ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ដ្រីរាជការក្រោមឱវាទ និងពុទ្ធបរិស័ទចំណុះជើងវត្ត មកចូលរួមកាន់បិណ្ឌវេណទី៨ នៅគ្រួស ក្នុងខណ្ឌព្រែកព្នៅ តាមប្រពៃណីទំនៀម ទម្លាប់ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបាននាំយកបច្ច័យ ចំនួន១លាន៥សែនរៀល ... Read More »
ដោះលែងម្នាក់បាត់ហើយ ករណីគ្រឿងញៀនជាង៨គីឡូក្រាម
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចដោះលែងឱ្យមានសេរីភាពវិញហើយ រីឯជនសង្ស័យ៣នាក់ទៀត ត្រូវបញ្ជូនមកតុលាការ ដើម្បីចាត់ការតាមច្បាប់ ករណីជួញដូរគ្រឿងញៀនជាង៨គីឡូក្រាម។ លោកវរសេនីយ៍ឯក យិន បញ្ញារិទ្ធ នាយការិយាល័យ “ក៩ “ធ្លាប់ថ្លែងថា ប្រតិបត្តិការបង្ក្រាបករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់នេះ ធ្វើឡើងកាលពី ថ្ងៃទី០៩ ... Read More »
ដើម្បីការរស់នៅរបស់ជំនាន់ក្រោយ ចិនអាចលុបចោលរថយន្តប្រើថាមពលប្រេងសាំង
ចិនគឺជាប្រទេស ដែលបានបញ្ចេញផ្សែងពុលច្រើនជាងគេ នៅលើពិភពលោក ដោយសារតែវិស័យឧស្សាហកម្មរបស់ចិនកើនឡើងខ្ពស់ ។ នៅពេលនេះដែរ ចិនបានបិទរោងចក្រប្រើប្រាស់ថាមពលធ្យូងថ្មជាច្រើន ដើម្បីកាត់បន្ថយផ្សែងពុលចូលក្នុងបរិយាកាស ។ ក្រៅពីនោះ មធ្យោបាយធ្វើដំណើរដូចជារថយន្ត ក៏បានបញ្ចេញជាតិពុលយ៉ាងច្រើនចូលក្នុងបរិយាកាស ។ នៅពេលនេះដែរចិន ក៏បានឡើងគម្រោងផលិតរថយន្តដើរដោយថាមពលអគ្គីសនីជំនួសរថយន្តដែលដើរដោយថាមពលប្រេងសាំង ... Read More »
សង្ស័យស្រវឹងស្រារអិលជើងធ្លាក់ចូលក្នុងទឹកស្រះលង់ស្លាប់គ្មានអ្នកដឹង
ខេត្តស្វាយរៀងៈ បុរសចំណាស់ម្នាក់សង្ស័យស្រវឹងស្រាបណ្ដាលឲ្យធ្លាក់ចូលទឹកស្រះលង់ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិ ក៏ដូចជាក្មេងឃ្វាលក្របីជួយសង្គ្រោះ ប៉ុន្តែអកុសសយឹតពេលទៅហើយ។ ហេតុការណ៏ប្រទះឃើញសពនេះ បានកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ ស្ថិតនៅភូមិអង្គស្វាយ ឃុំប្រសូតិ ស្រុកស្វាយទាប ... Read More »
នារីវ័យក្មេងមិនដឹងកូនចៅលោកណា មាក់ងាយនគរបាលចរាចរចាស់មាត់ខឹងហៅឲ្យបកស្កុតខ្មៅចេញពីរថយន្តព្រូស
ភ្នំពេញ: នគរចរាចរខណ្ឌពោធិ៍សែនជ័យមួយក្រុមបានខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីឃាត់រថយន្តព្រូស១គ្រឿង បិទស្កុតខ្មៅជុំវិញកញ្ចក់ខុសប្រក្រតីដែលបើកបរដោយនារីស្រស់ស្អាតម្នាក់ធ្វើដំណើរឆ្លងកាត់មហាវិថីសហព័ន្ធរុស្សី ហើយបានឃាត់ខ្លួន ដើម្បីយកមកធ្វើការអប់រំ និងស្នើសុំឲ្យម្ចាស់រថយន្តបកស្កុតខ្មៅចេញពីកញ្ចក់វិញព្រោះខុសច្បាប់ តែបែរជាម្ចាស់រថយន្ត តបតនូវពាក្យសម្តីមិនសមរម្យ ដៀលសមត្ថកិច្ចថាសុទ្ធតែអ្នកបែកថ្នាំ ឃាត់ឡានមិនចេះមើលទៅវិញ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស៊្សី ... Read More »
រន្ធះបាញ់ធ្វើឲ្យមានអណ្តាតភ្លើងឆេះផ្ទះខូចខាតជាង២ម៉ឺនដុល្លារ
