ប្រទេសចិន៖ សារព័ត៌មានរ៉យទ័រនៅព្រឹក ថ្ងៃទី២៥ ខែមេសា បានដកស្រង់ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះបានផ្សាយថា៖ ចិនបានបញ្ជូនក្រុមគ្រូពេទ្យជំនាញមួយក្រុមទៅកាន់កូរ៉េខាងជើង ចំពេលដែលមានពាក្យចរចាមអារាមថា គីម ជុងអ៊ុន មានសុខភាពចុះខ្យោយ។ តាមប្រភពព័ត៌មានពីរ៉យទ័របានផ្សាយថា ៖ គណៈប្រតិភូសុខាភិបាលចិនបានចាកចេញពីទីក្រុងប៉េកាំងនៅថ្ងៃទី២៣ ខែមីនា។ ទាំងនោះហើយទើបមានព័ត៌មាន ... Read More »
អ្នកនាំពាក្យក្រសួងសុខាភិបាល៖ យើងអាចភ្លេចកូវីដ១៩ ប៉ុន្តែកូវីដ១៩ពុំដែលភ្លេចយើងទេ
ភ្នំពេញ៖ ឆ្លើយតបទៅនឹងសំនួររបស់អ្នកកាសែតលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងនាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះថា រាល់វិធានការនានា ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីការពារការឆ្លងវីរុសកូវីដ១៩ ... Read More »
បុរសពីរនាក់បានស្លាប់ដោយសារចុះស្ដារអណ្ដូងទឹក
ខេត្តសៀមរាប ៖ វេលាម៉ោង៧ព្រឹក ថៃ្ងទី២៥ ខែមេសា ឆ្នាំ២០២០ មានករណីបុរសពីរនាក់បានស្លាប់ដោយសារចុះស្ដារអណ្ដូងស្ថិតនៅភូមិឪឡោក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ជនរងគ្រោះទី១ -ឈ្មោះ យឿម រ៉ាត់ ភេទប្រុស ... Read More »
ក្រសួងសុខាភិបាលបានចំណាយថវិកា៤លានដុល្លាររួចហើយដើម្បីព្យាបាល និងប្រឆាំងវីរុសកូវីដ១៩
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា ក្រសួងបានចំណាយថវិកាប្រមាណ ៤លានដុល្លារអាមេរិក ទៅលើការព្យាបាលក៏ដូចជាប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា ការចំណាយរបស់ក្រសួងទៅលើប្រតិបត្តិការប្រយុទ្ធប្រឆាំងវីរុសកូវីដ-19 ក៏ដូចជាព្យាបាលអ្នកជំងឺ គឺមានប្រមាណ ៤លានដុល្លារ ... Read More »
COVID-19 សម្លាប់ពលរដ្ឋអាមេរិក កើនលើស៥ម៉ឺននាក់ ក្នុងចំណោមអ្នកឆ្លងជិត៨៩ម៉ឺននាក់
បរទេស៖ ប្រជាជនអាមេរិក ដែលស្លាប់ដោយសារជំងឺ COVID-19 នៅអាមេរិក បានកើនដល់៥០,៣៧០នាក់ គិតត្រឹមម៉ោង១០៖០០នាទីយប់ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០នេះ ក្នុងចំណោមចំនួនអ្នកឆ្លង ដែលមានចំនួន៨៨៩,៣៩១នាក់ ។ នេះយោងតាមទិន្នន័យចុងក្រោយពីវែបសាយអន្តរជាតិ Worldometers ... Read More »
ក្តៅកាត់ព្រឹក ព្រីយ៉ា ត្រូវបុរសម្នាក់Chat សួរតម្លៃខ្លួន
ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភា កញ្ញាព្រីយ៉ា ចេញមុខពន្លះបុរសលេងហ្វេសប៊ុកម្នាក់ទាំងព្រឹកព្រោះតែបុរសនោះប្រើប្រាស់ពាក្យសម្តីអសីលធម៌ ដោយការChat តាមហ្វេសប៊ុកមកសួរតម្លៃខ្លួននាង។ ការបង្ហាញមុខ និងគណនីហ្វេសប៊ុកបុរសនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ខែមេសានេះ បន្ទាប់ពីនាងបើកភ្នែកភ្លាមឃើញសារដែលហួសចិត្តមួយនេះ។ តារាសម្តែងស្រីព្រីយ៉ា ដែលត្រូវបានគេស្គាល់ថាជាតារាសម្តែងក្នុងខ្សែភាពយន្តភាគរឿង “អំណាចទឹកប្រាក់” រឿង “កុងត្រាស្នេហ៍” និងMVបទ”កំដរខ្ញុំបន្តិចបានទេ” ... Read More »
