ព័ត៌មានទាន់ហេតុការណ៍៖
'

រឿងក្តី ពេជ្រ សូណែត មានទោសចំនួន១៦៦ឆ្នាំ ពេលនេះ ត្រូវបានសាលាឧទ្ធរណ៍ អោយរួចផុតបទចោទ៨សំណុំរឿង នៅសល់ទោសតែ១៩ឆ្នាំ ប៉ុណ្ណោះ

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសចំនួន៩សំណុំរឿង កាលពីអំឡុងឆ្នាំ២០១៧ លើជនជាប់ឃុំ ពេជ្រ សូណែត ដោយសរុបទោសចំនួន១៦៦ឆ្នាំ នោះ ឥឡូវនេះ ត្រូវបានសាលាឧទ្ធរណ៍ សម្រេចកាលពីថ្ងៃទី៥ ខែកញ្ញា ម្សិលមិញនេះ អោយរួចផុតបទចោទចំនួន៨សំណុំរឿង ... Read More »

ខ្សឹបដាក់ត្រចៀក ៖ បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ ក្រោមក្រសែភ្នែកប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ

បើទោះជាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំបានផ្លាស់ប្តូរក៏ដោយ ក៏បញ្ហាបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ក្នុងខេត្តកំពង់ធំមិនថមថយនោះឡើយ ។ លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម មិនបានធ្វើឲ្យប្រសើរឡើង ឬកាត់បន្ថយបញ្ហាបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់នោះឡើយ ។ ដោយសារតែបទល្មើសមិនថយចុះនោះហើយទើបក្រសួងមហាផ្ទៃកាលពីចុងខែសីហា បានចាត់មន្ត្រីជាន់ខ្ពស់មួយក្រុមឲ្យចុះទៅពិនិត្យមើលបទ ល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ តាមចំណាររបស់ប្រមុខរាជរដ្ឋាភិបាល ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ដាក់បទបញ្ជាកងទ័ពការពារឱ្យបានសន្តិភាព មិនអាចឱ្យជនក្បត់ណាមួយ មកប្រើប្រាស់រូបភាពបដិវត្តន៍ពណ៌ ប៉ះពាល់ដល់ការអភិវឌ្ឍន៍ និងការរស់នៅរបស់ប្រជាជនឡើយ

ខេត្តសៀមរាប៖ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានដាក់បទបញ្ជាដល់កងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី ត្រូវការពារឱ្យបានសន្តិភាព មិនអាចឱ្យជនក្បត់ណាមួយ មកប្រើប្រាស់រូបភាពបដិវត្តន៍ពណ៌ ប៉ះពាល់ដល់ការអភិវឌ្ឍន៍ និងការរស់នៅសុខសាន្តរបស់ប្រជាជន ដែលកំពុងមានបានបច្ចុប្បន្ន។ ការណែនាំរបស់នាយឧត្តមសេនីយ៍យ៉ាងដូច្នេះ ... Read More »

ព្រះសង្ឃ​ តាជី​ យាយជី​ និងកុមារកំព្រា​ ដែល​កំពុង​ស្នាក់នៅ​ និងសិក្សាព្រះធម៌នៅមជ្ឈមណ្ឌល​វិបស្សនៈ​ ធុរៈ​ សារនាថ​ពោធិ៍រាជ​ ខេត្តកំពង់ឆ្នាំង​ ទទួល​បានអំណោយពី​កាកបាទ​ក្រហមកម្ពុជា​

ខេត្តកំពង់ឆ្នាំង ៖​ នៅរសៀលថ្ងៃព្រហស្បតិ៍​ ៧កេីត​ ខែភទ្របទ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី​ ៥ ខែកញ្ញា​ ឆ្នាំ២០១៩​ នេះ​ លោកស្រី​ ម៉ែន​ ... Read More »