ខេត្តស្ទឹងត្រែងៈ កាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ មានករណីអគ្គីភ័យមួយបានកើតឡើងឆេះផ្ទះអស់ចំនួនមួយខ្នងសល់តែសំយ៉ាបខាងមុខផ្ទះ ដោយសារន្ធះបាញ់ ព្រមទាំងងាប់សត្វគោ១ក្បាល និងទ្រព្យសម្បត្តិសម្ភារខូចខាតមួយចំនួន ស្ថិតនៅភូមិអូរស្វាយ ឃំុអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ បើយោងតាមរបាយការណ៍របស់មេឃំុអូរស្វាយ ... Read More »
អាជីវករផ្សារសាមគ្គី កើតទុក្ខមិនសុខចិត្តបញ្ហារដ្ឋបាលជលផលចាប់ត្រីពួកគាត់
ខេត្តស្ទឹងត្រែងៈ អាជីវករកស៊ីទិញលក់ត្រីលក្ខណៈគ្រួសារជាច្រើននាក់ កើតទុក្ខមិនសុខចិត្តចំពោះរដ្ឋបាលជលផលខេត្តអនុវត្តន៍ច្បាប់មាត្រា១០១ នៃច្បាប់ជលផល ចាប់គាត់ឲ្យបង់ផាកពិន័យជាប្រាក់ ជាច្រើនលើករួចបញ្ជូនទៅតុលាការខេត្ត នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ ថ្មីៗនេះ ហើយនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ បាននាំគ្នាមកតវ៉ានៅមុខសាលាខេត្តដើម្បីរកយុត្តិធម៌។ ក្រុមអាជីវកទាំងនោះបានលើកឡើងថាៈ ... Read More »
លោក អ៊ី ឈានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧
ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ លោក អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និងលោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្រ្ត ព្រមទាំងលោកអភិបាលរងខេត្តលោកស្នងការខេត្ត មេបញ្ជាការ កងរាជអាវុធហត្ថ ... Read More »
គំនិតត្រូវពិចារណាសម្រាប់អ្នកទិញផ្ទះលើកដំបូង
នៅកម្ពុជាការទិញអចលនទ្រព្យលើកដំបូងអាចជាការងារដ៏ធំមួយប្រសិនបើអ្នកគឺជាអ្នកទិញផ្ទះលើកដំបូងអ្នកគួរតែពិចារណាលើចំណុចខាងក្រោមមុនពេលអ្នកធ្វើការសម្រេចចិត្ត៖ គោលបំណងនៃការទិញផ្ទះថ្មី៖ ផ្ទះមានច្រើនប្រភេទផ្សេងៗគ្នាហើយផ្តល់នូវគុណសម្បត្តិ និងគុណវិបត្តិក៏ខុសគ្នាដែរសម្រាប់អ្នក និងក្រុមគ្រួសាររបស់អ្នក។ ប្រសិនបើអ្នកចង់បានផ្ទះមួយដើម្បីរស់នៅជាមួយគ្រួសាររបស់អ្នកដែលមានភាពធំទូលាយ លោកអ្នកអាចពិចារណាទិញផ្ទះវីឡា។ វីឡាផ្តល់នូវទីធ្លាធំទូលាយសម្រាប់គ្រួសាររបស់អ្នកមានកន្លែងសម្រាកងាយស្រួលនិងមានភាពឯកជន។ ប្រសិនបើអ្នកមានបំណងទិញផ្ទះដែលអ្នកអាចរកប្រាក់ចំណូលបានតាមរយៈការបើកហាងទំនិញសូមគិតពីផ្ទះអាជីវកម្មមួយដែលនៅក្នុងទីតាំងដែលអ្នកអាចទទួលបានអតិថិជនច្រើនអចលនទ្រព្យទាំងនេះអាចឱ្យអ្នកទាំងជាកន្លែងសម្រាប់រស់នៅ និងធ្វើពាណិជ្ជកម្ម។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកពិតជាចង់បានទីតាំងនៅកណ្តាលទីក្រុង និងចង់រស់នៅក្នុងជីវិតបែបទំនើបអ្នកអាចពិចារណាទិញខុនដូ។ អត្ថប្រយោជន៍បន្ថែមនៃខុនដូគឺថាអ្នកតែអាចដាក់ជួលបាននៅពេលអនាគតប្រសិនបើអ្នកសម្រេចចិត្តមិនរស់នៅដោយខ្លួនឯង។ ប្រសិនបើអ្នកមានបំណងទិញដើម្បីទុកលក់យកផលចំណេញអ្នកអាចពិចារណាទិញអចលនទ្រព្យមុនគម្រោង (គម្រោងមិនទាន់សាងសង់ ... Read More »
បើចង់ខ្ចីប្រាក់ពីធនាគារដើម្បីទិញផ្ទះដំបូងនៅកម្ពុជាគួរយល់ដឹងពីគន្លឹះអ្វីខ្លះ?
