ព័ត៌មានទាន់ហេតុការណ៍៖
'

ជនកំណាចចរិកឃោរឃៅវាយធ្វើបាបកុមារីអាយុ៥ឆ្នាំរហូតដល់ស្លាប់, បែរជាសមត្ថកិច្ចមូលដ្ឋាននាំគ្នា​ជួយបិទបាំងព័ត៌មាន?

ខេត្តកំពង់ចាម ៖ ប្រភពព័ត៌មានបានរាយការណ៍ថា ក្មេងស្រីឋិតក្នុងវ័យកុមារម្នាក់ត្រូវបាន ជនកំណាចមានចរិកឃោរឃៅយង់ខ្នងវាយធ្វើបាបរហូតស្លាប់ ។ ករណីនេះបានធ្វើឲ្យ មានការភ្ញាក់ ផ្អើលដល់អ្នកភូមិ ហើយប្រភពអះអាងថា កើតឡើងនៅក្នុងភូមិកោះប្រាក់ ឃុំកោះទន្ទឹម ស្រុក កំពង់សៀម ខេត្តកំពង់ចាម ... Read More »

ហុងកុងសាងសង់ស្ថានីយរថភ្លើងទំនើបតភ្ជាប់ក្រុងប៉េកាំង

ការធ្វើដំណើរពីទីក្រុងប៉េកាំងមកកាន់កោះហុងកុង ឬពីហុងកុងទៅកាន់ទីក្រុង ប៉េកាំង អាចចំណាយពេលតែពីរម៉ោង ប៉ុណ្ណោះជាមួយខ្សែរថភ្លើងល្បឿលឿន និងស្ថានីយរថភ្លើងថ្មីទំនើប អាចទទួលអ្នកដំណើរបានដល់ទៅ២សែននាក់ក្នុងមួយថ្ងៃ។ ផ្លូវរថភ្លើងល្បឿនលឿននេះ ជាគម្រោងសាងសង់ដែលផ្តួចផ្តើមឡើងតាំងពីឆ្នាំ ២០០៨ ដោយចំណាយថវិកាអស់ប្រមាណ៤ពាន់លានអឺរ៉ូ។ អ្នកដំណើរដំបូងៗបានសម្តែងការរីករាយចំពោះខ្សែរថភ្លើងថ្មី ដែលអនុញ្ញាតឱ្យពួកគេផ្លាស់ទីពីក្រុងដែនកោះ ទៅក្រុងដែនគោកក្នុងរយៈពេលតែពីរម៉ោងទល់នឹងបីម៉ោងកន្លះ បើប្រៀបទៅ ... Read More »

លិខិតមិត្តអ្នកអាន៖ លទ្ធផលប្រឡងបាក់ឌុបខុសឆ្គងគ្មានអ្នកទទួលខុសត្រូវ

ក្រសួងអប់រំ យុវជន និងកីឡា បានសម្តែង​អារម្មណ៍ «សោកស្តាយ» ចំពោះលទ្ធផលនៃការប្រឡងបាក់ឌុប ដែល​មាន​«កំហុសឆ្គង» ប៉ុន្តែ​គ្មានអ្នកទទួលខុសត្រូវចំពោះរឿងនេះទេ ហើយបើគ្មាន​ការ​ផ្ទុះការតវ៉ា ក៏មិនដឹងអំពី​«ចំណុចខុសឆ្គង» នោះដែរ ។ ទីបំផុត​ ក្រសួង​បានត្រឹម​«សោកស្តាយ» ប៉ុណ្ណោះ ... Read More »

ប្រធានាធិបតីឥណ្ឌូនេស៊ី នៅតែទទួលបានការគាំទ្រខ្ពស់នៅក្នុងការបោះឆ្នោតខាងមុខ

យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មីនៅក្នុងប្រទេសឥណ្ឌូនេស៊ីចាប់ផ្តើមហើយ ។ បណ្តាបេក្ខភាពប្រធា នាធិបតី អនុប្រធានាធិបតី និងបណ្តាមេដឹក នាំគណបក្សនយោបាយ បានចូលរួមនៅ ក្នុងព្រឹត្តិការណ៍ឃោសនាបោះឆ្នោតនៅ ទីក្រុង ហ្សាការតា។ នៅក្នុងពិធីឃោសនាដែលរៀបចំនៅ កណ្តាលទីក្រុងហ្សាការតា បណ្តា បេក្ខភាព ... Read More »

