ព័ត៌មានទាន់ហេតុការណ៍៖
'

រន្ទះបាញ់ស្ត្រីម្នាក់ស្លាប់ចោលប្តី និងកូន៤នាក់

ខេត្តកំពង់ធំ៖ ហេតុការណ៍រន្ទះបាញ់មួយបានកើតឡើងនៅវេលាម៉ោង៣និង៤០ នាទីរសៀល ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែកមរា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិអន្លង់ជួរ ឃុំក្រយា ... Read More »

ស្ដ្រីចុងភៅរោងចក្រម្នាក់ដេកស្លាប់នៅរោងហូបបាយរបស់កម្មករ សង្ស័យខ្យល់គរ

ភ្នំពេញ៖ មានហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ពេលដែលស្ដ្រីវ័យចំណាស់ម្នាក់ ជាចុងភៅនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ ចក-ជេ & ដាប់បែលយូ ហ្គាមេន (ខេមបូឌា) ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងរោងហូបបាយរបស់កម្មករ កម្មការនី ដោយសង្ស័យថា ខ្យល់គរ កាលពីវេលាម៉ោង៨និង៣០ នាទីព្រឹក ... Read More »

កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌដង្កោ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតថ្នាំញៀន១កញ្ចប់ធំ

ភ្នំពេញ៖ ក្រុមជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌដង្កោ ឃាត់ខ្លួន រួមនិងថ្នាំ១កញ្ចប់ធំ ខណៈពេលដែលចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ កាលពីវេលាម៉ោង៧ និង៥០នាទីយប់ ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ... Read More »

ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ត្រីបច្ចេកទេសចុះពិនិត្យ និងវាយតម្លៃការងារកែលម្អ និងថែទាំជាប្រចាំ ប្រព័ន្ធធារាសាស្ត្រ ចំនួន ៥ កន្លែង

ខេត្តកែប៖ ថ្ងៃអង្គារ ១៤កេីត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៨ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានធារាសាស្រ្តកសិកម្ម ក្រសួងធនធានទឹក ... Read More »

បុរសម្នាក់តូចចិត្តមានជំងឺរ៉ាំរ៉ៃព្យាបាលមិនជាធ្វើអត្តឃាតចងកស្លាប់ចោលប្របន្ធកូន

ខេត្តព្រៃវែង: បុរសម្នាក់បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនចោលប្រពន្ធកូន យ៉ាងអាណោចអាធ័ម ព្រោះតែមានជំងឺប្រចាំកាយព្យាបាលមិនជា ។ ហេតុការណ៍គួររន្ធត់នេះបានកើតឡើង កាលពីថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រ ... Read More »

សហព័ន្ធបាល់ទាត់អ៊ីតាលីកំពុងមានវិបត្តិគ្មានប្រធានថ្មីដឹកនាំ

សហព័ន្ធបាល់ទាត់អ៊ីតាលី(FIGC) កំពុងស្ថិតក្នុងវិបត្តិមួយដ៏អាក្រក់បន្ទាប់ពីបរាជ័យក្នុងបោះឆ្នោតរើសប្រធានសហព័ន្ធថ្មី។ រឿងនេះកើតឡើងត្រឹមតែ២ខែកន្លះ ក្រោយក្រុមជម្រើសជាតិអ៊ីតាលីមិនបានទៅលេង World Cup នៅប្រទេសរុស្ស៊ីនៅឆ្នាំ២០១៨នេះ ។ ការបរាជ័យនៃការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធបាល់ទាត់ថ្មីគឺមានន័យថាស្ថាប័នមួយនេះត្រូវឲ្យខាងគណៈកម្មាធិការអូឡាំពិកអ៊ីតាលី(CONI)គ្រប់គ្រងជំនួសវិញ។ បន្ទាប់ពីបោះឆ្នោតជុំទីបួននៅសាលសន្និសីទ Fiumicino ជិតទីក្រុងរ៉ូមក្របខ័ណ្ឌបាល់ទាត់ដល់ទៅ៣របស់អ៊ីតាលីគ្មានបេក្ខជនឈរឈ្មោះ ។ តែលីកលំដាប់ទាបបែរជាមានវិញគឺលោក Cosimo ... Read More »