តម្រូវការ និងវិធីស្វែងរកប្រាក់កម្ចីទិញផ្ទះដំបូងវាមានភាពខុសៗគ្នានៅពេលនិយាយអំពីនិតិវិធីនៃការស្នើប្រាក់កម្ចីទិញផ្ទះលើកដំបូងគឺវាមានភាពស្មុគស្មាញ។ ជាមួយនឹងធនាគារពាណិជ្ជជាង៣៥ស្ថាប័ន ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា អ្នកត្រូវការពេលវេលាដើម្បីស្វែងរកឥណទានទិញផ្ទះដ៏ល្អបំផុត។ មុននឹងសម្រេចចិត្តខ្ចីប្រាក់ពីធនាគារណាមួយ អ្នកត្រូវតែដឹងពីគន្លឺះសំខាន់ៗមួយចំនួនដើម្បីជៀសវាងការខកចិត្តណាមួយនៅពេលអនាគត។ ដៃគូរបស់គេហទំព័រ BizKhmer គឺ Realestate.com.kh បានបង្ហាញពីគន្លឹះចាំបាច់មួយចំនួនសម្រាប់អ្នកខ្ចីប្រាក់ទិញផ្ទះដំបូងត្រូវដឹងមុននឹងជ្រើសរើសយកធនាគារណាមួយ ក៏ដូចជាធ្វើឲ្យការសម្រេចចិត្តរបស់លោកអ្នកមានភាពងាយស្រួល៖ ដែនកំណត់នៃឥណទាន៖ ទំហំនៃប្រាក់កម្ចីគឺអាស្រ័យលើចំនួនទឹកប្រាក់ដែលអ្នកអាចរកបាន ... Read More »
ព្យុះភ្លៀងបង្កជាទឹកជំនន់វាយប្រហារហ្វីលីពីន
សាលារៀនជាច្រើននៅក្នុងប្រទេស ហ្វីលីពីនត្រូវបិទទ្វារ ដោយសារតែព្យុះបានវាយប្រហារនៅថ្ងៃទី១២ ខែកញ្ញាបង្កឲ្យមានគ្រោះទឹកជំនន់ ជនលិចតំបន់ជាច្រើន និងដងផ្លូវសំខាន់ៗ របស់ហ្វីលីពីន។ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក ErnestoAbellaបានប្រកាសថា ទីតាមរដ្ឋាភិបាលជាច្រើននៅ Metro Manila និងនៅតាមបណ្តាខេត្តមួយចំនួនបានរងនូវផលប៉ះពាល់ដោយសារព្យុះត្រូពិចបណ្តាលឲ្យមានភ្លៀសធ្លាក់ខ្លាំង និងបង្កជាទឹកជំនន់។ ... Read More »
ការទិញលំនៅដ្ឋានប្រភេទបុរី៖ គន្លឹះសំខាន់ៗដែលអ្នកទិញត្រូវយល់ដឹង
មុនពេលអ្នកទិញលំនៅដ្ឋាននៅក្នុងគម្រោងបុរីមានចំនុចមួយចំនួនអ្នកត្រូវពិចារណាឲ្យបានម៉ត់ចត់មុនពេលអ្នកសម្រេចចិត្តទិញលំនៅដ្ឋានប្រភេទនេះ។ តើគម្រោងលំនៅដ្ឋានប្រភេទបុរីមានចំណុចពិសេសអ្វីខ្លះផ្ដល់ជូនលោកអ្នក? បុរីមានន័យថាគឺជាបណ្តុំនៃលំនៅដ្ឋាននៅក្នុងសហគមន៍មួយ ហើយលំនៅដ្ឋាននៅក្នុងគម្រោងបុរីនោះរួមមាន៖ វីឡា ផ្ទះល្វែង ផ្ទះអាជីវកម្ម ពេលខ្លះមានសំណង់ខុនដូផងដែរ។ គម្រោងអភិវឌ្ឍន៍បុរីមានអចលនទ្រព្យច្រើនប្រភេទនៅក្នុងនោះផងដែរសម្រាប់ឯកជន និងគ្រួសារជាធម្មតាវាមាន ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មផ្សេងៗមានដូចជា៖ ផ្លូវថ្នល់ ប្រព័ន្ធទឹកភ្លើង និងការរៀបចំទុកដាក់សំរាមជាដើម។ ... Read More »
រថយន្តរកកន្លែងចតចូលផឹកស៊ីបង្កគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង ភ្ញៀវនៅក្នុងហាងផ្អើលរត់បះសក់