Microsoft ប្រកាសពីការចេញ Office 2019 សម្រាប់ Windows និង Mac

Microsoft នឹងចេញ Office 2019 សម្រាប់ Windows និង Mac នៅថ្ងៃនេះ។ ការធ្វើឱ្យទាន់សម័យនេះត្រូវបានរចនាឡើង សម្រាប់អាជីវកម្មនិងអ្នកប្រើប្រាស់ដែលមិនបានជ្រើសរើសយកសេវាកម្ម Microsoft Office 365 ជាមួយនឹងការធ្វើបច្ចុប្បន្នភាព ... Read More »

រថយន្ត​វីហ្គោ ​ពណ៌ទឹកមាស​ ពាក់​ស្លាក​លេខ ព្រះសីហនុ 2A-9777​ បុកមនុស្សស្លាប់ និងរបួសធ្ងន់ហើយបើករត់បាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវ

ភ្នំពេញ​៖ រថយន្ត​ មួយគ្រឿង​បុក​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ ​ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​ បន្ទាប់ពី​កើត​ហេតុ​រថយន្ត​បង្កបើក​គេចខ្លួនបាត់​ តែ​ប្រជាពលរដ្ឋ​បាន​ស្គាល់​ភិនភាគ​រថយន្ត​បង្ក​ ម៉ាកតូយ៉ូតាហ៊ីលុច្ស វីហ្គោ ពណ៌ទឹកមាស​ ពាក់​ស្លាក​លេខព្រះសីហនុ 2A-9777​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើត​ឡើង​កាលពី​ម៉ោង​១១យប់ ថ្ងៃទី​២៤​ ... Read More »

ពេលសប្បាយនាំគ្នាសម្ងំសុខ ដល់ពេលកើតទុក្ខមករករឿងកូនក្នុងផ្ទៃដែលមិនដឹងអី?

ភ្នំពេញ: នារីវ័យក្មេងម្នាក់មានវិបត្តិផ្លូវចិត្ត ដោយសារប្រុសស្នេហ៍បោះបង់ចោល ទាំងខ្លួនបានលង់ចិត្តគំនិតបណ្តោយប្រាណរហូតដល់មានផ្ទៃពោះ៦​ខែ សម្រេចចិត្តលេបថ្នាំទម្លាក់កូនចោល តែដោយសារតែការទម្លាក់មិនប្រក្រតី ក៏បង្កឲ្យប៉ះដល់ទារក និងម្ដាយ ត្រូវបានប្រជាពលរដ្ឋដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជិត១០យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ​នៅ​ផ្ទះជួលខាងក្រោយមន្ទីរពេទ្យសែនសុខ ... Read More »

ចតឡានក្រៅផ្ទះក្នុងរបង​ ព្រឹកឡើង​ចោរលួចបាត់

ខេត្តពោធិ៍សាត់៖ រថយន្ត​បាឡែន​មួយគ្រឿង មិនដឹងថា ក្រុមចោរបានធ្វើសកម្មភាពលួចតាំងពីស្មើណានោះទេ ស្រាប់តែព្រឹកឡើង​ ម្ចាស់ផ្អើលឆោឡោ រកមិនឃើញ ខណៈកាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ បានចតនៅក្នុងរបង បរិវេណផ្ទះ ។ ប្រភពរាយការណ៍​ថា ពេលនេះ ... Read More »

