ព័ត៌មានទាន់ហេតុការណ៍៖
'

ម៉ូតូសេ ១២៥ ជែងរថយន្ត រអិលដួល រថយន្តដឹកដីបុកកិនបន្ថែម ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ យុវជនម្នាក់ស្លាប់ភ្លាមៗនៅ និងកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាល្បឿនលឿនជែងរថយន្តខាងមុខ ភ្លាត់ស្នៀតរអិលដួល ស្របពេលដែលរថយន្តហុីយ៉ាន់ដាយ យីឌុបដឹកដី បើកស្របទិសហ្វ្រាំងមិនទាន់ កិនជាន់ស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង២ និង២៥នាទីរសៀល ថ្ងៃទី២២ ... Read More »

ស្ត្រីពីរនាក់ជិះម៉ូតូឌុបគ្នាទៅធ្វើសក់ទាំងមេឃកំពុងភ្លៀង ត្រូវរថយន្តដឹកដី ពាក់ស្លាកលេខ ខ.ម​ បុកពីក្រោយកិនស្លាប់ម្នាក់ របួសស្រាលម្នាក់​

ភ្នំពេញ៖ ស្ត្រីម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម​ និងម្នាក់ទៀតបានរងរបួសស្រាល​ ខណៈជិះម៉ូតូឌុបគ្នាទៅធ្វើសក់ផាតមុខនៅផ្សារទួលពង្រ​ តែអកុសលត្រូវរថយន្តដឹកដីបើកបុកពីក្រោយ​ និងកិនពេញទំហឹង​ កាលពីវេលាម៉ោង​ ២ និង៣០នាទី​ រសៀល ថ្ងៃទី​ ២២​ ខែឧសភា​ ឆ្នាំ​២០១៩​ នៅតាមបណ្តោយផ្លូវ​បេងតុង​ ... Read More »

ឪពុកយំស្ទើរខ្សោះខ្លួន ពេលដឹងថា កូនស្លាប់ដោយសារលង់ទឹក

ខេត្តកំពង់ស្ពឺ៖ ក្មេងប្រុស២នាក់បាននាំគ្នាទៅលេងទឹកស្រះ ដែលទើបកាយថ្មី បណ្តាលឲ្យលង់ស្លាប់ទាំំង២នាក់ មិនអាចជួយសង្រ្គោះបានឡើយ ។ ក្រោយពេលដឹងថា កូនលង់ទឹកស្លាប់ធ្វើឲ្យឪពុកម្តាយស្រែកយំស្ទើរខ្សោះខ្លួន ព្រោះបាត់បង់កូនជាទីស្រឡាញ់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ និង៤៥នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ... Read More »

សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ ទៅតុលាការ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ធវៈលើអនីតិជន

ខេត្តសៀមរាប៖ ទើបតែបែកធ្លាយរឿងនៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការហួសចិត្តមួយ ចេះតែឆ្ងល់ម៉េចបានជាជនជាតិបរទេសចូលចិត្ត ហៅកូនស្រីទាំង២ ទៅបន្ទប់គាត់ម្ល៉េះ ដល់ពេលសួរដេញដោលកូនស្រី ទើបដឹងរឿង។ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលសមត្ថកិច្ចបានឃាត់ខ្លួនបានជនបរទេសម្នាក់ភ្លាមៗ ក្រោយពីទទួលពាក្យបណ្តឹង ពីម្តាយក្មេងស្រីរងគ្រោះ ចោទប្រកាន់បុរសរូបនេះ ... Read More »

សេដ្ឋកិច្ចពិភពលោក រងផលប៉ះពាល់ខ្លាំង ដោយសារសង្គ្រាមពាណិជ្ជកម្ម

កំណើនសេដ្ឋកិច្ចពិភពលោក កំពុងតែធ្វើដំណើរទៅមុខ យ៉ាងយឺតនៅក្នុងឆ្នាំនេះ មិនតែប៉ុណ្ណោះ អាច នឹងត្រូវធាក់ចុះក្នុងពេលខាងមុខ ដោយសារតែសង្គ្រាមពាណិជ្ជកម្ម អាមេរិក ចិន ។ បណ្តាក្រុមហ៊ុន និងអង្គការ អន្តរជាតិនានា នៅជុំវិញពិភពលោក បានស្នើឲ្យអាមេរិក ... Read More »

