ខេត្តបន្ទាយមានជ័យ៖ មនុស្សចំនួន២នាក់បានរងរបួសធ្ងន់បាក់ភ្លៅទាំង២នាក់ ពេលដែលបើកម៉ូតូទៅបុកគោយន្តកាលពីវេលម៉ោង៨ និង២៥នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិ៥៨ត្រង់ចំណុចស្ពានខាងត្បូងភូមិដំណាក់កកោះ ចម្ងាយប្រហែល២,៥០០ម៉ែត្រ ស្ថិតក្នុងភូមិដំណាក់កកោះ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៌មានពីនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា៖ ... Read More »
បញ្ជាការឯកភាពណ្ឌបឹងកេងកងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ
ភ្នំពេញ៖ នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីម៉ោង២១៖០០នាទី ដល់ម៉ោង២៣៖០០នាទី កម្លាំងចម្រុះរបស់ គណបញ្ជាការឯកភាពណ្ឌបឹងកេងកង បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រង់ចំណុចផ្លូវប្រសព្វ១៤៣ កែងផ្លូវម៉ៅសេទុងសង្កាត់ បឹងកេងកងទី៣ខណ្ឌបឹងកេងកង ។ ប្រើប្រាស់កម្លាំងសរុបចំនួន( ២៩ ... Read More »
កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន រួមជាមួយវត្ថុតាង
ប៉ោយប៉ែត៖ ថ្ងៃពុធ ០៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោង ០២និង ៣០នាទី កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនរួមជាមួយវត្ថុតាង។ ... Read More »
លួចម៉ូតូបានសម្រេច យកទៅដូរស្លាកលេខថ្មី ស្មានតែម្ចាស់មិនស្គាល់ ប្តឹងសមត្ថកិច្ចក្របួចជាប់
ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូពីស្រ្តីម្នាក់បានសម្រេច ខណៈដែលនាងកំពុងតែកក់សក់ឲ្យភ្ញៀវនៅក្នុងហាង កាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទី នៅមុខហាងអ៊ុតសក់ ផ្លូវបេតុង ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ... Read More »
ម៉ា ច័ន្ទបញ្ញា រំភើបនឹងការច្រៀងរួមគ្នាជាមួយតារាចម្រៀងថៃ ថ្វាយអង្គព្រះមហាក្សត្រទត
ភ្នំពេញ ៖ តារាចម្រៀងស្រស់សង្ហារ លោក ម៉ា ច័ន្ទបញ្ញា ស្រាប់តែបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីមួយដោយច្រៀងរួមគ្នាជាមួយតារាចម្រៀងមកពីព្រះរាជាណាចក្រថៃ។ អ្វីដែលធ្វើឲ្យតារាចម្រៀងរូបនេះរំភើបខ្លាំងនោះគឺឱកាសនៃការច្រៀងថ្វាយព្រះមហាក្សត្រកម្ពុជាព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី។ បាត់មុខពីការងារសិល្បៈមួយអស់រយៈពេលជាង១ឆ្នាំ តារាចម្រៀង ម៉ា ច័ន្ទបញ្ញា ... Read More »
ឥណ្ឌាមិនពេញចិត្តការវាយប្រហារភេរវកម្មនៅទីក្រុងកាបុល
ឥណ្ឌាបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារភេរវកម្មមួយនៅទីក្រុងកាបុល ប្រទេសអាហ្វហ្គានីស្ថាន សម្លាប់អាយុជីវិតមនុស្ស៦នាក់ និង១២នាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នោះ ។ ក្រសួងកិច្ចការបរទេសឥណ្ឌា កាលពីព្រលប់ថ្ងៃទី១១ ខែកុម្ភៈ បានថ្លែងការណ៍មួយច្បាប់ថា «ឥណ្ឌាថ្កោលទោសបំផុត ទង្វើភេរវកម្មយង់ឃ្នង សម្លាប់មនុស្សនៅព្រឹកមិញនេះ ... Read More »
ខ្សឹបដាក់ត្រចៀក៖ ល្បែងស៊ីសងកើតមានពេញបន្ទុកនៅស្រុកអង្គរបុរី