សមត្ថកិច្ចចុះបង្រ្កាប ទីតាំងផ្ទះសំណាក់យីហោ(ជីងជីង) ឃាត់ខ្លួនមនុស្ស៤នាក់រួមនឹងថ្នាំញៀន១៣កញ្ចប់ និងមុខសញ្ញាលួច

ភ្នំពេញ៖ កម្លាំងមូលដ្ឋានខណ្ឌដូនពេញបើកការបង្រ្កាបចុះរដ្ឋបាល ទីតាំងផ្ទះសំណាក់យីហោ(ជីងជីង) បន្ទាប់ពីស្រាជ្រាវដឹងថានៅក្នុងផ្ទះនោះគឺជាកន្លែងផ្តល់ទីតាំងសម្រាប់ការជួញដូរនិងប្រើប្រាស់យ៉ាងពេញបន្ទក់ ជាក់ស្តែងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ខែមករាឆ្នាំ២០១៨នេះ ដោយឆែកឆេរចំនួន២បន្ទប់ជាប់គ្នាឃើញជនសង្ស័យ៤នាក់ ក្នុងនោះ៣នាក់សុទ្ធតែជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន ក៏ឃាត់ខ្លួនទាំងអស់គ្នាព្រមទាំងដកហូតវត្ថុតាងថ្នាំញៀនមួយចំនួនធំ និងឃាត់ខ្លួនបុរសម្នាកទៀតដែលជាមុខសញ្ញាលួច ... Read More »

នារី​ម្នាក់ ​ជិះ​ម៉ូតូឌុប​មក​បម្រុង​លោតទឹក​ស្ពាន​ច្បារអំពៅ សម្លាប់ខ្លួន ព្រោះគ្មានអ្នកយល់ចិត្ត

ភ្នំពេញ ៖ ដោយសារតែក្រុមគ្រួសារគ្មានអ្នកយល់ចិត្ត បានធ្វើឲ្យនារីស្រស់ស្អាតម្នាក់ ជិះម៉ូតូឌុបមកប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនឯង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្បែរនោះ នាំគ្នាជួយធ្វើអន្តរាគមន៍ចាប់ទាន់ពេលវេលា ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអាធ្រាត្រ ឈានចូលថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា ... Read More »

មជ្ឈមណ្ឌនាឡិកាស្វីសនិងជប៉ុន បង្កើតកម្មវិធីCasio Watch Fair ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំចិន

ភ្នំពេញ៖ នាយកប្រតិបត្តិមជ្ឈមណ្ឌនាឡិកាស្វីសនិងជប៉ុន លោក គួច ណាវ បានមានប្រសាសន៍ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំចិនខាងមុខ មជ្ឈមណ្ឌនាឡិកាស្វីសនិងជប៉ុន របស់លោកនិងរៀបចំកម្មវិធី មួយដែលមានឈ្មោះថា ( Casio Watch Fair ... Read More »

រន្ទះបាញ់មនុស្សស្លាប់បុរសម្នាក់ខណៈ​ពេលបើកទូកទៅលើកលបក្តាម

ខេត្តកោះកុង៖ នៅ​ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែកមរា ឆ្នាំ២០១៨ វេលាម៉ោង ១២និង២០ នាទីមានករណីរន្ទះបាញ់មនុស្សស្លាប់ នៅលើទូក ... Read More »

ក្រុម Stuttgart របស់អាល្លឺម៉ងបញ្ចប់តំណែងគ្រូបង្វឹក Hannes Wolf

ក្រុមនៅក្របខ័ណ្ឌកំពូលអាឡឺម៉ង់ Stuttgart បានឈានដល់ការចែកផ្លូវគ្នា ជាផ្លូវការជាមួយគ្រូបង្វឹកលោក Hannes Wolf បន្ទាប់ពីគ្រូបង្វឹករូបនេះបរាជ័យ ក្នុងទឹកដីខ្លួនឯងដោយចាញ់ក្រុមភ្ញៀវ Schalke ០៤ ដោយលទ្ធផល ២-០ កាលពីសប្តាហ៍មុន។ បរាជ័យនេះក្រុម Stuttgart ... Read More »