ជំងឺ ផ្តាយជ្រូកអាហ្វ្រិក កំពុងតែរាលដាលយ៉ាងខ្លាំងនៅវៀតណាម

ពលរដ្ឋនៅក្នុងប្រទេសវៀតណាម បង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីជំងឺគ្រុនផ្តាសាយជ្រូក រាលដាល នៅទូទាំងប្រទេស ដោយខ្លាចមានក្រុមជនខិលខូចលួចលក់សាច់ជ្រូកដែលមានជំងឺ ។ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល មន្ត្រីក្រសួងកសិកម្មវៀតណាមបានព្រមានអំពីការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិកបន្ថែមទៀត នៅក្នុងប្រទេសវៀតណាម បើមិនប្រើវិធានការបង្ការ និងទប់ស្កាត់ឲ្យបានហ្មត់ចត់ទេ ។ ការព្រមាននេះ កើតឡើងនៅពេលអាជ្ញាធរវៀតណាមបានសម្លាប់ចោលជ្រូកប្រមាណ១,៥លានក្បាល ... Read More »

អាមេរិកត្រៀមវាយប្រហារ អ៊ីរ៉ង់ត្រៀមការពារ ដោយដាក់ពង្រាយមិស៊ីលទំនើបៗ

អាមេរិកបានបញ្ជូនអាវុធជាច្រើនទៅកាន់ប្រទេសនៅជុំវិញ អ៊ីរ៉ង់់ ក្នុងនោះមានប្រទេសកាតារ និងអ៊ីរ៉ាក់ ។ សកម្មភាពខាងលើរបស់អាមេរិក គឺដើម្បីត្រៀមលក្ខណៈវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់់ ។ ចំណែកអ៊ីរ៉ង់់វិញ ក៏បានត្រៀមទប់ទល់អាមេរិកផងដែរ ដោយបញ្ជូនមីស៊ីល S-300PMU2 អាចបាញ់បានចម្ងាយដល់ពី២០០គីឡូំម៉ែត្រ ក្នុងកម្ពស់២៧គីឡូម៉ែត្រ ទៅកាន់តំបន់ឆ្នេរសមុទ្រ ... Read More »

ផ្លោះរបងចូលលួចទ្រព្យសម្បត្តិ តែម្ចាស់មកទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ជូនសម្ថកិច្ច បន្ទាប់ពីផ្លោះរបងចូលផ្ទះគេលួចទ្រព្យសម្បត្តិ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៩​ នៅផ្ទះវីឡា លេខ១៣៣ ផ្លូវលំ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ... Read More »

រវល់តែទៅហាលខោអាវ ចោរចូលលួចទូរស័ព្ទ ចាប់ខ្លួនបានប្រគល់ឲ្យប៉ូលិស

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បន្លំខ្លួនចូលលួចទូរស័ព្ទដៃបាន៤គ្រឿង តែម្ចាស់មកទាន់ ចាប់ឃាត់ខ្លួនប្រគល់ឲ្យប៉ូលិស កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់ជួល ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ ជនសង្ស័យឈ្មោះ ... Read More »

កាច់សោ.កម៉ូតូបានសម្រេចហើយ ដេរមិនឆេះបណ្តើរបាន១០ម៉ែត្រ ត្រូវម្ចាស់ឃើញទាន់ក្របួចជាប់ម្នាក់ និងម្នាក់ទៀតគេចខ្លួនបាត់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានប្រជាពលរដ្ឋ និងម្ចាស់ម៉ូតូនាំគ្នាចាប់ក្របួចជាប់ រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពកាច់សោ.កម៉ូតូបានសម្រេចហើយ តែដេរមិនឆេះ ក៏បណ្តើរបានប្រហែល១០ម៉ែត្រ ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃអង្គារ ៣រោច ខែពិសាខ ឆ្នាំកុរសំរឹទ្ធិស័ក ... Read More »

