ព័ត៌មានទាន់ហេតុការណ៍៖
'

ពលរដ្ឋ​ និងអាជីវករគ្រឿងសម្អាង​ ស្នើរឲ្យសមត្ថកិច្ច​ រកយុត្តិធម៌​ និងមានចំណាត់ការតាមច្បាប់​ ​លើគ្រឿងសម្អាង​​ខុសច្បាប់​ជាង​៤​តោន

​ភ្នំពេញ​៖ កាលពីពេលថ្មីៗនេះ​ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច​ សហការជាមួយមន្ត្រីក្រសួង​សុខាភិបាល​ និងអាជ្ញាធរបើក​ប្រតិបត្តិការ​បង្ក្រាប ក្រោម​ការដឹកនាំ​របស់​ ​លោក​ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ បានរកឃើញគ្រឿងសម្អាង​ ​ក្លែងក្លាយ​ខុសច្បាប់ ទម្ងន់ ៤,៥​តោន ... Read More »

កម្ពុជាទទួលបាន ចំណាត់ថ្នាក់លេខ២ ​លើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស​លើពិភពលោក

ភ្នំពេញ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្ដល់ចំណាត់ថ្នាក់លេខ២ ជូនប្រទេសកម្ពុជា ​ដែលគ្មានការជួញដូរមនុស្សនៅលើពិភពលោក ខណៈរាជរដ្ឋាភិបាលមានឆន្ទៈយ៉ាងពិតប្រាកដ ដើម្បីទប់ស្កាត់ និងបង្ក្រាបឲ្យបានទាំងស្រុង តាមរយៈការវាយតម្លៃប្រចាំឆ្នាំ អំពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សលើពិភពលោក ។ ​សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី ... Read More »

សាលមហោស្រព NABA ផ្តល់ជូនការសម្តែងចម្រុះពណ៌វគ្គថ្មី

រាជធានីភ្នំពេញ ៣១ សីហា ២០១៨ ៖ ការសម្តែងថ្មីស្រឡាងរបស់ណាហ្គាវើលដ៍ ឬព្រឹត្តិការណ៍សិល្បៈចម្រុះពណ៌វគ្គ ២ ថ្មី បានមកដល់ហើយនៅសាលមហោស្រព NABA នៅណាហ្គាទី ២! ការសម្តែងដែលអនុញ្ញាតឲ្យសាធារណជនចូលទស្សនាដោយសេរីនេះ គឺជាការសម្តែងវគ្គទីពីរដែលផ្តល់ជូនពីរៀងរាល់ថ្ងៃពុធ ... Read More »

បុរសម្នាក់បែកថ្នាំយកដំថ្មបម្រុងគប់រថយន្តគេតែត្រូវសមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនបានភ្លាមៗ

ភ្នំពេញ៖ ដោយសារឥទ្ធិពលគ្រឿងញៀនបានធ្វើឲ្យបុរសម្នាក់បែកថ្នាំយកដំថ្មបម្រុងគប់រថយន្តគេតែត្រូវសមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនបានភ្លាមៗ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ៕ សរស្មី Read More »

ដើរកាត់តាមស្រូវស្រែទៅមើលសត្វក្របីដួលផ្កាប់មុខលង់ទឹកស្លាប់ សង្ស័យជំងឺខ្យល់គរ

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានសាច់ញាតិប្រទះឃើញស្លាប់ផ្កាប់មុខ ក្នុងទឹកស្រែស្រូវបង្កការភ្ញាក់ផ្អើលអស់អ្នកភូមិ និងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ខណៈគេដឹងថាគាត់ដើរកាត់ទៅក្នុងគោលបំណងមើលសត្វក្របីដែលចងឲ្យសុីស្មៅ សង្ស័យមានជំងឺខ្យល់គរទើបដួលបែបនេះ។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធស័ក ព.ស ... Read More »

បើអង្គការ WTO មិននៅខាងអាមេរិក លោកត្រាំនឹងដកអាមេរិកចេញពីអង្គការពាណិជ្ជកម្មពិភពលោកមួយនេះ

ពិតជារឿងមួយ គួរឲ្យអាម៉ាសសម្រាប់ អាមេរិក ក្រោយពេលប្រធានាធិបតីដូណាល់ ត្រាំបានប្រកាសថា លោកនឹងដកអាមេរិក ចេញពីអង្គការពាណិជ្ជកម្មពិភពលោក WTO ប្រសិនបើ អង្គការនេះ មិនគាំទ្រអាមេរិកនោះ ។ លោកត្រាំ ក៏បានថ្កោលទោស ទៅលើអង្គការពាណិជ្ជកម្មកំពូលមួយនេះ ... Read More »