កម្មករអត់ប្រាក់កម្រៃ៣ខែផ្ទុះការតវ៉ានៅសណ្ឋាគារនិងរមណីយដ្ឋានអេម៉ារីអូ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ មានសេចក្តីរាយការណ៍មកថា កម្មករចំនួនប្រមាណជាង៤០០នាក់នៅសណ្ឋាគារ និងរមណីយដ្ឋានអេម៉ារីអូ ខាងមុខព្រះរាជដំណាក់ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុបាននាំគ្នាតវ៉ារឿងបើកប្រាក់ខែ ដោយកម្មករអ្នកតវ៉ាបានយកគ្រឿងចក្រមកបិទផ្លូវច្រកចូលសណ្ឋាគារតែម្តង។ ករណីនេះបានកើតឡើងនៅក្លោងទ្វារ សណ្ឋាគារ ស្តិតក្នុងភូម២សង្កាត់លេខ៣ក្រុងព្រះសីហនុនៅព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ... Read More »

បុរសម្នាក់ខ្យល់គរស្លាប់តាមផ្លូវខណៈត្រឡប់ពីជួនកូនទៅធ្វើការ

ភ្នំពេញ ៖ បុរសម្នាក់ត្រូវប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់តាមផ្លូវ បន្ទាប់ពីឌុបកូនប្រុសទៅធ្វើការហើយ វិលត្រឡប់មកវិញ ស្រាប់តែកើតមានអការងងឹត វិលមុខខ្យល់គរស្លាប់តាមផ្លូវ កាលពី ថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ... Read More »

ហ្វេសប៊ុកនិយាយថាខ្លួននឹងចាប់ផ្តើមដាក់បញ្ចូលព័ត៌មានក្នុងស្រុកបន្ថែមទៅក្នុងពត៌មានថ្មី

លោក Mark Zuckerberg បាននិយាយថាវាដល់ពេលហើយដើម្បី “បន្ថយសីតុណ្ហភាព” លើបញ្ហាដែលបែកបាក់គ្នា ក្រុមហ៊ុន Facebook បានឱ្យដឹងកាលពីម្សិលមិញថាហ្វេសប៊ុក នឹងចាប់ផ្តើមផ្តល់អាទិភាពដល់ការ ដាក់ព័ត៌មានក្នុងស្រុក នៅក្នុងបណ្តាញសង្គមរបស់ខ្លួន។ ការផ្លាស់ប្តូរនេះមានន័យថា អ្នកហាក់ដូចជានឹងឃើញព័ត៌មាន និងរឿងជាច្រើនពី ... Read More »

មេឃខៀវដេញថ្លៃ Eden Hazard ពីតោខៀវ១៥០លានផោន

អ្នកចាត់ការទូទៅក្រុមមេឃខៀវ Manchester City លោក Pep Guadiola បានស្នើឲ្យក្រុមត្រៀមទឹកប្រាក់ ១៥០លានផោនដើម្បីដេញថ្លៃយក Eden Hazard មកចូលរួមនៅរដូវក្តៅខាងមុខ។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានចាត់ទុកខ្សែបម្រើ Hazard គឺជាជម្រើស ទី១ដែលលោកគាត់ ... Read More »

ការលក់មិនសូវដាច់របស់ Apple តម្រូវឲ្យបន្ថយការផលិតទូរស័ព្ទ iPhone X នៅពាក់កណ្តាលត្រីមាសនេះ

របាយការណ៍មួយបានបញ្ជាក់ថាក្រុមហ៊ុន Apple កំពុងកាត់បន្ថយគោលដៅផលិត iPhone X របស់ខ្លួនចំនួន ពាក់កណ្តាលនៅក្នុងការឆ្លើយតបទៅនឹង “ការលក់ដ៏ខកចិត្តមួយនៅរដូវកាលឈប់សម្រាក” ។ ក្រុមហ៊ុន Apple ត្រូវបានគេនិយាយថាបានជូនដំណឹង ទៅអ្នកផ្គត់ផ្គង់ថាខ្លួនបានកាត់បន្ថយគោលដៅ ផលិតរបស់ខ្លួន សម្រាប់ត្រីមាសទី ... Read More »

តុលាការ​កំពូល​ បន្ត​ឃុំ​ខ្លួន​ជនជាតិ​អូស្រ្តាលី​ដែល​ស៊ើបការណ៍​យក​ព័ត៌មាន​ឱ្យ​បរទេស​

ភ្នំពេញ៖ លោក​ សឹង​ បញ្ញា​វុឌ្ឈ​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​ នៅ​ថ្ងៃទី​៣០​ ខែមករា​ ឆ្នាំ​២០១៨​ ប្រកាស​សាលដីកា​ បដិសេធ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ចំពោះ​បុរស​ជនជាតិ​អូស្រ្តាលី​ម្នាក់​ ដែល​ស៊ើបការណ៍​ព័ត៌មាន​ពី​កម្ពុជា​បញ្ជូន​ឱ្យ​បរទេស​ដោយ​ខុសច្បាប់​ ដោយសំអាង​ថា​ សំណុំ​រឿង​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបសួរ​ មិន​អាច​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បាននទេ។ ... Read More »

Tiger street Football Festival 2018ប្រចាំមណ្ឌលកំពង់ស្ពឺរកឃើញជើងខ្លាំង៣ក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រហើយ

ខេត្តកំពង់ស្ពឺ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2018 ប្រចាំខេត្តកំពង់ស្ពឺ ដែលជាមណ្ឌលទី២ បានរកឃើញម្ចាស់ជើងឯកហើយ ដោយបានទៅលើក្រុម ABA( A)ក្រោយពីយកឈ្នះលើក្រុម Vitou MK ... Read More »

រដ្ឋបាលរាជធានីណែនាំដល់គ្រប់រដ្ឋបាលខណ្ឌ មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវចាត់ការតាំងរៀបចំឲ្យមានពិធីបុណ្យមាឃបូជាឲ្យបានអធិកអធ័ម

ភ្នំពេញ៖ សេចក្តីណែនាំ ស្តីពីការរៀបចំពិធីបុណ្យមាឃបូជា យោងៈ ផែនការណែនាំលេខ ០១/២០១៨ ឆ្នាំ ២០១៨ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។ ឆ្នាំនេះ ពិធីបុណ្យមាឃបូជា នឹងត្រូវប្រព្រឹត្តទៅរយៈពលេ២ថ្ងៃ គឺថ្ងៃពុធ ១៥កើត និងថ្ងៃព្រហស្បត្តិ៍ ... Read More »

ខ្សែការពារ Arthur Masuaku របស់ញញួរធំ West Ham ជាប់បំរាម៦ប្រកួតព្រោះស្តោះ ទឹកមាត់ដាក់កីឡាករក្រុម Wigan

សហព័ន្ធបាល់ទាត់របស់អង់គ្លេសបានដាក់ពិន័យមិនឲ្យខ្សែការពារ Arthur Masuakuរបស់ញញួរធំWest Hamលេងចំនួន៦ប្រកួត ដោយសារតែស្តោះទឹកមាត់ដាក់កីឡាករ Nick Powell របស់ក្រុមWigan។ កីឡាករវ័យ២៤ឆ្នាំរូបនេះទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួតនៅនាទីទី៤៩ពេលប៉ះជាមួយនឹងកីឡាករ Nick Powell នៅក្នុងការប្រកួតអង់គ្លេស FA Cup ដែលក្រុមញញួរ ... Read More »

កាំភ្លើងធំជិតទិញបាន Aubameyang ខណៈ Olivier Giroud អាចទៅតោខៀវ

ក្រុមកាំភ្លើងធំArsenalជិតឈានដល់កិច្ចព្រមព្រៀងទិញខ្សែប្រយុទ្ធ Pierre Emerick-Aubameyangពីក្រុម Borussia Dortmundក្នុងតម្លៃខ្លួន៦០លានផោន។ ប្រសិនបើកីឡាករវ័យ២៨ឆ្នាំសញ្ជាតិហ្គាបង់នេះមកដល់ទឹកដីEmirates មែននោះ ក្រុមកាំភ្លើងធំត្រូវបង្ខំចិត្តលក់ខ្សែប្រយុទ្ធបារាំង Olivier Giroud អាចទៅតោខៀវChelsea ក្នុងតម្លៃ៣៥លានផោន។ Chelseaបានពិភាក្សានាំយកកីឡាករវ័យ៣១ឆ្នាំGiroudមកបំពេញតំបន់ប្រយុទ្ធរបស់ពួកគេ បន្ទាប់ពីបរាជ័យក្នុងការនាំយកកីឡាករពីររូបរបស់RomaគឺEdin Dzeko ... Read More »

Roger Federer ឈ្នះពានរង្វាន់ Grand Slam ជាលើកទី២០នៅក្នុងអាជីពរបស់ខ្លួន

កីឡាករវាយតឺន្នីសសញ្ជាតិស្វីស Roger Federer បានឈ្នះជើងឯក Australian Openក្រោយយកឈ្នះលើកីឡាករ Marin Cilicនៅវគ្គផ្តាច់ព្រ័ត្ត។ កីឡាករវ័យ៣៦ឆ្នាំRoger Federerបានប្រើពេល៣ម៉ោងនិង៣នាទី ដើម្បីយកឈ្នះលើកីឡាករក្រូអាតMarin Cilicក្នុងលទ្ធផល6-2, 6-7 (5/7), 6-3, ... Read More »

ខ្សែប្រយុទ្ធអាហ្សង់ទីន Leonardo Ulloa វិលត្រឡប់មក Brighton សារជាថ្មី

ក្លិប Brighton and Hove Albion បានបញ្ជាក់ថាពួកគេយល់ព្រមចុះ ហត្ថលេខានាំយកខ្សែប្រយុទ្ធអាហ្សង់ទីន Leonardo Ulloa មកកាន់ក្លិបសាជាថ្មី ម្តងទៀតក្នុងលក្ខណៈខ្ចីជើងពីក្លិប Leicester City រហូតដល់ចប់រដូវកាល។ កីឡាករវ័យ៣១ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទីចំនួន២៦គ្រាប់ក្នុងចំណោម៥៨ប្រកួតឲ្យក្រុម ... Read More »

ប្រហិតគ្រប់ប្រភេទ និងតៅហ៊ូ ៤៥០ គីឡូក្រាមខូចគុណភាព ត្រូវសមត្ថកិច្ចដុតកម្ទេចចោល

ខេត្តបន្ទាយមានជ័យ៖ នៅពេលថ្មីនេះ កម្លាំងសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត ក្រោមការដឹកនាំផ្ទាល់ដោយ លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូល ចាប់បានទំនិញខូចគុណភាពចំនួន ៤៥០គីឡូក្រាម ដែលលួចបង្កប់ចេញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅភូមិ១ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភណ្ឌ ... Read More »

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបង ចុះត្រួតពិនិត្យអាហារកំប៉ុងវេចខ្ចប់ហួសកំណត់ប្រើប្រាស់

ខេត្តបាត់ដំបង៖ ដោយមានការចង្អុលបង្ហាញរបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង និងដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនប្រឆាំងបទល្មើស លោកវរសេនីយ៍ឯក ម៉ៅ រង្សី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ធកិច្ច បានដឹកនាំកម្លាំងចុះត្រួតពិនិត្យនិងបានធ្វើកំណត់ហេតុដកហូតនូវប្រភេទអាហារកំប៉ុង ... Read More »

ទួរគីបំផ្លាញព្រះវិហារមានអាយុកាលជាង៣.០០០ឆ្នាំនៅស៊ីរី

ការវាយយប្រហារតាមដែនអាកាសរបស់ទួរគីទៅលើក្រុមជនជាតិឃើដនៅក្នុងប្រទេសស៊ីរី បានបំផ្លាញមួយផ្នែកធំ នៃព្រះវិហារបុរាណដែលមានអាយុវកាលជាង៣.០០០ឆ្នាំនៅភាគខាងជើងប្រទេសស៊ីរី។ ព្រះវិហារ Ain Dara ត្រូវបានកសាងឡើងក្នុងអំឡុង ឆ្នាំ១៣០០ មុនគ្រឹស្តករាជ រងការបំផ្លាញដោយការបំផ្លាញជាច្រើនក្នុងការវាយប្រហារតាមដែនអាកាសនៅក្នុងតំបន់ Afrin នៅស៊ីរី។ រដ្ឋាភិបាលស៊ីរីបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីការបំផ្លាញភូមិបុរាណជាង៤០ នៅក្នុងតំបន់ ... Read More »

ពលរដ្ឋក្រុងព្រះសីហនុ ត្អូញត្អែររឿងផ្លូវជន់លិចដោយសារភ្លៀងមួយមេ

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ បានធ្វើការត្អូញត្អែររឿងផ្លូវលិចលង់ដោយសារតែភ្លៀងមួយមេ កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ។ ស្ទើរគ្រប់ផ្លូវក្នុងទីក្រុងដែលមានការអភិវឌ្ឍខ្លាំងមួយនេះពោរពេញទៅដោយទឹកដែលមានជម្រៅជ្រៅៗ ។ លំនៅឋានរបស់ប្រជាពលរដ្ឋមួយចំនួនត្រូវរងនូវការលិចលង់រហូតដល់ត្រឹមចង្កេះឯណោះ។ នេះជាវិញ្ញាសាថ្មីមួយទៀតរបស់អាជ្ញាធរក្រុងព្រះសីហនុ ដែលត្រូវប្រឈមហើយនឹងត្រូវដោះស្រាយនាពេលខាងមុខ។ បើគ្រាន់តែភ្លៀងតូចមួយមេនៅរដូវប្រាំង ត្រូវប្រឈមនឹងការលិចលង់បែបនេះទៅហើយ តើនៅរដូវវស្សាវានឹងត្រូវលិចលង់ដល់កម្រិតណា។ ... Read More »

នគរបាលស្រុកស្អាងចាប់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចម៉ូតូម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងសហការជាមួយកម្លាំងនគរបាលស្រុកព្រៃកប្បាស ស្រាវជ្រាវចាប់ខ្លួន ក្រោយពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងកាលពីថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៥និង១០នាទី ត្រង់ចំណុចលើខ្នងប្រឡាយអន្តរឃុំ ... Read More »

ទៅបង់សំណាញ់ជាប់មនុស្សដួលត្រឡប់ត្រឡិនបែកក្បាល និងរលាត់ដៃជើង

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសបែកក្បាល និងដៃជើង ខណៈជិះម៉ូតូស្រាប់តែទាក់សំណាញ់បង់ត្រីរបស់ខ្លួនដែលដាក់នៅលើម៉ូតូបណ្ដាលឲ្យដួលត្រឡប់ត្រឡិន ទាំងមនុស្ស និងម៉ូតូធ្លាក់ចិញ្ចើមផ្លូវតែម្នាក់ឯងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរចោមរោមមើលកាលពីថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ... Read More »

បុគ្គលិកកាសុីណូម្នាក់ជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍របួសបែកក្បាល បាក់ភ្លៅផ្ងារជើងឡើងលើសន្លប់ស្តូក សង្ឃឹមរស់តិច

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសបែកក្បាលបាក់ភ្លៅផ្ងារជើងឡើងលើសន្លប់ឈឹងសង្ឃឹមរស់តិច បន្ទាប់ពីជិះម៉ូតូជួបគ្រោះថ្នាក់ជាមួយរថយន្តបញ្ច្រាសគ្នាកាលពីថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៦ល្ងាច លើផ្លូវជាតិលេខ ០១ ស្ថិតក្នុងភូមិ ... Read More »