គេរាយការណ៍ថា នៅចំណុចភ្នំកន្ទេប ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ មានសង្វៀនជល់មាន់ និងវង់អាប៉ោងយូគី បានដំណើរការយ៉ាងគគ្រើងគគ្រេង ដោយ មិនមានសមត្ថកិច្ចបង្ក្រាបនោះឡើយ។ ប្រភពបន្ថែមថា ថៅកែវង់ល្បែងស៊ីសងខុស ច្បាប់ឈ្មោះ វី បានត្រូវរូ៉វជាមួយសមត្ថកិច្ចមូលដ្ឋានស្រុកអង្គរបុរី ... Read More »
រដ្ឋាភិបាលតួកគីថ្កោលទោស និងទារសំណងពីស៊ីរី
ប្រមុខរដ្ឋាភិបាលតួកគី ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានថ្លែងកាលពីថ្ងៃទី១១ ខែកុម្ភៈ ថា រដ្ឋាភិបាលស៊ីរី គួរតែសងសំណងយ៉ាងច្រើន ចំពោះការវាយប្រហារមកលើកងទ័ពរបស់តួកគី ដោយបានសម្លាប់កងទ័ពតួកគី ចំនួន៥នាក់ កាលពីដើមសប្ដាហ៍នេះ និង៨នាក់ ... Read More »
ករណីឆ្លងជំងឺ COVID-19 នៅចិនបន្តធ្លាក់ចុះ ខណៈអ្នកស្លាប់ មានជាង១១០០នាក់
នៅក្នុងប្រទេសចិន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ត្រូវបានរាយការណ៍ថា មានការធ្លាក់ចុះបន្តទៀតចំនួនករណីអ្នកជំងឺថ្មី ដែលឆ្លងវីរុស ខណៈដែល៩៧នាក់បន្ថែមទៀតដែលបានស្លាប់នោះ ធ្វើឲ្យចំនួនជនរងគ្រោះបាត់បង់ជីវិតទាំងអស់កើនឡើង ១១០០នាក់ ។ បើទោះបីប្រទេសនេះបាននិងកំពុងបិទបណ្តាញចរាចរណ៍ទ្រង់ទ្រាយធំនៅឡើយ ដើម្បីការពារឆ្លងរាលដាលនៃជំងឺនេះ ។ គណៈកម្មការសុខាភិបាលជាតិរបស់ចិន ... Read More »
នគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់កាបូប
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួន ក្រោយពីរូបគេបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានឃើញមុខសញ្ញានេះ ក៏ដេញតាមរហូតដល់សង្កាត់ស្រះចកខណ្ឌដូនពេញ ទើបចាប់បាននៅវេលាម៉ោ១៧និង០០នាទីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ... Read More »
អំពៅប្រមាណ៨០ហិចតារបស់ក្រុមហ៊ុនឯកជន ត្រូវជនមិនស្គាល់មុខលួចដុត
ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ចំការអំពៅប្រមាណ៨០ហិចតារបស់ក្រុមហ៊ុនឯកជនមួយ ត្រូវបានអគ្គិភ័យឆាបឆេះសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់បងប្អូនអ្នកភូមិ និងអ្នកចាំចំការប្រញាប់ជួយដងទឹក និងបាញ់ពន្លត់ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានសង្ស័យមានជនមិនស្គាល់មុខមានបំណងមិនល្អលួចដុត ដោយរលត់ទៅវិញម៉ោងប្រមាណជិត១០យប់ថ្ងៃដដែល ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមិ បាត់ថង់ ... Read More »
ស្រ្តីវ័យចំណាស់ម្នាក់ត្រូវគេព្រួតវាយ ដោយចោទថា លួចខ្សែក ពេលអង្គុយផឹកស៊ីជាមួយគ្នា
ភ្នំពេញ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានត្រូវរងការវាយដំយ៉ាងចាស់ដៃ ខណៈដែលជួបជុំមិត្តភក្តិដែលស្គាល់គ្នាកន្លងមក បានចូលហូបចុកនៅបារចតុមុខ បន្ទាប់មកត្រូវបានភាគីម្ខាងទៀត មានគ្នា៥នាក់ បានពួតគ្នាវាយយ៉ាងចាស់ដៃ បង្កមានការភ្ញាក់ផ្អើលពេញក្នុងហាង ដោយចោទថា គាត់លួចខ្សែករបស់គេ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣៥នាទីរំលងអធ្រាត្រ ... Read More »
រថយន្ដដឹកភេសជ្ជៈក្រឡាបក្អួតចេញសុទ្ធតែខារ៉ាប៉ាវ រាយពេញផ្លូវ