ចិនទៀតហើយ! បើកឡានបញ្ច្រាសទិសបុកខឿនសួនច្បារក្រឡាប់ផ្ងារជើងទ្រមេឃ

ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិនម្នាក់បើករថយន្តម៉ាកព្រូសក្នុងល្បឿនយ៉ាងលឿន រួមទាំងទិសដៅបញ្ច្រាសផ្លូវ រេចង្កូតទៅបុកខឿនឡើងសួនច្បារ ផ្លោងទៅក្រឡាប់ផ្ងារជើងទ្រមេឃ រងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលវេលាម៉ោង១១ នឹង៥០នាទីយប់ ថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច ... Read More »

រថយន្ត HILUX VIGO បុកបញ្ឆិតពីមុខរថយន្តព្រូស ហើយជ្រុលទៅបុកបង្គោលភ្លើងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកHILUX VIGO មួយគ្រឿង បានបើកបរយ៉ាងលឿនជ្រុលទៅបុករថយន្តព្រូសចំបញ្ឆិតពីមុខនៅត្រង់ចំណុចផ្លូវបំបែកជាបួន ហើយបន្តទៅបុកបង្គោលភ្លើងយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតហេតុកាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ៣៦០ ... Read More »

រថយន្ដពីរគ្រឿងបើកបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ៖ រថយន្ដម៉ាកព្រូសមួយគ្រឿងបើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្ដម៉ាក ម៉ាស្ដារ មួយគ្រឿងទៀតបើកបុកចំក្បាលរថយន្ដផ្នែកខាងឆ្វេងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង តែមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវភ្លោះអូរឫស្សី កែងផ្លូវលេខ១០៧ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ... Read More »

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូរងរបួសធ្ងន់បាក់ជើងខាងស្តាំម្នាក់

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១៦.៣៥នាទីថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០១៨ ចន្លោះគីឡូម៉ែត្រ១២៥.១២៦​ ស្ថិតក្នុងភូមិក្រាំងអាត់​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូមានទិសដៅស្របគ្នា(ព្រះសីហនុ.ភ្នំពេញ) រថយន្តកុងទីន័រម៉ាកហុីណូ​ ស្លាកលេខ កំពង់ស្ពឺ ៣A១២៣៨ ពណ៌ស ... Read More »

រដ្ឋមន្ដ្រីក្រសួងធនធានទឹកផ្ដល់ផ្លូវបេតុង៣ខ្សែជូនប្រជាពលរដ្ឋក្នុងស្រុកពញាឮតាមការសន្យាដើម្បីសម្រួលទុក្ខលំបាក

ខេត្តកណ្ដាល ៖ ដោយអនុវត្តន៍តាមការសន្យានាពេលកន្លងទៅនោះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និង ឧតុនិយម និងជាប្រធានគណៈពង្រឹងមូលដ្ឋានស្រុកពញាឮ ខេត្តកណ្ដាលនៅ ថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច ... Read More »

ក្រុមអ្នកមានអំណាចនៅស្រុកអន្លង់វែង១២នាក់ឃុបឃិតគ្នាយកដីបឹងរមណីយដ្ឋានផ្ទះតាម៉ុកធ្វើជាកម្មសិទ្ធិហើយយករាស្ត្របាំងមុខ

ខេត្តឧត្តរមានជ័យ ៖ ក្រោយពីបិទផ្សាយបញ្ជីឈ្មោះក្បាលដីដែលត្រូវបានវាស់វែងជាលក្ខណៈប្រពន្ធរួចមក នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ មានការបែកធ្លាយថា ដីបឹង ... Read More »

ពលការិនីខ្មែរអ៊ិស្លាមម្នាក់ទៀតដែលចាញ់បោកមេខ្យល់ត្រូវបានជួយសង្គ្រោះពីប្រទេសអារ៉ាប់

ភ្នំពេញ ៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈបានផ្តល់កិច្ចអន្តរាគមន៍ ដល់ពលការិនីខ្មែរម្នាក់ទៀតដែលចាញ់បោកមេខ្យល់ម្នាក់មិនមានក្រុមហ៊ុនច្បាស់លាស់ឈ្មោះ ជីប ណូស្នី នៅភូមិថ្មី ឃុំ ពពេល ... Read More »

