ព័ត៌មានទាន់ហេតុការណ៍៖
'

ការលក់មិនសូវដាច់របស់ Apple តម្រូវឲ្យបន្ថយការផលិតទូរស័ព្ទ iPhone X នៅពាក់កណ្តាលត្រីមាសនេះ

របាយការណ៍មួយបានបញ្ជាក់ថាក្រុមហ៊ុន Apple កំពុងកាត់បន្ថយគោលដៅផលិត iPhone X របស់ខ្លួនចំនួន ពាក់កណ្តាលនៅក្នុងការឆ្លើយតបទៅនឹង “ការលក់ដ៏ខកចិត្តមួយនៅរដូវកាលឈប់សម្រាក” ។ ក្រុមហ៊ុន Apple ត្រូវបានគេនិយាយថាបានជូនដំណឹង ទៅអ្នកផ្គត់ផ្គង់ថាខ្លួនបានកាត់បន្ថយគោលដៅ ផលិតរបស់ខ្លួន សម្រាប់ត្រីមាសទី ... Read More »

តុលាការ​កំពូល​ បន្ត​ឃុំ​ខ្លួន​ជនជាតិ​អូស្រ្តាលី​ដែល​ស៊ើបការណ៍​យក​ព័ត៌មាន​ឱ្យ​បរទេស​

ភ្នំពេញ៖ លោក​ សឹង​ បញ្ញា​វុឌ្ឈ​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​ នៅ​ថ្ងៃទី​៣០​ ខែមករា​ ឆ្នាំ​២០១៨​ ប្រកាស​សាលដីកា​ បដិសេធ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ចំពោះ​បុរស​ជនជាតិ​អូស្រ្តាលី​ម្នាក់​ ដែល​ស៊ើបការណ៍​ព័ត៌មាន​ពី​កម្ពុជា​បញ្ជូន​ឱ្យ​បរទេស​ដោយ​ខុសច្បាប់​ ដោយសំអាង​ថា​ សំណុំ​រឿង​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបសួរ​ មិន​អាច​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បាននទេ។ ... Read More »

Tiger street Football Festival 2018ប្រចាំមណ្ឌលកំពង់ស្ពឺរកឃើញជើងខ្លាំង៣ក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រហើយ

ខេត្តកំពង់ស្ពឺ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2018 ប្រចាំខេត្តកំពង់ស្ពឺ ដែលជាមណ្ឌលទី២ បានរកឃើញម្ចាស់ជើងឯកហើយ ដោយបានទៅលើក្រុម ABA( A)ក្រោយពីយកឈ្នះលើក្រុម Vitou MK ... Read More »

រដ្ឋបាលរាជធានីណែនាំដល់គ្រប់រដ្ឋបាលខណ្ឌ មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវចាត់ការតាំងរៀបចំឲ្យមានពិធីបុណ្យមាឃបូជាឲ្យបានអធិកអធ័ម

ភ្នំពេញ៖ សេចក្តីណែនាំ ស្តីពីការរៀបចំពិធីបុណ្យមាឃបូជា យោងៈ ផែនការណែនាំលេខ ០១/២០១៨ ឆ្នាំ ២០១៨ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។ ឆ្នាំនេះ ពិធីបុណ្យមាឃបូជា នឹងត្រូវប្រព្រឹត្តទៅរយៈពលេ២ថ្ងៃ គឺថ្ងៃពុធ ១៥កើត និងថ្ងៃព្រហស្បត្តិ៍ ... Read More »

ខ្សែការពារ Arthur Masuaku របស់ញញួរធំ West Ham ជាប់បំរាម៦ប្រកួតព្រោះស្តោះ ទឹកមាត់ដាក់កីឡាករក្រុម Wigan

សហព័ន្ធបាល់ទាត់របស់អង់គ្លេសបានដាក់ពិន័យមិនឲ្យខ្សែការពារ Arthur Masuakuរបស់ញញួរធំWest Hamលេងចំនួន៦ប្រកួត ដោយសារតែស្តោះទឹកមាត់ដាក់កីឡាករ Nick Powell របស់ក្រុមWigan។ កីឡាករវ័យ២៤ឆ្នាំរូបនេះទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួតនៅនាទីទី៤៩ពេលប៉ះជាមួយនឹងកីឡាករ Nick Powell នៅក្នុងការប្រកួតអង់គ្លេស FA Cup ដែលក្រុមញញួរ ... Read More »

