បង្ហាញថា ទោះបីជាការប្រយុទ្ធប្រឆាំងអំពើពុករលួយមានភាពស្មុគស្មាញនិងប្រឈមហានិភ័យខ្ពស់យ៉ាងណាក៏ដោយ ក៏អង្គភាពប្រឆាំងអំពើពុករលួយ បានបំពេញការងារនិងដោះស្រាយបញ្ហានានាបានយ៉ាងល្អប្រសើរ ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពីកិច្ចប្រជុំលើកទី៥០ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៣ ខែកញ្ញា ... Read More »

ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ ត្រូវបាននគរបាលស្រុកស្អាងបង្រ្កាបឃាត់ខ្លួន យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។ ករណីនេះ ធ្វើឡើងនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអម្ពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ... Read More »

តារាងបែងចែកពេលវេលាដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅបណ្តាខេត្តនានា

ភ្នំពេញ៖ ខណៈដែលសាលារាជធានីភ្នំពេញប្រកាសដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្តនានា និងពីបណ្ដាខេត្តមករាជធានីភ្នំពេញវិញ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នាឱកាសភ្ជុំបិណ្ឌ ដោយមិនយកប្រាក់ឈ្នួលនោះ សាលារាជធានីភ្នំពេញ បានបែងចែកពេលវេលានៃការដឹកជញ្ជូនបងប្អូន ដូចមានតារាងបែងចែកពេលវេលា ដោយប្រើប្រាស់រថយន្តក្រុងចំនួន ... Read More »

ជនសង្ស័យ២នាក់បង្ខាំងមនុស្សជំរិតទារប្រាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តស្វាយរៀង៖ ជនសង្ស័យជនជាតិវៀតណាម២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមអ្នករាយការណ៍ថា នៅក្នុងសណ្ឋាគារមានករណីបង្ខាំងមនុស្សជំរិតទារប្រាក់​ពីបុរសម្នាក់ជនជាតិវៀតណាមម្នាក់ទុកក្នុងបន្ទប់ ។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅបន្ទប់លេខ២៣ សណ្ឋាគារតេតេប៉េ១ ដែលមានទីតាំងស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ... Read More »

ជនសង្ស័យជាជនជាតិចិន២នាក់ គាស់ទូដែកហាងកាត់សក់ យកលុយ២២.០០០ដុល្លារត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តស្វាយរៀង៖ ជនសង្ស័យជនជាតិចិន២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ពាក់ពន្ធ័ករណីលួចមានស្ថានទម្ងន់ទោស ចូលគាស់ទូដែកក្នុងបន្ទប់ស្នាក់នៅ បុរីសមសួន ក្នុងហាងកាត់សក់ ។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃចន្ទ ១០ រោច ខែភទ្របទ ... Read More »

រូបមួយសន្លឹករបស់ សុខ ស្រីនាង ជួយដាស់ស្មារតីតារាល្បីមួយចំនួនកុំឲ្យភ្លេចកំណើត

ភ្នំពេញ៖ ក្រោយពីមានការភ្ញាក់ផ្អើល ព្រោះតែ​រឿង​ថៅកែ​ផលិតកម្ម KH លោក គឹម ហេង បាន​ឃើញថា​ ធ្លាក់ខ្លួន​មក​លក់ដូរ​ទឹក​សុទ្ធ​តាមចិញ្ចើមផ្លូវនោះ តារាចម្រៀង សុខ ស្រីនាង ដែលធ្លាប់មានមុខមាត់ក្នុងផលិតកម្មនោះបានលេចមុខសួរសុខទុក្ខលោកភ្លាម។ ជាការជួបជុំសួរសុខទុក្ខធម្មតាក្នុងឱកាសបុណ្យភ្ជុំមែន ប៉ុន្តែរូបភាពនៃការជួបនេះបានរំលឹកដាស់តឿនទៅដល់សិល្បករ ... Read More »

សៀវភៅរឿងកុមារ ស្តីពីអាជីពទាំង១១ក្បាលនឹងត្រូវផលិតឡើងជាភាសាខ្មែរ

ខេត្តបាត់ដំបង ៖ ដើម្បីជំរុញទឹកចិត្ត និង បណ្តុះការយល់ដឹងអំពីអាជីពនានាទៅកាន់កុមារតូចៗ​នៅកម្ពុជា អង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់គម្រោង Let’s Read បានរៀបចំកម្មវិធីបង្កើតសៀវភៅរឿងសម្រាប់កុមារ (BookLab) ដែលមានរយៈពេល២ថ្ងៃ ដោយមានការចូលរួមពី វិចិត្រករ នាយកសិល្បៈ ... Read More »

