ព័ត៌មានទាន់ហេតុការណ៍៖
'

ឆ្លើយតបនឹងការស្នើឲ្យអាមេរិកចាកចេញ កម្លាំងទាហានសហរដ្ឋអាមេរិកនៅស៊ីរីចាប់ផ្តើមធ្វើសមយុទ្ធ

មន្ត្រីយោធាអាមេរិក បានប្រកាសឲ្យ ដឹងថា ទាហានអាមេរិក ប្រមាណជាង១០០នាក់នៅក្នុងប្រទេសស៊ីរីបានធ្វើសមយុទ្ធដោយគ្មានការគ្រោងទុកកាលពីថ្ងៃទី៧ ខែកញ្ញា ដើម្បីតបតនឹងការ គំរាមកំហែង ដោយយោធាពីរុស្ស៊ី។ សារព័ត៌មានCNN បានផ្សាយថា សមយុទ្ធខុសប្រក្រតីខាងលើរបស់អាមេរិកគឺទទួលបានការបញ្ជាពីមេបញ្ជាការកង ទ័ពអាមេរិក ដើម្បីត្រៀមទប់ទល់ជាមួយទីក្រុងមូស្គូ ដែលបានប្រកាសវាយប្រហារទៅលើទីតាំងមានទាហានអាមេរិកឈរជើងក្នុងពេលដ៏ខ្លីខាងមុខ។ ... Read More »

វិបត្តិជនជាតិរ៉ូហ៊ីងយ៉ា តុលាការព្រហ្មទណ្ឌអន្តរជាតិមានសិទ្ធិក្នុងការស្រាវជ្រាវ

បញ្ហាជនជាតិរ៉ូហ៊ីងយ៉ា រងគ្រោះស្លាប់ និងរត់ចោលស្រុក ភៀសខ្លួនទៅក្រៅ ប្រទេស កន្លងមកត្រូវបានអង្គការអន្តរជាតិចោទប្រកាន់កម្លាំងទាហាន មីយ៉ាន់ម៉ា បានប្រព្រឹត្តបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។ ប៉ុន្តែរដ្ឋាភិបាល បានច្រាចោលរាល់ការចោទប្រកាន់របស់អង្គការសហប្រជាជាតិ ។ បើទោះបីបែបណាក្តី តុលាការព្រហ្មទណ្ឌ អន្តរជាតិ ... Read More »

អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា រិះគន់ប្រធានាធិបតីត្រាំពេញទំហឹង

អតីតប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា បានថ្កោលទោសយ៉ាងខ្លាំងដល់ ប្រធានាធិបតីដូណាល់ ត្រាំ និងគណបក្សសាធារណរដ្ឋពីគោលនយោបាយបង្កឲ្យមានវិវាទ ។ ទន្ទឹមនឹងនោះលោកអូបាម៉ា បានជំរុញឲ្យពលរដ្ឋទៅបោះឆ្នោតនៅខែ វិច្ឆិកាខាងមុខ ដើម្បីកែប្រែស្ថានភាពនយោ បាយវិញ ក្រោយគណបក្សប្រជាធិបតេយ្យទទួលបានសំឡេងគាំទ្រភាគច្រើននោះ។ អតីតប្រធានាធិបតី អូបាម៉ា ... Read More »

លោក អូស្មាន ហាស្សាន់៖ ដឹកនាំគណៈប្រតិភូចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់វិហារឥស្លាម១ខ្នង នៅខេត្ដយ៉ាឡា ប្រទេសថៃ

ប្រទេសថៃ៖ ដោយមានការអនុញ្ញាតជាគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្ដល់កិតិ្ដយសឲ្យលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូកម្ពុជាចំនួន ២៧ រូប ទៅចូលរួម សម្ពោធ ... Read More »

