ព័ត៌មានទាន់ហេតុការណ៍៖
'

ជនសង្ស័យម្នាក់លួចកាបូបលុយបានសម្រេចហើយ ប៉ុន្តែជិះម៉ូតូ អត់ពាក់មួកសុវត្ថិភាពត្រូវសមត្ថកិច្ចចរាចរណ៍ឃាត់ខ្លួនទើបដឹងថាជាចោរ

ភ្នំពេញៈ សមត្ថកិច្ចចរាចរណ៍ឃាត់ខ្លួនបុរសម្នាក់បន្ទាប់ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ក្រោយមកមានជនរងគ្រោះមកទាន់ ក៏ចាប់ជនសង្ស័យទើបដឹងថា ជាចោរ លួចកាបូបលុយទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ... Read More »

របួសធ្ងន់ ៥នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូនៅឃុំឈើតុំ

ខេត្តពោធិ៍សាត់៖ ជិះម៉ូតូឌុបគ្នាបើករំលោភផ្លូវភាគីម្ខាងជ្រុលបុកពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ទាំងសងខាង ខណៈកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ។ ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៦ និង៤៨នាទីយប់ ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ... Read More »

កម្លាំង​សមត្ថកិច្ចនគរបាល​បង្ក្រាប​ទីតាំង​​ច្រៀក​ឈើ​ គ្មាន​ច្បាប់​អនុញ្ញាត​មួយ​កន្លែង​នៅស្រុក​សណ្តាន់​

ខេត្តកំពង់ធំ​៖​ កម្លាំង​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សុចិត្រ​ និង​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទំ​រីង​ បាន​ធ្វើការ​បង្ក្រាប​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ច្រៀក​ឈើ​ មួយ​កន្លែង​ ​គ្មាន​ច្បាប់​អនុញ្ញាត ។​ ហេតុការណ៍នេះ បាន​ធ្វើ​ឡើងកាលពីវេលា​ម៉ោង​១៣​និង​៣០​នាទី​​ នៅថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ... Read More »

បិទបញ្ចប់កីឡាអូឡាំពិក PyeongChang ៖ មេដាយមាសការបរទេសបានទៅលើប្រទេសកូរ៉េខាងជើង

ក្រុមអ្នកសង្កេតការណ៍បានឲ្យដឹងថា កូរ៉េខាងជើង ស័ក្តិសមទទួលបានមេដាយ មាស ការបរទេស ក្រោយពេលប្រទេសនេះបានធ្វើការងារជាច្រើន មិនធ្លាប់មាន សម្រាប់ទំនាក់ទំនងប្រទេសទាំងពីរគឺកូរ៉េខាងជើងនិងកូរ៉េខាងត្បូង។ ក្រុមកីឡាករកូរ៉េខាងជើង បានចាក ចេញពីកូរ៉េខាងត្បូងដោយដៃទទេ មិន ទទួលបានមេដាយណាមួយនោះ ឡើយ ប៉ុន្តែទីក្រុងព្យុងយ៉ាង ... Read More »

រុស្ស៊ីច្រានចោលសេចក្តីព្រាងច្បាប់របស់អង្គការសហប្រជាជាតិថ្កោលទោសអីុរ៉ង់ក្នុងបញ្ហាយេម៉ែន

នេះជាការបរាជ័យថ្មីបំផុតរបស់អាមេរិក ដែលបានខិតខំជាច្រើនខែកន្លងមក ដើម្បីកៀរគរបណ្តាប្រទេស ក្នុងការថ្កោល ទោសអីុរ៉ង់ និងបង្ខំឲ្យអីុរ៉ង់ត្រូវតែទទួល ខុសត្រូវ ចំពោះស្ថានភាព បច្ចុប្បន្ននៅក្នុង ប្រទេសយេម៉ែន។ កាលពីថ្ងៃទី២៦ ខែកុម្ភៈ រុស្ស៊ីបានបោះ ឆ្នោតច្រាលចោល សេចក្តីព្រាងច្បាប់ ... Read More »