រង្វង់មូលចាស់នៅមាត់ទន្លេ អតីតកំពង់សាឡាងក្លាយជាចំណតរថយន្តវិនិយោគ១៥ឆ្នាំហើយបន្ត១០ឆ្នាំទៀត សង្ស័យគ្មានថវិកាចូលរដ្ឋ

ខេត្តស្ទឹងត្រែង៖ ACUគួរចុះស្រាវជ្រាវចំណតរថយន្តត្រូវបានគេសង្ស័យថា អាចពាក់ព័ន្ធនឹងអំពើពុករលួយ ព្រោះវិនិយោគចំនួន១៥ឆ្នាំហើយ ត្រូវផុតកំណត់នៅចុងឆ្នាំ ២០១៩ តែបច្ចុប្បន្ននេះម្ចាស់ចំណតរថយន្តដែលគេដឹងថាជាក្រុមគ្រួសារ របស់លោកខេង ទិត្យ សីហាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ជាអ្នករត់ការ១០ឆ្នាំបន្តទៀត។ ប្រភពជាច្រើននិយាយតៗគ្នាថា គេសង្ស័យអាចមានអំពើពុករលួយ និងការឃុបឃិតគ្នា ... Read More »

មជ្ឈមណ្ឌលសកម្មកំចាត់មីនកម្ពុជា.ថៃ(CMAC-TMAC)ចុះពិនិត្យទីតាំង បោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះតាមបន្ទាត់ព្រំដែន

ខេត្តបន្ទាយមានជ័យ៖ មជ្ឈមណ្ឌលសកម្មកំចាត់មីនកម្ពុជា.ថៃ(CMAC-TMAC)ចុះពិនិត្យទីតាំងបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះតាមបណ្តោយបន្ទាត់ព្រំដែន ដើម្បីចូលរួមគាំទ្រដល់ការងារអភិវឌ្ឍន៍ នៃប្រទេសទាំងពីរ នៅព្រឹកថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ ២០១៩ ដែលចំការមីនមាននៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ដែលឈមនិងភូមិស៊ីណាណយ ឃុំថាខាំ ស្រុកអារញ្ញ ... Read More »

ពលរដ្ឋ​នៅឃុំអូបីជាន់ជាង៣០គ្រួសារត្រូវអាជ្ញាធរជម្លៀសចេញពី​លំនៅឋាន​ទៅទីទួលសុវត្ថិភាព ​ក្រោយ​ទឹកជន់​លិច​ផ្ទះ

ខេត្ត​បន្ទាយមានជ័យ​ ​៖​ ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​វត្ត​ចាស់​ ​ឃុំ​អូរបីជាន់​ ​ស្រុក​អូរជ្រៅ​ជាង៣០គ្រួសារ​ ​ក្នុងចំណោម​ពលរដ្ឋ​ជាង១០០គ្រួសារ​ ​ត្រូវ​អាជ្ញាធរ​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​នៅ​ល្ងាច​ថ្ងៃទី២២​ ​ខែកញ្ញា​ ​ក្រោយពី​ទឹកជន់​លិច​លំនៅ​ដ្ឋាន​ពួកគាត់​។​ ​លោក​ ​តុល​ ​សារិ​ន​ ​មេឃុំ​អូរបីជាន់​ ​បាន​ឲ្យដឹង​ថា​ ​ក្រោយពី​មាន​ភ្លៀង​ធ្លា​ក់​ជាប់​ៗ​គ្នា​ប៉ុន្មាន​ថ្ងៃ​មកនេះ​ ... Read More »

តុលាការខេត្តកណ្តាលសម្រេចឃុំខ្លួន បុរសម្នាក់ដើរចូលទៅដេញចាក់ និងគំរាមសម្លាប់គេដល់ក្នុងផ្ទះខឹងអតជឿសាច់ជ្រូក សាច់គោឲ្យខ្លួន

ខេត្តកណ្តាល៖ លោក ងួន វុទ្ធី ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ បានសម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់ដើរចូលទៅដេញចាក់ និងគំរាមសម្លាប់គេដល់ក្នុងផ្ទះដោយសារខឹងម្ចាស់ផ្ទះអតជឿរសាច់គោ សាច់ជ្រូកអោយខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ហិង្សាដោយចេតនា”ដែលប្រព្រឹត្តនៅភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ... Read More »