គាស់ជញ្ជាំងរោងចក្រលួចទ្រព្យសម្បត្តិសរុប ៣៤.៥០០ដុល្លារ

ភ្នំពេញ៖​ រោងចក្រកាត់ស្បែកជើងមួយកន្លែង ត្រូវបានជនសង្ស័យលួចចូលហើយធ្វើសកម្មភាពលួចគាស់ទូដែក លួចយកលុយសរុប៣៤.៥០០ដុល្លារ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក​ នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ​២០១៨ ចំណុចរោងចក្រស្បែកជើង យីហោ​ ផាណាវ៉េ ផ្លូវបេតុង ក្រុម១ ភូមិស្រែជំរៅ ... Read More »

ប្រជាពលរដ្ឋ៥៦គ្រួសារតវ៉ារឿងដីជាង១៨ហិចតា

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន៥៦គ្រួសារ បានប្រមូលផ្ដុំគ្នាតវ៉ាកាលពីវេលាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ទាមទារយកដីទំហំជាង១៨ហិចតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយពួកគាតបានចោទប្រកាន់សមាគមចិន ហុកគាន ថាមុនដំបូង បានខ្ចីដីនោះប្រើប្រាស់សិនទេ ... Read More »

សេចក្តីប្រកាសព័ត៌មាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឃតំបន់ឆ្នេរសមុទ្រកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចធ្វើប្រទានកម្មដីនៅពយកំពេញនេះ ជូនប្រជាពលរដ្ឋទាំង១០៣គ្រួសារជាកម្មសិទ្ធិ

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឃតំបន់ឆ្នេរសមុទ្រកម្ពុជា សូមជម្រាបជូនសាធារណជនថា ផ្អែកតាមសំណើររបស់ប្រជាពលរដ្ឋចំនួន ១០៣គ្រួសារ ដែលបានរស់នៅ និងកាន់កាប់ដីជាក់ស្តែងតាំងពីឆ្នាំ ១៩៨៦ មក នៅពយកំពេញ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ... Read More »

ពលរដ្នរិះគន់មន្រ្ដីសង្កាត់រដ្ឋបាលព្រៃឈើ ក្នុងស្រុកជីក្រែង ស្រុកស្វាយលើ និងស្រុកសូទ្រនិគមថា ពុករលួយ រង់ចាំរបស់ឆ្អិនស្រាប់ គេយកមកសែន

ខេត្តសៀមរាប៖ មន្រ្ដីសង្កាត់រដ្នបាលព្រៃឈើ ស្រុកសូទ្រនិគម ត្រូវថ្នាំសណ្ដាំឈ្មួញឈើ រហូតជាប់ទ្រគាក ងាកខ្លួនមិនរួច ត្រូវការឲ្យកម្លាំងនគរបាលចុះបង្ក្រាបរថយន្តដឹកឈើខុសច្បាប់ជាច្រើនដង ហើយអង្គុយចាំរបស់ឆ្អិនស្រាប់ ។ ជាក់ស្ដែងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០៩ និង៣០នាទីព្រឹក កម្លាំងនគរបាល ... Read More »

ឃាត់ខ្លួនអ្នកញៀនល្បែង២៤នាក់ ក្នុងហាងកាហ្វេមួយកន្លែង លួចបើកល្បែងស៊ីសង ភ្នាល់ជល់មាន់តាមOnline​

ភ្នំពេញ៖ ទីតាំងហាងកាហ្វេមួយកន្លែង ដែលលួចបើកល្បែងស៊ីសង ភ្នាល់ជល់មាន់តាមOnline​ ត្រូវអាជ្ញាធរខណ្ឌមានជ័យ​ ឆ្មក់បង្រ្កាបជាក់ស្តែងឃាត់ខ្លួនអ្នកលេង បានចំនួន២៤នាក់ យកទៅអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ រួចឲ្យក្រុមគ្រួសារមក​ធានាយក​ត្រលប់ទៅផ្ទះ​វិញ។ ប្រតិបត្តិការណ៍ខាងលើនេះ នៅវេលាម៉ោង២និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ... Read More »