មន្ត្រីជាន់ខ្ពស់ចិន ៖ កម្ពុជាជាមិត្តចាស់ មិត្តដ៏ល្អដូច្នេះចិននៅតែបន្តជួយគ្រប់សេចក្តីត្រូវការរបស់កម្ពុជា

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់របស់ចិនបាន ថ្លែងថានឹងបន្តជួយរាល់តម្រូវការរបស់កម្ពុជា ដោយសារតែកម្ពុជាជាមិត្តចាស់និងជាមិត្តដ៏ល្អរបស់ចិន។ ការអះអាងបែបនេះបានធ្វើឡើងក្នុងពេលដែលលោកសុង ថាវ (SONG TOA) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរ ជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅវិមានសន្តិភាពកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ... Read More »

នៅខេត្តកំពង់ចាមមានមនុស្សលង់ទឹកស្លាប់១៦នាក់និង៥២នាក់រងរបួសដោយសត្វអាសិរពិស

ខេត្តកំពង់ចាម ៖ ខណៈដែលទឹកទន្លេ មេគង្គខេត្តកំពង់ចាមនៅតែបន្តហក់ឡើង បើគិតត្រឹមថ្ងៃព្រហស្បតិ៍ ៤រោច ខែ ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ទឹក ... Read More »

ខ្សឹបដាក់ត្រចៀក៖ អាជីវកម្មខ្សាច់នៅកំពង់ផែទំនប់រលកជាប្រភពចំណូលរបស់ក្រុមមន្ត្រីពុករលួយ

ប្រភពពីមន្ត្រីបម្រើការងារនៅកំពង់ផែទំនប់រលកបានឲ្យដឹងថា រយៈពេលប្រមាណជាង១ខែកន្លងទៅនេះមានឈ្មួញដឹកជញ្ជូនខ្សាច់តាមស្រឡាងធំៗយកមកលើកដាក់និងដឹកជញ្ជូនចេញពីកំពង់ផែនេះយ៉ាងពេញបន្ទុកធ្វើឲ្យស្ទះដល់ការលើកដាក់ទំនិញ របស់ក្រុមឈ្មួញដែលនាំចូលទំនិញតាមច្រកនេះផងដែរ។ ប្រភពបានឲ្យដឹងទៀតថា ការនាំចូលទំនិញតាមច្រកកំពង់ផែទំនប់រលកកំពុងថយចុះយ៉ាងគំហុក ព្រោះតែអាជីវ កម្មខ្សាច់របស់មន្ត្រីយោធាជាន់ខ្ពស់ម្នាក់កំពុងធ្វើឲ្យប៉ះពាល់ដល់ការនាំចូលទំនិញនិងផ្ទេរទំនិញនៅកំពង់ផែនេះ ។ មន្ត្រីបម្រើការងារនៅច្រកកំពង់ផែទំនប់រលកបានឲ្យដឹងថា ឈ្មួញធ្វើអាជីវកម្មខ្សាច់ ដែលមានមន្ត្រីយោធាជាន់ខ្ពស់ជាបង្អែករឹងមាំបានប្រើប្រាស់ស្រឡាងធំៗដឹកជញ្ជូន ខ្សាច់មកគរទុកនៅក្នុងបរិវេណកំពង់ផែទំនប់រលក ហើយប្រើប្រាស់រថយន្តធំៗកើប ខ្សាច់និងដឹកជញ្ជូនខ្សាច់ចេញទៅខាងក្រៅយ៉ាងពេញបន្ទុកតែម្តង ។ ... Read More »

ស្ត្រីម្នាក់ត្រូវជនមិនស្គាល់មុខរំលោភសម្លាប់នៅស្រុកសង្កែ

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ វេលា ម៉ោង៦និង៣០នាទីល្ងាចនៅចំណុចវាលស្រែអូរបន្ទាត់មាស ស្ថិតក្នុងក្រុមទី២៩ ភូមិ ... Read More »

បុរសម្នាក់ជិះម៉ូតូល្បឿនលឿនចាប់ហ្វ្រាំងបណ្ដាលឲ្យដួលត្រូវរថយន្តកិនស្លាប់

ខេត្តកណ្ដាលៈ បុរសម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម ខណៈជិះម៉ូតូដោយល្បឿនលឿន រួចចាប់ហ្វ្រាំងបណ្ដាលឲ្យដួលត្រូវរថយន្តមួយគ្រឿងទៀតបើកដោយល្បឿនលឿនបានកិន នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ចំណុចផ្លូវលំបំបែកជាបួន​ (ផ្លូវរទេះភ្លើងចាស់) ស្ថិតនៅភូមិត្រពាំងទួល​ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ... Read More »