បុរសម្នាក់ ចេញពីហូបការ ស្រវឹងស្រា នឹកចង់រួមភេទ ជិះម៉ូតូកៀរម៉ូតូនារីរងគ្រោះដួល ហើយចាប់រំលោភបានសម្រេច

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ឃាត់ខ្លួនតាមពាក្យបណ្ដឹង របស់ក្រុមគ្រួសារនារីរងគ្រោះ ពាក់ពន្ធ័ករណីរំលោភសេពសន្ធវៈ ខណៈមកពីហូបការ នឹកចង់រួមភេទ ហើយជិះម៉ូតូកៀរផ្ដួលម៉ូតូនារីខាងលើ រួចចាប់រំលោភពាក់កណ្ដាលផ្លូវ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២១ ខែឧសភា ... Read More »

តាមស៊ីហ៊្សីននារីចម្រៀងមិនបានថៅកែដំឡើងឆាកតន្ត្រី តាមព្យាបាទ ដោយប្រើហិង្សាលើនារីរងគ្រោះ៤លើក

ភ្នំពេញ៖ ជីវិតជានារីអ្នកចម្រៀងអាជីពពិតជាត្រូវឆ្លងកាត់ឆាកជីវិតជូរចត់ពោរពេញដោយ ការប្រមាថ និងជះនូវរឿងអាស្រូវ ការឈ្នានីសពីបុរសស្រេកឃ្លានតណ្ហាមួយចំនួន ដែលគ្មានឧត្តមគតិ អសីលធម៍ គ្មានគិតពីបុណ្យបាបនរក ។ និយាយរួមការបណ្តែតខ្លួនលើក្បូនសិល្បៈតាមរយៈទឹកដមសំឡេងនិងរូបសម្ផស្សផងនោះធ្វើឲ្យបុរសខ្លះនាំគ្នាលេងសើចតាមលែបខាយប្រលោមស្នេហាពីតារាចម្រៀងរូបស្រស់មិនសូវដាច់ និងខ្លះទៀតសុំស្នេហ៍មិនបានបែរជា តាមយាយីមិនឲ្យនាងប្រកបអាជីពជាអ្នកចម្រៀងបានសុខស្រួលឡើយ ដោយយកឥទ្ធិលខ្លួនជាអ្នកគ្រប់គ្រង មេកើយ ព្យាយាមចេតនាទុច្ចរិតរុកគួនខាងផ្លូវភេទ ... Read More »

ជនជាតិចិនជាង៧០នាក់ បើកល្បែងអនឡាញខុសច្បាប់ នៅផ្ទះសំណាក់៤កន្លែង ត្រូវអាវុធហត្ថបង្ក្រាប

ប៉ោយបែត៖ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងអាវុធហត្ថ ក្រុងប៉ោយប៉ែត ព្រមទាំងមានការសម្របសម្រួល ដោយលោកព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យមាស ចន្ច័ពិសិដ្ឋ ចុះប្រតិបត្តិការឆែកឆេរ ផ្ទះសំណាក់ចំនួន៤កន្លែង ចាប់ជនជាតិចិន បានជាង៧០នាក់ បើកល្បែងអនឡាញ ខុសច្បាប់កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ... Read More »

ស្រវឹងស្រាអុកឡុក អ្នកលក់លតឆា ត្រូវមួយវែកបែកក្បាល ដេរ៣ថ្នេរ

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ ដែលគេស្គាល់ជាទាហានផឹកស្រាស្រវឹងអុកឡុកអ្នកលក់លតឆា បង្កជាជម្លោះ ម្ចាស់លោតឆា ទ្រាំចិត្តមិនបាន ទាញវែកដាក់ បែកក្បាលឈាមហូរជោកប្រាណ ដេរ៣ថ្នេរ រីឯអ្នកលក់លតឆា ក៏ត្រូវរបួសជាំដៃ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ... Read More »

