ព័ត៌មានទាន់ហេតុការណ៍៖
'

យកកណ្ដៀវលួចកាប់ប្អូនថ្លៃពីក្រោយស្លាប់ភ្លាមៗយ៉ាងរន្ធត់ រួចរត់គេចខ្លួន ទៅជាន់ខ្សែលួសឆក់កណ្ដុរបណ្ដាលឲ្យជនបង្កស្លាប់ខ្លួនឯងដែរ នៅស្រុកកោះធំ

ខេត្តកណ្ដាល៖ យុវជនម្នាក់ ខណៈកំពុងអង្គុយចុចទូរស័ព្ទលេង ស្រាប់តែបុរសជាបងថ្លៃ បានយកកណ្ដៀវមកកាប់ពីក្រោយ ស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ ។ បន្ទាប់ពីជនសង្ស័យកាប់រួច បានរត់គេចខ្លួន ចៃដន្យ ខណៈដែលរត់គេចខ្លួននោះ ជនសង្ស័យបានជាន់ខ្សែលួសឆក់កណ្ដុររបស់ប្រជាពលរដ្ឋ បណ្ដាលឲ្យស្លាប់ខ្លួនឯងផងដែរ ។ ចំពោះករណីខាងលើនេះ ... Read More »

ត្រឡប់មកពីផឹកស៊ីជាមួយមិត្តភ ក្តិជនមិនស្គាល់មុខ៦នាក់ ជិះម៉ូតូដេញតាម រួចយកវត្ថុរឹងវាយបណ្ដាលផុងលលាដ៍ក្បាលស្លាប់ និងម្នាក់ទៀតរបួសយ៉ាងដំណំ

ខេត្តកណ្ដាល៖ យុវជន២នាក់ បន្ទាប់ពីផឹកស៊ីជាមួយមិត្តភក្តិរួច បានជិះម៉ូតូឌុបគ្នាត្រឡប់មកផ្ទះវិញ តែមិនទាន់ដល់ផ្ទះផង មានជនសង្ស័យ៦នាក់ជិះម៉ូតូ២គ្រឿង ដេញតាម រួចយកវត្ថុរឹងមកវាយក្បាកទៅលើជនរគ្រោះជាអ្នកជិះពីក្រោយ បណ្ដាលឲ្យផុងលលាដ៍ក្បាលរងរបួសធ្ងន់ រហូតស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសយ៉ាងដំណំ ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ... Read More »

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះអស់២ខ្នងនៅក្រុងកំពង់ចាម

ខេត្ត​កំពង់ចាម​ ៖​ ផ្ទះពលរដ្ឋខ្មែរឥស្លាមចំនួនពីរ ទៅបានអគ្គិភ័យឆេះបំផ្លាញផ្ទះ និងទ្រព្យសម្បត្តិមួយចំនួនស្ទើរអស់ទាំងស្រុងដោយសារតែឆ្លងចរន្តអគ្គិសនី បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៤ និង១៥នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ នៅ ចំណុចក្រោយវិហារឥស្លាម ស្ថិតក្នុងភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ... Read More »

រថយន្ត Camary បាឡែន បុកម៉ូតូម៉ាក Zoomer ស្លាប់ម្នាក់

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៏ពីសមត្ថកិច្ចឲ្យដឹងថា ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងជិត៦ល្ងាច នៅក្រុម៣០ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត ម៉ាកCamary បាឡែន ពណ៌ខ្មៅ ស្លាក ... Read More »

ជនដៃដល់ប្រើអំពើហិង្សា​លើ​កដៃប្រហារ​ប្រព​ន្ធខ្លួន​នឹងដែកគាស់ស្លាប់​យ៉ាង​អាណោចអាធ័ម​សមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ

ខេត្តក្រចេះ ៖ ជនសង្ស័យប្រើអំពើហិង្សាយកដែកជើងជ្រូក (ដែកគាស់ដែកគោល)​វាយប្រពន្ធរបស់ខ្លួនចំកញ្ចឹងករហូតដល់ស្លាប់ ដោយសារតែទាស់ពាក្យសំដីរឿងបណ្តែតបណ្តោយឲ្យចៅដើលេងនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ។ ករណី​ឃាតកម្មសម្លាប់ប្រពន្ធខ្លួនឯងនោះ បានកើតឡើងនៅវេលា​ម៉ោង​ប្រហែល ១៧និង០៥​នាទី​ ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ដង្ហឹ​ត ... Read More »

ស្រវឹងត្នោតជូរខឹងសុំលុយម្ដាយ២ម៉ឺនមិនឲ្យ យកចបជីកវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ខូចខាតអស់មួយចំនួន

  ខេត្តកណ្ដាល៖ យុវជនម្នាក់បានទិញទឹកត្នោតជូរផឹកជាមួយមិត្តភក្តិ រហូតស្រវឹងជោកជាំ រួចសុំលុយម្ដាយរបស់ខ្លួនចំនួន២ម៉ឺនរៀង តែម្ដាយមិនអោយ ខឹងក៏ស្ទុះទៅយកចបជីកមកវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ អស់មួយចំនួន ​ ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ... Read More »

វិវាទសាសនា ក្លាយជាក្តីបារម្ភ ពីការផ្ទុះសង្គ្រាមជាទ្រង់ទ្រាយធំកើតឡើង នៅលើពិភពលោក

ក្រោយពេលមានការវាយប្រហារជាច្រើនលើកកើតឡើង នៅជុំវិញពិភពលោក ពាក់ព័ន្ធទៅនឹងសាសនា បានបង្កក្តីបារម្ភយ៉ាងខ្លាំង ពីសង្គ្រាមសាសនា ជាទ្រង់ទ្រាយធំកើតឡើង ក្លាយជាសង្គ្រាម លោកលើកទីបី ។ ជាក់ស្តែង ការវាយប្រហារ ភេរវកម្មនៅក្នុងព្រះវិហារសាសនាអិស្លាម នៅក្នុងទឹកដីញ៉ូវហ្សឺឡែន បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន ... Read More »

រដ្ឋាភិបាលចិន និងក្រុមហ៊ុន​Huawei ចាប់ផ្តើមវាយបកអាមេរិក

នៅថ្ងៃទី​១ ខែមិថុនានេះ ​ចិនបានសម្រេចដំឡើងពន្ធ​២៥ភាគរយដល់ទំនិញនាំចូលពីអាមេរិក មានតម្លៃ ៦០ពាន់លានដុល្លារ ដែលជាការឆ្លើយតបទៅនឹងការដំឡើងពន្ធលើទំនិញនាំចូលពីចិនតម្លៃ ២០០ពាន់លានដុល្លារ ។​ជាមួយគ្នានេះ ក្រុមហ៊ុនបច្ចេកវិទ្យា ហួវាយក៏បានបណ្តេញបុគ្គលិកអាមេរិក ដែលធ្វើការឲ្យក្រុមហ៊ុននេះ​ផងដែរ ។ ចិនបានសម្រេចដំឡើងពន្ធ លើមុខទំនិញនាំចូលពីអាមេរិកដល់ទៅ​៥១៤០ប្រភេទ ​​ក្នុងនោះមាន ... Read More »

កុមារកំព្រា និងពិកាជិត៥០០នាក់បានទស្សនារឿងបូននីប៊ែរដោយឥតគិតថ្លៃ នៅរោងភាពយន្តលេជេន

ភ្នំពេញ៖ យ៉ាងហោចណាស់មានកុមារកំព្រា និងពិកាប្រមាណជិត៥០០នាក់មកពីអង្គការមូលនិធីកុមារកម្ពុជារបស់លោកស្កុតនីសិន និងអង្គការគ្រួសារថ្មីទទួលបានការទស្សនាភាពយន្តរឿងបូននីប៊ែរ(Boonie Bear)ដោយឥតគិតថ្លៃ​ ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយរោងភាពយន្តលេជេនរួមសហការជាមួយនឹងក្រុមហ៊ុនចែកចាយរឿងវេសថេចមីឌាលីមីធីតក្នុងឱកាសអបអរនៃការប្រារព្ធទិវាកុមារអន្តរជាតិ១មិថុនា​ ។ ការចាក់បញ្ចាំងរឿងនេះ បានធ្វើឡើងនៅរោងភាពយន្តលេជេនសាខាស៊ីធីម៉ល នៅព្រឹកថ្ងៃទី១ មិថុនា ២០១៩ ​ ។ ... Read More »