ភ្លៀងមួយមេនិងខ្យល់បណ្ដោយឲ្យបាក់ដើមឈើយ៉ាងធំធ្លាក់ចំពីលើរថយន្ត២គ្រឿងរងការខូចខាត

ភ្នំពេញ៖ ដើមឈើយ៉ាងធំបានបាក់រំលំធ្លាក់មកលើផ្លូវ ហើយបានធ្លាក់ចំពីលើ រថយន្ត២ គ្រឿងរងការខូចខាត ខណៈភ្លៀង និងខ្យល់ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ... Read More »

រដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ាប្រឆាំងការចោទប្រកាន់របស់ អ.ស.ប ទៅលើយោធា ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

ក្រោយពេលអង្គការសហប្រជាជាតិ បានធ្វើការចោទប្រកាន់មន្ត្រីយោធាមីយ៉ាន់ម៉ាថា បានបំពានច្បាប់អន្តរជាតិដោយប្រព្រឹត្តល្មើសលើបទឧក្រិដ្ឋកម្មប្រឆាំងជនជាតិ រ៉ូហីុងយ៉ា នៅរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា។ របាយការណ៍របស់អង្គការសហប្រជាជាតិ បានបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាបានសម្លាប់រង្គាលក្រុមជនជាតិរ៉ូហីុងយ៉ា និងបំផ្លាញ ទ្រព្យសម្បត្តិរបស់ពួកគេរួចបង្ខំឲ្យចាកចេញពីលំនៅឋានទៅកាន់ប្រទេសជិតខាង។ ពាក់ព័ន្ធនឹងការចោទប្រកាន់របស់អង្គការសហប្រជាជាតិនេះ រដ្ឋាភិបាលស៊ីវិល របស់លោកស្រី អុ៊ងសាន ... Read More »

ពលរដ្ឋមីយ៉ាន់ម៉ារាប់ម៉ឺននាក់ត្រូវជម្លៀសទៅកាន់តំបន់សុវត្ថិភាពក្រោយធ្លាយទំនប់ទឹក

ការបែកធ្លាយទំនប់ទឹកនៅមីយ៉ាន់ម៉ា បង្កការជន់លិចតំបន់ជាច្រើន ធ្វើឲ្យពល រដ្ឋត្រូវជម្លៀសជាបន្ទាន់ទៅកាន់តំបន់មានសុវត្ថិភាព ។ រដ្ឋាភិបាលបានចាត់វិធានការជាបន្ទាន់ក្នុងការជួយដល់ពលរដ្ឋដើម្បី បញ្ចៀសរឿងអាក្រក់ដែលកើតឡើង ពីការ បាក់ទំនប់នៅមីយ៉ាន់ម៉ា។ សារព័ត៌មាន New York Times បាន ផ្សាយថា ... Read More »

លោកដូណាល់ ត្រាំ៖ មិនទាន់ដល់ពេលធ្វើសមយុទ្ធឡើងវិញជាមួយកូរ៉េខាងត្បូងឡើយ

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រកាសថា មិនមានហេតុផលណា មួយដែលត្រូវចំណាយប្រាក់មួយចំនួនធំ នាពេលនេះសម្រាប់ធ្វើសមយុទ្ធជាមួយ កូរ៉េខាងត្បូងនោះឡើយ។ ដូច្នេះ សមយុទ្ធរវាងអាមេរិកនឹងកូរ៉េខាងត្បូងនឹងត្រូវផ្អាកជាបន្តទៀត។ ការលើកឡើងរបស់លោកត្រាំគឺផ្ទុយទៅនឹងការប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis កាលពីថ្ងៃទី ២៩ ... Read More »

ម្តាយអាយុ១០៦ឆ្នាំជូនដំណើរកូនប្រុស John McCain លើកចុងក្រោយ

លោកយាយRoberta McCain ជា ម្តាយរបស់អតីតសមាជិកព្រឹទ្ធសភា John McCain បើទោះបីមានសុខភាព មិន ប្រសើរដោយវ័យចាស់ តែលោកយាយនៅតែជូនដំណើរជាលើកចុងក្រោយដល់កូនប្រុស នៅទីក្រុងវ៉ាស៊ីនតោន និង ម៉ារីឡែន នៅចុងសប្តាហ៍នេះ។ នៅក្នុងសៀវភៅ ... Read More »