មិត្តចិនផ្តល់សម្ភារពេទ្យទប់ស្កាត់វីរុស COVID-19 ចំនួន១៦តោន មានតម្លៃ១លានដុល្លារ ដល់ក្រសួងការពារជាតិកម្ពុជា
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា ទទួលបានសម្ភារពេទ្យ សម្រាប់ទប់ស្កាត់វីរុស COVID-19 ដែលជាជំនួយរបស់ក្រសួងការពារជាតិរបស់ប្រទេសចិន ចំនួន១១មុខ ទម្ងន់ប្រមាណ១៦តោន មានតម្លៃប្រមាណ១លានដុល្លារ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង៩ និង៤០នាទីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ខេះ។ នាយឧត្តមសេនីយ៍ ... Read More »
បារាំងប្រកាស ត្រៀមទទួលករណីវីរុសឆ្លងកូវីដ-១៩ លើកទី ២ដែលគេហៅថា មហារលកទីពីរ ដែលគេគិតទុកជាមុន
ប្រទេសបារាំង៖ បើទោះបីរលកទីមួយ កំពុងស្រកចុះក៏ដោយក៏អាជ្ញាធរសុខាភិបាលប្រទេសបារាំង បាននិយាយថា ខ្លួនបានបង្កើនចំនួនគ្រែថែទាំយ៉ាងល្អិតល្អន់ទ្វេដង ដែលអាចទទួលអ្នកជំងឺបានដល់ជាង ១ ម៉ឺននាក់ ។ ខណៈដែលបារាំង កំពុងពន្យារបទបញ្ជាស្នាក់នៅក្នុងផ្ទះរហូតដល់ថ្ងៃទី ១១ ខែឧសភា ថែមទំាងត្រួតពិនិត្យម៉ត់ចត់ លើបណ្តាអគារសម្រាប់អង្គភាពថែទាំអ្នកជំងឺកូវីដ ... Read More »
ម៉ូតូបុកម៉ូតូរបួសធ្ងន់ ស្រាល៤នាក់នៅស្រុកម៉ាឡៃ
បន្ទាយមានជ័យ៖ មនុស្ស២នាក់បានរងរបួសធ្ងន់និង២នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលវេលាម៉ោង៦និង៤០នាទីយប់ថ្ងៃទី២៤ខែមសាឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិបន្ទាយទី១ ឃុំទួលពង្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយម៉ូតូ១គ្រឿងបានបត់ចូលផ្ទះមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតមកពីក្រោយបុកតែម្ដង ។ នគរបាលបានឲ្យដឹងថា៖មុនដំបូងមានម៉ូតូ០១គ្រឿង ម៉ាកវេវ ... Read More »
ក្រុមហ៊ុនប្រណាំងរថយន្ត Ferrari ខកខានការដំឡើងកញ្ចប់ថវិកាដោយសារវីរុសកូរ៉ូណា
នាយកប្រតិបត្តិក្រុម Ferrari លោក McLaren បាននិយាយថា ក្រុមហ៊ុន Ferrari កំពុងរស់ជួបវិបត្តិថវិកា ដោយសារតែផែនការប្រឆាំងនឹងជំងឺរាតត្បាតកូរ៉ូណាមានទំហំធំ ហើយមិនបានកើនថវិកាក្នុងអំឡុងពេល៥ខែចុងក្រោយនេះ។ ស្ថិតក្នុងស្ថានការណ៍នេះក្រុមហ៊ុនចាំបាច់ត្រូវការកាត់បន្ថយចំណាយដើម្បីរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្តដ៏ល្បីល្បាញមួយគឺ Formula 1 មិនបាន។ សហនាយកប្រតិបត្តិក្រុមហ៊ុនមួយទៀតគឺលោក ... Read More »
កម្មវិធី Messenger Kids បានធ្វើការពង្រីកសេវាកម្មរបស់ខ្លួនទៅ៧០ប្រទេសផ្សេងទៀត និងបន្ថែមមុខងារថ្មីៗ