បុរសម្នាក់ស្លាប់ក្នុងហេតុការណ៍ រថយន្ត៣គ្រឿងបុកគ្នា ស្រុកប្រាសាទបាគង

ខេត្តសៀមរាប៖ បុរសម្នាក់បើកបររថយន្ដកាមរីបាឡែន ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យទៅបុករថយន្តសាំយ៉ុងមួយគ្រឿងទៀត នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង បណ្ដាលឲ្យស្លាប់មនុស្ស១នាក់ បង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់ កាលពីវេលាម៉ោង ២៣និង០០នាទី នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។ ... Read More »

មន្រ្ដីជាន់ខ្ពស់នៃស្នងការនគរបាលខេត្តសៀមរាប បដិសេធច្រានចោលព័ត៌មានថា ជាអំពើឃាតកម្មលើជនរងគ្រោះឈ្មោះ សុខ វិច្ឆិកា

ខេត្តសៀមរាប៖ មន្រ្ដីជាន់ខ្ពស់ នៃស្នងការនគរបាលខេត្តសៀមរាប បានធ្វើការបដិសេធ ច្រានចោល នូវព័ត៌មានលើកឡើងថា ករណីធ្វើអត្តឃាត (ចងក) របស់ជនរងគ្រោះ ឈ្មោះ សុខ វិច្ឆិកា អាយុ២៨ឆ្នាំ រស់នៅក្នុង ភូមិភ្នៅ ... Read More »

បង្រ្កាបរថយន្តបាកុងផ្ទុកឈើ ឡាំងជ្រុងជិត៧ម៉ែត្រត្រីគុណ

ខេត្តពោធិ៍សាត់៖ ដោយទទួលបទបញ្ជាយ៉ាងក្ដៅគគុក ពីគណៈបញ្ជាការឯកភាពខេត្ត កម្លាំងចម្រុះស្រុកភ្នំក្រវាញ សហការចុះបត្តិ្របត្តិការបង្រ្កាបរថយន្តបាកុង ១គ្រឿង ផ្ទុកឈើអារឡាំងជ្រុងគ្មានលិខិតអនុញ្ញាត ដើម្បីអនុវត្តន៍បន្ត ។ ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៨ និង៣០នាទី យប់ ថ្ងៃសុក្រ ១៣រោច ខែពិសាខ ... Read More »

ប្រជាពលរដ្ឋខ្មែរ ជាន់គ្រាប់មីន បណ្តាលឲ្យដាច់ជើងមួយចំហៀង នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ អាចចាត់ទុកបានថា ជាសំណាងច្រើនជាងក៏ថាបាន ខណៈមានប្រជាពលរដ្ឋមួយក្រុមមានគ្នាប្រមាណ១០នាក់ បានបបួលគ្នាលួចឆ្លងដែនក្នុងគោលបំណងដឹកជញ្ជូន និងលីសែងឈើ ដែលបានកាប់រួចជាស្រេចយកមកទឹកដីកម្ពុជា ប៉ុន្តែជាអកុសលមានមនុស្សម្នាក់ ក្នុងចំណោមអ្នកទាំង១០បានជាន់មីនកប់ទុកក្នុងដី ដើម្បីប្រឆាំងនឹងសង្គ្រាមបន្សល់ទុកពីសម័យកាល បណ្តាលឲ្យដាច់ជើងរបួសធ្ងន់ធ្ងរ ។ ប្រភពព័ត៌មានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ... Read More »