អាមេរិកដកខ្លួនចេញពីអង្គការ WTO៖ គ្មានអាមេរិកទីផ្សារពិភពលោកនៅតែបើកទ្វារ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងតែខិតខំ «កាច់បំបាក់» នូវសមិទ្ធផល នានា ដែលប្រធានាធិបតីអាមេរិកជាច្រើន រូបច្រើនជំនាន់ បានខិតខំបង្កើតឡើង ដោយសារតែលោកត្រាំ ព្យាយាមអនុវត្តគោលនយោបាយអាមេរិកជាដំបូងរបស់ ខ្លួន។ ក្រោយពេលលោកត្រាំ បានដកអាមេ ... Read More »

ទារកទើបនឹងកើត ម្តាយយកទៅបោះចោលនៅដីចម្ការត្រូវ ពលរដ្ឋរើសយកមកចិញ្ចឹម

ភ្នំពេញ៖ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញទារកទើបនឹងកើតថ្មីៗ នៅលើដីចម្ការក្រោយ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មិនដឹងថា ម្តាយ ឬឪពុក រូបណាចិត្តអប្រិយ បោះបង់ចោលកូនរបស់ខ្លួន ដូចសត្វធាតុ តែសំណាងល្អ ទារកនៅមានជីវិតនៅឡើយ ហើយត្រូវបានប្រជាពលរដ្ឋឮសូរសម្លេងយំ ... Read More »

លោក ត្រាំ ព្រមានដំឡើងពន្ធដល់ទំនិញចិនទាំងអស់មានទឹកប្រាក់ជាង៥០០ពាន់លានដុល្លារ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានថានឹងដំឡើងពន្ធដល់ទំនិញនាំចូលទាំងអស់ពីប្រទេសចិន ដែលមាន ទឹកប្រាក់ ជាង៥០០ពាន់លានដុល្លារ។ ការប្រកាសខាងលើរបស់ប្រធានាធិបតី អាមេរិកបានធ្វើឲ្យស្ថានភាពកាន់តែតាន តឹងក្នុងវិស័យពាណិជ្ជកម្ម ខណៈដែល អាមេរិក និងកាណាដា ព្រមទាំងអឺរ៉ុបកំពុងពិភាក្សាគ្នាលើវិស័យពាណិជ្ជកម្ម។ រដ្ឋាភិបាលអាមេរិកបានព្យាយាមបង្ខំ ... Read More »

បន្ទាប់ពីចិនលោក ត្រំា ត្រៀមធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយសម្ពន្ធមិត្តជប៉ុន

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា សត្រូវពាណិជ្ជកម្មបន្ទាប់ របស់លោកគឺជប៉ុន ដែលជាសម្ពន្ធមិត្តជិត ស្និទ្ធ និងជាប្រទេសដែលមានកម្លាំងទាហាន អាមេរិករាប់មុឺននាក់ឈរជើងនៅទីនោះ។ អ្នកសារព័ត៌មាន Jame Freeman មក ពីបណ្តាញព័ត៌មាន ... Read More »

ក្មេងប្រុសស្រីចំនួន៣នាក់ត្រូវរន្ទះបាញ់បណ្ដាលឲ្យដួលសន្លប់ នៅស្រុកជីក្រែង

ខេត្តសៀមរាប ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ដោយសារក្មេងប្រុសស្រីចំនួន៣នាក់ត្រូវរន្ទះបាញ់បណ្ដាលឲ្យដួលសន្លប់ នៅក្រោមផ្ទះកាលពីវេលាម៉េាង១៦.៣០នាទីថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៨ ស្ថិតនៅភូមិព្រៃឆ្កា ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានភ្លៀងខ្យល់នៅល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ក៏មានរន្ទះបាញ់ទៅលេីផ្ទះជនរងគ្រោះ ... Read More »

ទូរស័ព្ទ Galaxy A6 របស់ក្រុមហ៊ុន Samsung បានចាប់ផ្តើមលក់នៅសហរដ្ឋអាមេរិកនៅថ្ងៃទី 14 ខែកញ្ញា