បុរសម្នាក់មានជំងឺសរសៃប្រសាទជំងឺសួតរ៉ាំរៃទៅដាក់មងលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តសៀមរាប៖ បុរសម្នាក់លង់ទឹកស្លាប់កាលពីវេលាម៉ោង១៦និង០០នាទីនៅ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចវាលស្រែ ខាងលិចភូមិព្រះលាន ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ប្រហែល១៥០ ម៉ែត្រ។ សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ ឈ្មោះ ... Read More »

ភ្លើងប្រចណ្ឌនិងគ្រឿងញៀនចូលខ្លួន! បើករថយន្តដេញបុកម៉ូតូបុរសម្នាក់ធ្លាក់បឹង

ខេត្តកណ្តាល ៖  បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​កៀនស្វាយ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ២០១៩ ព្រោះប្រចណ្ឌនឹងបុរសក្នុងភូមិជាមួយគ្នាថាបានស្រលាញ់ប្រពន្ធខ្លួន ហើយបាន​គំរាម​ថា​ នឹង​សម្លាប់ចោល។ មិនតែប៉ុណ្ណោះថែមទាំង​បើករថយន្ត​ដេញ​បុក​ម៉ូតូបុរស​ម្នាក់នោះធ្លាក់បឹងកប់ភក់ទៀតផង ។ មន្រ្តីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនសង្ស័យខាងលើ ​ឈ្មោះ ឆាយ ... Read More »

រដ្ឋបាលខណ្ឌច្បារអំពៅ បើកយុទ្ធនាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានយល់ដឹង ពីការផ្តល់សេវាសាធារណៈនៅច្រកចេញចូលតែមួយ  

ភ្នំពេញ៖ រដ្ឋបាលខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ បានបើកយុទ្ធនាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយបានយល់ដឹងទូលំទូលាយពីតារាងតំលៃ និង ការផ្តល់សេវាសាធារណៈនៅក្នុងការិយាល័យច្រកចេញចូលតែមួយរបស់ខណ្ឌ។ យុទ្ធនាការផ្សព្វផ្សាយនេះបានធ្វើឡើងព្រមគ្នារវាងមូលដ្ឋានសង្កាត់ទាំង៨ ដោយក្រុមការងារតាមសង្កាត់និមួយៗបានដើរចែកតារាងតំលៃនៃសេវាកម្មតាមផ្នែកនិមួយៗ របស់ការិយាល័យច្រកចេញចូលតែមួយ។ ក្នុងនោះបានផ្តល់សេវាលើ   វិស័យចំនួន១២ រួមមាន៖ ... Read More »

ពលរដ្ឋនៅក្រុងប៉ោយប៉ែតជាង៥០គ្រួសារ មានទីលំនៅជាប់អូរព្រំដែន ត្រូវបានជម្លៀសរកទីទួលសុវត្ថិភាព

ខេត្តបន្ទាយមានជ័យ៖ ក្រោយពីភ្លៀងធ្លាក់ជាប់ៗគ្នាធ្វើឲ្យផ្ទះសំបែងត្រូវបានជន់លិច ពលរដ្ឋជាង៥០គ្រួសារមានទីលំនៅជាប់អូរព្រំដែន នៅខាងត្បូងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ត្រូវបានជម្លៀសរកទីទួលសុវត្ថិភាព នៅល្ងាចថ្ងៃទី២២ និងព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល បានអំពាវនាវឲ្យពលរដ្ឋមានប្រុងប្រយ័ត្នមើលថែកូនចៅឲ្យបានល្អ ... Read More »

ជនសង្ស័យ​ម្នាក់កាន់កាំភ្លើង​AK​បាញ់ជាច្រើនគ្រាប់មកលើប្ដី​ប្រពន្ធ​សង្ស័យជារឿងគំនុំ