យល់សប្តិឃើញគេឲ្យខ្សែកមាស៣ខ្សែប្រសូត្រកូនមកបានកូនភ្លោះ ប្រុស ស្រី ៣នាក់ ក្នុងគ្រួសារកម្មករ

ខេត្តបន្ទាយមានជ័យ ៖ ស្រ្តីក្នុងវ័យ២១ឆ្នាំម្នាក់ រៀបការបាន២ឆ្នាំ ក៏យល់សប្តិឃើញមានគេឲ្យខ្សែកមាស៣ខ្សែ ក៏ព្រមទទួលយកខ្សែកមាសទាំងនោះ ។ ក្រោយពីយល់សប្តិនោះហើយ គាត់ចាប់ផ្តើមមានផ្ទៃពោះ ។ លុះដល់ថ្ងៃខែត្រូវឆ្លងទន្លេ ក៏ប្រសូតបានកូនភ្លោះ ប្រុស ស្រី ៣នាក់ ... Read More »

រថយន្តឡិចស៊ីស មួយគ្រឿង មនុស្ស៤នាក់ដណ្តើមអះអាងជាម្ចាស់ ប្រកែកគ្នាផ្អើលតាមផ្លូវ

ភ្នំពេញ៖ រថយន្តឡិចស៊ីស RX300មួយគ្រឿងទៀតហើយ ពាក់ព័ន្ទទៅនឹង ការទិញ ជួល លក់ បង់រំលស់ ជាមួយក្រុមហ៊ុន ណំ ហម និង សេង ហួត ល្បីសុះសាយទៅហើយ ... Read More »

ខ្យល់កន្ត្រាក់រលំបង្គោលភ្លើង និងដើមឈើ បាក់សង្កត់លើផ្ទះពលរដ្ឋ៩ខ្នង ម៉ូតូ និងរថយន្តយីឌុប ១គ្រឿង ខូចខាត

ភ្នំពេញ ៖ ហេតុការណ៍គ្រោះធម្មជាតិមួយ បានកើតឡើង ធ្វើឲ្យផ្ទះប្រជាពលរដ្ឋ ៩ខ្នង; រថយន្តយីឌុប១គ្រឿង ម៉ូតូ១គ្រឿង និងប៉ុស្តិ៍សន្តិសុខយាមនៅបុរីអង្គរចំនួន ១កន្លែង ខូចខាតយ៉ាងដំណំដោយសារតែភ្លៀងមួយមេលាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឲ្យបង្គោលភ្លើង និងដើមឈើចំនួន៣ដើមរលំសង្កត់លើ ។ ករណីខាងលើនេះ ... Read More »

មណ្ឌលសង្គមកិច្ចរាជធានីភ្នំពេញ ដឹកសពឲ្យភ្លុកដុត ទាំងក្រុមគ្រួសារមិនទាន់ដឹង

ភ្នំពេញ​៖​ សពបុរសម្នាក់ ត្រូវបានតាអាចារ្យភ្លុកដុតឆេះសឹងសុះអស់ទៅហើយ ក្រោយពីមណ្ឌលសង្គមកិច្ចរាជធានីភ្នំពេញ នៅភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ដឹកជនរងគ្រោះចេញពីមណ្ឌលថា យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង កាលពីវេលាម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ តែជាអកុសល ... Read More »

ឃាត់ខ្លួនជនសង្ស័យ១នាក់ ករណីប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ហិង្សាដោយចេតនា

ភ្នំពេញ៖ បុរសម្នាក់ផឹកស៊ីស្រវឹងបង្កហិង្សា ក្នុងគ្រួសារ រហូតមានការប្រតាយប្រតប់គ្នា ជាមួយកូនប្រពន្ធ និងយកកាំភ្លើងខ្លី មកគំរាមជនរងគ្រោះថែមទៀត ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២២ និង៣០នាទី នៅត្រង់ចំណុចតូបលក់ដូរ ... Read More »