កាំភ្លើងធំជិតទិញបាន Aubameyang ខណៈ Olivier Giroud អាចទៅតោខៀវ

ក្រុមកាំភ្លើងធំArsenalជិតឈានដល់កិច្ចព្រមព្រៀងទិញខ្សែប្រយុទ្ធ Pierre Emerick-Aubameyangពីក្រុម Borussia Dortmundក្នុងតម្លៃខ្លួន៦០លានផោន។ ប្រសិនបើកីឡាករវ័យ២៨ឆ្នាំសញ្ជាតិហ្គាបង់នេះមកដល់ទឹកដីEmirates មែននោះ ក្រុមកាំភ្លើងធំត្រូវបង្ខំចិត្តលក់ខ្សែប្រយុទ្ធបារាំង Olivier Giroud អាចទៅតោខៀវChelsea ក្នុងតម្លៃ៣៥លានផោន។ Chelseaបានពិភាក្សានាំយកកីឡាករវ័យ៣១ឆ្នាំGiroudមកបំពេញតំបន់ប្រយុទ្ធរបស់ពួកគេ បន្ទាប់ពីបរាជ័យក្នុងការនាំយកកីឡាករពីររូបរបស់RomaគឺEdin Dzeko ... Read More »

Roger Federer ឈ្នះពានរង្វាន់ Grand Slam ជាលើកទី២០នៅក្នុងអាជីពរបស់ខ្លួន

កីឡាករវាយតឺន្នីសសញ្ជាតិស្វីស Roger Federer បានឈ្នះជើងឯក Australian Openក្រោយយកឈ្នះលើកីឡាករ Marin Cilicនៅវគ្គផ្តាច់ព្រ័ត្ត។ កីឡាករវ័យ៣៦ឆ្នាំRoger Federerបានប្រើពេល៣ម៉ោងនិង៣នាទី ដើម្បីយកឈ្នះលើកីឡាករក្រូអាតMarin Cilicក្នុងលទ្ធផល6-2, 6-7 (5/7), 6-3, ... Read More »

ខ្សែប្រយុទ្ធអាហ្សង់ទីន Leonardo Ulloa វិលត្រឡប់មក Brighton សារជាថ្មី

ក្លិប Brighton and Hove Albion បានបញ្ជាក់ថាពួកគេយល់ព្រមចុះ ហត្ថលេខានាំយកខ្សែប្រយុទ្ធអាហ្សង់ទីន Leonardo Ulloa មកកាន់ក្លិបសាជាថ្មី ម្តងទៀតក្នុងលក្ខណៈខ្ចីជើងពីក្លិប Leicester City រហូតដល់ចប់រដូវកាល។ កីឡាករវ័យ៣១ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទីចំនួន២៦គ្រាប់ក្នុងចំណោម៥៨ប្រកួតឲ្យក្រុម ... Read More »

ប្រហិតគ្រប់ប្រភេទ និងតៅហ៊ូ ៤៥០ គីឡូក្រាមខូចគុណភាព ត្រូវសមត្ថកិច្ចដុតកម្ទេចចោល

ខេត្តបន្ទាយមានជ័យ៖ នៅពេលថ្មីនេះ កម្លាំងសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត ក្រោមការដឹកនាំផ្ទាល់ដោយ លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូល ចាប់បានទំនិញខូចគុណភាពចំនួន ៤៥០គីឡូក្រាម ដែលលួចបង្កប់ចេញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅភូមិ១ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភណ្ឌ ... Read More »

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបង ចុះត្រួតពិនិត្យអាហារកំប៉ុងវេចខ្ចប់ហួសកំណត់ប្រើប្រាស់