ខេត្តកំពង់ធំ ​៖ សង្ស័យ​រឿង​គំនុំ ជនសង្ស័យ​ម្នាក់​ប្រដាប់​ដោយ​កាំភ្លើង​AK​មួយ​ដើម​បាន​បាញ់ប្រហារ​ទៅលើ​ប្តី​ប្រពន្ធ​កំពុង​សម្រាក​ក្នុង​តូប​លក់​ចាប់ហួយ​បណ្តាល​ឲ្យ​ប្តី​រងរបួស​ធ្លុះ​ប្រអប់ជើង​។ ហេតុការណ៍​បាញ់ប្រហារ​យ៉ាង​សហាវ​ព្រៃផ្សៃ​នោះបាន​កើតឡើង​នៅ​កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩​នឹង​៣០​នាទី ស្ថិតនៅ​តំបន់​ទួល​ស្រឡៅ ភូមិ​ក្រញូង ឃុំ​បឹងល្វា ស្រុក​សន្ទុក ជាប់​ព្រំប្រទល់​(​ខេត្តក្រចេះ​និង​ខេត្តកំពង់ចាម​)​។​ ​ យោងតាម​របាយការណ៍​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ... Read More »

ចូលទៅច្រៀងខារ៉ាអូខេ ដេអិន ខឹងនារីមិនព្រមអង្គុយកំដរ នាំគ្នាប្រើហិង្សាត្រូវសមត្ថកិច្ចឃាត់ខ្លួន២នាក់

ភ្នំពេញ៖ មនុស្សប្រុសស្រីមានគ្នា៥ទៅ៦នាក់ បានទៅផឹកស៊ីក្នុងហាង KTVយីហោដេអិន ដោយស្រវឹងស្រឿងៗផងនោះ បានហៅនារីជាបុគ្គលិកឲ្យមកអង្គុយ តែមិនទាន់បានកំដរផង ស្រាប់តែទាស់សម្ដីគ្នា រហូតឈានដល់ប្រើហិង្សាវាយទៅលើនារីជាអ្នកកំដរម្នាក់រងរបួស បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលមូលដ្ឋានចុះមកឃាត់ខ្លួនបុរស២នាក់ យកទៅសាកសួរ ។ ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃ២២ ... Read More »

កុម្ម៉ង់ទិញសាច់គោគេ តែគេមិនលក់ឲ្យខឹ ងយកកាំបិតដេញកាប់ និងគំរាមថានឹងសម្លាប់ធ្វើឲ្យជនរងគ្រោះភ័យប្ដឹងសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ កុម្ម៉ង់ទិញសាច់គោគេ តែគេព្រមមិនលក់ឲ្យ ព្រោះនៅជំពាក់លុយលើកមិនទាន់សងផង ក៏ឈ្លោះប្រកែកទាក់មាត់ទាក់ក.គ្នា ធ្វើឲ្យជនសង្ស័យ ស្ទុះទៅយកកាំបិតនៅលើគ្រែម៉ូតូរបស់ខ្លួនដេញកាប់ជនរងគ្រោះ តែកាប់មិនត្រូវ ក៏យកដុំថ្មគុប បណ្ដាលឲ្យត្រូវចំដៃ បន្ទាប់មកជនសង្ស័យនៅតែមិនអស់ចិត្ដ ក៏ស្រែកគំរាមថា នឹងសម្លាប់ប្រពន្ធជនរងគ្រោះទៀតផង ជាហេតុធ្វើឲ្យជនរងគ្រោះមានការភិតភ័យ ... Read More »

រាជធានីភ្នំពេញ និងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារំាងនៅខែធ្នូ ឆ្នាំ២០១៩នេះ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទៈរៀបចំមហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារំាងនៅខែធ្នូ ឆ្នាំ២០១៩នេះ​ដោយផ្តោតសំខាន់លើការអភិវឌ្ឍទីក្រុង និងការរស់នៅ និងតម្រូវការកើនឡើង របស់ប្រជាពលរដ្ឋ ។ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួច រាល់ហើយក្នុងការធ្វើជាម្ចាស់ផ្ទៈរៀបចំមហាសន្និបាតសមាគមអន្តរជាតិអភិបា លក្រុង ប្រើប្រាស់ភាសាបារំាងចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ ខែធ្នូ ... Read More »