ប្រឹងឡើងឆាកទាំងខ្លួនឈឺ អាប៉ោយ ចៅតា វិលរកការសង្គ្រោះបន្ទាន់ជាថ្មី

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីគេទទួលដំណឹងថាតារាកំប្លែង ញឹក កុសល ហៅអាប៉ោយ ចៅតា បានវិលរកការសង្គ្រោះបន្ទាន់ជាថ្មីក្រោយពីស្ថានភាពជំងឺប្រសើរឡើងវិញ ហើយប្រឹងឡើងឆាកសម្តែងរកលុយព្យាបាលជំងឺនោះ ។  តារាកំប្លែងវ័យក្មេង អាប៉ោយ ចៅតា ធ្លាប់មាន​ឈ្មោះ​ល្បី​គួរ​សម​ក្នុង​វិថី​សិល្បៈ​ ហើយតារារូបនេះក៏ធ្លាប់បានលេចមុខសម្តែងនៅលើកញ្ចក់ទូរទស្សន៍ និងផលិតកម្មនានាជាច្រើនផងដែរកាលពី ... Read More »

មិនទាន់ចាក់ផ្សាយផងរឿង “រៃមាស” បានទាំងការសរសើរ និងរិះគន់

ភ្នំពេញ៖ ភាពយន្តភាគថ្មីរបស់ទូរទស្សន៍ថោន”រៃមាស” ដែលជាស្នាដៃរបស់អ្នកស្រីពាន់ ភួងបុប្ផា គ្រោងនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍Town ក្នុងពេលឆាប់ៗខាងមុខនេះហើយ ។ មិនទាន់ចាក់បញ្ចាំងផងឈុតខ្លីៗបង្ហាញពីសាច់រឿងស្នេហាក្រឡាប់ចាក់នេះ បានរងទាំងការកោតសរសើរ និងរិះគន់មួយចំនួន ។ អ្វីដែលគេកោតសរសើរចំពោះភាពយន្តនេះគឺ បង្ហាញពីថតភាពពិតមួយចំនួនក្នុងសង្គម ពិសេសស្នេហាលួចលាក់ ផិតក្បត់ ... Read More »

ជនសង្ស័យ២នាក់បានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូឌ្រីមសង់២០១៨ពីបុរសម្នាក់បានសម្រេចនៅខណ្ឌដង្កោ រួចជិះគេចខ្លួនបាត់ស្រមោល

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពធាក់ និងប្រើកាំភ្លើងភ្ជង់ប្លន់យកម៉ូតូពីបុរសម្នាក់បានសម្រេចរួចជិះគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២១៧ នៅចំណុចមុខសាលាបឋមសិក្សាទួលអំពិល ក្នុងសង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ ... Read More »

នគរបាលខណ្ឌពោធិសែនជ័យបង្ក្រាបចោរឆក់យ៉ាងសកម្មឃាត់ ខ្លូនជនសង្ស័យប្រុស ស្រី៧នាក់ជាបន្តបន្ទាប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីស្រ្តីម្នាក់បានសម្រេចរត់មកសម្ងំលាក់នៅក្នុងផ្ទះជួល​ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះជួលមួយកន្កែង តាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ​ តែត្រូវសមត្ថកិច្ចតាមបង្ក្រាបបានបក្ខពួកប្រុសស្រី៦នាក់ទៀតយកទៅសួរនាំ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១/មានឈ្មោះសំ ... Read More »

ពិធីសំណេះសំណាលសាកសួរសុខទុក្ខជាមួយ ពុក ម៉ែ បងប្អូន គ្រួសារអតីតយុទ្ធជន និងប្រគល់ផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាក្នុងពិធីអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយ ... Read More »

កាណូត២គ្រឿងបុកគ្នា បាត់មនុស្សម្នាក់និងកាណូត១គ្រឿង

ខេត្តកំពង់ធំ៖ កាណូតបុកនឹងកាណូត បណ្ដាលឲ្យបុរសម្នាក់បាត់ខ្លួន និងកាណូត01គ្រឿងបានបាត់មិនទាន់រកឃើញនៅឡើយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង7និង15នាទីព្រឹក នៅថ្ងៃទី05 ខែកញ្ញា ឆ្នាំ2019  នៅតាមដងស្ទឹងសែន ត្រង់ចំណុចអូរអេង ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ទៀតហើយ ពាក់ព័ន្ធករណីលួចគោក្របីឆ្លងខេត្ត