អាមេរិកដាក់លក្ខខណ្ឌដើម្បីដកទាហានចេញពីស៊ីរីតែត្រូវបដិសេធ ទើបត្រៀមទាហានវាយប្រហារ

ស៊ីរីបានច្រានចោលសំណើរបស់ អាមេរិក ស្តីពីការដកទាហានចេញពីទីតាំង យោធា Al Tanf នៅតំបន់ភាគអាគ្នេយ៍ និងភាគខាងកើត នៃដងទន្លេ Euphrates ប្រសិនបើរដ្ឋាភិបាលរបស់លោកអាល់ អាសាដ យល់ព្រមចំពោះលក្ខខណ្ឌ៣ ចំណុច។ សារព័ត៌មានSputnik ... Read More »

ស្រ្តីម្នាក់ ជិះម៉ូតូ​ចេញពី​ហូប​អី ត្រូវចោរ​ឆក់​យក​កាបូបស្ពាយ​ បាន​សម្រេចហើយ​គេច​ខ្លួន​បាត់

ភ្នំពេញ ៖​ ជនសង្ស័យ​ម្នាក់​ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ មកធ្វើសកម្មភាព​ឆក់​យក​កាបូបស្ពាយពីស្ត្រី​២​នាក់ ​កំពុង​ជិះ​ម៉ូតូឌុបគ្នា​ បាន​សម្រេច នៅចំណុចស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ហើយ​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់ដោយសុវត្ថិភាព ។ ករណីឆក់កាបូបស្ពាយខាងលើ​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ ... Read More »

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះហាមឃាត់និងរុះរើសំណង់គ្មានច្បាប់ក្បែរផ្លូវរថភ្លើង

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យបានចុះរុះរើផ្ទះពលរដ្ឋចំនួន៤៦ខ្នង ជាសំណង់គ្មានច្បាប់ នាំគ្នាលួចទៅសាងសង់ ប៉ះពាល់ទៅលើផ្នូរខ្មោចសមាគមចិន ក្រោយពីទទួលបានបណ្តឹង សាលារាជធានីភ្នំពេញ ។ ប្រតិបត្តិការ​នេះបានធ្វើឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅ ... Read More »

រថយន្ត៥គ្រឿងបុកបន្តគ្នា មានអ្នកស្លាប់ អ្នករបួសធ្ងន់ និងស្រាល

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត៥គ្រឿងបុកបន្តគ្នាកាលពីម៉ោង ០៨និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅលើវិថីផែ ចំណុចផ្លូវបំបែកP៤ កែងរ៉ារថភ្លើង ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ កើតឡើងដោយ រថយន្តចំនួន ០១គ្រឿង ... Read More »

រថយន្តHYUNDAIបុកគូទរថយន្តម៉ាក ស៊ីបអាដឺ ពីក្រោយរួចជ្រុលចង្កូតទៅបុកផ្ទះលក់ចាបហ៊ួយ សំណាងមិនមានអ្នករងរបួស

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក HYUNDAI បើកមិនប្រយត្ន័បុករថយន្តម៉ាក ស៊ីបអាដឺ ពណ៌ត្រីអ៊ីពីក្រោយយ៉ាងពេញទំហឹង ហើយបន្តទៅបុកផ្ទះប្រជាពលរដ្ឋលក់ដូរបណ្ដាលឲ្យខូចខាតសម្ភារមួយចំនួន សំណាងមនុស្សមិនមានរងគ្រោះថ្នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិសក័ ... Read More »

លោក​ កឹម​ សុខា​ គ្មាន​វាសនា​បាន​នៅ​ក្រៅ​ឃុំ​ទេ​

ភ្នំពេញ​៖​ លោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​៣០​ ខែ​សីហា​ ​នេះ​ សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​មិន​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​តុលាការ​ ។ សូម​បញ្ជាក់​ថា​ ... Read More »

ក្មេងប្រុសម្នាក់ស្លាប់ក្នុងហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ

ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ ក្នុងគោលដៅច្រាស់ទិសគ្នា កាលពីវេលាម៉ោង១៥និង៥០នាទីថ្ងៃ ពុធ ០៣ រោច ខែស្រាពណ៌ ឆ្នាំ ច សំរិទ្ឋស័ក ពស២៥៦២ត្រូវនិងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ហេតុការណ៍នេះបានកើតនៅលើផ្លូវជាតិលេខ៦ ... Read More »