ភ្នំពេញ៖ Messenger Kids គឺជាកម្មវិធីបង្កើតឡើងសម្រាប់កុមារ ដើម្បីជួយឱ្យកុមារភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ ក៏ដូចជាក្រុមគ្រួសារតាមរយៈអនឡាញក្នុងការជជែកគ្នានិង ផ្ញើសារជាវីដេអូ ប៉ុន្តែអ្វីដែលល្អនោះគឺ ឪពុកម្តាយអាចគ្រប់គ្រងការប្រើប្រាស់កម្មវិធីនេះបាន។ ខាងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា៖ បច្ចុប្បន្នដោយសារតែមានការរីករាលដាលនៃការឆ្លងនៃជំងឺ COVID-19 បានធ្វើឱ្យសាលារៀនបិទទ្វារ ផ្អាកការបង្រៀន ... Read More »
អតីតអ្នកចាំទីក្លិបហង្សក្រហមដាក់ពាក្យប្តឹង FIFA សុំបញ្ចប់កុងត្រានៅទួរគី
អតីតអ្នកចាំទីរបស់ក្លិបហង្សក្រហម Liverpool កីឡាករ Loris Kariusបានដាក់ពាក្យបណ្តឹងទៅកាន់ សហព័ន្ធបាល់ទាត់ពិភពលោក FIFA ករណីដែលមិនបានទទួលបាន ប្រាក់កម្រៃតាមកុងត្រាដែលខ្លួន មានជាមួយក្លិប Besiktasមានមូលដ្ឋាននៅប្រទេសទួរគី និងចង់បញ្ចប់កុងត្រាខ្ចីជើងរបស់ខ្លួនផងដែរ ។ កីឡាករអ្នកចាំទី ២៦ឆ្នាំ ... Read More »
គណៈកម្មាធិការអូឡាំពិកអន្តរជាតិមិនចង់ឲ្យប្រទេសជប៉ុនពន្យារពេលព្រឹត្តិការណ៍កីឡាអូឡាំពិក
យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលីបានឲ្យដឹងថាគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានពន្យល់ដល់ជប៉ុនថា ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ២០២០ ត្រូវបានគ្រោងធ្វើនៅឆ្នាំ២០២១ ជំនួសឲ្យឆ្នាំ ២០២២ ពីព្រោះប្រទេសម្ចាស់ផ្ទះ មិនអាចគ្រប់គ្រងការពន្យារពេល ហួសរដូវក្តៅខាងមុខ ។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានបន្តថា ដៃគូជប៉ុន និងនាយករដ្ឋមន្រ្តីរបស់យើង ... Read More »
បោះឆ្នោតអាម៉េរិកឆ្នាំ២០២០ លោកត្រាំនឹងបាត់បង់សន្លឹកឆ្នោតក្រោយអ្នកគាំទ្រចាស់ៗស្លាប់ដោយកូវីដ-១៩
អាម៉េរិក៖ តាមលទ្ធផលស្រាវជ្រាវបង្ហាញឲ្យឃើញថា ពលរដ្ឋដែលគាំទ្រគណបក្សសាធារណរដ្ឋ មានអាយុ ចាប់ពី៦៥ឆ្នាំឡើងទៅ មានច្រើនជាងគណបក្សប្រជាធិបតេយ្យ ។ ប៉ុន្តែនៅពេលនេះពលរដ្ឋមានវ័យចាស់ជាច្រើនបានស្លាប់ដោយកូវីដ-១៩ ទាំងនោះហើយបានធ្វើឲ្យបាត់បង់សំឡេងគាំទ្រជាច្រើនសម្រាប់លោកត្រាំ ក្នុងការបោះឆ្នោត ខាងមុខ។ សារព័ត៌មាន Politico របស់អាម៉េរិក បានផ្សាយថា ... Read More »
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ៖ លីកទាំងអស់ត្រូវលេងបញ្ចប់រដូវកាលនេះ
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានព្រមានសមាជិកទាំង៥៥ឲ្យលេងបញ្ចប់រដូវកាលអំឡុងពេលវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩ បើមិនដូច្នោះទេ UEFA នឹងលុបឈ្មោះចេញពីកម្មវិធីបាល់ទាត់ ។ គណៈប្រតិបត្តិ UEFA បានសរសេរក្នុងលិខិតផ្ញើទៅកាន់សមាជិកទាំងអស់ថា ខ្លួនរក្សាសិទ្ធិគ្រប់បែបយ៉ាងក្នុងការដកឈ្មោះសមាជិក ដែលជាសមាគមបាល់ទាត់តាមប្រទេស ឬ ដែនដីណាមួយនៅអឺរ៉ុប ចេញពីកម្មវិធី ... Read More »