ដោយសារតែអ្នកបើកបរចេះស្ទើរភ្លើង ខណ:ថយរថយន្តរកកន្លែងចូលចតក្នុងបំណងចូលផឹកស៊ីនៅក្នុងអាហាររដ្ឋាន ដែលមានយីហោអាហារដ្ឋាន (ជៀន ជៀន) ដែលមានទីតាំងស្ថិតនៅ ក្បែរចំណតរថយន្តខាងមុខផ្សារលើក្នុងភូមិ០២ សង្កាត់លេខ០២ ក្រុង_ខេត្តព្រះសីហនុ ខណ:អ្នកបើកបរថយរថយន្តបែបស្ទាក់ស្ទើរបានថយរថយន្តក្នុងល្បឿនទាំងគំហ៊ុកទៅបុកឡើងលើខឿនបេតុងសំយ៉ាបលាងចាន_លាងកែវនអាហារដ្ឋានខាងលើលាន់សូរដូចផ្គររន្ទះក្នុងរដូវប្រាំង បណ្តាលឲ្យភ្ញៀវជាតិ និងអន្តរជាតិ ភ្ញាក់ផ្អើលរត់ចេញជាន់ជើងគ្នាឡើងបះសក់រៀងៗខ្លួន ។ ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៤ ... Read More »
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធពន្លាជាតិកម្ពុជា និងទស្សនាសាលពិព័រណ៍ពាណិជ្ជកម្មកម្ពុជា
ប្រទេសចិន៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា បន្ទាប់ពីអញ្ជើញចូលរួមបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៤ រួចហើយ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអញ្ជើញផ្តល់កិត្តិយសសម្ពោធពន្លាជាតិកម្ពុជា និងទស្សនាសាលពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍ អន្តរជាតិណាននីង។ បន្ទាប់ពីសម្តេចតេជោ បានអញ្ជើញកាត់ខ្សែបូរសម្ពោធអោយបើកជាផ្លូវការនូវការតាំងពិព័រណ៍ពាណិជ្ជកម្ម ... Read More »
កូនប្រសាប៉ងបាញ់សម្លាប់ម្តាយក្មេក និងប្រពន្ធរបស់ខ្លួន
ភ្នំពេញ៖ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ មានករណីកូនប្រសាប៉ងបាញ់សម្លាប់ម្តាយក្មេក និងប្រពន្ធរបស់ខ្លួន តែដោយសារកាំភ្លើងចាស់បាញ់មិនចេញគ្រាប់ ក៏ត្រូវបានអ្នកជិតខាងជួយអន្តរាគមន៍ចាប់យកកាំភ្លើងទុក ។ ហេតុការណ៍នេះកើតឡើងនៅភូមិត្នោតជ្រំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕ ជឹមភារ៉ាដង្កោ Read More »
មុខសញ្ញាក្មេងទំនើង និងប្រើប្រាស់សារធាតុញៀន៨នាក់ត្រូវសមត្ថកិច្ចបង្ក្រាប
ខេត្តពោធិ៍សាត់៖ លោក អនុសេនីយ៍ទោ ព្រឿន ហាន អធិការរងទទួលផែនយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកវាលវែងដឹកជំនាញក្រោមឱវ៉ាត ចុះសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម បង្រ្កាបមុខសញ្ញាក្មេងទំនើង និងធ្លាប់ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៨នាក់ ដើម្បីអប់រំ និងតម្រូវឲ្យអាណាព្យាលមកធានាយកសាមីខ្លួន។ ប្រតិបត្តិការខាងលើធ្វើឡើងនាព្រឹក ថ្ងៃទី១២ ... Read More »
កម្មករសំណង់ម្នាក់ស្លាប់ដោយឆក់ខ្សែភ្លើង ពេលសុីឈ្នួលឡើងរៀបចំបណ្តាញភ្លើងអគ្គីសនីឲ្យផ្ទះគេមួយកន្លែង
ក្រុងព្រះសីហនុបុរសកម្មករសំណង់ម្នាក់បានស្លាប់ដោយឆក់ខ្សែភ្លើង ពេលសុីឈ្នួលឡើង រៀបចំបណ្តាញភ្លើងអគ្គីសនីឲ្យផ្ទះគេមួយកន្លែងនៅម្តុំសេតេកាលម៉ោងជិត១១ព្រឹក ថ្ងៃ១២ ខែកញ្ញា២០១៧ ។ មិត្តរួមការងារជាមួយជនរងគ្រោះឲ្យដឹងថា ជនរងគ្រោះឈ្មោះចាន់ សំណាង ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិចេកចៅ ឃុំ កំពង់ពោធិ ស្រុកគរគរ ... Read More »
