ព័ត៌មានទាន់ហេតុការណ៍៖
'

ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាល គឺថ្ងៃនេះគ្មានអ្នកជម្ងឺថ្មី កូវីដ-១៩ថ្មី នោះទេ

ភ្នំពេញ៖ ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី ១៣ខែមេសាឆ្នាំ២០២០ នេះ -សរុបអ្នកជាសះស្បើយមានចំនួន ៧៧នាក់ -អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ៤៥នាក់ -មិនមានបាត់បង់ជីវីត -សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ១២២នាក់៕ សុខខេមរា Read More »

ភ្លៀង លាយឡំខ្យល់កន្ត្រាក់ ធ្វើឲ្យលំនៅឋានប្រជាពលរដ្ឋ៣៣ខ្នង ខូចខាត និងប៉ើងដំបូលរោងចក្រមួយចំនួន

ខេត្តបន្ទាយមានជ័យ៖ ភ្លៀងមួយមេលាយខ្យល់កន្ត្រាក់ធ្វើឲ្យលំនៅឋានប្រជាពលរដ្ឋ៣៣ខ្នងខូចខាត និងប៉ើងដំបូលរោងចក្រមួយចំនួន រួមទាំងដើមឈើជាច្រើនត្រូវបានបាក់ កាលពីល្ងាចថ្ងៃទី១២ ខែមេសានេះ នៅក្នុងភូមិអូរឫស្សី និងភូមិអូរនាង សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត។ លោក អភិបាលក្រុងប៉ោយប៉ែត គាត ហ៊ុលបានឲ្យដឹងនៅព្រឹកថ្ងៃទី១៣មេសាថា ៖គ្រោះធម្មជាតិភ្លៀងលាយខ្យល់កន្ត្រាក់ ដែលកើតឡើងកាលពីល្ងាចម្សិលមិញបានបំផ្លាញផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិអូរនាង១៦ខ្នង ... Read More »

ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង និង ព្រះវររាជមាតាជាតិខ្មែរ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ខ្មែរ​ទូទាំង​ប្រទេស​

ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ផ្ញេីលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤

Read More »

ដំណឹងល្អ ..! គិតត្រឹមម៉ោង៩ ព្រឹកថ្ងៃទី១៣នេះ កម្ពុជាពុំមានអ្នកឆ្លងថ្មី ជំងឺ​ COVID-19​ ឡើយ .., សះស្បេីយ​សរុប ៧៧នាក់ .ករណីស្លាប់គឺគ្មាន

ភ្នំពេញ៖ រហូតម៉ោង​ ៩ព្រឹក ថ្ងៃទី​ ១៣​ មេសា​ ២០២០​ យេីងពុំរកឃេីញអ្នកជំងឺ​ COVID-19​ ករណីថ្មី​ ជាសរុបប្រទេសយេីងមានចំនួន​ ១២២ករណី​​ដដែល​ និង គ្មានករណីជាសះស្បេីយ​ទេ​ សរុប ... Read More »

មនុស្ស៦នាក់បានស្លាប់ ដោយសារព្យុះកំណាចថូណាដូ វាយប្រហាររដ្ឋភាគខាងត្បូងអាមេរិក

វ៉ាស៊ីនតោន៖ ព្យុះកួចកំណាចថូណាដូ (Tornadoes) បានវាយប្រហាររដ្ឋមីស៊ីស៊ីបពី (Mississippi) ភាគខាងត្បូងសហរដ្ឋអាមេរិក បណ្ដាលឲ្យមនុស្ស០៦នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួស ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០។ ... Read More »

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ផ្ញេីលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤

Read More »

ក្រុមគ្រួសារបរិស្ថានខេត្តមណ្ឌលគិរី ចូលរួមបរិច្ចាគបៀវត្សផ្ទាល់ខ្លួនជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ខេត្តមណ្ឌលគិរី ៖ រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ ក្រុមគ្រួសារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ចំនួន១២២រូប បានស្ម័គ្រចិត្តចូលរួមបរិច្ចាគបៀវត្សផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង នឹងមេរោគកូវីដ-១៩ ជូនទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ឋិតក្នុងកាលៈទេសៈនេះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ... Read More »

ឆ្លងចរន្តអគ្គិសនីពីផ្ទះបាយក្លាយជាអគ្គិភ័យបំផ្លាញផ្ទះឈើ៤ខ្នង

ខេត្តកោះកុង:អគ្គិភ័យមួយបានបំផ្លាញផ្ទះឈើ៤ខ្នងដោយសារឆ្លងចរន្តអគ្គិសនីចេញពីផ្ទះបាយខណ:ម្ចាស់ផ្ទះមិននៅ។ ឧប្បត្តិហេតុនេះកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី១២ខែមេសាឆ្នាំ២០២០នៅភូមិ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ មន្រ្តីនគរបាលក្រុងខេមរភូមិន្ទបានអោយដឹងថា មុនពេលកើតហេតុមានការឆ្លងចរន្តអគ្គិសនីនៅផ្ទះបាយរបស់ឈ្មោះ ភ្លាវ សម្បត្តិ ភេទប្រុស អាយុ៤៤ឆ្នាំ ប្រពន្ធឈ្មោះ សំ សេរី អាយុ៤៣ឆ្នាំ ... Read More »

អ្នកបើកបរ​កង់​បី ៥​ពាន់​នាក់ នៅ​ភ្នំ​ពេញ ទទួល​បាន​អំណោយ​ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា (កូវីដ-១៩)

ភ្នំ​ពេញ​ ថ្ងៃ​ទី​១០ ខែមេសា៖ ​អ្នកបើក​បររឺ​ម៉ក ឬ​កង់​បី ចំនួន​៥​ពាន់​នាក់ ​ដែល​បាន​ភ្ជាប់​ជាមួយ​នឹង​​​កម្ម​វិធី​ហៅ​យាន​ជំនិះ ​ ផ្សេង​ៗ​​ ​ នៅ​ថ្ងៃ​សុក្រ​នេះ បាន​ទទួល​កញ្ចប់​អំណោយជាសម្ភារៈ​ថែ​រក្សាអនាម័យ ​ក្នុង​​រាជ​​ធា​នី​ភ្នំ​ពេញ ដើម្បី​ជួយ​ឲ្យ​ពួក​​គាត់ អាច​​ចូលរួម​បានកាន់តែប្រសើរក្នុង​តួនាទី​ដ៏សំខាន់របស់ពួកគាត់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូ​ណា ... Read More »

លោក ឧកញ៉ា ហេង សុវណ្ណា នាំយកស្បៀងអាហារគ្រឿង ឧបភោគ បរិភោគ និង ថវិកា ទៅចែកជូន គ្រួសារ ក្រីក្រ ជួបការ ខ្វះខាត ចំនួន ១០គ្រួសារ នៅក្នុងភូមិអុង ក្នុងតំបន់ (មូលដ្ឋានសមុទ្រ)

ខេត្តព្រះសីហនុ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលណែនាំ ដល់ក្រុមការ ងារ គណបក្ស ប្រជាជនកម្ពុជា រាប់ទាំងសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ... Read More »

ក្រសួងសុខាភិបាល ធ្វើសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅព្រឹកនេះ

ភ្នំពេញ៖ សន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា រៀបចំឡើងដោយក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ សន្និសីទសារព័ត៌មាននេះ មានគោលបំណងជម្រាបអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋអំពីស្ថានភាព និងបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ក៏ដូចជារាយការណ៍ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតបជំងឺនេះ។ ... Read More »

នៅទូទាំងពិភពលោក ចំនួនអ្នកស្លាប់ ដោយសារជម្ងឺ COVID-19 មាន១១០,០០០ នាក់ អ្នកឆ្លង១,៧៩ លាននាក់

ពិភពលោក៖ ប្រភព CGTN បានអោយដឹងថា៖ នៅទូទាំងពិភពលោក ចំនួនអ្នកស្លាប់ ដោយសារជម្ងឺ COVID-19 មាន១១០,០០០ នាក់ អ្នកឆ្លង១,៧៩ លាននាក់ កាលពីម្សិលមិញ។ បើនៅទូទាំងរដ្ឋញូវយ៉កវិញ មានមនុស្សប្រមាណ ... Read More »

រថយន្តTUNTRAបើកបុកដើមឈើនឹងរបងផ្ទះរបស់ប្រជាពលរដ្ឋក្រឡាប់ផ្ងាជើងទ្រមេឃរបួសធ្ងន់ម្នាក់

ភ្នំពេញ៖បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរនិងម្នាក់ទៀតត្រូវរងរបួសស្រាលខណៈបើកបរលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកដើមដូងប្រេងនិងរបងផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យក្រឡាប់ផ្ងាជើងឡើងលើ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣នឹង០៥នាទីទាបភ្លឺឈានចូលថ្ងៃទី១៣ខែមេសាឆ្នាំ២០២០តាមបណ្តោយផ្លូវបេតុងនៅចំណុចមុខវិមានអាហារស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ។ តាមសាក្សីនៅជុំវិញកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកTUNTRAពណ៌សគ្មានស្លាកលេខបើកបរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងដឹកបន្លែពេញចេញមកពីសួងចូលមករាជធានី បានបែកកង់ខាងមុខទើបរេចង្កូតជ្រុលទៅបុកនឹងដើមដូងប្រេងនឹងដើមសារគូរ៉ាថែមទាំងរបងផ្ទះរបស់ប្រជាពលរដ្ឋអស់ជាច្រើនផ្ទាំងហើយក្រឡាប់ផ្ងារជើងម្ខាងនិងខូចខាតរថយន្តអស់មួយកំណាត់ខាងមុខផ្ទុះពោងទាំងសងខាងរងរបួសធ្ងន់ម្នាក់ត្រូវ បានដឹកបញ្ចូនទៅកាន់មន្ទីរក្បែរនឹងកន្លែងកើតហេតុនិងចាក់បន្លែចោលរាយប៉ាយពេញដី។ ក្រោយពេលកើតហេតុខាងលើនេះរថយន្តបង្កធានាចេញសងថ្លៃខូចខាតទាំងអស់ឲ្យម្ចាស់ផ្ទះរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុព្រោះមិនចង់មានរឿងរំខានដល់សមត្ថកិច្ចផងដែរ៕ធឿនព្រែកជ័យ Read More »

អបអរសាទរ នាយករដ្ឋមន្ត្រីអង់គ្លេស ចេញពីមន្ទីរពេទ្យហើយ

ការរិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាសនៅថ្ងៃទី១២ខែមេសាថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានចាកចេញពីមន្ទីរពេទ្យ St Thomas ក្នុងទីក្រុងឡុងដុង ដើម្បីបន្តព្យាបាលនៅផ្ទះ ក្នុងពេលដែលសុខភាពរបស់លោកកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីអង់គ្លេស បានឲ្យដឹងថា«តាមការណែនាំរបស់ក្រុមគ្រូពេទ្យ នាយករដ្ឋមន្ត្រី Boris ... Read More »

អារ៉ាប៊ី សាអូឌីត ដាក់ប្រទេសក្នុងគ្រាអាសន្នគ្មានពេលកំណត់ដើម្បីទប់ស្កាត់កូវីដ-១៩

ក្រោយពេលមានខ្សែរាជវង្ស ប្រមាណ១៥០ អង្គបានឆ្លងកូវីដ-១៩ បង្ខំឲ្យព្រះមហាក្សត្រនិងរាជទាយាទ ជម្លៀសព្រះកាយទៅកាន់តំបន់ផ្សេង បញ្ចៀសការឆ្លងកូវីដ-១៩។នៅពេលនេះ អារ៉ាប៊ី សាអូឌីតបានដាក់ប្រទេស ក្នុងគ្រាអាសន្នមិនមានពេលវេលាកំណត់នោះឡើយ គឺរហូតដល់អស់កូវីដ-១៩បញ្ចប់ ទើបលុបច្បាប់គ្រាមានអាសន្នចេញវិញ។ សារព័ត៌មាន VOV.VN នៅថ្ងៃទី១២ ខែមេសា ... Read More »

ក្លិបយក្ស Man City ​ចង់បាន Martinez ​ពី Inter Milan ក្នុងតម្លៃជិត​១០០​លាន​ផោន ​ ​

កញ្ចប់​ប្រាក់​រហូត​ដល់​ទៅ ៩៧,៥​លាន​ផោនរបស់ក្លិប Manchester City ​បាន​ត្រៀមរួចជាស្រេច​ដើម្បី​ទិញ​ផ្ដាច់កុងត្រា​របស់​ខ្សែ​ប្រយុទ្ធLautaro Martinez ​ពី​ក្រុម Inter Milan ​ នៅលីកកំពូលអុីតាលី ។ ​​ក្លិប Man City ... Read More »

អតីតកីឡាករ Liverpool ធ្វើ​តេស្ត​រក​ឃើញ​មេរោគ​កូរ៉ូណា​

អង់គ្លេស៖វីរបុរសក្លិបហង្សក្រហម Liverpool លោក Sir Kenny Dalglish បាន​ធ្វើ​តេស្ត​រក​ឃើញ​មេរោគ​កូរ៉ូណា​ ឬ​កូវីដ​-១៩។ បច្ចុប្បន្នលោកសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសអង់គ្លេស។​ ​បុរស​វ័យ​៦៩​ឆ្នាំរូបនេះ​មាន​អាការៈធម្មតា​ ប៉ុន្តែ​លទ្ធផល​ធ្វើ​តេស្ត​ឃើញ​ វិជ្ជមាន​ ដូច្នេះ​តម្រូវ​ឲ្យ​លោក​ទទួល​ការ​ព្យាបាល។​ នេះបើកតាមក្រុមគ្រួសាររបស់លោកថ្លែងប្រាប់អ្នកសារព័ត៌មានអង់គ្លេស។ កាលពីលេងនៅក្លិបហង្សក្រហម ... Read More »

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានធ្វើបច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ​ គិតត្រឹមថ្ងៃទី១២

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានធ្វើបច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ​ គិតត្រឹមថ្ងៃទី១២ ខែមេសា​ ឆ្នាំ២០២០។ Updated Covid-19 Situation in Cambodia & Thailand as of 12 ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ ពុកម្នាក់ តែមានកូនរាប់លាននាក់​ ពុកខិតខំលះបង់អ្វីៗគ្រប់យ៉ាងដើម្បីកូន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលៈបង់គ្រប់យ៉ាងដើម្បីតែប្រជាជន ប្រទេសជាតិ រហូតដល់សម្តេចបានផ្ញើសារជូនជនរួមជាតិ ទុកដូចជាកូន ជាក្មួយ ស្រឡាញ់ អាណិត ដោយមិនគិតពីលោកហត់នឿយឡើយ។ សម្តេចបានថ្លែងថា៖ ... Read More »

កូនប្រុសចិត្តខ្មៅកាប់ប្រហារលើម្ដាយបង្កើតរបួសធ្ងន់គ្រាន់តែស្ដីបន្ទោសបន្តិចបន្តួចរឿងដើរលេងមិនសូវចូលផ្ទះ

ខេត្តស្វាយរៀង៖ ស្រីម្នាក់បានរងរបួសធ្ងន់ហូរឈាមជោគខ្លួនខណះដែលស្ដីបន្ទោសបន្តិចបន្ទួចដល់កូនគិតតែដើរលេងមិនសូវចូលផ្ទះបណ្ដាលអោយមានចិត្តខឹងស្ទុះទាញបានកាំបិតបុ័ងតោកាប់ប្រហារបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារជួយសង្គ្រោះដឹកមកកាន់មន្ទីពេទ្យបង្អែកខេត្តស្វាយរៀង។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី១១ខែមេសាឆ្នាំ២០២០ស្ថិតនៅចំណុចភូមិគោកស្រម៉ ឃុំសង្កែ  ស្រុរំដួលខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកជនសង្ស័យមានឈ្មោះអឿន សុពេញ អាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកស្តី្ររងគ្រោះជាម្ដាយមានឈ្មោះហាំ ដានី អាយុ៤៨ឆ្នាំមុខរបរកសិកររស់ក្នុងភូមិឃុំកើតហេតុខាងលើខណះរងរបួស៤កាំបិតបុ័ងតោត្រូវចំក្បាលនិងកំភួនដៃខាងស្ដាំ។ ក្រោយពីធ្វើសកម្មភាពកាប់ប្រហារទៅលើម្ដាយបង្កើតកូនចិត្តឃោឃៅឃើញសភាពការណ៏មិនស្រួលបានរត់គេចខ្លួនភ្លាមៗ។ តាមសមត្ថកិច្ចបានបន្ថែមអោយដឹងថាមូលហេតុដែលជនសង្ស័យប្រើហឹង្សាបែបនេះដោយសារតែខឹងម្ដាយស្ដីបន្ទោសបន្តិចបន្តួចរឿងដើរលេងមិនសូវចូលផ្ទះបណ្ដាលអោយកូនចិត្តទុរយសកាប់ប្រហារបែបនេះ។ បច្ចប្បន្នក្រោយធ្វើសកម្មភាពជនសង្ស័យដឹងខ្លួនបានរត់គេចខ្លួនភ្លាមៗបន្សល់ម្ដាយនៅនិងកន្លែងត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងខណះសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុនិងស្រាវជ្រាវរកជនសង្ស័យដើម្បីមកផ្ដន្ទាទោសចាត់ការតាមច្បាប់អោយខានតែបាន។យឹម សុថាន Read More »

មូលនិធិម៉ានី រួមជាមួួយយុវជនស្ម័គ្រចិត្តមកពី១៥ក្រុមផ្សេងៗ សហការគ្នារៀបចំអំណោយ ប្រគល់ជូនសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ

ភ្នំពេញ៖ ដោយមានកិច្ចសហការពីសាលារាជធានីភ្នំពេញ និងពីបណ្តា ស្ថាប័ន សមាគម និងក្រុមយុវជនស្ម័គ្រចិត្ត ព្រមទាំងក្រុមហ៊ុនកូកាកូឡា គម្រោងសប្បុរសធម៌ផ្តួចផ្តើមដោយ មូលនិធិម៉ានី បាននាំយកនូវអំណោយទៅប្រគល់ជូនសង្កាត់ទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីបន្តចែកជូនទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតខ្លាំង នៅក្នុងមូលដ្ឋានជាក់ស្តែងរបស់សង្កាត់នីមួយៗ។ ផើ្តមចេញពីសង្កាត់ស្ទឹងមានជ័យទី៣ ក្នងខណ្ឌមានជ័យ ដែលមានការចូលរួមពីសំណាក់លោក ... Read More »

អង់តែន 5G របស់ក្រុមហ៊ុនហូវៃ៤កន្លែងរងការដុតបំផ្លាញ

ការវាយប្រហារទៅលើអង់តែនសេវាទូរស័ព្ទចល័តរបស់ក្រុមហ៊ុន បច្ចេកវិទ្យារបស់ចិន បានកើតឡើងនៅក្នុងប្រទេសអង់គ្លេស ហើយពេលនេះបន្តកើតឡើងនៅក្នុងប្រទេសហុល្លង់ ដោយសារតែពលរដ្ឋយល់ឃើញថា ចិនជាអ្នកបង្កឲ្យមានការរីករាលដាលកូវីដ-19សម្លាប់ពលរដ្ឋនៅក្នុងប្រទេសតំបន់អឺរ៉ុប ជាច្រើន។ សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ១២ខែមេសាបានផ្សាយថា មានអង់តែនសម្រាប់ សេវា 5Gដល់ទៅ៤កន្លែងនៅក្នុងប្រទេស ហុល្លង់រងការដុតបំផ្លាញ ដោយសារតែពលរដ្ឋយល់ថាចិនជាអ្នកបង្កើតកូវីដ ... Read More »

ភ្លៀងបានបន្តធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ និង មានលាយឡំជាមួយខ្យល់បោកបក់ខ្លាំងនៅក្រុងប៉ៃលិន

ប៉ៃលិន៖ ភ្លៀងបានបន្តធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ និង មានលាយឡំជាមួយខ្យល់បោកបក់ខ្លាំងនៅក្រុងប៉ៃលិន នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ នេះ បណ្តាលឲ្យរបើកដំបូលផ្ទះ និង រលំដើមឈើមួយចំនួន ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយម ៕ សហការី Read More »

បំពុលសត្វឆ្កែលួចម៉ូតូ ១គ្រឿងជិះគេចបាត់សមត្ថកិច្ចកំពុងស្រាវជ្រាវ

ខេត្តពោធិ៍សាត់៖ ក្រុមចោរធ្វើសកម្មភាពបំពុលសត្វឆ្កែប្រជាពលរដ្ឋងាប់ ១ក្បាល រួចលួចយកម៉ូតូ ១គ្រឿងជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ខណៈមានការស្ងប់ស្ងាត់មួយរយៈធំនាកន្លងមក ។  ហេតុការណ៍ចោរកម្មបំពុលសត្វលួចយកម៉ូតូខាងលើ គេអត់ដឹងកើតហេតុនៅវេលាម៉ោងប៉ុន្មាននោះទេ ប៉ុន្តែបានបង្កការភ្ញាក់ផ្អើលឡើងនៅព្រឹកថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ... Read More »

កូវីដ-១៩ បានជួយដល់វិស័យ តែ១គត់នៅអឺរ៉ុប ប្តូរវេនគ្នាធ្វើការទាំងយប់ថ្ងៃ

កូវីដ-១៩បានធ្វើឲ្យវិស័យឧស្សាហកម្ម ស្ទើតែទាំងអស់នៅលើពិភពលោក ត្រូវ ជាប់គាំង ដោយសាតែ ដាក់ប្រទេសក្នុងគ្រាអាសន្ន។ តំបន់អឺរ៉ុបនិងអាមេរិក រងគ្រោះខ្លាំងជាងគេដោយមានចំនួនអ្នកឆ្លងកូវីដ និងស្លាប់ច្រើនជាងគេ។ ប៉ុន្តែនៅមានវិស័យតែមួយគត់ដែលត្រូវធ្វើការទាំងយប់ទាំងថ្ងៃនោះគឺ ឧស្សាហកម្មមឈូស នៅអឺរ៉ុប ពិសេសគឺនៅបារាំង កម្មករធ្វើការថែមម៉ោង ពីព្រោះកំណើនស្លាប់អ្នកជំងឺ ... Read More »

មានកូនតែម្នាក់គត់ម្តាយប្រហែសមួយភ្លែត កូនស្រីអាយុជាងខួបផឹកថ្នាំពុលស្លាប់

ខេត្ត​ប៉ៃលិន ៖ ពិតជាក្តុកក្តួលខ្លាំងណាស់ដែលស្ត្រីជាម្តាយធ្វេសប្រហែសតែមួយប៉ព្រិចភ្នែក ធ្វើអោយកូនតូចអាយុជាង១ខួបផឹកថ្នាំបាញ់សម្លាប់ស្មៅបណ្តាលអោយបែកពពុះមាត់ស្លាប់បាត់បង់ជីវិតភ្លាមមួយរំពេច។ ហេតុការណ៍​​ខាងលើ​នេះ​បាន​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​ឡើងកាលពីវេលាម៉ោង១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​កូនភ្នំ ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ តាម​ប្រភព​ព័​ត៌​មាន​ពី​មន្រ្តីនគរបាល​ស្រុកសាលាក្រៅបានឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ខាងលើឈ្មោះ ... Read More »

នាវិកនៅលើនាវាផ្ទុកយន្តហោះអាមេរិក ឆ្លងកូវីដ-១៩កើនឡើង៥៥០នាក់

នៅលើនាវាផ្ទុកយន្តហោះ USS Theodore Roosevelt របស់អាមេរិក មាននាវិកដល់ទៅ១០៣នាក់ឆ្លងថ្មី ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ-១៩សរុបកើនឡើងដល់ទៅ៥៥០នាក់ ។ សារព័ត៌មាន TGVN នៅថ្ងៃទី១២ ខែមេសា បានដកស្រង់ប្រភពព័ត៌មានពីកម្លាំងទាហានជើងទឹកអាមេរិក បានឲ្យដឹងថា មកទល់ពេលនេះនាវិកនៅលើនាវា ... Read More »

បើករថយន្តបុកអ្នកជិះម៉ូតូស្លាប់ ២នាក់ បើករថយន្តរត់ពលរដ្ឋចេញតាមជាង ១០គីឡូម៉ែត្រទើបឃាត់រថយន្តបាន

ខេត្តពោធិ៍សាត់៖ បុរស ២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗយ៉ាងអាហោចអាធម័ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍មហាសែនរន្ធត់មួយ រវាងអ្នកបើកបររថយន្ត និងអ្នកជិះម៉ូតូ ភ្លាមៗនោះរថយន្តបង្កព្យាយាមបើករត់គេចរហូតចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញតាមចាប់បាន ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងអ្នកជិះម៉ូតូបណ្ដាលឲ្យស្លាប់ខាងលើ បានកើតឡើងនៅវេលាម៉ោង ៨ ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀនជាង១គីឡូក្រាម

ភ្នំពេញ៖ ជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ ជាមួយនឹងថ្នាំញៀនជាង១គីឡូក្រាម ត្រូវបានកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់ព័ត៌មាននគរវត្ត នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះថា មុននិងឈានទៅដល់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ និងថ្នាំញៀនជាង១គីឡូក្រាម គឺកម្លាំងជំនាញ(ក៤)បានឃាត់ខ្លួនជនសង្ស័ម្នាក់នៅថ្ងៃទី០៨ ខែមេសា ... Read More »