ខេត្តបាត់ដំបង៖ ដោយមានការចង្អុលបង្ហាញរបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង និងដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនប្រឆាំងបទល្មើស លោកវរសេនីយ៍ឯក ម៉ៅ រង្សី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ធកិច្ច បានដឹកនាំកម្លាំងចុះត្រួតពិនិត្យនិងបានធ្វើកំណត់ហេតុដកហូតនូវប្រភេទអាហារកំប៉ុង ... Read More »

ទួរគីបំផ្លាញព្រះវិហារមានអាយុកាលជាង៣.០០០ឆ្នាំនៅស៊ីរី

ការវាយយប្រហារតាមដែនអាកាសរបស់ទួរគីទៅលើក្រុមជនជាតិឃើដនៅក្នុងប្រទេសស៊ីរី បានបំផ្លាញមួយផ្នែកធំ នៃព្រះវិហារបុរាណដែលមានអាយុវកាលជាង៣.០០០ឆ្នាំនៅភាគខាងជើងប្រទេសស៊ីរី។ ព្រះវិហារ Ain Dara ត្រូវបានកសាងឡើងក្នុងអំឡុង ឆ្នាំ១៣០០ មុនគ្រឹស្តករាជ រងការបំផ្លាញដោយការបំផ្លាញជាច្រើនក្នុងការវាយប្រហារតាមដែនអាកាសនៅក្នុងតំបន់ Afrin នៅស៊ីរី។ រដ្ឋាភិបាលស៊ីរីបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីការបំផ្លាញភូមិបុរាណជាង៤០ នៅក្នុងតំបន់ ... Read More »

ពលរដ្ឋក្រុងព្រះសីហនុ ត្អូញត្អែររឿងផ្លូវជន់លិចដោយសារភ្លៀងមួយមេ

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ បានធ្វើការត្អូញត្អែររឿងផ្លូវលិចលង់ដោយសារតែភ្លៀងមួយមេ កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ។ ស្ទើរគ្រប់ផ្លូវក្នុងទីក្រុងដែលមានការអភិវឌ្ឍខ្លាំងមួយនេះពោរពេញទៅដោយទឹកដែលមានជម្រៅជ្រៅៗ ។ លំនៅឋានរបស់ប្រជាពលរដ្ឋមួយចំនួនត្រូវរងនូវការលិចលង់រហូតដល់ត្រឹមចង្កេះឯណោះ។ នេះជាវិញ្ញាសាថ្មីមួយទៀតរបស់អាជ្ញាធរក្រុងព្រះសីហនុ ដែលត្រូវប្រឈមហើយនឹងត្រូវដោះស្រាយនាពេលខាងមុខ។ បើគ្រាន់តែភ្លៀងតូចមួយមេនៅរដូវប្រាំង ត្រូវប្រឈមនឹងការលិចលង់បែបនេះទៅហើយ តើនៅរដូវវស្សាវានឹងត្រូវលិចលង់ដល់កម្រិតណា។ ... Read More »

នគរបាលស្រុកស្អាងចាប់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចម៉ូតូម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងសហការជាមួយកម្លាំងនគរបាលស្រុកព្រៃកប្បាស ស្រាវជ្រាវចាប់ខ្លួន ក្រោយពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងកាលពីថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៥និង១០នាទី ត្រង់ចំណុចលើខ្នងប្រឡាយអន្តរឃុំ ... Read More »

ទៅបង់សំណាញ់ជាប់មនុស្សដួលត្រឡប់ត្រឡិនបែកក្បាល និងរលាត់ដៃជើង

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសបែកក្បាល និងដៃជើង ខណៈជិះម៉ូតូស្រាប់តែទាក់សំណាញ់បង់ត្រីរបស់ខ្លួនដែលដាក់នៅលើម៉ូតូបណ្ដាលឲ្យដួលត្រឡប់ត្រឡិន ទាំងមនុស្ស និងម៉ូតូធ្លាក់ចិញ្ចើមផ្លូវតែម្នាក់ឯងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរចោមរោមមើលកាលពីថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ... Read More »

បុគ្គលិកកាសុីណូម្នាក់ជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍របួសបែកក្បាល បាក់ភ្លៅផ្ងារជើងឡើងលើសន្លប់ស្តូក សង្ឃឹមរស់តិច