ហាយឡែនឌ័រ ពន្លះម៉ូតូបើកឆ្លងថ្នល់ ស្លាប់ម្នាក់

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ បានស្លាប់ភា្លមៗនៅកន្លែងកើតហេតុ ដោយសារកំពុងបើកម៉ូតូឆ្លងថ្នល់ ត្រូវរថយន្តបើកលឿនជ្រុលបុក ហើយអ្នកបើកបង្ក រត់គេចខ្លួន ។ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត នឹងម៉ូតូនេះ បានកើតឡើងនៅម៉ោង៤ និង០៥នាទីរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ... Read More »

ហុងដាសេ ១២៥ បុកហុងដា គុប៥០ ស្លាប់ម្នាក់ និងរងរបួស២នាក់

ខេត្តកំពង់ស្ពឺ៖ ម៉ូតូ២គ្រឿង បើកបរដោយយុវជនស្ទាវៗ គ្មានពាក់មួកសុវត្ថិភាព បានជ្រុលបុកគ្នាចំពីមុខពេញទំហឹង បណ្តាលឲ្យភាគីម្ខាងរបួសបាក់ធ្មេញម្នាក់ និងបាក់ជើងម្នាក់ ឯភាគីម្ខាងទៀតស្លាប់ ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅ ម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ... Read More »

ប្រទះឃើញសពយុវជនម្នាក់ដេកស្លាប់ក្បែរបងផ្ទះប្រជាពលរដ្ឋ

ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពយុវជនម្នាក់ដេកស្លាប់នៅក្បែរ របងផ្ទះប្រជាពលរដ្ឋមួយកន្លែងស្ថិតក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យដោយសង្ស័យថាអាចនិងលើលួចចូលផ្ទះគេហើយប៉ះខ្សែរភ្លើងឆក់ បង្កការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០១៨។ យុវជនខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេដោយស្លៀកពាក់ខោក្រណាត់ជើងវែងពណ៍លឿង ពាក់អាវយឺតដៃវែង ពណ៍ឈាមជ្រូក វ័យប្រហែលជាង២០ឆ្នាំ។ តាមប្រជាពលរដ្ឋដែលនៅក្បែរបានឲ្យដឹងថា មុនពេលកើតហេតុកម្មករសំណង់ដែលធ្វើការនៅទីនោះមកធ្វើការស្រាប់តែប្រទះឃើញយុវជនខាងលើដេកខណះទៅអង្រួនមើលក៏ដងខ្លួនរឹងទាំងអស់ស្លាប់បាត់ទៅហើយទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពីនិត្យជាក់ស្តែង។ ក្រោយពីការសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យរួចហើយបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គីសនីដោយសង្ស័យថាជននោះអាចនៅឡើងផ្ទះប្រជាពលរដ្ឋហើយបានប៉ះនិងខ្សែរភ្លើងទើបឆក់ស្លាប់បែបនេះ។ ... Read More »

ជិះម៉ូតូជែងរថយន្ដនៅខាងមុខជ្រុលទៅបុកម៉ូតូ២គ្រឿងទៀតបណ្ដាលឲ្យរងរបួសធ្ងន់៣នាក់

ខេត្តកណ្ដាលៈ ម៉ូតូមួយគ្រឿង បើកបន្ថែមល្បឿន ជែងរថយន្ដមួយគ្រឿង បើកស្របទិសគ្នានៅខាងមុខ មិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូ២គ្រឿង បណ្ដាលឲ្យមនុស្ស៣នាក់ទទួលរងរបួសធ្ងន់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៦ និង១០នាទី ... Read More »

ផឹកត្នោតជូរទាស់ពាក្យសម្ដីធ្វើឲ្យបុរសម្នាក់យកដំបងវាយទៅលើបុរសម្នាក់ទៀតរងរបួសយ៉ាងដំណំ

ខេត្តកណ្ដាល៖ បុរសសង្ស័យម្នាក់ត្រូវនគរបាលចាប់ខ្លួន បន្ទាប់ពីបុរសសង្ស័យខាងលើបាននាំគ្នាផឹកទឹកត្នោតជូររហូតស្រវឹងស្រឿងៗមានទំនាស់ពាក្យសម្ដីជាមួយគ្នាក្នុងវង់ស៊ីផឹក រហូតទ្រាំពុំបានយកដំបងទៅវាយគូទំនាស់របស់ខ្លួន បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ។ ករណីហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ... Read More »