ប្រធានាធិបតីកូរ៉េខាងត្បូងស្នើអាមេរិកកាត់បន្ថយរនាំងដើម្បីឈានដល់កិច្ចពិភាក្សាជាមួយកូរ៉េខាងជើង

ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ជេអ៊ីន បានបង្ហាញពីទស្សនៈចង់ផ្សះផ្សាជាមួយកូរ៉េខាងជើងដើម្បីបញ្ចប់ភាពតានតឹងនឹងឆ្ពោះទៅរក សន្តិភាពពេញលេញ នៅក្នុងតំបន់ ។ ចំណុចទាំងនោះហើយបាន ជាលោកស្នើដល់ សហរដ្ឋអាមេរិក គួរតែបន្ថយរនាំង សម្រាប់កិច្ចពិភាក្សាជាមួយកូរ៉េខាងជើង ហើយជាការឆ្លើយតបប្រទេសកូរ៉េខាងជើង ក៏គួរតែបង្ហាញពីឆន្ទៈ ចំពោះការលុបបំបាត់អាវុធនុយក្លេអ៊ែរវិញដែរ។ ... Read More »

រដ្ឋាភិបាលថៃគំរាមចាប់ខ្លួនក្រុមអ្នកប្រឆាំង

កាលពីថ្ងៃទី២៦ខែកុម្ភៈ លោក Panitan Wattanayagorn ទីប្រឹក្សា របស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ Prawit Wongsuwan បានប្រកាសថា នៅពេលនេះ រាល់សកម្មភាពនយោបាយត្រូវបានហាមប្រាម ហើយលោកព្រមានថា កម្លាំងសន្តិសុខនឹងបង្ក្រាបរាល់ការប្រមូលផ្តុំ ធ្វើសកម្មភាពនយោបាយណាមួយ។ លោក ... Read More »

ថៃចាប់ខ្លួនជនជាតិរុស្ស៊ី១០នាក់បង្រៀនសិចនៅប៉ាតាយ៉ា

ប៉ាតាយ៉ា ជាទីក្រុងដ៏ល្បីល្បាញបំផុតនៅក្នុងប្រទេសថៃដែលបានទាក់ទាញ ភ្ញៀវទេសចរបរទេសជាច្រើនឲ្យចូលទៅកាន់ទីនោះ ដោយសារតែវិស័យឧស្សា ហកម្មផ្លូវភេទ។ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ប៉ូលិសថៃ បានចាប់ខ្លួនជនជាតិរុស្ស៊ី១០នាក់ ដែល បានបើកថ្នាក់បង្រៀនតិចនិកសិច ដល់ជន បរទេស ក្នុងនោះមានជនជាតិរុស្ស៊ីផ្ទាល់នៅក្នុងទីក្រុងនេះ។ សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីប៉ូលិសថៃឲ្យដឹងថា ... Read More »

ក្រសួងការបរទេសបញ្ជាក់ថា សហភាពអឺរ៉ុបពុំបានបិទទីផ្សារកម្ពុជាទេ

ភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិបានថ្លែងថា សហភាពអឺរ៉ុប(EU) ពុំមានការបិទទីផ្សារនាំចូលរបស់កម្ពុជានោះទេ ។ លោក សម រង្ស៊ី ... Read More »

នាងដេកបាំងផ្លូវ ម្ចាស់ផ្ទះទើសពេកលើកជើងចេញចោទថាចាប់រំលោភ បញ្ចប់រឿងត្រឹមស្បថ

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីនារីម្នាក់បានឆោឡោរត់ចេញពី បន្ទាប់និងស្រែកថា គេចាប់រំលោភ ខណៈនាងទើបមកពីស្រុករកការងារធ្វើតែមិនទាន់បានផងក៏សុំបន្ទប់មិត្តភក្តិរបស់គូដណ្តឹងស្នាក់នៅ។ ពេលដែលកំពុងដេកលង់លក់ស្រាប់តែឃើញមានបុរសម្នាក់មកពោបនៅ ពីលើនិងសម្រាតខោនាងដល់ជង្គង់គំរាមមិនឲ្យស្រែក តែនាងរើបម្រះរួចបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ... Read More »