ក្រុមហ៊ុន Samsung បានបញ្ជាក់ថាទូរស័ព្ទនិងថេប្លេតចុងក្រោយរបស់ខ្លួននឹងមកដល់សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី 14 ខែកញ្ញា។ ការចូលថ្មីបំផុតក្នុងស៊េរីទូរស័ព្ទស៊េរីGalaxy A ប៉ុន្តែនៅតែស្រស់ស្អាតរបស់ Samsung គឺ A6 នឹងមានជាមួយ Sprint ។ ក្រុមហ៊ុន ... Read More »

ក្រុមហ៊ុន Microsoft បានប្រកាសព្រឹត្តិការណ៍ Surface សម្រាប់ថ្ងៃទី 2 ខែតុលា

ក្រុមហ៊ុន Microsoft គ្រោងនឹងធ្វើសន្និសីទកាសែតមួយនៅទីក្រុងញូវយ៉កនៅខែក្រោយ។ ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមនៅម៉ោង 4 ល្ងាច / 1PM PT នៅថ្ងៃទី 2 ខែតុលាហើយផ្តោតសំខាន់លើ hardware, software, និងសេវាកម្មចុងក្រោយបំផុតរបស់ ... Read More »

ថ្ងៃនេះក្រសួងអប់រំប្រកាស លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាសម័យប្រឡង ថ្ងៃី១៩-២០ ខែសីហា ឆ្នាំ២០១៨

ភ្នំពេញ៖ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ថ្ងៃី១៩-២០ ខែសីហា ឆ្នាំ២០១៨ នឹងត្រូវប្រកាសនៅរសៀលថ្ងៃនេះ សម្រាប់មណ្ឌលក្រឡងក្នុងរាជធានីភ្នំពេញ និងនៅខេត្តកណ្ដាល ចំណែកមណ្ឌលប្រឡងនៅតាមបណ្ដាខេត្តផ្សេងទៀត នឹងផ្សព្វផ្សាយ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ ... Read More »

នារីវ័យ៣៥ឆ្នាំម្នាក់សម្លាប់ខ្លួននៅក្នុងផ្ទះ សង្ស័យមានវិបិត្តផ្លូវចិត្ត

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយដោយមានករណីនារីម្នាក់ បានចងកសម្លាប់ខ្លួននៅក្នុងផ្ទះ ប្រហែល២ទៅ៣ថ្ងៃរួចសាកសពសពឡើងហើម រលួយ សង្ស័យមានវិបិត្តដោះស្រាយមិនចេញ សម្រេចចិត្តបែបនេះ ។ ករណីនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹ កថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវ៣១៦z ផ្ទះលេខ១០z ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតដាវសាំម៉ូរ៉ៃមួយដើម

ភ្នំពេញ៖​ កម្លាំងនគរបាលបានល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញបុរសម្នាក់ដោយមានការសង្ស័យ ក៏សុំឆែកឆេលើដងខ្លួន ស្រាប់តែរកឃើញដាវសាំម៉ូតូរ៉ៃមួយដើមទើបឃាត់ខ្លួនតែម្តង ។ ហេតុការណ៍​នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី ០៧ កញ្ញា ២០១៨ ​ផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ​។ ... Read More »

ភ័យបះសក់ រថយន្តដឹកកម្មករប្រមាណ១០០នាក់ជ្រុលចង្កូតបុកផ្ទះជួសជុលម៉ូតូ និងធ្លាយជញ្ជាំងរបងមុខផ្ទះសាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់កម្មករ កម្មការិនីប្រមាណ១០០នាក់ ដែលជិះក្នុងរថយន្ត បានស្រែកផ្អើលព្រលឹងចុងសក់ គ្រប់ៗគ្នាខណៈ ដែលរថយន្តជ្រុលចង្កូតទៅបុកផ្ទះជាងជួសជុលម៉ូតូពេញទំហឹង និងធ្លាយជញ្ជាំងរបងមុខ ផ្ទះសាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ តែសំណាងមិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី៧ ... Read More »