បាត់មុខពីសិល្បៈអស់រយៈពេលមួយរយៈធំនោះ តារាចម្រៀងវ៉ាន់ នីឡា បានលេចមុខជាថ្មី
ភ្នំពេញ៖ បាត់មុខពីសិល្បៈអស់រយៈពេលមួយរយៈធំនោះ តារាចម្រៀង វ៉ាន់ នីឡា បានលេចមុខជាថ្មីហើយជាមួយបទចម្រៀងថ្មីបទ «បេះដូងវីរជនអាវស»។ ក្រោយជួបរឿងអាស្រូវស្នេហា រុញច្រានឲ្យតារាចម្រៀង កញ្ញា វ៉ាន់ នីឡា ចេញឆ្ងាយពីសិល្បៈ។ចាប់តាំងពីបងប្រុសនាងលោក សុខ ជំនោចេញពីផលិតកម្មហង្សមាសមក ... Read More »
យានដ្ឋានជួសជុលរថយន្តធុនធំឈ្មោះ ឆាយ ឈាន កំពុងតែផ្គើននិងសេចក្តីសម្រេចរបស់អភិបាលខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ទោះជារដ្ឋបាលខេត្តបន្ទាយមានជ័យបានឯកភាពជាមួយប្រធានមន្ទិរសាធារណៈការនិងដឹកជញ្ជូនខេត្តនិងជាប្រធានលេខាធិការដ្ឋានសុវត្តិភាពចរាចរណ៍ផ្លូវគោកខេត្ត អោយបិទទីតាំងអាជីវកម្មយានដ្ឋានជួសជុលរថយន្តធុនធំឈ្មោះឆាយ ឈាន ស្ថិតនៅភូមិគោរដ្ឋានសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណយ៉ាងណាក៍ដោយ តែយានដ្ឋានជួសជុលនេះកំពុងផ្គើននិងអាជ្ញាធរ បើកអោយរថយន្តមកជួសជុល ដូចមិនអើពើនិងលិខិតណែនាំរបស់ អភិបាលខេត្ត។ យោងលិខិតលេខ២៥១/២០ សជណ ចុះថ្ងៃទី១៦ខែមេសាឆ្នាំ២០២០ ចុះហត្ថលេខាដោយ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដែលទទួលបានដែរនោះ ... Read More »
MR. FREE អតីតជាអ្នកសម្តែងសៀក លក់ម៉ាស៊ីនផ្ដាច់បារី(VAP) គ្មានច្បាប់អាជីវកម្ម ត្រូវសមត្ថកិច្ចចុះបង្រ្កាប
ភ្នំពេញ ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសង្គម នៃក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទីតាំងលក់ម៉ាស៊ីនផ្ដាច់បារី(VAP) ឧបករណ៍លេងសៀក គ្រឿងអេឡិចត្រូនិចផ្សេងៗ របស់លោក MR. FREE អតីតជាអ្នកសម្តែងសៀក ហើយគ្មានច្បាប់អាជីវកម្ម ត្រឹមត្រូវផងដែរ។ ... Read More »
Update ៖ គិតត្រឹមម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី ២៥ មេសា ២០២០ យេីងពុំរកឃេីញករណីជំងឺ COVID-19 ថ្មីទេ
ភ្នំពេញ៖ រហូតដល់ម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី ២៥ មេសា ២០២០ យេីងពុំរកឃេីញករណីជំងឺ COVID-19 ថ្មីទេ ជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩ ចំនួន១២២ករណីដដែល និង មាន៧ករណីជាសះស្បេីយថ្មី ជាសរុបយេីងមាន១១៧នាក់ជាសះស្បេីយ ... Read More »
បុរសវ័យ៣៩ឆ្នាំម្នាក់ មានជំងឺសរសៃប្រសាទរ៉ាំរ៉ៃលួចចងកសម្លាប់ខ្លួនបញ្ចប់ជិវិត