ខេត្តសៀមរាប៖ សមត្ថកិច្ចបានបន្ដឃាត់ខ្លួន ជនសង្ស័យចំនួន០៤នាក់ទៀតហើយ រួមនឹងរថយន្តមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ៣A-៨២៨៤ កាលពីថ្ងៃទី០៤ ខែកញា ឆ្នាំ២០១៩ បន្ទាប់ពីមានការឃាត់ខ្លួនមនុស្សចំនួន០៥នាក់ ដែលជាប់សង្ស័យពាក់ព័ន្ធករណីលួចគោ កាលពីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ... Read More »

អភិបាលរងស្រុកទឹកផុសម្នាក់និ​ងផ្នែករដ្ឋបាលព្រៃឈើរមាសលួចដោះលែងគ្រឿងចក្រ ដឹងដល់ប្រធានមន្ទីរកសិកម្មឲ្យស្រាវជ្រាវយកមកវិញ

ខេត្តកំពង់ឆ្នាំង ៖ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តកំពង់ឆ្នាំង លោកងិន ហ៊ុន បានធ្វើរបាយការណ៍មួយភ្លាមៗទៅស្ថាប័នអយ្យការ​ដើម្បីស្នើសុំយកគ្រឿងចក្រដែលឈូសឆាយដីព្រៃនោះមកវិញ បន្ទាប់ពីបានព័ត៌មានថា   អាជ្ញាធរ ស្រុកទឹកផុស ឃុបឃិត ជាមួយ នាយ ... Read More »

បុរសជនជាតិចិនម្នាក់ ចេញពីភោជនីយដ្ឋានយីហោ”សាន សុំាង ”មុខព្រលានយន្តហោះភ្នំពេញ ត្រូវចោរឆក់កាបូបអស់លុយជិត២ម៉ឺនដុល្លារ 

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមកធ្វើសកម្មភាពឆក់កាបូបលុយពីបុរសជនជាតិចិនម្នាក់អស់លុយ១ម៉ឺន៧ពាន់ដុល្លារ ខណៈដែលកំពុងដើរចេញពីភោជនីយដ្ឋានយីហោ”សាន សុំាង ” ស្ថិតនៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បំណងចូលក្នុងរថយន្តរបស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋកាលពីម៉ោង១១យប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិព្រៃទា ... Read More »

លោក ត្រាំ កំពុងតែប្រើប្រាស់សង្គ្រាម ពាណិជ្ជកម្មជាមួយចិន​  ដើម្បីការបោះឆ្នោត​​២០២០

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ត្រូវប្រឈមនឹងបញ្ហា ឧបសគ្គជាច្រើន ក្នុងការបោះឆ្នោត អាណត្តិទីពីររបស់លោក មិនត្រឹមតែពីគណបក្សប្រជាធិបតេយ្យនោះឡើយ គឺសង្គ្រាមពាណិជ្ជកម្មជាមួយចិន ។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា  ប្រធានាធិបតីដូណាល់ ត្រាំ ចាត់ទុកគោលនយោបាយតឹងតែងជាមួយចិនគឺជា មុខព្រួញ ​ក្នុងគោលនយោបាយដឹកនាំរបស់លោក  ... Read More »

ស្លាប់និងរបួសជិត​៥០នាក់ដោយផ្ទុះឆេះទីតាំងផលិតកាំជ្រួចផ្កាភ្លើង 

ទីតាំងផលិតកាំជ្រួចផ្កាភ្លើង ដែលមិនមានប្រព័ន្ធធានាសុវត្ថិភាព​ តែងតែ ជួបគ្រោះថ្នាក់ផ្ទុះឆេះ ជាបន្តបន្ទាប់នៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ី ក្នុងនោះមានបង់ក្លាដែស ចិន ឥណ្ឌា ជាដើម។ នៅពេលនេះសកម្មភាពផលិតកាំជ្រួច ក៏បានកើនឡើងដោយជិតដល់រដូវប្រើប្រាស់កាំជ្រួចផ្កាភ្លើងកាន់តែច្រើន ពិសេសគឺឆ្លងឆ្នាំ​។ កាលពីថ្ងៃទី​៤ ខែកញ្ញា ទីតាំងផលិតកាំជ្រួចនៅឥណ្ឌា ... Read More »

ក្រុមស្ត្រីជនជាតិប៉ាឡេស្ទីន​ ទាមទារសិទ្ធិទទួលបានការពារពារស្មើភាពគ្នា

ក្រុមស្ត្រីអ៊ីស្លាមនាសម័យបច្ចុប្បន្ន បានខិតខំស្វែងរកសិទ្ធិ របស់ខ្លួន នៅក្នុងសង្គម​ ដោយមានការតវ៉ាទាមទារ ជាច្រើននៅតាមបណ្តាប្រទេស​ អារ៉ាប់ កាន់សាសនាអ៊ីស្លាម ។ កន្លងមក​ប្រទេសសាឌី អារ៉ាប៊ី ក្រុមស្ត្រីក៏ទាមទារសិទ្ធិនៅក្នុងការបើកបររថយន្ត ​ហើយការទាមទារនោះទទួលបានជោគជ័យ  ដោយព្រះរាជ្យទាយាទ ប៊ីល ... Read More »

ពលរដ្ឋ១៧គ្រួសារនៅខេត្តឧត្ដរមានជ័យ ចោទលោក ឈួន ហុក ប្រធានក្រុមប្រឹក្សា ខេត្តសៀមរាបថា បានរំលោភយកដីរបស់ពួកគាត់

ខេត្តឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋចំនួន ១៧គ្រួសាររស់នៅក្នុងភូមិកូនក្រៀរ សង្កាត់កូនក្រៀរ ក្រុងសំរោងខេត្តឧត្ដរមានជ័យ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ បានចោទប្រកាន់ទៅលើលោកឈួន ហុក ប្រធានក្រុមប្រឹក្សា ខេត្តសៀមរាបថា បានរំលោភយកដីសង់លំនៅឋាន របស់ពួកគាត់ ២០ម៉ែត្រគុណ១០០ម៉ែត្រ ស្ថិតនៅភូមិកូនក្រៀរ ... Read More »

ទឹកពណ៌ក្រហមឆ្អៅហូរពេញមុខរោងចក្រដាសនៅសង្កាត់ស្ទឹងមានជ័យទី៣ សង្ស័យជាថ្នាំគីមី ធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភ

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលរស់នៅ ក៏ដូចជាអ្នកធ្វើដំណើរតាមផ្លូវបេតុងមួយកន្លែងស្ថិតក្នុងភូមិដំណាក់ធំ៣  សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានការព្រួយបារម្ភនិងភ័យខ្លាចមានការប៉ះពាល់ដល់សុខភាពជាខ្លាំង ព្រោះមានទឹកពណ៌ក្រហមឆ្អៅមួយសង្ស័យថាជាទឹកថ្នាំគីមី បានហូរចេញពីរោងចក្រដាស យ៉ាងច្រើនពេញផ្លូវតែម្ដង ហើយស្ទើរាល់ថ្ងៃតែម្ដងពុំមានការអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋានឡើយ ។ ប្រជាពលរដ្ឋបានបង្ហើបថា ទឹកថ្នាំពណ៌ក្រហមខាងលើនេះ អាចនឹងមានការប៉ះពាល់សុខភាពដល់ពួកគាត់ដែលរស់នៅជុំវិញទីនោះ ... Read More »

ក្រសួងធនធានទឹក ៖ ព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និង ឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង

ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម ព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និង ឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង ។ ក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ៧ កើត ខែភទ្របទ ... Read More »

ឃេីញបុគ្គលិកណេតដេកម្នាក់ឯងឱកាសល្អភ្ជង់ប្លន់យកលុយរត់តែមិនរួច

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់យកកាំបិតភ្ជង់ប្លន់យកលុយពីនារីម្នាក់ជាបុគ្គលិកណេត២៤ម៉ោងមួយកន្លែងនៅផ្លូវចោមចៅ​ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ បានសម្រេចហេីយព្យាយាមគេចខ្លួនតែជនរងគ្រោះស្រែកឆោកឡោត្រូវបានប្រជាពលរដ្ឋដេញចាប់ជាប់​ កាលពីវេលាម៉ោង ៧និង៤០ នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩  ។ ជនសង្ស័យឈ្មោះ ... Read More »