អ៊ីរ៉ង់ងាកទៅរករុស្ស៊ីចិន  ក្នុងពេលអាមេរិក និងសម្ពន្ធមិត្តត្រៀមវាយប្រហារ

ក្នុងពេលដែលប្រឈមមុខតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់ អ៊ីរ៉ង់ បាន ងាកទៅរកខ្នងបង្អែក ដ៏រឹងមាំ សម្រាប់ទប់ទល់អាមេរិក នៅគឺចិន និងរុស្ស៊ី​។ នៅពេលនេះចិន រុស្ស៊ី និងអ៊ីរ៉ង់ បានឡើងគម្រោងធ្វើសមយុទ្ធកម្លាំងទាហានជើងទឹករួមនៅតំបន់សមុទ្រ  Oman និង តំបន់សមុទ្រភាគខាងជើង​នៃមហាសមុទ្រឥណ្ឌា​ដើម្បីផ្លាស់ប្តូរ​ចែករំលែកបទពិសោធយោធា​។ ... Read More »

អេហ្ស៊ីប ប្រឈមវិបត្តិសារជាថ្មី ក្រោយក្រុមបាតុករទាមទារឲ្យប្រធានាធិបតីចុះចេញពីតំណែង

ស្ថានភាពនយោបាយនៅក្នុងប្រទេសអេហ្ស៊ីបកំពុងឆ្ពោះទៅរកភាពតានតឹងក្រោយពេលបាតុ​កម្មប្រឆាំងរដ្ឋាភិបាល​ដ៏កម្រ​បានកើតឡើង​នៅតាមទីក្រុងជាច្រើន​របស់​អេហ្ស៊ីប អំពាវនាវ​ប្រ​ធានាធិបតី អាបដេល ហ្វេតតា អេល ស៊ីសស៊ី ( Abdel-Fattah el-Sissi) ចុះចេញពីតំណែង​។ បាតុកម្មនៅតាមដងផ្លូវតូចៗ​​ ក៏ត្រូវបានបំបែក​យ៉ាងឆាប់រហ័ដ​ដោយកងកម្លាំងប៉ូលិស​ ដោយប្រើឡានបាញ់ទឹក និងឧស្ម័ន​បង្ហូរទឹកភ្នែក ។ ... Read More »

ទ្រាំមិនបានទៅពួនសម្ងំជក់កញ្ជានៅបន្ទប់ទឹក យន្តហោះចុះចតជាបន្ទាន់

បុរសម្នាក់បានធ្វើឲ្យជើងហោះហើរ​របស់ក្រុមហ៊ុនយន្តហោះដឹកអ្នកដំណើរ​មួយគ្រឿង របស់ក្រុមហ៊ុន អាមេរិកអ៊ែរឡាញ (American Airlines) បានចុះចតជាបន្ទាន់ ខណៈដែលអ្នកដំណើរ​ម្នាក់​បាននិយាយថា រូបគេមានផ្ទុកសារធាតុ​ថ្នាំញៀន​កាកូអ៊ីន ហើយ​ទៅនៅក្នុងបន្ទប់ទឹក​ចាក់សោ សម្ងំជក់កញ្ឆា ។ ប្រភពព័ត៌មានបានផ្សាយ​នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ថា យន្តហោះ​​អាមេរិក​អ៊ែរឡាញ​នេះ​ដឹកអ្នកដំណើរចាកចេញ​ពី​អាកាសយានដ្ឋាន ... Read More »

នៅខែវិច្ឆិកា អាមេរិកនិងឥណ្ឌា​ធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ 

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានប្រកាស នៅពេលដែល​នាយករដ្ឋមន្ត្រីឥណ្ឌា​លោក ណារ៉េនដ្រា មូឌី ( Narendra Modi) បំពេញទស្សនកិច្ចរយៈពេលវែង​មួយសប្តាហ៍​នៅលើទឹកដីអាមេរិក ថា​ កម្លាំងយោធាអាមេរិក ហើយនិងឥណ្ឌា នឹងរួមគ្នាធ្វើសមយុទ្ធ​ដែល​មានឈ្មោះថា ... Read More »

ទាហានការពារដែនសមុទ្រឥណ្ឌា ចាប់បានគ្រឿងញៀនជាង ១តោន

គ្រឿងញៀន ចេញពីតំបន់ត្រីកោណមាស កំពុងតែចរាចរនៅគ្រប់ទិសទី ពិសេសនៅក្នុងតំបន់អាស៊ី ។ ពេលថ្មីៗនេះ ឆ្មាំការពារដែនសមុទ្ររបស់ឥណ្ឌា បានចាប់ខ្លួនបុរសជនជាតិភូមាចំនួន៦នាក់ និងរឹបអូសបានថ្នាំ ketamine មានតម្លៃ៤២លានដុល្លារអាមេរិក បន្ទាប់ពីចាប់នាវាមួយគ្រឿង នៅក្នុងមហាសមុទ្រឥណ្ឌា ក្បែរកោះ Nicobar ... Read More »

លួចម៉ូតូបានសម្រេច បញ្ឆេះមិនឆេះបណ្ដើរបានបន្តិចត្រូវជនរងគ្រោះតាមទាន់ចាប់ជាប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ បានធ្វើសកម្មភាពលួចកាច់សោកម៉ូតូមួយគ្រឿងបានសម្រេច ប៉ុន្តែបញ្ឆេះម៉ូតូមិនឆេះក៏បណ្ដើរបានបន្តិចត្រូវនារីរងគ្រោះ ចេញមកមិនឃើញម៉ូតូក៏រត់ដេញតាមនិងស្រែកឆោឡោផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចកំពុងជិះល្បាតឃើញជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនតែម្តង ។ ករណីចាប់ខ្លួនចោរលួចម៉ូតូខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចក្នុងបរិវេណផ្ទះលេខ២៦៩ ផ្លូវលំ ភូមិបាយ៉ាប ... Read More »

គួរឲ្យរន្ធត់មែន! បុរសជាសន្តិសុខម្នាក់ត្រូវរថយន្តបុកបាក់ជើងម្ខាងទាំងព្រឹកព្រលឹម

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តចូលសាខាពន្ធដារខណ្ឌចំការមនបុកបុរសជាសន្តិសុខខារ៉ាអូខេម្នាក់បាក់ជើងខាងឆ្វេងទាំងព្រឹកព្រលឹម ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក៏មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ និង ៤០នាទីព្រឹក ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅមុខខារ៉ាអូខេ តាមផ្លូវលេខ ៤៨៨ ... Read More »

ឆ្កឹះសោផ្ទះប៉ុនប៉ងលួចយកទ្រព្យសម្បត្តិ តែត្រូវពលរដ្ឋឃើញទាន់ចាប់ក្របួចជាប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ បានធ្វើសកម្មភាពលួចឆ្កឹះសោផ្ទះប្រជាពលរដ្ឋ ប៉ុនប៉ងលួចយកទ្រព្យសម្បត្តិ ក៏ត្រូវពលរដ្ឋរស់នៅជិតខាងឃើញស្រែកឆោឡោផ្អើលអ្នកភូមិនាំគ្នាព័ន្ធចាប់បានប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ... Read More »

នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្ស៧នាក់ ជាមុខសញ្ញាលួច ឆក់ ប្លន់

ភ្នំពេញ៖ ជនសង្ស័យចំនួន៧នាក់ ដែលជាមុខសញ្ញាលួច ឆក់ ប្លន់ បានធ្វើសកម្មភាពលួចម៉ូតូចំនួន៣គ្រឿងក្នុងមួយយប់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ខណ្ឌសែនសុខ ស្រាវជ្រាវរហូតឈានទៅដល់ការចាប់ខ្លួនពួកគេ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចក្នុងបរិវេណផ្ទះជួល ផ្លូវបេតុង ... Read More »

ឃាត់ខ្លួនបុគ្គលិកហាងខារ៉ាអូខេយីហោ ពន្លឺដួងចិត្ត ផ្លូវលេខ២០០៤ ក្រោយបន្លំចូលហាងកោសជប់លួចម៉ូតូ១គ្រឿងបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ បានជិះម៉ូតូ២គ្រឿង មកធ្វើសកម្មភាពចូលក្នុងហាងកោសជប់ផ្លូវលេខ២០០៤ រួចបន្លំលួចយកម៉ូតូ១គ្រឿងបានសម្រេច ហើយនាំគ្នាគេចខ្លួនបាត់មួយថ្ងៃ ត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានតែម្តង ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចក្នុងហាងខារ៉ាអូខេមួយកន្លែងយីហោពន្លឺដួងចិត្ត ផ្លូវលេខ២០០៤ ... Read More »

រថយន្ត មីស៊ុយមីសុី បើកបុកម៉ូតូបុរសសន្តិសុខម្នាក់​ បណ្ដាលឲ្យរបួសធ្ងន់​

ភ្នំពេញ៖ បុរសជាសន្តិសុខត្រូវរថយន្តបុកពីរមុខពេញទំហឹង និងអូសជាង១០ម៉ែត្រ បណ្ដាលឲ្យរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមផ្លូវ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ... Read More »