រឿងបាត់ប្រាក់បច្ច័យបុណ្យសពលោកបណ្ឌិតកែម ឡី ៖ តុលាការកោះអញ្ជើញដើមបណ្ដឹងចូលបំភ្លឺថ្ងៃទី១៤ កញ្ញា
ភ្នំពេញ៖ សំណុំរឿងបាត់ប្រាក់បច្ច័យបុណ្យសពលោកបណ្ឌិតកែម ឡី ឥឡូវនេះ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ អញ្ជើញលោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ក្នុងនាមដើមបណ្ដឹងចូលបំភ្លឺនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ខាងមុខនេះ ។ ... Read More »
ទូរស័ព្ទ iPhone២៥លានគ្រឿង «ព្រលែងចូល»កូរ៉េខាងជើង ដើម្បី ដោះស្រាយបញ្ហាបរមាណូ?
អតីត មន្ត្រីនៅក្នុង កងកម្លាំងពិសេស អាមេរិក SEAL បាន បង្ហាញពីដំណោះស្រាយស្រាយ មិនធ្លាប់មានពីមុនមក ក្នុងការបញ្ចប់កម្មវិធីបរមាណូ របស់កូរ៉េខាងជើង ហើយអ្នកឯកទេសក៏បានយល់ឃើញថា គម្រោងនោះ និងមានប្រសិទ្ធភាព។ សារព័ត៌មាន Business ... Read More »
សម្លាប់រង្គាលជនជាតិដើមភាគតិចនៅអាម៉ាហ្ស៊ូន ពីសំណាក់ក្រុមជីករកមាស
ប្រព័ន្ធផ្សព្វផ្សាយ ប្រេស៊ីល បានផ្សាយថា ក្រុម កលសម្ព័ន្ធ ជនជាតិដើមភាគតិច មួយក្រុមនៅ កណ្តាលព្រៃ អាម៉ាហ្ស៊ូន ត្រូវបានក្រុមអ្នករ៉ុករកមាស នៅប្រទេសប្រេស៊ីល សម្លាប់ បោះសាកសពចោលក្នុងទឹក។ អង្គការ Funai ... Read More »
បាត់ប្អូនស្រីពីផ្ទះទៅរកគ្រួទាយបែរជាជួបនិងជនឆបោកយកលុយអស់៣០០ដុល្លារ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវប៉ូលិសឃាត់ខ្លួន តាមបណ្តឹងរបស់ជនរងគ្រោះ ចោទពីបទ “ឆបោកយកប្រាក់គេអស់៣០០ដុល្លារ” ប្រព្រឹត្តកាលពី៦ថ្ងៃមុន នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧។ ជនសង្ស័យមានឈ្មោះ ម៉ុល សំរិទ្ឋសុវណ្ណ ហៅ ... Read More »
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៤
ប្រទេសចិន៖ នៅព្រឹកថ្ងៃទី១២ កញ្ញា ឆ្នាំ២០១៧ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៤ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិណាននីង(NICEC)។ នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី១៤នេះ មានការចូលរួម ... Read More »
ព្រះរាជអាជ្ញា ខេត្តកំពង់ធំបានប្រគល់សត្វព្រៃឲ្យក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃ នៃរដ្ឋបាលព្រៃឈើកំពង់ធំដើម្បីយកទៅលែងនៅ រមណីយដ្នានភ្នំ តាម៉ៅ ថែរក្សា និងអភិរក្ស
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថាបនអយ្យការបានប្រគល់សត្វព្រៃឲ្យក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃ នៃរដ្ឋបាលព្រៃឈើកំពង់ធំ ដោយ សហការជាមួយអង្កការសម្ព័ន្ធមិត្តសត្វព្រៃ។ ប្រភពព័ត៌មានពីសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកសន្ទុកបានឲ្យដឹងថា ដោយទទួលបានព័ត៌មានពីបណ្ដាញសម្ងាត់ថា មានការដឹកជញ្ចូន សត្វព្រៃ ជួញដូរយ៉ាងអាណាធិបតេយ្យពេល នោះបានរាយការណ៍ទៅព្រះរាជអាជ្ញាខេត្តកំពង់ធំ ទើបលោកបញ្ជាឲ្យ ... Read More »