កំពង់ធំ៖ បុរសវ័យ៣៩ឆ្នាំម្នាក់ ចេះតែមានអាការៈរវើរវាយនិយាយតែម្នាក់ឯង ថាមើលឃើញនេះឃើញនោះ ស្រាប់តែប្រទះឃើញចងក នឹងស្បង់លោកក្រោមដើមស្វាយនៅជាប់ចេតីយ៍ខាងកើតព្រះវិហារវត្តហប់ ស្លាប់យ៉ាងអាណោចអាធម៌ បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ និង ១០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិទទា ... Read More »
ឃាត់ខ្លួនក្រុមញៀនល្បែងស៊ីសង ប្រុស-ស្រី១១នាក់
ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ចុះបង្រ្កាបក្រុមអ្នកញៀនល្បែងស៊ីសងដោយឃាត់ខ្លួនមនុស្ស១១នាក់ និងចាប់យកសម្ភារល្បែងមួយចំនួន ខណៈមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោស្នងការ នគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ អោយចុះបង្រ្កាបល្បែងស៊ីសងគ្រាប់ឡូតូ និងបៀរខុសច្បាប់ កាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ... Read More »
Update ៖ ក្រសួងការងារ សម្រេចបញ្ចប់ការត្រួតពិនិត្យសុខភាពកម្មករដែលចូលធ្វើការវិញ ក្រោយឈប់សម្រាកការងារឱកាសចូលឆ្នាំថ្មី
ភ្នំពេញ៖ ក្រសួងការងារ បានសម្រេចបិទបញ្ចប់ ការត្រួតពិនិត្យសុខភាពដល់កម្មករ ដែលត្រឡប់ចូលធ្វើការវិញ បន្ទាប់ពីឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរកន្លងទៅនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ។ តាមសេចក្តីប្រកាសនេះ ក្រសួងការងារ បានបញ្ជាក់ថា ... Read More »
ថ្ងៃនេះដំណឹងល្អ ..អ្នកជាសះស្បើយថ្មីចំនួន ៧នាក់ កើនបាន១១៧នាក់ , និងគ្មានអ្នកឆ្លងកូវីដ-១៩ ឡើយ
ភ្នំពេញ៖ ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២០ នេះ -អ្នកជាសះស្បើយថ្មីចំនួន ៧នាក់ -សរុបអ្នកជាសះស្បើយមានចំនួន ១១៧នាក់ -អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ៥នាក់ -មិនមានបាត់បង់ជីវីត -សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា ... Read More »
សង្វេគខ្លាំងណាស់!! បុរស២នាក់កំពុងតែជិះម៉ូតូឌុបគ្នាត្រូវរថយន្ដបុកបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅផ្លូវ៣០ម៉ែត្រ
ភ្នំពេញ៖ ពិតជារន្ធត់ណាស់! ខណៈដែរបុរស២នាក់កំពុងតែជិះម៉ូតូឌុបគ្នាក៏ត្រូវរថយន្ដបើកបុកបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់យ៉ាងអាណោចអាធម័ ចំណែកឯរថយន្ដនិងម៉ូតូរងការខូចខាតយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២០ ដែលស្ថិតតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ... Read More »
ក្រសួងសាធារណៈការ កែសម្រួលសមាសភាពគណៈកម្មការរៀបចំ អភិវឌ្ឍន៍ និងផ្សព្វផ្សាយគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិ សម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន
ភ្នំពេញ៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានចេញសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈកម្មការរៀបចំ អភិវឌ្ឍន៍ និងផ្សព្វផ្សាយគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិ សម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។ ក្នុងនោះ ត្រូវបានកែសម្រួល គណៈកម្មការរៀបចំ ... Read More »
ទោះអាមេរិក គ្មានឆន្ទៈជួយ WHO តែវ៉ាក់សាំងប្រឆាំង COVID-19 កំពុងពន្លឿន ដោយគ្មានមុខអាមេរិកចូលរួម ដើម្បីអភិវឌ្ឍន៍រក
ពិភពលោក៖ អង្គការសុខភាពលោក (WHO) បានប្រកាសចាប់ផ្តើម កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលសំដៅពន្លឿនការអភិវឌ្ឍថ្នាំនិងវ៉ាក់សាំងប្រឆាំង COVID-19 ដោយគ្មានមុខអាមេរិកចូលរួម ទោះជាអាមេរិកគ្មានឆន្ទៈ ឬសំដៅរឿងនយោបាយក៏ដោយ។ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសុក្រ ទី២៤ ខែមេសា ... Read More »
សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ស្នើសុំអោយបញ្ចុះតម្លៃសិក្សា ក្នុងសម័យកូវីដ-១៩
ភ្នំពេញ៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានចេញសេចក្តីអំពាវនាវ ស្តីពី ការដាក់ពាក្យសុំបញ្ចុះតម្លៃសិក្សា របស់មាតា បិតា ឬ អ្នកអាណាព្យាបាលសិស្សានុសិស្ស ដែលកំពុងរងផលប៉ៈពាល់ដោយជំងឺកូវីដ-១៩ ។ សូមអានខ្លឹមសារ ... Read More »
អភិបាលក្រុង អូសាកា ស្នើឲ្យបុរសទៅផ្សារប្រើពេលលឿនជាងស្ត្រីក្នុងសម័យកូវីដ១៩
ប្រទេសជប៉ុន៖ អភិបាលក្រុង អូសាកា បានស្នើឲ្យបុរសទៅផ្សារជំនួសស្ត្រីវិញ ដោយបុរសប្រើពេលវេលាតិចជាងស្ត្រី ហើយទិញអីវ៉ាន់ក៏លឿនដែរ មិនសូវសាំញាំយូរដូចស្ត្រី។ សារព័ត៌មាន AFP នៅថ្ងៃទី២៣ ខែមេសាបាន ដកស្រង់សម្តី អភិបាលក្រុង អូសាកា លោក ... Read More »
កម្មកររោងចក្រ ដែលបានឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយចូលបម្រើការងារវិញ
ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពីលទ្ធផលសរុបនៃការត្រួតពិនិត្យសុខភាព និងការបិទបញ្ចប់ការត្រួតពិនិត្យសុខភាពកម្មកររោងចក្រ ដែលបានឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយចូលបម្រើការងារវិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០៕ Read More »
ស៊ីដនី បើកទ្វារឆ្នេរសមុទ្រមិនបានប៉ុន្មានក៏បិទវិញ ដោយពលរដ្ឋសម្រុកទៅច្រើនពេក
ឆ្នេរសមុទ្រភាគខាងត្បូងទីក្រុងស៊ីដនី បានបិទទ្វារជាលើកទីពីរ ក្រោយរយៈពេលបើកទ្វារបាន៥ថ្ងៃ ដោយសារតែពលរដ្ឋ សម្រុកទៅច្រើនពេក មិនគោរពទៅតាមច្បាប់ គម្លាតសង្គម ពេលចេញទៅលម្ហែកាយនៅឆ្នេរសមុទ្រ។ តាមសារព័ត៌មាន Zingnews នៅថ្ងៃទី២៤ ខែមេសា បានផ្សាយថា ៖ ឆ្នេរសមុទ្រ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច