ព័ត៌មានទាន់ហេតុការណ៍៖
'

លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តអញ្ចើញបើកវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដើម្បីជួបសន្ទនាជាមួយអង្គការសង្គមស៊ីវិល សមាជិចូលរួម២០៣នាក់ មកពីរមន្ទីរជុំវិញខេត្ត

ខេត្តស្ទឹងត្រែង៖ ក្រោមអធិប្បតីភាពលោកគឹម រត្នវិសិដ្ឋ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី នឹងជាប្រធានក្រុមប្រក្សាភិបាល វេទិកាសម្ព័នសង្គមស៊ីវិល លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធជុំវិញវិញខេត្តអញ្ចើញចូលរួម នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ... Read More »

រដ្ឋមន្ត្រីក្រសួងការពារជាតិ ៖ ប្រយ័ត្នចាញ់បោកជនខិលខូច អោយចូលរួមប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងថា “សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នចំពោះការបោកប្រាស់របស់ជនខិលខូចមួយចំនួន ដែលអាចធ្វើឱ្យបងប្អូនជាប់ពាក់ព័ន្ធនឹងអំពើល្មើសច្បាប់ផ្សេងៗ ជាពិសេសការចូលរួមប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត”។នេះបើតាមការសរសេររបស់លោក ទៀ បាញ់ ក្នុងបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២២ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជាដែលចប់អាណត្តិ

ភ្នំពេញ៖ នៅវិមានសន្តិភាព នាថ្ងៃពុធ៦រោច ខែស្រាព ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ... Read More »

លោក ប៉ា សុជាតិវង្ស ស្នើឲ្យបង្កើតក្រុម ប្រឹក្សាជំនាញ នៃការិយាល័យនីមួយៗ ដើម្បីពិនិត្យឯកសារ មុន និងដាក់កិច្ចប្រជុំអនុមត័រាល់គម្រោងអភិវឌ្ឍន៍ កាត់បន្ថយការយឺតយ៉ាវ

ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣អាណត្តិទី៣ នាព្រឹកថ្ងៃទី២១ សីហា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ... Read More »

ឡើងព្រំដំបូលផ្ទះ ប៉ះចំខ្សែភ្លើង តង់ស្យុងខ្ពស់ ឆក់របួសធ្ងន់

ខេត្តកំពង់ឆ្នាំង ៖​ បុរសម្នាក់បានរងរបួសរលាកពេញខ្លួន បន្ទាប់ពីខ្សែភ្លើងតង់ស្យុងខ្ពស់ ឆក់ពេលឡើងព្រំដំបូលផ្ទះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៤៦ នាទីព្រឹកទី ២១ ខែសីហា ឆ្នាំ២០១៩ នៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ... Read More »

រថយន្ដLEXUS RX ៣០០ បើកឆ្លងផ្លូវបញ្ច្រាសរង្វង់មូល បុកអ្នកជិះម៉ូតូផ្អើលអ្នកភូមិទាំងយប់

ខេត្តស្វាយរៀង៖ រថយន្ដម៉ាក LEXUS RX៣០០ ពណ៌សមួយគ្រឿងបានបើកឆ្លងផ្លូវបញ្ច្រាសរង្វង់មូលល្បឿនលឿន មិនប្រយត្ន័បុកអ្នកជិះម៉ូតូទិសដៅបញ្ច្រាសគ្នា ពេញទំហឹង លាន់សូរដូចរន្ទះ បណ្ដាលឲ្យមនុស្សរងរបួសចំណែកម៉ូតូខ្ទេចទាំងស្រុងកាលពីវេលាម៉ោង៩និង៥៥នាទីយប់ ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៩ ... Read More »

ក្មេងស្រីរូបស្អាតម្នាក់ សង្ស័យត្រូវថ្នាំសណ្ដំធ្វើឲ្យវង្វេងស្មារតីនិយាយស្តីលែងចេញ ត្រូវសមត្ថកិច្ចប្រកាសរកសាច់ញាតិ

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីសមត្ថកិច្ចខណ្ឌសែនសុខ បានប្រទះឃើញក្មេងស្រីសាច់សខ្ចីរូបស្រស់ម្នាក់ មានអាយុប្រហែល១៨ឆ្នាំ ក្នុងសភាពមិនប្រក្រតី ដោយមិននិយាយស្តីអ្វីទាំងអស់ ដៃជើងដងខ្លួនញ័រញ៉ាកទទ្រើក មិនដឹងថាត្រូវថ្នាំសណ្ដំអ្វី ឬក៏ប្រើប្រាស់ថ្នាំញៀនហួសកម្រិត ។ ករណីខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ... Read More »

ស្រវឹងស្រាយកស្នរបម្រុងចាក់គេ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ផឹកស្រាស្រវឹង បែកគំនិតរករឿង ជេរប្រមាថគេ ថែមទាំងយកស្នរ បម្រុងចាក់សម្លាប់គេថែមទៀត ធ្វើឲ្យគេភ័យ ក៏ប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ។ ករណីនេះ កើតឡើងនៅវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ... Read More »

បុរសម្នាក់បើករថយន្ដល្បឿនលឿន ជ្រុលរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យស្លាប់

ខេត្តកណ្ដាល៖ បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈបុរសរងគ្រោះខាងលើ បានបើករថយន្ដដោយល្បឿនលឿន បានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញមួយទំហឹង កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខផ្ទះឈ្មោះ គង់ ចន្នា លក់ភេសជ្ជៈគ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកសំរោង៣ ... Read More »

ស្ត្រីម្នាក់ស្រវឹងស្រា ខឹងប្ដីស្ដីបន្ទោស រត់ទៅចងកសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ

ខេត្តសៀមរាប៖ ស្ត្រីម្នាក់ស្រវឹងស្រាខឹងប្ដីស្ដីបន្ទោសបានរត់ទៅចងកសម្លាប់ខ្លួន ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចលើផ្ទះ(ឆ្វាលើ) កម្ពស់១,៨០ម៉ែត្រ ស្ថិតនៅភូមិអំពៅដៀប ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

កូរ៉េទាំងពីរនៅមិនទាន់មានទំនុកចិត្តគ្នា ឆ្ពោះទៅរកការឯកភាពជាតិ បញ្ចប់សង្គ្រាមនៅ​ឡើយទេ

បើទោះបីប្រទេសកូរ៉េទាំងពីរមានទំនាក់ទំនងល្អប្រសើរនឹងគ្នា ប៉ុន្តែប្រទេសទាំងពីរ​នៅមិនទាន់​ទុកចិត្តគ្នាទាំងស្រុងនៅឡើយទេ ដោយប្រទេសទាំងពីរស្ថិតនៅ​ក្នុងសង្គ្រាមដ​ដែល​ ។ ​ លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ម៉ូ​ន​ជេអ៊ី​ន​ និង​លោក​ គី​ម​ ជុង​អ៊ុ​ន​ សត្រូវ​នឹង​គ្នា​បាន​ជួប​គ្នា​ជាច្រើន​លើក​មក​ហើយ​ មុន​លោក​ គី​ម​ ជុង​អ៊ុ​ន​ ជួប​លោក​ ... Read More »

អភិបាលខេត្តកំពង់ចាមស្នើឲ្យ ស្នងការនគរបាលខេត្ត សហការជាមួយមន្ទីរសុខាភិបាល ចុះពិនិត្យមើលគ្លីនីកមួយណា ដែលប្រើប្រាស់រូបភាពឲ្យមានក្រុមគួកជេរ ដឹកអ្នកជំងឺទៅកាន់គ្លីនីករបស់ខ្លួន

ខេត្តកំពង់ចាម ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៣របស់ក្រុមប្រឹក្សា នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ បានលើកយកករណីមិនប្រក្រតីមួយដែលបានលើកឡើងថា «មានគ្លីនីកឯកជនមួយចំនួន កំពុងប្រើប្រាស់រូបភាព ដើរតួឲ្យក្រុមគួកជេរដឹកអ្នកជំងឺទៅកាន់គ្លីនីករបស់ខ្លួន ខណៈដែលអ្នកជំងឺមានបំណងពិតមករកសេវានៅមន្ទីរពេទ្យរដ្ឋ» ។ កិច្ចប្រជុំយោងតាមបណ្ដឹងរបស់ប្រជាពលរដ្ឋ ជាអ្នកជំងឺ ... Read More »

រថយន្តស៊េរីទំនើបមួយគ្រឿង លួចដឹកឈើ ត្រូវសមត្ថកិច្ចសហការបង្ក្រាប

ខេត្តក្រចេះ៖ រថយន្តឡិចស៊ីសមួយគ្រឿង មានផ្ទុកឈើពេញប្រៀបតែម្តង ត្រូវបានកម្លាំងស្នាក់ការសន្តិសុខ៧១០ បង្ក្រាបយកទៅរក្សារទុកនៅស្នាក់ការសង្កាត់ព្រៃឈើចាត់ការតាមច្បាប់ព្រៃឈើ ។ ការចុះបង្ក្រាបនោះដឹកនាំដោយលោកអនុសេនីយ៍ឯកស្រី សីនា បានសហការជាមួយនិកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងដែលមានលោក កែវ ចំណាន ដែលជានាយសង្កាត់រដ្ឋបាលព្រៃឈើបានចុះបង្រ្កាប់ផ្ទាល់ ។ ការស្ទាក់ចាប់រថយន្តដឹកឈើមួយគ្រឿងនេះ សមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៥និង៣០នាទី ... Read More »

ម្តាយជនរងគ្រោះ ស្រែករកយុត្តិធម៌ រឿងអនុប៉ុស្តិ៍ជ្រោយតាកែវ និងបក្ខពួក វាយធ្វើបាបកូនគាត់ទាំងដៃជាប់ខ្នោះ

ខេត្តកណ្តាល៖ រឿងហិង្សាមួយដែលម្តាយជនរងគ្រោះអះអាងថា បានចាប់ដាក់ខ្នោះកូនរបស់គាត់ និងវាយធ្វើបាបរហូតធ្លាក់ឈាម ជាក្រុមនៅស្រុកកោះធំ កំពុងស្រែករកយុត្តិធម៌ សំណុំរឿងបានបញ្ជូនទៅតុលាការហើយ ។ អ្នកមីង ប្រាង ម៉ុម អាយុ៤៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ... Read More »

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីលួចស្លាកលេខរថយន្ត និងទទួលផលចោរកម្ម

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ ឃាត់ខ្លួនជាក់ស្តែង កាលពី១ និង៥៥នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃអង្គារ ៥រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ... Read More »

យានទៅកាន់ឋានព្រះច័ន្ទរបស់ឥណ្ឌា បានឆ្លងផុតកគន្លងគោចរផែនដី ចូលដល់ ដែនគោចររបស់ព្រះច័ន្ទហើយ

នៅមិនយូរទៀតទេ យានអវកាសរបស់ឥណ្ឌា បានបង្កើតប្រវត្តិសាស្ត្រ ចុះចតនៅឋានព្រះច័ន្ទ ដោយពេលនេះយានឥណ្ឌា Chandrayaan-2 ជ្រៀតចូលគន្លងគោចរជុំវិញព្រះច័ន្ទដោយជោគជ័យ និងត្រៀមចុះចតនៅខែកញ្ញា ឆ្នាំ​២០១៩នេះ ក្រោយធ្វើដំណើររយៈពេលជាង​១ខែ ។ សារព័ត៌មានឥណ្ឌា Times of India ... Read More »

ទំនាស់ពាក្យសំដីតិចតួចនៅកន្លែងធ្វើការ លើកគ្នាមកព្រួតវាយយុវជន២នាក់របួស ប្តឹងសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនដៃដល់ម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ បន្ទាប់ពីធ្វើសកម្មភាពព្រួតវាយយុវជន២នាក់ដែលធ្វើការជាមួយគ្នា បណ្ដាលឲ្យរបួសផ្តើមចេញពីរឿងទំនាស់ពាក្យសំដីតិចតួចនៅកន្លែងធ្វើការ ។ ចំណែកបក្ខពួក៣នាក់ទៀតរត់គេចខ្លួនបាត់ ។ ការចាប់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២រំលង អធ្រាត្រឈានចូលថ្ងៃពុធ ៦រោច ខែស្រាពណ៌ ... Read More »

ចិនព្រមានពីលទ្ធផលអាក្រក់ ក្រោយអាមេរិកសម្រេចលក់យន្តហោះចម្បាំង ឲ្យតៃវ៉ាន់ ដើម្បីប្រឆាំងទីក្រុងប៉េកាំង

ការសម្រេចលក់ អាវុធទៅឲ្យកោះតៃវ៉ាន់ ក្នុងនោះមានយន្តហោះចម្បាំង F-16 រហូតដល់​៦៦គ្រឿង ​មិនខ្វល់ពីការព្រមានរបស់ចិន បានធ្វើឲ្យចិនខឹងសម្បាយ៉ាងខ្លាំង ។ ក្រសួងការបរទេសអាមេរិក បានអនុម័តជាផ្លូវការហើយលើការលក់យន្ដហោះចម្បាំង F-16 ចំនួន៦៦គ្រឿង ឲ្យកោះតៃវ៉ាន់ បើទោះជាមានការព្រមានពីចិនក៏ដោយ ។ ... Read More »

បុរសវ័យ៧៨ឆ្នាំ ជាអ្នកប្រតិបត្តិសីល៍ទាន អៈអាងពីគាត់បានកាន់កាប់ដីត្រឹមត្រូវស្របច្បាប់ទាំងអស់តាំងពីឆ្នាំ១៩៩៤

ខេត្តបាត់ដំបង៖ បន្ទាប់ពីប៉ុន្មានថ្ងៃនេះមានបុគ្គលពីររូប (ឈ្មោះ គង់ ច័ន្ទមុន្នី និងចាន់ យឿត) បានចេញមុខអះអាងតាមវិទ្យុសំបុកឃ្មុំ បកស្រាយទាមទាររឿងរ៉ាវដីស្រែមួយកន្លែងទំហ៊ំជាង១០៨ហិចតា ស្ថិតនៅភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយចោទឈ្មោះ អៀង ... Read More »

សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ បន្តបើកការស្រាវជ្រាវ រកមុខរកជនដៃដល់ដែលផ្ទះអាវុធបាញ់ចូលកាស៊ីណូ

ខេត្តព្រះសីហនុ៖ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ សមត្ថកិច្ចចម្រុះរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រះសីហនុកំពុងបន្តបើកការស្រាវជ្រាវរកមុខរកជនដៃដល់ ដែលផ្ទះអាវុធបាញ់ចូលកាស៊ីណូមួយកន្លែងបណ្តាលឲ្យបុរសជនជាតិចិនម្នាក់ជាភ្ញៀវកំពុងនៅក្នុងកាសុីណូរងរបួសធ្ងន់ កាលពីយប់ជិតពាក់កណ្តាលអាធ្រាត្រថ្ងៃទី១៩ សីហា ២០១៩ នៅចំណុចកាស៊ីណូទ្រព្យសម្បត្តិ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ។ ... Read More »

តំបន់កាស្មៀរកាន់តែតានតឹង អាមេរិក អំពាវនាវឲ្យដោះស្រាយតាមរយៈ​កិច្ចពិភាក្សា

អាមេរិក និងបណ្តាប្រទេសជុំវិញពិភពលោកបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយខ្លាចប្រទេស​បរមាណូ ឥណ្ឌា និងប៉ាគីស្ថានផ្ទុះអាវុធដាក់គ្នាក្លាយទៅជាសង្គ្រាមទ្រង់ទ្រាយធំ ។ ពេលថ្មីៗនេះប៉ាគីស្ថាន បានប្រកាសថា ទាហានរបស់ខ្លួនបានបាញ់សម្លាប់ទាហានឥណ្ឌា ​៦នាក់​ ។ នៅពេលនេះ​ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក​ Mark ... Read More »

ចាប់រថយន្តដឹកទំនិញធុនធំជិត១០គ្រឿង ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ

ភ្នំពេញ៖ រថយន្តធុនធំចំនួន៦គ្រឿង និងរថយន្តតាក់ស៊ីចំនួនមួយចំនួនទៀត ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ បង្កភាពរញ៉េរញ៉ៃ លើដងផ្លូវជាតិលេខ១ ត្រូវបានលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ណែនាំឲ្យកម្លាំងសន្តិសុខខណ្ឌ ចាប់យកមករក្សាទុកមួយរយៈដើម្បីជាការព្រមានកុំឲ្យបំពានលើគោលការណែនាំរបស់រដ្ឋបាលខណ្ឌ ។ យុទ្ធនាការរៀបចំសណ្តាប់ធ្នាប់លើដងផ្លូវជាតិ និងផ្លូវមួយចំនួនទៀតក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅនេះធ្វើឡើងជាប្រចាំ សម្រាប់ថ្ងៃទី២១ ... Read More »

គរុសិស្សម្នាក់ដេកស្លាប់នៅក្នុងបន្ទប់លើកុដិព្រះសង្ឃ សង្ស័យខ្យល់គរ

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ក្នុងវត្តព្រៃឆ្លាក់ ខណៈមានគរុសិស្សម្នាក់ដេកស្លាប់នៅក្នុងបន្ទប់លើកុដព្រះសង្ឃសង្ស័យខ្យល់គរ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៧ព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងវត្តព្រៃឆ្លាក់ ភូមិ​ព្រៃ​ឆ្លាក់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង ។ ... Read More »

ការសាកល្បងអាវុធមីស៊ីលរបស់អាមេរិក នឹងបង្កឲ្យមានសង្គ្រាម ត្រជាក់ជាថ្មីរវាងមហា​អំណាច អាមេរិក រុស្ស៊ី និងចិន​

អាមេរិកបាកសាកល្បងមីស៊ីល ក្រោយការដកខ្លួនចេញពីសន្ធិសញ្ញាអាវុធ INF ​បង្កក្តី​បារម្ភយ៉ាងខ្លាំងពី ការប្រកួតប្រជែងអាវុធសាជាថ្មី ក៏ដូចជាជំរុញឲ្យមានសង្គ្រាម​ត្រជាក់កើតឡើង ។ សារព័ត៌ មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩ មន្ត្រីជាន់ខ្ពស់នៃកងទ័ពសហរដ្ឋអាមេរិកលោក ... Read More »

តើវាសនា! អ្នកកាសែត និងភ្នាក់ងារផ្ដល់ព័ត៌មាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គេចផុតពីសំណាញ់ច្បាប់ដែរឬទេ ?

ខេត្តពោធិ៍សាត់៖ ប្រភពរាយការណ៍ពីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ថា អ្នកកាសែត ... Read More »

ពលរដ្នរិះគន់កសិដ្ឋានចិញ្ចឹមក្រពើ លោកវេជ្ជបណ្ឌិត សុខ សុវណ្ណារិទ្ធ ថា មានក្លិនស្អុយប៉ះពាល់សុខភាពប្រជាពលរដ្ឋ និងសិស្សសាលា

ខេត្តសៀមរាប៖ ពលរដ្នរិះគន់កសិដ្ឋានចិញ្ចឹមក្រពើវេជ្ជបណ្ឌិតម្នាក់ ឈ្មោះសុខ សុវណ្ណារិទ្ធ បានចិញ្ចឹមសត្វក្រពើមួយកន្លែង នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខាងត្បូងផ្សារញ៉ែ ជាប់កនែ្លងក្មេងលេងនៃសាលាវេសស្ទើនអន្តរជាតិ បង្កឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់ សុខភាពប្រជាពលរដ្ឋ និងសិស្សសាលា ។ យោងតាមការស្នើរបស់ប្រជាពលរដ្ឋ ... Read More »

ជនសង្ស័យម្នាក់ឃើញស្រ្តីកំពុងតែកាន់ទូរស័ព្ទនៅលើផ្ទះ រត់ឡើងទៅឆក់ ត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីស្រ្តី ម្នាក់មិនបានសម្រេចត្រូវប្រជាពលរដ្ឋស្រែកឲ្យសមត្ថកិច្ចនៅក្បែរនៅចាប់បានភ្លាមៗនៅកន្លែងកើតហេតុ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលេខ៧០១ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ។ ជនសង្ស័យមានឈ្មោះ ផាន់ ... Read More »

ក្រសួង​ធនធាន​ទឹក​ ជូន​ដំណឹង​ស្តីពីស្ថាន​ភាពទឹកជំនន់ទន្លេមេគង្គ

ភ្នំពេញ​ ៖​ ក្រសួងធនធានទឹក និងខតុនិយម​នៅថ្ងៃ​ពុធ​ទី២១សីហា​នេះបានចេញសេចក្តីជូនដំណឹង​ ស្តីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ​ដោយ​បញ្ជាក់​ថា​ កាលពីវេលាម៉ោង០៧ ព្រឹក នាថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៩ កន្លង​ មកនេះ មានប្រព័ន្ធសម្ពាធទាប(ITCZ) ... Read More »

លួចដែកបានហើយ រត់មិនរួចពីនគរបាល ឃាត់ជាប់

ភ្នំពេញ​៖​ កម្លាំងនគរបាលបានចុះល្បាតពួនស្ទាក់ ក្នុងមូលដ្ឋានប្រទះឃើញជនសង្ស័យកំពុងអូសរទះដែកឃាត់សួនាំទើបដឹងថា ជាមុខសញ្ញាលួចដែកយ៉ាងសកម្ម ។ ការឃាត់នេះ បានធ្វើឡើងកាលពីវេលាម៉ោង3និង30នាទី ថ្ងៃទី 21 ខែសីហា ឆ្នាំ 2019 នៅចំណុចផ្ទះកំពុងសាងសង់ថ្មី ស្ថិតនៅភូមិកាកាប សង្កាត់កាកាបទី2 ... Read More »

កុំចេះតែហ៊ាន! លួចម៉ូតូពីខណ្ឌសែនសុខសមត្ថកិច្ចតាមចាប់បាននៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ បានធ្វើសកម្មភាពលួចម៉ូតូពីខណ្ឌសែនសុខ តែត្រូវសមត្ថកិច្ចតាមចាប់បាននៅខណ្ឌពោធិ៍សែនជ័យ ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ កាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្នុងឃ្លាំងលេខ៥៥៥ ផ្លូវ១៩២៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ... Read More »