កញ្ឆាជាង១ម៉ឺនដើមទៀតត្រូវបានបង្ក្រាបនិងកាប់បំផ្លាញចោលនៅស្រុកគិរីវង់

ខេត្តតាកែវ៖ ដើមកញ្ឆាប្រមាណជាង១ម៉ឺនដើម ដែលប្រជាពលរដ្ឋលួចលាក់ដាំដោយខុសច្បាប់ ស្ថិតនៅក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចស្រុកគីរីវង់ ចុះបង្ក្រាប និងកាប់បំផ្លាញចោល ដែលប្រតិបត្តិការចុះបង្រ្កាបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភ: ឆ្នាំ២០១៨។ ការបង្ក្រាបនេះ ... Read More »

លោក រដ្ឋមន្ត្រីលឹម គានហោ ដឹកនាំកិច្ចប្រជុំដើម្បីណែនាំបន្ថែមលើការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា (ឆ្មាំទំនប់ និងប្រព័ន្ធធារាសាស្ត្រ) ដល់ប្រធានមន្ទីរធនធានទឹក និងឧតុនិយមទាំង ២៥ រាជធានី-ខេត្ត សំដៅធ្វើយ៉ាងណាឱ្យការប្រើប្រាស់មន្ត្រីទាំងនេះ បានចំគោលដៅ និងមានប្រសិទ្ធភាព

ភ្នំពេញ៖ រសៀលថ្ងៃអង្គារ ១៣ កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅទីស្តីការក្រសួង ... Read More »

ភាគីលោកស្រី ខៀវ ណារិន សំណូមពរឲ្យអាជ្ញាធរខណ្ឌច្បារអំពៅ ឃាត់សំណង់ភាគីលោក សេង បញ្ញារិទ្ធ និងលោក សេង សិទ្ធិគុណ ខណះកំពុងមានទំនាស់

ភ្នំពេញ៖ លោក សេង បញ្ញារិទ្ធ និងលោក សេង សិទ្ធិគុណ ម្ចាស់ដីឡូតិ៍ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបន្តដំណើរការសាងសង់សំណង់លំនៅដ្ឋានរបស់ខ្លួនឡើងវិញ ដោយសំអាងលើលិខិតអនុញ្ញាតពីសាលារាជធានីភ្នំពេញលេខ០១១/១៨សស.រចុះថ្ងៃអង្គារ៍ ៨រោច ... Read More »

នគរបាលស្រុកស្អាងអនុវត្តដីកាចាប់ខ្លួនបុរសម្នាក់ពីបទជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តកណ្ដាលៈ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលស្រុកស្អាងធ្វើការចាប់ខ្លួន ដោយអនុវត្តតាមដីការបស់សាលាដំបូងខេត្តកណ្ដាល ពីបទជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ ប្រតិបត្តការចាប់ខ្លួនខាងលើនេះធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។ មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ... Read More »

ស្ត្រីដែលប្ដីកំណាចចាក់សាំងដុតក្នុងមុងជាមួយនឹងកូនបានស្លាប់ហើយ ខណៈទុកកូននៅកំព្រា រីឯប្ដីជាប់គុក

ខេត្តស្វាយរៀង៖ យោងតាមលោកផាតសុភាពមេបញ្ជាការកងរាជអាវុធហត្ថស្រុកចន្ទ្រាបានឲ្យកាសែតនគរវត្ត ដឹងនៅរសៀលថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ថា ស្ត្រីដែលប្ដីកំណាចចាក់សាំងដុតនៅក្នុងមុងបានស្លាប់ហើយ ខណៈបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម ... Read More »

រឿងក្ដីឃាតកម្មអ្នករត់តាក់ស៊ីរំលោភសម្លាប់នារីបម្រើកាស៊ីណូត្រូវបានតុលាការខេត្តលើកពេលទៅថ្ងៃក្រោយ

ខេត្តស្វាយរៀង ៖ នារសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ តុលាការ​បាន​បញ្ចប់​ការ​សួរ​ដេញ​ដោល​​ដោយ​គ្មាន​វត្តមាន​លោក​មេធាវី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ហើយរឿងក្ដីឃាតកម្មអ្នករត់តាក់ស៊ីរំលោភសម្លាប់នារីបម្រើកាស៊ីណូត្រូវបានតុលាការខេត្តលើកពេលទៅថ្ងៃក្រោយ ។ ... Read More »

រថយន្តកូរ៉ូឡាបើកលឿនបុករ៉ឺម៉កដឹកកម្មកររោងចក្ររងរបួសធ្ងន់ស្រាលចំនួន៩នាក់នៅលើផ្លូវជាតិលេខ៤៤

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់ ក៏មានក្រុមកម្មករ កម្មការិនីរោងចក្រប្រមាណ៩នាក់ បានរងរបួសធ្ងន់ ស្រាល ហើយត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះនៅគ្លីនិកអែកជនមួយក្បែរកន្លែងកើតហេតុ ខណៈ ដែលរថយន្តម៉ាកកូរ៉ូឡាមួយគ្រឿងបានបើកលឿនជ្រុលទៅបុករ៉ឺម៉កម៉ូតូដឹកម្មករ កម្មការិនី។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា ... Read More »

ចាញ់ល្បែងកន្ទុយលេខអស់លុយកូនផ្ញើទុក ប្រឌិតរឿងថាចោរប្លន់នគរបាលវិលក្បុង

ខេត្តបាត់ដំបង ៖ នគរបាលស្រុកសំពៅលូននាំគ្នាវិលក្បុង ព្រោះតែស្រី្តម្នាក់ប្រឌិតរឿងថាចោរ ចូលប្លន់ដល់ក្នុងផ្ទះយកលុយអស់ពីខ្លួន ដែលលុយនេះជាលុយរបស់កូនសន្សំផ្ញើទុកនឹងម្តាយ ធ្វើឲ្យនគរបាលសហការគ្នាតាមចាប់ក្រុមចោរទាំងយប់ តែចាប់មិនបាន ។ លុះក្រោយមកទើបបែកធ្លាយថា រឿងនេះមិនមែនជារឿងចោរប្លន់នោះទេ គឺជារឿងដែលស្រី្តជាម្តាយប្រឌឹត បន្ទាប់ពីយកលុយកូនទៅលេងល្បែងកន្ទុយលេខចាញ់អស់។ ហេតការណ៍ប្រឌឹតរឿងនេះកើតឡើងនៅពាក់កណ្តាលអធ្រាត្រថ្ងៃ ចន្ទ ... Read More »

ជិតដល់ថ្ងៃចូលរោងការ ស្រវឹងលង់ទឹកស្រះស្លាប់ក្រោយផ្ទះគូដណ្តឹង

ខេត្តកណ្តាល: បុរសម្នាក់ក្រោយពី ផឹកស្រវឹង បានទៅងូតទឹកបណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម ខណ:ដែលជនរងគ្រោះមានគូដណ្តឹង ដែលជិតនឹងចូលរោងការទៅហើយនោះ។ ករណីនេះកើតឡើងនៅម៉ោង៦និង២០នាទីព្រលប់ថ្ងៃ ចន្ទ ១២ កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ... Read More »

ស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ត្រូវ​រឹបអូស​ ដោយ​តុលាការ​ បិទ​ផ្លូវ​តវ៉ា​

ភ្នំពេញ​៖ ស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ត្រូវ​រឹបអូស​ជា​បណ្ដោះ​អាសន្ន​ ដោយ​តុលាការ​ ដើម្បី​ទូទាត់​សំណង​ជូន​ដើម​បណ្តឹង​រដ្ឋប្បវេណី​ គឺ​ សម្តេច​មហា​ពញ្ញា​ចក្រី​ហេង​ សំរិន​ ប្រធាន​រដ្ឋសភា​ ។ យោង​តាម​ដីកា​សម្រេច​រឹបអូស​ជា​បណ្ដោះ​អាសន្ន​ ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៧​ ខែ​កុម្ភៈ​ បង្ហាញ​ថា​ លោក​រស់​ ... Read More »

លោក អូស្មាន ហាស្សាន់៖ ម៉ាឡេស៊ី គ្រោងវិនិយោគវិស័យឧស្សាហកម្ម ម្ហូបអាហារ និងពាណិជ្ជកម្មដ៏ធំនៅកម្ពុជា

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ ម៉ាឡេស៊ីគ្រោងវិនិយោគលើ វិស័យ ឧស្សាហកម្ម ម្ហូបអាហារ ពាណិជ្ជកម្ម និងទេសចរនៅកម្ពុជា ដើម្បីស្រូបយកកម្លាំងពលកម្មការងារ ជូនពលករកម្ពុជា ឲ្យបានច្រើនបន្ថែមទៀត ... Read More »

សហគមន៍ខ្មែរឥស្លាមចូលរួមអបអរសាទរបុណ្យឯករាជជាតិ រដ្ឋកូវ៉ែត លើកទី៥៧ ទិវារំដោះជាតិលើកទី២៧ ក្នុងនាមកម្ពុជា _កូវ៉ែត ចងសម្ព័ន្ធមេត្រីភាពទំនាក់ទំនងសេដ្ឋកិច្ច និងមនុស្សធម៌

ភ្នំពេញ ៖ សហគមន៍ខ្មែរឥស្លាម តំណាងដោយ លោកអូស្មាន ហាស្សាន់ រដ្ឋមន្ដ្រី ប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងក្នុងនាមតំណាងរដ្ឋាភិបាលកម្ពុជា បានផ្ញើរលិខិតចូលរួម អបអរសា ទរ បុណ្យឯករាជជាតិរដ្ឋកូវ៉ែត លើកទី៥៧ ... Read More »

បើករថយន្ត មិនប្រយ័ត្នរវល់រើសទូរស័ព្ទដៃជ្រុះ​ ងើបមកវិញបុករបាំងថ្មពុះចែកទ្រូងផ្លូវទាំងកម្រោល

ភ្នំពេញ៖ ដោយសារតែការបើកបរគ្មានការប្រុងប្រយ័ត្ននិងរវល់លេងទូរស័ព្ទដៃផងដែលនោះ បានធ្វើឲ្យបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូស រវល់តែឱនរើសទូរស័ព្ទដៃរបស់ខ្លួនជ្រុះក្នុងរថយន្តដោយអត់មើលផ្លូវ ស្រាប់តែងើបមកវិញ ក៏រ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវទាំងកំរោល បណ្ដាលឲ្យ​របាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួន១កង់ និងរថយន្តបង្កខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង​កាលពីវេលាម៉ោង៣និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ... Read More »

បុរសម្នាក់អង្គុយផឹកស៊ី ត្រូវបុរសម្នាក់ទៀត ទាញកាំបិតមកកាប់និងចាក់ជាច្រើនកាំបិតស្ទើរពេញខ្លួនរងបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ រងរបួសធ្ងន់ធ្ងរ ដោយសារតែបុរសម្នាក់ទៀត បានប្រើកាំបិតមកកាប់និងចាក់ស្ទើរពេញដងខ្លួន ខណៈដែលកំពុងអង្គុយផឹកស៊ី ។ ចំណែកជនបង្ក ត្រូវប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នោះ នាំគ្នាព្រួតវាយស្ទើរស្លាប់ផងដែរ ក្រោយកើតហេតុជនរងគ្រោះនិងជនបង្ក ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ករណីហឹង្សាខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃចន្ទ១២កើត ... Read More »