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសបែកក្បាលបាក់ភ្លៅផ្ងារជើងឡើងលើសន្លប់ឈឹងសង្ឃឹមរស់តិច បន្ទាប់ពីជិះម៉ូតូជួបគ្រោះថ្នាក់ជាមួយរថយន្តបញ្ច្រាសគ្នាកាលពីថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៦ល្ងាច លើផ្លូវជាតិលេខ ០១ ស្ថិតក្នុងភូមិ ... Read More »

Barcelona វាយបកចុងម៉ោងយកឈ្នះលើ Alaves ក្នុងទឹកដីរបស់ខ្លួន

ក្រុម Barcelonaនៅតែបន្តភាពខ្លាំងរបស់ខ្លួនដោយអាចរកបាន៣ពិន្ទុបន្ថែមទៀត នៅក្នុងទឹកដី Camp Nouក្រោយឈ្នះក្រុម Alaves ក្នុងលទ្ធផល 2-1។ ក្រុមភ្ញៀវនាំ​មុខ​មុន​តាំង​ពី​នាទីទី២៣​ ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​ John Guidetti។ ភ្លាម​ៗ​ក្រោយ​របូត​បាល់​ Barca ប្រឹង​វាយ​បក​យ៉ាង​ខ្លាំង​តែ​មិន​អាច​ទម្លាយ​រនាំង​ការពារ​របស់​ ... Read More »

ពេជ្រ ថៃ និងឡុង លីគ័ង ចាប់ផ្តើមស៊ីថ្លៃស្មើតារាចាស់ៗ

ភ្នំពេញ៖ ទើបលេ់ចមុខមាត់មិនបានប៉ុន្មានផងស្រាប់តែពេលនេះ ឡុង លីគ័ង និងពេជ្រ ថៃ ចាប់ផ្តើមចេញកើបលុយបណ្តើរៗហើយ។ ពួកគេចាប់ផ្តើមមានទីផ្សាររួមទាំងតម្លៃខ្លួនឡើងខ្ពស់មិនចាញតារាចាស់ៗប៉ុន្មានទេ។ តារាចម្រៀងវ័យក្មេង ឡុង លីគ័ង និងពេជ្រ ថៃ កំពុងហក់ឡើងទីផ្សារចេញច្រៀងច្រើនបង្គួរក្រោយពីបញ្ចប់កម្មវិធីប្រកួតThe Voice ... Read More »

ពស់ចឹករវល់តែឲ្យគ្រូខ្មែរផ្លុំ ស្តោះ ពេលមកដល់ពេទ្យហួសពេលបាត់

ខេត្តកំពង់ឆ្នាំង ៖ ជើងស្រ្តីម្នាក់ប្រឈមនឹងការកាត់ចេញមួយកំណាត់បន្ទាប់ពីពិសពស់ជ្រួតជ្រាប ក្រោយពេលដែលពស់ចឹករួចហើយមិនបានមកពេទ្យភ្លាមៗ ដោយយកទៅឲ្យគ្រូខ្មែរ ផ្លុំ និងស្តោះ ។ ស្រ្តីរូបនេះ ទើបបញ្ជូនមកពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ... Read More »

លោកឃួង ស្រេង៖ យុទ្ធនាការស្តារលូ លាងលូ៣សប្តាហ៍ រដ្ឋបាលរាជធានីភ្នំពេញសម្រេចលទ្ធផល៥៧គីឡូម៉ែត្រ

ភ្នំពេញ៖ យុទ្ធនាការស្តារលូ លាងលូ ក្នុងខណ្ឌទាំងបួន ៣សប្តាហ៍នេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចលទ្ធផលបាន៥៧គីឡូម៉ែត្រហើយ ដើម្បីត្រៀមលក្ខណៈ ក្នុងការរំដោះទឹកភ្លៀងនៅក្នុងរដូវវស្សាខាងមុខនេះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងក្នុងកិច្ចប្រជុំអំពីលទ្ធផលក្នុងការស្តារលូ ក្នុងខណ្ឌទាំងបួន នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឃួង ស្រេង ... Read More »