ស្រ្ដីម្នាក់មានជំងឺលើសឈាម និងជំងឺបេះដូងធ្ងន់ធ្ងរ បានស្លាប់បន្ទាប់ពីព្យួរសេរ៉ូមបានមួយសន្ទុះ

ខេត្តសៀមរាប៖ លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែងនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា តាមដំណើរគឺស្រ្ដីម្នាក់មានជំងឺលើសឈាមផង និងជំងឺបេះដូងធ្ងន់ធ្ងរផង បានមកឲ្យអ្នកគ្រូពេទ្យភូមិជួយសង្គ្រោះ ប៉ុន្តែត្រូវបានស្លាប់នៅនឹងផ្ទះគ្រូពេទ្យ បន្ទាប់ពីព្យួរសេរ៉ូមបានមួយសន្ទុះ ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ... Read More »

ផឹកស្រាស្រវឹង វាយដំប្រពន្ធស្ទើររាល់ថ្ងៃ ទ្រាំលែងបាន ប្តឹងនគរបាលឃាត់ខ្លួន

ភ្នំពេញ​៖​ បុរសវ័យចំណាស់ម្នាក់ត្រូវបាននគរបាល ឃាត់ខ្លួនបន្ទាប់ពីទទួលពាក្យបណ្តឹង របស់ប្រពន្ធដោយសារតែទ្រាំលែងបាន នូវទង្វើ និងការឈឺចាប់ ខណៈផឹកស្រាស្រវឹងចាប់ទុកគាត់ជាបាវសាក់ទាត់ធាក់រាល់ថ្ងៃ ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង ... Read More »

ក្រោយប្រកាសលទ្ធផលបោះឆ្នោត ជាផ្លូវការ​​ អំពើហិង្សាកើតឡើង​

ក្រុមប្រឆាំង បាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត ដែលគណៈកម្មការរៀបចំការបោះឆ្នោតបានប្រកាស កាលពីថ្ងៃទី​២១ ខែឧសភា ដោយជ័យជំនៈបានទៅលើ ប្រធានាធិបតី Joko Widodo ​ដោយមានសំឡេងគាំទ្រ ជាង​៥៥ភាគរយ។ ក្រោយការប្រកាសលទ្ធផលបោះឆ្នោត ក្រុមបាតុកររាប់ពាន់នាក់​បានដង្ហែក្បួនបាតុកម្ម ប្រឆាំងលទ្ធផលបោះឆ្នោត នៅក្នុងប្រទេសឥណ្ឌូនេស៊ី ... Read More »

ឃាត់ខ្លួនមេការសំណង់ម្នាក់ ករណីរំលោភលើទំនុកចិត្ត ជំពាក់ប្រាក់គេចំនួន៥៣០០ដុល្លារមិនព្រមសង

ភ្នំពេញ៖ មេការសំណង់ម្នាក់ ត្រូវឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ រដ្ឋបាលឃ្មួញ ករណីរំលោភលើទំនុកចិត្ត (ជំពាក់ប្រាក់ចំនួន៥៣០០ដុល្លារមិនសង) ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១៨ និង០០នាទីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្រុមហ៊ុនដ្រាហ្គនស៊ីធី ផ្លូវ១៤០៦ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ... Read More »

អាវុធជីវសាស្ត្រ ត្រូវបានក្រុមឧទ្ទាមនៅស៊ីរីប្រើប្រាស់

សង្គ្រាមនៅក្នុងប្រទេសស៊ីរី ឈានដល់ដំណាក់កាលចុងក្រោយ ហើយក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរី​ បានបើកការវាយប្រហារទៅលើកម្លាំងទាហាន ស៊ីរី នៅភាគពាយព្យស៊ីរី កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ក្នុងនោះមានទាំងប្រើប្រាស់រថក្រោះថែមទៀតផង ។ មេបញ្ជារការកងទ័ពរុស្ស៊ីប្រចាំនៅប្រទេសស៊ីរី ឧត្តមសេនីយ៍ Viktor Kupchishin ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ កាត់ភាគរយគ្រប់មន្ទីរ