សង្សាសុំបែកផឹកថ្នាំសម្លាប់ខ្លួន តែមិនសម្រេច
ខេត្តបាត់ដំបង៖ បុរសម្នាក់ព្រោះតែខឹងសង្សារសុំបែកគ្នា បានសម្រេចចិត្តផឹកថ្នាំបាញ់ស្មៅប៉ងសម្លាប់ខ្លួនឯង តែសំណាងល្អមិនបានសម្រេច។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិកកោះ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ... Read More »
យុវជន២នាក់ជិះម៉ូតូZoomer-Xជ្រុលទៅបុកពីក្រោយរថយន្តកូរ៉េដួលបោកផ្ទប់ថ្នល់របួសធ្ងន់
ភ្នំពេញ៖ យុវជន២នាក់បានរងរបួសធ្ងន់ និងត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ទៅ កាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ខណៈពេលដែលពួកគេជិះម៉ូតូ១គ្រឿង ម៉ាកហុងដា Zoomer-Xក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុកពីក្រោយរថយន្តកូរ៉េ១គ្រឿង ដែលកំពុងបើកបរក្នុងទិសដៅស្របគ្នា កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ... Read More »
រថយន្តទ្រុងដឹកទំនិញបើកឆ្លងផ្លូវដែកត្រូវរថភ្លើងបុកបណ្ដាលឲ្យក្រឡាប់
ភ្នំពេញ៖ រថយន្តទ្រុងដឹកទំនិញ១គ្រឿងបានបើកក្នុងល្បឿនលឿន ឆ្លងផ្លូវដែកមិនមើលមុខមើលក្រោយទេ ប៉ុន្តែទើបតែឡើងដល់ លើផ្លូវបន្តិចរថភ្លើងក៏បានទៅដល់បុកបណ្ដាលឲ្យខ្ទាតចេញពីផ្លូវដែកក្រឡាប់ទាំងកំរោល ប៉ុន្តែមិនបានបណ្ដាលឲ្យអ្នកបើកបរឬក៏ ព្រូរថយន្តនោះរងរបួសឡើយ ចំណែករថភ្លើងបានបន្តដំណើរទៅមុខបាត់ស្រមោល។ឧប្បត្តិហេតុនោះបានកើតឡើង កាលពី វេលាម៉ោង៥និង២៥នាទីល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមផ្លូវ បេតុងឆ្លងកាត់ផ្លូវដែកខ្សែភ្នំពេញ ... Read More »
បុរសម្នាក់ដាច់ចិត្តចងកសម្លាប់ខ្លួនព្រោះមានជំងឺប្រចាំកាយ
ភ្នំពេញ៖ បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួន ព្រោះមានជំងឺរវើរវាយបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧នឹង៣០នាទីយប់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៧ ស្ថិតនៅភូមិអង្គសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ ជនរគ្រោះឈ្មោះ ប៉ោ ផលណាន់ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរជាងសំណង់រស់នៅផ្ទះលេខ៤៦៣ ក្រុមភូមិអង្គសង្កាត់ ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ ។ តាមសម្តីប្អូនស្រីជនរងគ្រោះឈ្មោះប៉ោ រស្មី ១៤ឆ្នាំមុខរបរសិស្ស បាននិយាយថា ... Read More »
អាជ្ញាធររាជធានីភ្នំពេញសន្យាបញ្ចប់បញ្ហាប្រជាពលរដ្ឋរំលោភយកដីប្រឡាយ និងផ្ទៃបឹងត្របែកដោយខុសច្បាប់