ជិះម៉ូតូមិនប្រកាន់ស្ដាំជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យរបួសធ្ងន់២នាក់ និងស្រាលម្នាក់

ខេត្តកណ្ដាល៖ ម៉ូតូមួយគ្រឿងបើកដោយល្បឿនលឿនមិនប្រយ័ត្ន បានរេចង្កូតចូលក្នុងគន្លងផ្លូវម្ខាងទៀតជ្រុលទៅបុកម៉ូតូមួយគ្រឿងជិះច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង២០ និង១០នាទី ថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចន្លោះគែឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិពន់ចាន ... Read More »

ចោរសមុទ្រវាយប្រហារប្លន់នាវាដឹកទំនិញស៊ី្វសនៅតំបន់សមុទ្រ នីហ្សេរីយ៉ា ចាប់នាវឹក១២នាក់ធ្វើជាចំណាប់ខ្មាំង

សមាជិក១២នាក់ នៅលើនាវាដឹកទំនិញ របស់ប្រទេសស៊ី្វស ត្រូវបានចាប់ខ្លួនធ្វើជាចំណាប់ខ្មាំង ក្រោយពេលក្រុមចោរសមុទ្រ បើកការវាយប្រហារប្លន់ នៅតំបន់សមុទ្រ ប្រទេសនីហ្សេរីយ៉ា ។ សារព័ត៌មាន CNN បានដកស្រង់ការប្រកាសរបស់ក្រុមហ៊ុនដឹកជញ្ជូន Massoel Shipping ដែលជាម្ចាស់កម្មសិទ្ធិ ... Read More »

កុមារកម្ពុជា ៥១នាក់នឹងទៅប្រឡងប្រកួតគិតលេខរហ័សថ្នាក់អន្តរជាតិ UCMAS INTERNATIONAL COMPETITION

ភ្នំពេញ៖ កុមារកម្ពុជាឆ្នើមគិតលេខរហ័សចំនួន៥១នាក់ ក្នុងចំណោមកុមារ២១១៩នាក់ ដែលនឹងត្រូវឧបត្ថម្ភទៅប្រឡងកម្មវិធីប្រកួតគិតលេខរហ័សថ្នាក់អន្តរជាតិ UCMAS INTERNATIONAL COMPETITION លើកទី២៣ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ។ ... Read More »

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ពីប្រទេសអូស្ត្រាលី ចុះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ ក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តរបស់អង្គការ «cambodia vision» របស់ប្រទេសអូស្ត្រាលីបានមក ពិនិត្យព្យាបាល ដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃរយះពេល៦ថ្ងៃ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ។ បើតាមមន្ត្រីមន្ទីសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងថា ... Read More »

ជនត្រូវចោទ និងជាមេយោធា ឈ្មោះ គឹម ឆុង ជាឈ្មួញឈើដ៏ធំប្រចាំខេត្តមណ្ឌលគិរីកំពុងរស់នៅក្រៅសំណាញ់ ច្បាប់

ខេត្តមណ្ឌលគិរី ៖ ជនត្រូវចោទឈ្មោះ គឹម ឆុង មុខងារជានាយក្រុម កងអនុសេនាតូចទី១ កងអនុសេនាធំទី២ វរសេនាតូចលេខ២ នៃតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី កំពុងរស់នៅដ៏សុខសានក្រៅសំណាញ់ច្បាប់ បើ ទោះជនត្រូវចោទរូបនេះ ត្រូវបានព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ចេញដីកាបញ្ជូនទៅ ... Read More »

សម្តេចក្រឡាហោមស្តីបន្ទោសលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មិនបង្ក្រាបបទល្មើសព្រៃឈើ..អាចជ្រុះតំណែងបើគឃ្លើន