ខណៈនេះ អគ្គិភ័យកំពុងឆាបឆេះផ្ទះពលរដ្ឋ៣ខ្នងនៅក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល៖ នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីអគ្គិភ័យមួយបានកើតឡើងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ សមត្ថកិច្ចមូលដ្ឋាន​បាននិងកំពុងបញ្ចេញរថយន្តពន្លត់អគ្គិភ័យ​ទៅអន្តរាគមន៍ហើយ ។ ប្រភពរាយការណ៍បឋមថា ករណីអគ្គិភ័យនេះ កំពុងឆេះផ្ទះពលរដ្ឋ៣ខ្នង ស្ថិតនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ... Read More »

ស្នងការខេត្តកំពង់ស្ពឺ និងសាច់ញាតិ បានយកអំណាចដើរកាងបទល្មើស និងល្បែងស៊ីសងពេញទូទាំងខេត្ត

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងខេត្តកំពង់ស្ពឺ បាននឹងកំពុងរីករាលដាលយ៉ាងខ្លាំងនៅទូទាំងខេត្ត ដោយមិនខ្លាចរអាអ្វីឡើយ បើទោះបីជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញផែនការជាបន្តបន្ទាប់ ឲ្យសមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់ចុះបង្ក្រាបក៏ដោយ។ បទល្មើសសង្គមនេះនៅតែបន្តកើតមានឡើង និងបានកើតឡើងកាន់តែខ្លាំង រហូតមានសមត្ថកិច្ចជាច្រើនពាក់ព័ន្ធនឹងការចូលរួមកាងបទល្មើសខុសច្បាប់ទាំងនោះផងដែរ ជាពិសេស ... Read More »

ENARITA ដឹកនាំតារាល្បីៗ ទៅសម្ពោធសាខាថ្មី ខេត្តក្រចេះ

ភ្នំពេញ៖ ក្រោយពីទទួលជោគជ័យក្នុងបេសកម្ម ផ្សព្វផ្សាយគម្រោងថ្មីៗរបស់ក្រុមហ៊ុនននៅខេត្តមួយចំនួន នៅក្នុងពេលនេះក្រុមអចលនទ្រព្យ ENARITA បានសំរេចផ្លែផ្កាហើយ ដោយបានបើកសម្ពោធជាផ្លូវការហើយ ។ ការបោះជំហានចូលក្នុងទឹកដីនៃខេត្តក្រចេះនេះ ក្រុមហ៊ុន បានរៀបចំកម្មវិធីសម្ពោធសាខាថ្មី យ៉ាងអធិកអធម ដែលបានធ្វើឡើងនៅថ្ងៃទី31 ឧសភា នេះ ... Read More »

ជនសង្ស័យ៩នាក់ ត្រូវសមត្ថកិច្ចខណ្ឌសែនសុខ បញ្ជួនទៅតុលាការ

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌសែនសុខបន្តបញ្ជួនជនសង្ស័យចំនួន០៩នាក់ទៅតុលាការករណី​ប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀន កាលពីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ក្រោយបញ្ចប់នីតិវិធីសាកសួ ។ គួររំលឹកថា៖ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានខិតខំប្រឹងប្រែងបញ្ជាឲ្យមន្ត្រីនគរបាលក្រោមឱវាទស្រាវវជ្រាវបង្កា ទប់ស្កាត់ ... Read More »

លួចម៉ូតូម្តាយបង្កើតទៅបញ្ចាំ ខឹងប្តឹងនគរបាលឃាត់ខ្លួន

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ត្រូវបានលួចម៉ូតូឪពុកម្តាយបង្កើត យកទៅបញ្ចាំវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៩ ចំណុចផ្ទះលេខ១៥២ ផ្លូវបេតុង ក្រុម៣ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ហើយព្យាយាមគេចខ្លួនរហូតមកដល់វេលាម៉ោង៧និង៣០នាទីថ្ងៃទី១ ... Read More »