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ សន្យានិងបញ្ចប់បញ្ហាប្រជាពលរដ្ឋរំលោភយកដីប្រឡាយនឹង ផ្ទៃបឹងត្របែក ដោយខុសច្បាប់ ដើម្បីរំដោះយកដីបឹងនោះមកវិញធ្វើជាអាងស្តុកទឹកបញ្ជៀស ការជនលិចរាជធានីភ្នំពេញ។ នេះបើតាម ការបញ្ជាក់ឲ្យដឹងពី លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំ ... Read More »
ឪពុកជាប់ជជែកលេងជាមួយអ្នកភូមិភ្លេចមើលកូនមិនដឹងកូនធ្លាក់លង់ទឹកស្ទឹងស្លាប់
ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់អាយុ៦ឆ្នាំបានលង់ទឹកស្ទឹងស្លាប់ខណៈដែលក្មេងប្រុសរងគ្រោះត្រូវបានឪពុកនាំទៅលេងទឹកស្ទឹងនៅចំណុចសំណង់ធារាស្រ្តស្ទាក់ទឹកមួយកន្លែងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិដូនឡឹក ឃុំសំបួរ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។សពក្មេងរងគ្រោះត្រូវបានប្រជាពលរដ្ឋចំណាយពេលជាង១ម៉ោងថ្ងៃដដែលរាវរកប្រទះឃើញស្លាប់ក្នុងទឹកជម្រៅជាងមួយម៉ែត្រ។ការស្លាប់ដោយលង់ទឹកក្មេងប្រុសរងគ្រោះម្នាក់ចុងក្រោយនេះនៅស្រុកមង្គលបុរីគឺគេមើលឃើញនៅខេត្តបន្ទាយមានជ័យរយៈពេលជិត១ខែចុងក្រោយនេះក្មេងប្រុសស្លាប់ដោយលង់ទឹក៤នាក់នោះមកហើយ បន្ទាប់ពីក្មេងប្រុស៣នាក់ជាបងប្អូននិងគ្នាបានលង់ទឹកត្រពាំងស្លាប់ខណៈក្មេងរងគ្រោះរត់ទៅតាមជីតាដាក់មងនៅចំណុចទឹកត្រពាំងភាស ស្ថិតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនោះ ... Read More »
សំណល់គ្រាប់មិនទាន់ផ្ទុះចំនួន៣ គ្រាប់ត្រូបានការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ ប្រមូលយកមកកម្ទេចចោល
ខេត្តតាកែវ៖ សំណល់គ្រាប់មិនទាន់ផ្ទុះដែលសល់ពីសម័យសង្គ្រាមចំនួន០៣គ្រាប់ ត្រូវបានកម្លាំងជំនាញការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ នៃស្នងការនគរបាលខេត្តតាកែវសហការគ្នាចុះប្រមូលយកមកកំទិចចោលក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានការចុះទៅពិនិត្យ និងប្រមូលសំណល់គ្រាប់មិនទាន់ផ្ទុះនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ដែលប្រមូលបាននៅ ០៣ ទីតាំងផ្សេងគ្នាក្នុងភូមិសាស្ត្រស្រុកត្រាំកក់។ តាមសម្តីសមត្ថកិច្ចដែលចុះទៅត្រួតពិនិត្យនៅពេលនោះបានឲ្យដឹងថាដោយកម្លាំងជំនាញការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវសហការជាមួយអង្គភាពកំចាត់មីនស៊ីម៉ាក់កម្លាំងប៉ុស្តិ៏នគរបាលរដ្ឋបាលអង្គតាសោមកម្លាំងប៉ុស្តិ៍ឧត្តមសូរីយា និងកម្លាំងប៉ុស្តិ៍ស្រែននោងនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដោយប្រមូលលបានសំណល់គ្រាប់មិនទាន់ផ្ទុះទាំង០៣គ្រាប់ ប្រភេទ១០៥មីល្លីម៉ែត្រចំនួន០១គ្រាប់ប្រភេទ៦០មីល្លីម៉េត្រចំនួន០១គ្រាប់ និងប្រភេទគ្រាប់បែកគីប១០៥មីល្លីម៉ែត្រចំនួន០១គ្រាប់។ ... Read More »