ជនសង្ស័យ​១​ក្រុម​មាន​គ្នា​ជាង​១០​នាក់​នាំ​គ្នា​សម្រុកចូល​ទៅ​កាប់ និងប្រើ​សឺរាំង​​បាញ់​ទឹក​អាស៊ីត​ដល់​ផ្ទះ​ម៉ាស្សា​មួយ​កន្លែង បណ្ដាល​ឲ្យ​បុរស​ជា​ជនជាតិ​វៀតណាម​ម្នាក់​រង​របួស​

​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​វៀតណាម​ម្នាក់​រង​របួស​ភ្នែកដោយសារតែជនសង្ស័យ​១​ក្រុម​មាន​គ្នា​ជាង​១០​នាក់​បាន​បើករថយន្ត និង​ជិះ​ម៉ូតូ​៣​គ្រឿង​នាំ​គ្នា​សម្រុកចូល​ទៅ​កាប់ និងប្រើ​សឺរាំង​​បាញ់​ទឹក​អាស៊ីត​ដល់​ផ្ទះ​ម៉ាស្សា​មួយ​កន្លែង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ម៉ោង​១០​យប់ ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ទល់មុខ​ផ្ទះ​១២០ ផ្លូវ​៣០៤ ស្ថិត​ក្នុង​ភូមិ​៥ សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង រាជធានីភ្នំពេញ។ ... Read More »

ប្រទះឃើញ កាបូប ឯកសារ បោះប្លុងចោលក្នុងព្រៃ សង្ស័យពាក់ព័ន្ធបទល្មើសឆក់

ភ្នំពេញ ៖ កាបូបមួយ ឃើញមានឯកសារ ខោអាវ លិខិតឆ្លងដែននៅក្នុងនោះផង ត្រូវបានប្រជាពលរដ្ឋ ដើររកជីកទំពាំងប្រទះឃើញ បោះប្លុងចោលក្នុងព្រៃ ដែលគេដាក់ការសង្ស័យ អាចជាសម្ភារៈពាក់ព័ន្ធ មកពីបទល្មើសឆក់ណាមួយហើយ រើកកាយ ឆែកយកលុយអស់បោះប្លុងកាបូបចោល បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ... Read More »

រថយន្តFord Ranger ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ ខម2-9230 បុករះរថយន្ត៣គ្រឿង ម្ចាស់រថយន្តរងគ្រោះ  អំពាវនាវសុំឲ្យម្ចាស់ចេញមុខមកទទួលខុសត្រូវ

ភ្នំពេញ ៖ បើយោងតាមអាខោនបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ«Heng Bandol»ជាម្ចាស់រថយន្តរងគ្រោះ ខណៈដែលរថយន្តមួយគ្រឿងម៉ាកFord Ranger ពណ៍ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ បានបើកបុករះដោយគ្មានមូលហេតុ បន្ទាប់ពីរថយន្តរបស់គាត់បានចតស្ងៀមមុខផ្ទះនោះ ហើយសូមអំពាវនាវសុំឲ្យម្ចាស់រថយន្តបង្កចេញមុខមកដោះស្រាយគ្នាតាមច្បាប់ ជាបន្ទាន់ចៀសវាងមានបញ្ហាវែងឆ្ងាយ ។ គួរបញ្ជាក់ថា  កាលពីវេលាម៉ោង ... Read More »

នាវាចម្បាំកងទ័ពជើងទឹកប្រទេសឥណ្ឌាចំនួន02គ្រឿងចូលចតកំពង់ផែក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ មន្ត្រីកងទព័ជើងទឹកកម្ពុជា បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៩ និង២០នាទីនាទី ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នាវាចម្បាំកងទ័ពជើងទឹកប្រទេសឥណ្ឌាចំនួន២គ្រឿង បានចូលចតកំពង់ផែ ក្រុងព្រះសីហនុ សម្រាប់ដំណើរទស្សនកិច្ចជាមិត្តភាព នៅកម្ពុជាចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ... Read More »

ជិះដល់ផ្លូវកោង ល្បឿនលឿនមិនប្រយត្ន័ ដួលបោកក្បាលរបួសធ្ងន់

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសបែកក្បាលបាក់ជើងសន្លប់ នឹងកន្លែងខណៈដែលជិះម៉ូតូល្បឿនលឿនដល់ផ្លូវកោង ខ្វះប្រុងប្រយត្ន័បណ្ដាលរេចង្កូតដួលច្រងាប់ច្រងឹល កាលពីវេលាម៉ោង៩យប់ ថ្ងៃ ពុធ ០៦ កើត ខែ ភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស ... Read More »