ខេត្តក្រចេះ៖ រថយន្តដឹកផេសជ្ជ:១គ្រឿង ក្រឡាប់ផ្ងារជើងធ្លាយចេញសុទ្ធតែភេសជ្ជ:ខារ៉ាបាវ ពេញផ្លូវតែមិនបង្កឲ្យគ្រោះថ្នាក់ដល់អ្នកបើកបរ ឬអ្នកផ្សេងឡើយ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៤,១៥នាទី ថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ... Read More »
អភិបាលនៃគណៈអភិបាលរងស្រុកសេសាន ដឹកនាំប្រជាពលរដ្ឋពីរឃុំ ទស្សនៈកិច្ចសិក្សាលើវិស័យកសិកម្ម របស់កសិករគំរួនៅភូមិប៉ាឌើម និងភូមិកំភុន
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ លោកសុខ រ៉េន អភិបាលរងស្រុកសេសាន បានដឹកនាំ ប្រជាកសិករប្រមាណ៦០នាក់មកពីឃុំចំនួន៣គឺឃុំតាឡាត ឃុំស្រែគរ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែងថ្ងៃ ដើម្បីសិក្សាស្វែងយល់ នូវចំណេះដឹង ... Read More »
ជនពិការក្រីក្រក្នុងសហគមន៍នៅក្រុងប៉ៃលិនចំនួន៦០៣នាក់ ទទួលប្រាក់របបគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានៅមន្ទីរសង្គមកិច្ច
ខេត្តប៉ៃលិន៖ កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជនរា និងយុវនីតិសម្បទាខេត្តប៉ៃលិន បានបើកផ្តល់ប្ក់របបគោលនយោបាយជូនដល់ជនពិការក្រីក្រ ចំនួន៦០៣នាក់ ក្នុងសហគមន៍មកពីសង្កាត់ទាំង៤ ក្នុងក្រុងប៉ៃលិនដែលពិធ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ។ ... Read More »
សវនាការសំណុំរឿងលោក កឹម សុខា ឈានមកដល់អង្គហេតុនៃការបង្កើតគណបក្សសង្ក្រោះជាតិ
ភ្នំពេញ៖ សវនាការសំណុំរឿងលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះ បានឈានមកដល់ថ្ងៃទី៩ សប្តាហ៍ទី៥ ហើយ ពាក់ព័ន្ធការចោទប្រកាន់អំពីបទ “ក្បត់ជាតិ” ឃុបឃិតជាមួយជនបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ... Read More »
ឈ្មួញសប្បាយកើបលុយ មកទឹកភ្នែកប្រជាពលរដ្ឋខ្លាចបាក់ច្រាំងដល់ស្រែ ដោយការឃុបឃិតគ្នាបូមខ្សាច់
ខេត្តកណ្តាល ៖ ឈ្មួញកំពុងសប្បាយនឹងកើបលុយ ឯប្រជាពលរដ្ឋកំពុងព្រួយបារម្ភទាំងទឹកភ្នែក ខណៈដែលឈ្មួញឃុបឃិតនឹងមន្រ្តីពាក់ព័ន្ធក្នុងការបូមខ្សាច់នៅក្នុងភូមិទ្រា ឃុំទ្រា ស្រុកណ្តាលស្ទឹង ខេត្តកណ្តាលយកទៅលក់យ៉ាងត្រជាក់ចិត្ត ។ ប្រជាពលរដ្ឋ បានឲ្យដឹងថា ក្នុងមូលដ្ឋាន ពួកគាត់មានឈ្មួញធ្វើសកម្មភាពបូមខ្សាច់និងដឹកជញ្ជូនខ្សាច់យ៉ាងអនាធិបតេយ្យធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ចំណែកប្រភពពីមន្ត្រីនៅក្នុងមន្ទីររ៉ែនិងថាមពលខេត្តកណ្តាលមួយចំនួនវិញបានបង្ហើបឲ្យដឹងថា ... Read More »
នគរបាលស្រុកចំការលើឃាត់ខ្លួនស្រ្តីម្នាក់ធ្វើឲ្យខូចខាតដោយចេតនា និងប្រមាថទីបញ្ចុះសព
ខេត្តកំពង់ចាម៖ ស្រ្តីម្នាក់ត្រូវបានកម្លាំងនគបាលស្រុកចំការលើឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពវាយបំផ្លាញទីបញ្ចុះសពរបស់ឪពុកខ្លួន និងបានកសាងសំណុំរឿងតាមនីតិវិធីដើម្បីបញ្ជូនទៅតុលាការ ។ ប៉ូលិសបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ០៤ និង ៣០ នាទី នៅចំណុចទីបញ្ចុះសព ... Read More »
នគរបាលបង្ក្រាបចាប់ខ្លួនមុខសញ្ញាប៉ុនប៉ងសម្លាប់មនុស្សនៅខេត្តតាកែវ និងបាញ់ប្លន់មិនញញើតដៃនៅរាជធានីភ្នំពេញបាន២នាក់