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្តីបន្ទោស អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង មិនបង្ក្រាបបទល្មើសព្រៃឈើ ដោយបណ្តែតបណ្តោយឲ្យក្រុមឈ្មួញឧក្រិដ្ឋជន នាំអនុផលព្រៃឈើទៅលក់នៅប្រទេសជិតខាងដោយរលូន។ សម្តេចក្រឡាហោម ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានផុតអាណត្តិ

ភ្នំពេញ​៖ នៅព្រឹកថ្ងៃ​ទី២៤ ខែកញ្ញា ឆ្នាំ២០១៨​ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ស្យង់ ព័រ (Xiong ... Read More »

កំពុងតែជួបគ្រោះថ្នាក់ចរាចរណ៍ហើយ នៅមានរថយន្ត១គ្រឿងឆ្លៀតមកបុកទៀត រដូករណែលពេញផ្លូវ

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរស២នាក់រងរបួសធ្ងន់ ដោយមានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ និងស៊យជាន់លើស៊យ ដែលនឹកស្មានមិនដល់ បង្កឡើងដោយរថយន្តម៉ាក ISUZU ពណ៌ ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ ដោយឈប់លើផ្លូវជាតិលេខ១៣ ស្រាប់តែមានម៉ូតូធំមួយគ្រឿងម៉ាក Yamaha បើកខ្វះប្រុងប្រយត្ន័បុកពីក្រោយយ៉ាងពេញទំហឹង ... Read More »

ឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីហិង្សាដោយចេតនា បែកធ្លាយជាមុខសញ្ញាចោរឆក់ និងប្រើប្រាស់ថ្នាំញៀន

ខេត្តស្វាយរៀង៖ យុវជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុង ករណីហិង្សាដោយចេតនា និងជាមុខសញ្ញាចោរឆក់ និងប្រើប្រាស់ថ្នាំញៀនកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ១៤កើត ខែភទ្របទ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃ ទី២៣ ខែកញ្ញា ... Read More »

លោកត្រាំសរសើរដល់ទំនាក់ទំនងល្អប្រសើរជាមួយកូរ៉េខាងជើង នៅអង្គការសហប្រជាជាតិ

រយៈពេល១២ខែក្រោយវាយប្រហារថ្កោលទោសយ៉ាងខ្លាំង ដល់កូរ៉េខាងជើង នៅក្នុងកិច្ចប្រជុំធំ និងវេទិកាអន្តរជាតិ ពេលនេះ ប្រធានាធិបតី ដូណាល់ ត្រាំ បានវិលត្រឡប់មកកាន់អង្គការសហប្រជាជាតិវិញ នៅថ្ងៃទី១៤ ខែកញ្ញា ដើម្បីប្រកាសពីការផ្លាស់ប្តូរ នៅក្នុងទំនាក់ទំនង ជាមួយសត្រូវទីមួយ កាលពីឆ្នាំ ... Read More »

អាមេរិក-ចិន ចាប់ផ្តើម«វាយប្រហារគ្នា »ក្នុងសង្គ្រាមពាណិជ្ជកម្ម

សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក នឹងចិនបានឈានមួយជំហាន ទៅមុខទៀត ដែលកាន់តែគ្រោះថ្នាក់ នៅពេលដែលមហាអំណាចសេដ្ឋកិច្ចទីមួយ និងទីពីរ លើពិភពលោក ចាប់ផ្តើមអនុវត្ត ដំឡើងពន្ធ ដាក់គ្នា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ។ រដ្ឋាភិបាលទីក្រុងប៉េកាំងបានសម្រេចដំឡើងពន្ធ ... Read More »

២នាក់ តា យាយឌុបបន្លែទៅលក់នៅផ្សារ ត្រូវក្មេងស្ទាវបើកម៉ូតូបុកស្លាប់ម្នាក់ របួសធ្ងន់៤នាក់

ខេត្តកំពង់ឆ្នាំង ៖ លោកតាម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង មនុស្ស៤នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយម៉ូតូមួយគ្រឿង ទៅបុកម៉ូតូលោកតាដែលកំពុងឌុបគ្នា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង៣០នាទី នៅលើខ្នងទំនប់ចិន ផ្លូវលំ ភូមិជាងហ្លួង ... Read More »