យុវជនពិការជើងម្នាក់ខឹងម្ដាយស្ដីបន្ទោសវាចេញពីរទេសទម្លាក់ខ្លួនចូលទឹកបៀស្លាប់យ៉ាងកំសត់

ខេត្តស្វាយរៀង៖ យុវជនកំសត់ពិការម្នាក់ បានសម្រេចចិត្តសម្លាប់ខ្លួន ដោយវារចេញពីលើរទេះរុញ ចុះទម្លាក់ខ្លួនចូលទឹកបៀរខាងលិចផ្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ​ក៏ដូចជាក្រុមគ្រួសារជួយសង្គ្រោះ ប៉ុន្តែអកុសលហួសពេលទៅហើយ ដោយមូលហេតុ ខឹងម្ដាយស្តីបន្ទោសបន្តិចបន្តួច ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ... Read More »

មន្ត្រីនគរបាលម្នាក់ស្លាប់ ម្នាក់ទៀត រងរបួសស្រាល ដោយសារជិះម៉ូតូបុកសត្វគោរត់ឆ្លងផ្លូវជាតិ

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួស ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់រវាងម៉ូតូបុក និងសត្វគោឆ្លងផ្លូវហើយត្រូវម៉ូតូមួយគ្រឿងទៀតបុកបន្តពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃសុក្រ១២ រោច ខែស្រាពណ៌ ឆ្នាំច សំរិទ្ធស័ក ព-ស ២៥៦២ ត្រូវថ្ងៃទី ០៧ ... Read More »

ម្ចាស់ពានលេខ១នៃពានរង្វាន់សម្តេចតេជោ ឆ្នាំ២០១១ មហោស្រពសិល្បៈចម្រៀងខ្មែរ ដែលធ្លាក់ខ្លួនធ្វើកម្មករសំណង់ ហើយត្រូវមេការបោកមិនបើកប្រាក់នោះ បន្តមកស្វាយរៀងរកការងារផ្គត់ផ្គង់ជីវភាព

ខេត្តស្វាយរៀង៖ ទស្សនិកជននៅចាំបានទេ ម្ចាស់ពានមហោស្រពសិល្បៈចម្រៀងខ្មែរជាសកលឆ្នាំ២០១១ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកចម្រៀងសម័យ ដែលមានសម្លេងពិរោះក្រអួនក្រអៅផ្អែមស្រទន់នោះ កំពុងលាក់ខ្លួនពួនអាត្មា មកធ្វើជាកម្មករសំណង់មួយកន្លែង នៅរាជធានីភ្នំពេញតែត្រូវបានមេការសំណង់មិនបើកប្រាក់ឲ្យ ធ្វើឲ្យជីវភាពគ្រួសារខ្វះខាតយ៉ាងខ្លាំង បន្តដំណើរមករកការងារធ្វើនៅខេត្តស្វាយរៀង ... Read More »

រោងចក្រកាត់ដេរសិង្ហបុរីប្តូរឈ្មោះក្រុមហ៊ុន បង្កបាតុកម្ម​​​​​, ក្រុមប្រឹក្សាអាជ្ញាកណ្តាល នឹងបើកកិច្ចប្រជុំដោះស្រាយករណីវិវាទការងារនេះនៅថ្ងៃទី១៣​ កញ្ញា

ភ្នំពេញ៖ កម្មករ​រោងចក្រកាត់ដេរ ជីម លី (Ghim Li)រាប់រយនាក់កាលពីម្សិលមិញបានធ្វើបាតកម្ម ទាមទារថៅកែជនជាតិសិង្ហបុរី ទូទាត់លុយ និងអត្ថប្រយោជន៍ផ្សេងៗឲ្យពួកគេ ក្រុមប្រឹក្សាអាជ្ញាកណ្តាលនឹងបើកកិច្ចប្រជុំនៅថ្ងៃទី១៣ខែកញ្ញានេះ ដើម្បីដោះស្រាយករណីវិវាទការងារមួយនេះ។ ចំពោះករណីបាតកម្មនេះ មានសារព៍ត័មានមួយចំនួនម្សិលមិញបានផ្សាយថា​ ចក្រកាត់ដេរមួយនេះរបស់ក្រុមហ៊ុនចិន ប៉ុន្តែតំណាងរោងចក្រ ... Read More »