ភ្នំពេញ៖ ជនសង្ស័យជាមុខសញ្ញាប៉ុនប៉ងបាញ់សម្លាប់មនុសស នៅស្រុកបាទី ខេត្តតាកែវ និងធ្លាប់បាញ់ប្លន់យកម៉ូតូមិនញញើតដៃ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមស្រាវជ្រាវចាប់ខ្លួនាន២នាក់។ ប្រតិបត្តិការបង្ក្រាបជនសង្ស័យ ទាំង២នាក់នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ... Read More »
បង្រ្កាបរថយន្ត១គ្រឿងលួចដឹកប្រហិតសាច់មាន់ចម្រុះចំនួន៥តោននាំចូលតាមច្រករបៀង
ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចចម្រុះ មានមន្ត្រីពេទ្យសត្វខេត្តផងនោះ បានចុះបង្ក្រាបរថយន្ត១គ្រឿងលួចដឹកប្រហិតសាច់មាន់ចំនួន៥តោន កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃ ចន្ទ ២ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ... Read More »
បើដូចអ្នកភូមលើកឡើងមែន សមត្ថកច្ចគួរតែមានវិធានការហើយ
ខេត្តកំពង់ស្ពឺ៖ ក្រោយពីស្ត្រីមួមយរូបចងកធ្វើអត្តឃាតនៅក្នុងផ្ទះ អ្នកភូមិជាច្រើនបាននិយាយតៗគ្នាថា នាងស្លាប់ដោយសារតូចចិត្តរឿងប្តីដើរលេងជក់ថ្នាំញៀន ជាមួយពួកម៉ាក មិនខិតខំជួយធ្វើការរកស៊ីប្រពន្ឋ ។ ការសម្រេចចិត្តរបស់ស្ត្រីរងគ្រោះ ធ្វើឲ្យអ្នកដឹងរឿងលើកឡើងថា ការធ្វើបែបនេះ ហាក់បីដូចជាទុកឱកាសឲ្យប្តីមានពេលវេលាច្រើនក្នុងការជួបជុំពួកម៉ាកផឹកស៊ីជក់ថ្នាំកាន់តែសប្បាយជាងមុន ។ ករណីចងកធ្វើអត្តឃាតនេះ កើតឡើងកាលពីវេលាម៉ោង១៨ និង២០នាទីថ្ងៃទី១០ ... Read More »
ឃាត់ខ្លួនបុរសម្នាក់ ករណីវាយឪពុកបង្កើតបណ្តាលឲ្យរងរបួសធ្ងន់
ខេត្តពោធិ៍សាត់៖ នគរបាលស្រុកតាលោសែនជ័យឃាត់បុរសម្នាក់ ករណីវាយឪពុកបង្កើតបណ្តាលឲ្យរងរបួសធ្ងន់ ខណៈរូបគាត់បានស្តីបន្ទោស ឲ្យជនសង្ស័យត្រូវជាកូន ហើយក៏មានការឈ្លោះប្រកែកគ្នា ដោយជនសង្ស័យចោទមកលើរូបគាត់ថា ស្រឡាញ់កូនមិនស្មើគ្នា ភ្លាមៗនោះជនសង្ស័យក៏ស្ទុះទៅយកដំបងឫស្សីឈើច្រត ទៅវាយចំក្បាលរបស់គាត់ បណ្តាលឲ្យរងរបួសធ្ងន់ (ដេរ២០ថ្នេរ) ហេតុការនេះកើតឡើងនៅចំណុច ភូមិព្រៃកន្លង់ ឃុំផ្ទះរុង ... Read More »
អគ្គិភ័យបំផ្លាញរោងសិប្បកម្មកែច្នៃគ្រឿងសង្ហារឹមមួយកន្លែង ដោយសារឆ្លងចរន្តអគ្គិសនី
ខេត្តកែប ៖ ព្រះអគ្គិភ័យបានឆេះ រោងសិប្បកម្មកែច្នៃសង្ហារឹមមួយកន្លែងដែលមានដាក់ម៉ាសុីនរ៉ៃសម្រាប់អារឈើ បង្កការភ្ញាក់ផ្អើលទាំងជាងពាក់កណ្តាលអធ្រាត្រ ដោយសារឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យខូចខាតសម្ភារៈ និងឧបករណ៍ប្រើប្រាស់ជាច្រើន ។ ហេតុការណ៍មានអគ្គិភ័យនេះបានកើតមានឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១១ កុម្ភៈ ២០២០ ស្ថិតនៅ ភូមិចំការចេក ... Read More »
សេពគ្រឿងញៀនខ្លាំងពេក បែកគំនិតដឹកដៃក្មួយប្រុសមកលោតទឹកសម្លាប់ខ្លួន នៅស្ពានព្រះមុនីវង្ស
ភ្នំពេញ៖ កុមារាម្នាក់ត្រូវម្តាយម៉ីងដឹកដៃនាំមកលោតទឹកសម្លាប់ខ្លួនទាំង២នាក់ តែមិនបានសម្រេច ដោយសារមានប្រជាពលរដ្ឋជួយសង្គ្រោះទាន់ពេលវេលា កាលពីវេលាម៉ោង១០ និង ៣០នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចស្ពានព្រះមុន្នីវង្សចាស់ ស្ថិត ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ... Read More »
ម៉ូតូ២គ្រឿងបុកគ្នាស្លាប់ និងរបួស៤នាក់នៅស្រុកកំពង់សីលា
ខេត្តព្រះសីហនុ៖ មនុស្សម្នាក់បានស្លាប់ និង៣នាក់ទៀតរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅចន្លោះគីឡូម៉ែត្រ127-128 ក្នុង ភូមិ វាល ឃុំកំពង់សីលា ស្រុកកំពង់សីលាខេត្តព្រះសីហនុ ក្នុងទិ ... Read More »
លួចម៉ូតូបានពីរគ្រឿងហើយមិនអស់ចិត្ត មកលួចម្តងទៀត នគរបាលដាក់ខ្នោះល្មម
ភ្នំពេញ៖ ជនសង្ស័យមានគ្នាចំនួន៣នាក់ ដែលជាមុខសញ្ញាចាស់ ធ្លាប់លួចម៉ូតូយ៉ាងសកម្មត្រូវបានប្រជាពលរដ្ឋចាប់បានម្នាក់ ដោយឡែក២នាក់ទៀតគេចខ្លួនបាត់ ខណៈចូលមកលួចម៉ូតូកាលពីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅបន្ទប់ជួលមួយកន្លែង ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបញ្ជាក់ថា ... Read More »
រថយន្តមិនស្គាល់ម៉ាកបុកបុរសម្នាក់ដើរឆ្លងផ្លូវបែកក្បាលស្លាប់គួរឲ្យរន្ធត់
ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលខ្ទេចដាច់ដៃមួយកំណាត់ស្លាប់គួរឲ្យអាណោចអាធ័ម បន្ទាប់ពីដើរឆ្លងផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាកបុករួចហើយបើកគេចបាត់ស្រមោល ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១ និង១៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចជិតវត្តកំបូល ក្នុង សង្កាត់កំបូល ... Read More »
អាចទេខ្មែរគ្រោងផលិតភាពយន្ត ព្រះបាទជ័យវរ្ម័នទី៧ ចាយទុនប្រមាណ៧លានដុល្លារ
ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងពីសំណាក់មហាជន ក្រោយពីផលិតករខ្មែរលោក ហ៊ុយ យ៉ាឡេង បានបង្ហើបពីគម្រោងផលិតភាពយន្តខ្នាតធំអំពី ព្រះបាទជ័យវរ្ម័នទី៧ ដែលគ្រោងចាយទុនប្រមាណ៧លានដុល្លារ ។ មានការចោទសួរជាច្រើនថា តើភាពយន្តនេះនឹងអាចលេចចេញជារូបរាងបានដែរឬទេ ។ ភាពយន្តរឿង “ព្រះបាទជ័យវរ្ម័នទី៧” ឬ ... Read More »
កងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជូនទៅសាលាដំបូងនូវជនសង្សយ័១០នាក់ ពាក់ពន្ធ័គ្រឿងញៀន
ខេត្តព្រះសីហនុ-ជនសង្សយ័ចំនួន១០នាក់ពាក់ពន្ធ័គ្រឿងញៀន ត្រូវបានកងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃ១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយបង្ក្រាបបានជាបន្តបន្ទាប់កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ។ សមត្ថកិច្ចបញ្ជាក់ថា បង្ក្រាបលើកទី១ នៅ ក្រុម១៤ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ... Read More »
ជនសង្ស័យ១១នាក់ មាន៤ក្រុម ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់) ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញ ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់
ភ្នំពេញ៖ ក្រុមចោរឆក់១១នាក់ មានចំនួន៤ក្រុម ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌ បានបើប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់)ផ្សេងគ្នា ។ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ ... Read More »