ម៉ូតូម៉ាកSL បុកគ្នាជាមួយរថយន្តតូយ៉ូតាព្រូស ព្រោះបើកបរខ្វះការប្រុងប្រយ័ត្ន

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ ព្រោះតែការបើកបរខ្វះការប្រុងប្រយ័ត្នរៀងៗខ្លួន ខណៈដែលបុរសម្នាក់ជិះម៉ូតូធុនធំមួយគ្រឿងម៉ាកSL បើកក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តមួយគ្រឿងដែលទើបនិងបើកចេញពីយានដ្ឋានជួសជុលរថយន្តដោយបញ្ច្រាសទិសដៅចរាចរណ៍ បណ្តាលឲ្យរងការខូចខាតទាំងសងខាង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ... Read More »

ក្លិបកម្សាន Rock ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ

ភ្នំពេញ៖ នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ មានហេតុការណ៍អគ្គិភ័យឆេះអគារកម្សាន្ត Rock បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ... Read More »

ស្រ្តីអនាថាម្នាក់ ឈឺពោះសម្រាលកូនតាមដងផ្លូវ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងយប់

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្រ្តីម្នាក់ ដែលគេស្គាល់ថាមានសតិមិនសូវគ្រប់កំពុងដើរតាមផ្លូវស្រាប់តែឈឺពោះចង់សម្រាលកូនតាមដងផ្លូវ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗដោយហៅរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ ។ ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ... Read More »

បញ្ចប់ជីវិតនឹងខ្សែគោចងកជាប់នឹងដើមឈើ ព្រោះខឹងប្រពន្ធស្តីបន្ទោសចាយលុយខ្ជះខ្ជាយ

ខេត្តបាត់ដំបង៖ បុរសម្នាក់បានធ្វើអត្តឃាតដោយចងសម្លាប់ខ្លួនស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័ម បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃ អង្គារ ១៣ កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨ ... Read More »

មិនដឹងមានវិបត្តិផ្លូវចិត្តយ៉ាងណាទេទើបសម្រេចចិត្តចងកសម្លាប់ខ្លួន

ខេត្តតាកែវ៖ បុរសម្នាក់សម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លូនដោយមិនដឹងមូលហេតុ បន្សល់ទុកការសោកសៅដល់ក្រុមគ្រួសារគូរឲ្យសង្វេកករណីធ្វើអត្តឃាតដោយខ្លូនឯងទាំងមិនដឹងមូលហេតុនេះបានកើតឡើងនៅថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ចន្លោះ វេលាម៉ោង៤ទៅម៉ោង៥និង៣០នាទីទៀបភ្លឺ ស្ថិតនៅភូមិជ្រៃត្នោត ឃុំត្រាំកក់ ... Read More »

ព្រះរាជអាជ្ញា លោក កែវ សុជាតិ បញ្ជាឲ្យមន្ទីរសុខាភិបាលខេត្តក្រចេះបង្កើតគណៈកម្មការស្រាវជ្រាវ រកឲ្យឃើញពីការស្លាប់ជនរងគ្រោះ២រូបនៅក្នុងមន្ទីរសម្រាកព្យាបាលផ្សារឆ្នាំង២

ខេត្តក្រចេះ៖ គ្លីនិកឯកជនដែលមានយីហោ «មន្ទីរសម្រាកព្យាបាលឆ្នាំង២» ស្ថិតក្នុងក្រុង-ខេត្តក្រចេះ ត្រូវបានព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ ចេញបញ្ជាឲ្យប្រធានមន្ទីរសុខាភិបាលខេត្តបង្កើតគណៈកម្មការ ជាបន្ទាន់ដើម្បីស្រាវជ្រាវរកឲ្យឃើញនូវមរណភាពនៃជនរងគ្រោះបានស្លាប់ចំនួន២នាក់ នៅក្នុងមន្ទីរសម្រាកព្យាបាលនេះ។ លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះបានថ្លែងបែបនេះកាលពីព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា ... Read More »