ស្ត្រីអ្នករើសអេតចាយម្នាក់​ ដេកស្លាប់នៅក្នុងខ្ទមរបស់ខ្លួននៅក្បែរផ្លូវរថភ្លើង

ភ្នំពេញ៖​ ប្រទះឃើញស្ត្រីអ្នករើសអេតចាយម្នាក់ ដេកស្លាប់នៅក្នុងខ្ទមរបស់ខ្លួន ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​ជាង៧ព្រឹក​ ថ្ងៃទី០១​ ខែមិថុនា​ ឆ្នាំ​២០១៩​ ស្ថិតនៅតាមបណ្តោយផ្លូ​វរថភ្លើង​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។ ប្រភពព័ត៌មានពីសាក្សីដែលស្គាល់ស្ត្រីរងគ្រោះ​ បានប្រាប់អោយដឹងថា​ មុនពេលកើតហេតុ​ មានស្ត្រីម្នាក់​តែងតែដេកនៅជាមួយរាល់ថ្ងៃ​ ... Read More »

អាមេរិកដាក់ គំនាបទៅលើ ៣៦ប្រទេស ក្នុងរយៈពេល​៥ថ្ងៃ ចុងខែឧសភា

អាមេរិកបានធ្វើ «សង្គ្រាម» ទៅលើ៣៦ប្រទេស ជុំវិញពិភពលោក ក្នុងរយៈពេល៥ថ្ងៃចុងក្រោយនេះ ។ នៅចុងខែឧសភានេះ​ ជាថ្ងៃ រវល់បំផុតរបស់មន្ត្រីអាមេរិក ក្នុងពេលដែលទីក្រុងវ៉ាស៊ីនតោន បានព្រមាន គំរាមកំហែង បណ្តាប្រទេសជុំវិញពិភពលោក​។ ក្នុងចំណោមប្រទេស ដែលអាមេរិក ... Read More »

បាតុកម្មនៅតែបន្ត ក្នុងប្រទេស អាលហ្សឺរី និង​ហុងដូរ៉ាស

បានតុកម្មប្រឆាំង រដ្ឋាភិបាលបានបន្តកើតឡើងនៅក្នុង ប្រទេស​ប្រទេសអាលហ្សឺរី និង ហុងឌូរ៉ាស​ ហើយមកទល់ពេលនេះមិនទាន់មានសញ្ញា​បញ្ចប់នៅឡើយទេ​ ។ ​ នៅក្នុងប្រទេសអាលហ្សឺរី កាលពីថ្ងៃទី​៣១ ខែឧសភា ពលរដ្ឋ​រាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្ម នៅកណ្តាលទីក្រុង AlGiers ​របស់ប្រទេស​ ... Read More »

មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានផ្ដល់អំណោយសប្បុរសធម៌ ជូនពលរដ្ឋខ្មែរឥស្លាម ស្ដ្រីមេម៉ាយក្រីក្រ និងកុមារកំព្រា១២០នាក់ នៅឃុំបឹង

ខេត្តកំពង់ធំ៖ លោកកៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិ ការក្រសួង ព័ត៌មាន និងលោកស្រី កាលពី រសៀលថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ហេតុអ្វីចែ ភក្តិ មានអំណាចខ្លាំង​ក្នុងការទិញ​ឈើ​នៅស្រុកភ្នំក្រវាញ

ថ្មីៗនេះប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថាឈ្មួញឈ្មោះ ចែភក្ដិ និងប្ដីដែលអាងមានខ្នងបង្អែករឹងមាំនៅតែឈរជើងចាំប្រមូលទិញឈើនៅចំណុចផ្លូវបំបែកស្ទឹងទី៣ ក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា លោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ ... Read More »

រថយន្តហាយឡែនឌ័រ បុករះរទេះលក់បាយ និងកង់បី២គ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តទៅបុករះរទេះលក់ម្ហូប និងម៉ូតូកង់បីចំនួនពីរគ្រឿង បណ្តាលឲ្យរទេះលក់ម្ហូបក្រឡាប់ផ្ងារជើងម្ខាង និងម៉ូតូកង់បីខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៨៨ ខាងមុខសាខាពន្ធដារខណ្ឌចំការមន ... Read More »