ជិះម៉ូតូវ៉ាជែងរថយន្តជ្រុលទៅបុកចូលរថយន្តមួយគ្រឿងទៀតសន្លប់ឈឹង

ភ្នំពេញ ៖ យុវជនម្នាក់រងរបួស សន្លប់វង្វេងបាត់ស្មារតី ខណះជិះម៉ូតូវ៉ាជែងរថយន្តខាងមុខ ចូលទៅគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុកចំពីមុខរថយន្តបែនបើកច្រាសទិស បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ... Read More »

ទីតាំងហ្គេមបាញ់ត្រី២កន្លែង របស់ឈ្មោះ « ភក្ត្រ » នៅផ្លូវ២៧១ និង៣៧១ ក្នុងខណ្ឌចំការមននិង ខណ្ឌមានជ័យ បើកលេងយ៉ាងរលូនគ្មានការបង្ក្រាប

ភ្នំពេញ ៖ ហ្គេមបាញ់ត្រីចំនួន២កន្លែងរបស់មេល្បែងឈ្មោះ « ភ័ក្ត្រ » បានបើកដំណើរការលេងយូរ ឆ្នាំ ដោយពុំមានការបង្ក្រាបពីសំណាក់នគរបាលពាក់ព័ន្ធនោះទេ ដែល ទីតាំងទី១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ ទល់មុខនឹងផ្សារប៉េសេ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ... Read More »

ព្យុះវាយប្រហារអាមេរិក រលកកម្តៅវាយប្រហារព័រទុយហ្គាល 

ខ្យល់ព្យុះកំពុងតែវាយប្រហារអាមេរិក ក្រោយឆ្លងកាត់ប្រទេសបាហាមាស សម្លាប់មនុស្សកើនឡើង​ដល់ទៅ​២០នាក់ហើយ​។ ចំណែកនៅក្នុងតំបន់អឺរ៉ុបវិញ កំពុងតែ ប្រឈមនឹងរលកកម្តៅវាយប្រហារ បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋ ។ អាកាសធាតុ​ នៅក្នុងប្រទេសព័រទុយហ្គាល់​​​ បានឡើងកម្ដៅយ៉ាងខ្លាំង​ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជាក់ស្តែង​ នៅស្រុក​ចំនួន​១៣ ត្រូវអាជ្ញាធរ​ប្រកាស​អាសន្ន​ដល់កម្រិត​ពណ៌​ក្រហម​ឲ្យប្រជាជន​ត្រូវប្រុងប្រយ័ត្ន​យកចិត្តទុកដាក់​ខ្ពស់បំផុត ... Read More »

បុរសជនជាតិម៉ាឡេស៊ីម្នាក់ ត្រូវរថយន្តមិនស្គាល់ម៉ាកបុកបាក់ជើង

ភ្នំពេញ​៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់ ត្រូវរថយន្តមិនស្គាល់អត្តសញ្ញាណបុកបាក់ជើង ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៤និង៤៥នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅ ផ្លូវព្រះនរោត្តមកែងផ្លូវលេខ២២២ ភូមិ១៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ... Read More »

ជិះម៉ូតូត្រឡប់មកផ្ទះទាំងស្រវឹង ដួលបោកស្លាប់់ម្នាក់ របួសធ្ងន់២នាក់ នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរសម្នាក់ស្លាប់នៅនឹងកន្លែង ២នាក់ទៀតរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកំពុងដេកលង់លក់ចេញមកចោមរោមមើល ដោយសារជិះម៉ូតូទំនងស្រវឹងស្រារេចង្កូតដួលបោក និងថ្នល់កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិធ្លកសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។ បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាបុរសដែលស្លាប់់មានឈ្មោះមាសសារ៉ាត់អាយុ៣០ឆ្នាំមុខរបរបើករថយន្តរស់នៅភូមិព្រះទន្លេសង្កាត់សង្ឃ័រ ... Read More »