ជួយផ្ដល់ដំណឹងផង! ម៉ូតូមួយគ្រឿងម៉ាកស្កុពី ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 1AW-9581 ត្រូវនគរបាលយកទៅរក្សាទុក

ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលទាំងព្រឹកតែម្ដង ខណៈប្រជាពលរដ្ឋដែលរស់នៅជាប់ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រួមទាំងអ្នកធ្វើដំណើរតាមដងផ្លូវ បានប្រទះឃើញម៉ូតូមួយគ្រឿង ម៉ាកស្កុពី ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 1AW-9581 ត្រូវបានគេយកមកប្លុងចោល មិនឃើញម្ចាស់មកយក ... Read More »

ប្រទះឃើញសាកសពបុរសមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ អាយុប្រហែល៤១ឆ្នាំ

ខេត្តព្រះសីហនុ៖ សាកសពបុរស មិនទាន់ស្គាល់អត្តសញ្ញាណ ម្នាក់ត្រូវបានគេប្រទះឃើញ កាលពីវេលាម៉ោង៧ ,១០នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចិញ្ចើមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១១១ .១១២ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យលួចគាស់តូបយកសំលៀកបំពាក់នៅក្នុងផ្សារស្ទោង២នាក់ក្នុងចំណោម៥នាក់

ខេត្តកំពង់ធំ៖ សមត្ថកិច្ចស្រុកស្ទោង បានផ្ដល់ព័ត៌មានថា កាលពីវេលាម៉ោង១និង២០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ បានឃាត់ខ្លួនជនសង្ស័យលួចគាស់តូប យកសំលៀកបំពាក់នៅក្នុងផ្សារស្ទោងបានចំនួន ០២ នាក់ក្នុងចំណោម ០៥ នាក់ ... Read More »

រថយន្តបាឡែន១គ្រឿងឆ្លងចរន្តភ្លើង បណ្តាលឲ្យឆេះសន្ធោរសន្ធៅ

ខេត្តសៀមរាប៖ រថយន្តបាឡែន១គ្រឿង ឆ្លងចរន្តភ្លើង ឆេះកាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុច ភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តរងការឆាបឆេះ ម៉ាក់ ... Read More »

ស្ត្រីចំណាស់ម្នាក់លង់ទឹកស្លាប់ខាងក្រោយផ្ទះត្រូវគេប្រទះឃើញ

ខេត្តកណ្ដាល៖ សាកសពស្ត្រីចំណាស់ម្នាក់អណ្ដែតទឹកក្នុងប្រឡាយអូរខាងក្រោយផ្ទះ ត្រូវបានគេប្រទះឃើញបង្កមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចទឹកអូ ស្ថិតក្នុងភូមិកណ្តាលកោះ ឃុំ កោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។ មន្ត្រីនគរបាលផ្នែកកោសល្យវិច្ច័យបានឲ្យដឹងថា ស្រ្តីរងគ្រោះស្លាប់មានឈ្មោះ ... Read More »

អធិការរងខណ្ឌពោធិ៍សែនជ័យជួបគ្រោះថ្នាក់ចរាចរណ៍របួសបាក់ជើងម្ខាង

ភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាយបើកឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវលោកអធិការរងខណ្ឌពោធិ៍សែនជ័យជិះម៉ូតូចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុកបណ្តាលឲ្យរងរបួសបាក់ជើងម្ខាងកាលវេលម៉ោង៥និង២០នាទីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវទំនប់កប់ស្រូវ និងនៅម្តុំផ្លូវដែក ភូមិ ចែងចែងសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ ជនរងគ្រោះត្រូវជាអធិការរង ខណ្ឌពោធិ៍សែនជ័យ មានឈ្មោះ ពាន ... Read More »

ប្រទះឃើញម៉ូតូNEX មួយគ្រឿងត្រូវជនសង្ស័យយកមកប្លុងចោល

ភ្នំពេញ៖ ម៉ូតូម៉ាក Nexមួយគ្រឿង ត្រូវបានសមត្ថកិច្ចប្រទះឃើញ នៅក្នុងប្រឡាយទឹក ដោយសង្ស័យថា មានជនសង្ស័យធ្វើសកម្មភាពលួច ឬប្លន់រួចយកមកលាក់ទុក ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៧ ខែកញ្ញ ឆ្នាំ ២០១៨ ... Read More »

ទុសេខ្សែភ្លើងឆេះព្រុយក្រណាត់មួយប្រ៉ាវ ផ្អើលដល់កម្មកររត់ជាន់ជើងគ្នា

ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយ ផ្ដើមចេញពីទុសេខ្សែភ្លើងក្នុងរោងចក្រ បោកគក់ឈ្មោះ ចេង វៃ ហ្វា ឡន ឌ្រី នៅជាប់ផ្លូវលេខ២១៧ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់កម្មក ... Read More »

រថយន្តក្រុមហ៊ុនស្រាបៀរGANZBERGបុករះកង់បីឥណ្ឌា និងរ៉ឺម៉កលក់សាច់អាំងព្រមទាំងម៉ូតូមួយគ្រឿងទៀតរងខូចខាត

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តនីសាន់ របស់ក្រុមហ៊ុនស្រាបៀរ GANZBERG បានបុករះរម៉កលក់សាច់អាំង និងកង់បីឥណ្ឌា ព្រមទាំងម៉ូតូFZ កំពុងឈប់លើចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាត តែមិនបង្កឲ្យអ្នកណាម្នាក់រងរបួស ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ... Read More »

នគរបាលខណ្ឌសែនសុខបញ្ជួនជនសង្ស័យ៩នាក់ទៅតុលាការក្នុងសំណុំរឿង០២ករណីផ្សេងគ្នា

ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខបានបញ្ជួនជនសង្ស័យ៩នាក់ ទៅតុលាការក្នុងសំណុំរឿង២ករណីផ្សេងគ្នា ក្រោយពីសមត្ថកិច្ចបញ្ចប់នីតិវិធីសាកសួរួចមក កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ ។ សមត្ថកិច្ចប្រាប់ថា កាបញ្ជួនជនសង្ស័យទាំង៩នាក់ ទៅកាន់តុលាការនាព្រឹកនេះ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនពួកគេ ក្នុងមូលដ្ឋានខណ្ឌនាពេលកន្លងមកហើយ បានបញ្ចប់នីតិវិធីសួរនាំរួចរាល់ ក្នុងនោះមាន៨នាក់ ... Read More »

ចោរ២នាក់ឆក់ទូរស័ព្ទពីចំការមនបានសម្រេចមកជាប់ខ្នោះនៅដូនពេញ

ភ្នំពេញ៖ ចោរឆក់២នាក់ ជិះម៉ូតូមួយគ្រឿងមកធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់កំពុងបើកម៉ូតូតាមផ្លូវ កាន់ទូរស័ព្ទ ​បានសម្រេច ហើយព្យាយាមជិះម៉ូតូគេចខ្លួន​ត្រូវម្ចាស់ដេញតាម​ស្រែក​ចោរៗ ផ្អើលកម្លាំងល្បាតនៅប្រចាំការតាមគោលដៅ​ រហូតដេញឃាត់ខ្លួនបានទាំង២នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត៣ទៀបភ្លឺ​ ឈានចូលថ្ងៃទី៨​ ខែកញ្ញា​ ឆ្នាំ​២០១៨នេះ នៅតាមបណ្តោយផ្លូវព្រះសីហនុ ខាងមុខហាងលក់ផ្លែឈើស្រីមុំ ... Read More »