អាវុធហត្ថខេត្តកណ្តាល បំបែកសំណុំរឿងឃាតកម្ម ចាក់ប្រហារបណ្តាលឲ្យរងរបួសធ្ងន់បានហើយ

ខេត្តកណ្តាល៖ ត្រឹមរយះពេលមួយថ្ងៃសោះ កម្លាំងអាវុធហត្ថខេត្តកណ្តាលបានស្រាវជ្រាវ ឈានទៅដល់វែកមុខជនសង្ស័យដៃដល់ ចាក់ប្រហារបុរសម្នាក់របួសធ្ងន់ ដោយសារតែរឿងប្រចណ្ឌ ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០១៩ នៅចំណុចផ្លូវលំស្ថិតក្នុងភូមិករគោ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ... Read More »

បុរសម្នាក់ជិះម៉ូតូជែង ទាក់ដៃចង្កូតដួលបណ្ដាលឲ្យរថយន្ដកិនស្លាប់មួយរំពេច

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូក្នុងគោល បំណងទៅយកប្រពន្ធចេញពីធ្វើការរោងចក្រ តែអកុសលទាក់ដៃជាមួយម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យដួលត្រូវរថយន្តរបស់ក្រុមហ៊ុនអ៊ីឈីតាន់​មកពីក្រោយកិនស្លាប់ភ្លាមៗមួយរំពេច ។ ​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចស្ពានកំពង់ទួល តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទឹកថ្លា ... Read More »

ថ្ងៃចុងសប្តាហ៍នេះ សម្តេចតេជោហ៊ុន សែន វាយកូនគោល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្តេចតេជោហ៊ុន សែន បានអញ្ជើញទៅវាយកូគោល ។ សម្តេចតេជោបានថ្លែងថា «គេថាខ្ញុំចាស់ពាក្យច្រើនណាស់ចេញខាងពីស្រីៗ ។ មិនទាន់ចាស់ទេនៅវាយកូនគោលដូចយុវជនអាយុ២៥ឆ្នាំអីចឹង ។ កីឡាបានជួយច្រើនណាស់ដល់ការរក្សាសុខភាព ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍

ភ្នំពេញ៖ នៅយប់ថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មកប្រទេសកម្ពុជាវិញដោយសុវត្តិភាពហេីយ បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ចការ និងចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពី«អនាគតរបស់អាស៊ី»ដែលបានព្រឹត្តិការណ៍ទីចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារថ្ងៃត្រង់ការងារ ដែររៀបចំដោយនាយករដ្ឋមន្ត្រីជប៉ុន

ប្រទេសជប៉ុន៖ នៅថ្ងៃដដែលនេះ​​ដែរ បន្ទាប់ពីញ្ជើញជាអធិបតីសាក្សីរួមគ្នាជាមួយនាយករដ្ឋមន្ត្រីជប៉ុនក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន០២រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ (Shinzo Abe) ក៏បានអញ្ជើញធ្វើជួបពិភាក្សាទ្វេភាគីក្នុង​កម្មវិធីអាហារថ្ងៃត្រង់ស្ងិតក្នុងបរិយាកាសស្និទ្ធស្នាល។ ក្នុងជំនួបអាហារថ្ងៃត្រង់នោះ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ... Read More »

សម្តេចតេជោ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា វិលត្រឡប់ទៅកាន់មាតុប្រទេសវិញ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​កំពុងដឹកនាំគណៈប្រតិភូ វិលត្រឡប់ទៅកាន់មាតុប្រទេសវិញ ។ សម្តេចតេជោបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុករសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ដូច្នេះថា៖ «នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជាវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ បន្ទាប់ពីបានមកបំពេញបេសកកម្មការងារនៅប្រទេសជប៉ុនដោយជោគជ័យ ចាប់ពីថ្ងៃទី ២៨ ដល់ ... Read More »