ជិះម៉ូតូក្នុងល្បឿនបុកគោមួយក្បាលដើរឆ្លងផ្លូវបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសស្រាលម្នាក់

ខេត្តកណ្ដាល៖ បុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល ខណៈជនរងគ្រោះទាំង២នាក់ជិះម៉ូតូក្នុងស្ថានភាពស្រវឹងជោគជាំដោយល្បឿនលឿន បានបុកជាមួយគោមួយក្បាលដើរឆ្លងផ្លូវពេញមួយទំហឹង កាលពីវេលសម៉ោង១៩និង២៥នាទី ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ... Read More »

អួន៦ទៅ៧វង់កំពុង​នេសាទល្មើសច្បាប់នៅកោះគ្របបាយក្រោមក្រសែភ្នែកលោកភុន សុវណ្ណា

ខេត្តពោធិ៍សាត់៖ សកម្មភាពនៃការប្រព្រឹត្តល្មើសច្បាប់ របស់ក្រុមអ្នកនេសាទនៅតែ​បន្តជាធម្មតាសម្រាប់​ខេត្តពោធិ៍សាត់ ។ គ្មានមន្ត្រីជំនាញ ឬអាជ្ញាធរណាទៅបង្ក្រាប​ក្រុមអ្នកនេសាទល្មើសច្បាប់ទាំងនោះទេ។ គេរាយការណ៍ថា វេលានេះ អួន៦ទៅ៧វង់កំពុងធ្វើសកម្មភាពនេសាទល្មើសច្បាប់នៅតំបន់កោះគ្របបាយ ស្ថិតក្នុងឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ទីតាំងនេះស្ថិតនៅក្រោមការទទួលខុសត្រូវ​របស់​លោក ភុន សុវណ្ណា ... Read More »

សម្តេចតេជោ៖ ប្រទេសជាតិមានសុខសន្តិភាព គឺពលរដ្ឋមានសិទ្ឋិសេរីភាពពេញលេញក្នុងការជ្រើសរើសជំនឿសាសនា

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងកាលពីព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅលើបណ្តាញសង្គមហ្វេសប៊ុកថា ប្រទេសជាតិមានសុខសន្តិភាព គឺពលរដ្ឋមានសិទ្ឋិសេរីភាពពេញលេញក្នុងការជ្រើសរើសជំនឿសាសនា ... Read More »

សង្ស័យទុស្សេខ្សែភ្លើងឆេះផ្ទះលក់កាហ្វេមួយខ្នងអស់ទាំងស្រុង

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុងបង្កការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋហៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ភ្លាមៗ។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្ទះលេខ២០៨ ... Read More »

សាន ចយ ចាប់ផ្តើមប្រមូលទិញឈើដឹកជញ្ជូនទៅវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវ យ៉ាងគគ្រឹកគគ្រែង

ខេត្តរតនគិរី៖ ច្រកអន្តរជាតិអូរយ៉ាដាវ ក្លាយជាច្រកចរាចរណ៍ឈើឆ្លងទៅវៀតណាមយ៉ាងអនាធិបតេយ្យ ទាំងអាជ្ញាធរខេត្ត ប្រធានស្នាក់ការ មេប៉ុស្តិ សុទ្ធតែមានចេតនាអោយបទល្មើសឈើកកើតរីកដុះដាល អោយឈ្មួញមកពីគ្រប់ទិសទីដឹកជញ្ជូនមួយទំហឹងឆ្លងកាត់ ខណះអ្នកបង្ក្រាបផ្សេងទៀតដូចជាសមត្ថកិច្ច អាជ្ញាធរជំនាញ បានទទួលសំណូក ឬនិយាយអោយចំថា ចាំយកលុយថ្លៃខែ និងគិតក្បាលឡាន។ ដូច្នេះច្រកអន្តរជាតិអូរយ៉ាដាវចេញឈើទាំងយប់ទាំងថ្ងៃ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបលោករដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន

ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

វិភាគអន្តរជាតិ៖ ការឈ្លានពានទឹកដីស៊ីរី ពីសំណាក់ទួរគីកាន់តែបង្ហាញយ៉ាងច្បាស់

នៅពេលនេះដែរប្រធានាធិបតីទួរគី បានអះអាងថា ការបញ្ជូនកម្លាំងទាហានទៅមុខវាយប្រហារ តំបន់ Afrin ក្នុងទឹកដីស៊ីរីដែលមានក្រុមជនជាតិឃើដភាគច្រើនរស់នៅនោះ នឹងមិនមានការ រាថយ ឬបក ថយក្រោយវិញនោះឡើយ។ ការវាយប្រហាររបស់ទួរគីនៅក្នុងតំបន់នោះ បណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន ដែល សុទ្ធសឹងជាពលរដ្ឋស្លូតត្រង់។ សហគមន៍ ... Read More »

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចង់«ចាប់ផ្តើមជាថ្មី» ក្រោយមួយឆ្នាំកាន់អំណាចបង្កចលាចលនយោបាយ

ដោយសារតែចំនួន អ្នកគាំទ្រ ធ្លាក់ចុះ យ៉ាងខ្លាំង ព្រមទាំងរងការស្រាវជ្រាវ ជុំ វិញករណីរុស្ស៊ីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងអាមេរិកពេលបោះឆ្នោត និងគោល នយោបាយការបរទេស អាតា្មនិយម របស់ លោកត្រាំ ធ្វើឲ្យអាមេរិក បាត់បង់ការគាំទ្រ ពីប្រទេសជុំវិញពិភពលោក។ ... Read More »

ផ្ទុះកាំជ្រួចកក្រើកមេឃបណ្តាលឲ្យរបួសស្រាល៣នាក់ខូចខាតផ្ទះ៣ខ្នង

ខេត្តកំពង់ស្ពឺ៖ កាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ មានករណីផ្ទុះ កាំជ្រួចបានកើតឡើងនៅចំណុចភូមិទី១ ឃុំត្រែងត្រយឹងស្រុកភ្នំស្រួច បានកក្រើកផ្ទះរបស់ប្រជាពលរដ្ឋដែលមានទីតាំងនៅក្បែរៗនោះបង្កឲ្យភ្ញាក់ផ្អើលឆោ ... Read More »

អាស៊ីនឹងកាន់តែប្រសើរក្រោយពេលមានទំនាក់ទំនងយោធា កាន់តែជិតស្និទ្ធរវាងប្រទេសចិន-ជប៉ុន

ចិន និងជប៉ុនគឺជា ប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទីពីរ និងទីបីលើពិភព លោក ហើយប្រទេសទាំងពីរបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់។ ចិននិងជំប៉ុន បានផ្តល់ជំនួយសេដ្ឋកិច្ចជាច្រើនដល់ ប្រទេស ផ្សេងទៀត ក្នុងនោះមានប្រទេសតំបន់ អាស៊ានជាដើម ។ទាំងនោះហើយ ពលរដ្ឋ នៅក្នុងប្រទេសអាស៊ី ... Read More »

អាជ្ញាធរខេត្តសៀមរាបធ្វើមិនដឹងករណីរណ្តៅដីក្នុងការដ្ឋានជីកយកអាចម៍ដីទៅលក់មួយកន្លែងនៅស្រុកប្រាសាទបាគង

ខេត្កសៀមរាប៖ រណ្តៅដ៏សែនជ្រៅ នៅក្នុងការដ្ឋានជីកយកអាចម៍ដីលក់១ កន្លែងនៅស្រុកប្រាសាទបាគង កំពុងគំរាមកំហែងដល់លំនៅឋានពលរដ្ឋក្បែរៗនោះ និងភ្ញៀវទេសចរជាច្រើនឆ្នាំ ប៉ុន្តែមិនឃើញ មន្រ្តីជំនាញអើពើឡើយ ។ សមត្ថកិច្ចបានឲ្យដឹងថា ការដ្ឋានជីកយកអាចម៍ដីលក់នេះស្ថិតក្នុងភូមិអន្លង់ ២ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគងដែល មានថៅកែឈ្មោះ ... Read More »