ប្រភពពីមន្ត្រីតាមមន្ទីរ មួយចំនួននៅខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅពេលដែលពួកគេរត់ការឯកសារដកប្រាក់ឬទូទាត់សាច់ប្រាក់ឆ្លងកាត់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ គឺត្រូវតែផ្ដល់លុយទឹកតែមួយផ្នែកឲ្យលោក បឹង គឹមសឹង គឺមិនតិចជាង៥ភាគរយ នៃប្រាក់ដែលស្នើសុំដក ឬត្រូវទូទាត់នោះឡើយ។ ប្រភពបានឲ្យដឹងទៀតថា មុនពេលឯកសារត្រូវបានបញ្ជូនទៅដល់ដៃលោក បឹង គឹមសឹង ... Read More »

នារីជនជាតិចិនម្នាក់ ប៉ុនប៉ងធ្វើអត្តឃាត ដោយលេបថ្នាំ

ភ្នំពេញ៖ នារីជនជាតិចិនម្នាក់ ប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងដោយលេបថ្នាំ ត្រង់ចំណុចខាងមុខឱសថស្ថានយីហោ យូឃែរ កាលពីម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅផ្ទះលេខ១៧ ផ្លូវព្រះសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ មុនពេលកើតហេតុ ... Read More »

លួចម៉ូតូគេបានហើយជិះរត់មិនរួច ជាប់អន្ទាក់នគរបាលប៉ុស្តិ៍អូរបែកក្អម

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចយកម៉ូតូគេបានហើយ តែរត់មិនរួច ត្រូវកម្លាំងល្បាតប៉ុស្តិ៍នគរបាលអូរបែកក្អមស្ទាក់ចាប់ភ្លាមៗ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦ និង៣០នាទីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមុខស្ថានីយ៍ប្រេងតេលា ផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ... Read More »

បុរសម្នាក់បើកម៉ូតូជ្រុលទៅបុកអ្នកបណ្តើរកង់ បណ្តាលឲ្យរងរបួសធ្ងន់ ស្រាល៣នាក់

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូមួយគ្រឿង ជ្រុលទៅបុកអ្នកបណ្តើរកង់ បណ្តាលឲ្យរងរបួសធ្ងន់ ស្រាល៣នាក់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជិត៧យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវហាណូយ ខាងមុខខ្លោងទ្វារវត្តសំរោងអណ្ដែត ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ... Read More »

ឆក់ទូរស័ព្ទពីនារីម្នាក់កំពុងជិះម៉ូរួច បើកម៉ូតូរត់គេចខ្លួនចៃដន្យ បើកបុករ៉ឺម៉កកង់បី ដួលត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាឆក់ទូរស័ព្ទយ៉ាងសកម្ម២នាក់ ឃើញនារីម្នាក់កំពុងជិះម៉ូតូបណ្ដើរចុចទូរស័ព្ទបណ្ដើរ ឃើញទំនងក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ រួចជិះម៉ូតូរត់គេចខ្លួន តែចៃដន្យសំណាងអាក្រក់បានទៅបុករ៉ឺម៉កធ្វើឲ្យជនសង្ស័យទាំង២នាក់ដួល ត្រូវបានប្រជាពលរដ្ឋជិតខាងចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៩និង២០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ២១អា មុខសាលាវិក្រឹត្យការខេត្តកណ្តាល ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿង ពីជនរងគ្រោះបានសម្រេច ហើយរត់គេចខ្លួន ត្រូវបានជនរងគ្រោះ និងសមត្ថកិច្ចដេញតាមក្របួចជាប់យមទៅសួរនាំផងដែរ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ន និង១៥នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ២១៤នៅចំណុចក្បែរ ... Read More »